សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពី «អនាគតរបស់អាស៊ី» តាមប្រព័ន្ធវីដេអូ

2022/05/25 08:39:19 pm        636
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ហាសិបេ ត្សឺយ៉ូហ្ស៊ី ប្រធាន និងជានាយកប្រតិបត្តិ​ក្រុមហ៊ុននីកកេ (Nikkei Inc.) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចូលរួម​ជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាល និងឥស្សរជនជាន់ខ្ពស់​មកពីបណ្ដា​ប្រទេសអាស៊ី​ដទៃទៀត ថ្លែង​សុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី២៧ស្ដីពី «អនាគតរបស់អាស៊ី» ក្រោមមូលបទ «ការកំណត់​ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោកដែលបែកខ្ញែក» ដែលនឹង​ប្រព្រឹត្ត​ទៅក្នុងទម្រង់រូបវ័ន្តផង និងតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៦-២៧ ខែ ឧសភា ឆ្នាំ២០២២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។នៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងផ្តោតលើចំណុចសំខាន់ៗ រួមមាន៖ ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ-១៩ ការបន្តដាក់សម្ពាធ​លើបរិយាកាស សន្តិសុខសកល ការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយរវាងមហាអំណាច និងសារសំខាន់នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើវិធានច្បាប់។ សម្តេចតេជោ នឹងគូសបញ្ជាក់ផងដែរអំពី ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងអំពើ​ភេរវកម្ម​ឆ្លងដែន និងតួនាទីរបស់អាស៊ាន រួមទាំងកម្ពុជាក្នុងការកសាង​អនាគត​ដ៏​ត្រចះត្រចង់​សម្រាប់​ទ្វីបអាស៊ី និងពិភពលោក។ការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងសន្និសីទ​អន្តរជាតិ​ខាងលើ នឹងឆ្លុះបញ្ចាំង​អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា​ក្នុងការដើរតួនាទីដ៏សកម្ម​នៅក្នុងការកសាង​អនាគតប្រកបដោយនិរន្តរភាពមួយសម្រាប់អាស៊ី និងពិភពលោក ជាពិសេស​នៅក្នុងបុព្វហេតុ​ស្តារឡើងវិញ​ក្រោយវិបត្តិជំងឺកូវីដ-១៩៕

មនុស្ស ២១នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅសាលារៀនរដ្ឋតិចសាស់សហរដ្ឋអាមេរិក

2022/05/25 07:09:11 pm        625
​សហរដ្ឋអាមេរិក៖ ព្រឹទ្ធសភា​រដ្ឋ​និយាយ​ថា កំណើន​អ្នក​ស្លាប់​ដោយ​ការបាញ់ប្រហារ​នៅ​សាលា​បឋមសិក្សា​រដ្ឋតិច​សាស់ សហរដ្ឋអាមេរិក​បាន​កើន​ឡើង​ដល់ ២១​នាក់​ក្នុង​នោះ​មាន​កុមារ ​១៨​នាក់ និង​មនុស្ស​ពេញ​វ័យ ​៣​នាក់​។​​អភិបាល​រដ្ឋ​តិច​សាស់​លោក Greg Abbott និយាយ​ថា ជនសង្ស័យ​ត្រូវ​បាន​បាញ់សម្លាប់​ជា​បុរស​វ័យ ១៨​ឆ្នាំ ហើយ​ត្រូវ​បាន​គេ​ជឿ​ថា ​ត្រូវ​បាន​បាញ់សម្លាប់​ដោយ​មន្ត្រី​ឆ្លើយតប​។ ​កុមារ ១៨​នាក់ និង​គ្រូបង្រៀន​ត្រូវ​បាន​សម្លាប់​នៅ​សាលា​បឋមសិក្សា Robb ក្នុង​ទីក្រុង Uvalde មាន​ចម្ងាយ​ប្រមាណ ១៣៥​គីឡូម៉ែត្រ​ភាគ​ខាងលិច​ទីក្រុង San Antonio។ លោក Abbott និយាយ​ថា អ្នក​បាញ់​ប្រហារ​មាន​កាំភ្លើង​មួយ​ដើម​ដែល​អាច​ជា​កាំភ្លើង​វែង​។​ ​សមាជិក​ព្រឹទ្ធសភា​លោក Roland Gutierrez ​និយាយ​ថា មនុស្ស​បី​នាក់​បាន​រងរបួស​ក្នុងការ​វាយ​ប្រហារ​នេះ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​​វា​គឺជា​ការ​បាញ់​ប្រហារ​ដ៏​ឃោរឃៅ​បំផុត​នៅ​សាលាបឋមសិក្សា​របស់​ស​ហ​រដ្ឋ​អាមេរិក ចាប់តាំងពី​ខ្មាន់​កាំភ្លើង​បាន​សម្លាប់​កុមារ ២០​នាក់ និង​មនុស្ស​ពេញវ័យ ៦​នាក់​នៅ​សាលាបឋមសិក្សា Sandy Hook ក្នុង​ទីក្រុង Newtown រដ្ឋ ​Connecticut ជិត ​១០​ឆ្នាំមុន ហើយ​វា​បាន​កើតឡើង​ត្រឹមតែ ១០​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ខ្មាន់កាំភ្លើង​ម្នាក់​ពាក់អាវ​ក្រោះ​ការពារ​ខ្លួន​បាន​សម្លាប់​អ្នកដើរ​ទិញ​ឥវ៉ាន់ និងបុគ្គលិក​ជនជាតិ​ស្បែក​ខ្មៅ ១០​នាក់​នៅ​ផ្សារ​ទំនើប Buffalo ទីក្រុង​ញូវយ៉ក ជា​អ្វី​ដែល​អាជ្ញាធរ​និយាយ​ថា ​ជា​ការ​វាយប្រហារ​រើសអើង​ពូជសាសន៍៕អត្ថបទ៖ ប៊ុនថន

ចិន​ព្រមាន​ក្រុម​មេដឹកនាំ Quad ទល់នឹង​ការ​ដុត​បញ្ឆេះ​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា

2022/05/25 06:39:43 pm        965
​ចិន៖ ប្រទេស​ចិន​បាន​ថ្កោលទោស​សេចក្ដីថ្លែងការណ៍​រួម​មួយ ​ដែល​បាន​ចេញ​ដោយ​ក្រុម​មេដឹកនាំជប៉ុន សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​ឥណ្ឌា ក្រោយ​កិច្ចប្រជុំ​នៅ​ក្នុង​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ​។​ ​ក្រុម​ប្រទេស​ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​ចតុ​ភាគី​ប្រទេស ឬ (Quad) បាន​ប្រឆាំង​ដាច់ខាត​ចំពោះ "​សកម្មភាព​បង្ខិតបង្ខំ​បង្ក​ហេតុ ឬ​ឯកតោភាគី​ណាមួយ​ដែល​ព្យាយាម​ផ្លាស់ប្តូរ​ស្ថានភាព​ជាក់ស្ដែង និង​បង្កើន​ភាព​តានតឹង​នៅ​ក្នុង​តំបន់​"។ មេដឹកនាំ​ទាំងនោះ​ទំនង​ជា​សំដៅ​ដល់​ប្រទេស​ចិន​នៅ​ក្នុង​ចិត្ត​។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ទីក្រុង​ប៉េកាំង​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ពាក់ព័ន្ធ​កុំ​គំរាមកំហែង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ​ដើម្បី​បង្កើត​សណ្ដាប់ធ្នាប់​ដែនសមុទ្រ​ប្រកបដោយ​សន្តិភាព ស្ថិរភាព និង​កិច្ច​សហប្រតិបត្តិការ ដោយ​បញ្ចេញ​ការរិះគន់​ដោយ​គ្មាន​មូលដ្ឋាន និង​ញុះញង់​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា​ដោយ​ការ​បង្កើត​ជា​ក្រុម​តូចៗ​។​ ​លោក Wang ក៏បាន​រិះគន់​ផង​ដែរ​លើ​សេចក្ដីថ្លែងការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​មេដឹកនាំ​ជប៉ុន និង​សហរដ្ឋអាមេរិក ដែល​មេដឹកនាំ​ទាំង​២ ​សំដៅ​ទៅលើ​ឥទ្ធិពល​ដែល​ចេះតែ​រីក​ធំ​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់ Indo-Pacific​។​លោក Wang បាន​និយាយ​ថា ប្រទេស​ចិន​មិន​ពេញចិត្ត​ជា​ខ្លាំង និង​ការ​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ ចំពោះ​បណ្តា​ប្រទេស​ទាំងឡាយ​ដែល​ក្លែងបន្លំ​បញ្ហា​ជាប់​ទាក់​ទង​នឹង​ប្រទេស​ចិន ការ​បង្ខូច​ឈ្មោះ និង​ការ​ជ្រៀត​ជ្រែកកិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ដោយ​ខ្វះ​ការពិចារណា មិន​គិត​គូ​ពី​ក្ដី​កង្វល់​របស់​ប្រទេស​ចិន និង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ប្រកាសពីដំណើរត្រៀមចាកចេញពីទីក្រុងដាវ៉ូស ប្រទេសស្វីស បន្ទាប់ពីបញ្ចប់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២នៅទីនោះ

2022/05/25 06:36:33 pm        137
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារពិសេសជូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ ពីដំណើរត្រៀមចាកចេញរបស់សម្តេច និងគណៈប្រតិភូកម្ពុជា ពីទីក្រុងដាវ៉ូស ប្រទេសស្វីស បន្ទាប់ពីបញ្ចប់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ រស់នៅប្រទេសស្វីស ក៏ដូចជារស់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់អឺរ៉ុប និងអង់គ្លេស ដែលបានមកទទួលស្វាគមន៍ដំណើរអញ្ជើញដល់របស់សម្តេច និងគណៈប្រតិភូ ព្រមទាំងបានចូលរួមសំណេះសំណាលជាមួយសម្តេចដោយភាពស្និទ្ធស្នាល រាក់ទាក់ និងក្តីនឹករលឹកជាទីបំផុត។សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលបានគាំទ្ររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ដែលជាកម្លាំងស្មារតីជាតិដ៏ធំមួយជំរុញវឌ្ឍនភាពជាតិកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងអាចធ្វើដំណើរទៅកាន់តំបន់អឺរ៉ុបជាថ្មី អាចនៅក្នុ្ងងអំឡុងខែធ្នូ ឆ្នាំ២០២២នេះ ទៅកាន់ទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ដើម្បីចូលរួមអបអរសាទរខួនអនុស្សាវរីយ៍លើកទី ៤៥ឆ្នាំ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងសហភាពអឺរ៉ុប។សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់និន្នាគណបក្សទាំងអស់​ត្រូវប្រកាន់ឥរិយាបទប្រកបដោយភាពថ្លៃថ្នូរ ក្នុងឱកាសធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ ខណៈយុទ្ធនាការឃោសនាបោះឆ្នោតអស់រយៈពេលប៉ុន្មានថ្ងៃមកនេះប្រកបដោយភាពរលួន និងស្ងប់ស្ងាត់ ដោយពុំមានបាតុភូតអ្វីកើតឡើងនោះ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មកទល់ពេលនេះ មានរយៈពេល១៨ថ្ងៃជាប់ៗគ្នាហើយ ដែលកម្ពុជាមិនមានករណីឆ្លងថ្មី និងមិនមានករណីស្លាប់ថ្មីដោយជំងឺកូវីដ-១៩ទេ ខណៈដែលតាមមន្ទីរពេទ្យនានាមានអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលបន្តត្រឹមចំនួន៧នាក់ប៉ុណ្ណោះ ហើយអ្នកជំងឺទាំងនោះមានជំងឺផ្សេងៗទៀត ដែលពួកគេត្រូវសម្រាកព្យាបាលបន្ត៕

រុស្ស៊ី​និយាយ​ថា ​ខ្លួន​មាន​ចេតនា​ពន្យឺត​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន ខណៈ​លោក ​Zelenskyy ចំអក​ថា​គួរ​ឲ្យ​អាណិត​

2022/05/25 06:06:21 pm        1241
​រុស្ស៊ី៖ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក Sergei Shoigu បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា រុស្ស៊ី​កំពុង​មាន​ចេតនា​បន្ធូរ​ល្បឿន​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដើម្បី​អនុញ្ញាត​ឲ្យ​ជន​ស៊ីវិល​ជម្លៀស​ចេញ ខណៈ​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​មួយ​រូប​បាន​និយាយ​ថា ទីក្រុង Moscow មិន "​ប្រញាប់ប្រញាល់​ដេញ​តាម​កាល​កំណត់​" នៅ​ក្នុង​សង្គ្រាម​ដែល​មាន​អាយុ​កាល​បី​ខែ​នោះ​ទេ​។ ​ការអត្ថាធិប្បាយ​នានា​បង្ហាញថា ​រុស្ស៊ី​មិន​រូតរះ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​ភ្លាមៗ​នោះ​ទេ ខណៈ​ខ្លួន​ព្យាយាម​លុបបំបាត់​នូវ​ការចាប់អារម្មណ៍​ណាមួយ​ដែលថា ប្រតិបត្តិការ​យោធា​ពិសេស​អូស​ពេលវេលា​ និង​ចំណាយ​ច្រើន​បាន​ជាប់​គាំង​។ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ចំអក​ការ​អត្ថាធិប្បាយ​នេះ​ថា ​ជា​ការ​កុហក​គួរ​ឲ្យ​អាណិត​ដែល​ត្រូវ​បាន​ប្រឌិត​ឡើង ​ដើម្បី​លាក់បាំង​យុទ្ធនាការ​ខាតបង់​ដ៏​ធំ​របស់​ខ្លួន​។​ ​អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិចបាន​និយាយ​ថា រុស្ស៊ី​បាន​បាត់បង់​សន្ទុះ បន្ទាប់ពី​ពើប​ប្រទះ​នឹង​ការ​តស៊ូ​ដ៏​ខ្លាំងក្លា​របស់​អ៊ុយ​ក្រែ​ន និង​ខាតបង់​យ៉ាង​ច្រើន​ក្រាស់ក្រែល​ទាំង​កម្លាំង ទាំង​គ្រឿង​យុទ្ធោបករណ៍​។​លោក Shoigu បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​នៅ​ថ្ងៃទី​៩០ នៃ​សង្គ្រាម​ថា បទ​ឈប់​បាញ់​កំពុង​ត្រូវ​បាន​ប្រកាស ហើយ​ច្រក​របៀង​មនុស្សធម៌​កំពុង​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​នាំ​មនុស្ស​ចេញពី​ការ​តាំង​ទីលំនៅ​ដែល​កងកម្លាំង​រុស្ស៊ី​ឡោមព័ទ្ធ​៕អត្ថបទ៖ សុខមាន

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ ៣​គ្រាប់​ធ្លាក់​ចូល​សមុទ្រ​ខាងកើត​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រោយ​លោក Biden បញ្ចប់​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី

2022/05/25 05:33:43 pm        1110
​កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង​និយាយ​ថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ចំនួន ​៣​គ្រាប់​ធ្លាក់​ចូល​សមុទ្រ​ខាងកើត​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ចាក​ចេញពី​តំបន់​នេះ ក្រោយ​ដំណើរ​ទស្សនកិច្ច​ដែល​លោក​បាន​ព្រមព្រៀង​ បង្កើន​វិធានការ​នានា​ទប់​ទល់រ​ដ្ឋ​អាវុធ​នុយក្លេអ៊ែរ​មួយ​នេះ​។ ​អគ្គសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយ​ថា មី​ស៊ី​ល​បាលី​ស្ទីក​ចំនួន ​៣​គ្រាប់​ត្រូវ​បាន​បាញ់​ក្នុង​ពេល​មិន​ដល់​មួយ​ម៉ោង​ពី​តំបន់ Sunan នៃ​រដ្ឋធានី Pyongyang ​របស់​កូរ៉េខាងជើង​។ ​ឆ្មាំ​សមុទ្រ​ជប៉ុន​ក៏បាន​រាយការណ៍​ផង​ដែរ​ថា មានការ​បាញ់​យ៉ាងហោចណាស់​ ២​គ្រាប់ ហើយ​សារព័ត៌មាន​ជប៉ុន NHK បាន​និយាយ​ថា មី​ស៊ី​ល​ទាំងនេះ​ទំនងជា​បាន​ធ្លាក់​នៅ​ខាងក្រៅ​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​របស់​ជប៉ុន​។​ការ​បាញ់​នេះ​បាន​កើត​ឡើង​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ចាក​ចេញពី​ប្រទេស​ជប៉ុន ក្រោយ​ដំណើរ​លើកដំបូង​របស់​លោក​ទៅកាន់​តំបន់​អាស៊ី​ ចាប់​តាំង​ពី​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី។​ ​នៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​លកាលពី​ចុង​សប្ដាហ៍​មុន​លោក Biden និង​សម​ភាគី​កូរ៉េខាងត្បូង​គឺ​លោក Yoon Suk-yeol បាន​ព្រមព្រៀង​ធ្វើ​សម​យុទ្ធ​យោធា​កាន់តែ​ធំ និង​ដាក់​ពង្រាយ​អាវុធ​យុទ្ធសាស្ត្រ​របស់​អាមេរិក​កាន់​តែ​ច្រើន​ថែមទៀត បើ​ចាំបាច់​ដើម្បី​ទប់ទល់​ការ​សាក​ល្បង​អាវុធ​ដែល​ចេះតែ​កើន​ឡើង​របស់​កូរ៉េខាងជើង​៕ អត្ថបទ៖ សុខមាន

អ៊ុយ​ក្រែ​ន​និយាយ​ថា ​ជន​ស៊ីវិល ​១៤​នាក់​ស្លាប់ ខណៈ​រុស្ស៊ី​បាន​បង្កើន​ការវាយប្រហារ​ពេញបន្ទុក​នៅ​តំបន់ Donetsk​ និង ​Luhansk

2022/05/25 05:11:45 pm        698
​អ៊ុយ​ក្រែ​ន​៖ យោធា​អ៊ុយ​ក្រែ​ន​និយាយថា ទាហាន​រុស្ស៊ី​បានសម្លាប់​ជន​ស៊ីវិល​យ៉ាងហោចណាស់ ​១៤​នាក់ និង ​១៥​នាក់​ផ្សេងទៀត​រង​របួស​កាលពី​ថ្ងៃ​អង្គារអំឡុង​ការវាយប្រហារ​ដ៏​សន្ធាប់​នៅ​តំបន់ Luhansk និង Donetsk ភាគ​ខាងកើត ជា​ការ​ផ្ដោតលើ​ការ​វាយ​សម្រុក​រុល​ទៅ​មុខ​ចុងក្រោយ​បំផុត​របស់​ទីក្រុង Moscow ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ដែល​មាន​រយៈពេល ៣​ខែ​។ ​កងកម្លាំង​រុស្ស៊ី​បាន​បើក​ការ​វាយ​លុក​ពេញបន្ទុក​ ដើម្បី​ឡោមព័ទ្ធ​ទាហាន​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ទីក្រុង​ចំនួន​២ ​លាតសន្ធឹង​តាម​ដង​ទន្លេ​មួយ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាងកើត ជា​ការ​វាយ​ប្រយុទ្ធ​គ្នា​ដែល​អាច​កំណត់​ពី​ជ័យជម្នះ ឬ​បរាជ័យ​នៃ​យុទ្ធនាការ​ដ៏​ធំ​របស់​ក្រុង Moscow នៅ​ក្នុង​ភាគ​ខាងកើត​។ ​អភិបាល​តំបន់ Luhansk ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ស្ថានភាព​នៅ​ទីនោះ​មាន​សភាព​ធ្ងន់ធ្ងរ​គ្រប់ពេលវេលា ខណៈ​កងទ័ព​រុស្ស៊ី​ដែល​កំពុង​វាយ​សម្រុក​រុល​ទៅ​មុខ​បាន​ដណ្ដើម​កាន់កាប់​ដែនដី​កាន់​តែ​ច្រើន និង​ព្យាយាម​កម្ទេច​ទីក្រុង​ដ៏​សំខាន់​នេះ​ទាំងមូល​។​​លោក Sergiy Gaidai អភិបាល​ខាងលើ​បាន​និយាយ​នៅ​លើ​បណ្ដាញ Telegram ថា ស្ថានភាព​ពិតជា​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​ហើយ​កាន់តែ​យ៉ាប់យ៉ឺន​ទៅ។ ​វា​កាន់តែ​ធ្ងន់ធ្ងរ​ជា​រៀងរាល់ថ្ងៃ និង​ជា​រៀងរាល់​ម៉ោង។ កំពុង​មាន​ការ​ទម្លាក់​គ្រាប់បែក​កាន់​តែ​ច្រើន​ថែមទៀត​។​ កងទ័ព​រុស្ស៊ី​បានសម្រេច​កម្ទេច​ទីក្រុង Severodonetsk ​ទាំងមូល​។ កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ កងកម្លាំង​រុស្ស៊ី​បាន​ចាប់ផ្ដើម​ការងារ​សម្អាត​គ្រាប់មីន និង​សំណល់​សង្គ្រាម​ពី​តំបន់​ជុំវិញ​រោងចក្រ​ដែកថែប Azovstal ក្នុង​ទីក្រុង Mariupol ជាទី​ដែល​មាន​ការវាយប្រហារ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ជម្លោះ​ដែល​នៅតែ​បន្ត​ជាមួយ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញចូលរួមរាត្រីសមោលសកម្ពុជា

2022/05/25 04:03:44 pm        553
ភ្នំពេញ៖ នៅរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ អ្នកឧកញ៉ាសៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានរៀបចំរាត្រីសមោលសកម្ពុជា (Cambodia Night) ដើម្បីបង្ហាញពីផលិតផលខ្មែរ ពិសេសមុខម្ហូបខ្មែរចំនួន១១មុខ ជូនដល់វាគ្មិនអន្តរជាតិ ដែលបានអញ្ជើញចូលរូមកិច្ចប្រជុំកំពូល នៃវេទិការពិភពលោក ឆ្នាំ២០២២ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ពិធីដ៏មានអត្ថន័យនោះត្រូវបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនរាជរដ្ឋាភិបាលកម្ពុជា និងវាគ្មិននៃវេទិកាពិភពលោកជាច្រើនរូប ។ អ្នកឧកញ៉ាសៀ ឬទ្ធី មានប្រសាសន៍ថា ចាប់តាំងពីប្រទេសកម្ពុជា បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ២០០៤ ប្រទេសកម្ពុជាបានដើរលើមាគ៌ាយ៉ាងស្វាហាប់ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា សាធារណរដ្ឋកូរ៉េ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។អ្នកឧកញ៉ា មានប្រសាសន៍បន្តថា ភាពជាដៃគូគ្រប់ជ្រុងក្នុងតំបន់ (RCEP) ដែលទើបតែចូលជាធរមាននៅឆ្នាំ២០២២នេះ ត្រូវបានរំពឹងថានឹងជំរុញទំនុកចិត្តផ្នែកសេដ្ឋកិច្ចរបស់ប្រទេស និងនាំមកនូវការវិនិយោគដោយផ្ទាល់ ពីបរទេសថ្មីៗ បន្ថែមទៀត។ជាមួយនិងលទ្ធភាពទាំងអស់នោះ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចទីផ្សារសេរី រីកចម្រើនក្នុងតំបន់។ អ្នកឧកញ៉ាប្រធានក្រុមហ៊ុនមានប្រសាសន៍បន្តថា ក្នុងនាមធុរជនកម្ពុជា អ្នកឧកញ៉ាពិតជាមានមោទនភាពចំពោះអ្វីៗ ដែលប្រទេសកម្ពុជាសំរេចបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ។ ប្រទេសកម្ពុជាមានស្ថិរភាព មានការគាំទ្រអាជីវកម្ម និងគាំទ្រវិស័យ ឯកជន ពិសេសស្វាគមន៍អ្នកវិនិយោគមកពីជុំវិញពិភពលោក។នៅក្នុងកម្មវិធីរាត្រីសមោលសកម្ពុជា (Cambodia Night) អ្នកឧកញ៉ាសៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានរៀបចំបង្ហាញនូវមុខម្ហូបប្រពៃណីខ្មែរ ចំនួន១១មុខ រួមទាំងផលិតផលខ្មែរជាច្រើនមុខទៀត ដើម្បីបង្ហាញជូនដល់វាគ្មិនអន្តរជាតិ នានា បានភ្លក់នូវរស់ជាតិពិតៗ នៃម្ហូបប្រពៃណីខ្មែរ ដូចជានំបញ្ចុក សម្លកកូរ អាម៉ុក បង្អែម ខ្មែរ និងភេសជ្ជៈផលិតក្នុងប្រទេសកម្ពុជា។សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានភ្លក់នូវរស់ជាតិមុខម្ហូបប្រពៃណីខ្មែរបានសំដែងនូវការកោតសរសើរ ចំពោះអ្នកឧកញ៉ាសៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ដែលបានរៀបចំនូវរាត្រីសមោលសនេះឡើង ដើម្បីបង្ហាញដល់វាគ្មិនអន្តរជាតិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក បានស្វែងយល់ និងភ្លក់នូវមុខម្ហូបប្រពៃណីជាតិ។សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ក្រសួងពាណិជ្ជកម្ម ក៏ដូចជាអ្នកវិនិយោគទុនរបស់កម្ពុជា ត្រូវតែបង្កើននូវភាពប្រកួត ប្រជែងជាមួយនិងទីផ្សារអន្តរជាតិ អំពីផលិតផលខ្មែរ ពិសេសមុខម្ហូបប្រពៃណីជាតិ លើ គ្រប់វេទិកាអន្តរជាតិនានា ទាំងក្នុងតំបន់ និងពិភពលោក។អ្នកឧកញ៉ា សៀ ឬទ្ធី មានប្រសាសន៍ថា អ្នកឧកញ៉ាពិតជាមានមោទនភាព និងមានកិត្តិយសដ៏ឧត្តុង្គឧត្តម និងសូមណែនាំស្ថាបត្យករ នៃភាពជោគជ័យរបស់កម្ពុជា និងជាប្រមុខនៃរាជរដ្ឋាភិបាល ដែលបានធ្វើឲ្យកម្ពុជាមានការរីកចំរើន អភិវឌ្ឍ និងមានកំណើនដ៏អស្ចារ្យនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២។  

ក្រសួងសុខាភិបាល៖ ជំងឺអុតស្វា (Monkeypox )ត្រូវបានរកឃើញជាបន្តបន្ទាប់លើប្រទេសប្រមាណជា ១៩ ទូទាំងពិភពលោក

2022/05/25 03:46:15 pm        261
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសណែនាំ លើវិធានការមួយចំនួនការពារជាមុននូវការចម្លងជំងឺអុតស្វា (Monkeypox ) ដែលកំពុងផ្ទុះឡើងនៅតំបន់អឺរ៉ុប និងបន្តឆ្លងយ៉ាងឆាប់រហ័ស នៅបណ្តាប្រទេសប្រមាណ ១៩ជាបន្តបន្ទាប់។

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ស្ថាបនិកនិងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក

2022/05/25 02:13:55 am        471
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក។នៅក្នុងជំនួបនេះ លោកសាស្ត្រាចារ្យ Klaus Schwab បានស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមកកាន់ទីក្រុងដាវ៉ូសប្រទេសស្វីសនៅពេលនេះ។ លោក ក៏បានអរគុណសម្ដេចតេជោដែលបានចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២នេះ។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍អរគុណចំពោះលោកសាស្ត្រាចារ្យ ដែលបានចំណាយពេលវេលាក្នុងជំនួបនាព្រឹកនេះ។ នៅក្នុងឱកាសនេះ សម្ដេចតេជោបានស្នើអញ្ជើញលោកសាស្ត្រាចារ្យ Klaus Schwab ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចសន្ទនា អាស៊ានពិភពលោកលើកទី២ ដែលគ្រោងធ្វើនៅកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ ២០២២ខាងមុខនេះ។សម្តេចតេជោបានមានប្រសាសន៍ថាកាលពីឆ្នាំ២០១២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននោះ កម្ពុជាក៏បានរៀបចំវេទិកាសន្ទនាអាស៊ានពិភពលោកទី១ដែរ ដែលកាលនោះ មានការចូលរួមពីប្រធានស្ថាប័ន មួយចំនួនដូចជា IMF ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ជាដើម។ ហើយលើកនេះកិច្ចសន្ទនាអាស៊ានពិភពលោក ដែលគ្រោងធ្វើនៅខែវិច្ឆិកាឆ្នាំ២០២២នោះ សម្ដេចតេជោសូមអញ្ជើញលោកសាស្ត្រាចារ្យ ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំនោះ។សម្ដេចតេជោបានមានប្រសាសន៍ថា ដោយសារវេទិកាសេដ្ឋកិច្ចពីពិភពលោក គឺមានចំនុចជាច្រើនដែលធ្វើការងារប្រទាក់ក្រឡាគ្នាដែលបម្រើនូវផលប្រយោជន៍ដល់អាស៊ាន។ជាការឆ្លើយតប លោកសាស្ត្រាចារ្យKlaus Schwab បានមានប្រសាសន៍ថា គាត់ពិតជាអរគុណសម្ដេចតេជោដែលបានអញ្ជើញលោក ពីព្រោះវេទិកាសេដ្ឋកិច្ចពិភពលោកចាត់ទុកអាស៊ានពិតជាមានសារសំខាន់ណាស់ សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ហើយជាពិសេសលោកក៏បានគូសបញ្ជាក់ទៀតថា សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺនឹងដើរតួនាទីយ៉ាងសំខាន់ព្រោះសម្ដេចជាប្រធានអាស៊ាននៅឆ្នាំនេះ។ លោកសាស្ត្រាចារ្យបានបន្ថែមទៀតថាលោកក៏ត្រូវបានការអញ្ជើញពីក្រុមប្រទេសG20 ផងដែរ ដើម្បីចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ីផងដែរ។លោកបានបញ្ជាក់ថានេះគឺជាឱកាសដ៏ល្អ សម្រាប់លោកទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងការឃើញពីវឌ្ឍនភាព ភាពរីកចំរើនរបស់ប្រទេសកម្ពុជាផងដែរ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាពេលដែលលោកសាស្ត្រាចារ្យមកកាន់ប្រទេសកម្ពុជា នឹងបានឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោយពេលដែលប្រទេសកម្ពុជាទទួលរងនូវការខ្ទេចខ្ទាំដោយសារសង្គ្រាម ដូច្នេះលោកសាស្ត្រាចារ្យ នឹងបានឃើញផ្ទាល់ពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្រោយទទួលបាននូវសុខសន្តិភាពនោះ។លោកសាស្ត្រាចារ្យ ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក បានបន្ថែមទៀតថា លោកក៏ចង់ឃើញនូវការបង្កើត នូវមជ្ឈមណ្ឌលមួយដែលបង្កើតដោយវេទិកាសេដ្ឋកិច្ចពិភពលោក ដែលកន្លងមកបានធ្វើនៅតាមបណ្ដាប្រទេសជាច្រើន ដូចជានៅអាមេរិក ចិន និងជប៉ុន ជាដើម ហើយលោកមានបំណងថា តាមរយៈមជ្ឈមណ្ឌលនេះនឹងអាចទាញផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤ ដែលត្រូវប្រើប្រាស់នូវបច្ចេកវិទ្យាជាច្រើន។ម្យ៉ាងវិញទៀតតាមរយៈការបង្កើតមជ្ឈមណ្ឌលនេះ នឹងអាចជួយប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយបំផុត ដូចដែលបានអនុវត្តតាមបណ្ដាប្រទេសផ្សេងទៀត ដូចជាការអនុវត្តប្រើប្រាស់ត្រូន ដឹកជញ្ជូនថ្នាំពេទ្យជាបន្ទាន់ទៅទីតាំងដាច់ស្រយាល ត្រូនប្រើក្នុងវិស័យកសិកម្ម ជាដើម។ ហើយក៏មានការងារមួយចំនួនទៀតដែលប្រើប្រាស់បច្ចេកវិទ្យាជាមួយនឹងប្រព័ន្ធធនាគារផងដែរ។ ឯកឧត្តមរំពឹងថាយើងនឹងអាចធ្វើការជាមួយគ្នា ហើយនឹងអាចចុះកិច្ចព្រមព្រៀងមួយរវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោកនាពេលខាងមុខនេះ ជាពិសេសនៅពេលដែលលោកសាស្ត្រាចារ្យអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាតែម្ដង។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចនឹងចាត់ឲ្យមន្ត្រីទទួលបន្ទុក ធ្វើការងារនេះ ជាមួយនឹងខាងមន្ត្រីនៃវេទិកាសេដ្ឋកិច្ចពិភពលោក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Ronald Araujo ផ្លាស់ពី Barcelona មក Liverpool ក្នុងលក្ខខណ្ឌខ្ចីជើង និងជម្រើសទិញផ្តាច់
08/11/2026 11:08 AM
មនុស្ស ១៥ នាក់ស្លាប់ និង ៨ នាក់បាត់ខ្លួននៅហ្វីលីពីន បន្ទាប់ពីទឹកជំនន់ និងបំណាក់ដីដោយសារព្យុះចំនួនពីរ
08/11/2026 10:08 AM
សសយក អលស្ដារ ជួបក្រុមរួមគ្នាដើម្បីកំពង់ស្ពឺ ល្ងាចនេះ ក្នុងកម្មវិធីបេះដូងសប្បុរស​ដើម្បីភូមិរង់ចាំ
08/11/2026 10:08 AM
អភិបាលខេត្តកំពង់ស្ពឺ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ២៥០០បណ្ណ ដល់ពលរដ្ឋ​នៅ​ស្រុកភ្នំស្រួច
08/11/2026 10:08 AM
ក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz រសាត់ឆ្ងាយ ខណៈលោក Trump ទាមទារសំណងពីអ៊ីរ៉ង់
08/11/2026 09:08 AM
អង់គ្លេស និងបារាំង ត្រៀមទប់ទល់រលកកម្តៅមួយផ្សេងទៀត ខណៈអឺរ៉ុបខាងលិចបង្កើតកំណត់ត្រាសីតុណ្ហភាពខ្ពស់ថ្មី
08/11/2026 09:08 AM
រៀនឥតគិតថ្លៃ មានប្រាក់ឧបត្ថម្ភប្រចាំខែ! NIEI ផ្ដល់អាហារូបករណ៍លើជំនាញ ៦មុខវិជ្ជា ក្រោមកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល
08/11/2026 09:08 AM
[UPDATE]អតីតសមាជិកសភាថៃសារភាពថា ខ្លួនបានបាញ់សម្លាប់មន្ត្រីមូលដ្ឋាន ដោយសារជម្លោះលុយកាក់
08/11/2026 09:08 AM
ប្រេងនៅមានតម្លៃខ្ពស់ជិតមួយសប្តាហ៍ ខណៈក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ថយចុះ
08/11/2026 09:08 AM
ចំនួនមនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសកូឡុំប៊ី ឡើងដល់១៣២នាក់ និងជាង ៥៧០នាក់របួស
08/11/2026 08:08 AM