ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង

ព័ត៌មានសំខាន់ៗ

ប្រទេស​ចិន​ត្រៀម​ធ្វើ​សមយុទ្ធ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi ទៅកាន់​កោះ​តៃវ៉ាន់​

2022/08/04 05:26:36 pm        589
​ចិន៖ ប្រទេស​ចិន​ត្រៀម​ធ្វើ​សមយុទ្ធ​នៅក្នុង​សមុទ្រ​ជុំវិញ​កោះ​តៃវ៉ាន់ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​នយោបាយ​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​គឺ​លោកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់​។​ ​លោកស្រី Pelosi បាន​ចាកចេញ​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ដ៏​ចម្រូងចម្រាស​ទៅកាន់​កោះ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុកជា​ខេត្ត​ផ្ដាច់ខ្លួន​។ ​ជា​ការ​ឆ្លើយតបចិន​បាន​ប្រកាស​ធ្វើ​សម​យុទ្ធ​យោធា​ដែល​ភាព​ចាំបាច់ និង​ស្របច្បាប់​រយៈពេល ​៥​ថ្ងៃដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ កោះ​តៃវ៉ាន់​និយាយ​ថា យន្តហោះ​ចម្បាំង​ចិន​ចំនួន ​២៧​គ្រឿង​បាន​ហោះ​ចូល​ទៅ​តំបន់​ការពារ​ដែនអាកាស​របស់​ខ្លួន​។ ​កាលពី​ថ្ងៃ​ពុធ ក្រុម​អាជ្ញាធរ​ការពារ​ជាតិ​កោះ​តៃវ៉ាន់​បាន​និយាយ​ថា ខ្លួន​បាន​បញ្ជូន​យន្តហោះ​ជាច្រើន​គ្រឿង​ដើម្បី​ព្រមាន​យន្តហោះ​ចិន​។ ​ចិន​បាន​និយាយ​ថា សមយុទ្ធ​ទាំងនោះ​នឹង​ធ្វើឡើង​នៅ​ក្នុង​ដែនទឹក​ដ៏​មមាញឹក​បំផុត​មួយ​ចំនួន​របស់​ពិភពលោក និង​រាប់បញ្ចូល​ទាំង​ការ​បាញ់​គ្រាប់​ពិត​រយៈ​ចម្ងាយ​ឆ្ងាយ​។​កោះ​តៃវ៉ាន់​បាន​ស្នើ​នាវា​នានា​ដើម្បី​រក​ផ្លូវ​ពិសេស​គេច​ចេញពី​សមយុទ្ធ​ទាំងនោះ និង​កំពុង​ចរចា​ជាមួយ​ប្រទេសជិតខាង​ជប៉ុន និង​ហ្វីលីពីន​ដើម្បី​ស្វែងរក​ផ្លូវ​អាកាស​ផ្សេង​។ ​មេដឹកនាំ​កោះ​នេះ​លោក​ស្រី Tsai Ing-wen បាន​និយាយ​ថា ​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង​ដោយ​យោធា​ដ៏​តាន​តឹង​បំផុត។ ​នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រំងាប់​ស្ថានការណ៍ បណ្ដា​រដ្ឋមន្ត្រីការបរទេស​មកពី​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង​៧ ឬ G7 មាន​កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និង​សហរដ្ឋអាមេរិកបាន​បញ្ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ​ដោយ​និយាយ​ថា ការ​បង្ក​ស្ថានភាព​របស់​ចិន​នឹង​ប្រឈម​នឹង​ការ​រុញ​ឲ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់​៕អត្ថបទ៖ សុខមាន

រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី បានមកដល់កម្ពុជាហើយ នាព្រឹកនេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥(AMM)

2022/08/04 05:07:35 pm        496
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី ផេននី វង់ (Penny Wong) បានមកដល់កម្ពុជាហើយ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥(AMM) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី៣-៦ ខែសីហា ឆ្នាំ២០២២៕

សម្តេចតេជោ ហ៊ុន សែន ទទួលជួបតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប

2022/08/04 04:50:10 pm        515
ភ្នំពេញ៖ ​នៅវិមានសន្តិភាព ព្រឹកថ្ងៃទី៤ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យឯកឧត្តម ចូសិប បូររែល ហ្វុនតេលលេ(Josep Borrell Fontelles)តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុបចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ខណៈឯកឧត្តមបានអញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងដៃគូពាក់ព័ន្ធនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា៕

ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់​នាំ​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​ទាំង​ក្នុង​ និង​ក្រៅ​អាមេរិក

2022/08/03 07:32:54 pm        712
​កោះ​តៃវ៉ាន់៖ ខណៈ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់ គំរាម​បង្ក​ឲ្យ​មាន​ជា​វិបត្តិ​ដ៏​ធំ​រវាង​សហរដ្ឋអាមេរិក និង​ចិន សាធារណៈ​មតិ​ផ្សេងៗ​លើ​ដី​កោះ​ដ៏​តូច​នេះ​មាន​ភាព​ច្របូកច្របល់​គ្នា​។ ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ការ​តវ៉ា​ប្រឆាំង​ដំណើរ​របស់​លោកស្រី Pelosi បាន​កើត​ឡើង​នៅ​លើ​កោះ​តៃវ៉ាន់ មុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិក​លោកស្រី Nancy Pelosi មកកាន់​កោះ​នេះ។​ ​ប្រធាន​គណបក្ស​តៃវ៉ាន់​ថ្មី ឬ​ហៅថា New Taiwan Party បាន​និយាយ​ថា លោកស្រី Pelosi នឹង​ធ្វើ​ឲ្យ​តៃវ៉ាន់​ត្រូវ​ភ្លើង​ឆេះ និង​លិច​ទឹក និង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​ប្រឆាំង​នៅ​សណ្ឋាគារ Grand Hyatt hotel ជាទី​ដែល​គេ​រំពឹង​ថា​លោកស្រី​នឹង​ស្នាក់នៅ​ទីនោះ​។ ខណៈ​ដែល​ជនជាតិ​តៃវ៉ាន់​ជាច្រើន​គាំទ្រ​ឯករាជ្យ​ភាព​ និង​ស្វាគមន៍​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក មាន​សំណួរ​មួយ​ចំនួន​បាន​លេច​ឡើង​ថា ​តើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី ​Pelosi គឺជា​ការ​បង្ក​រឿង​ដែល​មិន​គួរ​មាន​ដែរ ​ឬ​យ៉ាង​ណា​។​នៅ​ក្នុង​ការស្ទង់មតិ​នៃ​អ្នកអាន​ជិត ​៧៥០០ របស់​គេហទំព័រ​ព័ត៌មាន United Daily News មាន ៦១% និយាយ​ថា ដំណើរ​នេះ​មិន​ត្រូវ​បាន​ស្វាគមន៍​ទេ ខណៈ​មានការ​លើក​ឡើង​ថា បញ្ហា​នេះ​អាច​បង្ក​ឲ្យ​មាន​អស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។​ មានតែ ៣៨​% ប៉ុណ្ណោះ​ដែល​បាន​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​នេះ និង​បាន​និយាយ​ថា វា​មានគុណ​ប្រយោជន៍​ជាង​គុណវិបត្តិ​។ ​កាលពី​ថ្ងៃ​ចន្ទមុន​ដំណើរ​ទស្សន​កិច្ច​នេះ​មាន​មនុស្ស​ប្រមាណ​ ១០០​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាងក្រៅ​ការិយាល័យ​របស់​លោក​ស្រី Pelosi ក្នុង​អគារ​សហព័ន្ធ San Francisco ដើម្បី​ជំរុញ​លោកស្រី​ឲ្យ​លុបចោល​ការ​ឈប់​សំចត​ដំណើរ​របស់​លោក​ស្រី​នៅ​តំបន់​អាស៊ី ដែល​ក្រុម​អ្នក​តវ៉ា​និយាយ​ថា ជា​ការ​បង្ក​ឲ្យ​មាន​សង្គ្រាម​ដ៏​ធ្ងន់ធ្ងរ​ជាមួយ​ចិន​៕អត្ថបទ៖ សុខមាន

លោកស្រី Pelosi ទៅកាន់​រដ្ឋសភា​របស់​កោះ​តៃវ៉ាន់​ដោយ​បង្ហាញថា ​អាមេរិក​គឺជា​មិត្ត​ល្អ​របស់​កោះ​តៃវ៉ាន់

2022/08/03 06:11:23 pm        769
​កោះតៃវ៉ាន់៖ លោកស្រី Nancy Pelosi បាន​ជួប​អនុប្រធាន​សភា​កោះ​តៃវ៉ាន់​លោក Tsai Chi-chang នៅ​ក្នុង​ទីក្រុង​តៃប៉ិ (Taipei) នៅ​ថ្ងៃ​ពុធ​នេះ​។ ប្រធាន​សភា​អាមេរិក​រូប​នេះក៏បាន​ជួប​មេដឹកនាំ​កោះ​នេះ​ផង​ដែរ​គឺ​លោកស្រី Tsai Ing-wen​។ ​ប្រធាន​សភា​សហរដ្ឋអាមេរិក​បាន​និយាយ​ថា លោកស្រី​បាន​ចាត់​ទុក​ជំនួប​នេះ​ថា ​ជា​កិត្តិយស​បំផុត​ សំដៅ​ថា​ជា​មិត្ត​ល្អ​របស់​កោះ​តៃវ៉ាន់។ លោកស្រី Pelosi បាន​និយាយ​ថា លោកស្រី​ចង់​ជួយ​បង្កើន​កិច្ច​សហប្រតិបត្តិការ​អន្តរ​សភា និង​ការសន្ទនា និង​ដោះស្រាយ​បញ្ហា​ជាក់លាក់​នានា​ជាមួយ​កោះ​តៃវ៉ាន់​។​ សេត​វិមាន​របស់​លោក​ប្រធានាធិបតី Biden បាន​ព្យាយាម​រយៈពេល​ជាច្រើន​សប្ដាហ៍​ដើម្បី​បញ្ចុះ​បញ្ចូល​ក្រុង​ប៉េកាំង និង​ពិភពលោក​ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិក​លោក​ស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់​ ដោយ​និយាយ​ថា គ្មាន​អ្វី​ប្រែប្រួល​ចំពោះ​គោល​នយោបាយ​របស់​សហរដ្ឋអាមេរិក ​ចំពោះ​ចិនដីគោក ឬ​កោះ​តៃវ៉ាន់​ទេ​៕ អត្ថបទ៖ សុខមាន

ដំណើរ​របស់​លោកស្រី Pelosi ទៅកាន់​កោះ​តៃវ៉ាន់​គឺជា​បញ្ហា​ឈឺក្បាល​ថ្មី​សម្រាប់​លោក Biden ដែល​នាំ​ឲ្យ​មាន​ភាព​តានតឹង​ជាមួយ​ចិន​កាន់​តែ​ខ្លាំង​

2022/08/03 05:43:49 pm        1026
​សហរដ្ឋអាមេរិក៖ ខណៈ​ដែល​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi បាន​ទៅដល់​កោះ​តៃវ៉ាន់​កាលពី​យប់​ថ្ងៃ​អង្គារ ដំណើរ​របស់​លោកស្រី​បាន​បង្ក​ឲ្យ​មានការ​ខ្វែងគំនិត​គ្នា​ដ៏​កម្រ ​រវាង​សេត​វិមាន​របស់​លោក Biden និង​គណបក្ស​ប្រជាធិបតេយ្យ​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​សភា។ ​ជា​ផ្លូវការ​រដ្ឋបាល​របស់​លោក Biden មានការ​ប្រុងប្រយ័ត្ន​បំផុត​ក្នុង​ការ​បញ្ចៀស​ការ​ឆ្លើយ​សំណួរ ​ដោយ​ផ្ទាល់​លើ​បញ្ហា​ថា ​តើ​រដ្ឋបាល​របស់​លោក​ឯកភាព​ទៅ​នឹង​ការសម្រេចចិត្ត​របស់​លោក​ស្រី Pelosi សម្រាប់​ដំណើរ​ទស្សនកិច្ច​នេះ ឬ​អត់​។ ​ប៉ុន្តែ​ក្រៅផ្លូវការ​វិញ សេត​វិមាន និង​មន្ទីរ​បញ្ច​កោណមាន​សិទ្ធិ​អំណាច​តិចតួច​ក្នុង​ការ​ជំទាស់ ​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​បែបនេះ​ដែល​កើត​ឡើង​ ស្រប​ពេល​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក ​និង​ចិន​ធ្លាក់​ដល់​កម្រិត​ផុយ​ស្រួយ​បំផុត​ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មកនេះ​។​កាលពីដើម​ខែ​កក្កដាលោក Biden បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​មួយ​អំពី​ពាក្យ​ចចាមអារ៉ាម ​នៃ​ដំណើរ​របស់​លោកស្រី Pelosi ដែល​ឈប់​សំចត​នៅ​កោះ​តៃវ៉ាន់ ដោយ​និយាយ​ថា យោធា​គិតថា វា​ពុំ​មែន​ជា​គំនិត​ល្អ​ទេ​នៅ​ពេល​នេះ។ ​ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា ​តើ​នឹង​មាន​បញ្ហា​អ្វី​នោះ​ទេ​។​ ​រយៈពេល​ជាច្រើន​សប្ដាហ៍​កន្លង​ទៅ​នេះ ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​ចាប់ពី​ប្រធានាធិបតី​រហូតដល់​ថ្នាក់ក្រោមបាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ​ក្នុង​ព្យាយាម​និយាយ​ពី​ជម្រើស​របស់​លោក​ស្រី Pelosi ទៅ​ទស្សនកិច្ច​កោះ​តៃវ៉ាន់ និង​បាន​សង្កត់​ធ្ងន់​ថា ​នោះ​គឺជា​ការសម្រេចចិត្ត​រប​ស់​លោក​ស្រី និង​ជា​រឿង​ផ្ទាល់ខ្លួន​របស់​លោក​ស្រី​តែ​ម្នាក់​ឯង​៕អត្ថបទ៖ សុខមាន

ចិន​ហៅ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi ទៅ​កោះ​តៃវ៉ាន់​ថា​ ជា​ដំណើរ​ប្រកបដោយ​គ្រោះ​ថ្នាក់​បំផុត​

2022/08/03 05:08:22 pm        628
​ចិន៖ ចិន​បាន​ហៅ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ទៅកាន់​កោះ​តៃវ៉ាន់ ពី​សំណាក់​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi ថា ​ជា​ដំណើរ​ប្រកបដោយ​គ្រោះថ្នាក់​បំផុត។ ​ក្រុង​ប៉េកាំង​បាន​ចោទ​លោកស្រី Pelosi ដែលជា​អ្នកនយោបាយ​ជាន់ខ្ពស់​បំផុត​របស់​ស​ហ​រដ្ឋ​អាមេរិកក្នុង​រយៈពេល ​២៥​ឆ្នាំ​ទៅកាន់​កោះ​នេះ ​ដែល​ចិន​បាន​អះ​អាង​ថា​ជា​ខេត្ត​ផ្ដាច់​ខ្លួន​មួយ​របស់​ខ្លួន​ថា ​កំពុង​ប្រលែង​លេង​ជាមួយ​នឹង​ភ្លើង​។ ក្រុង​ប៉េកាំង​បាន​ព្រមាន​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា អ្នកណា​ដែល​ប្រលែង​លេង​ជាមួយ​ភ្លើង​នឹង​រលាក​មិន​ខាន​។​ ​អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​អាមេរិក​លោក John Kirby បាន​និយាយ​ថា ​គ្មាន​ហេតុផល​ដែល​ដំណើរ​ទស្សនកិច្ច​នេះ នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បង្ក​ឲ្យ​មាន​ជា​វិបត្តិ ឬ​ជម្លោះ​នោះ​ទេ​។ ​ថ្លែង​ក្រោយ​លោកស្រី​បាន​ទៅដល់​កោះ​នេះ អ្នកនាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​ជាថ្មី​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ ដំណើរ​នេះ​គឺ​ស្រប​នឹង​គោលនយោបាយ​ ដែល​មាន​ជា​យូរ​មក​ហើយ​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​ចិន ហើយ​ពុំបាន​រំលោភ​អធិបតេយ្យភាព​របស់​ប្រទេស​នេះ​ទេ​។ ​ខណៈ​ដែល​យន្តហោះ​របស់​លោកស្រី​បាន​ទៅដល់​កោះ​មួយ​នេះ សារព័ត៌មាន​ចិន​បាន​រាយការណ៍​ថា យន្តហោះ​យោធា​ចិន​កំពុង​ហោះ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។​ ពេលនោះ​កោះ​តៃវ៉ាន់​ច្រានចោល​របាយការណ៍​ទាំង​នោះ តែ​ក្រោយមក​បាន​និយាយ​ថា យន្តហោះ​យោធា​ចិន​ជាង​ ២០​គ្រឿង​បាន​ហោះ​ចូល​ទៅ​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​៕អត្ថបទ៖ សុខមាន

ជន​ជាតិ​ចិន​សញ្ជាតិ​អាមេរិកបង្ហាញ​ទស្សនៈ​ផ្សេងៗ​គ្នា​ ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi​ នៅ​កោះ​តៃវ៉ាន់​

2022/08/03 04:41:39 pm        902
​សហរដ្ឋអាមេរិក៖ ជន​ជាតិ​ចិន​សញ្ជាតិ​អាមេរិក​បាន​បង្ហាញ​ទស្សនៈ​ផ្សេងៗ​គ្នា ជុំវិញ​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោកស្រី ​Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់ ដែល​បាន​បណ្ដាល​ឲ្យ​រង​ការ​ថ្កោលទោស​ពី​ចិន​។​ ​ជន​ជាតិ​ចិន​សញ្ជាតិ​អាមេរិក​មួយ​ចំនួន​បាន​សាទរ​ការ​គាំទ្រ​របស់​លោក​ស្រី Pelosi ដល់​កោះ​តៃវ៉ាន់ ​និង​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ ខណៈដែល​មួយចំនួនទៀត​បារម្ភ​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​អាច​នាំ​ឲ្យ​ទំនាក់ទំនង​អាមេរិក-​ចិន​កាន់តែ​ដុនដាប​ខ្លាំង ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម និង​ឈាន​ដល់​ការវាយប្រហារ​ប្រឆាំង​ពី​សំណាក់​ប្រទេស​ចិន និង​ការ​រើស​អើង​ជាតិ​សាសន៍​។ ​លោកស្រី ​Pelosi បាន​ទៅដល់​កោះ​តៃវ៉ាន់​កាលពី​យប់​ថ្ងៃ​អង្គារ ដែល​ក្លាយ​ជា​មន្ត្រី​អាមេរិក​ជាន់ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ២៥​ឆ្នាំ​ដែល​បាន​ទៅកាន់​ដី​កោះ​ស្វ័យ​គ្រប់គ្រង ដែល​ចិន​អះ​អាង​ថា​ជា​ដែន​ខេត្ត​របស់​ខ្លួន ដែល​បាន​ប្រកាស​ភ្លាមៗ​ថា ​ខ្លួន​នឹង​ធ្វើ​សមយុទ្ធ​យោធា​យុទ្ធសាស្ត្រ​សងសឹក​ទៅ​នឹង​វត្តមាន​របស់​លោក​ស្រី​នៅ​កោះ​នេះ​។ ​លោកស្រី Pelosi បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ដឹក​អ្នកដំណើរ​សហរដ្ឋ​អាមេរិក Air Force និង​ត្រូវ​បាន​ទទួល​ស្វាគមន៍​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​តៃប៉ិ ដោយ​រដ្ឋមន្ត្រី​ការបរទេស​ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​កោះ​តៃវ៉ាន់​ផ្សេងទៀត និង​ក្រុម​មន្ត្រី​អាមេរិក​។លោកស្រី​បាន​ថត​រូប​មុន​ក្បួន​រថយន្ត​អម​ក្បួន​ដំណើរ​របស់​លោកស្រី​ភ្លាមៗ ដែល​គេ​ពុំ​បាន​ឃើញ​ចូល​ទៅ​កន្លែង​ចត​រថយន្ត​របស់​សណ្ឋាគារ​នោះ​ទេ​។ ​ដំណើរ​របស់​លោកស្រី​បាន​បង្កើន​ភាព​តានតឹង​ដែល​មាន​ស្រាប់​រវាង​ចិន និង​សហរដ្ឋអាមេរិក ព្រោះ​ចិន​អះអាងថា ​កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ដែនដី​របស់ខ្លួន និង​ចាត់ទុកថា ដំណើរ​របស់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​បរទេស​គឺជា​ការ​ទទួល​ស្គាល់​អធិបតេយ្យ​ភាព​របស់​កោះ​នេះ​។​ ​រដ្ឋបាល​លោក Biden និង​លោកស្រី Pelosi និយាយ​ថា ​សហរដ្ឋអាមេរិក​នៅតែ​ទទួលស្គាល់​នូវ​អ្វី​ដែល​ហៅថា ​គោលការណ៍​ចិន​តែមួយ​ ដែល​ទទួលស្គាល់​ក្រុង​ប៉េកាំង តែ​អនុញ្ញាត​ឲ្យ​មាន​ទំនាក់ទំនង​ក្ដៅ​ផ្លូវការ និង​ទំនាក់ទំនង​ខាង​ការពារ​ជាតិ​ជាមួយ​ទីក្រុង​តៃប៉ិ​៕អត្ថបទ៖ សុខមាន

អាមេរិក​ព្រមាន​ថា ចិន​អាច​បង្ហាញ​កម្លាំង ប្រសិនបើ​លោកស្រី Pelosi ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់

2022/08/02 07:28:07 pm        873
​សហរដ្ឋអាមេរិក៖ សេត​វិមាន​បាន​ព្រមាន​ថា ប្រទេស​ចិន​អាច​នឹង​ឆ្លើយតប​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Nancy Pelosi ប្រធាន​សភា​សហរដ្ឋអាមេរិក​ទៅកាន់​កោះ​តៃវ៉ាន់​ ដោយ​ការ​បង្ក​ហេតុ​ផ្នែក​យោធា​។ អ្នកនាំពាក្យ​លោក John Kirby បាន​និយាយ​ថា នេះ​អាច​រួមមាន​ទាំង​ការ​បាញ់​មី​ស៊ី​ល​នៅ​ជិត​កោះ​តៃវ៉ាន់ ឬ​សកម្មភាព​ដែនអាកាស ឬ​កង​ទ័ពជើងទឹក​ទ្រង់ទ្រាយ​ធំ​។ លោកស្រី Pelosi ប្រធាន​សភា​សហរដ្ឋ​អាមេរិក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អាស៊ី​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កោះ​តៃវ៉ាន់ និង​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​ថា លោកស្រី​មាន​ផែន​ការ​ធ្វើ​ទស្សនកិច្ច​ទីក្រុង​តៃប៉ិ ប៉ុន្តែ​នេះ​មិន​ត្រូវ​បាន​បញ្ជាក់​ដោយ​រ​ដ្ឋា​ភិ​បាល​សហរដ្ឋអាមេរិក​នោះ​ទេ​។ កោះ​តៃវ៉ាន់​ជា​កោះ​ស្វ័យ​គ្រប់គ្រង ប៉ុន្តែ​ប្រទេស​ចិន​អះ​អាង​ថា​នឹង​មាន​ផលវិបាក​ធ្ងន់ធ្ងរ ប្រសិនបើ​លោកស្រី Pelosi ទៅ​ទីនោះ​។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​ចន្ទ​បេសកជន​ប្រចាំ​អង្គការ​សហប្រជាជាតិ​របស់​ប្រទេស​ចិនលោក Zhang Jun បាន​ព្រមាន​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ធ្វើ​ឱ្យ​ខូច​ទំនាក់ទំនង​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីន​តោន​។​ ​ជាមួយ​​គ្នា​នេះ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken រំពឹង​ថា ​ប្រទេស​ចិន​នឹង​ចាត់​វិធានការ​ដោយ​ការទទួលខុសត្រូវ ប្រសិនបើ​ប្រធាន​សភា​លោកស្រី Nancy Pelosi សម្រេចចិត្ត​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​ក្នុង​ដំណើរ​ទៅកាន់​អាស៊ី​។លោក Blinken និយាយ​ថា ប្រសិនបើ​ប្រធាន​សភា​រូប​នេះ​ពិតជា​សម្រេចចិត្ត​ធ្វើ​ទស្សនកិច្ច ហើយ​ប្រទេស​ចិន​ព្យាយាម​បង្កើត​ឲ្យ​មាន​វិបត្តិ ឬ​បង្កើន​ភាព​តានតឹង​ណាមួយ នោះ​ជា​រឿង​ខាង​ភាគី​ទីក្រុង​ប៉េកាំង​ទាំងស្រុង​។​ ​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​បង្ក​ឱ្យ​ទីក្រុង​ប៉េកាំង​ផ្ទុះ​កំហឹង ដែល​បាន​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ដែនដី​របស់​ខ្លួន ហើយ​បាន​ព្រមាន​ជា​បន្ត​បន្ទាប់​អំពី​ផលវិបាក​ធ្ងន់ធ្ងរ ​ប្រសិនបើ​ការ​ធ្វើ​ដំណើរ​នឹង​ត្រូវ​បាន​រាយការណ៍​នៅតែ​បន្ត​។ ចិន​បាន​ព្រមាន​ពី​វិធានការ​ម៉ឺងម៉ាត់​ ប្រសិនបើ​លោកស្រី Pelosi មកដល់​កោះ​តៃវ៉ាន់​។ ប៉ុន្តែ​សេត​វិមាន​បាន​ព្យាយាម​ធានា​ទីក្រុង​ប៉េកាំង​ថា ​គ្មាន​ហេតុផល​អ្វី​ត្រូវ​ចំអក​នោះ​ទេជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី Pelosi ហើយ​វា​ក៏​នឹង​មិន​បង្ហាញ​ពី​ការ​ផ្លាស់ប្តូរ​គោលនយោបាយ​របស់​សហរដ្ឋអាមេរិក​ដែរ៕អត្ថបទ៖ ប៊ុនថន

យន្តហោះ​ចម្បាំង​ចិន​ជាច្រើន​គ្រឿង​ហោះ​ឆ្វែល​ជិត​តំបន់​ខ្សែបន្ទាត់​កណ្ដាល​របស់​ច្រក​សមុទ្រ​តៃវ៉ាន់

2022/08/02 06:52:29 pm        879
​ចិន៖ ប្រភព​មួយ​បាន​រាយការណ៍​ទៅ​សារព័ត៌មាន Reuters ថា យន្តហោះ​ចម្បាំង​របស់​ចិន​ជាច្រើន​គ្រឿង​បាន​ហោះ​ឆ្វែល​ជិត​ខ្សែបន្ទាត់​កណ្ដាល ឬ​មេ​ដ្យា​ន​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​ដ៏​រសើប​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ខណៈ​ភាព​តានតឹង​ឡើង​កម្ដៅ​ខ្លាំងពាក់ព័ន្ធ​នឹង​ដំណឹង​ ស្ដីពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi ដែល​គ្រោង​ទៅ​ទស្សនកិច្ច​នៅ​កោះ​នេះ​ក្នុង​អំឡុង​ថ្ងៃនេះ​។ ​ប្រភព​ដដែល​នេះ​បាន​និយាយ​ថា យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​របស់​ចិន​បាន​ហោះ​ នៅ​ជិត​ខ្សែបន្ទាត់​ខណ្ឌ​ចែក​ព្រំដែន​ក្រៅផ្លូវការ​ចាប់​តាំង​ពី​ថ្ងៃ​ចន្ទ​មក ដោយ​បន្ថែម​ថា កោះ​តៃវ៉ាន់​បាន​បញ្ជូន​យន្តហោះ​របស់​ខ្លួន​ដើម្បី​តាមដាន​ស្ថានការណ៍​ដែរ។​ ​ក្រសួងការពារជាតិ​កោះ​តៃវ៉ាន់​មិន​អាច​ឆ្លើយតប​ភ្លាមៗ​ ទៅ​នឹង​សំណើសុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បានទេ​។​ ​ប្រភព​ខាងលើ​បាន​និយាយ​ថា យន្តហោះ​ចម្បាំង និង​យន្ត​ផ្សេងទៀត​របស់​ចិន​បាន​ហោះ​រួមគ្នា​នៅ​ក្បែរ​ខ្សែបន្ទាត់​កណ្ដាល ឬ​ខ្សែបន្ទាត់​មេ​ដ្យា​ន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ជា​សកម្មភាព​ប្រចាំ​ឆ្នាំ​ដែល​គេ​ហៅថា ​ជា​សកម្មភាព​បង្ករឿង​ពិតប្រាកដ​។ តាម​ធម្មតា​ពុំ​ដែល​មាន​យន្តហោះ​របស់​ភាគី​ណាមួយ ឆ្លងកាត់​ខ្សែបន្ទាត់​មេ​ដ្យា​ន​នេះ​ទេ​៕​អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ឆ្នាំង ផ្ដាំផ្ញើដល់បេក្ខជន​ឱ្យខិតខំប្រឡង ខណៈការ​ប្រឡងបាក់ឌុប កាន់តែមានភាពប្រសើរឡើង និងឈរលើគោលការណ៍ «អ្នកចេះគឺជាប់ »
08/10/2026 12:08 PM
ភ្លៀងមូសុងកើនឡើងដោយសារព្យុះទីហ្វុងដូហ្វីន បង្កឱ្យមានទឹកជំនន់នៅប្រទេសហ្វីលីពីន
08/10/2026 12:08 PM
អភិបាលខេត្តបាត់ដំបង អញ្ជើញកាត់កញ្ចប់វិញ្ញាសារជានិមិត្តរូប​សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យនេត យ៉ង់
08/10/2026 12:08 PM
បេក្ខជនប្រឡងបំពេញវិជ្ជា​ បាក់ឌុប នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ប្ដេជ្ញា​ចិត្ត​ខិតខំ​ប្រឡង​ឱ្យជាប់
08/10/2026 11:08 AM
បេក្ខជនស្វ័យរិនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បង្ហាញក្តីរំពឹងខ្ពស់ក្នុងការប្រឡងឆ្នាំនេះ
08/10/2026 11:08 AM
តម្លៃប្រេងកើនឡើង ខណៈការទាមទាររបស់អ៊ីរ៉ង់ធ្វើឱ្យទស្សនវិស័យសម្រាប់ច្រកសមុទ្រហ័រមូសអាប់អួរ
08/10/2026 11:08 AM
អាណាព្យាបាលសិស្សបង្ហាញក្ដីសង្ឃឹម និងរីករាយ ខណៈជូនកូនៗ​មក​ប្រឡង​បាក់ឌុបឆ្នាំនេះ
08/10/2026 11:08 AM
អភិបាលខេត្តស្វាយរៀង ណែនាំបេក្ខជនត្រូវយកចំណេះដឹងដែលខិតខំសិក្សាមកប្រឡងបាក់ឌុបឱ្យទទួលបានជោគជ័យ ហើយបន្តការសិក្សាកម្រិតឧត្តមសិក្សា
08/10/2026 11:08 AM
អភិបាលរងខេត្ដព្រះវិហារ ណែនាំបេក្ខជនប្រឡងបាក់ឌុប ខិតខំប្រឡង និងគោរព​តាមបទបញ្ជា​ប្រឡងរបស់​ក្រសួងអប់រំ
08/10/2026 11:08 AM
ប្រទេសចិន ជម្លៀសមនុស្សជាងមួយលាននាក់ចេញពីផ្ទះសម្បែង ខណៈព្យុះដ៏ធំមួយមកដល់
08/10/2026 11:08 AM