ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង

ព័ត៌មានសំខាន់ៗ

រុស្ស៊ី​និយាយថា អ៊ុយ​ក្រែ​ន​កំពុង​ព្យាយាម​រំខាន​ដល់​ទី​ភ្នាក់ងារ IAEA នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​

2022/09/01 09:54:21 pm        662
​​រុស្ស៊ី​៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​អះអាង​កាលពី​ថ្ងៃ​ពុធ​ថា កងទ័ព​អ៊ុយ​ក្រែ​ន​បាន​បាត់បង់​យន្តហោះ​ចម្បាំង​ចំនួន 4គ្រឿង​។ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ ប្រធាន​អ្នកនាំពាក្យ​ក្រសួង​លោក Igor Konashenkov បាន​និយាយថា កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​បាត់បង់​យន្តហោះ SU-25 ចំនួន​ពីរ​គ្រឿង, SU-24 មួយគ្រឿង និង MiG-29 មួយគ្រឿង​។ ​​លោក Konashenkov បាន​និយាយថា កងកម្លាំង​រុស្ស៊ី​បាន​បំផ្លាញ​រថក្រោះ​អ៊ុយ​ក្រែ​ន​ចំនួន 63គ្រឿង, រថយន្ត​ប្រយុទ្ធ 59គ្រឿង, រថពាសដែក​ 48គ្រឿង, រថយន្ត​ភី​ក​អាប់​ចំនួន ​14​គ្រឿង​បំពាក់​កាំភ្លើងយន្ត​ធុន​ធ្ងន់ ហើយ​កងទ័ព​អ៊ុយ​ក្រែ​ន​ជាង 1,700នាក់​បាន​ស្លាប់​។ លោក​និយាយថា របប​ទីក្រុង​គី​វបន្ត​ការបង្ក​ហេតុ​ក្នុង​គោលបំណង​រំខាន​ដល់​ការងារ​របស់​ទី​ភ្នា​ក់ IAEA និងបង្កើត​គ្រោះមហន្តរាយ​បច្ចេកវិទ្យា​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia​។ លោក​បាន​និយាយថា ស្ថានភាព​វិទ្យុសកម្ម​នៅមាន​លក្ខណៈ​ធម្មតា​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​។​​សេចក្តីថ្លែងការណ៍​នេះ​ធ្វើឡើង​នៅពេលដែល​ក្រុម​អ្នកត្រួតពិនិត្យ ​របស់​អង្គការសហប្រជាជាតិ​បានធ្វើ​ដំណើរ​មកកាន់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia កាលពី​ថ្ងៃ​ពុធ ជា​បេសកកម្ម​រងចាំ​ជា​យូរ​មកហើយ ​ដែល​ពិភពលោក​សង្ឃឹមថានឹង​ជួយ​ធានាបាន​ថា​ រោងចក្រ​ដែល​ចូល​គ្រប់គ្រង​ដោយ​រុស្ស៊ី​មួយ​នេះ​ នឹង​អាច​បញ្ចៀស​គ្រោះមហន្តរាយ​។ ដោយ​បញ្ជាក់​ពី​គ្រោះថ្នាក់ ទីក្រុង​គី​វ និង​ទីក្រុង​មូ​ស្គូ​បាន​ចោទប្រកាន់​ដាក់គ្នា​ទៅវិញទៅមក​ ចំពោះ​ការវាយប្រហារ​លើតំបន់​ជុំវិញ​រោងចក្រ​នុយក្លេអ៊ែរ​ធំជាងគេ​របស់​អឺរ៉ុប​មួយ​នេះ​។ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​បញ្ចេញ​វីដេអូ​ កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ីកំពុង​អនុវត្ត​ការបាញ់​មី​ស៊ី​ល និង​ការហោះហើរ​យន្តហោះ SU-25 ក្នុងអំឡុងពេល​ប្រតិបត្តិការ​សឹកពិសេស​ដែល​កំពុង​បន្ត​នៅ​អ៊ុយ​ក្រែ​ន៕​អត្ថបទ៖ ប៊ុនថន

មនុស្ស​ ១,១៦២​នាក់​ស្លាប់ និង​រាប់លាន​នាក់​ជម្លៀស​ខ្លួន​ចេញពីទឹកជំនន់​នៅ​ប៉ា​គី​ស្ថាន

2022/09/01 09:34:28 pm        639
ប៉ាគីស្ថាន៖ យោងតាម​តួលេខ​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា​ អ្នកស្លាប់​ដោយសារ​ទឹកជំនន់​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថានបាន​កើន​ឡើងដល់ ១,១៦២​នាក់ ​និង​រងរបួស ​៣,៥៥៤​នាក់ ខណៈ​មនុស្ស​រាប់លាន​នាក់​ផ្សេងទៀត​ជម្លៀស​ខ្លួន​។ អគារ​មន្ទី​ពេទ្យ​ជិត ៩០០​កន្លែងបាន​ខូចខាត ឬ​បំផ្លាញ បណ្តាលឱ្យ​មនុស្ស​រាប់លាន​នាក់​គ្មាន​លទ្ធភាព​ទទួលបាន​សេវា​ថែទាំ​សុខភាព និង​ការព្យាបាល​។ ​អ្នកនាំពាក្យ​របស់​អគ្គ​លេខាធិការ​សហប្រជាជាតិ​លោក Stéphane Dujarric បាន​និយាយថា ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​កំពុងផ្តល់​តង់ និង​សម្ភារៈ​ជំនួយ​បន្ទាន់​ផ្សេងទៀត​ពី​ស្តុក​ដែលមាន​ស្រាប់​នៅ​ក្រុង Quetta និង Peshawar។​ សំភារៈ​ទាំងនេះ​នឹងត្រូវ​ប្រគល់​ទៅឱ្យ​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ ដើម្បី​ជួយ​ដល់​ប្រតិបត្តិ​ការសង្គ្រោះ​របស់​ពួកគេ​នៅក្នុង​តំបន់​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​។ បុគ្គលិក​របស់​អង្គការ UNHCR ក៏បានផ្តល់​ជំនួយ​ដល់​ជនភៀសខ្លួន​នៅតាម​ភូមិក៏ដូចជា​សហគមន៍ ដោយមាន​សម្ភារៈ​ជំនួយ​បន្ទាន់រួមមាន​តង់ ផលិតផល​អនាម័យ ចង្ក្រាន​ចម្អិន​អាហារ ភួយ អំពូល​ពន្លឺព្រះអាទិត្យ និង​កម្រាល​សម្រាប់​ដេក​។ជាមួយគ្នានេះ បុគ្គលិក​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា​ ការគំរាមកំហែង​ផ្នែក​សុខភាព​សាធារណៈ​សំខាន់ៗ​កំពុង​ប្រឈម​ ចំពោះ​ប្រជាជន​ដែល​រង​ផលប៉ះពាល់​រួមទាំង​ហានិភ័យ​នៃ​ជំងឺ ​ដូចជា​ជំងឺគ្រុនចាញ់​ និង​ជំងឺគ្រុនឈាម​។​ ​យោងតាម​អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិបាន​ឲ្យ​ដឹងថា អង្គការ​សុខភាព​ពិភពលោក ​(WHO) កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួងសុខាភិបាល​ជាតិ ក្នុងការ​បង្កើន​ការតាមដាន​ចំពោះ​ជំងឺ​រាគរូស ជំងឺ​អាសន្នរោគ និង​ជំងឺឆ្លង​ផ្សេងៗ ហើយក៏​កំពុងផ្តល់​ឱសថ និង​ការផ្គត់ផ្គង់​វេជ្ជសាស្ត្រ​សម្រាប់​សុខភាព៕អត្ថបទ៖ ប៊ុនថន

ក្រុម​អ្នកជំនាញ ​IAEA ចាប់ផ្តើម​ត្រួតពិនិត្យ​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ

2022/09/01 07:30:58 pm        509
​អ៊ុយក្រែន៖ ប្រធាន​អង្គការ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ​ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ លោក​សង្ឃឹម​ថានឹង​វាយតម្លៃ​យ៉ាង​ទូលំទូលាយ​ អំពី​ស្ថានភាព​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប ប៉ុន្តែ​បាន​ទទួល​ស្គាល់ថា ​បេសកកម្ម​ត្រួតពិនិត្យ​រោងចក្រ​ដែល​រុស្សី​កាន់កាប់​នៅ​អ៊ុយ​ក្រែ​ន ​នឹង​ពុំមែន​គ្មាន​ហានិភ័យ​នោះទេ​។ ក្រុម​អ្នកជំនាញ​មកពី​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ត្រូវបាន​គេ​រំពឹងថា ចាប់ផ្តើម​ត្រួតពិនិត្យ​រោងចក្រ​ថាម​ពល​នុយក្លេអ៊ែរ Zaporizhzhia នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អ៊ុយ​ក្រែ​នចាប់​ពីថ្ងៃ​ព្រហស្បតិ៍​នេះ​។​ ​អគ្គនាយក​ទីភ្នាក់ងារ IAEA លោក Rafael Mariano Grossi បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការត្រួតពិនិត្យ​នឹង​ចំណាយពេល​ពីរ​ ឬ​បី​ថ្ងៃ​។ លោក Grossi បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​នេះ​ថា ​ជាបេសកកម្ម​បច្ចេកទេសក្នុងការ​វាយតម្លៃ​ស្ថានភាព​នៅ​រោងចក្រ​នុយក្លេអ៊ែរ​។ លោក​និយាយថា លោក​ត្រូវការ​សម្ភាសន៍​បុគ្គលិក​រោងចក្រ ហើយ​ទីភ្នាក់ងារ IAEA មាន​គោលបំណង​បង្កើត​វត្តមាន​អចិន្ត្រៃយ៍​នៅ​ទីនោះ​។​ ​តំណាង​របស់​រុស្ស៊ី​ប្រចាំ​ទីភ្នាក់ងារ IAEA លោក Mikhail Ulyanov បាន​និយាយ​ថា ទីក្រុង​មូ​ស្គូ​ស្វាគមន៍​ចំពោះ​ផែនការ​របស់​ទីភ្នាក់ងារ IAEA។រោងចក្រ​ដែល​រុស្សី​ចូលកាន់​កាប់ប្រឈម​នឹង​គ្រោះ​មហន្តរាយ ខណៈ​ការបាញ់​ផ្លោង​នៅ​ជុំវិញ​រោងចក្រ​នេះ​នៅតែ​បន្ត ដោយ​ផ្នែក​ខ្លះ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ខូចខាត​។ ក្រសួងការពារជាតិ​រុស្ស៊ី​និយាយថា ទាហាន​អ៊ុយ​ក្រែ​ន​បាន​បាញ់​ផ្លោង​ជុំវិញ​រោងចក្រ​កាលពី​ថ្ងៃ​អង្គារ និង​បាន​ចោទ​អ៊ុយ​ក្រែ​ន​ថា ​បាន​បន្ត​បង្កហេតុ​ដើម្បី​រារាំង​បេសកកម្ម​របស់​ទី​ភ្នា​ក់ងារ IAEA​។​ ​ទន្ទឹមនឹងនេះ កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​បើក​ការវាយលុក​ថ្មីនៅក្នុង​ទីក្រុង Kherson ដែល​កាន់កាប់ដោយ​រុស្ស៊ីនៅ​ភាគខាងត្បូង​នៃ​ប្រទេស​។ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​អះអាង​កាលពី​ថ្ងៃ​ពុធ​ថា ការវាយលុក​នេះ​មិនបាន​ជោគជ័យ​នោះទេ ហើយ​អ៊ុយ​ក្រែ​ន​បានធ្វើឱ្យ​បាត់​បង់ជីវិត​បុគ្គលិក​យោធា​ជាង 1,700នាក់​៕អត្ថបទ៖ ប៊ុនថន

កុមារី​ម្នាក់​ស្លាប់​ក្នុង​តំបន់​កាតា​ឡូ​នី​របស់​អេ​ស្ប៉ា​ញ ក្រោយ​ដុំ​ទឹកកក​ដ៏​ធំ​ធ្លាក់​ចំ​

2022/09/01 07:08:14 pm        766
​អេ​ស្ប៉ា​ញ៖ កុមារី​អាយុ​ ២០​ខែ​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​តំបន់​កាតា​ឡូ​នី បន្ទាប់ពី​ត្រូវ​បាន​ប៉ះទង្គិច​ដោយ​ដុំ​ទឹកកក​ដ៏​ធំ ខណៈ​មាន​ព្យុះ​ខ្លាំង​បោកបក់​ទូទាំង​ផ្នែក​នានា​នៃ​តំបន់​ភាគ​ពាយព្យ​របស់​ប្រទេស​អេ​ស្ប៉ា​ញ បង្ក​ឲ្យ​មាន​ភ្លៀង​ខ្លាំង​ធ្លាក់​ដុំទឹក​កក​ធំ​ៗ​ដែល​គេ​មិន​ធា្លប់​ឃើញ​ក្នុង​ពេល ​២​ទសវត្សរ៍ និង​បណ្ដាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​រង​របួស​។ ​ក្មេង​ស្រី​ដែល​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ឈ្មោះ​ត្រូវ​បាន​ដុំ​ទឹកកក​ធ្លាក់​ចំ អំឡុង​មាន​ព្យុះ​កាលពី​យប់​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទីក្រុង La Bisbal d’Empordà ក្នុង​ខេត្ត Girona។ ​ក្មេង​ស្រី​នេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ទីក្រុង​នេះ ប៉ុន្តែ​បាន​ស្លាប់​ដោយសារ​របួស​កាលពី​ព្រឹក​ថ្ងៃ​ពុធ​។ ​អភិបាលក្រុង​លោកស្រី Carme Vall បាន​ប្រាប់​ទូរទស្សន៍​ជាតិ RTVE របស់​អេ​ស្ប៉ា​ញ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ថា យើង​បាន​ជួប​ករណី​គួរ​ឲ្យ​រន្ធត់​នៃ​ក្មេង​ស្រី​តូច​ម្នាក់​ដែល​បាន​ស្លាប់ ​ដោយសារ​ដុំ​ទឹកកក​ធ្លាក់​ចំ។​អភិបាលក្រុង​រូប​នេះ​បាន​ប្រាប់​វិទ្យុ RAC 1 ​របស់​តំបន់​កាតា​ឡាន់ថា មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដោយមាន​ដុំ​ទឹកកក​ទំហំ​ ១១​សង់ទីម៉ែត្រ​ជាច្រើន​បាន​ធ្លាក់​។ ​ការ​ធ្លាក់​ប្រហែល ​១០​នាទី​ប៉ុណ្ណោះ ប៉ុន្តែ​ជា​ពេល​វេលា​ ១០​នាទី​នៃ​ភាព​រន្ធត់​។ ការិយាល័យ​មន្ទីរ​ឧតុនិយម​កាតា​ឡាន់ MeteoCat បាន​និយាយ​ថា ដុំ​ទឹកកក​មាន​វិជ្ជមាត្រ ១០​សង់ទីម៉ែត្រ​មួយ​ដុំ​ត្រូវ​បាន​ប្រទះឃើញ​នៅ​ក្នុង​ទីក្រុង​នេះ ​ជាទី​ដែល​ក្មេង​ស្រី​រងគ្រោះ​បាន​ស្លាប់ ដែល​ធ្វើ​ឲ្យ​ការ​ធ្លាក់​ដុំ​ទឹកកក​កាលពី​ថ្ងៃ​អង្គារ ក្លាយ​ជា​ដុំ​ទឹកកក​ធំ​បំផុត​ក្នុង​តំបន់​នេះ​ចាប់​តាំង​ពី​ឆ្នាំ​២០០២ ​មក​៕អត្ថបទ៖ សុខមាន

អគ្គិភ័យដែលឆាបឆេះក្លឹបកម្សាន្តមួយកន្លែងនៅម្តុំវង្វង់មូលផ្សារដើមថ្កូវ សមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុងហើយ

2022/09/01 06:34:22 pm        73
ភ្នំពេញ៖ អគ្គិភ័យដែលឆាបឆេះក្លឹបកម្សាន្តឈ្មោះ All Friends PUB នៅម្តុំវង្វង់មូលផ្សារដើមថ្កូវ សង្កាត់ផ្សារដើមថ្លូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កម្លាំងអន្តរាគមន៍បង្ការ និងពន្លត់អគ្គិភ័យ បានគ្រប់គ្រងទាំងស្រុងហើយ ខណៈដែលទំហំ នៃការខូតខាត និងមូលហេតុ នៃការឆាបឆេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់នៅឡើយទេ។

អារ៉ាប៊ីសាអ៊ូឌីត​រឹបអូស​បាន​ថ្នាំញៀន​អា​ហ្វេ​តា​មីន​ចំនួន ៤៦​លាន​គ្រាប់​ដែល​លាក់​ក្នុង​ម្សៅ​

2022/09/01 06:14:12 pm        648
​អារ៉ាប៊ីសាអ៊ូឌីត៖ ក្រុម​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​និយាយ​ថា ​ពួកគេ​រឹបអូស​បានថ្នាំ​ញៀន​អា​ហ្វេ​តា​មីន​ចំនួន ៤៦​លាន​គ្រាប់ដែល​ត្រូវបាន​រត់ពន្ធ​តាម​ការដឹកជញ្ជូន​ផលិតផល​ម្សៅ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​ព្រះរាជាណាចក្រ​មួយ​នេះ​។ ​អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​បាន​និយាយ​ថា កងកម្លាំង​សន្តិសុខ​បាន​តាមដាន​ការ​ដឹក​ជញ្ជូន​តាម​នាវា ខណៈ​នាវា​នេះ​បាន​ទៅដល់​ផែ​ស្ងួត​ទីក្រុង ​Riyadh ​និង​ត្រូវ​បាន​ជញ្ជូន​ចូល​ក្នុង​ឃ្លាំង​មួយ​កន្លែង​។ ជនជាតិ​ស៊ី​រី​ ៦​នាក់ និង​ប៉ា​គី​ស្ថាន ​២​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ការ​ឆ្មក់​ចូល​ឆែកឆេរ​ក្នុង​ឃ្លាំង​នោះ​។ ​អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​ខាងលើ​ មិនបាន​បញ្ជាក់​ពី​ឈ្មោះ​ថ្នាំញៀន​អា​ហ្វេ​តា​មីន​ទាំង​នោះ​ទេ ប៉ុន្តែ​អារ៉ាប៊ីសាអ៊ូឌីត​គឺជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ថ្នាំញៀន​ទាំងនេះ​ដែល​មាន​ឡូហ្គោ​ឈ្មោះ captagon។ Captagon ដែល​ជា​ការ​លាយ​បញ្ចូល​គ្នា​នៃ​សា​ធាតុ​កាហ្វេ​អ៊ី​ន និង​សារធាតុ​បន្ថែម​ផ្សេងៗ​ទៀត​ត្រូវ​គេ​រាយការណ៍​ថា ​ជា​សារធាតុ​ញៀន​ដ៏​ពេញ​និយម​បំផុត​មួយក្នុងចំណោម​ថ្នាំ​ញៀន​ជាច្រើន ​សម្រាប់​យុវជន​ក្នុង​តំបន់​ឈូង​សមុទ្រ​នេះ​។ថ្នាំញៀន​ប្រភេទ​នេះ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុម​អ្នក​ប្រយុទ្ធ​ក្នុង​សង្គ្រាមស៊ីវិល​ស៊ី​រី​ផង​ដែរ ដែល​គេ​និយាយ​ថា វា​ជួយ​ឲ្យ​មនុស្ស​ក្លាហាន​ក្នុង​ប្រយុទ្ធ​នៅ​សមរភូមិ​។ ​យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថាន New Lines Institute ការ​ជួញដូរ​សកល​លើ​ថ្នាំញៀន​ប្រភេទ captagon កំពុង​កើន​ឡើង​ខ្លាំង​យ៉ាង​ឆាប់រហ័ស​ និង​មានតម្លៃ​ប្រមាណ ៥.៧​ពាន់​លាន​ដុល្លារ​អាមេរិកកាលពី​ឆ្នាំមុន។​ អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​ពុំបាន​និយាយ​ថា ថ្នាំញៀន​ដែល​រឹបអូស​ទាំង​នោះ​មាន​ប្រភព​ចេញពី​ណា​នោះ​ទេ ប៉ុន្តែ​ភាគច្រើន​នៃ​ថ្នាំញៀន​ប្រភេទ captagon ដែល​ត្រូវ​បាន​រឹប​អូស​ក្នុង​តំបន់​ឈូង​សមុទ្រ ត្រូវ​គេ​ជឿ​ថា​មាន​ប្រភព​ចេញ​ពី​ប្រទេស​ស៊ី​រី និង​លី​បង់​៕អត្ថបទ៖ សុខមាន

អគ្គិភ័យកំពុងឆាបឆេះក្លឹបកម្សាន្តមួយកន្លែងនៅម្តុំវង្វង់មូលផ្សារដើមថ្កូវ យ៉ាងសន្ធោរសន្ធៅ

2022/09/01 06:10:03 pm        601
BREAKING NEWS! នៅខណៈនេះ អគ្គិភ័យកំពុងឆាបឆេះក្លឹបកម្សាន្តឈ្មោះ All Friends PUB យ៉ាងសន្ធោរសន្ធៅ នៅតាមបណ្តោយផ្លូវលេខ ៤៨៤(ម្តុំវង្វង់មូលផ្សារដើមថ្កូវ) សង្កាត់ផ្សារដើមថ្លូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង និងអាជ្ញាធរមូលដ្ឋាន កំពុងអន្តរាគមន៍ពន្លត់ជាបន្តបន្ទាប់។

សហភាព​អឺរ៉ុប​រឹតត្បិត​ការធ្វើដំណើរ​សម្រាប់​ពល​រដ្ឋ​រុស្ស៊ី តែ​ពុំ​ចេញ​បម្រាម​ពេញលេញ​លើ​ទិដ្ឋាការ​ធ្វើដំណើរ​ទេ​

2022/09/01 05:47:40 pm        516
​សហភាព​អឺរ៉ុប៖ កាលពី​ថ្ងៃ​ពុធបណ្ដា​រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប បាន​ផ្អាក​កិច្ចព្រមព្រៀង​ជួយ​សម្រប​សម្រួល​ទិដ្ឋាការ​ឆ្លងដែន​ជាមួយ​ទីក្រុង Moscow ដែល​បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ​រុស្ស៊ីក្នុង​ការ​ទទួលបាន​ទិដ្ឋាការធ្វើដំណើរ​ចូលទៅ​ប្លុក​មួយ​នេះ​។ ​ទោះយ៉ាងណា​ក៏ដោយ​ប្លុក​នេះ​បាន​ខ្វែងគំនិត​គ្នាពី​ការព្រមព្រៀង​ ចំពោះ​បម្រាម​ទិដ្ឋាការ​ធ្វើ​ដំណើរ​ទូលំ​ទូលាយ​របស់​សហភាព​អឺរ៉ុប ដែល​ត្រូវ​បាន​ទាមទារ​ដោយ​ចក្រភព​អង់គ្លេស និង​រដ្ឋ​មួយ​ចំនួន​ផ្សេង​ទៀត​។ ​សហភាព​អឺរ៉ុប​ក៏​ត្រូវបាន​ខ្វែងគំនិត​គ្នា​ផងដែរ​ចំពោះ​ការព្រមព្រៀង​លើ​បញ្ហា​នេះ ​ស្ដីពី​ការ​ហាម​ប្រាម​ធ្វើដំណើរ​ចូល​ទាំងស្រុង ហើយក៏​បា​ន​បន្សល់​ទុក​នូវ​ភាព​មិនច្បាស់លាស់ ជា​អ្វីដែល​ចំណាត់​ការ​ជា​ឯកតោភាគី​របស់​ប្រទេស​អេ​ស្តូ​នី ឡា​ត​វី លី​ទុយ​អា​នី ប៉ូឡូញ និង​ហ្វាំ​ង​ឡង់ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​រុស្ស៊ី អាច​រឹតត្បិត​ការ​ចូល​ក្នុង​ប្រទេស​របស់​ពួកគេ​ចំពោះ​ភ្ញៀវ​ទេសចរ​រុស្ស៊ី​។​ប្រទេស​ទាំង​៥​ នេះ​បាន​ស្វាគមន៍​ការ​ផ្អាក​កិច្ចព្រមព្រៀង​សម្របសម្រួល​ទិដ្ឋាការ​ឆ្លងដែន​របស់​រុស្ស៊ីថា​ ជា​ជំហាន​មួយ​ក្នុង​គោលដៅ​ដ៏​ត្រឹមត្រូវ ប៉ុន្តែ​មាន​ប្រទេស​ចំនួន​៤ ក្នុងចំណោម​នោះ​បាន​បញ្ជាក់​ថា នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត ដែល​ត្រូវ​ធ្វើ ​ដើម្បី​កំណត់​ច្បាស់លាស់​ពី​ចំនួន​ទិដ្ឋាការដែល​បាន​ចេញ និង​ការ​ធ្វើ​ដំណើរ​របស់​ជន​ជាតិ​រុស្ស៊ី​ទៅកាន់​ប្លុក​នេះ ចាប់​តាំងពី​ការវាយលុក​របស់​ទីក្រុង Moscow​ ចូល​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​៕អត្ថបទ៖ សុខមាន

ពីថ្ងៃទី១-១០ ខែកញ្ញា ប្រេងម៉ាស៊ូតឡើង៤០០រៀល , ប្រេងសាំងធម្មតា រក្សាតម្លៃដដែល

2022/09/01 05:41:32 pm        453
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី០១-១០ ខែកញ្ញា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាមត្រូវលក់តម្លៃ ៤.៧០០រៀល/លីត្រ(តម្លៃដដែល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.៥០០រៀល/លីត្រ(ឡើង៤០០រៀល)។

ពិភពលោក​គោរព​វិញ្ញាណក្ខន្ធ​អតីត​មេដឹកនាំ​សហភាពសូវៀត Gorbachev តែ​មាន​សោកស្ដាយ​តិចតួច​នៅ​រុស្ស៊ី​

2022/09/01 05:26:32 pm        475
​រុស្ស៊ី៖ ការ​គោរព​វិញ្ញាណក្ខន្ធ​ត្រូវ​បាន​ធ្វើឡើង​នៅ​ទូទាំង​ពិភពលោក​ចំពោះ​លោក Mikhail Gorbachev មេដឹកនាំ​ចុងក្រោយ​នៃ​អតីត​សហភាពសូវៀតដែល​បាន​ទទួល​មរណភាព​ក្នុង​វ័យ​ ៩១​ឆ្នាំ​។ ​ក្នុង​ពេល​កាន់អំណាច​របស់​លោក Gorbachev បាន​មើល​ឃើញ​កំណែទម្រង់​ប្លុក​កុំ​ម្មុយ​នី​ស​មួយ​នេះ ដែល​បាន​ឈាន​ដល់​ការ​ដួល​រលំ​ជញ្ជាំង​ប៊ែ​រ​ឡាំង ការ​បញ្ចប់​សង្គ្រាមត្រជាក់ និង​ការ​ដួល​រលំ​សហភាព​សូវៀត​។ ​ភាព​ចលាចល និង​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​ដែល​បាន​កើតឡើង​តាម​ក្រោយ អាច​បកស្រាយ​ពី​មូលហេតុ​ដែល​ការ​លើក​សរសើរ​របស់​លោក​ខាង​លិច​ចំពោះ​លោក Gorbachev មិន​ត្រូវ​បាន​ចែក​រំលែក​ឲ្យ​បាន​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ​ដែល​ជា​ប្រទេស​កំណើត​របស់​លោក​។ លោក​ប្រធានាធិបតី Vladimir Putin បាន​ផ្ញើ​លិខិត​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​របស់​លោក Mikhail Gorbachev ខណៈ​វិមាន​ក្រឹម​ឡាំង​បាន​សម្ដែង​ការ​សោកស្ដាយ​ ចំពោះ​មរណភាព​នៃ​មេដឹកនាំ​ចុងក្រោយ​របស់​អតីត​សហភាពសូវៀត។ ប៉ុន្តែ​មិនបាន​និយាយ​ទេ​ថា តើ​លោក Gorbachev នឹង​ទទួល​បាន​ពិធីបុណ្យ​ផ្លូវរដ្ឋ ឬ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លា​ចុងក្រោយ​ ដោយ​អ្នក​ស្នង​តំណែង​ដែល​បាន​លុប​ចោល​កេរដំណែល​របស់​លោក​។លោក Vladimir Putin និយាយថា លោក Mikhail Gorbachev មេដឹកនាំ​ចុងក្រោយ​របស់​សហភាពសូវៀតដែល​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​អង្គារ បាន​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​លើ​ទិសដៅ​នៃ​ប្រវត្តិសាស្ត្រ​។ ​ទោះ​យ៉ាង​ណា​អ្នកនាំពាក្យ​របស់​លោក Putin បាន​និយាយ​ថា លោក Gorbachev មាន​កំហុស​ដែល​ជឿជាក់​លើ​ការ​ស្រឡាញ់​រាប់អាន​ពី​លោក​ខាងលិច​។ ​សូម​រម្លឹក​ថា លោក Gorbachev បាន​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ១៩៨៥ មុន​សហភាពសូវៀត​ដួល​រលំ​នៅ​ឆ្នាំ១៩៩១៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM