សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

ទីក្រុង Lysychansk ប្រឈម​ការវាយប្រហារ​ខ្លាំង ខណៈ​រុស្ស៊ី​គ្រប់គ្រង​ខេត្ត Luhansk បាន ៩៥%

2022/07/01 04:39:52 pm        1365
​អ៊ុយក្រែន៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កងទ័ព​រុស្ស៊ី​បាន​ប្រយុទ្ធ​ ដើម្បី​ឡោមព័ទ្ធ​បន្ទាយ​ចុងក្រោយ​របស់​ក្រុម​អ្នកតស៊ូ​អ៊ុយ​ក្រែ​ន​ នៅ​ក្នុង​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​ការ​រុញ​ទៅមុខ​របស់​ក្រុង Moscow ដើម្បី​គ្រប់គ្រង​តំបន់ Donbas​ ទាំងមូល​ពី​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​ផ្ដោត​លើ​ទីក្រុង Lysychansk ដែល​ជា​មូលដ្ឋាន​រឹងមាំ​នៅ​សេសសល់​ចុងក្រោយ​របស់​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ខេត្ត Luhansk។ ​កងទ័ព​រុស្ស៊ី និង​ក្រុម​បំបែក​ខ្លួន​សម្ព័ន្ធមិត្ត​របស់​ពួកគេ​បាន​គ្រប់គ្រង​ខេត្ត Luhansk 95% និង​ប្រមាណ​ពាក់កណ្ដាល​នៃ​ខេត្ត Donetsk ជា​ខេត្ត​២ បង្កើត​បាន​ជា​តំបន់ Donbas មាន​ប្រជាជន​ភាគ​ច្រើន​និយាយ​ភាសា​រុស្ស៊ី​។ ​វីដេអូ​ពី​ទូរទស្សន៍ Sky News កាលពី​ថ្ងៃ​ពុធ​បាន​បង្ហាញ​ពី​កងកម្លាំង​រុស្ស៊ី​ កំពុង​បាញ់​ផ្លោង​គ្រាប់​កាំ​ភ្លើង​ទៅលើ​ទីក្រុង Lysychansk និង​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​ការពារ​អ៊ុយ​ក្រ​ន នៅ​ជុំវិញ​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​ជាយ​ទីក្រុង​នេះ​។​ ​ទាហាន​អ៊ុយ​ក្រែ​ន​នៅ​ទីនោះ​បាន​ទទួល​បញ្ជា​ឲ្យ​ទៅកាន់​ទីតាំង​នោះ ប៉ុន្តែ​ពួកគេ​កំពុង​ត្រៀម​ទប់ទល់​សមរភូមិ​ថ្មី​ប្រឆាំង​នឹង​កងទ័ព​រុស្ស៊ី​។អភិបាលខេត្ត Luhansk លោក Serhiy Haidai បាន​និយាយ​ថា កងកម្លាំង​រុស្ស៊ី​កំពុង​ព្យាយាម​បិទ​ផ្លូវ​ហាយវ៉េ​មួយ​ខ្សែដែល​ត្រូវ​បាន​ប្រើ ​ដើម្បី​ដឹកជញ្ជូន​សម្ភារៈ​ផ្គត់ផ្គង់ និង​ឡោមព័ទ្ធ​ទីក្រុង​នេះ​ទាំងមូល​។​ លោក Serhiy Hayday បាន​និយាយ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា ទីក្រុង Lysychansk ស្ថិត​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​ខ្លាំង​ណាស់៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន

2022/07/01 04:28:40 pm        32529
បន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បានប្រកាសពីការចាប់​ខ្លួន​បុរស​ម្នាក់​មាន​អាខោនតិកតុក(TikTok) ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលបានផ្សព្វផ្សាយបំពុលថា មាន​ករណី​ស្លាប់​ដោ​យ​ជំងឺកូវីដ-១៩ នៅខេត្តកោះកុង។ សម្តេចតេជោ ហ៊ុន សែន ព្រមានថា «ចេញផ្សាយ​បំផុល​មួយ ចាប់​ខ្លួនមួយ ដោយ​គ្មាន​ការលើក​លែង​ឡើយ ....! នរណាក៏ដោយដែលយកបញ្ហាកូវីដ-១៩មកលេងសើច នឹងត្រូវចាប់ខ្លួន»។សម្ដេចតេជោបានមានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​មច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ជនទាំងឡាយ រួមទាំងអង្គការសង្គមស៊ីវិលនានាផងដែរ ដែលរិះគន់ និងចោទប្រកាន់ពីការចាប់ខ្លួនបុរសម្នាក់ ដែលបំផុសព័ត៌មានបំពុលតាមបណ្តាញសង្គមរឿងបញ្ហាកូវីដ-១៩នោះ សូមមកជួបសម្តេច ដោយសម្តេចនឹងពន្យល់ពីករណីនេះ។ 

សម្ដេចតេជោ ហ៊ុន សែន ៖ “បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនខ្លួនឯង”

2022/07/01 04:14:59 pm        460
ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា ដោយសម្ដេចបានគូសបញ្ជាក់ថា “បោះឆ្នោតជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺបោះឆ្នោតជូនខ្លួនឯង”។សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​ថ្លែង​អំណរ​គុណ​ដ​ល់​ប្រជាពលរដ្ឋ ដែល​បាន​នាំគ្នា​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែល​បាន​កន្លង​ទៅ​ថ្មី​ៗ​នេះ ទោះជា​បោះឱ្យគណបក្សនយោបាយណាក៏ដោយ ដែលនេះជាទម្រង់ នៃលទ្ធផល​ប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណ និងអំពាវនាវ ដល់​ពលរដ្ឋ​ឱ្យ​បន្តបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ខាងមុខបន្តទៀត ដែល​ជា​សក្ខីភាព​បង្ហាញ​ពី​ភាពជឿជាក់ទុកចិត្ត លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរ អំពីគុណតម្លៃនៃសុខសន្តិភាព ដែលប្រទេសកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន ដោយសម្តេចបានបញ្ជាក់ថា តម្លៃសន្តិភាពនេះគឺពិតជាមិនអាចខ្វះបាននោះឡើយ ខណៈសន្តិភាពនេះបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចំរើនស្ទើគ្រប់វិស័យនោះ៕

សម្ដេចតេជោ ហ៊ុន​ សែន​ រំលឹកពីគ្រាដែល​​​ឯកជនកាន់កាប់ឡូតិ៍នេសាទ ដោយបង្កការលំបាកបំផុតដល់ពលរដ្ឋ និងប្រជានេសាទ

2022/07/01 04:01:05 pm        426
បន្ទាយមានជ័យ៖ សម្ដេចតេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី បាន​ប្រកាស​រំលឹក​ពី​គ្រាដែ​ល​ឯក​ជន​កាន់​កាប់​ឡូតិ៍នេសាទ ដោយបង្កការលំបាកលំបិតបំផុតដល់ប្រជាពលរដ្ឋ និងប្រជានេសាទ រហូត​ដល់​មាន​អំពើហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរ និងជម្រោះរ៉ាំរ៉ៃផ្សេងៗរាប់មិនអស់។សម្ដេចតេជោបានប្រកាសយ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​មច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជំរុញចរន្ត នៃការចិញ្ចឹមត្រី ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ដល់​តម្រូវការប្រជាពលរដ្ឋ។ សម្តេចបន្តថា ពេលនេះ តម្លៃត្រីមានកើនឡើង ខណៈ​សាច់មាន់ សាច់ជ្រូក និងសាច់ផ្សេងៗ បែរជាមានការធ្លាក់ខ្លះទៅវិញ ដែល​នេះ​ផ្អែក​លើ​តម្រូវ​ការ​ជាក់​ស្តែង​របស់​អ្នកទទួលទានប៉ុណ្ណោះ។  

សម្ដេចតេជោ ហ៊ុន សែន ប្រកាសឲ្យបន្តសកម្មភាពកាត់ឆ្វៀលដីតំបន់បឹងទន្លេសាប តែត្រូវមានការសិក្សាស្រាវជ្រាវឲ្យបានដិតដល់

2022/07/01 03:52:02 pm        544
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​មច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនេះ​សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​ឲ្យ​មាន​សកម្មភាព​កាត់​ឆ្វៀល​ដី​នៅ​តំបន់​បឹង​ទន្លេសាប ក្នុងនោះមានតម្រូវការកាត់ចេញទៅតំបន់៣ ទៅតំបន់២ និងពីតំបន់២ ទៅតំបន់១ តែ​ការ​កាត់​នោះ ត្រូវមានការសិក្សាស្រាវជ្រាវឲ្យបានដិតដល់ និង​សម្រេច​កាត់​តាម​អ្វី​ដែល​ជា​យន្ត​ការ​ដាក់​ចេញ​មក​ស្រាប់។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ

2022/07/01 02:50:24 pm        226
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិ ត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ជារៀងរាល់ឆ្នាំ ថ្ងៃទី ១ ខែកក្កដា គឺជា ទិវា ដែល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ តែងតែ ប្រារព្ធទិវា មច្ឆជាតិ ដែល រៀបចំឡើង ក្នុង ស្មារតី ចូលរួម ផ្សព្វផ្សាយ គ្រប់គ្រង ការពារ និងអភិរក្ស ធនធានធម្មជាតិអោយបានគង់វង្ស។ ទិវាមច្ឆជាតិ១កក្កដា បង្កើតឡើងក៏ដើម្បីបំផុសចលនាប្រជាពលរដ្ឋចូលរួមក្នុងការថែរក្សាពូជត្រីឱ្យមានក្នុងដែនទឹកធម្មជាតិបង្កើនផលត្រី នៅតំបន់ឆ្ងាយពីដែននេសាទផងជាពិសេសតាម តំបន់សមស្រប នៃវាលទំនាប និងវាលស្រែក្នុងទូទាំងប្រទេស ៕

មនុស្ស​រាប់ពាន់នាក់​ប្រមូលផ្ដុំ​ក្នុង​ទីក្រុង​ Madrid​ ជំរុញ​ឲ្យ​សម្ព័ន្ធ​ណា​តូ​ជួយ​បញ្ឈប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2022/06/30 07:23:54 pm        479
​អេស្ប៉ាញ៖ ខណៈ​កំពុង​កាន់​ផ្ទាំង​បដា​ជាច្រើន​ដែល​មានន័យថា ណា​តូ​ត្រូវ​បញ្ឈប់​អំពើ​ប្រល័យ​ពូជសាសន៍​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន និង​ណា​តូ​ត្រូវ​ក្លាហាន​ដូច​អ៊ុយ​ក្រែ​ន ក្រុម​អ្នក​តវ៉ា​បាន​ប្រមូលផ្ដុំ​គ្នា​ជិត​ទីលាន​សាធារណៈ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ ដើម្បី​ទាមទារ​សុំ​ឲ្យ​ផ្ដល់​អាវុធ​បន្ថែម​ទៀត​ ប្រយុទ្ធ​ប្រឆាំង​នឹង​បិទ​ដែនអាកាស​ជុំវិញ​ប្រទេសដែល​កំពុង​ជួប​ស្ថានភាព​យ៉ាប់យ៉ឺន​ខ្លាំង​មួយ​នេះ​។ ​ក្រុម​មនុស្ស​គាំទ្រ​សម្ព័ន្ធ​ណា​តូ​ដ៏​ធំ​បាន​ប្រមូល​ផ្ដុំគ្នា​ក្នុង​ទីក្រុង Madrid កាលពី​ថ្ងៃ​ពុធ ដើម្បី​ថ្លែង​អំណរគុណ​ដល់​ក្រុម​ប្រទេស​សម្ព័ន្ធ​យោធា​ទាំងឡាយ ​សម្រាប់​ការ​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន​ក្នុង​ជម្លោះ​ជាមួយ​រុស្ស៊ី​។ ​ការ​តវ៉ា​នេះ​បាន​កើតមានឡើង បន្ទាប់ពី​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy បាន​ប្រាប់​ក្រុម​មេដឹកនាំ​សម្ព័ន្ធ​ណា​តូ​ថា ​ប្រទេស​របស់លោក​ត្រូវការ​អាវុធ​ទំនើប​ និង​ថវិកា​បន្ថែម​ទៀត​ដើម្បី​ការពារ​ខ្លួន​ទប់ទល់​នឹង​រុស្ស៊ី ដោយ​ព្រមាន​ថា មហិច្ឆតា​របស់​ក្រុង Moscow មិនបាន​បញ្ចប់​ត្រឹម​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ​ទេ​។លោក Yuriy Chopyk ប្រធាន​សហគមន៍​ជនជាតិ​អ៊ុយ​ក្រែ​ន​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ បាន​ថ្លែង​អំណរគុណ​ដល់​សម្ព័ន្ធ​យោធា​ណា​តូ ប៉ុន្តែ​បាន​និយាយថា លោក​កំពុង​អំពាវនាវ​យ៉ាង​ដាច់​ណាត់​សុំ​ជំនួយ​បន្ថែម​ទៀត ទប់ទល់​នឹង​ការវាយប្រហារ​របស់​រុស្ស៊ី ដែល​លោក​ថា រុស្ស៊ី​កំពុង​កម្ទេច​អ៊ុយ​ក្រែ​ន​ចោល​។ ​កាលពី​ថ្ងៃ​អង្គារ​មុន​ជំនួប​កំពូល​សម្ព័ន្ធ​ណា​តូ​ចាប់ផ្ដើម ក្នុង​រដ្ឋធានី​នេះ​ក្រុម​ប្រឆាំង​យោធា និង​ក្រុម​បរិស្ថាន​ក៏បាន​ចេញ​តវ៉ា​នៅ​ខាង​មុខ​មហាវិទ្យាល័យ​យោធា​ក្នុង​ទីក្រុង Madrid ផង​ដែរ​។ ​ក្រុម​បាតុករ​ដែល​បាន​ស្លៀក​សម្លៀក​បំពាក់​ជា​សិស្សបាន​អំពាវនាវ​សុំ​សន្តិភាព និង​បាន​បង្ហាញ​ការ​ប្រឆាំង​ទៅ​នឹង​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

ថ្ងៃនេះ កម្ពុជារកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន៧នាក់ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍

2022/06/30 06:42:31 pm        518
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន៧នាក់ ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ និងគ្មានអ្នកជាសះស្បើយថ្មី និងករណីស្លាប់ថ្មីទេ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានករណីឆ្លងថ្មីសរុបចំនួន ១៣៦.២៧៩នាក់, ករណីជាសះស្បើយចំនួន ១៣៣.២០៦ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។

អាជីវកម្មលក់បន្លែសុវត្ថិភាពកើនឡើង ខណៈការផ្គត់ផ្គង់ពីកសិករមិនគ្រប់គ្រាន់

2022/06/30 06:35:35 pm        609
ភ្នំពេញ៖ ក្រុមអាជីវករ បានលើកឡើងថា ការបើកអាជីវកម្មលក់បន្លែសុវត្ថិភាព ដែលដាំនៅក្នុងរោងសំណាញ់ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ មានការកើនឡើង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែកសិករមិនទាន់មានផលិតផលផ្គត់ផ្គង់គ្រប់គ្រាន់នៅឡើយទេ ខណៈការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកំពុងមានសន្ទុះ។លោក ម៉េង សុងហោរ ម្ចាស់ផ្សារខ្មែរបន្លែធម្មជាតិ នៅសំណង់១២ បានលើកឡើងថា កាលពី៥ឆ្នាំមុន ការលក់បន្លែសុវត្ថិភាពមានមិនដល់១០ប្រេននោះទេ ប៉ុន្តែរយៈពេលចុងក្រោយនេះបានកើនឡើងជាច្រើនទៀត ហើយតម្លៃបន្លែក៏មិនខ្ពស់ប៉ុន្មាន ពីបន្លែដាំនៅតាមទីវាល និងមានការគាំទ្រច្រើន ព្រោះមានប្រភពច្បាស់លាស់ ការវេចខ្ចប់ក៏ល្អ រួមទាំងផ្ដល់អត្ថប្រយោជន៍ច្រើនទៀត ។ លោកបន្តថា បន្លែសុវត្ថិភាពដែលលក់នេះ ត្រូវបាននាំមកពីសហភាពសហគមន៍កសិកម្ម បន្លែសុវត្ថិភាពកម្ពុជា ជាទីតាំងប្រមូលផ្ដុំបន្លែដាំក្នុងរោងសំណាញ់ និងតំបន់មួយចំនួនទៀត ប៉ុន្តែមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។ ចំណែកលោក សាន ស អ្នកគ្រប់គ្រងហាងសួនធម្មជាតិ នៅខណ្ឌសែនសុខ ដែលនាំយកបន្លែសុវត្ថិភាពីសហភាពសហគមន៍បន្លែសុវត្ថិភាពដែរនោះបានឲ្យដឹងថា កសិករយល់ដឹងច្រើនពីការដាំដុះបន្លែសុវត្ថិភាព ការដឹកជញ្ជូន ការវេចខ្ចប់បានល្អនៅស្រស់ និងសូមឲ្យពួកគាត់បន្តដាំបន្លែប្រភេទនេះឲ្យមាននិរន្តរភាព និងស្វែងរកប្រភេទដំណាំថ្មីៗមកធ្វើការដាំដុះ ។ បើតាមលោក ជួ មករា ប្រធានសហភាពសហគមន៍ បន្លែសុវត្ថិភាពកម្ពុជា បានលើកឡើងថា រហូតមកដល់ពេលនេះ មានទីតាំងធ្វើអាជីវកម្មលក់បន្លែសុវត្ថិភាព ចំនួនប្រមាណ ៣០កន្លែងហើយ នាំយកបន្លែពីសភាពរបស់លោក ទៅចែកចាយបន្ត ។ លោកបញ្ជាក់ថា ចំពោះសន្ទុះនៃការគាំទ្របន្លែសុវត្ថិភាព ដែលដាំក្នុងរោងសំណាញ់កំពុងគាំទ្របន្ថែមពីពលរដ្ឋ ព្រោះបានយល់ដឹងពីអត្ថប្រយោជន៍របស់បន្លែសុវត្ថិភាព ខណៈសហភាពនេះ ក៏ជួយបង្រៀនពីបច្ចេកទេស ការផ្គត់ផ្គង់សម្ភារធ្វើរោងផ្ទះសំណាញ់ និងរកទីផ្សារជូនកសិករ ដែលមានបំណងដំបន្លែប្រភេទនេះផងដែរ ៕

សម្ដេចតេជោ​ ហ៊ុន​ សែន អនុញ្ញាតឲ្យអតីតអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួប​សម្ដែងការគួរសម

2022/06/30 06:20:27 pm        649
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Ogawa Gotaro អតីតអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា (២០០០-២០០៣) ចូលជួបសម្ដែងការគួរសមនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នងការរាជធានី បន្តផ្តល់ម៉ូតូ០៥គ្រឿង ស្បៀងអាហារ និងសម្ភារមួយចំនួន ជួយគាំទ្រដល់ជួរមុខ ទិសភូមិភាគ៥ជាប់ព្រំដែន
08/10/2026 09:08 PM
តំបន់ភាគខាងលិចអឺរ៉ុបជួបខែមិថុនា និងខែកក្កដា ក្តៅបំផុតជាប់កំណត់ត្រា
08/10/2026 08:08 PM
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ មីយ៉ាន់ម៉ា មានឆន្ទៈទទួលយកវិញ​នូវ​ជនភៀសខ្លួន ៥.០០០នាក់
08/10/2026 08:08 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់៖ កិច្ចប្រជុំ ៧ម៉ោង រវាងមេដឹកនាំកំពូល និងប្រធានាធិបតី ពិភាក្សាពី​​បញ្ហាប្រឈមនានា
08/10/2026 08:08 PM
រញ្ជួយដី នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក ធ្វើ​ឱ្យ​រដ្ឋធានីរបស់​កូឡុំប៊ីមាន​រំញ័រ
08/10/2026 08:08 PM
ខ្លែងចម្រុះពណ៌បានហោះពេញមេឃ អំឡុងពិធីបុណ្យខ្លែងអន្តរជាតិនៅទីក្រុង Colombo ប្រទេសស្រីលង្កា
08/10/2026 08:08 PM
ក្រសួងមហាផ្ទៃស្នើទៅអភិបាលខេត្តកោះកុង ចាត់វិធានការចំពោះសកម្មភាពឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ
08/10/2026 08:08 PM
ការព្រមាន​ អំពីកម្ដៅ ត្រូវបានដំឡើងទូទាំងអង់គ្លេស ខណៈសីតុណ្ហភាពនឹងឡើងដល់ ៣៦អង្សាសេ
08/10/2026 08:08 PM
ប៉ូឡូញ និងប្រទេសបាល់ទិកការពារហេដ្ឋារចនាសម្ព័ន្ធ ដោយបារម្ភពី​វាយប្រហារក្លែង​បន្លំរបស់​​រុស្ស៊ី
08/10/2026 08:08 PM
ក្រុមប្រឹក្សាសន្តិភាព រៀបចំមូលដ្ឋានសម្រាប់កងកម្លាំង ISF នៅហ្កាហ្សា បើទោះបីជាមានការបដិសេធន៍ពីអ៊ីស្រាអែលក៏ដោយ
08/10/2026 08:08 PM