សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

មនុស្ស ២​នាក់​ស្លាប់ និង​ម្នាក់​រងរបួសក្នុង​ការបាញ់ប្រហារ​នៅ​រដ្ឋ Alabama

2022/06/17 07:33:00 pm        541
​សហរដ្ឋអាមេរិក៖ នគរបាល​និយាយថា ការបាញ់ប្រហារ​នៅ​ព្រះវិហារ​មួយកន្លែង​នៅ​ជាយ​ក្រុង​មួយ​ក្នុង​រដ្ឋ Alabama បណ្តាល​ឲ្យ​មនុស្ស ​២​នាក់​ស្លាប់ និង​ម្នាក់​រងរបួស​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​នាំទៅ​កាន់​មន្ទីរឃុំឃាំង​។ ​ការបាញ់ប្រហារ​បានកើត​ឡើង​នៅ​ព្រះវិហារ Episcopal ជាយ​ទីក្រុង Birmingham។ នគរបាល​និយាយ​ថា ក្រុមមន្ត្រី​បាន​ប្រញាប់ប្រញាល់​ទៅកាន់​ព្រះវិហារ​នោះ បន្ទាប់ពី​ក្រុម​អ្នក​ឆ្លើយតប​បាន​ទទួល​ការរាយការណ៍​តាម​ទូរស័ព្ទ ​ក្នុងការ​បាញ់ប្រហារ​ដ៏​សកម្ម​មួយ​។ ​នគរបាល​និយាយថា មនុស្ស​ ២​នាក់​ស្លាប់​ និង​ម្នាក់​ផ្សេងទៀត​រងរបួស​ក្នុងការ​បាញ់ប្រហារ​នេះ ហើយត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​។​ជនសង្ស័យ​ស្ថិតនៅក្នុង​មន្ទីរឃុំឃាំង ប៉ុន្តែ​នគរបាល​បាន​បដិសេធ​មិន​បង្ហាញ​អត្តសញ្ញាណទាំង​ជនសង្ស័យ ​និង​ជនរងគ្រោះ និង​បាន​និយាយ​ថា ​អ្នក​បាញ់​ប្រហារ​បាន​ធ្វើ​សកម្មភាព​តែម្នាក់ឯង ដែល​ជន​នេះ​បាន​ដើរចូល​មក​រក​ក្រុម​មនុស្ស​នៅ​ព្រះវិហារ​ដែល​កំពុង​ជួបជុំគ្នា និង​បាន​ចាប់ផ្តើម​បាញ់​ប្រហារ៕អត្ថបទ៖ ប៊ុនថន

មន្ត្រី​ក្រុង Kiev៖ ​ទាហាន​អ៊ុយ​ក្រែ​ន​ប្រមាណ​ ១.០០០​នាក់​ស្លាប់​ ឬ​របួស​ក្នុង​មួយថ្ងៃ​

2022/06/17 06:45:57 pm        1068
​អ៊ុយក្រែន៖ មន្ត្រី​ជាន់ខ្ពស់​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធដោយ​សំអាង​ដល់​ប្រភព​ពី​សារព័ត៌មាន Axios ថា ​ទីក្រុង Kiev បាន​បង្ហាញ​ពី​ចំនួន​ដ៏​ច្រើន​នៃ​ជនរងគ្រោះ​ប្រចាំថ្ងៃ​ក្នុង​ជម្លោះ​ជាមួយ​រុស្ស៊ី​។ ​ទាហាន​អ៊ុយ​ក្រែ​ន​រហូតដល់ ១.០០០​នាក់​កំពុង​ត្រូវ​បាន​សម្លាប់ ឬ​រង​របួស​ជា​រៀងរាល់ថ្ងៃ​នៅ​ក្នុង​តំបន់ ​Donbass។ ​លោក David Arakhamia ដែល​ដឹកនាំ​ការចរចា​របស់​ក្រុង Kiev ជាមួយ​ទីក្រុង Moscow និង​ជា​ប្រធាន​គណបក្ស​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​សភា បាន​បង្ហាញ​តួលេខ​ក្នុងអំឡុងពេល​កិច្ច​ប្រជុំ​តុ​មូល​នៅ​ឯ​មូលនិធិ German Marshall ក្នុង​ទីក្រុង Washington DC។ លោក​បាន​និយាយ​ថា ​ចំនួន​អ្នក​ស្លាប់ ​និង​របួស​ប្រចាំថ្ងៃ​ក្នុងចំណោម​ទាហាន​អ៊ុយ​ក្រែ​ន​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ ចាប់​តាំង​ពី​ប្រទេស​រុស្ស៊ី​បាន​បង្កើន​ការ​វាយ​លុក​របស់​ខ្លួន​នៅ​តំបន់ Donbass។​ ​កាលពី​ថ្ងៃ​ទី១ ខែមិថុនា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky បាន​និយាយ​ថា ក្រុង Kiev បាន​បាត់បង់​ទាហាន​ពី ៦០ ទៅ ១០០​នាក់​ក្នុង​មួយថ្ងៃ​ក្នុង​សមរភូមិ​ការ​ប្រយុទ្ធ​។ឥឡូវនេះ​ជាង​ពីរ​សប្តាហ៍​ក្រោយមក​លោក Arakhamia អះ​អាង​ថា ​ចំនួន​នេះ​បាន​កើន​ដល់ ២០០ ​ទៅ ៥០០​នាក់​ជា​រៀងរាល់​ថ្ងៃជា​មធ្យម​។​ ​យោង​តាម​លោក Arakhamia ខណៈ​ពេល​ដែល​ទីក្រុង Kiev បាន​ចល័ត​មនុស្ស​ ១​លាន​នាក់ ចាប់​តាំង​ពី​ការ​ចាប់ផ្តើម​នៃ​ជម្លោះ​អ៊ុយ​ក្រែ​ន​អាច​បន្ថែម​កម្លាំង​ទាហាន​ជាង ២​លាន​នាក់​បន្ថែម​ទៀត​។ ទោះយ៉ាង​ណាក៏ដោយ យោងតាម​មន្ត្រី​ខាងលើ​បញ្ហា​នេះ​មិនមែន​ដោយសារតែ​ខ្វះ​ទាហាន​ទេ​គឺ​ខ្វះ​អាវុធ និង​គ្រឿង​ផ្គត់ផ្គង់​៕អត្ថបទ៖ សុខមាន

អឺរ៉ុប​កំពុង​ធ្វើ​ឲ្យ​រុស្ស៊ី​កាន់តែ​លំបាក​ខ្លាំង​ក្នុងការ​ដឹកជញ្ជូន​ប្រេង​ទៅគ្រប់​ទីកន្លែង​

2022/06/17 06:20:08 pm        1423
​អឺរ៉ុប៖ បម្រាម​នាំចូល​ប្រេង 90%​ ពី​រុស្ស៊ី​របស់​សហភាព​អឺរ៉ុប​ គឺជា​ការ​ដាក់​ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង​បំផុត​លើ​វិមាន​ក្រឹម​ឡាំង ចាប់​តាំង​ពី​លោក​ប្រធានាធិបតី Vladimir Putin បញ្ជាឲ្យ​វាយប្រហារ​អ៊ុយ​ក្រែ​ន​។ ​ប៉ុន្តែ​ផ្នែក​តូច​មួយ​នៃ​កញ្ចប់​ទណ្ឌកម្ម​ចុងក្រោយ​បង្អស់​អាច​បង្ហាញ​ថា ​មាន​សារៈសំខាន់​។​ បម្រាម​លើ​នាវា​ធានារ៉ាប់រង​ក្នុង​ការ​ដឹក​ប្រេង​រុស្ស៊ី​នឹង​ធ្វើ​ឱ្យ​ទីក្រុង ​Moscow កាន់តែ​ពិបាក​ក្នុង​ការ​បង្វែរ​ប្រេង​រាប់​សិប​ម៉ឺន​បារ៉ែល​ក្នុង​មួយថ្ងៃ ​ទៅកាន់​អតិថិជន​ផ្សេងទៀត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ចិន កត្តា​នេះ​អាច​រុញ​ឱ្យ​តម្លៃ​ប្រេង​ពិភពលោក​ហក់​ឡើង​កាន់តែ​ខ្ពស់​។ ​លោក ​Matt Smith អ្នកវិភាគ​ផ្នែក​ប្រេង​នៅ​ក្រុមហ៊ុន​ទីផ្សារ Kpler ដែល​ជា​ក្រុមហ៊ុន​ឃ្លាំមើល​ទីផ្សារ​ប្រេង​បាន​និយាយ​ថា ការកំណត់​គោលដៅ​ផ្នែក​ធានារ៉ាប់រង​គឺជា​គោលដៅ​ដ៏​ល្អ​បំផុត ​ក្នុង​ការបញ្ឈប់​លំហូរ​ប្រេង​ឆៅ​របស់​រុស្ស៊ី​ជំនួស​ឱ្យ​ការ​បញ្ជូន​បន្ត។​សហភាព​អឺរ៉ុប​បានប្រកាសថា ​ក្រុមហ៊ុន​នានា​របស់ខ្លួន​នឹងត្រូវ​បាន​រារាំង​ពី​ការធានារ៉ាប់រង និង​ការ​ផ្តល់​ហិរញ្ញប្បទាន​ដឹកជញ្ជូន​ប្រេង​របស់​រុស្ស៊ី​ទៅកាន់​បណ្ដា​ប្រទេស​ភាគី​ទី​បី បន្ទាប់ពី​រយៈពេល​អន្តរកាល​រយៈពេល​ ៦​ខែ​។ គណៈ​កម្មការ​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ចំណាត់​ការ​នេះ​នឹងធ្វើ​ឱ្យមាន​ការ​លំបាក ​ជាពិសេស​សម្រាប់​ប្រទេស​រុស្ស៊ី​ក្នុង​ការ​បន្ត​ការនាំចេញ​ប្រេង​ឆៅ និង​ផលិតផល​ប្រេង​របស់​ខ្លួន​ទៅកាន់​ពិភព​លោក​ទាំងមូល ព្រោះ​ក្រុម​ប្រតិបត្តិ​ករ​សហភាព​អឺរ៉ុប​គឺជា​អ្នក​ផ្តល់​សេវា​សំខាន់ៗ​ក្នុង​វិស័យ​នេះ​៕អត្ថបទ៖ សុខមាន

មន្ត្រី​រុស្ស៊ី​អះអាងថា ក្រុង Moscow កំពុង​សម្លឹង​រក​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2022/06/17 05:43:18 pm        828
រុស្ស៊ី៖ លេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ី​លោក Nikolai Patrushev បាន​ប្រាប់​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី TASS នៅ​សប្ដាហ៍​នេះ​ថា វិមាន​ក្រឹម​ឡាំង​ចាប់អារម្មណ៍​ក្នុង​ការ​ស្វះ​ស្វែងរក​មធ្យោបាយផ្នែក​នយោបាយ​ និង​ការទូត​ជាមួយ​អ៊ុយ​ក្រែ​ន​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ ​ប៉ុន្តែ​អ៊ុយ​ក្រែ​ន​បាន​ផ្អាក​ការចរចា​នានា​បន្ត​ទៀត​ជាមួយ​រុស្ស៊ី​។ ​លោក​បាន​អះ​អាង​ថា ការចរចា​នានា​ត្រូវ​បាន​ផ្អាក​ដោយ​សារតែ​មានការ​ណែនាំ​ពី​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky កាលពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា​បាន​និយាយ​ថា លោក​បាន​ត្រៀម​ខ្លួន​ចរចា​សន្តិភាព​ជាមួយ​វិមាន​ក្រឹម​ឡាំង ប៉ុន្តែ​ការចរចា​អាច​កើតឡើង​បាន ​លុះត្រាតែ​រុស្ស៊ី​ព្រម​ព្រៀង​ឲ្យ​មាន​បទ​ឈប់​បាញ់​ភ្លាមៗ​ជា​មុន​សិន​។​លោក Zelensky ​បាន​និយាយ​ថា អ្វី​ដែល​លោក​កំពុង​ធ្វើ​ពេលនេះ​គឺ​លោក​ប្រាកដ​ណាស់​ថា យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច នៅ​ពេល​ភាគី​ម្ខាង​ទៀត​មាន​ឆន្ទៈ​ត្រៀម​បញ្ចប់​សង្គ្រាម​។ សង្គ្រាម​នេះ​នៅតែ​កាប់សម្លាប់​ជីវិត​ប្រជាជន ប៉ុន្តែ​យើង​នឹង​បាត់បង់​អ្វីៗ​គ្រប់យ៉ាង បើសិនជា​យើង​ចាញ់​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​នេះ​៕អត្ថបទ៖ សុខមាន

អឺរ៉ុប​ផ្តល់​ក្តីសង្ឃឹម​ដល់​អ៊ុយ​ក្រែ​ន​ក្នុង​ការ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប តែ​ពុំបាន​ផ្តល់​អាវុធ​ធុន​ធ្ងន់​បន្ថែម​ទៀត​ទេ

2022/06/17 05:22:10 pm        1106
អ៊ុយ​ក្រែ​ន​៖ មេដឹកនាំ​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ប្ដេជ្ញា​គាំទ្រ​អ៊ុយ​ក្រែ​ន​ក្លាយ​ជា​សមាជិកភាព​រប​ស់​សហភាព​អឺរ៉ុប ប៉ុន្តែ​ពុំបាន​សន្យា​ផ្ដល់​អាវុធ​ធុន​ធ្ងន់​បន្ថែម​ទៀត​ដល់​អ៊ុយ​ក្រែ​ន ​តាម​ចំនួន​ដែល​ប្រទេស​នេះ​និយាយ​ថា ខ្លួន​ត្រូវការ​ដើម្បី​ទប់​ការ​វាយ​រុល​ទៅ​មុខ​ដ៏​ខ្លាំងក្លា​របស់​កងទ័ព​រុស្ស៊ី​នៅ​ក្នុង​តំបន់​ភាគ​ខាងកើត​។មេដឹកនាំ​បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​រ៉ូ​ម៉ា​នី​ ដែល​បាន​ជួប​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy នៅ​ក្នុង​ទីក្រុង Kyiv ។ ​មេដឹកនាំ​ទាំងអស់​បានគាំទ្រ​អ៊ុយ​ក្រែ​ន ទៅ​រក​ការ​ចូល​ជា​សមាជិក​នៅក្នុង​ប្លុក​អឺរ៉ុប ជា​វិធានការ​មួយ​ដែល​កំណត់​ជាថ្មី​ថា ​អ៊ុយ​ក្រែ​ន នឹងជា​ផ្នែក​សមាហរណកម្ម​របស់​អឺរ៉ុប ដោយមិនត្រឹមតែជារដ្ឋ​ទ្រនាប់​នៅ​ជាយ​ខាងកើត​របស់​ប្លុក​នេះទេ ។ ​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz បាន​ថ្លែង​ថា លោក​ និង​បណ្ដា​មេដឹកនាំ​រួម​ដំណើរ​ជាមួយ​លោក​មក​ទីនេះ នាំ​យក​នូវ​សារ​ច្បាស់លាស់​គឺ​អ៊ុយ​ក្រែ​ន​ជា​ចំណែក​នៃ​គ្រួសារ​សហភាព​អឺរ៉ុប​។​ អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz បាន​ថ្លែង​ថា លោក​ និង​បណ្ដា​មេដឹកនាំ​រួម​ដំណើរ​ជាមួយ​លោក​មក​ទីនេះ នាំ​យក​នូវ​សារ​ច្បាស់លាស់​គឺ​អ៊ុយ​ក្រែ​ន​ជា​ចំណែក​នៃ​គ្រួសារ​សហភាព​អឺរ៉ុប​។​​ការ​បំពេញ​ទស្សនកិច្ច​របស់​ក្រុម​មេដឹកនាំ​ទាំងនេះ គឺ​ដើម្បី​ប្រឆាំង​នឹង​ការ​លើក​ឡើង​ដែល​ថា​ មេដឹកនាំ​ទាំងនោះ ជាពិសេស​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ចង់​ឱ្យ​មាន​ការចរចា​បញ្ចប់​សង្គ្រាម​ភ្លាមៗ ទោះបីជា​ការ​វាយ​លុក​របស់​រុស្ស៊ី​ដណ្ដើម​បាន​ដែនដី​មួយ​ចំនួន​ហើយក៏​ដោយ​។​ ​លោក Macron បាន​និយាយថា អ្វីដែល​លោក​កំពុងនិយាយ​នៅថ្ងៃនេះ​គឺថា អ៊ុយ​ក្រែ​ន​ត្រូវ​ឈ្នះ​សង្គ្រាម​នេះ​៕អត្ថបទ៖ សុខមាន

លោកជំទាវ ឱ វណ្ណឌីន ៖ ការចាក់វ៉ាក់សាំងដូសជំរុញប្រភេទខុសគ្នា នាំឱ្យអង់ទីគ័រការពារ កាន់តែកើនឡើងខ្ពស់

2022/06/16 06:14:24 pm        491
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍បញ្ជាក់ថា ការចាក់​វ៉ាក់សាំងដូសជំរុញ នូវប្រភេទខុសគ្នា នាំឱ្យអង់ទីគ័រ​ការពារ​បុគ្គល​កាន់តែកើន​ឡើងខ្ពស់​ជាង​ការ​ចាក់ដូសជំរុញ ដោយប្រើវ៉ាក់សាំងតែមួយប្រភេទដូចគ្នា។ លោកជំទាវបន្ថែមថា «វ៉ាក់សាំងដែលបាននឹងកំពុងប្រើប្រាស់នៅកម្ពុជាទាំងអស់ ដែលមាន ៦ ប្រភេទ​ខុសៗគ្នានេះ សុទ្ធតែមានប្រសិទ្ធភាព សុវត្ថិភាព និងត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​បន្ទាន់​ដោយអង្គការសុខភាពពិភពលោកទាំងអស់»។ បន្ថែមពីលើនេះ ខ្ញុំសូមបញ្ជាក់ថាការចាក់វ៉ាក់សាំងដូសជំរុញប្រភេទតែមួយ ដូចជាអ្នកខ្លះ​ចាក់​វ៉ាក់សាំង អាស្រ្តាហ្សេនេកា ទាំង៣ដូស នោះអង់ទីគ័រការពារខ្លួនបានកើនឡើងដូចគ្នា ប៉ុន្តែ​ការ​កើន​ឡើង​អង់ទីគ័រនេះ មិនខ្ពស់ដូចការចាក់ឆ្លាស់ប្រភេទវ៉ាក់សាំងនោះទេ មានន័យថា​អ្នក​ចាក់វ៉ាក់សាំង​ស៊ីណូវ៉ាក់ ពីរដូស (ដូសមូលដ្ឋាន) ហើយចាក់ដូសជំរុញទី៣ ប្រភេទ អាស្រ្តាហ្សេនេកា នោះនឹងមានអង់ទីគ័រខ្ពស់ជាងអ្នកចាក់អាស្រ្តាហ្សេនេកា ទាំង៣ដូស”។ លោកជំទាវបញ្ជាក់ថា ក្នុងអំឡុងពេលពី៣ខែឡើងទៅ អង់ទីគ័រការពារខ្លួនរបស់បុគ្គលនីមួយៗ នឹងចាប់ផ្តើមធ្លាក់ចុះនូវប្រសិទ្ធភាពការពារពីការវាយលុកដោយវីរុសកូវីដ-១៩ ហើយនឹង​អស់​ទាំង​ស្រុង​ក្នុងអំឡុងពេលពី៦ខែ ឬ៨ខែយ៉ាងយូរ៕

រុស្ស៊ី​និយាយ​ថា​ លោកខាងលិច​ខុសពី​ចិន ព្រោះ​យក​កាំភ្លើង​បាញ់​ក្បាល​ខ្លួនឯង​ជុំវិញ​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/06/16 05:59:34 pm        839
​រុស្ស៊ី៖ រុស្សី​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ពុធ​ថា លោក​ខាង​លិច​បាន​យក​កាំភ្លើង​បាញ់​ក្បាល​ខ្លួនឯង​ ដោយ​ព្យាយាម​កម្រិត​ការ​នាំចូល​ថាមពល​ពី​ទីវាល​សំណង់​ប្រេង​ និង​ឧស្ម័ន​ពី​តំបន់​ស៊ី​បេ​រី ដោយសារ​ជម្លោះ​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​កិច្ចសន្យា​ថ្មី​ជាមួយ​ចិនដែល​បាន​បង្កើន​ការ​ដឹក​ជញ្ជូន​ថាមពល​។ ​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​ការប៉ុនប៉ង​របស់​លោក​ខាងលិច​ដើម្បី​ឲ្យ​រុស្ស៊ី​ឯកា ដោយ​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការវាយប្រហារ​ចូល​អ៊ុយ​ក្រែ​នបាន​ធ្វើ​ឲ្យ​តម្លៃ​គ្រាប់​ធញ្ញជាតិ ប្រេងឆា និង​ថាមពល​ហក់​ឡើង​ខ្ពស់ ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​បាន​ប្ដេជ្ញា​កាត់បន្ថយ​ការពឹងផ្អែក​របស់​ខ្លួន​លើ​ឧស្ម័ន និង​ប្រេង​ឥន្ធនៈ​របស់​រុស្ស៊ី។ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova បាន​និយាយ​ថា ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ជាមួយ​ចិន​បាន​ទប់​ទល់ នឹង​ការ​ព្យាយាម​របស់​លោក​ខាងលិច​ក្នុង​ការ​សាប​ព្រួស​ការ​ខ្វែង​គំនិត​គ្នា ខណៈ​ដែល​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​របស់​ខ្លួនបាន​បំផ្លាញ​សម្ព័ន្ធ​ភាព​របស់​ខ្លួន​ជាមួយ​ក្រុង Moscow​។​​លោកស្រី​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ការ​ផ្គត់ផ្គង់​ថាមពល​កំពុង​កើន​ឡើងជា​បណ្ដើរៗ ហើយ​ប្រទេស​ចិន​ដឹង​ថា ​ខ្លួន​ចង់បាន​អី និង​មិន​យក​កាំភ្លើង​បាញ់​ជើង​ខ្លួនឯង​នោះ​ទេ។ ចំណែក​ប្រទេស​លោក​ខាងលិច​វិញ​ចំពោះ​ទីក្រុង Moscow ពួកគេ​យក​កាំភ្លើង​បាញ់​ក្បាល​ខ្លួនឯង​។ លោក​ខាង​លិច​បាន​ផ្ដាច់​ខ្លួន​ចេញពី​យើង៕អត្ថបទ៖ សុខមាន

គ.ជ.ប បញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

2022/06/16 05:39:19 pm        433
ភ្នំពេញ ៖ ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប )បានបញ្ជាក់ថា គ.ជ.ប បានបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយគណបក្សប្រជាជនកម្ពុជា នៅតែទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលប់ ដោយនាំមុខគណបក្សនយោបាយចំនួន ១៦ផ្សេងទៀត។

សហរដ្ឋអាមេរិក​ខឹងសម្បា​ទៅនឹង​ការប្ដេជ្ញាចិត្ត​របស់​ចិន​ចំពោះ​រុស្ស៊ី ខណៈ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​កាន់​តែ​រីក​ធំ

2022/06/16 05:29:20 pm        1757
​ចិន៖ លោក​ប្រធានាធិបតី​ចិន Xi Jinping កាលពី​ថ្ងៃ​ពុធ​បាន​ធានា​ចំពោះ​លោក Vladimir Putin អំពី​ការ​គាំទ្រ​របស់​ចិន​លើ​បូរណភាព​ទឹកដី និង​សន្តិសុខ​របស់​រុស្ស៊ី ដែល​នាំ​ឲ្យ​ក្រុង Washington ព្រមាន​ក្រុង​ Beijing ថា ​វា​ប្រឈម​ទៅ​នឹង​ការ​បញ្ចប់​ក្នុង​ដំណាក់​កាល​ខុស​នៃ​ប្រវត្តិសាស្ត្រ​។​ ​ចិន​ពុំបាន​ថ្កោលទោស​ការវាយប្រហារ​ដោយ​យោធា​ទ្រង់ទ្រាយ​ធំ​របស់​ក្រុង Moscow ទៅលើ​អ៊ុយ​ក្រែ​ន​ទេ ​និង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ជួយ​ជ្រោមជ្រែង​ផ្នែក​ការទូត​ដល់​រុស្ស៊ី​ ដែល​កំពុង​រួបរឹត​ដោយ​ទណ្ឌកម្ម​លោក​ខាង​លិច និង​ការ​លក់​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​។ ​ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​រាយការណ៍ ខណៈ​លោក​ប្រធានាធិបតី Xi ថ្លែង​អំឡុង​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​ Putin ថា ប្រទេស​ចិន​មានបំណង​បន្ត​ផ្ដល់​ការ​គាំទ្រ​ទៅវិញទៅមក​ដល់​រុស្ស៊ី​ លើ​បញ្ហា​ក្ដី​កង្វល់​ផលប្រយោជន៍​ជាតិ​ដ៏​សំខាន់ និង​ក្ដី​បារម្ភ​ដ៏​ធំ​ដូចជា​បូរណភាព​ទឹកដី និង​សន្តិសុខ​ជាតិ។ ​នេះ​ជា​ការ​សន្ទនា​តាម​ទូរស័ព្ទ​លើក​ទី​២​ ដែល​ត្រូវ​បាន​រាយការណ៍​រវាង​មេដឹកនាំ​ទាំង​២ ចាប់​តាំង​ពី​លោក Putin បញ្ជា​ឲ្យ​បើក​ប្រតិបត្តិការ​សឹក​លើ​អ៊ុយក្រែន​កាលពី​ថ្ងៃ​ទី​២៤ ​កុម្ភៈ​។​​តាម​សេចក្ដីរាយការណ៍​លោក Xi និយាយ​ថា ក្រុង Beijing មានបំណង​បង្កើន​ការ​សម្រប​សម្រួល​ជា​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​២​។ ​ចំណែក​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ថា មេដឹកនាំ​ទាំង​២ ​បាន​ព្រមព្រៀង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​លើ​បញ្ហា​ចំពោះ​មុខ ​នៃ​ទណ្ឌកម្ម​ខុសច្បាប់​របស់​លោក​ខាងលិច​៕អត្ថបទ៖ សុខមាន

គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ប្រកាសអុជកាំជ្រួចអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ នៅរាត្រីថ្ងៃទី១៨ ខែមិថុនា

2022/06/16 04:55:51 pm        476
ភ្នំពេញ៖ គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ប្រកាសអុជកាំជ្រួចអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងគម្រប់ព្រះជន្ម ៨៦ យាងចូល ៨៧ព្រះវស្សា នៅរាត្រីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅទន្លេចតុមុខ ព្រះបរមរាជវាំង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នងការរាជធានី បន្តផ្តល់ម៉ូតូ០៥គ្រឿង ស្បៀងអាហារ និងសម្ភារមួយចំនួន ជួយគាំទ្រដល់ជួរមុខ ទិសភូមិភាគ៥ជាប់ព្រំដែន
08/10/2026 09:08 PM
តំបន់ភាគខាងលិចអឺរ៉ុបជួបខែមិថុនា និងខែកក្កដា ក្តៅបំផុតជាប់កំណត់ត្រា
08/10/2026 08:08 PM
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ មីយ៉ាន់ម៉ា មានឆន្ទៈទទួលយកវិញ​នូវ​ជនភៀសខ្លួន ៥.០០០នាក់
08/10/2026 08:08 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់៖ កិច្ចប្រជុំ ៧ម៉ោង រវាងមេដឹកនាំកំពូល និងប្រធានាធិបតី ពិភាក្សាពី​​បញ្ហាប្រឈមនានា
08/10/2026 08:08 PM
រញ្ជួយដី នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក ធ្វើ​ឱ្យ​រដ្ឋធានីរបស់​កូឡុំប៊ីមាន​រំញ័រ
08/10/2026 08:08 PM
ខ្លែងចម្រុះពណ៌បានហោះពេញមេឃ អំឡុងពិធីបុណ្យខ្លែងអន្តរជាតិនៅទីក្រុង Colombo ប្រទេសស្រីលង្កា
08/10/2026 08:08 PM
ក្រសួងមហាផ្ទៃស្នើទៅអភិបាលខេត្តកោះកុង ចាត់វិធានការចំពោះសកម្មភាពឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ
08/10/2026 08:08 PM
ការព្រមាន​ អំពីកម្ដៅ ត្រូវបានដំឡើងទូទាំងអង់គ្លេស ខណៈសីតុណ្ហភាពនឹងឡើងដល់ ៣៦អង្សាសេ
08/10/2026 08:08 PM
ប៉ូឡូញ និងប្រទេសបាល់ទិកការពារហេដ្ឋារចនាសម្ព័ន្ធ ដោយបារម្ភពី​វាយប្រហារក្លែង​បន្លំរបស់​​រុស្ស៊ី
08/10/2026 08:08 PM
ក្រុមប្រឹក្សាសន្តិភាព រៀបចំមូលដ្ឋានសម្រាប់កងកម្លាំង ISF នៅហ្កាហ្សា បើទោះបីជាមានការបដិសេធន៍ពីអ៊ីស្រាអែលក៏ដោយ
08/10/2026 08:08 PM