សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

លោក ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សខេត្ត ក្រុង-ស្រុក និងក្រុមសកម្មជនយុវជនគណបក្សឃុំ-សង្កាត់ សាខាមន្ទីរ-អង្គភាព វិទ្យាល័យ អនុវិទ្យាល័យ និងសកម្មជនយុវជនភូមិ នៅទូទាំងខេត្តត្បូងឃ្មុំ

2022/06/01 09:32:21 pm        571
ត្បូងឃ្មុំ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សខេត្ត ក្រុង-ស្រុក និងក្រុមសកម្មជនយុវជនគណបក្សឃុំ-សង្កាត់ សាខាមន្ទីរ-អង្គភាព វិទ្យាល័យ អនុវិទ្យាល័យ និងសកម្មជនយុវជនភូមិ នៅទូទាំងខេត្តត្បូងឃ្មុំ​ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២។លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការចូលរួមរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារយុវជន និងសកម្មជនយុវជនយ៉ាងច្រើនកុះករជាង ២,០០០ នាក់ ដែលសុទ្ធសឹងជាក្បាលម៉ាស៊ីននៃយន្តការយុវជនរបស់គណបក្សខេត្ត នាឱកាសនេះ គឺជាការបង្ហាញនូវកិត្យានុភាព ជំនឿជឿជាក់ និងកម្លាំងដ៏ស្វាហាប់របស់មហាគ្រួសារគណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តត្បូងឃ្មុំ ស្របពេលដែលថ្ងៃនេះ គឺជាថ្ងៃទី១២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលត្រូវបិទបញ្ចប់នៅថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ។លោក ហ៊ុន ម៉ាណែត សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបឆន្ទៈលះបង់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមការងារយុវជន និងសកម្មជនគណបក្សខេត្តត្បូងឃ្មុំ នៅក្នុងការបំពេញតួនាទី និងភារកិច្ច រហូតសម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារជាច្រើនគួរទីមោទនៈ ជាអាទិ៍ ការពង្រឹងរចនាសម្ព័ន្ធ-អង្គការចាត់តាំង ស្របទៅនឹងសំណូមពរភារកិច្ចចំពោះមុខរបស់យុវជនគណបក្ស ក្នុងបរិបទបច្ចុប្បន្ននៃវឌ្ឍនភាពទៅមុខរបស់កម្ពុជាទាំងផ្នែកសង្គម និងនយោបាយ, ការងារកសាងកម្លាំងសមាជិកបក្ស ក្នុងនាមជាសេនាធិការឱ្យគណៈកម្មាធិការបក្សខេត្ត និងការចូលរួមបំពេញការងារមនុស្សធម៌ និងការចិញ្ចឹមចលនាសមាជិកនៅមូលដ្ឋាន ជាពិសេសការជំរុញឱ្យសមាជិកបក្ស និងប្រជាពលរដ្ឋ ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានយ៉ាងលើសលប់ រហូតធ្វើឱ្យខេត្តត្បូងឃ្មុំ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលសម្រេចបាននូវភាពស៊ាំក្នុងសហគមន៍ ដែលនាំមកដល់ការបើកដំណើរប្រទេសឡើងវិញលើគ្រប់វិស័យ ដូចពេលបច្ចុប្បន្ននេះ។ លោកបញ្ជាក់ថា ជាលទ្ធផលនៃការបោះឆ្នោតនីមួយៗ គឺជាការបញ្ជាក់អំពីឥទ្ធិពលរបស់គណបក្ស និងការគោរពស្រឡាញ់ពិតប្រាកដរបស់ប្រជារាស្ត្រមកលើគណបក្សនយោបាយ ដោយហេតុថា ការបោះឆ្នោតដាច់ខាតត្រូវធ្វើឡើងដោយសម្ងាត់ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលពិតជាការឆ្លុះបញ្ចាំងនូវឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់បន្ថែមថា សេចក្តីសុខរបស់ប្រជាពលរដ្ឋ គឺជាសេចក្តីសុខរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងន័យនេះ មន្ត្រីបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា តែងបានខិតខំប្រែងបម្រើប្រជាពលរដ្ឋទូទៅដោយស្មោះត្រង់ និងដោយគ្មានការរើសអើងបែងចែក ព្រមទាំងបានបើកទូលាយឱ្យមានការចូលរួមពីអង្គការ-សមាគមគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការ ក្នុងនាមជាកម្លាំងសរុបរបស់ជាតិ សំដៅធ្វើយ៉ាងឱ្យប្រជាពលរដ្ឋបានរស់នៅដោយសុខសាន្ត និងមានជីវភាពសម្បូរសប្បាយរុងរឿង។ សមាសភាពជាសមាជិកបក្ស ជាអ្នកគាំទ្រ ឬជាប្រជាលពលរដ្ឋទូទៅ មិនមានអ្វីសំខាន់ឡើយ ពីព្រោះអ្វីសំខាន់ គឺការគាំទ្រ និងចូលរួមក្នុងបុព្វហេតុដឹកនាំដ៏ត្រឹមត្រូវ គឺការបម្រើ និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ក្រោមធ្លុងមហាសាមគ្គីភាពជាតិ និងដំបូលនៃសុខសន្តិភាព៕

អង្គការ​សហប្រជាជាតិ​និយាយ​ថា ​ជន​ស៊ីវិល​ជាង​ ៤.០០០​នាក់​បាន​ស្លាប់​ចាប់​តាំង​ពី​រុស្ស៊ី​វាយលុក​អ៊ុយ​ក្រែ​ន

2022/06/01 06:38:59 pm        629
​UN៖ ការិយាល័យ​ឧត្ដមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស ​របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា ជន​ស៊ីវិល​យ៉ាង​ហោចណាស់ ​៤,១១៣​នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការវាយប្រហារ​ទៅលើ​ប្រទេសជិតខាង​អ៊ុយ​ក្រែ​ន​។ ​ក្រុម​មន្ត្រី​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​បាន​បញ្ជាក់​ពី​មនុស្ស​ស្លាប់​ចំនួន ២,៣៣៧​នាក់​នៅ​ក្នុង​តំបន់ Donetsk និង Luhansk ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន និង​អ្នក​ស្លាប់​ចំនួន ១,៧៧៦​នាក់​នៅ​ក្នុង​តំបន់​ផ្សេងៗ​របស់​ប្រទេស​នេះ​រួម​ទាំង​ទីក្រុង Kyiv និង​តំបន់ Kharkiv​។ ​ក្រុម​មន្ត្រី​ដដែល​ក៏បាន​និយាយ​ផង​ដែរ​ថា មនុស្ស​ចំនួន ៤,៩១៦​នាក់​បាន​រង​របួស​។ ការិយាល័យ​ខាងលើ​បាន​បន្ថែម​ថា ចំនួន​ពិតប្រាកដ​អាច​ខ្ពស់​ជាង​នេះ ព្រោះ​ក្រុមការងារ​នៅ​កំពុង​ធ្វើការ​ដើម្បី​បញ្ជាក់​ពី​របាយការណ៍​នានា​ពី​ភាគ​ខាងកើត​ទីក្រុង Mariupol និង​ទីក្រុង​នានា​ ជាទី​ដែល​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​តែ​មាន​នៅ​ឡើយ​៕អត្ថបទ៖ សុខមាន

លោក Biden យល់ព្រម​ផ្ដល់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ឲ្យ​អ៊ុយ​ក្រែ​ន

2022/06/01 06:05:14 pm        1273
​សហរដ្ឋអាមេរិក៖ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោកស្រី Linda Thomas-Greenfield បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខណៈ​ដែល​ទីក្រុង Washington មាន​ចេតនា​បន្ត​ផ្គត់ផ្គង់​អាវុធ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ជា​ប្រព័ន្ធ​ដែល​អាច​ឲ្យ​កងកម្លាំង​អ៊ុយ​ក្រែ​ន​វាយប្រហារ​រុស្ស៊ី​បាន ​នឹង​មិន​ស្ថិត​ក្នុង​ចំណោម​អាវុធ​ទាំង​នោះ​ទេ​។ ​លោកស្រី​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​សន្និសីទ​សារព័ត៌មាន​ ដែល​បញ្ចប់​តួនាទី​ជា​ប្រធាន​ក្រុម​ប្រឹក្សាសន្តិសុខ​ជាតិ​របស់​ក្រុង Washington ថា​ វា​ពិតជា​រឿង​ធម្មតា​ណាស់​។ ​យើង​បាន​បញ្ជាក់​ច្បាស់​តាំងពី​ថ្ងៃ​ទី​១ ​ថា យើង​នឹង​ផ្ដល់​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​ដើម្បី​ការពារ​ខ្លួន​ពី​ការ​វាយ​លុក​របស់​រុស្ស៊ី ដើម្បី​ការពារ​ខ្លួន​នៅ​ក្នុង​ព្រំដែន​របស់​ខ្លួន​ ដើម្បី​ប្រយុទ្ធ​ទប់ទល់​ជាមួយ​រុស្ស៊ី។ យើង​នឹង​មិន​ផ្ដល់​ប្រភេទ​អាវុធ​ដែល​នឹង​ជួយ​ឲ្យ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ វាយប្រហារ​លើ​រុស្ស៊ី​ចេញពី​ទឹកដី​អ៊ុយ​ក្រែ​ន​បាន​ឡើយ ពោល​គឺផ្គត់ផ្គង់​តែ​អាវុធ​ដែល​អាច​បាញ់​នៅ​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ ហើយ​លោក​ប្រធានាធិបតី Joe Biden ក៏បាន​បញ្ជាក់​ច្បាស់​ហើយ​ដែរ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​។​​លោកស្រី​បាន​បន្ថែម​ថា សហរដ្ឋអាមេរិក​នឹង​មិន​ក្លាយ​ជា​ភាគី​ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​នេះ​ទេ​។ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ពី​ប្រព័ន្ធ​បាញ់​អាវុធ MLRS ថា​ អាច​កំណត់​គោល​ដៅ​សម្រាប់​អ៊ុយ​ក្រែ​ន​ដែល​ជា​ជើង​ទម្រ​បាញ់​អាវុធ​ប្រភេទ M270 ដែល​ឈប់​ប្រើ​ក្នុង​ឆ្នាំ២០០៣ ឬ​ប្រព័ន្ធ​បាញ់​រ៉ូ​កែ​ត​ចល័ត​ដែល​មាន​សមត្ថភាព​ខ្ពស់ M142​។​ ជើង​ទម្រ​ទាំងពីរ​អាច​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​យុទ្ធសាស្ត្រ​ ដែល​មាន​រយៈ​ចម្ងាយ​រហូតដល់ ៣០០​គីឡូម៉ែត្រ ព្រមទាំង​គ្រាប់​រ៉ូ​កែ​ត​ដែល​អាច​បាញ់​បាន​ចម្ងាយ​ប្រហែល ៣០​គីឡូម៉ែត្រ​៕អត្ថបទ៖ សុខមាន

ការ​ជួញដូរ​ប្រាក់​យ័ន និង​រូ​ប្លិ៍​កើន​ឡើង​ជាង​ ១.០០០% ខណៈ​ចិន​ និង​រុស្ស៊ី​ខិតចូល​គ្នា​កាន់តែ​ជិត​ ស្រប​ពេល​មាន​ភាព​តានតឹង​ជាមួយ​អាមេរិក

2022/06/01 05:27:17 pm        988
​ចិន៖ យោង​តាម​ទិន្នន័យ​ដែល​បាន​រាយការណ៍​ទៅកាន់​សារព័ត៌មាន Bloomberg ការ​ជួញដូរ​ប្រាក់​យ័ន​របស់​ចិន និង​ប្រា​ក់រូ​ប្លិ៍​របស់​រុស្ស៊ី​បាន​ហក់​ឡើង​ជាង ​១.០០០% ចាប់តាំងពី​សង្គ្រាម​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ប្រទេស​ទាំង​២ ​បាន​រឹតចំណង​មិត្តភាព​កាន់តែ​ជិតស្និទ្ធ​។ ​សារព័ត៌មាន Bloomberg បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា តម្លៃ​ប្រាក់​យ័ន និង​រូ​ប្លិ៍​ប្រចាំខែ​បាន​លោត​ដល់​ ១,០៦៧% ក្រោម ៤​ពាន់​លាន​ដុល្លារ ចាប​តាំង​ពី​រុស្ស៊ី​បាន​វាយលុក​ចូល​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ។​ ​ប្រទេស​ទាំង​២ បាន​ព្យាយាម​រឹត​បន្តឹង​ទំនាក់ទំនង​នៅ​ឆ្នាំនេះ​ដោយ​ប្រកាស​ថា ​ជា​មិត្តភាព​គ្មាន​ដែន​កំណត់​ដោយ​ផ្ទាល់​ក្នុង​បំណង​រួមគ្នា ​ទប់ទល់​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​ជុំវិញ​សេដ្ឋកិច្ច​សកល​។ ​ចាប់​តាំង​ពី​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ង​រលើ​ប្រទេស​រុស្ស៊ី ទាំង​ប្រទេស​រុស្ស៊ី ទាំង​ប្រទេស​ចិន​បាន​សម្លឹង​រក​ការ​ខិត​ទៅ​រក​គ្នា​កាន់តែ​ជិត​លើ​វិស័យ​សេដ្ឋកិច្ច​។ ពាណិជ្ជកម្ម​របស់​ចិនជាមួយ​ប្រទេស​រុស្ស៊ី​បាន​កើន​ឡើង ១២% កាលពី​ខែ​មីនា​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មាន​សន្ទុះ​លឿន​ជាង​ពាណិជ្ជកម្ម​ ដែល​បាន​កើន​ឡើង​ជាមួយ​ប្រទេស​ផ្សេងៗ​ក្នុង​ពិភពលោក។ការ​នាំ​ចូល​របស់​រុស្ស៊ី​ពី​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​ ប៉ុន្តែ​ផ្នែក​ពាណិជ្ជ​កម្ម​បាន​ហក់​ឡើង​ក្នុង​វិស័យ​ផ្សេងៗ ដែល​ទំនងជា​បង្ហាញ​ឲ្យ​ឃើញ​ពី​តម្លៃ​ថាមពល​ដែល​មាន​តម្លៃ​កាន់តែ​ខ្ពស់​។ ​ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា កាលពី​ខែ​មេសា​ខ្លួន​បាន​រំពឹង​ថា​ ពាណិជ្ជកម្ម​ជាមួយ​ចិន​នឹង​លោត​ដល់ ​២០០​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ២០២៤​ ដែល​កាលពី​ឆ្នាំមុន​មាន​ត្រឹមតែ ១៥០​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​៕អត្ថបទ៖ សុខមាន

សារលិខិតសម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិក្នុងឧ៌កាសទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២១ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា

2022/06/01 04:16:16 pm        348
ភ្នំពេញ៖ សារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២១ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២២។

ព្រះមហាក្សត្រ អំពាវនាវពលរដ្ឋ ទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឲ្យបានគ្រប់គ្នា

2022/06/01 12:21:35 am        484
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានអំពាវនាវ ទៅប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោត ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឲ្យបានគ្រប់ៗគ្នា កុំមានការព្រួយបារម្ភ ខណៈការបោះឆ្នោតថ្នាក់ក្រោមជាតិនេះ កាន់តែខិតជិតមកដល់ ។ក្នុងរាជសារផ្ញើជូនជនរួមជាតិ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះបន្ទួលថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ។ព្រះមហាក្សត្រ មានព្រះបន្ទួលបន្តថា ក្នុងឱកាសនេះ ព្រះអង្គអំពាវនាវជាឱឡារិក ជូនជនរួមជាតិ បងប្អូន កូនក្មួយ អ្នកបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចនេះ សុំកុំឲ្យមានការព្រួយបារម្ភពីការគាបសង្កាត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឲ្យសោះ ។ព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះបន្ទួលបន្ថែមថា បងប្អូន កូនក្មួយ មេត្តាប្រើសិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតទៅតាមសតិសម្បជញ្ជៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជន ឬគណបក្សនយោបាយណាមួយ ។គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានគណបក្សនយោបាយចូលរួមបោះឆ្នោតចំនួន ១៧គណបក្ស ហើយការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកំពុងដំណើរការ ដោយគិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ការឃោសនាថ្ងៃទី ១១ហើយ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ

សម្តេចតេជោ ហ៊ុន សែន ៖ សូមកុំឱយក្មេងជំនាន់ក្រោយមានរឿងអកុសលដូចខ្លួនខ្ញុំនិងអ្នកជំនាន់មុនដែលប្រទេសមានសង្គ្រាមទើបខិតខំរកសន្តិភាព

2022/05/31 11:53:10 pm        602
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ តាមរយៈផេកហ្វេសប៊ុកផ្លូវ បានបង្ហោះរូបមួយសន្លឹក ដែលទើបប្រទះឃើញក្នុងបណ្តាញសង្គម ដោយភ្ជាប់ជាមួយសារដ៏សំខាន់ទាក់ទងនឹងតម្លៃនៃសន្តិភាពនិងអំពាវនាវដល់ក្មេងជំនាន់ក្រោយ កុំចាំមានសង្គ្រាមទើបស្រែកថាស្រឡាញ់សន្តិភាពគឺវាហួសពេលស្រោចស្រង់ដូចនៅករណីនៅអ៊ុយក្រែនជាដើម។សម្តេចតេជោ បានបញ្ជាក់ក្នុងខ្លឹមសារទាំងស្រុងថា ៖ «រូបថតមួយសន្លឹកនេះខ្លួនខ្ញុំក៍មិនដែលបានឃើញដែរទើបតែថ្ងៃនេះប្រទះឃើញតាមបណ្តាញទំនាក់ទំនងសង្គម។តាមពិនិត្យវ៉ែនតានេះពាក់ក្នុងចន្លោះឆ្នាំ១៩៩៤ដល់ដើមឆ្នាំ១៩៩៩ដែលជាដំណាក់កាលអនុវត្តន៍នយោបាយឈ្នះឈ្នះ។ ពេលនោះដេក ដើរ ឈរ អង្គុយ នឹកគិតចង់បានសន្តិភាពដើម្បីមានឱកាសកសាងប្រទេស។ទឹកមុខខ្ញុំនោះកំពុងគិតទៅឆ្ងាយដែលមិនមានអ្នកណាអាចស្មានត្រូវនោះឡើយ។ពេលនេះសន្តិភាពមានហើយត្រូវរួមគ្នាការពារកុំឱយបាត់បង់ទៅវិញ។សូមកុំឱយក្មេងជំនាន់ក្រោយមានរឿងអកុសលដូចខ្លួនខ្ញុំនិងអ្នកជំនាន់មុនដែលប្រទេសមានសង្គ្រាមទើបខិតខំរកសន្តិភាព។កុំចាំមានសង្គ្រាមទើបស្រែកថាស្រឡាញ់សន្តិភាពគឺវាហួសពេលស្រោចស្រង់ដូចនៅអ៊ុយក្រែនអីចឹង៕» អត្ថបទ ៖ រក្សា

ទីក្រុង Sievierodonetsk រង​ការ​បំផ្លិច​បំផ្លាញ​ទាំងស្រុង ខណៈ​កងកម្លាំង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​នៅ​ភាគ​ខាងកើត​

2022/05/31 06:57:25 pm        1499
​អ៊ុយក្រែន៖ កងកម្លាំង​រុស្ស៊ី​បាន​វាយ​សម្រុក​រុល​ទៅ​មុខ​កាន់តែ​ជ្រៅ ​ចូល​ទៅ​ក្នុង​ទីក្រុង​ដ៏​សំខាន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ចន្ទ ដោយមាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ចេញពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ​ជាមួយ​កងកម្លាំង​របស់​ក្រុង Kyiv ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​ដែល​បាន​ធ្វើ​ឲ្យ​ទីក្រុង Sievierodonetsk រង​ការ​បំផ្លិច​បំផ្លាញ​។ ​ខណៈ​ការ​វាយ​សម្រុក​រុល​ទៅ​មុខ​របស់​ទីក្រុង Moscow ចេះតែ​កើន​ឡើង កងកម្លាំង​រុស្ស៊ី​ក៏បាន​បាញ់​ផ្លោង​ទៅលើ​តំបន់​មួយ​ចំនួន​នៃ​ភាគ​ខាងជើង​របស់​អ៊ុយ​ក្រែ​ន​ផង​ដែរ​។ ​ហើយ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដណ្ដើម​គ្រប់គ្រង​តំបន់​ភាគខាងត្បូង​ប្រទេស​នេះ​នៅតែ​បន្ត​។ ​ទន្ទឹមនឹង​នេះដែរ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយថា ប្រទេស​រុស្ស៊ី​បាន​រារាំង​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន​ដល់​ទៅ​ ២២​លាន​តោន ដែល​បណ្ដាល​ឲ្យ​មាន​វិបត្តិ​ស្បៀងអាហារ​កើន​ឡើង​។ ​ក្រុម​អ្នក​វិភាគ​យោធា​បាន​ហៅ​ការ​វាយ​ប្រយុទ្ធ​ដណ្ដើម​ទីក្រុង Sievierodonetsk ថា​ ជា​ផ្នែក​មួយ​នៃ​ការ​ប្រជែង​ពេលវេលា​របស់​វិមាន​ក្រឹម​ឡាំង​។​ទីក្រុង​នេះ​សំខាន់​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​រុស្ស៊ី ​ដណ្ដើម​កាន់កាប់​ឲ្យ​បាន​ទាំងស្រុង​យ៉ាង​ឆាប់រហ័ស​លើ​តំបន់​ឧស្សាហកម្ម Donbas ភាគ​ខាងកើត មុន​ពេល​ការ​មក​ដល់​គ្រឿង​សព្វាវុធ​បន្ថែម​ទៀត​របស់​លោក​ខាងលិច ​ដើម្បី​ជួយ​ពង្រឹង​កម្លាំង​ការ​ពារ​ជាតិ​អ៊ុយ​ក្រែ​ន​។​ ​អភិបាលក្រុង Sievierodonetsk លោក Oleksandr Striuk បាន​និយាយថា ទីក្រុង​នេះ​ត្រូវបាន​បំផ្លិច​បំផ្លាញ​ទាំងស្រុង​។ ​លោ​កថា ​ការបាញ់​ផ្លោង​កាំភ្លើង​ធំ​បាន​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ និង​ខូចខាត​អគារ​នានា​ ៩០% បណ្ដាញ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី និង​ប្រព័ន្ធ​ទំនាក់ទំនង​ផ្សេងៗ​ត្រូវ​បាន​កាត់ផ្ដាច់​យ៉ាង​ច្រើន​ ចូល​ទៅ​កាន់​ទីក្រុង​មួយ​នេះដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ ​១សែន​នាក់៕អត្ថបទ៖ សុខមាន

ដំណឹងល្អ..! ថ្ងៃនេះ កម្ពុជាមានអ្នកជាសះស្បើយ ៣នាក់ និងមិនមានករណីស្លាប់ថ្មី និងករណីឆ្លងថ្មីជំងឺកូវីដ-១៩ទេ

2022/05/31 06:40:54 pm        532
(រូបភាព៖ ឯកសារ)ភ្នំពេញ៖ ក្រសួងុសខាភិបាលប្រកាសថា អ្នកជំងឺកូវីដ-១៩ ចំនួន ៣នាក់បានជាសះស្បើយ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ខណៈដែលនៅថ្ងៃនេះផងដែរ មិនមានអ្នកឆ្លងថ្មី និងមិនមានករណីស្លាប់ថ្មី ដោយជំងឺកូវីដ-១៩ទេ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦.២៦២នាក់ ,ជាសះស្បើយសរុបចំនួន ១៣៣.២០៤នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។

តម្លៃ​ប្រេង​ហក់​ឡើង​ខ្ពស់ ​បន្ទាប់ពី​សហភាព​អឺរ៉ុប​ហាមប្រាម​ការ​នាំ​ចូល​ប្រេង​ភាគច្រើន​ពី​រុស្ស៊ី

2022/05/31 06:14:52 pm        707
​អឺរ៉ុប៖ តម្លៃ​ប្រេង​បាន​កើន​ឡើង​នៅ​ក្នុង​ពាណិជ្ជកម្ម​អាស៊ី​ភ្លាមៗ​កាលពី​ថ្ងៃ​អង្គារ​ បន្ទាប់ពី​បណ្ដា​មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​និយាយ​ថា ​ពួកគេ​បាន​យល់ព្រម​កាត់បន្ថយ ​90% ​នៃ​ការ​នាំចូល​ប្រេង​ពី​ប្រទេស​រុស្ស៊ី​នៅ​ចុង​ឆ្នាំនេះ​។​ភាគហ៊ុន​ប្រេង​ឆៅ​របស់​ក្រុមហ៊ុន Brent សម្រាប់​ខែ​កក្កដា​ដែល​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​កើន​ឡើង 63សេន​ដល់ 122.30​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ម៉ោង 12ម៉ោង​សកល។ ​ភាគហ៊ុនប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) កំពុង​ជួញដូរ​នៅ​តម្លៃ 117.65ដុល្លារ​ក្នុង​មួយ​បារ៉ែលកើន​ឡើង 2.58ដុល្លារ​ពី​ការ​បិទ​កាលពី​ថ្ងៃ​សុក្រ​។ ​មិន​មាន​ការ​ដោះស្រាយ​ទេ​កាល​ពី​ថ្ងៃ​ចន្ទ ​ដោយ​សារ​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​របស់​សហរ​ដ្ឋ​អាមេរិក​។ ​ការ​ហាម​ប្រាម​លើ​ការ​នាំចូល​ប្រេង​របស់​រុស្ស៊ី​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​រឹត​បន្តឹង​ទីផ្សារ​ប្រេង​ឆៅ​ពិភព​លោក​ ដែល​បាន​ប្រឈម​នឹង​ឧបសគ្គ​ផ្គត់ផ្គង់​រួច​ស្រាប់​ទៅ​ហើយ​ ស្រប​ពេល​មាន​តម្រូវការ​ឡើង​វិញ​ក្រោយ​ជំងឺ​រាតត្បាត​សកល Covid-19៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចំនួនមនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសកូឡុំប៊ី ឡើងដល់១៣២នាក់ និងជាង ៥៧០នាក់របួស
08/11/2026 08:08 AM
គណៈបញ្ជាការឯកភាពរាជធានី បន្តបង្ក្រាបអនឡាញស្គេម នៅអគារខុនស្តារស៊ីធី ខណ្ឌសែនសុខ ឃាត់ជនជាតិវៀតណាម១៤នាក់
08/11/2026 07:08 AM
ស្នងការរាជធានី បន្តផ្តល់ម៉ូតូ០៥គ្រឿង ស្បៀងអាហារ និងសម្ភារមួយចំនួន ជួយគាំទ្រដល់ជួរមុខ ទិសភូមិភាគ៥ជាប់ព្រំដែន
08/10/2026 09:08 PM
តំបន់ភាគខាងលិចអឺរ៉ុបជួបខែមិថុនា និងខែកក្កដា ក្តៅបំផុតជាប់កំណត់ត្រា
08/10/2026 08:08 PM
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ មីយ៉ាន់ម៉ា មានឆន្ទៈទទួលយកវិញ​នូវ​ជនភៀសខ្លួន ៥.០០០នាក់
08/10/2026 08:08 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់៖ កិច្ចប្រជុំ ៧ម៉ោង រវាងមេដឹកនាំកំពូល និងប្រធានាធិបតី ពិភាក្សាពី​​បញ្ហាប្រឈមនានា
08/10/2026 08:08 PM
រញ្ជួយដី នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក ធ្វើ​ឱ្យ​រដ្ឋធានីរបស់​កូឡុំប៊ីមាន​រំញ័រ
08/10/2026 08:08 PM
ខ្លែងចម្រុះពណ៌បានហោះពេញមេឃ អំឡុងពិធីបុណ្យខ្លែងអន្តរជាតិនៅទីក្រុង Colombo ប្រទេសស្រីលង្កា
08/10/2026 08:08 PM
ក្រសួងមហាផ្ទៃស្នើទៅអភិបាលខេត្តកោះកុង ចាត់វិធានការចំពោះសកម្មភាពឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ
08/10/2026 08:08 PM
ការព្រមាន​ អំពីកម្ដៅ ត្រូវបានដំឡើងទូទាំងអង់គ្លេស ខណៈសីតុណ្ហភាពនឹងឡើងដល់ ៣៦អង្សាសេ
08/10/2026 08:08 PM