ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង

ព័ត៌មានសំខាន់ៗ

សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន...! ជនសង្ស័យប្រុស-ស្រី ២នាក់ ត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីឆបោក ក្រោមរូបភាពផ្ញើលុយ ឬសម្ភារៈមានតម្លៃមកពីក្រៅប្រទេស

2022/09/01 05:03:27 pm        640
ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រោយទទួលបានសេចក្ដីរាយការណ៍ និងពាក្យបណ្ដឹងរបស់ពលរដ្ឋរងគ្រោះ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ២នាក់ ពាក់ព័ន្ធករណីឆបោកក្រោមរូបភាពផ្ញើលុយ ឬសម្ភារៈមានតម្លៃមកពីក្រៅប្រទេស។ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ០៤ល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចនៅទីតាំងវីងមួយកន្លែង កំពុងធ្វើសកម្មភាពដកលុយ ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យដែលបានឃាត់ខ្លួនទី១៖ ឈ្មោះ N’ CHO MARCEL ភេទប្រុស ជនជាតិ កូដូវ័រ និងទី២៖ឈ្មោះ ដូង ធារី ភេទស្រី ជនជាតិ ខ្មែរ។ជនសង្ស័យបានឆ្លើយសារភាពថា ឈ្មោះ ASIA ភេទប្រុស ជនជាតិ វ៉េណេស៊ុយអេទ្បា រស់នៅក្រៅប្រទេស បានទំនាក់ទំនងទៅជនរងគ្រោះតាមរយៈហ្វេសប៊ុក និងសុំលេខពីជនរងគ្រោះថា ខ្លួនចង់ផ្ញើអីវ៉ាន់ ឬប្រាក់ជាច្រើន ទៅប្រទេសកម្ពុជា ដោយឲ្យជនរងគ្រោះជាអ្នកទទួលអីវ៉ាន់ ឬប្រាក់បញ្ញើនោះ ។ បន្ទាប់មកឈ្មោះ ASIA បានផ្ញើលេខទូរសព្ទ័របស់ជនរងគ្រោះឲ្យទៅឈ្មោះ N’ CHO MARCEL ហើយឲ្យស្រ្តីម្នាក់ដើរតួជា គយ បង្គាប់ឲ្យជនរងគ្រោះផ្ញើប្រាក់បង់ពន្ធដើម្បីយកទំនិញនោះចេញ។ គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទីអំឡុង ខែសីហា ឆ្នាំ២០២២ មានគណនីហ្វេសបុកឈ្មោះ PARIMAL បានប្រាប់ថា ខ្លួនជាប់នៅប្រទេសអ៊ុយក្រែន ហើយខ្លួនត្រូវការផ្ញើប្រាក់មកទុកនៅស្រុកខ្មែរ ដើម្បីរកមនុស្សចិត្តល្អជួយរក្សាទុកឲ្យ ហើយឈ្មោះ PARIMAL ធ្វើជាជ្រើសរើសយកជនរងគ្រោះឈ្មោះ ឯក ពិសិដ្ឋ ភេទប្រុស រស់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បន្ទាប់មកក៏មានស្រ្តីជនជាតិខ្មែរម្នាក់ អះអាងខ្លួនជាមន្រ្តីគយ ដែលបានឃាត់បខាងលើ ស្ត្រីនោះបញ្ជាក់ទៀតថា ទាល់តែបង់ប្រាក់ពិន័យចំនួន USD ១៧.៥០០$ តាមរយៈវីងលេខទូរស័ព្ទ ទើបអាចទទួលបានកញ្ចប់ប្រាក់ខាងលើ។ ដោយចាញ់ល្បិចកលរបស់ក្រុមឆបោកខាងលើ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានផ្ញើប្រាក់ជាបន្តបន្ទាប់សរុបជាង៩ពាន់ដុល្លារ។ ប៉ុន្តែក្រោយពីផ្ញើប្រាក់រួចជនរងគ្រោះទាក់ទងលែងបាន ចំណែកគណនីហ្វេកបុកឈ្មោះ PARIMAL ក៏មិនអាចទាក់ទងបានទៀត ទើបដឹងថា ចាញ់បោកគេហើយ ប៉ុន្តែនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ស្រាប់តែឈ្មោះ PARIMAL បានទាក់ទងមកឲ្យជនរងគ្រោះផ្ញើប្រាក់បន្ថែម៥០០០$ ទៀតនឹងទទួលបានកញ្ចប់ប្រាក់នោះ តែមុនពេលផ្ញើប្រាក់ជនរងគ្រោះបានរាយការណ៍មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីជួយអន្តរាគមន៍ទើបឃាត់ខ្លួនជនសង្ស័យបាន ខណៈពេលកំពុងចូលទៅដកប្រាក់នៅទីតាំងវីងមួយកន្លែងស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕(ដោយ៖ កុម្ភៈ)

ក្រសួងការពារជាតិកម្ពុជា ទទួលបានអំណោយរថយន្ត​ និងសម្ភារៈមួយចំនួនធំ ពីក្រសួងការពារជាតិចិន

2022/09/01 03:45:19 pm        687
ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ និងទទួលរថយន្ត ១៥០គ្រឿង និងសម្ភារៈជាច្រើនទៀត ជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា ដើម្បីប្រើប្រាស់តាមតម្រូវការ ជាពិសេសក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ,រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលឆាប់ៗខាងមុខនេះ។

អតីត​មេដឹកនាំ​សហភាពសូវៀត​លោក Mikhail Gorbachev បាន​ទទួល​មរណភាព​ក្នុង​វ័យ ​៩១​ឆ្នាំ

2022/08/31 10:35:55 pm        707
​រុស្ស៊ី៖ លោក Mikhail Gorbachev អតីត​មេដឹកនាំ​សហភាពសូវៀត​ដែល​បាន​បញ្ចប់​សង្គ្រាម​ត្រជាក់ បាន​ទទួល​មរ​ណភាព​ក្នុង​វ័យ​ ៩១​ឆ្នាំ។ លោក Gorbachev ដែល​បាន​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ១៩៨៥ ដោយ​បើក​ចំហ​អតីត​សហភាពសូវៀត​​កាល​នោះ​ចំពោះ​ពិភពលោក និង​បាន​ដាក់​ចេញ​ផែនការ​ធ្វើ​កំណែទម្រង់​ក្នុង​ប្រទេស​របស់​ខ្លួន​។ ប៉ុន្តែ​លោក​មិន​អាច​ទប់ស្កាត់​ការ​ដួល​រលំ​បន្តិច​ម្ដងៗ​នៃ​សហភាព​សូវៀត​បាន រហូតដល់​ក្លាយ​ជា​រុស្ស៊ី​ក្នុង​សម័យ​ទំនើប​នេះ​។​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ត្រូវ​បាន​ធ្វើឡើង​នៅ​ទូទាំង​ពិភពលោក ដោយ​លោក Antonio Guterres ប្រមុខ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា លោក​បាន​ផ្លាស់ប្ដូរ​ទិសដៅ​នៃ​ប្រវត្តិសាស្ត្រ​។​ ​លោក Guterres បាន​សរសេរ​ក្នុង​សារ​គោរព​វិញ្ញាណក្ខន្ធ​លើ​បណ្ដាញ Twitter ថា លោក Mikhail Gorbachev គឺជា​រដ្ឋ​បុរស​ដ៏​ល្អ​ក្នុងចំណោម​រដ្ឋបុរស​ជាច្រើន។ ពិភព​លោក​បាន​បាត់បង់​មេដឹកនាំ​សកល​កំពូល​ ដែល​បាន​ដើរ​តួនាទី​ជា​ពហុភាគី​និយម និង​តស៊ូ​មតិ​មិន​ចេះ​ហត់​ដើម្បី​សន្តិភាព។ ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Moscow ជាទី​ដែល​លោក​បាន​ទទួល​មរណភាព​បាន​និយាយ​ថា លោក​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជា​យូរ​មក​ហើយ។​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​សុខភាព​របស់​លោក​បាន​ចុះ​ទ្រុឌទ្រោម ហើយ​លោក​បាន​ចេញចូល​មន្ទីរ​ពេទ្យ​ច្រើនលើកច្រើនសា​។ កាលពី​ខែ​មិថុនា​សារព័ត៌មាន​បរទេស​បាន​រាយការណ៍​ថា​ លោក​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យក្រោយ​មាន​ជំងឺ​តម្រងនោម ទោះបីជា​មូលហេតុ​នៃ​ការ​ទទួល​មរណភាព​របស់​លោក ​មិនទាន់​ត្រូវ​បាន​បញ្ជាក់​ក៏ដោយ​។ ​យោង​តាម​សារព័ត៌មាន Reuters អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី Interfax ថា លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ក្រោយ​ការ​អនិច្ចកម្ម​របស់​លោក Gorbachev៕អត្ថបទ៖ សុខមាន

អាមេរិក​ផ្តល់ជំនួយ​ដល់​ប៉ា​គី​ស្ថាន ​៣០​លាន​ដុល្លារ បន្ទាប់​ពីទឹកជំនន់​បណ្ដាល​ឲ្យ​មនុស្ស ​១,១៦០​នាក់​ស្លាប់​

2022/08/31 10:12:41 pm        631
​សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក​នឹង​ផ្តល់ជំនួយ​បន្ថែមចំនួន ៣០លាន​ដុល្លារ​តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិកសម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ ​(USAID) បន្ទាប់ពី​អង្គការសហប្រជាជាតិ និង​ប្រទេស​ប៉ា​គី​ស្ថានបាន​អំពាវនាវ​រក​ជំនួយ​សង្គ្រោះបន្ទាន់​ចំនួន ១៦០លាន​ដុល្លារដើម្បី​ជួយ​ប្រជាជន​រាប់លាន​នាក់​ ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់បណ្តាល​ឲ្យ​មនុស្ស​ជាង ១,១៦០នាក់​ស្លាប់ចាប់តាំងពី​ពាក់កណ្តាល​ខែមិថុនា​។ ​យោងតាម​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​ ដោយ​ការិយាល័យ​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា អគ្គលេខាធិការលោក Antonio Guterres នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ប៉ា​គី​ស្ថាន​នៅ​ថ្ងៃទី៩ ខែកញ្ញា ហើយនឹង​ជួប​ជាមួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ពួកគេ​។ ​ក្រសួងការបរទេស​ប៉ា​គី​ស្ថាននិយាយថា ទឹកជំនន់បាន​ប៉ះពាល់​ដល់​ពលរដ្ឋ​ប្រមាណ ៣៣លាន​នាក់ ហើយ​បាន​បណ្តាលឱ្យ​មនុស្ស​ជាង ១,១៦០នាក់​ស្លាប់ និង​ជាង ១,៦០០​នាក់រងរបួស​។លំនៅឋាន​ជាង ១លាន​ខ្នង​បាន​ខូចខាត ឬ​ត្រូវបាន​បំផ្លាញ​ទាំងស្រុង ហើយ​សត្វពាហនៈ​ចំនួន ៧៣៥,០០០ក្បាលជា​ប្រភព​សម្រាប់​ការចិញ្ចឹម​ជីវិត និង​អាហារ​សំខាន់​បាន​បាត់បង់​។​ យោងតាម​ការប៉ាន់ប្រមាណ​បឋម​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ការបំផ្លាញ​នេះ​បណ្តាលឱ្យ​ខូចខាត​ដល់​សេដ្ឋកិច្ច​ចំនួន ១០ពាន់​លាន​ដុល្លារ៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy អំពាវនាវ​ជាថ្មី​ឲ្យ​រុស្ស៊ី​ដក​កងទ័ព​ចេញ​ពី​រោងចក្រ​ថាមពលនុយក្លេអ៊ែរ ខណៈ​ជួបគណៈប្រតិភូ IAEA

2022/08/31 09:45:38 pm        662
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ជួប​ជាមួយ​សមាជិក​គណៈប្រតិភូ​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ (IAEA) នៅ​ទីក្រុង​គី​វ​កាលពី​ថ្ងៃ​អង្គារ​។ ​លោក​ Zelenskyy បាន​អំពាវនាវ​ជាថ្មី​សម្រាប់​ការដក​កងទ័ព​ទាំងអស់​របស់​សហព័ន្ធ​រុស្ស៊ី​ ចេញពី​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia ជា​រោងចក្រ​ធំ​បំផុត​របស់​អឺរ៉ុប​។ ក្រុម​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ​ កំពុង​បំពេញបេសកកម្ម​បន្ទាន់​មួយ​ដើម្បី​ការពារ​រោងចក្រ​ថាម​ពល​ដែល​ចូល​កាន់កាប់​ដោយ​រុស្ស៊ី ជា​ចំណុចកណ្តាល​នៃ​ការប្រយុទ្ធ​គ្នា​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ជា​ដំណើរ​ការរង់ចាំ​ជា​យូរ​មកហើយ​ដែល​ពិភពលោក​សង្ឃឹមថា នឹង​ជួយ​បញ្ចៀស​គ្រោះមហន្តរាយ​វិទ្យុសកម្ម​។ ​ហានិភ័យ​ពុំមាន​ខ្ពស់​នោះទេ​សម្រាប់​អ្នកជំនាញ​របស់​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ ​ដែល​មក​ពិនិត្យ​រោងចក្រ​នេះ​ក្នុងប្រទេស​នេះ ជា​កន្លែង​ដែល​គ្រោះមហន្តរាយ​រោងច​ក្រ Chernobyl ឆ្នាំ1986 បាន​បញ្ចេញ​សារធាតុ​វិទ្យុសកម្ម​នៅ​ពាសពេញ​តំបន់ ដែល​ធ្វើឲ្យពិភពលោក​ភ័យខ្លាច និង​ជំរុញ​ឲ្យ​ពិភពលោក​ចេញ​ឆ្ងាយ​ពី​ថាមពលនុយក្លេអ៊ែរ​។​​ដោយ​បញ្ជាក់​អំពី​ភាព​បន្ទាន់​នេះ ប្រទេស​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ ពី​ការបាញ់​ផ្លោង​នៅ​តំបន់​ជុំវិញ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ ជា​រោងចក្រ​ថាមពល​ធំ​បំផុត​របស់​អឺរ៉ុបដែល​ត្រូវបាន​កាត់ផ្តាច់​បណ្តាញ​ផ្គត់ផ្គង់ ​មួយរយៈ​ពេល​ខ្លី​កាលពី​សប្តាហ៍​មុន​។ ដើម្បី​បញ្ចៀស​គ្រោះមហន្តរាយ អគ្គនាយក​ទី​ភ្នា​ក់​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ (IAEA) លោក Rafael Grossi បាន​ព្យាយាម​ដើម្បី​ចូលមក​កាន់​រោងចក្រ Zaporizhzhia ជាច្រើន​ខែ​មកហើយ ​ដែល​កងកម្លាំង​រុស្ស៊ី​បាន​ចូល​កាន់កាប់​តាំងពីដើម​ដំបូង​នៃ​សង្គ្រាម មាន​រយៈពេល​ប្រាំ​មួយខែ​រហូតមកដល់​ពេលនេះ​។ ទីភ្នាក់ងារ IAEA បាន​និយាយថា ក្រុមការងារ​នឹង​អនុវត្ត​សកម្មភាព​ការពារ​បន្ទាន់ វាយតម្លៃ​ការខូចខាត កំណត់​មុខងារប្រព័ន្ធ​សុវត្ថិភាព និង​សុវត្ថិភាព​របស់​រោងចក្រ ព្រមទាំង​វាយតម្លៃ​លក្ខខណ្ឌ​ការងារ​របស់​បុគ្គលិក​បន្ទប់​ត្រួតពិនិត្យ៕អត្ថបទ៖ ប៊ុនថន

ទីក្រុង Jackson រដ្ឋ Mississippi ពុំ​មាន​ទឹក​សម្រាប់​បរិ​ភោគ បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ និង​ទឹកជំនន់

2022/08/31 09:33:42 pm        618
​សហរដ្ឋអាមេរិក៖ ពលរដ្ឋ​ប្រមាណ ១៨០,០០០នាក់​នៅ​ទីក្រុង Jackson រដ្ឋ​ Mississippi សហរដ្ឋអាមេរិក ពុំមាន​ទឹកស្អាត​ប្រើប្រាស់​នោះទេ បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង និង​ទឹកជំនន់​។ ការកើនឡើង​ជំនន់​ទឹកភ្លៀង​កាលពី​ចុង​សប្តាហ៍ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​តាំង​ប្រព្រឹត្តិកម្ម​ទឹក​សំខាន់​នៅក្នុង​ទីក្រុង ខណៈ​អគារ​រោងចក្រ​រង​ការខូចខាត​។ ​​ស្ថានភាព​គ្រាអាសន្ន​ត្រូវបាន​ប្រកាស ហើយ​សាលារៀន ភោជនីយដ្ឋាន និង​អាជីវកម្ម​នានា​បាន​បិទទ្វារ​បណ្តោះអាសន្ន​។ បញ្ហា​នៅ​រោងចក្រ​ផលិត​ទឹកស្អាត OB Curtis បាន​កើតមានឡើង​ បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំងបណ្តាល​ឲ្យ​ទឹកទន្លេ​ហៀរ​ច​ញ​មកលើ​ផ្លូវ​ក្នុង​ទីក្រុង​កាលពី​ចុង​សប្តាហ៍​។​ សាលាក្រុង​បានបញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ទឹកទន្លេ​បាន​ហូរ​ចូលក្នុង​អគារ​រោងចក្រ​ដែល​ផលិត​ទឹកស្អាត​ជាង ១៩០លាន​លីត្រក្នុង​មួយថ្ងៃ​។​ទាំង​ទីក្រុង និង​រដ្ឋកំពុង​ចែកចាយ​ទឹកដប​ដល់​ប្រជាជន និង​ស៊ីទែន​ទឹក​ប្រើប្រាស់​សម្រាប់​បន្ទប់ទឹកតាម​រថយន្ត​ដឹក​ទឹក​។ កាលពី​រសៀល​ថ្ងៃ​អង្គារអភិបាលក្រុង Jackson លោក​ Chokwe Antar Lumumba បាន​និយាយថា រោងចក្រ​ដែល​ផ្គត់ផ្គង់​ទឹក​ក្នុង​ទីក្រុង​នឹងមិន​បិទ​ការផ្គត់ផ្គង់​ទឹក​របស់ខ្លួន​នោះទេ ប៉ុន្តែ​មន្ត្រី​ត្រូវការ​ពេលវេលា​ដើម្បី​ធ្វើ​ប្រព្រឹត្តិកម្ម​ទឹក៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​បញ្ចេញ​តួលេខ​ថ្មី​បញ្ជាក់​ពី​ការខាតបង់​របស់​អ៊ុយ​ក្រែ​ន​ក្នុងការ​វាយបក​នៅ​ភាគខាងត្បូង

2022/08/31 07:01:51 pm        699
​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​អះអាង​កាលពី​ថ្ងៃ​អង្គារ​ថា​ កងកម្លាំង​រុស្ស៊ី​បាន​សម្លាប់​ទាហាន​អ៊ុយ​ក្រែ​ន​រាប់​រយ​នាក់ និង​រថក្រោះ និង​រថយន្ត​យោធា​រាប់​សិប​គ្រឿង ក្រោយ​ការ​បណ្ដេញ​ការ​វាយ​បក​បរាជ័យ​របស់​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ភាគខាងត្បូង​ប្រទេស​នេះ។ ​សេចក្ដីថ្លែងការណ៍​បាន​បន្ថែម​ថា ក្រុមមន្ត្រី​ជឿថា ប្រតិបត្តិ​ការដែល​បាន​បរាជ័យត្រូវបាន​កើនឡើងតាម​បញ្ជា​ផ្ទាល់​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Vlodimir Zelensky​។ សកម្មភាព​ដ៏​មាន​ប្រសិទ្ធភាព​របស់​កងកម្លាំង​រុស្ស៊ី​បាន​កម្ទេច​រថក្រោះ​ចំនួន ​៤៨​គ្រឿង, រថយន្ត​ប្រយុទ្ធ​ចំនួន ​៤៦​គ្រឿង, រថយន្ត​ពាស​ដែក​ចំនួន​ ៣៧​គ្រឿង​ផ្សេងទៀត, រថយន្ត​សេរី pickups បំពាក់​កាំភ្លើងយន្ត​ធុន​ធ្ងន់​ ៨​គ្រឿង និងកងទ័ព​អ៊ុយ​ក្រែន​ជាង ១,២០០នាក់​ក្នុង​ពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​នោះ​។​ ​ក្រសួង​ខាង​លើក​បន្ថែម​ថា ទីក្រុង Kiev បាន​ខាតបង់​អំឡុង​ការ​វាយ​លុក​ដ៏​ខ្លាំងក្លា​ដែល​មាន​គោល​ដៅ​ទៅលើ​ទីក្រុង Nikolaev ទីក្រុង Krivoy Rog និង​ទីក្រុង​ផ្សេងៗ​ទៀត​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាង​ត្បូង។​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​នេះ​មាន​ឡើង ក្រោយ​ការ​អះអាង​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​វាយបក​របស់​អ៊ុយ​ក្រែ​ន​នៅ​តំបន់ Kherson បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ។ នៅ​ពេល​នោះ​ក្រសួង​នេះ​បាន​បញ្ជាក់​តួលេខ​នៃ​ការខាតបង់​របស់​ទីក្រុង Kiev ដូចជា​រថក្រោះ​ ២៦​គ្រឿង, រថយន្ត​ប្រយុទ្ធ ​២៣គ្រឿង, រថពាសដែក​ ៩​គ្រឿង, យន្តហោះ​ចម្បាំង​ ២​គ្រឿង និង​ទាហាន​យ៉ាង​ហោច​ណាស់ ​៥៦០​នាក់​៕អត្ថបទ៖ សុខមាន

ទាហាន​ឥណ្ឌូនេស៊ី​ត្រូវបាន​ចោទប្រកាន់​ពីបទ​សម្លាប់ និង​ធ្វើទុក្ខបុកម្នេញ​ជនជាតិ​ភាគតិច​ប៉ា​ពួ​

2022/08/31 06:33:46 pm        442
​​ឥណ្ឌូនេស៊ី៖ ទាហាន​ឥណ្ឌូនេស៊ី​ចំនួន​ ៦​នាក់​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ជាប់​សង្ស័យ​ករណី​សម្លាប់ ​និង​បំផ្លិចបំផ្លាញ​ជន​ជាតិ​ភាគ​​តិចប៉ា​ពួ។ ​ទាហាន​ទាំងនោះ​ត្រូវបាន​ចោទប្រកាន់​ពី​បទ ​លួងលោម​ជន​រង​គ្រោះ​ឲ្យ​មក​ជួប​ដោយ​សន្យា​លក់​អាវុធ​ឲ្យ​ពួកគេ​។​ ​យោង​តាម​នគរបាល ទាហាន​បាន​សម្លាប់​ពួកគេ ក្រោយមក​កាប់​ចិញ្ច្រាំ​សាកសព​ជនរងគ្រោះ​ទាំង​នោះ មុន​ច្រក​ចូល​ក្នុង​បាវ​បោះ​ចូល​ក្នុង​ទឹកទន្លេ​។ ​ឥណ្ឌូនេស៊ី​មាន​វត្តមាន​យោធា​យ៉ាង​ច្រើន​នៅ​ក្នុង​តំបន់​ប៉ា​ពួ ជាទី​ដែល​ក្រុម​បំបែក​ខ្លួន​កំពុង​ងើប​បះបោរ​។ ខេត្ត​ប៉ា​ពួ អតីត​ដែនដី​ក្រោម​អាណានិគម​ហូ​ឡង់​បាន​ប្រកាស​ឯករាជ្យ​ឆ្នាំ១៩៦១ ប៉ុន្តែ ២​ឆ្នាំក្រោយ​មក​ប្រទេស​ឥណ្ឌូនេស៊ី​បាន​គ្រប់គ្រង​តំបន់​ភាគ​ខាងកើត​។ ​នគរបាល និង​ក្រុម​អាជ្ញាធរ​យោធា​បាន​និយាយថា ពួកគេ​កំពុង​បើក​ការស៊ើបអង្កេត​រួមគ្នា​លើ​ការ​សម្លាប់​ជាច្រើន​ករណី ​ដែល​ត្រូវ​គេ​លើក​ឡើង​ថាបាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២២ ​ខែសីហា​ជិត​ទីក្រុង Timika៕អត្ថបទ៖ សុខមាន

អ៊ុយ​ក្រែ​ន​ត្រៀម​បើក​សាលារៀន​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ ខណៈ​ស្ថិត​ក្រោម​ការវាយប្រហារ​ដោយ​គ្រាប់បែក​

2022/08/31 06:07:10 pm        424
​អ៊ុយ​ក្រែ​ន​៖ សាលារៀន​ជាច្រើន​នៅក្នុង​រដ្ឋធានី Kiev ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​កំពុង​ត្រៀម​បើកទ្វារ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ដោយ​មានការ​រឹតបន្តឹង​សន្តិសុខ​សម្រាប់​ទាំង​គ្រូបង្រៀន ទាំង​សិស្សានុសិស្ស​។ ​ដោយពេល​វេលា​នៅសល់​មិន​ដល់ ​១​សប្ដាហ៍​ទៀត​ទេ​មុន​ចាប់ផ្ដើម​ឆ្នាំ​សិក្សា​ថ្មី។ ការ​បង្កើត​បរិស្ថាន​សុវត្ថិភាព​គឺជា​លក្ខខណ្ឌ​ចម្បង​សម្រាប់​ថ្នាក់​ពេញ​ម៉ោង ​ខណៈ​ដែល​សាលារៀន​នានា​ត្រូវការ​ការ​ធានា​ចំពោះ​អាណាព្យាបាល​សិស្ស​ដែល​ត្រូវ​ត្រៀម​ ១០០%​ សម្រាប់​បញ្ហា​អាសន្ន​ណាមួយ​។ សិស្ស​ភាគច្រើន​ចង់​សិក្សា​តាម ​online​។ ​លោក Ivan Ptashnik នាយក​សាលា​មួយ​បាន​និយាយ​ថា យើង​អាច​ផ្ដល់​ការ​សិក្សា​អប់រំ​នៅ​ថ្នាក់រៀន​ដោយ​ផ្ទាល់សម្រាប់​សិស្ស​ជាច្រើន ​ដូចដែល​ការ​ស្នាក់នៅ​សាលារៀន​អាច​ការពារ​បាន​។ ​សាលា​និមួយៗ​មាន​មន្ត្រី​ការពារ​សុវត្ថិភាព​មើល​ការខុសត្រូវ​សុវត្ថិភាព​សាលារៀន និង​ត្រួត​ពិនិត្យ​ថា ​តើ​សាលារៀន​នោះ​បាន​ត្រៀមខ្លួន​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​បាន​ហើយ​ ឬ​នៅ​។​​យោង​តាម​ស្ថិតិ​ផ្លូវការ​មាន​វិទ្យាស្ថាន​អប់រំ​តែ ​៤១%​ ប៉ុណ្ណោះ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​នឹង​អាច​បើក​ដំណើរ​បាន​នៅ​ថ្ងៃទី​១ ​ខែ​កញ្ញា។ សិស្សានុសិស្ស និង​អាណាព្យាបាល​អាច​ជ្រើសរើស​វិធី​ទទួល​បាន​ការអប់រំ​មាន​ដូច​ជា​តាម online នៅ​ថ្នាក់រៀន​ផ្ទាល់ ឬ​ទាំង online ​ទាំង​នៅ​សាលា​ផ្ទាល់​។ វា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ក្នុង​ការ​បញ្ជូន​កុមារ​មក​សាលារៀន ព្រោះ​សាលារៀន​ភាគច្រើន​នៅ​ទី​នេះមិន​មាន​ជម្រក​លាក់ខ្លួន​ ពី​គ្រាប់បែក​សម្រាប់​កុមារ​ទេ​។​ ​ចាប់​តាំង​ពី​ការវាយប្រហារ​របស់​រុស្ស៊ី​ចូល​ក្នុង​ប្រទេស​នេះ​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ សាលារៀន​ជាង​ ២៨០​កន្លែង​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ទាំងស្រុង និង​ចំនួន ២,៣០០​កន្លែង​បាន​ខូចខាត​៕អត្ថបទ៖ សុខមាន

លោក Biden ដាក់​លិខិតផ្លូវការ​ដើម្បី​ចូលរួម​ការប្រកួតប្រជែង​ការបោះឆ្នោត​អាណត្តិ​ទី​២ ​ក្នុង​ឆ្នាំ​២០២៤

2022/08/31 05:39:19 pm        456
​សហរដ្ឋអាមេរិក៖ យោង​តាម​ឯកសារ​មួយ​ច្បាប់​ ដែល​បាន​ដាក់​ជូនគណៈកម្មការ​រៀបចំ​ការបោះឆ្នោតសហព័ន្ធ​កាលពី​ថ្ងៃ​ទី​៣០ ​ខែ​សីហា លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Joe Biden បាន​ដាក់​លិខិត​សម្រាប់​ចូលរួម​ប្រកួតប្រជែង​ជ្រើសរើស​តំណែង​ប្រធានាធិបតី​អាណត្តិ​ថ្មី​ក្នុង​ឆ្នាំ​២០២៤ ​ខាងមុខ​។ ​នៅ​លើ​ឯកសារ​នោះ​លោក​បាន​បញ្ជាក់​ថា Biden សម្រាប់​តំណែង​ជា​ប្រធានាធិបតី "Biden for President" ព្រមទាំង​សរសេរ​ឈ្មោះ​អនុ​ប្រធានាធិបតី​បច្ចុប្បន្ន​គឺ​លោក​ស្រី Kamala Harris ជា​អនុ​ប្រធានាធិបតី​ថ្មី​របស់​លោក​ទៀត​ផង​។ អ្នក​រិះគន់​ជាច្រើន​បាន​ចោទ​សួរ​ថា ​តើ​លោក Biden មាន​សមត្ថភាព​ស្មារតី​ល្អ​គ្រប់គ្រាន់ ​សម្រាប់​កាន់​តំណែង​ជា​ប្រធានា​ធិប​តី​មួយ​អាណត្តិ​ទៀត ​ឬ​អត់​។ គេ​មិន​ច្បាស់​ទេ​ថា​ តើន​រណា​ដែល​ជា​គូប្រជែង​របស់​លោក​មក​ពី​គណបក្ស​សាធារណរដ្ឋ ​ឬ​នរណា​ដែល​នឹង​មកពី​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក ដែល​ត្រូវ​ប្រជែង​តំណែង​នេះ​ជាមួយ​នឹង​រូបលោក​នោះ​៕ អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM