ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង

ព័ត៌មានសំខាន់ៗ

នាយករដ្ឋមន្ត្រី​ថៃ​ដែល​ត្រូវ​បាន​ព្យួរ​ពី​តួនាទី​នឹង​ចូលរួម​កិច្ចប្រជុំ​ក្រសួងការពារជាតិ​

2022/08/25 07:44:09 pm        598
​ថៃ៖ នាយករដ្ឋមន្ត្រី​ថៃ​ដែល​ត្រូវ​​បាន​ព្យួរ​ពី​តួនាទី​លោក​ Prayuth Chan-ocha នឹងចូលរួម​កិច្ចប្រជុំ​នៅ​ក្រសួងការពារជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​សម្ព័ន្ធមិត្ត​ដ៏​យូរអង្វែង​របស់លោក​ បាន​ចាប់ផ្តើម​ថ្ងៃ​ដំបូង​ជា​នាយករដ្ឋមន្ត្រី​ស្តីទី ហើយ​ប្រទេស​ថៃ​បាន​ប្រឈម​ភាពមិនច្បាស់លាស់​ជាច្រើន​សប្តាហ៍ ខណៈដែល​តុលាការ​ពិចារណា​ពី​អនាគត​របស់​លោក Prayuth។​ ​លោក Prayuth វ័យ ៦៨ឆ្នាំ​បាន​រក្សា​តំណែង​គណៈរដ្ឋមន្ត្រី​រប​ស់លោក​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បន្ទាប់ពី​តុលាការ​ធម្មនុញ្ញ​បាន​ព្យួរ​តួនាទី​លោក​ពី​ការងារ​កំពូល​កាលពី​ថ្ងៃ​ពុធ ​ដោយ​រង់ចាំ​ការត្រួតពិនិត្យ​ឡើងវិញ​អំពី​ការកំណត់​អាណត្តិ​រយៈពេល​ ៨​ឆ្នាំ​របស់លោក​តាម​រដ្ឋ​ធម្មនុញ្ញ​។​ ​តុលាការ​បានសម្រេច​ដើម្បី​ពិចារណា​លើ​ញត្តិ ​របស់​គណបក្សប្រឆាំង​ដ៏​ធំ ដែល​បាន​ចោទប្រកាន់ថា លោក Prayuth ដែល​ឡើងកាន់តំណែង​ដំបូង​ជា​មេបញ្ជាការ​កងទ័ព​ក្នុង​ឆ្នាំ២០១៤ នៅពេលនោះ​លោក​ជា​មេបញ្ជាការ​កងទ័ពដែល​បាន​ឈានដល់​អាណត្តិ ៨ឆ្នាំដោយសារ​ពេលវេលា​របស់លោក​ជា​មេបញ្ជាការគួរតែ​ត្រូវបានរាប់បញ្ចូល​។ តុលាការ​បាន​ព្យួរ​តួនាទី​លោក Prayuth ដោយ​រង់ចាំ​ការសម្រេច​លើ​ញត្តិ​នេះ ប៉ុន្តែ​មិនទាន់ត្រូវ​បានផ្តល់​កាលបរិច្ឆេទ​នៅ​​ឡើយ​ទេ៕អត្ថបទ៖ ប៊ុនថន

នាយករដ្ឋមន្ត្រី​ថៃ​ត្រូវ​បាន​ផ្អាក​តួនាទី ហើយ​ឧបនាយករដ្ឋមន្ត្រី​គឺជា​នាយករដ្ឋមន្ត្រី​ចាំផ្ទះ

2022/08/25 07:19:16 pm        879
​ថៃ៖ តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​ថៃ​បាន​ផ្អាក​តួនាទី​ផ្លូវការ​ របស់​លោក​នាយក​រដ្ឋមន្ត្រី Prayut Chan-o-cha កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​បានសម្រេច​ចំពោះ​សវនាការ​លើ​ញត្តិ​តវ៉ា​ ដែល​ទាមទារ​ឲ្យ​ត្រួត​ពិនិត្យ​ឡើង​វិញ​អំពី​ការកំណត់​អាណត្តិ​ តាមច្បាប់​រយៈពេល ៨ឆ្នាំ​របស់​លោក​។ ឧបនាយករដ្ឋមន្ត្រី​ថៃលោក Prawit Wongsuwan ធ្វើជា​មេដឹកនាំ​ចាំផ្ទះ​ចាប់ពី​ថ្ងៃ​ពុធ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Anucha Burapachaisri បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ឧត្តមសេនីយ៍ Prayut Chan-o-cha គោរព​យ៉ាង​ពេញលេញ​នូវ​សេចក្តី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ ហើយ​ផ្អាក​ការ​បំពេញ​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​ចាប់ពី​ថ្ងៃនេះ​។ លោក Prayut មាន​អាយុ​ ៦៨​ឆ្នាំ​នឹង​បន្ត​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​។ ​ដោយ​ត្រូវ​បាន​គេ​ចាត់​ទុក​យ៉ាង​ទូលំទូលាយ​​ថា​ជា​អ្នកនយោបាយ​ជើងចាស់ លោក Prawit នឹង​ដឹក​នាំ​គណបក្ស Palang Pracharath ជា​គណបក្ស​ធំ​បំផុត​នៅ​ក្នុង​រដ្ឋាភិបាលចម្រុះ​។ ញត្តិ​នេះ​ត្រូវ​បាន​ដាក់​ដោយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ដែល​បាន​អះអាង​ថា ​ពេលវេលា​របស់​លោក Prayut ដែល​បាន​ចំណាយ​ក្នុង​តួនាទី​ជា​ប្រមុខ​រដ្ឋាភិបាល​យោធា បន្ទាប់ពី​លោក​បាន​ធ្វើ​រដ្ឋប្រហារ​នៅពេលដែល​លោក​នៅ​ជា​មេបញ្ជាការ​កងទ័ព​នៅក្នុង​ឆ្នាំ២០១៤ ដែល​គួរតែ​រាប់បញ្ចូល​ទៅក្នុង​អាណត្តិ​របស់លោក​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​រយៈពេល ៨ឆ្នាំ​។ទោះបីជា​លោក Prayut អាច​ទទួល​បាន​មកវិញ​នូវ​មុខតំណែង​របស់​លោក​ នៅ​ពេល​ដែល​តុលាការ​ធ្វើ​សេចក្តី​សម្រេច​ក្តី ប៉ុន្តែ​ការ​ព្យួរ​ដ៏​គួរ​ឱ្យភ្ញាក់ផ្អើល​របស់លោក​បានធ្វើឱ្យ​នយោបាយ​ប្រទេស​ថៃ​មាន​ភាពច្របូកច្របល់​។ ​តុលាការ​បាន​ពិចារណា​លើ​ញត្តិ និង​ឯកសារ​ពាក់ព័ន្ធ ហើយ​យល់ឃើញថា អង្គ​ហេតុដែល​ចេញពី​ញត្តិ​នោះ​ជា​មូលហេតុ​ សម្រាប់​ការសាកសួរ​តាម​ការទាមទារ​។ តុលាការ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា លោក Prayut មាន​រយៈពេល ១៥ថ្ងៃ​ដើម្បី​ឆ្លើយតប ហើយ​គណៈកម្មការ​អង្គចៅក្រម​មួយក្រុម​បានចេញ​សេចក្តីសម្រេច​មាន​សំឡេង​គាំ​ទ្រ ៥ ទល់នឹង ៤ ចំពោះ​ការព្យួរ​តួ​នាទី​របស់លោកដែល​ចាប់ផ្តើម​ពីថ្ងៃ​ពុធ​។ គេ​មិនដឹង​ច្បាស់​នោះទេ​ថា តើ​ពេល​ណា​​តុលាការ​នឹង​ចេញ​សេចក្តីសម្រេច​ចុងក្រោយ​លើ​ញត្តិ​នេះ៕អត្ថបទ៖ ប៊ុនថន

វ៉ាក់សាំងកូវិដ-១៩ (Pfizer) ជំនួយរបស់អូស្ត្រាលី ជិត៣០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជានៅព្រឹកស្អែកនេះ

2022/08/25 07:06:32 pm        780
ភ្នំពេញ៖ លោកជំទាវយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ BTV ថា វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេងៗ ជិត៣០ម៉ឺនដូសទៀត(២៨៣.២០០ដូស ) ជាលេីកទីពីរ របស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ជូនរាជរដ្ឋាភិបាលកម្ពុជា នឹងដឹកនាំមកដល់កម្ពុជានៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ស្អែកនេះ៕

ចំនួន​អ្នកស្លាប់​ដោយសារ​ទឹកជំនន់​នៅ​ប៉ា​គី​ស្ថានបាន​កើន​ឡើងដល់​ជាង ​៨០០​នាក់

2022/08/25 06:41:06 pm        636
ប៉ាគីស្ថាន៖ រដ្ឋមន្ត្រី​ទទួលបន្ទុក​បម្រែបម្រួល​អាកាសធាតុបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ភ្លៀង​រដូវ​មូសុង​ដ៏​ខ្លាំងក្លា​បំផុត​បាន​កំពុង​បង្ក​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ ដោយ​បាន​ប្រកាស​ស្នើសុំ​ជំនួយ​អន្តរជាតិ​ក្នុង​ការ​ដោះស្រាយ​ទឹកជំនន់​ ដែល​បាន​សម្លាប់​មនុស្ស​ជាង ​៨០០​នាក់​ចាប់​តាំងពី​ខែ​មិថុនា​មក​។ ​ភ្លៀង​មូសុង​ប្រចាំ​ឆ្នាំ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការស្រោចស្រព​ដំណាំ និង​ការ​បំពេញ​បន្ថែម​ទឹក​ក្នុង​បឹង និង​ទំនប់ទឹក​នៅ​ទូទាំង​អនុ​ទ្វីប​ឥណ្ឌា ប៉ុន្តែ​ជា​រៀង​រាល់​ឆ្នាំ​ភ្លៀង​រដូវ​មូសុង​ក៏​នាំមក​នូវ​រលក​នៃ​ការ​បំផ្លិចបំផ្លាញ​ផង​ដែរ​។​ ​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បន្ត​ធ្លាក់​ខ្លាំង​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ពុធ ដែល​ក្រុម​អាជ្ញាធរ​រាយការណ៍​ថា មាន​មនុស្ស​ជាង ​១០​នាក់​បន្ថែម​ទៀត​បាន​ស្លាប់​រួម​ទាំង​កុមារ ​៩​នាក់​ក្នុង​ពេល​ ២៤​ម៉ោង​ចុង​ក្រោយនេះ​។ស្ត្រី​ម្នាក់​ដែល​មាន​ឈ្មោះថា Khanzadi បាន​ប្រាប់​សារ​ព័ត៌មាន AFP នៅ​ក្នុង​ស្រុក Jaffarabad នៃ​ខេត្ត Balochistan ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ថា ភ្លៀង​កំពុង​បន្ត​ធ្លាក់​រយៈពេល​មួយ​ខែ​ហើយ​រហូត​មក​ដល់​ពេល​នេះ។ ពួកគេ​គ្មាន​នៅ​សេសសល់​អ្វី​ទៀត​ទេ។ ​យើង​មានតែ​ពពែ​តែមួយ​ក្បាល​ប៉ុណ្ណោះ ហើយ​បាន​លង់​ងាប់​ក្នុង​ទឹកជំនន់​ទៀត ពេលនេះ​យើង​គ្មាន​នៅ​សេសសល់​អ្វី​ទៀត​ទេ ហើយ​កំពុង​សម្រាក​នៅ​តាម​ផ្លូវ ហើយ​ប្រឈម​នឹង​ការ​ដាច់​ពោះ​ស្លាប់​ទៀត៕អត្ថបទ៖ សុខមាន

អ៊ីរ៉ង់៖ ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​មាន​ការចុះពិនិត្យ​នុយក្លេអ៊ែរ​ដែល​បាន​ឯកភាព​ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ​ប៉ុណ្ណោះ​

2022/08/25 06:21:23 pm        472
​អ៊ីរ៉ង់៖ មន្ត្រី​អ៊ីរ៉ង់​មួយ​រូប​បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​របស់លោក​នឹងមិន​អនុញ្ញាត​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​នុយក្លេអ៊ែរ​ណាមួយ ហួស​ពី​អ្វី​ដែល​បាន​ព្រមព្រៀងគ្នា​ក្នុង​ការ​រៀបចំ​កាលពី​ឆ្នាំ​២០១៥ ជាមួយ​សហរដ្ឋអាមេរិក​ឡើយ​។​ ​យោង​តាម​វីដេអូ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​រដ្ឋ លោក Mohammad Eslami ប្រធាន​អង្គការ​ថាម​ពល​អា​តូ​មិ​ករ​បស់​អ៊ី​រ៉ង់​បាន​និយាយថា យើង​ត្រូវបាន​ប្ដេជ្ញាចិត្ត​ឲ្យ​មានការ​ត្រួតពិនិត្យ​ក្នុង​គ្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​ត្រូវ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​ការផលិត​នុយក្លេអ៊ែរ ដែល​យើង​បាន​ទទួលយក​កាលពី​កន្លងទៅ ​ម៉ាត់​ណា ម៉ាត់​នឹង​។ ​សេចក្ដីថ្លែងការណ៍​របស់​លោក Eslami ទំនងជា​បដិសេធ​ទៅ​នឹង​របាយការណ៍​កាល​ពី​ដើម​សប្ដាហ៍​នេះ​ដែល​ថា អ៊ីរ៉ង់​បាន​ទម្លាក់​ចោល​ការ​ទាមទារ​សំខាន់ៗ​របស់​ខ្លួន​មួយ​ចំនួន។របាយការណ៍​ទាំងនោះ​បាន​លើក​ឡើង​ថា ទីក្រុង​តេ​អេ​រ៉ង់កំពុង​បន្ធូរបន្ថយ​ភាព​រឹងរូស​របស់​ខ្លួន ដែល​ក្រុម​អធិការកិច្ច​អន្តរជាតិ​បិទ​ការស៊ើបអង្កេត​មួយ​ចំនួន​នៃ​កម្មវិធី​អា​តូ​មិ​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​ជិត​សម្រេច​បាន​កិច្ចព្រមព្រៀង​។ ​ទីក្រុង Washington មានបំណង​ឆ្លើយតប​ក្នុង​ពេល​ឆាប់ៗ​នេះ ទៅ​នឹង​ពង្រាង​កិច្ចព្រមព្រៀង​ដែល​បាន​ស្នើ​ឡើង​ដោយ​សហ​ភាព​អឺរ៉ុប ដែល​នឹង​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ជាមួយ​អ៊ីរ៉ង់ ដែល​អតីត​ប្រធានាធិបតី Donald Trump ​បាន​លុបចោល ហើយ​ប្រធានាធិបតី​បច្ចុប្បន្ន​គឺ​លោក ​Joe Biden បាន​ព្យាយាម​ស្រោចស្រង់​ឡើងវិញ​៕ អត្ថបទ៖ សុខមាន

ប្រមុខ​អង្គការសហប្រជាជាតិអំពាវនាវ​ឲ្យ​មាន​សន្តិភាព ខណៈ​អ៊ុយ​ក្រែ​ន​ប្រារព្ធ​ទិវា​ឯករាជ្យ ​៣១​ឆ្នាំ​

2022/08/25 05:59:58 pm        740
​UN៖ ប្រមុខ​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​មាន​សន្តិភាព​កាលពី​ថ្ងៃ​ពុធ នៅ​ថ្ងៃ​ប្រារព្ធ​ទិវាឯករាជ្យ​ជាតិ ​៣១​ឆ្នាំ​របស់​អ៊ុយ​ក្រែ​ន​ពី​សហភាពសូវៀត និង​ ៦​ខែ​នៃ​ការការពារ​ខ្លួន​ពី​សង្គ្រាម​បង្កើត​ឡើង​ដោយ​រុស្ស៊ី​។ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ប្រាប់​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ថា ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន ​និង​ពិភពលោក​ត្រូវការ​សន្តិភាព ពួកគេ​ត្រូវការ​សន្តិភាព​នៅ​ពេល​នេះ​។ ​ជន​ស៊ីវិល​រាប់​ពាន់​នាក់​បាន​ស្លាប់ និង​រង​របួស​រួម​ទាំង​កុមារ​រាប់​រយ​នាក់ ចាប់តាំងពី​រុស្ស៊ី​បើក​ការវាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​។ ​លោក Guterres បាន​និយាយថា ផលវិបាក​ទាំងឡាយ​កើត​ចេញពី​សង្គ្រាម​ឥតប្រយោជន៍​នេះ​កំពុង​ធ្វើ​ឲ្យ​គេ​គិត​ថា ​វា​រីកសាយ​ហួស​ពី​ប្រទេស​អ៊ុយ​ក្រែ​ន។ យើង​កំពុង​មើល​ឃើញ​ភាព​ងាយ​រងគ្រោះ​ថ្មីៗ​លេចចេញ​ជា​រូបរាង នៅ​ក្នុង​បរិស្ថាន​សកល​ដែល​គ្របដណ្ដប់​ដោយ​ជម្លោះ វិសមភាព និង​វិបត្តិ​សេដ្ឋកិច្ច ​និង​សុខភាព​ដោយសារ​ជំងឺ​រាតត្បាត​សកល និង​បម្រែបម្រួល​អាកាសធាតុ​រួច​ទៅ​ហើយ ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​។​​លោក​បន្ថែម​ថា ការ​ឡើង​ថ្លៃ​តម្លៃ​ស្បៀងអាហារ ជី​កសិកម្ម និង​ប្រេងឥន្ធនៈ​បាន​បង្ក​ឲ្យ​មាន​វិបត្តិ​សកល ដែល​អាច​បណ្ដាល​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ គ្រោះ​អត់ឃ្លាន និង​កង្វះ​អាហារូបត្ថម្ភ​កាន់តែ​ធ្ងន់ធ្ងរ។ ​លោក​ក៏បាន​ព្រមាន​ផង​ដែរ​ថា ពិភពលោក​នឹង​ពុំ​មាន​ស្បៀងអាហារ​គ្រប់គ្រាន់​នៅ​ឆ្នាំ២០២៣ លុះត្រាតែ​ទីផ្សារ​ជី​កសិកម្ម​មាន​ស្ថិរភាព​។ លោ​កថា​ កសិករ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​កំពុង​គ្រោង​នឹង​កាត់បន្ថយ​ដី​ សម្រាប់​ធ្វើ​កសិកម្ម​នៅ​រដូវ​ក្រោយ។ ការ​នាំចូល​ស្បៀងអាហារ និង​ជី​កសិកម្ម​យ៉ាង​ច្រើន​ចេញពី​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​ដែល​មាន​តម្លៃ​សមរម្យ​គឺ​សំខាន់​ណាស់​ ដើម្បី​ធ្វើ​ឲ្យ​ទីផ្សារ​ទំនិញ​ស្ងប់ស្ងាត់​បន្ថែម​ទៀត និង​ការ​ថយ​ចុះ​តម្លៃ​សម្រាប់​អ្នកប្រើប្រាស់​៕អត្ថបទ៖ សុខមាន

លោក Zelenskyy៖​ រ៉ូ​កែ​តរបស់​រុស្ស៊ី​សម្លាប់​មនុស្ស​ ២២​នាក់​ក្នុងការ​វាយប្រហារ​ទៅលើ​ស្ថានីយ​រថភ្លើង

2022/08/25 05:40:46 pm        613
​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ ខណៈ​ប្រទេស​របស់​លោក​ប្រារព្ធ​ខួប​ឯករាជ្យ​ជាតិ ​៣១​ឆ្នាំ​នៃ​ការ​ផ្ដាច់​ចេញពី​ការត្រួតត្រា​របស់​សហភាព​សូ​វៀត​ក្រោម​ឥទ្ធិពល​ទីក្រុង Moscow ថា មនុស្ស​យ៉ាងហោចណាស់​ ២២​នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​រង​របួសក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់​រ៉ូ​កែ​តរបស់​រុស្ស៊ី ទៅលើ​ស្ថានីយ​រថភ្លើង​របស់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ពុធ ទី​២៤ ​ខែ​សីហា​សប្ដាហ៍​នេះ​។ ​លោក Zelenskyy ​បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ពី​ហានិភ័យ ​នៃ​សកម្មភាព​បង្ករឿង​គួរ​ឱ្យ​ស្អប់ខ្ពើម​នៅ​ថ្ងៃ​ទិវា​ឯករាជ្យ​ជាតិ ដែល​ត្រូវ​នឹង​រយៈពេល​ ៦​ខែ​គត់​ចាប់​តាំង​ពី​កងកម្លាំង​រុស្ស៊ី​វាយលុក​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​ក្លាយ​ជា​ជម្លោះ​ដ៏​មហន្តរាយ​បំផុត​របស់​អឺរ៉ុប​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២ ​មក​។ ​នៅ​ក្នុង​សុន្ទរកថា​ជា​វីដេអូទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជា​ជាតិ លោក Zelenskyy បាន​និយាយ​ថា ​គ្រាប់​រ៉ូ​កែ​ត​បាន​ប៉ះចំ​រថភ្លើង​មួយ​ខ្សែ​នៅ​ក្នុង​ទីប្រជុំជន Chaplyne ស្ថិតនៅ​ចម្ងាយ​ប្រមាណ ១៤៥គីឡូម៉ែត្រ​ពី​តំបន់ Donetsk គ្រប់គ្រង​ដោយ​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភា​គ​ខាងកើត​។ ​លោក​ថា ទូ​រថភ្លើង​ចំនួន ​៤ ត្រូវ​បាន​ឆេះ​បំផ្លាញ​។​ក្រសួងការពារជាតិ​រុស្ស៊ី​មិនបាន​ឆ្លើយតប​ភ្លាមៗ ​ទៅ​ពី​សំណើ​សូម​ការ​អត្ថាធិប្បាយ​។​ ​មេដឹកនាំ​អ៊ុយ​ក្រែ​ន​វ័យ ​៤៤​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​នឹង​ដណ្ដើមយក​មកវិញ​នូវ​តំបន់​ទាំងឡាយ ​ដែល​រុស្ស៊ី​គ្រប់គ្រង​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន និង​ឧបទ្វីប​គ្រី​មេដែល​រុស្ស៊ី​បាន​ដាក់​បញ្ចូល​ក្នុង​ឧប​សម្ព័ន្ធ​កាលពី​ឆ្នាំ​២០១៤៕អត្ថបទ៖ សុខមាន

អឺរ៉ុប និង​អង្គការ​ NATO បញ្ជាក់​ជាថ្មី​អំពី​ការគាំទ្រ​អ៊ុយ​ក្រែ​ន​នៅក្នុង​កិច្ចប្រជុំ​កំពូល

2022/08/24 10:15:26 pm        865
​អឺរ៉ុប៖ សហភាព​អឺរ៉ុប និង​អង្គការ​ NATO បាន​អះអាង​ជាថ្មី​នូវ​ការគាំទ្រ​ចំពោះ​អ៊ុយ​ក្រែ​ន​រយៈពេល​ជិត ​៦​ខែ​បន្ទាប់ពី​សង្គ្រាម​បានចាប់ផ្តើម ហើយ​បាន​និយាយថា​ ការដាក់បញ្ចូល​ឧបទ្វីប​គ្រី​មៀ​នឹងមិន​ត្រូវបានគេទទួលស្គាល់​ឡើយ​។ ប្រធាន​គណៈកម្មការ​អឺរ៉ុបលោកស្រី Ursula von der Leyen បាន​និយាយ​តាមរយៈ​បណ្តាញ​វីដេអូពី​ទីក្រុង Brussels ថា យើង​នឹងមិន​ទទួលស្គាល់​ការដាក់បញ្ចូល​ឧបសម្ព័ន្ធ​ដោយ​ខុសច្បាប់​នៃ​តំបន់​គ្រី​មៀ និង​តំបន់ Sevastopol ដោយ​សហព័ន្ធរុស្ស៊ី​ឡើយ​។ លោកស្រី​បាន​និយាយថា សហភាព​អឺរ៉ុប​នឹងធ្វើ​ការ​ដោយ​មិន​នឿយហត់​ជាមួយ​អាជ្ញាធរ​អ៊ុយ​ក្រែ​ន និង​ដៃគូ​របស់​យើង ដើម្បី​លាតត្រដាង​ការរំលោភបំពាន​ទាំងនេះ នឹង​ឲ្យ​អ្នក​ប្រព្រឹត្ត​ទទួលខុសត្រូវ ហើយ​គាំទ្រ​ជនរងគ្រោះ យើង​នៅ​ជាមួយ​អ្នក​។​ ​អគ្គលេខាធិការ​អង្គការ​ NATO លោក Jens Stoltenberg បាន​អះអាង​ម្តងទៀត​ពី​ការបន្ត​គាំទ្រ​របស់​សម្ព័ន្ធមិត្ត​យោធា​សហរដ្ឋអាមេរិក សម្រាប់​ប្រទេស​ដែល​ហែកហួរ​ដោយ​ជម្លោះ​មួយ​នេះ​។ លោក Stoltenberg និយាយ​ថា ​យើង​ឈរ​នៅ​ជាមួយ​អ៊ុយ​ក្រែ​ន​នា​ពេល​នេះ​។ យើង​នឹង​បន្ត​គាំទ្រ​អ៊ុយ​ក្រែ​ន​ដរាបណា​ប្រទេស​នេះ​នៅតែ​ត្រូវការ​។ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel បាន​ថ្កោល​ទោស​ការប្រើប្រាស់​តំបន់​គ្រី​មៀ​ដោយ​រុស្ស៊ី​ ក្នុង​សង្គ្រាម​ដែល​កំពុង​បន្ត និង​តួនាទី​របស់​ឧបទ្វីប​នេះ​ក្នុង​ការ​រារាំង​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​។ លោក Michel និយាយ​ថា រុស្ស៊ី​បាន​ប្រើប្រាស់​តំបន់​គ្រី​មៀ​ជា​ឈ្នាន់​នៃ​យុទ្ធសាស្ត្រ​ ដើម្បី​ឈ្លានពាន​គ្រប់​ផ្នែក​ទាំងអស់​នៅ​អ៊ុយ​ក្រែ​ន​ពី​ភាគខាងត្បូង និង​ដើម្បី​វាយលុក​មក​លើ​អ៊ុយ​ក្រែ​ន​ប្រើប្រាស់​មី​ស៊ី​ល​ដោយ​មិន​រើសអើង​។ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​អះអាង​ម្តង​ទៀត​នូវ​ការ​គាំទ្រ​របស់​ចក្រភព​អង់គ្លេស ​ចំពោះ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​អង្គារ​ក្នុងអំឡុងពេល​សុន្ទរកថា​តាម​បណ្តាញ​អ៊ីនធឺណិត​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​តំបន់​គ្រី​មៀ​។ ថ្លែង​នៅ​ថ្ងៃទី​ពីរ​នៃ​ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយ​ទីក្រុង​គី​វ លោក Johnson បាន​និយាយ​ថា យើង​នឹង​មិន​ទទួលស្គាល់​ការ​បញ្ចូល​ឧប​សម្ព័ន្ធ​ឧបទ្វីប​គ្រី​មៀ​របស់​រុស្ស៊ី ឬ​នៅ​ទឹកដី​អ៊ុយ​ក្រែ​ន​ផ្សេង​ទៀត​ឡើយ​។ យើង​ត្រូវតែ​បន្ត​ផ្តល់​ឲ្យ​មិត្ត​អ៊ុយ​ក្រែ​ន​របស់​យើង​នូវ​ការ​គាំទ្រ​ផ្នែក​យោធា មនុស្សធម៌ សេដ្ឋកិច្ច និង​ផ្នែក​ការទូតដែល​ពួកគេ​ត្រូវការ រហូតដល់​រុស្ស៊ី​បញ្ចប់​សង្គ្រាម​ដ៏​ឃោរឃៅ​នេះ៕អត្ថបទ៖ ប៊ុនថន

អភិបាលរដ្ឋ​តិច​សាស់​និយាយថា ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​លើក​ទី​ពីរ​នៅ ​Dallas ចាប់តាំងពី​ឆ្នាំ​១៩៣២

2022/08/24 09:44:21 pm        1456
​សហរដ្ឋអាមេរិក៖ អភិបាលរដ្ឋ​តិច​សាស់និយាយថា ប្រជាជន​តំបន់ Dallas-Forth Worth ជួប​បញ្ហា​ប្រឈម​ខុសធម្មតា​ក្នុងអំឡុងពេល​ទឹកជំនន់​។ លោក Greg Abbott អភិបាលរដ្ឋ​បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​គ្រោះមហន្តរាយ​រដ្ឋ​សម្រាប់ ២៣ក្រុងនៃ​រដ្ឋ​តិច​សាស់​កាលពី​ថ្ងៃ​អង្គារ​។​ ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ទូទាំង​តំបន់ Dallas-Fort Worth ដែល​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត បាន​បណ្តាលឱ្យ​ផ្លូវ​ជាច្រើនកន្លែង​ជន់​លិច ធ្វើ​ឲ្យ​យានយន្ត​លិច​ក្នុង​ទឹក ខណៈ​មន្ត្រី​បាន​ព្រមាន​អ្នកបើកបរ​ពី​ការធ្វើដំណើរ ហើយ​ទឹកបាន​ហូរ​ចូល​លំនៅឋាន និង​ទីតាំង​ពាណិជ្ជកម្ម​។​ ​នាយកដ្ឋាន​សេវា​អាកាសធាតុ​ជាតិ​និយាយថា កម្រិត​ទឹកភ្លៀង​ជាង ៩​អ៊ី​ញ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Dallas-Fort Worth បាន​ធ្លាក់​ក្នុង​រយៈពេល ២៤ម៉ោង ហើយ​បាន​រាំង​នៅ​រសៀល​ថ្ងៃ​ចន្ទ​។​​អភិបាលរដ្ឋលោក Greg Abbott បាន​និយាយថា​ វា​គឺជា​ព្យុះភ្លៀង​ និង​ទឹកជំនន់​អាក្រក់​បំផុត​លើក​ទី​ពីរ​នៅក្នុង​ទីក្រុង Dallas ចាប់តាំងពី​ឆ្នាំ១៩៣២ មក និង​ជា​លើក​ទី​ពីរ​ដែល​អាក្រក់​បំផុត​នៅក្នុង​កំណត់ត្រា​។ ដូច្នេះហើយប្រជាជន​នៅក្នុង​ទីក្រុង Dallas ក៏ដូចជា​តំបន់​ទាំងមូលបានទទួល​កម្រិត​ទឹកភ្លៀង​ដែលជា​បញ្ហា​ប្រឈម​ខុសពី​ធម្មតា៕​អត្ថបទ៖ ប៊ុនថន

ចិន​នឹង​ចាត់វិធានការ​លើ​ដំណើរ​ទស្សនកិច្ច​របស់​ក្រុមតំណាងរាស្ត្រ​ជប៉ុន​ទៅកាន់​កោះ​តៃវ៉ាន់

2022/08/24 07:30:23 pm        677
​ចិន៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​និយាយ​ថា ប្រទេស​នេះ​ខកចិត្ត​ខ្លាំង​ណាស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​តំណាងរាស្ត្រ​ជប៉ុន​ទៅកាន់​កោះ​តៃវ៉ាន់ ហើយ​ថា ខ្លួន​នឹង​ចាត់វិធានការ​ម៉ឺងម៉ាត់​ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​របស់​ខ្លួន​។ ​លោក Furuya Keiji ដែលជា​សមាជិក​គណបក្ស​កាន់អំណាច​ប្រជាធិបតេយ្យ​សេរីនិយម​របស់​ជប៉ុន​ដ៏​សំខាន់ និង​ជា​អតីត​ប្រធាន​គណៈកម្មការ​សុវត្ថិភាព​សាធារណ​ជាតិ បាន​ជួប​មេដឹកនាំ​កោះ​តៃវ៉ាន់​លោក​ស្រី Tsai Ing- wen នៅ​ក្នុង​ទីក្រុង Taipei កាលពី​ថ្ងៃ​អង្គារ។ លោក Furuya បាន​ដឹកនាំ​ក្រុម​តំណាង​រាស្ត្រ​អព្យាក្រឹត្យ​ ដើម្បី​លើកកម្ពស់​ការផ្លាស់ប្ដូរ​ជាមួយ​កោះ​តៃវ៉ាន់។ លោក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​ជាមួយ​អគ្គលេខាធិការ​របស់​ក្រុម​នេះ​។ ​អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​នេះ​ជា​ការ​ជ្រៀតជ្រែក​យ៉ាង​ច្បាស់​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​ជា​ការ​បញ្ជូន​សញ្ញា​ខុស​ធ្ងន់ធ្ងរ​ចំពោះ​អ្វី​ដែល​ចិន​ហៅថា ​ជា​កម្លាំង​បំបែក​ខ្លួន​គាំទ្រ​ឯករាជ្យ​កោះ​តៃវ៉ាន់។ ​អ្នកនាំពាក្យ​រូប​នេះ​និយាយ​ថា បញ្ហា​កោះ​តៃវ៉ាន់​ប៉ះពាល់​ដល់​មូលដ្ឋានគ្រឹះ​នយោបាយ​នៃ​ទំនាក់ទំនង​ចិន​-​ជប៉ុន និង​ទំនុក​ចិត្តជា​មូលដ្ឋាន​រវាង​ប្រទេស​របស់​យើង​ទាំង​២៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM