សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

រុស្ស៊ី​បណ្ដេញ​សមាជិក​ទាហាន​ឯកជន​របស់​លោក Putin​ ជាង ​១០០​នាក់​ចេញពី​ការងារ​ ព្រោះ​មិន​ព្រម​ចូល​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន​

2022/05/31 05:33:38 pm        1580
​រុស្ស៊ី៖ យោង​តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​ជាច្រើន​បាន​ឲ្យ​ដឹង​ថា ទាហាន​ជាង ​១០០​នាក់​នៃ​សមាជិក​អង្គភាព​ឆ្មាំ​ជាតិ​រុស្ស៊ី​ត្រូវ​បាន​បណ្ដេញ​ចេញពី​ការងារ​ ដោយសារតែ​មិន​ស្ដាប់​បញ្ជា​ឲ្យ​ចូល​ប្រយុទ្ធ​នៅ​សមរភូមិ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​​សារព័ត៌មាន The Guardian បាន​រាយការណ៍​ថា ក្រុម​ឆ្មាំ​ជាតិ​ចំនួន​ ១១៥​នាក់​គឺជា​ផ្នែក​មួយ​នៃ​ទាហាន​សហព័ន្ធ​រុស្ស៊ី Rosgvardia ជា​កងកម្លាំង​ដាច់ដោយឡែក​ពី​យោធា​ ដែល​ជា​រឿយៗ​ត្រូវ​បាន​ប្រើប្រាស់ដោយ​វិមាន​ក្រឹម​ឡាំង ​ជា​កម្លាំង​សន្តិសុខ​ផ្ទៃក្នុង​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម និង​ដើម្បី​កម្ចាត់​ក្រុម​ប្រឆាំង​។​ ការ​បណ្ដេញ​ឆ្មាំ​ទាំង ១១៥​នាក់​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា បន្ទាប់ពី​តុលាការ​យោធា​រុស្ស៊ី​បាន​ច្រានចោល​បណ្ដឹង​របស់​ពួកគេ​ ជំទាស់​ទៅ​នឹង​ការ​បញ្ចប់​មុខតំណែង​ការងារ​របស់​ពួកគេ​។​ក្នុង​សេចក្តី​សម្រេច​មួយ​ដែល​បាន​បង្ហោះ​តាម​អ៊ីនធឺណិត​កាលពី​សប្តាហ៍​មុន ចៅក្រម​បានសម្រេច​ថា ទាហាន​ទាំងនោះ​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​ស្របច្បាប់​។ យោង​តាម​សារព័ត៌មាន The Guardian តុលាការ​បាន​និយាយ​ថា ទាហាន​ទាំងនោះ​បាន​ប្រកែក​មិន​ស្ដាប់​បញ្ជា ហើយ​បាន​វិល​ត្រឡប់​ទៅ​អង្គភាព​វិញ​ ដោយ​មិន​ទទួលបញ្ជា​ឲ្យ​ចូលរួម​ការ​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ សុខមាន

ក្រុមអាជ្ញាធរនេប៉ាល់រកឃើញសាកសព ​១៤​នាក់​ពី​ការធ្លាក់​​​យន្តហោះ​​​

2022/05/30 09:46:19 pm        939
​នេប៉ាល់៖ ទាហាននេប៉ាល់​​​បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍​នៅថ្ងៃចន្ទនេះ​ថា ក្រុម​អាជ្ញាធរ​នេប៉ាល់​បាន​រកឃើញសាកសព​ចំនួន ១៤​​នាក់ពី​ទីតាំង​ធ្លាក់​យន្តហោះ​ខ្នាតតូច​ដែល​បាន​បាត់​ការ​ទាក់​ទង​ដោយមាន​អ្នកដំណើរ ២២​នាក់​នៅលើ​យន្តហោះ​នោះ​ ខណៈ​​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​​​បាន​បន្ត​​​នៅថ្ងៃទី២​។​អ្នកនាំពាក្យ​ទាហាន​លោក Narayan Silwal បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា ទាហាន​បាន​រក​ឃើញ​ទីតាំង​ដែល​យន្តហោះ​បាន​ធ្លាក់​នោះ​ហើយ​។ ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​​នេ​ប៉ាល់​បាន​និយាយ​ថា យន្តហោះ​ដែល​ត្រូវ​បាន​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាស​ចរណ៍ Tara Air របស់​ប្រទេស​នេ​ប៉ាល់បាន​ហោះ​ចេញពី​ទីក្រុង Pokhara ទៅកាន់​ទីក្រុង​ទេសចរណ៍​ដ៏​ពេញ​និយម Jomsom ក្នុង​ប្រទេស​នេ​ប៉ាល់​ភាគ​កណ្ដាល​កាលពី​ថ្ងៃអាទិត្យ នៅ​ពេល​យន្តហោះ​បាត់​ការ​ទាក់ទង​ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង​ដែនអាកាស​ប្រហែល​ ១២​នាទី​ពេល​កំពុង​ធ្វើ​ដំណើរ​។ ការ​ហោះហើរ​រវាង​ទីក្រុង​ទាំង​ ២​ តាម​ធម្មតា​ប្រើ​រយៈពេល​ចន្លោះ​ពី ២០​ ​ទៅ​ ២៥​នាទី​ប៉ុណ្ណោះ​។​​យោង​តាម​លោក Binod B.K មន្ត្រី​នៅ​ក្រសួង​មាតុភូមិ​របស់​នេ​ប៉ាល់​បាន​ឲ្យ​ដឹង​ថា ក្រុម​អាជ្ញាធរ​ជឿ​ថា​ ឧបទ្ទវ​ហេតុនេះ​បណ្ដាលមកពី​អាកាសធាតុ​អាប់​អួ។ ​យោង​តាម​ក្រសួង​ខាងលើ​ឲ្យ​ដឹង​ថា ​មាន​អ្នកដំណើរ​នៅ​លើ​យន្តហោះ​ចំនួន ​១៩​នាក់ និង​សមាជិក​អាកាស​យានិក ​៣​នាក់។ ក្នុង​នោះ​មាន​ជនជាតិ​អាល្លឺម៉ង់ ២​នាក់, ឥណ្ឌា ​៤​នាក់ និង​ជនជាតិ​នេ​ប៉ាល់ ១៣​នាក់​​។ ចំណែក​អ្នកដំណើរ ២​នាក់​ទៀត​គេ​មិន​ទាន់​បាន​ដឹង​ថា​ជា​ជន​ជាតិ​អ្វី​នៅឡើយ​ទេ៕អត្ថបទ៖ សុខមាន

បំណាក់​ដី និង​ទឹកជំនន់​សម្លាប់​មនុស្ស ​79​នាក់​នៅ​ភាគ​ឦសាន​ប្រទេស​ប្រេ​ស៊ី​ល​

2022/05/30 06:55:10 pm        521
​ប្រេស៊ីល៖ អាជ្ញាធរ​បាន​និយាយ​ថា បំណាក់​ដី​ដែល​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ 79នាក់​នៅក្នុង​រដ្ឋ Pernambuco ភាគ​ឦសាន​ប្រទេស​ប្រេ​ស៊ី​ល​។​ ​នៅ​រដ្ឋ Alagoas ជា​រដ្ឋ​មួយ​ផ្សេងទៀត​នៅក្នុង​តំបន់ មនុស្ស​ពីរ​នាក់​បាន​ស្លាប់​នៅ​ពេល​ដែល​ពួកគេ​ត្រូវបាន​ហូរ​នាំទៅ​ឆ្ងាយ​ដោយ​ទឹកជំនន់​ទន្លេ​។ មន្ត្រី​ការពារ​ស៊ីវិល​បាន​និយាយ​ថា មនុស្ស​ជាង 1,000​នាក់​ត្រូវ​បាន​បង្ខំ​ឱ្យ​ចាក​ចេញពី​លំនៅឋាន​របស់​ពួកគេ ​ដោយសារតែ​ទឹកជំនន់​នៅ​រដ្ឋ Pernambuco។​ ​មន្ត្រី​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​ការពារ​ជន​ស៊ីវិល​នៅ​រដ្ឋ Pernambuco លោក Leonardo Rodrigues បាន​និយាយ​នៅ​ក្នុង​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​នៅលើបណ្តាញ Instagram ថា ប្រមាណ​ 32,000គ្រួសារ​បាន​រស់​នៅ​ក្នុង​តំបន់​ដែល​មាន​ហានិភ័យនៃ​ការ​បាក់​ដី ឬ​ទឹកជំនន់​នៅក្នុង​រដ្ឋ​នេះ​។ ​សាលារៀន​នៅក្នុង​ទីក្រុង Recife ត្រូវបាន​បើក​ដើម្បី​ទទួល​ជាទី​ជម្រក​អ្នក​ភៀសខ្លួន​។ នៅក្នុង​រដ្ឋ Alagoas រដ្ឋាភិបាល​រដ្ឋ​បាន​និយាយ​ថា ក្រុង​ចំនួន ​33 បាន​ប្រកាស​អាសន្ន​ដោយសារតែ​ឥទ្ធិពលភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​។​​រដ្ឋាភិបាល​និយាយ​ថា មនុស្ស​ជាង 100​នាក់​កំពុង​បាត់​ខ្លួន ខណៈ​បំណាក់​ដី និង​ទឹកជំនន់​បង្កឡើងដោយ​ភ្លៀង​ធ្លាក់ខ្លាំង​នៅ​ក្នុង​រដ្ឋ​ចំនួន​ 2 ​របស់​ប្រទេស​ប្រេ​ស៊ី​ល​។​ ​ប្រធានាធិបតី​លោក Jair Bolsonaro បាន​និយាយ​នៅ​លើ​បណ្តាញ Twitter ថា ក្រុម​មកពី​ក្រសួង​អភិវឌ្ឍន៍​ក្នុង​តំបន់ និង​កងកម្លាំងប្រដាប់អាវុធ​នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋ Pernambuco និង​ទៅកាន់​រដ្ឋ Alagoas សម្រាប់​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ និង​ជំនួយ​មនុស្សធម៌៕អត្ថបទ៖ ប៊ុនថន

WHO៖ ការ​ផ្ទុះ​ជំងឺ​អុត​ស្វា​បង្ក​ការ​គំរាម​កំហែង​កម្រិត​មធ្យម​ចំពោះ​សុខភាព​សាធារណៈ​សកល​

2022/05/30 05:46:34 pm        690
​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​ជំងឺ​អុត​ស្វា​បង្ក​ការ​គំរាម​កំហែង​កម្រិត​មធ្យម​ចំពោះ​សុខភាព​សាធារណៈ​សកល បន្ទាប់ពី​ករណី​ឆ្លង​ជាច្រើន​ត្រូវ​បាន​រាយ​ការណ៍​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ​ដែល​ពុំមាន​ការឆ្លងរាល​ដាល​នៃ​វីរុស​នេះ​។ ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​ការ​គំរាមកំហែង​សុខភាព​សាធារណៈ​អាច​ធ្ងន់ធ្ងរ​ជាង​នេះ ប្រសិនបើ​វីរុស​នេះ​មានឱកាស​វិវឌ្ឍន៍​ខ្លួន​ជា​ភ្នាក់ងារ​បង្ក​រោគ​របស់​មនុស្ស ហើយ​រាលដាល​ដល់​ក្រុម​មនុស្ស​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ដូចជា​កុមារ​តូច និង​អ្នក​ដែល​មាន​ភាព​ស៊ាំ​ខ្លាំង​។​ ​ទីភ្នាក់ងារ​សុខភាព​មួយ​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា គិត​ត្រឹម​ថ្ងៃ​ទី​26 ខែឧសភាមាន​ករណី​ឆ្លង​សរុប​ចំនួន ​257នាក់ និង​ករណី​សង្ស័យ​ចំនួន​ 120​នាក់ត្រូវបាន​រាយការណ៍​ពី​រដ្ឋ​ជា​សមាជិក 23​​ប្រទេស​ដែល​វីរុស​នេះ​មិន​មែន​ជា​ជំងឺ​រាតត្បាត​។មកដល់ពេលនេះ​ពុំមាន​របាយការណ៍​ពី​ករណី​ស្លាប់​នោះ​ទេ​។ ​អង្គការ​សុខភាព​ពិភពលោក​ក៏បាន​និយាយ​ផង​ដែរ​ថា ការផ្ទុះ​រាលដាល​ភ្លាមៗ​នៃ​ជំងឺ​អុត​ស្វា​ក្នុងពេល​តែមួយ​ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដែល​ពុំមាន​ប្រវត្តិ​ឆ្លង​វីរុស​នេះ បង្ហាញ​ពី​ការឆ្លង​ដែល​មិន​អាច​រក​ឃើញ​នៅ​ពេល​ខ្លះ និង​ករណី​ឆ្លង​រាលដាល​ថ្មីៗ​៕អត្ថបទ៖ សុខមាន

សហភាព​អឺរ៉ុប​បរាជ័យ​កិច្ចព្រមព្រៀង​ដាក់​បម្រាម​នាំចូល​ប្រេង​ពី​រុស្ស៊ី តែ​នឹង​ព្យាយាម​ម្ដងទៀត​មុន​ជំនួប​កំពូល​នៅ​ថ្ងៃ​ចន្ទ​នេះ​

2022/05/30 05:11:08 pm        838
​អឺរ៉ុប៖ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ សហភាព​អឺរ៉ុប​មិន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​លើ​ការ​ដាក់​បម្រាម​នាំចូល​ប្រេង​ពី​ប្រទេស​រុស្ស៊ី​ទេ ប៉ុន្តែ​ក្រុម​អ្នកការទូត​នឹង​ព្យាយាម​ជា​ថ្មី​ទៀត​នៅមុន​ជំនួប​កំពូល​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ចន្ទ និង​អង្គារ​សប្ដាហ៍​នេះ លើ​ការបញ្ឈប់​ការ​បញ្ជូន​ប្រេង​តាម​បំពង់​បង្ហូរ​ប្រេង​ទៅកាន់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​កណ្ដាល​។ ​ទោះយ៉ាងណា​ក៏ដោយ អ្នក​ការទូត​ជាន់ខ្ពស់​មួយ​រូប​របស់​សហភាព​អឺរ៉ុប​បាន​និយាយ​ថា នៅ​មាន​ព័ត៌មាន​លម្អិត​ច្រើន​ទៀត​ក្នុង​ការ​ដោះស្រាយ​ ដើម្បី​បង្កើត​ក្ដី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​មួយ​ មុន​ពេល​ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប​ជួបជុំគ្នា​ក្នុង​ទីក្រុង Brussels នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​។ សំណើ​ទណ្ឌកម្ម​លើ​ការ​នាំចូល​ប្រេង​នេះ​គឺជា​ផ្នែក​មួយ​នៃ​កញ្ចប់​ទណ្ឌកម្ម​ទី​៦ ​របស់​សហភាព​អឺរ៉ុប​ដាក់​លើ​ប្រទេស​រុស្ស៊ី​ ដោយសារតែ​ការ​វាយ​លុក​របស់​ខ្លួន​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​។កញ្ចប់​ទណ្ឌ​កម្ម​នេះ​រួម​មានការ​កាត់ផ្ដាច់​ធនាគារ Sberbank ដ៏​ធំ​បំផុត​របស់​រុស្ស៊ី​ចេញពី​ប្រព័ន្ធ​ទូទាត់​ប្រាក់​សកល SWIFT, ហាម​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រុស្ស៊ី​ផ្សាយ​ចេញពី​សហភាព​អឺរ៉ុប និង​បន្ថែម​មនុស្ស​ទៅ​ក្នុង​តារាង​ឈ្មោះ​បុគ្គល​ដែល​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ត្រូវ​បាន​បង្កក និង​មិន​អាច​ជាន់​ទឹកដី​សហភាព​អឺរ៉ុប​បាន​៕អត្ថបទ៖ សុខមាន

ប្រមុខ​ការទូត​រុស្ស៊ី​និយាយ​ថា ​តំបន់ Donbas របស់​អ៊ុយ​ក្រែ​ន​គឺជា​អាទិភាព​គ្មាន​លក្ខខណ្ឌ​សម្រាប់​ក្រុង Moscow

2022/05/30 04:46:35 pm        1535
​រុស្ស៊ី៖ ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ ការ​រំដោះ​តំបន់ Donbas របស់​អ៊ុយ​ក្រែ​ន​គឺជា​ចំណុច​អាទិភាព​ដោយ​គ្មាន​លក្ខខណ្ឌ ចំណែក​ដែនដី​នានា​របស់​អ៊ុយ​ក្រែ​ន​គួរតែ​សម្រេច​អនាគត​ខ្លួនឯង។ ​​ការ​ថ្លែង​របស់​លោក Lavrov ធ្វើឡើង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ប៉ុស្តិ៍​ទូរទស្សន៍ TF1 របស់​បារាំង ខណៈ​កងកម្លាំង​រុស្ស៊ី​បង្កើន​ការ​វាយ​រុល​ទៅ​មុខ ​ដើម្បី​ដណ្ដើម​គ្រប់គ្រង​ទីប្រជុំជន​សំខាន់ៗ​ក្នុង​តំបន់ Donbas ​ជា​តំបន់​ឧស្សាហកម្ម​ប្រពៃណី​របស់​អ៊ុយ​ក្រែ​ន​ដែល​រួមមាន​តំបន់​ ២​ គឺ Donetsk ​និង​Luhansk​។​ ​លោក​បាន​បញ្ជាក់​ឡើងវិញ​លើ​ការ​អះអាង​របស់​ក្រុង Moscow ថា ​ប្រតិបត្តិការ​សឹក​ពិសេស​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេសជិតខាង​របស់​ខ្លួន​មួយ​នេះ​ក្លាយ​ជា​ប្រទេស​គ្មាន​យោធា បន្ទាប់ពី​ការពង្រីក​ខ្លួន​ចូល​ទៅ​ភាគ​ខាងកើត​របស់​សម្ព័ន្ធ​យោធា​ណា​តូ និង​បោសសម្អាត​នូវ​អ្វី​ដែល​ខ្លួន​មើលឃើញថា ជាតិនិយម​ខួរក្បាល​របប​ណា​ស៊ី​។ ទីក្រុង Kyiv និង​បណ្ដា​ប្រទេស​លោក​ខាង​លិច​មើល​ឃើញ​ថា ​ការអះអាង​ទាំងនោះ​ជា​លេស​គ្មាន​មូលដ្ឋាន​ក្នុង​ការ​ដណ្ដើម​ទឹកដី​។​យោង​តាម​អត្ថបទ​មួយ​ច្បាប់​ចេញផ្សាយ​ដោយ​ក្រសួងការបរទេស​រុស្ស៊ីលោក Lavrov បាន​និយាយ​ថា ​ការ​រំដោះ​យក​តំបន់ Donetsk និង Luhansk ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​សហព័ន្ធ​រុស្ស៊ី​ថា​ ជា​រដ្ឋ​ឯករាជ្យ​គឺជា​ចំណុច​អាទិភាព​ដោយ​គ្មាន​លក្ខខណ្ឌ​។​ ​ចំណែក​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin វិញ​បាន​ព្រមាន​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz ទល់នឹង​ការ​បង្កើន​ការ​ផ្គត់ផ្គង់​ជំនួយ​គ្រឿង​សព្វាវុធ​ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន ដោយ​និយាយ​ថា ការ​ដឹក​ជញ្ជូន​អាវុធ​នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​អស្ថិរភាព​ថែមទៀត​៕អត្ថបទ៖ សុខមាន

ឯកឧត្តម ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយក្រុមជំនួយការលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

2022/05/30 03:48:20 pm        845
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញសំណេះសំណាលជាមួយក្រុមជំនួយការលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ឯកឧត្តម ហ៊ុន ម៉ាណែត បានអោយដឹងងថា ការជួបជុំនាពេលនេះ បញ្ជាក់អំពីការគោរពស្រលាញ់ និងជំនឿទុកចិត្តរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមជំនួយការ នៃលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលបានខិតខំបម្រើស្ថាប័នប្រកបដោយមោទកភាព ភាពស្មោះត្រង់ ព្រមជាមួយនឹងឆន្ទៈប្តូរផ្តាច់បម្រើជាតិ និងប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់គណបក្ស និងមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ឯកឧត្តមបានអោយដឹងថា ទន្ទឹមនឹងនេះ ក៏បានបង្ហាញឱ្យឃើញអំពីភាពរឹងមាំ និងដំណើរការប្រកបដោយប្រសិទ្ធភាព នៃរចនាសម្ព័ន្ធអង្គការចាត់តាំងរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងជាការបង្ហាញនូវកិត្តិយស និងមោទកភាពរបស់យុវជនក្នុងការឈានជើងចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដ៏មានឧត្តមភាព និងប្រកបដោយស្នាដៃ និងគុណបំណាច់ធំធេងជាប្រវត្តិសាស្ត្រជាច្រើនមក។ ជាពិសេស គណបក្សយើង គឺជាមហាគ្រួសារដ៏ធំ ដែលតែងបានប្តេជ្ញាបំពេញភារកិច្ចក្នុងបុព្វហេតុរួម គឺការរក្សាការពារសុខសន្តិភាព សិ្ថរភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដើម្បីភាពសុខសាន្ត និងសេចក្តីចម្រុងចម្រើនជូនប្រជាពលរដ្ឋ។ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យុវជនគណបក្សប្រជាជនកម្ពុជាមានតួនាទីមិនប្រួលប្រែ ជាមួយបុព្វហេតុឥតងាករេ ក្នុងការបម្រើគណបក្សអស់រយៈពេលជាង៧០ឆ្នាំ កន្លងមកនេះ ហើយក៏នឹងបន្តធានាប្រសិទ្ធភាពក្នុងការបំពេញការងាររបស់ខ្លួន ជាពិសេសក្នុងបរិបទនៃការវិវឌ្ឍប្រែប្រួលរបស់សង្គមជាតិ ក្នុងនាមជាកោសិកាបន្តវេន ដែលគណបក្សបានយកចិត្តទុកដាក់រៀបចំថ្នាល ថែទាំ និងកសាងសមត្ថភាពជាប់ជាប្រចាំតាំងពីដើមរៀងមក។ឯកឧត្តមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋតាមមូលដ្ឋានជាប់ប្រចាំដូចជាភ្លៀងរលឹម ហើយក៏នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតឱ្យស័ក្តិសមទៅនឹងទំនុកទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ យុវជនត្រូវចងចាំថា មូលដ្ឋានគឺជាកម្លាំងពិត ដែលតែងបានគាំទ្រគណបក្សយើងនៅគ្រប់ការបោះឆ្នោត ព្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ជាអ្នកដែលរស់នៅ និងបានឃើញជាក់ស្តែងនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, បរិយាកាសភូមិ-ឃុំមានសុវត្ថីភាព និងសណ្តាប់ធ្នាប់របៀបរៀបរយ ព្រមទាំងការយកចិត្តផ្តល់សេវាសាធារណៈកាន់តែកៀកជិតនឹងប្រជាពលរដ្ឋ៕

លោក Blinken មាន​ទំនុក​ចិត្ត​ថា ហ្វាំ​ង​ឡង់​ និង​ស៊ុយអែត​នឹងចូលរួម​ជា​សមាជិក​ NATO

2022/05/28 07:08:01 pm        1141
​សហរដ្ឋអាមេរិក៖ ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិកលោក Antony Blinken និយាយថា លោក​ជឿជាក់ថា ការស្នើសុំ​របស់​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែតដើម្បី​ចូល​ជា​សមាជិក​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ឬ NATO នឹង​ដំណើរការ​ទៅមុខ ទោះបីជា​មានការ​ជំទាស់​ពី​ប្រទេស​ទួរគី​ក៏ដោយ​។​លោក Blinken និយាយថា ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែតកំពុងធ្វើការ​ដោយផ្ទាល់​ជាមួយប្រទេស​ទួរគី ដើម្បី​ដោះស្រាយ​កង្វល់​មួយចំនួនដែល​ទួរគី​បានលើកឡើង​។​ ​មានការ​ស្រប​មតិ​គ្នាច្រើន​នៅក្នុង​អង្គការ ​NATO សម្រាប់​ការចូល​ជា​សមាជិក​របស់​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត ហើយ​លោក ​Blinken នៅតែមាន​ទំនុកចិត្ត​ថា នឹង​ធ្វើការ​តាមរយៈ​ដំណើរការ​នេះ​ឱ្យបាន​ឆាប់រហ័ស ហើយ​អ្វីៗ​នឹង​ដំណើរការ​ទៅមុខ​ជាមួយ​ប្រទេស​ទាំងពីរ​។​លោក Blinken បានលើកឡើង​ដូច្នេះ​ ក្នុងអំឡុងពេលដំណើរ​ទស្សនកិច្ច​រប​ស់​រដ្ឋមន្ត្រីការបរទេសហ្វាំ​ង​ឡង់​លោក Pekka Haavisto មកកាន់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​សុក្រ​។ ​បញ្ហា​នេះ​បាន​កើតឡើង​ ខណៈដែលរ​ដ្ឋ​មន្ត្រី​ការបរទេសទួរគី​និយាយថា ប្រទេសស៊ុយអែត និង​ហ្វាំ​ង​ឡង់ត្រូវតែមាន​វិធានការ​ជាក់ស្តែង​ ដើម្បី​កាត់បន្ថយកង្វល់សន្តិសុខ​របស់ប្រទេស​ខ្លួន ដើម្បី​យកឈ្នះ​លើ​ការជំទាស់​របស់​ទីក្រុង​អង់កា​រ៉ា ចំពោះ​បំណង​ក្លាយជា​សមាជិកភាពរបស់​អង្គការ​ណា​តូ៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ រងការវាយប្រហារផ្លូវចិត្តដោយសារបន្តលាក់បងប្រុសទីមួយមិនអោយដឹងពីមរណភាពសម្តេចទេពញាណ ហ៊ុន ណេង

2022/05/28 01:16:12 am        1680
ភ្នំពេញ ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅល្ងាចថ្ងៃទី២៧ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីការនឹករលឹកសួរសុខទុក្ខបងប្រុសទីមួយរបស់សម្តេចគឺឯកឧត្តម ហ៊ុន សាន ដែលទើបតែត្រឡប់មកពីព្យាបាលជំងឺនៅប្រទេសថៃ។ សម្តេចតេជោ នៅតែបង្ហាញអារម្មណ៍រំជួលចិត្ត ខណៈដែលព្យាយាមបន្តលាក់ព័ត៌មានពីមរណភាពសម្តេចទេពញាណ ហ៊ុន ណេង ជាបងប្រុសទី២ មិនអោយបងប្រុសទីមួយដឹងពីរឿងនេះ។សម្តេចតេជោបានបង្ហោះក្នុងខ្លឹមសារដើមទាំងស្រុងថា :« ល្ងាចនេះទៅសួរសុខទុក្ខបងទីមួយដែលទើបវិលត្រឡប់ពីទីក្រុងបាងកកប្រទេសថៃក្រោយការវះកាត់។ទោះបីសុខភាពគាត់ប្រសើរជាងមុនក្តីតែខ្ញុំនៅតែមិនទាន់ហ៊ានប្រាប់គាត់ពីមរណភាពបងប្រុសទីពីរនៅឡើយ។២ថ្ងៃមុននេះជាខួបលើកទី៩ឆ្នាំនៃមរណភាពភរិយារបស់គាត់ដែលត្រូវជាបងថ្លៃរបស់ខ្ញុំ ប្រសិនខ្ញុំជំរាបគាត់ពីរឿងមរណភាពបងទីពីរទៀតប្រហែលគាត់ពិបាកទទួល។ខ្ញុំក៍ទទួលរងនូវការវាយប្រហារខាងផ្លូវចិត្តខ្លាំងណាស់ដែរនៅពេលដែលបងប្រុសខ្ញុំលើកដៃចង្អុលទៅរករូបថតដែលបងប្អូនខ្ញុំទាំង៦នាក់ថតជាមួយឪពុកខ្ញុំហើយនិយាយថាបងប្អូនយើងមាន៦នាក់ប្រុស៣នាក់ស្រី៣នាក់ប្រុស៣នាក់ដំបូងទើបមានស្រី៣នាក់ជាក្រោយដោយពុំមានឆ្លាស់គ្នាស្រីនិងប្រុសនោះទេតែគាត់ពុំបានដឹងថាពេលនេះនៅសល់តែ៥នាក់នោះឡើយ។ទឹកភ្នែកខ្ញុំស្ទើរតែហូរចេញមកហើយខ្ញុំបែរមុខទៅម្ខាងនិងងាកមកវិញបបួលគាត់ដូរនាឡិការដៃដើម្បីបញ្ចប់នូវរឿងសោកសៅ។ទ្រាំរក្សាទុកដំណឹងនេះមិនឱយគាត់ដឹងមួយរយះសិនដើម្បីសុខភាពគាត់។សង្ឃឹមថាបងទីមួយនិងវិញ្ញាក្ខន្ធបងទីពីរនឹងយល់ពីការលំបាករបស់ខ្ញុំនៅពេលនេះ» ៕ អត្ថបទ ៖ រក្សា

លោក ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងារ និងក្រុមសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

2022/05/27 10:38:21 pm        409
កំពង់ចាម៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងារ និងក្រុមសកម្មជនយុវជនគណបក្សក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ភាពសកម្មរស់រវើករបស់សមាជិក សមាជិកា និងអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជានៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅក្នុងស្រុកស្រីសន្ធរ ក៏ដូចជានៅទូទាំងប្រទេស ពិតជាបានបង្ហាញឱ្យឃើញនូវកម្លាំងថាមពលដ៏ខ្លាំងក្លារបស់គណបក្សយើង ជាពិសេសការគាំទ្រប្រកបដោយការជឿជាក់មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សគ្រប់អាណត្តិកន្លងមកនេះ ដោយបាននាំមកភាពសុខសាន្តសម្រាប់ជាតិ និងប្រជាជន។ ពិតណាស់ នៅក្នុងសង្គមប្រជាធិបតេយ្យ យើងអាចមានជម្រើសច្រើន ប៉ុន្តែយើងមិនត្រូវបោះឆ្នោតដើម្បីតែប្រយោជន៍របស់គណបក្សណាមួយនោះឡើយ។គណបក្សនយោបាយ គ្រាន់តែជាបេក្ខភាពដើម្បីបម្រើរាស្ត្រតែប៉ុណ្ណោះ។ ដូច្នេះ គឺជាការចាំបាច់ណាស់ ដែលយើងត្រូវបោះឆ្នោតដើម្បីខ្លួនឯង ដើម្បីគ្រួសារ និងដើម្បីសង្គមជាតិយើង។ លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា គណបក្សដែលល្អបំផុត គឺគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែងបានផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋដោយគ្មានការរើសអើងបែងចែក និងជាគណបក្សដែលមានស្នាដៃបទពិសោធន៍ក្នុងអតីតកាល, មានសមត្ថភាពថែរក្សាលំនឹងស្ថិរភាពក្នុងបច្ចុប្បន្នកាល និងអាចធានាបាននូវទំនុកចិត្តសម្រាប់អនាគតមួយដ៏ភ្លឺស្វាង។ ជាក់ស្តែង ក្នុងរយៈពេល ៤៣ ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានងើបចេញពីវាលពិឃាត និងគំនរផេះផង់ រហូតក្លាយខ្លួនជាកោះសន្តិភាព, ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក, ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាប់ចំណាត់ថ្នាក់, ជាប្រទេសប្តូរពីមានចំណូលទាបមកជាចំណូលមធ្យម, ជាប្រទេសជាប់ចំណាត់ថ្នាក់លើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអ្វីដែលសំខាន់ជាប្រទេសដែលផ្តល់ឱកាស និងលំហរសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ ជាពិសេសឱកាសសម្រាប់ការអភិវឌ្ឍខ្លួនដល់យុវជន និងកុមារ ក្នុងនាមជាអ្នកជំនាន់ក្រោយនៃសម័យកាលសង្គ្រាម។លោកបានបញ្ជាក់ថា ជារួម គឺគ្មានគណបក្សណាក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលមានបទពិសោធន៍ដឹកនាំប្រទេសជាក់ស្តែង ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ហើយក៏បានចូលរួមនៅក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ ដោយមានការប្តេជ្ញាចិត្ត និងទំនុកចិត្តខ្ពស់បំផុត។ សូមឆ្លៀតឱកាសថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ ដែលតែងបានផ្តល់ការគាំទ្រយ៉ាងលើសលប់ និងបានបោះឆ្នោតជូនគណបក្សប្រជាជនក្នុងគ្រប់អាណត្តិកន្លងមក ពីព្រោះមានតែអ្នកស្រុកស្រីសន្ធរផ្ទាល់ ជាអ្នកបានឆ្លងកាត់ផ្ទាល់ និងស្គាល់ច្បាស់អំពីការអភិវឌ្ឍរីកចម្រើនជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ខ្លួន និងសូមបន្តគាំទ្រសំដៅធ្វើយ៉ាងណារក្សាប្រៀបឈ្នះ និងទទួលបានជោគជ័យឱ្យបានលើសលប់បន្តទៀត។ ការអភិវឌ្ឍរីកចម្រើន នៅក្នុងមូលដ្ឋាននេះ ទាំងក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រ រួមមាន វត្តអារាម ផ្លូវបេតុង ស្ពាន សាលារៀន មណ្ឌលសុខភាព ជាដើម ដែលទាំងអស់នេះ បានកើតឡើងពីការដឹកនាំ និងការបង្កលក្ខណៈរបស់រាជរដ្ឋាភិបាល ជាពិសេសការរួមកម្លាំងញើសឈើសឈាម និងកិច្ចខិតខំប្រឹងប្រែងដ៏យូរឆ្នាំរបស់អាជ្ញាធរដែនដី, ក្រុមការងារគ្រប់យន្តការ, សប្បុរសជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ រហូតសម្រេចបាននូវវឌ្ឍនភាពសម្រាប់ភូមិឃុំយើងក្រោមម្លប់និរន្តរភាពនៃសន្តិភាព ស្ថិរភាព ដូចពេលនេះ ដោយមិនអាចកើតឡើងក្នុងត្រឹមមួយប៉ប្រិចភ្នែកបានឡើយ។ទន្ទឹមនឹងនោះលោក ហ៊ុន ម៉ាណែត បានបន្តថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដែលនឹងឈានមកដល់ឆាប់ៗនេះ សូមបន្តរួមរស់នៅក្នុងភាពកក់ក្តៅ និងបន្តជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាមរយៈយុទ្ធការ “សមាជិកបក្សម្នាក់ អ្នកគាំទ្របក្សម្នាក់ មានសន្លឹកឆ្នោតមួយសន្លឹកជូនបក្ស” ដើម្បីប្រើប្រាស់សិទ្ធិក្នុងនាមជាពលរដ្ឋម្ចាស់ប្រទេស ដោយសម្រេចជ្រើសរើសបក្ស ដែលមានការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋាន ដូចដែលបានធ្វើកន្លងមក ហើយក៏នឹងខិតខំបន្តជំរុញប្រសិទ្ធភាពការងារទៅមុខទៀត តាមរយៈការពង្រឹងចំណុចខ្លាំង និងកែលម្អចំណុចខ្វះខាតដែលមាន ពីព្រោះនៅលើពិភពលោក មិនអាចមានរដ្ឋាភិបាលណាដែលអាចឆ្លើយតបនឹងសំណូមពរប្រជាពលរដ្ឋឱ្យគ្រប់ ១០០% នោះទេ។ រដ្ឋាភិបាលណាក៏ដោយ ទោះបីអាចដោះស្រាយបញ្ហាបានទាំងអស់ ក៏នឹងត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឱ្យទាន់សំណូមពររបស់ប្រជាពលរដ្ឋដែលបន្តកើនឡើង។ ចំពោះជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលដឹកនាំដោយគណបក្សប្រជាជនវិញ គឺតែងបានធ្វើការបូកសរុប និងវាយតម្លៃលទ្ធផលការងារជាប្រចាំក្នុងគ្រប់អាណត្តិនីមួយៗ ដើម្បីដកពិសោធន៍ចំណុចខ្លាំង ចំណុចខ្សោយ កែលម្អបញ្ហាអវិជ្ជមាន បំពេញបន្ថែមចំណុចខ្វះខាត សំដៅធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរពីមួយអាណត្តិទៅមួយអាណត្តិ “បេះដូង និងឆន្ទៈរបស់មន្ត្រីបក្ស មានតែមួយប៉ុណ្ណោះ គឺបម្រើជាតិ និងប្រជាជន ដោយឥតរុញរាក្នុងគ្រប់កាលៈទេសៈទាំងអស់”៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz រសាត់ឆ្ងាយ ខណៈលោក Trump ទាមទារសំណងពីអ៊ីរ៉ង់
08/11/2026 09:08 AM
អង់គ្លេស និងបារាំង ត្រៀមទប់ទល់រលកកម្តៅមួយផ្សេងទៀត ខណៈអឺរ៉ុបខាងលិចបង្កើតកំណត់ត្រាសីតុណ្ហភាពខ្ពស់ថ្មី
08/11/2026 09:08 AM
រៀនឥតគិតថ្លៃ មានប្រាក់ឧបត្ថម្ភប្រចាំខែ! NIEI ផ្ដល់អាហារូបករណ៍លើជំនាញ ៦មុខវិជ្ជា ក្រោមកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល
08/11/2026 09:08 AM
[UPDATE]អតីតសមាជិកសភាថៃសារភាពថា ខ្លួនបានបាញ់សម្លាប់មន្ត្រីមូលដ្ឋាន ដោយសារជម្លោះលុយកាក់
08/11/2026 09:08 AM
ប្រេងនៅមានតម្លៃខ្ពស់ជិតមួយសប្តាហ៍ ខណៈក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ថយចុះ
08/11/2026 09:08 AM
ចំនួនមនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសកូឡុំប៊ី ឡើងដល់១៣២នាក់ និងជាង ៥៧០នាក់របួស
08/11/2026 08:08 AM
គណៈបញ្ជាការឯកភាពរាជធានី បន្តបង្ក្រាបអនឡាញស្គេម នៅអគារខុនស្តារស៊ីធី ខណ្ឌសែនសុខ ឃាត់ជនជាតិវៀតណាម១៤នាក់
08/11/2026 07:08 AM
ស្នងការរាជធានី បន្តផ្តល់ម៉ូតូ០៥គ្រឿង ស្បៀងអាហារ និងសម្ភារមួយចំនួន ជួយគាំទ្រដល់ជួរមុខ ទិសភូមិភាគ៥ជាប់ព្រំដែន
08/10/2026 09:08 PM
តំបន់ភាគខាងលិចអឺរ៉ុបជួបខែមិថុនា និងខែកក្កដា ក្តៅបំផុតជាប់កំណត់ត្រា
08/10/2026 08:08 PM
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ មីយ៉ាន់ម៉ា មានឆន្ទៈទទួលយកវិញ​នូវ​ជនភៀសខ្លួន ៥.០០០នាក់
08/10/2026 08:08 PM