សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

រុស្ស៊ី​អះអាង​ពី​ការគ្រប់គ្រង​បាន​ទាំងស្រុង​តំបន់ Luhansk បន្ទាប់ពី​វាយ​ដណ្តើម​យកបាន​ទីក្រុង​ដ៏​សំខាន់ Lysychansk

2022/07/04 04:43:25 pm        1375
​រុស្ស៊ី៖ រុស្ស៊ី​បាន​និយាយថា​ ខ្លួន​កំពុង​គ្រប់គ្រង​តំបន់ Luhansk ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ក្រោយ​វាយដណ្ដើមបាន​ទីក្រុង Lysychansk ដែលជា​ទីក្រុង​ចុងក្រោយ​គ្រប់គ្រង​ដោយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅក្នុង​តំបន់​នេះ​។ ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុស្ស៊ី RIA Novosti បាន​រាយការណ៍​ថា រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu បាន​ប្រា​ប់លោក ​Vladimir Putin កាលពី​ថ្ងៃអាទិត្យ​ថា ​កងកម្លាំង​របស់​ក្រុង ​Moscow បាន​វាយ​ដណ្ដើម​គ្រប់គ្រង​ទីក្រុង Lysychansk ទាំងស្រុង និង​តំបន់​លំនៅឋាន​មួយចំនួន​នៅក្បែរនោះ។ ទីបញ្ជាការ​យោធា​អ៊ុយ​ក្រែ​ន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ល្ងាច​អាទិត្យ​ថា កងទ័ព​របស់​ខ្លួន​ត្រូវបាន​បង្ខំ​ឲ្យ​ដកថយ​ពី​ទីក្រុង​នេះ ដោយ​និយាយ​ថា បើ​មិន​ដកថយ​ទេ ប្រាកដជា​នឹង​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​មិន​ខាន​។ ​ទីបញ្ជាការ​យោធា​ខាងលើ​និយាយថា ដើម្បី​ជៀសវាង​ការបាត់​បង់ជីវិត ​កង​ការពារ​អ៊ុយ​ក្រែ​នត្រូវតែ​សម្រេចចិត្ត​ដកថយ​។ ​កាលពី​ដំបូង​ឡើយ​ខាង​អ៊ុយ​ក្រែ​ន​បាន​ទាត់ចោល​ការ​អះអាង​រប​ស់​រុស្ស៊ី។​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​និយាយថា រុស្ស៊ី​មិនទាន់​គ្រប់គ្រង​បាន​ទាំងស្រុង​នៅឡើយ​ទេ ហើយ​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅតែ​បន្ត​នៅ​លើ​តំបន់​ជាយក្រុង​នេះ។ តែ​យ៉ាងណាលោក​បាន​ទទួល​ស្គាល់​ថា អ៊ុយ​ក្រែ​ន​ស្ថិត​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​។ ប៉ុន្តែ​កាលពី​យប់​ថ្ងៃអាទិត្យ លោក​បាន​ទទួល​ស្គាល់​ពី​ការបាត់បង់​ទីក្រុង​នេះ ដោយ​ប្ដេជ្ញា​វាយ​ដណ្ដើមយក​តំបន់​នោះ​មក​វិញ ដោយ​សំអាង​លើ​យុទ្ធសាស្ត្រ​របស់​កងទ័ព និង​ក្ដី​សង្ឃឹម​ថ្មី​លើ​អាវុធ​ទំនើប​ៗ​៕អត្ថបទ៖ សុខមាន

សប្បុរសជនបន្តបរិច្ចាគថវិកា ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា

2022/07/03 06:54:27 pm        1052
ភ្នំពេញ៖ សប្បុរសជននានាបានបន្តបរិច្ចាគថវិកាផ្ទាល់ខ្លួន ជូនដល់​រាជ​រដ្ឋាភិបាល​​កម្ពុជា ដើម្បី​ចូលរួម​សកម្មភាពដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា​។ ការ​បរិច្ចាគនេះធ្វើ​ឡើង​បន្ទា​​ប់​ពី​ការអំពាវនាវ​របស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីអបអរសាទរទិវា១កក្កដា នៅ​ខេត្តបន្ទាយមានជ័យ​នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២​។ ខាងក្រោមនេះជា នាមសប្បុរសជន បរិច្ចាគថវិកា ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន នៅកម្ពុជា៖ ១៖ ក្រុមហ៊ុនជីបម៉ុង បរិច្ចាគថវិកា ១លានដុល្លារ២៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា ១លានដុល្លារ៣៖ អ្នកឧកញ៉ា ពង់ ឃាវសែ បរិច្ចាគថវិកា ១លានដុល្លារ៤៖ អ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកា ១លានដុល្លារ៥៖ អ្នកឧកញ៉ា សុខ គង់ បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ៦៖ អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកា ១លានដុល្លារ៧៖ អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា ១លានដុល្លារ៨៖ អ្នកឧកញ៉ា ឃុន សៀ បរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ៩៖ កាកបាទក្រហមកម្ពុជា បរិច្ចាគថវិកា ២លានដុល្លារ ១០៖ អ្នកឧកញ៉ា ឡាវ ម៉េងឃីន និងលោកជំទាវ ជឹង សុភាព បរិច្ចាគថវិកា ១លានដុល្លារ១១៖ ឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ១២៖ លោកជំទាវ ហ៊ុន ម៉ាណា និងស្វាមី, លោកជំទាវ ហ៊ុន ម៉ាលី និងស្វាមី បរិច្ចាគថវិកា ១លានដុល្លារ១៣៖ អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ បរិច្ចាគថវិកា១លានដុល្លារ១៤៖ អ្នកឧកញ៉ា សៀ ប្ញទ្ធី និងលោកជំទាវ បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ១៥៖ ឧកញ៉ា សុខ ឡេង ក្រុមហ៊ុន ស្រាបៀ Ganzberg បរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ១៦៖ ក្រុមហ៊ុន ព្រីខាស ផ្លេន បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ១៧៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកា ១លានដុល្លារ សរុបទឹកប្រាក់ដែលសប្បុរសជនចូលរួម មកដល់ពេលនេះ មានចំនួន ១៣លាន ៥០ម៉ឺនដុល្លារ។

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណសប្បុរសជននានា ដែលបរិច្ចាគថវិកាគាំទ្រសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌនៅកម្ពុជា

2022/07/02 06:23:19 pm        1193
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្ញើសារលិខិតថ្លែងអំណរគុណជាបន្តបន្ទាប់ដល់សប្បុរសជន ព្រមទាំងអង្គភាពក្រុមហ៊ុន អាជីវកម្មនានា ដែលបានចូលរួមចំណែកបរិច្ចាគថវិកាជូនដល់រាជរដ្ឋាភិបាល ដើម្បីគាំទ្រសកម្មភាពបោសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះកម្ពុជា ។យោងតាមទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា អ្វីដែលសំខាន់ គឺការឈានទៅបញ្ចប់នៅសោកនាដកម្មលើប្រជាជនកម្ពុជាដែលស្លាប់ និងរបួសដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលជាឃាតកលាក់មុខនៅសេសសល់លើទឹកដីកម្ពុជា។ដើម្បីសម្រួលដល់ការចូលរួមទាំងនេះ សម្តេចតេជោ ហ៊ុន សេន សូមឲ្យសប្បុរសជនធ្វើទំនាក់ទំនងទៅឯកឧត្ដម សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីតាមលេខទូរស័ព្ទ ០១២ ៩៦១៩៧១ ដែលនឹងប្រមូលថវិកានេះបញ្ចូលទៅគណនេយ្យរបស់អាជ្ញាធរមីនកម្ពុជា៕ខាងក្រោមនេះ ជាខ្លឹមសារលិខិតថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៖

អ្នកវិភាគ​និយាយ​ថា អង្គការ​ NATO​ បង្ហាញ​ការរួបរួម​បន្ថែមទៀត ​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង Madrid

2022/07/02 06:15:56 pm        1031
​អឺរ៉ុប៖ ដោយ​ប្រឈម​ទៅ​នឹង​បញ្ហា​មិន​ធ្លាប់​មាន​ពី​មុន​មក សម្ព័ន្ធ​យោធា​ការពារ​ NATO បាន​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​រយៈពេល​បី​ថ្ងៃ​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេស្បាញ ដោយ​សមាជិក​ទាំងអស់​បង្ហាញ​ពី​ការ​រួបរួម ​ខណៈ​ពួកគេ​ផ្តោត​លើ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ចុង​បញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​ចាត់​ទុក​កិច្ចប្រជុំ​កំពូល​នេះ​ថា​ជា​ប្រវត្តិសាស្ត្រ​។ លោក Biden ដែល​ប្រទេស​របស់​លោក​ផ្តល់​នូវ​ចំនួន​សព្វាវុធ ​និង​កម្លាំង​ច្រើន​សន្ធឹក​សន្ធាប់​ដល់​អង្គការ ​NATO បាន​ប្រកាស​ពី​ការ​ជំរុញ​យ៉ាង​ខ្លាំង​ចំពោះ​វត្តមាន​យោធា​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​។​ ​លោក Biden បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ថា មុន​ពេល​សង្គ្រាម​ចាប់ផ្តើម លោក​បាន​ប្រា​ប់​លោក Putin ថា ប្រសិនបើ​លោក ​Putin វាយលុក​អ៊ុយ​ក្រែ​ន អង្គការ ​NATO នឹង​មិន​ត្រឹម​កាន់តែ​រឹងមាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​មាន​ការ​រួបរួម​កាន់​តែ​ខ្លាំង​ថែមទៀត ហើយ​យើង​នឹង​ឃើញ​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​នៅ​លើ​ពិភព​លោក ​ក្រោកឈរ​ប្រឆាំងនឹង​ការវាយលុក​របស់លោក និង​ការពារ​សណ្តាប់ធ្នាប់​ដោយ​ផ្អែកលើ​ច្បាប់​។ នោះ​ហើយ​ជា​អ្វីដែល​យើង​កំពុង​ឃើញ​នាពេល​បច្ចុប្បន្ននេះ​។​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ​មេដឹកនាំ​អង្គការ ​NATO បាន​អញ្ជើញ​ជា​ផ្លូវការ​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​ឱ្យ​ចូល​រួម​ជាមួយ​សម្ព័ន្ធ​នេះ បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​ដើម្បី​បញ្ចប់​ការ​ប្រឆាំង​ពី​សំណាក់​ប្រទេស​ទួរគី​។ ​មេដឹកនាំ​អង្គការ ​NATO បាន​ព្រមព្រៀងគ្នា​នៅក្នុង​កិច្ចប្រជុំ​កំពូលក្នុងការ​បង្កើន​កម្លាំង​យោធា ​នៅតាម​បណ្តោយ​តំបន់​ភាគ​ខាងកើត​របស់​សម្ព័ន្ធមិត្ត ដែល​បណ្តា​ប្រទេស​មាន​ចាប់ពី​ប្រទេស​រ៉ូម៉ានី​រហូតដល់​រដ្ឋ​បាល់​ទិ​ក ព្រួយបារម្ភ​អំពី​ផែនការ​អនាគត​របស់​ប្រទេស​រុស្ស៊ី​។ អង្គការ​NATO ​បាន​ប្រកាស​ផែនការ​បង្កើន​ទំហំ​កងកម្លាំង​ប្រតិកម្ម​រហ័ស ​របស់​សម្ព័ន្ធ​នេះ​ជិត​ប្រាំបី​ដង​ពី​ចំនួន ​40,000នាក់ដល់ 300,000នាក់​នៅ​ឆ្នាំក្រោយ៕អត្ថបទ៖ សុខមាន

ប្រេសិតពិសេសប្រធាអាស៊ាន ជួបជាមួយក្រុមប្រដាប់អាវុធភាគតិចមីយ៉ានម៉ាចំនួន៧ ពិភាក្សាស្វែងរកការចចារសន្តិភាព

2022/07/02 05:55:52 pm        621
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានបន្តជួបជាមួយតំណាងអង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន៧ ពិភាក្សាលើបញ្ហាកំពុងកើតឡើង នៅក្នុងប្រទេសមួយនេះ ។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា សម្រាប់តំណាងអង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន៧ គឺបានចុះហត្ថលេខាកិច្ចព្រមព្រៀងបទឈប់បាញ់ ជាមួយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ដោយកិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពនយោបាយនៅក្នុងប្រទេស ជាពិសេសលើវិធី ដែលមីយ៉ាន់ម៉ាអាចជំរុញការចរចាសន្តិភាពទៅមុខ ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងអស់នៅក្នុងប្រទេស ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានឆ្លៀតឱកាសពន្យល់អំពីការអនុវត្តដ៏ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ ផ្តួចផ្តើមដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបាននាំកម្ពុជាឲ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ ។ក្នុងថ្ងៃដដែលនេះ ឯកឧត្តម ប្រាក់សុខុន បានជួបពិភាក្សាការងារជាមួយឯកឧត្តម យ៉ា ព្យេ ប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព (NSPNC) កិច្ចប្រជុំបានផ្តោតលើប្រធានបទសំខាន់ៗមួយចំនួន ទី១. ពិភាក្សាពីវឌ្ឍនភាពការងារ និងការចូលរួមចំណែករបស់អង្គការប្រដាប់អាវុធជនជាតិភាគតិច (EAOs) ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្នាក់ជាតិ (NCA), ទី២. ការចែករំលែកនូវបទពិសោធន៍របស់កម្ពុជា ក្នុងដំណើរអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន និងទី៣. តួនាទីរបស់គណៈកម្មាធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព (NSPNC) ក្នុងដំណើរការផ្តល់ជំនួយមនុស្សធម៌ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនមីយ៉ាន់ម៉ា នៅតំបន់ដែលពិបាកទៅដល់ ៕(អត្ថបទ៖បាន សុខរិទ្ធិ)

សម្ព័ន្ធ​ណា​តូ​បិទ​ជំនួប​កំពូល​ដោយ​ហៅ​រុស្ស៊ី​ថា​ ជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ និង​ធំ​បំផុត ខណៈ​សន្យា​បន្ត​ជួយ​អ៊ុយ​ក្រែ​ន

2022/07/01 06:36:26 pm        622
​​អេ​ស្ប៉ា​ញ៖ ក្រុម​មេដឹកនាំ​សម្ព័ន្ធ​ណា​តូបាន​បិទ​បញ្ចប់​ជំនួប​កំពូល​របស់ខ្លួន​នៅក្នុង​ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ ដោយ​បង្ហាញ​ការប្ដេជ្ញាចិត្ត​ជាថ្មីការពារ​ទាំង​រដ្ឋ​ជា​សមាជិក និង​ដៃ​គូ​របស់​ពួកគេ​។​ មេដឹកនាំ​ទាំងនោះ​បាន​និយាយ​ថា ​ការប្ដេជ្ញាចិត្ត​នេះ​មាន​ហួស​ពី​រដ្ឋ​នៅ​តំបន់​អា​ត្ល​ង់​ទិ​ក​ខាងជើង​ទៅទៀត​។​ ​អគ្គលេខាធិការ​សម្ព័ន្ធ​ណា​តូ​បាន​និយាយ​ថា ទាំង​ក្រុង Moscow ទាំង​ក្រុង​ប៉េកាំង​កំពុង​ប្រើ​គំនាប​សេដ្ឋកិច្ច ការ​បង្ខិត​បង្ខំ និង​វិធីសាស្ត្រ​ផ្សេងៗ​ដើម្បី​កេង​ផលប្រយោជន៍​នៅ​ក្នុង​តំបន់​។ ​លោក Stoltenberg ក៏បាន​និយាយ​ផង​ដែរ​ថា ដូច្នេះ​ថ្ងៃនេះ​យើង​បាន​ពិភាក្សា​របៀប​ដោះស្រាយ​ការ​ប្រឈម​ដែល​ចេះតែ​កើន​ឡើង រួម​ទាំង​ការ​ផ្ដល់​ការគាំទ្រ​បន្ថែមទៀត​ដល់​បណ្ដា​ដៃគូ​របស់​សម្ព័ន្ធ​ណា​តូក្នុង​តំបន់​។​ ​រុស្ស៊ី​ធ្លាប់ជា​ដៃគូ​យុទ្ធសាស្ត្ររបស់​សម្ព័ន្ធ​ណា​តូ។ ​តែ​ពេលនេះ​អង្គការ​នេះ​ហៅ​ក្រុង Moscow ថា​ជាការ​គំរាម​ដោយផ្ទាល់ និង​ធំ​បំផុត​របស់ខ្លួន​។​ក្រុម​មេដឹកនាំ​អង្គការ​នេះបាន​ព្រមព្រៀង​ផ្ដល់​ការគាំទ្រ​រយៈពេល​វែង​ដល់​អ៊ុយ​ក្រែ​ន ព្រមទាំង​អនុញ្ញាត​ឲ្យ​ហ្វាំ​ង​ឡង់ ​និង​ស៊ុយអែត​ក្លាយជា​សមាជិក​ថ្មី​របស់​សម្ព័ន្ធ​យោធា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ទៀ​ត​ផង​។ ​ប្រមុខ​អង្គការ​នេះក៏បាន​ទទួលស្គាល់​ផងដែរ​ថា ផលប៉ះពាល់​ដោយសារ​ការវាយលុករ​បស់​រុស្ស៊ី និង​ការបិទ​ការនាំចេញ​ផលិតផល​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន បាន​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ស្បៀងអាហារ​សកល​។ ​ចំណែក​លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ប្ដេជ្ញា​ការពារ​ដែនដី​គ្រប់​អ៊ី​ញ​របស់​រដ្ឋ​ជា​សមាជិក​ណា​តូ ហើយ​សហរដ្ឋអាមេរិកកំពុង​ប្រមូល​ការគាំទ្រ​ទូទាំង​ពិភពលោក​ឲ្យ​ឈរ​នៅ​ខាង​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យចាប់ផ្ដើមប្រកាសខេត្ត-ស្រុក-ឃុំ ជាបណ្ដើរៗអំពីការអស់មីន

2022/07/01 05:58:30 pm        724
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានជំរុញទៅអាជ្ញាធរមីន និងអាជ្ញាធរតាមបណ្ដារាជធានី-ខេត្ត ចាប់ផ្ដើមប្រកាសខេត្ត ស្រុក និងឃុំ-សង្កាត់ ជាបណ្ដើៗអំពីការបោសសម្អាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រួចរាល់ ដើម្បីផ្តល់សុវត្ថិភាព ហើយពលរដ្ឋរស់នៅដោយគ្មានការព្រួយបារម្ភ ។ ក្នុងឱកាសអញ្ជើញអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ២០២២ ដែលប្រារព្ធនៅទីតាំងអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន​ សែន បានស្នើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិចារណាដាក់ចូលទៅក្នុងថវិកាជាតិសម្រាប់ឆ្នាំ ២០២៣-២០២៤ខាងមុខ ជាដំណាក់ៗ ដើម្បីបង្ហើយនូវការដោះមីន ដោយបញ្ចប់ខេត្ត បញ្ចប់ស្រុក ឬបញ្ចប់ឃុំ ប្រកាសថាគ្មានមីន ។ សម្ដេចតេជោ បានបន្ថែមថា នៅខេត្តកែប បានប្រកាសរួចហើយថាគ្មានមីន ដោយកន្លែងខ្លះទៀត ត្រូវការប្រាក់ត្រឹម ៥ម៉ឺនដុល្លារ ទៅរកសុំបរទេសពិបាកណាស់ ហើយឥឡូវត្រូវដាក់ចូលក្នុងថវិកាជាតិ ដើម្បីបញ្ចប់នូវទីកន្លែងមួយចំនួនជិតបោសសម្អាតមីនអស់ ប៉ុន្តែខ្វះលុយដោះ ។ សម្ដេចតេជោ ហ៊ុន សែន ជំរុញទៅអាជ្ញាធរមីន សហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ បញ្ជូនកម្លាំងបោសសំអាតមីនដែលនៅសេសសល់ ដើម្បីធានាសុវត្ថិភាព ហើយប្រកាសឃុំប៉ោយចារ ស្រុកភ្នំស្រុក ក៏ដូចជាអាងត្រពាំងថ្ម ជាតំបន់គ្មានមីន ទោះបីដោយតម្លៃណាក៏ដោយ ត្រូវតែដោះមីននៅតំបន់នោះ នៅចុងឆ្នាំនេះយ៉ាងយូរ ត្រូវប្រកាសជាតំបន់គ្មានមីន ។ ជាមួយនេះ នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញទៅក្រសួងធនធានទឹក និងឧតុនិយម ត្រូវធ្វើការជួសជុល ធ្វើផ្លូវនៅលើខ្នងអាងត្រពាំងថ្ម ប្រមាណ១០គីឡូម៉ែត្រ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកកសិផលកាន់តែងាយស្រួល ខណៈអាងនេះមិនត្រឹមជាប្រភពទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្ម វាក៏ជាទីតាំងទេសចរណ៍ និងពលរដ្ឋអាចនេសាទបានទៀតផងដែរ ៕ (អត្ថបទ បាន សុខរិទ្ធិ)

ទីក្រុង​ប៉េកាំង​ថ្កោលទោស NATO ជុំវិញ​ការ​លាប​ពណ៌​ថា ​ឥទ្ធិពល​របស់​ចិន​គំរាម​ដល់​សម្ព័ន្ធ​យោធា​នេះ

2022/07/01 05:57:19 pm        976
​ចិន៖ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​៣០ ​ខែ​មិថុនា​បាន​ថ្កោលទោស​សម្ព័ន្ធ​យោធា​ណា​តូ ​(NATO) ជុំវិញ​ការព្រមាន​ឥតប្រយោជន៍​ទាល់តែសោះ ដែល​ក្រុម​នេះ​បាន​និយាយ​ជា​លើក​ដំបូង​នៅ​ក្នុង​ផែនការ​ណែនាំ​ថា ឥទ្ធិពល​របស់​ចិន​ប្រជែង​នឹង​សម្ព័ន្ធមិត្ត​យោធា​។ ​ការ​ឆ្លើយ​តប​នេះ​បាន​កើតឡើង​ បន្ទាប់ពី​ទស្សន​ទាន​ជា​យុទ្ធសាស្ត្រ​របស់​អង្គការ​ណា​តូ​ ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ​បាន​និយាយ​ថា មហិច្ឆតា និង​គោល​នយោបាយ​បង្ខិតបង្ខំ​របស់​ទីក្រុង​ប៉េកាំង​បាន​ប្រកួតប្រជែង​ផលប្រយោជន៍​សន្តិសុខ និង​តម្លៃ​របស់​ខ្លួន​។​ ​សម្ព័ន្ធ​ណា​តូ​ក៏បាន​និយាយ​ផង​ដែរ​ថា ​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​របស់​ចិន​ជាមួយ​រុស្ស៊ី​ បាន​ប្រឆាំង​នឹង​ផលប្រយោជន៍​លោក​ខាង​លិច​ ដោយ​នាំ​ឲ្យ​មានការ​ឆ្លើយតប​យ៉ាង​ខ្លាំង​ក្លា​ពី​ទីក្រុង​ប៉េកាំង​។​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Zhao Lijian បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា ឯកសារ​ទស្សន​ទាន​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​ណា​តូមិន​ទទួលស្គាល់​ការពិត បំភ័ន្ត​ស​ទៅជា​ខ្មៅ និង​ធ្វើ​ឱ្យ​ខូច​នយោបាយ​ការបរទេស​របស់​ចិន។ លោក​បាន​បន្ថែម​ថា ​ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ព្រមាន​នេះ​។ ​លោក Zhao បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា យើង​ចង់​ព្រមាន​ណា​តូ​ថា ការ​លាប​ពណ៌​ដែល​ថា ចិន​គឺជា​ការ​គំរាមកំហែង​ដល់​លោក​ខាង​លិចគឺជា​រឿង​ឥត​បានការ​៕អត្ថបទ៖ សុខមាន

នៅថ្ងៃទី១២-១៣ខែកក្កដាខាងមុខនេះ អ្នកជំនាញក្រុមហ៊ុន ស៊ីណូវ៉ាក់ នឹងមកសិក្សាពីមូលដ្ឋានសំណង់ និងបច្ចេកទេសរក្សាវ៉ាក់សាំងនៅកម្ពុជា

2022/07/01 05:08:40 pm        628
ភ្នំពេញ៖ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា នៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន Sinovac Life Sciences Co.,Ltd នឹងមកសិក្សាពីមូលដ្ឋានសំណង់ និងបច្ចេកទេសរក្សាទុកវ៉ាក់សាំង និងវេចខ្ចប់វ៉ាក់សាំង នៅកម្ពុជា។លោកជំទាវបន្តទៀតថា ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ចុះមកសិក្សានេះបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ រវាងសហគ្រាសឱសថកម្ពុជា និងក្រុមហ៊ុន Sinovac Life Sciences នៃសាធារណរដ្ឋប្រជាមានិតចិន ដែលអាចឲ្យកម្ពុជា មានលទ្ធភាពវេចខ្ចប់វ៉ាក់សាំងដោយអនុលោមទៅតាមនិយាមរបស់សាធារណរដ្ឋប្រជាមានិតចិន។ ដោយពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ក្រោមវត្តឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ជាមួយឯកឧត្តម Wang Wentian (វ៉ាង វិនធាន) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ អ្នកឧកញ៉ា ជឹង សុភាព អគ្គនាយិកាសហគ្រាសឱសថកម្ពុជា លោក Gao Qiang (កៅ ជាំង)អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Sinovac Life Sciences Co.,Ltd។ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា គម្រោងវេចខ្ចប់ដំណាក់កាលចុងក្រោយ នៃវ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ និងវីរុសបំលែងថ្មីផ្សេងៗទៀត រាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីសហគ្រាសឱសថកម្ពុជា រយៈពេល៣ឆ្នាំ(២០២៤-២០២៦) សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើបា្រស់ក្នុងប្រទេស៕(ដោយ៖ ហួត រដ្ឋា)

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងឱកាសប្រារព្ធទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២

2022/07/01 04:44:43 pm        840
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​មច្ឆជាតិ​១កក្កដា​ ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូម Join Channel Telegram BTV Newsខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ៖- សម្តេចតេជោ ហ៊ុន សែន រំលឹកពីដំណើររបស់សម្តេចមកកាន់ខេត្តបន្ទាយមានជ័យ ក្នុងពេលមានទឹកជំនន់ និងរំលឹកពីដំណើររបស់សម្តេច មកអាងត្រពាំងថ្មជាមួយអង្គទូត នៃប្រទេសនានាប្រចាំកម្ពុជា ដើម្បីបើកទ្វារទឹក និងអភិរក្សសត្វក្រៀល។- សម្តេចតេជោ ហ៊ុន សែន ថ្លែងការកោតសរសើរដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីអភិរក្សជលផល និងរក្សាព្រៃលិចទឹកដើម្បីធានាទិដ្ឋផលជលផលជាតិ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ១ ខែកក្កដា គឺជាទិវាដែលយើងតែងប្រារព្ធទិវាមច្ឆជាតិ ក្នុងស្មារតីចូលរួមផ្សព្វផ្សាយ គ្រប់គ្រង ការពារ និងអភិរក្ស ធនធានធម្មជាតិអោយបានគង់វង្ស។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទិវាមច្ឆជាតិ គ្រាន់តែជានិមិត្តរូប ដើម្បីលែងកូនត្រីប៉ុណ្ណោះ តែការលែងកូនត្រីនេះអាចលែងបានគ្រប់ពេល និងគ្រប់ទីកន្លែងឱ្យមានកូនត្រីលែង ហើយវាគឺជាផ្នែកក៏ធំមួយសម្រាប់ធានាទិដ្ឋផលត្រី ផ្តល់ម្ហូបអាហារដល់ប្រជាពលរដ្ឋ។- សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានហេតុផលសមរម្យក្នុងការរិះគន់ពីបញ្ហាជលផលនេះ ខណៈទន្លេ បឹងបួរ ស្ទឹង អូរ មានការគោករាក់ ដែលនាំឱ្យទិន្នផលត្រីក៏មានការធ្លាក់ចុះផងដែរ ទន្ទឹមនឹងនោះប្រជាពលរដ្ឋ ក៏កាន់តែមានការកើនឡើងផងដែរ។- សម្តេចតេជោ ហ៊ុន សែន រិះគន់ទៅក្រុមប្រឆាំងមួយចំនួនដែលតែងចោទ​ប្រកាន់ដាក់​បន្ទុកពី​ការបាត់បង់ព្រៃឈើនៅកម្ពុជា ខណៈដែលពួកគេទាំងនោះ ក៏បានកាប់រាន ទន្ទ្រាន​ដើម្បីកាន់កាប់​ដីធ្លីបង្កបង្កើនផងដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសជំរុញចរន្ត នៃការចិញ្ចឹមត្រី ដើម្បីធានាការផ្គត់ផ្គង់ដល់​តម្រូវការប្រជាពលរដ្ឋ។ សម្តេចបន្តថា ពេលនេះ តម្លៃត្រីមានកើនឡើង ខណៈសាច់មាន់ សាច់ជ្រូក និងសាច់ផ្សេងៗ បែរជាមានការធ្លាក់ខ្លះទៅវិញ ដែលនេះផ្អែកលើតម្រូវការជាក់ស្តែងរបស់អ្នកទទួលទានប៉ុណ្ណោះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានសកម្មភាពកាត់ឆ្វៀលដីនៅតំបន់បឹងទន្លេសាប ក្នុងនោះមានតម្រូវការកាត់ចេញទៅតំបន់៣ ទៅតំបន់២ និងពីតំបន់២ ទៅតំបន់១ តែការកាត់នោះ ត្រូវមានការសិក្សាស្រាវជ្រាវឱ្យបានដិតដល់ និងសម្រេចកាត់តាម​អ្វីដែលជាយន្តការដាក់ចេញមកស្រាប់។- សម្តេចតេជោ ហ៊ុន សែន រំលឹកពីគ្រាដែលឯកជនកាន់កាប់ឡូតិ៍នេសាទ ដោយបង្កការលំបាកលំបិតបំផុតដល់ប្រជាពលរដ្ឋ និងប្រជានេសាទ រហូតដល់មានអំពើហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរ និងជម្រោះរ៉ាំរ៉ៃផ្សេងៗរាប់មិនអស់។- សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រសួងធនធនទឹក និងឧតុនិយម ធ្វើផ្លូវឱ្យបានស្អាត ឱ្យបានឆាប់ លើខ្នងទំនប់ប្រឡាយអាងទឹកត្រពាំងថ្ម ដើម្បីងាយស្រួលក្នុងការអភិរក្ស ធ្វើដំណើរ និងជាទិសដៅទេសចរណ៍សហគមន៍ផងដែរ ខណៈដែលគម្រោងធ្វើផ្លូវនោះ មានតាំងពីឆ្នាំ២០១៣មកម្លេះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អភិបាលខេត្តបបន្ទាយមានជ័យ ធ្វើការជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ទោះក្នុងតម្លៃណាក៏ដោយ ត្រូវកំណត់ឱ្យបាននៅចុងឆ្នាំ២០២២នេះ តំបន់ភូមិប៉ោយចារ និងតំបន់អាងត្រពាំងថ្ម ជាតំបន់គ្មានមីន។- សម្តេចតេជោ ហ៊ុន សែន រំលឹកអតីតកាល នៃជម្លោះប្រដាប់អាវុធចំនួន ៤ភាគីនៅតំបន់អាងត្រពាំងថ្ម តែបច្ចុប្បន្ននេះតំបន់អាងត្រពាំងថ្មក្លាយជាតំបន់អភិវឌ្ឍន៍ និងការរីកចម្រើន ពីសំឡេងគ្រាប់ទៅជាសំឡេងតន្ត្រី នៃសុខសន្តិភាព។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបាននាំគ្នាអញ្ជើញ​ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានកន្លង​ទៅថ្មីៗ​នេះ ទោះជាបោះឱ្យគណបក្សនយោបាយណាក៏ដោយ ដែលនេះជាទម្រង់ នៃលទ្ធផល​ប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោត​គាំទ្រគណបក្សប្រជាជនកម្ពុជា ហើយសម្តេចក៏សូមប្រកាសដល់ពលរដ្ឋឱ្យបន្តបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ខាងមុខបន្តទៀត ដែលជាសក្ខីភាព​បង្ហាញពីភាព​ជឿជាក់ ទុកចិត្ត លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនខ្លួនឯង»។- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីដំណើរការស្វែងរកសន្តិភាពរបស់កម្ពុជា និងដំណាក់​កាល​សម័យអ៊ុនតាក់ ដែលជាដំណើររួមចំណែកស្វែងរកសន្តិភាពនៅកម្ពុជា ។ សម្តេចបាន​បញ្ជាក់​បន្ថែមថា «ពេលអ៊ុនតាក់ដកចេញ កម្ពុជាមិនទាន់មានសន្តិភាពឡើយ»។ កម្ពុជាបានបន្តប្រឹង​ចរចា​ស្វែងរកសន្តិភាពដោយខ្លួនឯង ដោយស្មារតីខ្មែរ ស្រលាញ់ខ្មែរ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់​ពីការ​ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។ សម្តេចបញ្ជាក់ថា «កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើង​នៅឡើយ»។ ចម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដោយទទូច​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំងកូវីដ-១៩ តាមកម្រិតដែលខ្លួនមាន ក្នុងនោះមានតម្រូវការចាក់ដូសជំរុញទី៣,ទី៤ និងទី៥។- សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីពីដំណើរការបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ទោះជាមានតម្រូវការចាក់រហូតដល់ដូសទី២០ក៏ដោយ ក៏មិនយកថ្លៃដែរ។ សម្តេចបញ្ជាក់ថា «ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាមិនត្រឹមតែមិនយកលុយទេ ថែមទាំងលើកទឹកចិត្តថែមទៀត»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានអាខោនតិកតុកឈ្មោះ «អ៊ូខុង» ដែលបានផ្សព្វផ្សាយបំពុលថា មានករណីស្លាប់ដោយជំងឺកូវីដ-១៩នៅខេត្តកោះកុង។ សម្តេចតេជោ ហ៊ុន សែន ព្រមានថា «ចេញផ្សាយបំផុលមួយ ចាប់ខ្លួនមួយ ដោយគ្មានការលើកលែងឡើយ ....! នរណាក៏ដោយដែលយកបញ្ហាកូវីដ-១៩មកលេងសើច នឹងត្រូវចាប់ខ្លួន»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅតាមមន្ទីរពេទ្យរដ្ឋទាំងនៅភ្នំពេញ និងបណ្តាខេត្តនានាទូទាំងប្រទេសនាពេលនេះ មិនមានអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនោះទេ។ អ្នកជំងឺកូវីដ-១៩ បានសម្រាកព្យាបាលនៅតាមផ្ទះរបស់គេរៀងៗខ្លួន។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ជនទាំងឡាយ រួមទាំងអង្គការសង្គមស៊ីវិលនានាផងដែរ ដែលរិះគន់ និងចោទប្រកាន់ពីការចាប់ខ្លួនបុរសម្នាក់ ដែលបំផុសព័ត៌មានបំពុលតាមបណ្តាញសង្គមរឿងបញ្ហាកូវីដ-១៩នោះ សូមមកជួបសម្តេច ដោយសម្តេចនឹងពន្យល់ពីករណីនេះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការផលលំបាក ដែលបណ្តាលមកពីបញ្ហា​ប្រេងឥន្ធនៈឡើងថ្លៃ ដែលការឡើងនេះ មិនមានតែមានត្រឹមតែនៅកម្ពុជានោះទេ គឺកើតឡើងទូទាំងពិភពលោក។-សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យប្រជាពលរដ្ឋប្រើប្រាស់ថាមពលឥន្ធនៈ​ដោយមានភាព​សន្សំសំចៃ ដើម្បីកាត់បន្ថយការចំណាយក្នុងគ្រួរសារ។ សម្តេចតេជោ ហ៊ុន សែន បានជំរុញ លើកទឹកចិត្ត ដល់ប្រជាពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនី ក្នុងតំណាក់ នៃការឡើងថ្លៃប្រេងឥន្ធនៈនេះ។ សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង ០៩ និង៣៥នាទី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នងការរាជធានី បន្តផ្តល់ម៉ូតូ០៥គ្រឿង ស្បៀងអាហារ និងសម្ភារមួយចំនួន ជួយគាំទ្រដល់ជួរមុខ ទិសភូមិភាគ៥ជាប់ព្រំដែន
08/10/2026 09:08 PM
តំបន់ភាគខាងលិចអឺរ៉ុបជួបខែមិថុនា និងខែកក្កដា ក្តៅបំផុតជាប់កំណត់ត្រា
08/10/2026 08:08 PM
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ មីយ៉ាន់ម៉ា មានឆន្ទៈទទួលយកវិញ​នូវ​ជនភៀសខ្លួន ៥.០០០នាក់
08/10/2026 08:08 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់៖ កិច្ចប្រជុំ ៧ម៉ោង រវាងមេដឹកនាំកំពូល និងប្រធានាធិបតី ពិភាក្សាពី​​បញ្ហាប្រឈមនានា
08/10/2026 08:08 PM
រញ្ជួយដី នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក ធ្វើ​ឱ្យ​រដ្ឋធានីរបស់​កូឡុំប៊ីមាន​រំញ័រ
08/10/2026 08:08 PM
ខ្លែងចម្រុះពណ៌បានហោះពេញមេឃ អំឡុងពិធីបុណ្យខ្លែងអន្តរជាតិនៅទីក្រុង Colombo ប្រទេសស្រីលង្កា
08/10/2026 08:08 PM
ក្រសួងមហាផ្ទៃស្នើទៅអភិបាលខេត្តកោះកុង ចាត់វិធានការចំពោះសកម្មភាពឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ
08/10/2026 08:08 PM
ការព្រមាន​ អំពីកម្ដៅ ត្រូវបានដំឡើងទូទាំងអង់គ្លេស ខណៈសីតុណ្ហភាពនឹងឡើងដល់ ៣៦អង្សាសេ
08/10/2026 08:08 PM
ប៉ូឡូញ និងប្រទេសបាល់ទិកការពារហេដ្ឋារចនាសម្ព័ន្ធ ដោយបារម្ភពី​វាយប្រហារក្លែង​បន្លំរបស់​​រុស្ស៊ី
08/10/2026 08:08 PM
ក្រុមប្រឹក្សាសន្តិភាព រៀបចំមូលដ្ឋានសម្រាប់កងកម្លាំង ISF នៅហ្កាហ្សា បើទោះបីជាមានការបដិសេធន៍ពីអ៊ីស្រាអែលក៏ដោយ
08/10/2026 08:08 PM