ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង

ព័ត៌មានសំខាន់ៗ

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស​ក្នុងរាជធានី​ភ្នំពេញចំនួន០២ បន្ថែមទៀត

2022/08/31 05:31:22 pm        559
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ក្នុង​រាជ​ធានី​ភ្នំពេញ​ចំនួន​០២​បន្ថែម​ទៀត​ ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។ខាងក្រោមនេះ ជាប្រសាសន៍សំខាន់របស់សម្ដេចតេជោ ហ៊ុន​ សែន​៖- សម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាមស្ពានអាកាសចំនួន២ ដែល​ត្រូវ​បើក​ការដ្ឋាន​ស្ថាប​នានៅ​ព្រឹកនេះ គឺទី១ ស្ពានអាកាសព្រះមុនីវង្ស(ប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ-២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ) និងទី២ ស្ពានអាកាស គង់ សំអុល(ប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ)- សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីអតីតកាលរបស់កម្ពុជា ដែលខ្វះខាតស្បៀងសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ តែពេលនេះ កម្ពុជាកំពុងបំពេញតម្រូវការ នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ តាមរយៈហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងគមនាគមន៍(ស្ពានអាកាស)។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៧ហើយ រួមទាំងស្ពានអាកាសចំនួន ២ដែលត្រូវសម្ពោធបើកការដ្ឋានស្ថាបនានៅព្រឹកនេះ ដើម្បីបំពេញតម្រូវការ នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ(កាត់បន្ថយការកកស្ទះ) និងជាសោភ័ណភាពរាជធានីភ្នំពេញ ហើយរាជធានីភ្នំពេញកំពុងបន្តគម្រោងស្ថាបនាស្ពានអាកាសជាច្រើនបន្ថែមទៀត។- សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបលើការរិះគន់របស់ជនមួយចំនួន ដែលចំអកឱ្យសម្តេចប្រឹងអួតស្ពានអាកាសរបស់ខ្លួន ដែលកាលណោះ មានត្រឹមតែមួយប៉ុណ្ណោះ ហើយសម្តេចបានឆ្លើយតបថា «ដោយសារមានតែមួយនឹងហើយបានជាប្រឹងអួត បើមានច្រើនចាំបាច់អួតធ្វើអ្វី...?»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សមិទ្ធផលធំៗនៅរាជធានីភ្នំពេញ បានកើតឡើងជាបន្តបន្ទាប់ ដោយសារចំណូលរបស់រដ្ឋកាន់តែមានចំនួនច្រើន និងនយោបាយយករាជធានីភ្នំពេញចិញ្ចឹមរាជធានីភ្នំពេញ ឬយកស្លឹកត្នោតខ្ចប់ស្ករត្នោត។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងថា តំបន់កោះពេជ្យ និងតំបន់ស្ពានជ្រោយចង្វារ បានក្លាយជាកន្លែងពាណិជ្ជកម្មធំៗ និងជាកន្លែងទីប្រជុំអន្តរជាតិធំៗផងដែរ ខណៈកន្លែងទាំងពីរនេះកាលពីមុនសុទ្ធតែព្រៃត្រែង និងតំបន់លិចទឹកនោះ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជធានីភ្នំពេញកាន់តែមានទំហំធំឡើងៗ ដោយកាត់ស្រុក និងឃុំមួយចំនួន ចូលមកកាន់រដ្ឋបាលគ្រប់គ្រងរបស់រាជធានីភ្នំពេញ ដើម្បីងាយស្រួលក្នុងការអភិវឌ្ឍ។ សម្តេចបញ្ជាក់ថា «យើងមិនអាចឱ្យដី និងបឹងក្នុងរាជធានីភ្នំពេញ ក្លាយជាកន្លែងដើមត្រែងយោលនោះទេ»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគម្រោងបង្កើតក្រុង«ល្វាឯម» ដែលក្រុងនោះ នឹងដាក់ស្ថិតនៅក្រោមរដ្ឋបាលគ្រប់គ្រងរបស់ខេត្តកណ្តាល ដែលគម្រោងនេះស្ថិតក្នុងការពិភាក្សានៅឡើយទេ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសកោតសរសើរក្រុមហ៊ុនអនិកជនខ្មែរ(OCIC)ដែលបានប្រឹងប្រែងយ៉ាងខ្លាំង និងយកចិត្តទុកដាក់ខ្ពស់ ក្នុងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ ដែលគួរឱ្យទុកចិត្តបំផុត។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលតភ្ជាប់ពីមុខផ្សារចាស់រាជធានីភ្នំពេញ ទៅត្រើយម្ខាង(សុខា) និងតភ្ជាប់ទៅតំបន់ស្ពានជ្រុំ ដែលសម្តេចសង្ឃឹមថា «មិត្តកូរ៉េ នឹងពិចារពន្លឿនគម្រោងនេះឱ្យបានឆាប់តាមដែលអាចធ្វើបាន»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគម្រោងស្ថាបនាស្ពានតភ្ជាប់ពីតំបន់ក្តីតាកុយ ទៅល្វាឯម និងស្ពានមួយទៀត ពីតំបន់ព្រែកប្រា ទៅផ្លូវជាតិលេខ២ ដែលស្ពានទាំងពីរនេះ អាចអនុវត្តន៍ដោយមិត្តចិន បើមិនមានការប្រែប្រួលលើការចរចាទេ អាចនឹងចាប់ផ្តើមស្ថាបនានៅឆ្នាំក្រោយនេះ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសតម្លៃប្រេងឥន្ធនៈនៅលើពិភពលោក ដែលបានរុញច្រានឱ្យកម្ពុជាឡើង និងចុះ តាមតម្លៃទីផ្សារជាក់ស្តែង។ សម្តេចបញ្ជាក់ថា ពេលនេះស្ថានភាពតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ស្ថិតនៅក្នុងកម្រិតមួយដែលអាចទទួលយកបាន បើប្រៀបធៀបនឹងប្រទេសដទៃក្បែរខាងកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍន៍នៅកម្ពុជា ទោះបីតំបន់ខ្លះបាត់បង់ព្រៃឈើខ្លះក៏ពិតមែន តែវាបានជំនួសមកវិញដំណាំដំណាំកៅស៊ូ ដូងប្រេង ដំណាំហូបផ្លែ និងសំណាំកសិកម្មផ្សេងៗទៀត។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសូមធ្វើការអភ័យទោសចំពោះរដ្ឋាភិបាលកូរ៉េ ជប៉ុន និងថៃ ដែលពលករខ្មែរបានរត់ចោលការងារដោយសារតែចាញ់បោកគេ ជាពិសេសគឺការចាញ់បោកតាព្រហ្មនេះតែម្តង។-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនហ៊ានសន្និដ្ឋានថា លោក ខឹម វាសនា ឡប់ឬឆ្កួតនោះទេ ទាក់ទងនឹងអបិយជំនឿ ប៉ុន្តែទោះជាយ៉ាងណាលោក ខឹម វាសនា គ្រាន់បើជាងជនអគតិមួយក្តាប់តូច ដែលអំពាវនាវឲ្យមានការផ្តួលរំលំរាជរដ្ឋាភិបាល និងអំពាវនាវឲ្យបររទេសផ្តាច់ជំនួយមកខ្មែរ- សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញវិធានការដាច់ណាត់ ចំពោះការប្រមូលផ្តុំនៅចំការរបស់លោក ខឹម វាសនា នៅតំបន់ភ្នំគូលែន ដោយទី១- ប្រុងប្រយ័ត្នការជ្រៀតចូល នៃក្រុមបាតដៃទី៣ បង្កហេតុនៅកន្លែងការប្រមូលផ្តុំដោយគ្មានច្បាប់ទម្លាប់ទាំងនោះ និងទី២-ហាមទៅចាប់យកដីស្នាក់នៅតំបន់រុនតាឯក ដែលរាជរដ្ឋាភិបាលកំពុងផ្តល់ជូនប្រជាពលរដ្ឋដែលចាកចេញពីតំបន់អង្គរ។- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកុំចាញ់បោកការឃោសនាអកុសលរបស់បុគ្គល ខឹម វាសនា ដែងតាំងខ្លួនជាព្រះព្រហ្ម និងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលឈ្លោះបែកបាក់ ខ្វែងគំនិតគ្នាក្នុងគ្រួសាររឿងជឿលោក ខឹម វាសនា សូមសះជាជាមួយគ្នា ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំរើសអើងអ្នកជឿអបិយជំនឿងទាំងនោះ។-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរខេត្តសៀមរាបយករថយន្តកងទ័ពធ្វើការដឹងជញ្ជូនប្រជាពលរដ្ឋដែលបានចាញ់បោក លោក ខឹម វាសនា ឲ្យត្រឡប់ទៅផ្ទះវិញ រួមទាំងផ្តល់អាហារជូនពួកគាត់ឲ្យបានគ្រប់គ្រាន់ផងដែរ- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់លោក ខឹម វាសនា បើជ្រុលតែហៅប្រជាពលរដ្ឋទៅហើយ សូមចែកដីចំការប្រមាណ១២ហិកតារបស់លោក ឱ្យពួកគាត់រស់នៅទៅនោះផង តែហាមដាច់ខាតទៅកាន់កាប់ទន្ទ្រានដីនៅខាងក្រៅ ដែលអាចប្រឈមមុខនឹងវិធានការច្បាប់។- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងអ្នកគោរពស្រលាញ់សម្តេច សូមកុំចូលអន្ទាក់របស់លោក ខឹម វាសនា ដោយសម្តេចបញ្ជាក់ថា «លោក ខឹម វាសនា នឹងបង្កើនការជេរប្រមាថសម្តេចថែមទៀត»។- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋដែលចាញ់ការឃោសនាលោក ខឹម វាសនា សូមចេញមកកាន់មូលដ្ឋានរៀងៗខ្លួនវិញ ព្រោះនៅខាងក្រៅ គ្មានទឹកជំនន់ ឬគ្រោះមហន្តរាយធម្មជាតិណាមួយទេ ហើយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចាំដឹក និងផ្តល់បាយទឹកពេលត្រលប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់លោក ខឹម វាសនា សូមផ្តល់ឱកាសឱ្យប្រជាពលរដ្ឋចាកចេញពីតំបន់នោះ(ចំការខឹម វាសនា) ដោយសម្តេចមិនរារាំងជំនឿនានារបស់លោក ខឹម វាសនា នោះទេ។ សម្តេចបញ្ជាក់ថា «ប្រជាពលរដ្ឋទៅកន្លែងនោះដោយស្ម័គ្រចិត្ត ក៏សូមឱ្យពួកគាត់ត្រលប់មកវិញដោយស្ម័គ្រចិត្តដូចគ្នា»។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រួសារសម្តេចគ្មានទំនាស់ផ្ទៃក្នុង ដណ្តើមបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតសម្រាប់កម្ពុជានោះទេ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តាំដល់ក្រុមអ្នកវិភាគទាំងនោះ សូមកុំយកបញ្ហាសម្រាប់គ្រួសារខ្លួនឯង មកសន្និដ្ឋានសម្រាប់គ្រួសាររបស់អ្នកដទៃ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយចោទជាសំនួរទៅកាន់ក្រុមអ្នកវិភាគគ្មានមូលដ្ឋានមួយចំនួន ដែលតែងវិភាគខុសពីការពិត ពាក់ព័ន្ធដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ទៅកាន់ប្រទេសនានាក្បែរខាងកកម្ពុជា ជាពិសេសទៅប្រទេសវៀតណាម។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ហ៊ុន ម៉ាណែត ទើបបញ្ចប់ទស្សនកិច្ចនៅឡាវ ដែលទទួលត្រួតពលដោយនាយអគ្គសេនាធិការកងទ័ពឡាវ។ ក្រៅពីនេះ ហ៊ុន ម៉ាណែត ត្រូវបានទទួលដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាយករដ្ឋមន្ត្រី និងដោយប្រធានាធិបតីឡាវថែមទៀត។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «តើអស់លោកអ្នកវិភាគយល់យ៉ាងណាដែរក្នុងទស្សនកិច្ចហ៊ុន ម៉ាណែតទៅឡាវលើកនេះ?។ដោយលើកមុនខ្ញុំមិនបានជំរាបអស់ ខ្ញុំសូមជំរាបបន្ថែមថា កាលពី ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅជប៉ុន នាដើមឆ្នាំ២០២២នេះ មិត្តជប៉ុនបានបញ្ជូនយន្តហោះមកទទួលហ៊ុន ម៉ាណែត ពីកម្ពុជាទៅជប៉ុន និងជូនពីជប៉ុនមកដល់កម្ពុជាវិញ ព្រោះពេលនោះគ្មានជើងហោះហើរទេដោយសារកូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន បានជំរុញដោយផ្ទាល់មាត់ដល់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យមើលឱ្យបានដិតដល់លើការប្រឡងបវរកញ្ញាមួយ ដែលទទួលបានរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដែលទាមទារឱ្យក្រសួងហៅមកផ្តល់យោបល់ អប់រំ ណែនាំ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់អភិបាលរាជធានី, ខេត្ត, ក្រុង ,ស្រុក ខណ្ឌ នាំគ្នាមើលផ្លូវឱ្យបានដិតដល់ ព្រោះជាដំណើរចរាចរណ៍របស់ប្រជាពល។ សម្តេចបញ្ជាក់ថា សម្តេចបានបញ្ជាឱ្យដកចៅហ្វាយក្រុងតាខ្មៅមួយចោលកាលពីពេលថ្មីៗនេះ ដោយសារតែមិនចេះមើលផ្លូវ។- សម្តេចតេជោ ហ៊ុន សែន បានព្រមានដល់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ អំពីការបង្កើនអាសនៈនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺដើម្បីឱ្យបែងចែងគ្នាធ្វើការបម្រើប្រជាពលរដ្ឋ និងតម្រូវការនានាដែលត្រូវដោះស្រាយបន្ទាន់ និងចាំបាច់។ សម្តេចបញ្ជាក់ថា «មិនមែនបង្កើនអាសនៈ ដើម្បីឱ្យលោកឯងលេងអុកជជែកគ្នានោះទេ»។ -សង្កថាចប់នៅវេលាមម៉ោង១០ និង៥០នាទី

សារព័ត៌មាន ​The Times៖ កញ្ចប់​ថវិកា​ផ្ដល់​ជំនួយ​របស់​​អង់គ្លេស​សម្រាប់​អ៊ុយ​ក្រែ​ន​នឹង​ត្រូវ​អស់​នៅ​ត្រឹម​ដំណាច់​ឆ្នាំនេះ​

2022/08/31 05:23:07 pm        540
​អង់គ្លេស៖ ទីក្រុង​ឡុង​ដ៍​បានផ្ដល់​កញ្ចប់​ជំនួយ​ផ្នែក​យោធា​ដល់ទី​ក្រុង Kiev ជាង ​២.៣​ពាន់​លាន​ផោន ឬ​ស្មើ​ ២.៧​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ប្រភព​មួយ​ចេញពី​ក្រសួងការពារជាតិ​បាន​ទទួល​ស្គាល់​ថា ការឧបត្ថម្ភ​ខាង​ហិរញ្ញវត្ថុ​របស់​ចក្រភព​អង់គ្លេសចំពោះ​ការ​តស៊ូ​ទប់ទល់​សង្គ្រាម​នេះ ​នឹង​ត្រូវ​អស់​នៅត្រឹម​ដំណាច់ឆ្នាំ​២០២២ ​នេះ​។ ​លោក​នាយក​រដ្ឋមន្ត្រី Boris Johnson ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង Kiev អំឡុង​ថ្ងៃ​ទិវា​ឯករាជ្យ​អ៊ុយ​ក្រែ​ន បានប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី​ដោយមាន​ទំហំ​ទឹកប្រាក់ ៥៤លាន​ផោន ឬ​ស្មើ ​៦៣​លាន​ដុល្លារ​អាមេរិក និង​បាន​សន្យា​ជួយ​គាំទ្រ​ខាង​យោធា​របស់​ទីក្រុង Kiev ទោះបីជា​ត្រូវ​ការ​ពេលវេលា​យូរ​បន្តិច​ក៏ដោយ​។ ស្រប​ពេល​ការស្វែងរក​មេដឹកនាំ​ថ្មី​ដែល​អូស​បន្លាយពេល​យូរ អតិផរណា​ហក់​ឡើង​ខ្ពស់ និង​តម្លៃ​ថាមពល​កើន​ឡើង​ខ្លាំង ការ​គាំទ្រ​សម្រាប់​ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​ចក្រភព​អង់គ្លេស​ទៅលើ​រុស្ស៊ី​កំពុង​ធ្លាក់​ចុះ ដោយ​ការស្ទង់មតិ​មួយ​របស់​ក្រុមហ៊ុន YouGov នៃ​ចក្រភព​អង់គ្លេស​កាលពី​ខែ​មីនា​បាន​បង្ហាញ​ថា ពលរដ្ឋ​អង់គ្លេស​ប្រមាណ ៤៨% បាន​គាំទ្រ​ឲ្យ​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ទោះបីជា​សម្ពាធ​ទណ្ឌកម្ម​នេះ​បាន​រុញ​ដោល​ឲ្យ​តម្លៃ​ថាមពល​ហក់​ឡើង​ខ្ពស់​ក៏ដោយ​។ កាលពី​ខែ​មិថុនាការ​គាំទ្រ​នេះ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៣៨%៕ អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន​ សែន​ ណែនាំឲ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ ពិនិត្យ​មើល​ឡើងវិញ​លើ​ការ​ប្រឡង​បវរកញ្ញា​មួយ​ដែលទទួលការរិះគន់ខ្លាំងពីពលរដ្ឋ

2022/08/31 05:07:47 pm        649
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី បាន​​ជំរុញឲ្យ​លោក​ជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យ​មើល​ឱ្យ​បាន​ដិត​ដល់​លើ​ការ​ប្រឡងប​វរកញ្ញា ខណៈកាលពីពេលថ្មីៗនេះមានកម្មវីប្រឡងបវរកញ្ញាមួយ (Miss Grand Cambodia 2022) ទទួលបានរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដែលទាមទារឱ្យក្រសួង ហៅមកផ្តល់យោបល់ អប់រំ ណែនាំ។សម្ដេចតេជោ ហ៊ុន​ សែន​ បានណែនាំយ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេចអញ្ជើញចូលរួមក្នុងពិធី​បើកការរដ្ឋានសាងសង់ស្ពានអាកាសថ្មីពីរបន្ថែមទៀត​នៅរាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣១​សីហា​នេះ។សម្ដេចតេជោ​ បានបញ្ជាក់ថា​ សម្ដេចមិនបានបន្ទោសអ្វីលើបវរកញ្ញាដែលឡើងបង្ហាញលើឆាក​នោះទេ ព្រោះពួកគាត់ធ្វើទៅតាមការរៀបចំរបស់អ្នកដឹកនាំកម្មវិធីតែប៉ុណ្ណោះ អ្វី​ដែល​ត្រូវ​ណែនាំ​ គឺ​ត្រូវ​ណែនាំដល់អ្នករៀបចំកម្មវិធីនោះ។ សម្ដេចគូសបញ្ជាក់ដែរថា កម្មវិធីធ្វើទៅបាន តែក៏ត្រូវ​ស្ដាប់​មតិរបស់មហាជនដែលជាអ្នកទស្សនាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការដាច់ណាត់ ចំពោះការប្រមូលផ្ដុំរបស់លោក ខឹម វាសនា នៅតំបន់ភ្នំគូលែន

2022/08/31 04:07:24 pm        1125
ភ្នំពេញ៖ ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកការរដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរបន្ថែមទៀត នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១សីហានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់​ចេញ​វិធានការ​ដាច់ណាត់ ចំពោះ​ការ​ប្រមូល​ផ្ដុំ​នៅ​ចំការ​របស់​លោក ខឹម វាសនា នៅតំបន់ភ្នំគូលែន​ដោយ​៖ទី១- ប្រុងប្រយ័ត្នការជ្រៀតចូល នៃក្រុមបាតដៃទី៣ បង្កហេតុនៅកន្លែងប្រមូលផ្តុំ​ដោយគ្មានច្បាប់ទម្លាប់​ទាំងនោះ ទី២- ហាមទៅចាប់យកដីស្នាក់នៅតំបន់រុនតាឯក ដែលរាជរដ្ឋាភិបាលកំពុងផ្តល់​ជូនប្រជាពលរដ្ឋ​ដែលចាកចេញពី​តំបន់អង្គរ។

សម្ដេចតេជោ ហ៊ុន សែន៖ ខេត្តកណ្តាលនឹងបង្កើតក្រុងថ្មី១ បន្ថែមទៀត គឺក្រុងល្វាឯម

2022/08/31 03:45:04 pm        723
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​មាន​ប្រសាសន៍​ពី​ការ​អភិវឌ្ឍ​ដែល​ផ្តើម​ពី​ការរីកចម្រើន កំណើនយានយន្ត និងប្រជាពលរដ្ឋជាច្រើន ក្នុង​បញ្ហា​នេះ​សម្តេច​បាន​រម្លឹក​ពី​ការ​កាត់​ដី​ពង្រីក​វិសាលភាព​ក្រុង​ភ្នំពេញ​ដែល​កាត់​ចេញ​ពី​ខេត្ត​កណ្តាល​ហើយ​ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នៅ​រាជធានី​ភ្នំពេញ​នេះ​សម្តេច​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ខេត្ត​កណ្តាល​នឹង​ត្រូវ​បង្កើត​ឱ្យ​មាន​ក្រុង​១​ទៀតនោះ គឺក្រុងល្វាឯម ពោលគឺមិនកាត់ឱ្យរាជធានីភ្នំពេញទៀតទេ។ សម្តេចតេជោ ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​អញ្ជើញ​មាន​ប្រសាសន៍​បែប​នេះ​ខណៈ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើកការដ្ឋានសាងសង់ ស្ពានអាកាស ចំនួន០២កន្លែងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ។សម្ដេចបានបញ្ជាក់ថា ការបង្កើត​ស្រុក​ល្វាឯម​នៃ​ខេត្ត​កណ្ដាល​ឱ្យ​ទៅ​ជា​ក្រុង​១​ទៀត​ដែល​នឹង​មិន​កាត់​ឱ្យ​ទៅ​រាជធានី​ភ្នំពេញ​បន្ថែម​ទៀត​នោះ​ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ខេត្ត​កណ្តាល​មាន​ពន្ធ​អាករ​ផង​ដែរ ព្រោះខេត្តកណ្តាលត្រូវបានកាត់ចូលរាជធានីភ្នំពេញអស់ច្រើនហើយ។សូមបញ្ជាក់ថា ខេត្តកណ្តាលមាន ក្រុងតាខ្មៅ និងស្រុកចំនួន១០ ។ ប៉ុន្តែ​នៅ​ពេល​ខាង​មុខ​តាម​រយៈ​ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចខេត្តកណ្តាលនឹងមានក្រុងចំនួន២គឺក្រុងតាខ្មៅ និង​ក្រុង​ល្វាឯម និងស្រុកចំនួន៩ ពោលគឺស្រុកលើកដែក កៀនស្វាយ កណ្ដាលស្ទឹង ស្អាង កោះធំ ពញាឮ អង្គស្នួល មុខកំពូលនិងស្រុកខ្សាច់កណ្តាល៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញ ២បន្ថែមទៀតនៅរាជធានីភ្នំពេញ

2022/08/31 02:29:49 pm        459
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។ស្ពានអាកាសទាំងពីរនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។ ដោយឡែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០,០០០ដុល្លារអាមេរិក ចំណាយពេលសាងសង់ ១៦ខែ៕

សម្តេចតេជោ ហ៊ុន សែន សួរទៅកាន់អ្នកវិភាគអគតិមួយចំនួន ថាតើយល់យ៉ាងណាទៀត ក្រោយឯកឧត្តម ហ៊ុន ណែត ទើបតែបញ្ចប់ទស្សនកិច្ចនៅប្រទេសឡាវ

2022/08/31 12:29:36 pm        632
ភ្នំពេញ៖ ការចោទជាសំនួររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅកាន់ក្រុមអ្នកវិភាគគ្មានមូលដ្ឋានមួយចំនួន ដែលតែងវិភាគខុសពីការពិត។ សម្តេចតេជោ បញ្ជាក់តាមរយៈផេកហ្វេសប៊ុក ផ្លូវការ នៅយប់ថ្ងៃទី៣០ ខែសីហានេះ ដោយភ្ជាប់ជាមួយរូបភាពឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក មានជំនួបជាមួយថ្នាក់ដឹកនាំការពារជាតិរបស់ឡាវនៅថ្ងៃនេះ ។សម្តេចតេជោ បានបញ្ជាក់ក្នុងសំណេរទាំងស្រុងថា : «ហ៊ុន ម៉ាណែតទើបបញ្ចប់ទស្សនកិច្ចនៅឡាវដែលទទួលត្រួតពលដោយនាយអគ្គសេនាធិការកងទ័ពឡាវ។ ក្រៅពីនេះ ហ៊ុន ម៉ាណែត ត្រូវបានទទួលដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាយករដ្ឋមន្ត្រីនិងដោយប្រធានាធិបតីឡាវថែមទៀត។» សម្តេចតេជោបន្តថា «តើអស់លោកអ្នកវិភាគយល់យ៉ាងណាដែរក្នុងទស្សនកិច្ចហ៊ុន ម៉ាណែតទៅឡាវលើកនេះ?។ដោយលើកមុនខ្ញុំមិនបានជំរាបអស់ខ្ញុំសូមជំរាបបន្ថែមថាកាលពីហ៊ុន ម៉ាណែតទស្សនកិច្ចនៅជប៉ុននាដើមឆ្នាំ២០២២នេះមិត្តជប៉ុនរបស់យើងបានបញ្ជូនយន្តហោះមកទទួលហ៊ុន ម៉ាណែតពីកម្ពុជាទៅជប៉ុននិងជូនពីជប៉ុនមកដល់កម្ពុជាវិញព្រោះពេលនោះគ្មានជើងហោះហើរទេដោយសារកូវីដ១៩។ តើអ្នកវិភាគមានយោបល់យ៉ាងណាដែរព្រោះខ្ញុំចង់ដឹង។នេះមិនមែនជាពាក្យចាក់ដោតទេតែជាការចង់យល់តែប៉ុណ្ណោះ៕»

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត

2022/08/31 01:16:25 am        399
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។ស្ពានអាកាសទាំងពីរនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។ ដោយឡែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០,០០០ដុល្លារអាមេរិក ចំណាយពេលសាងសង់ ១៦ខែ៕

ចំនួន​អ្នកស្លាប់​ក្នុង​ការតវ៉ា​ដោយ​ហិង្សា​នៅ​អ៊ីរ៉ាក់​កើន​ឡើង​ដល់ ​២០​នាក់ ក្រោយ​មេដឹកនាំ​សាសនា​ដ៏​មាន​ឥទ្ធិពល​ចាកចេញ​ពី​នយោបាយ​

2022/08/30 09:58:49 pm        849
​អ៊ីរ៉ាក់៖ ចំនួន​អ្នក​ស្លាប់​ដោយសារតែ​ការ​ប៉ះទង្គិច​គ្នា រវាង​ក្រុម​អ្នកគាំទ្រ​មេដឹកនាំ​សាសនា​និកាយ​ស៊ី​អ៊ី​ត​លោក Muqtada al-Sadr និង​កងកម្លាំង​សន្តិសុខ ជុំវិញ​ការប្រកាស​លាលែង​ពី​ឆាក​នយោបាយ​របស់​បព្វជិត​រូប​នេះ​បាន​កើន​ឡើង​ដល់ ​២០​នាក់​ហើយ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Sputnik មនុស្ស​ជាង ​៣០០​នាក់​បាន​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជា​បន្តបន្ទាប់​។ មេដឹកនាំ​អ៊ីស្លាម​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​អ៊ីរ៉ាក់​លោក Muqtada al-Sadr បាន​ប្រកាស​លាលែង​ពី​ជីវិត​នយោ​បាយ និង​បិទ​ការិយាល័យ​នយោបាយ​របស់​លោក ដែល​បាន​ឈាន​ដល់​ការ​ដុត​បញ្ឆេះ​ឲ្យ​មាន​ភាព​តានតឹង និង​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​ក្រុម​អ្នកគាំទ្រ​របស់​លោក​។ ​សំឡេង​ស្នូរ​គ្រាប់កាំភ្លើង​បាន​ផ្ទុះឡើង​នៅ​តំបន់​បៃតង​នៃ​រដ្ឋធានី Baghdad ហើយ​កងកម្លាំង​សន្តិសុខ​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​កាលពី​ថ្ងៃ​ចន្ទ ​ដើម្បី​បំបែក​ក្រុម​អ្នកគាំទ្រ​លោក al-Sadr​ ដែល​កំពុង​ប្រមូល​ផ្ដុំគ្នា​កកកុញ​។​សេចក្ដីថ្លែងការណ៍​របស់​លោក Al-Sadr ដែល​បាន​បង្ហោះ​លើ​បណ្ដាញ Twitter មាន​ឡើង ក្រោយ​ការ​តវ៉ា​ជាច្រើន​ខែ​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​របស់​លោក​ ដែល​គាំទ្រ​ការ​អំពាវនាវ​របស់​លោក​ឲ្យ​មានការ​បោះ​ឆ្នោត​ថ្មី និង​រំលាយ​សភា​អ៊ីរ៉ាក់ ដែល​គេ​បាន​មើល​ឃើញ​ជាប់​គាំង​រយៈពេល ​១០​ខែ​ដោយ​សារតែ​ប្រទេស​អ៊ីរ៉ាក់​នៅតែ​គ្មាន​រដ្ឋាភិបាល​នៅ​ឡើយ​៕អត្ថបទ៖ សុខមាន

ពលរដ្ឋ​ប្រទេស​ហៃ​ទី​តវ៉ា​ជា​លើក​ទី​២​ ក្នុង​ខែ​នេះ​ឲ្យ​នាយករដ្ឋមន្ត្រី​លាលែង​ពី​តំណែង

2022/08/30 09:30:44 pm        725
​ហៃទី៖ ក្រុមអ្នកតវ៉ា​រាប់រយ​នាក់​បានចេញ​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​ នៅ​រដ្ឋធានី​ព័រ​អូ​ប្រាំង ប្រទេស​ហៃ​ទី កាលពី​ថ្ងៃ​ចន្ទដើម្បី​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រីលោក Ariel Henry ចុះ​ចេញពី​តំណែង​។ នេះ​គឺជា​ការតវ៉ា​លើក​ទី​ពីរ​ក្នុង​ខែ​នេះ​។ កាលពី​សប្តាហ៍​មុន មនុស្ស​រាប់ពាន់នាក់​បាន​ធ្វើបាតុកម្ម​នៅ​ទីក្រុង​មួយចំនួន​ក្នុងប្រទេស​នេះ ​ដើម្បី​អំពាវនាវ​ឲ្យ​បណ្តេញចេញ​នាយករដ្ឋមន្ត្រី​។ ក្រុមបាតុករ​បាន​ដុត​សំបក​កង់​រថយន្ត និង​ព្យាយាម​បិទផ្លូវបណ្តាលឱ្យមាន​ការប៉ះទង្គិច​គ្នា​ជាមួយ​នគរបាល ដែល​បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែកដើម្បី​បំបែក​ហ្វូងមនុស្ស​។ ក្រុមអ្នកតវ៉ា​បានដាក់​កំហុស​លើ​នាយករដ្ឋមន្ត្រី ​ចំពោះ​ការ​កើន​ឡើង​ថ្លៃទំនិញ​ខ្ពស់​សម្រាប់​ជីវភាព​រស់នៅ និង​ការ​រាលដាល​អំពើហិង្សា​។​ ​អំពើ​ហិង្សា និង​ការចាប់​ជំរិត​បាន​កើនឡើង​នៅក្នុង​ទីក្រុង​ព័រ​អូ​ប្រាំង និង​តំបន់​ក្បែរ​នោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយ​ក្រុម​ជន​អន្ធពាល​បានសម្លាប់​ជន​ស៊ីវិល​រាប់រយ​នាក់​នៅក្នុង​ការប្រយុទ្ធ​គ្នា​លើទឹក​ដី​នេះ​។ ក្រុម​ជន​អន្ធពាលមានអំណាច​កាន់តែខ្លាំងចាប់តាំងពី​ការធ្វើឃាត​ប្រធានាធិបតីលោក Jovenel Moïse កាលពី​ឆ្នាំមុន​។ភាពក្រីក្រ​ក៏​កាន់តែ​ធ្លាក់​ជ្រៅដោយ​អតិផរណា​ឈានដល់ 29% ហើយ​តម្លៃ​ទំនិញ​មូលដ្ឋាន​មួយចំនួន​ដូចជា​តម្លៃ​អង្ករ បាន​កើនឡើង​ជាង​បួន​ដង​។ ប្រេងសាំង​ខ្វះខាត ហើយ​ប្រសិនបើ​អាច​រកបានគឺមាន​តម្លៃ​រហូតដល់ ១៥ដុល្លារ​ក្នុង​មួយ​ហ្គា​ឡុង​។ សកម្មជន​នយោបាយ​លោក Jean Ronald បាន​ប្រាប់​សារព័ត៌មាន​ AP ​កាលពី​ថ្ងៃ​ចន្ទ​ថា យើង​នឹងមិន​បញ្ឈប់​ការប្រមូលផ្តុំ​នេះ​ទេ ហើយ​យើង​នឹង​បង្ហាញ​ពួកគេ​ថា ​យើង​មិន​ខ្លាច​ទេ យើង​ស៊ូស្លាប់​ដើម្បី​ក្រោកឈរឡើង​ប្រឆាំង៕​អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM