សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ស្នើឱ្យ​ UN ESCAP ពង្រីកសកម្មភាពគាំទ្រដល់វិស័យឯកជន ផ្តោតជាសំខាន់ទៅលើសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម

2022/05/24 07:27:24 pm        360
ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានជួបទេ្វភាគីជាមួយ លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UN ESCAP នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ ដើម្បីសម្តែងការគួរសម និងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសទៅលើវិស័យមីនដែលជាគោលដៅទី១៨ “កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម” នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០ ដែលយើងប្តេជ្ញាចិត្តថា “មិនឲ្យនៅសេសសល់ដីដែលមានការគម្រាមដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម”។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ​ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការបច្ចុប្បន្នរវាងកម្ពុជា និង UN ESCAP នៅក្នុងវិស័យជាច្រើន មានដូចជា (១)អភិវឌ្ឍន៍សង្គម (២)ពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍ (៣)ស្ថិតិ (៤)បរិស្ថាន និងអភិវឌ្ឍន៍ (៥) គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញប្បទានសម្រាប់អភិវឌ្ឍន៍ (៦)បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងការគ្រប់គ្រងគ្រោះមហន្តរាយ (៧)ដឹកជញ្ជូន និង (៨)ថាមពល ជាដើម។ឯកឧត្តមបានស្នើសុំជាពិសេសឲ្យ UN ESCAP ពង្រីកសកម្មភាពគាំទ្រដល់វិស័យឯកជន ដែលផ្តោតជាសំខាន់ទៅលើសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម, ពិចារណាផ្តល់ ឱកាសដល់មន្រ្តីវ័យក្មេងកម្ពុជា មកហាត់ការនៅអគ្គលេខាធិការដ្ឋាន UN ESCAP ហើយនិងពិចារណាគាំទ្រលើការផ្តល់ជំនួយបច្ចេកទេសដល់វិស័យសកម្មភាពមីននៅកម្ពុជា ដែលរាជរដ្ឋាភិបាលបានដាក់កំណត់ជាគោលដៅទី១៨ នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ដែលយើងប្តេជ្ញាចិត្តថា នឹង“មិនឲ្យនៅសេសសល់ដីដែលមានការគម្រាមដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម”។លោកស្រី Armida Salsiah Alisjahbana សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ដែលបានថ្លែងសុន្ទរកថាពិសេសក្នុងកម្មវិធីបើកកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN ESCAP) និងបានបញ្ជូនគណៈប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចប្រជុំនេះ ។ លោកស្រី បានលើកឡើងថា សុន្ទរកថា របស់សម្តេច តេជោ ហ៊ុន សែន គឺជាធាតុចូលដ៏សំខាន់សម្រាប់ការរៀបចំផែនទីបង្ហាញទិសរបស់ UN ESCAP ជាពិសេសក្នុងនាមកម្ពុជាជាប្រធានអាស៊ាន។ លោកស្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និង UN ESCAP។ លោកស្រី បានបញ្ជាក់ថា UN ESCAP នឹងបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរឡើង ជាមួយប្រទេសកម្ពុជាក្នុងវិស័យសំខាន់ៗជាច្រើន រួមទាំង វិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ សេដ្ឋកិច្ច ហិរញ្ញប្បទានប្រកបដោយចីរភាព ឌីជីថល បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ព្រមទាំងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម ជាដើម៕

WHO៖ ជំងឺ​អុត​ស្វា​​ពិតជា​ជំងឺ​បណ្ដាល​មក​ពី​ការ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ

2022/05/24 07:22:31 pm        787
​WHO៖ ប្រធាន​លេខាធិការដ្ឋាន​ផ្នែក​ជំងឺ​អុតស្វា​របស់​អង្គការ​សុខភាព​ពិភពលោក លោកស្រី​វេជ្ជបណ្ឌិត Rosamund Lewis បាន​និយាយ​ថា ​ជំងឺ​អុត​ស្វា​ពិតជា​ជំងឺ​បណ្តាលមកពី​ការ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​។ ដូច្នេះ​ហើយ​ហានិភ័យ​ចំពោះ​សាធារណជន​ទូទៅ​នៅ​តែ​មាន​កម្រិត​ទាប​។ទោះយ៉ាងណា​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ដែល​អាច​ឆ្លង​វីរុស ឬ​អ្នក​ដែល​មាន​ករណី​ជំងឺ​អុត​ស្វា​មានន័យថា ហានិភ័យ​ជាក់ស្តែង​គឺ​ខ្ពស់ជាង​។ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាននៅ​ទីក្រុង​ហ្សឺ​ណែវ លោកស្រី​វេជ្ជបណ្ឌិត Rosamund Lewis បាន​និយាយថា ការផ្ទុះ​វីរុស​នេះ​មិនមែនជា​រឿង​ធម្មតា​នោះទេ ព្រោះ​ជាធម្មតា​យើង​គ្រាន់តែ​ឃើញ​ជំងឺ​អុត​ស្វា​មាន​ឆ្លង​តែ​នៅក្នុង​បណ្តា​ប្រទេស​ឆ្លង​តែ​ក្នុង​តំបន់​។ មានប្រទេស​ជាច្រើន​នៅ​អាហ្វ្រិក​កណ្តាល និង​ខាងលិចដែល​ជំងឺឆ្លង​នេះត្រូវបាន​គេ​ស្គាល់។​ ​លោកស្រី​និយាយថា យើង​បានឃើញ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយនេះ ករណី​ជំងឺ​អុតស្វាដែលបាន​នាំចូល​មាន​ចំនួន 9ករណី​ដែល​មានន័យថា​ ជំងឺ​អុត​ស្វា​ត្រូវបាន​គេ​រកឃើញ​នៅលើអ្នកដំណើរមកពីប្រទេស​នី​ហ្សេ​រី​យ៉ា​។ ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយនេះ យើង​បាន​រកឃើញ​ត្រឹមតែ​ 9ករណី​ប៉ុណ្ណោះ​។ ដូច្នេះ​ករណី​ទាំងអស់​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការធ្វើដំណើរ​ទៅ​អាហ្វ្រិក​ខាងលិច​។នោះ​ហើយ​ជា​មូល​ហេតុដែល​ករណី​ទាំងនេះ ពេលនេះ​លេចឡើង​នៅក្នុង​តំបន់ និងប្រទេស​ជាច្រើននៃ​ពិភពលោកដែលជា​ស្ថានភាព​ថ្មី​ទាំងស្រុង​។​ ​អ្វីដែល​យើង​បានដឹង​គឺ​ជំងឺ​អុត​ស្វា​ត្រូវបាន​ចម្លង​តាមរយៈ​ការជួប​មុខ​គ្នា​ជិតស្និត ឬ​ចម្លង​តាម​ការប៉ះពាល់​ស្បែក​ទៅ​ស្បែក​។ នេះ​គឺជា​អ្វីដែល​យើង​ដឹង​នៅពេលនេះ វា​គ្មាន​ការផ្លាស់ប្តូរ​នោះទេ​សម្រាប់​ពេលនេះ គំរូ​ដែល​យើង​កំពុង​រកឃើញ​ក្នុងករណី​ដែលការកើតឡើង នៅក្នុង​ប្រទេសក្រៅ​ទ្វីបអាហ្វ្រិក​ពេលនេះ​នៅតែ​ដដែល​។ អ្វីដែល​មនុស្ស​គ្រប់គ្នា​ត្រូវ​ដឹង​នោះ​គឺហានិភ័យ​ជាទូទៅមានកម្រិត​ទាប ហើយ​យើង​មិនគួរ​ព្រួយបារម្ភ​នោះទេ​។ អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោកបាន​និយាយថា ប្រសិនបើ​អ្នក​ត្រូវបាន​គេ​ពិនិត្យ​រោគវិនិច្ឆ័យ​ឃើញថា​ មាន​ជំងឺ​អុត​ស្វា ឬ​អ្នកព្រួយបារម្ភ​ថា អ្នក​អាចមាន​ជំងឺ​នេះ នោះ​រឿង​សំខាន់​គឺ​ត្រូវដាក់​ខ្លួន​អ្នក​ឱ្យនៅ​ដាច់ដោយឡែក​។​ ​លោកស្រី Lewis និយាយថា​ ការឆ្លង​កើតឡើង​តាមរយៈ​ទំនាក់ទំនង​ជិតស្និទ្ធ​ជា​ចម្បង ហើយយើង​អាច​ការពារ​ខ្លួន​យើង​ពី​ការឆ្លង​តាមរយៈ​ទំនាក់ទំនង​ជិតស្និទ្ធ​ ដោយ​រក្សា​គម្លាត​សុវត្ថិភាព និងដាក់ខ្លួន​ឲ្យ​នៅ​ដោយឡែក៕អត្ថបទ៖ ប៊ុនថន

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជាជំរុញឱ្យអាស៊ានក្លាយជាសហគមន៍ដ៏រស់រវើក ប្រកបដោយសុខដុមរមនា

2022/05/24 05:57:26 pm        425
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍​អំពីឆន្ទះរបស់រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមក្របខ័ណ្ឌពហុភាគី​និយម ដើម្បីស្តារឡើងវិញនូវស្ថានភាព​សង្គម-សេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពសម្រាប់ទាំងអស់គ្នា នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់ UN ESCAP នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ ។នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា ការប្តេជ្ញារបស់កម្ពុជាចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ និងអនុវត្តរបៀបវារៈរួម​ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការគាំទ្ររបស់ កម្ពុជា​ទៅលើការអនុម័តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១៥ និងការដាក់ចេញនូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ ២០១៦-២០៣០ ដែលមាន ១៨គោលដៅ ហើយគោលដៅទី១៨ គឺ “កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម”។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា ការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ត្រូវបានរំខានដោយកត្តាជាច្រើនដែលមានដូចជា វិបត្តិនៃជំងឺកូវីដ-១៩ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអាកាសធាតុ ដែលជាហេតុទាមទារឱ្យសហគមន៍អន្តរជាតិបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួត បង្កើនការតភ្ជាប់ដែលមានប្រសិទ្ធភាពខ្ពស់ និងបង្កើនភាពបើកចំហរនិងបរិយាប័ន្ននៃសេដ្ឋកិច្ចសកល។ ការដោះស្រាយបញ្ហាទាំងនេះ ទាមទារឱ្យមានការសម្រេចិត្តរួមគ្នា ក្រោមក្របខ័ណ្ឌពហុភាគីនិយម ដោយគោរពនូវច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ដោយមិនគិតលើទំហំ និងទ្រព្យសម្បត្តិឡើយ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ចូលរួមជាមួយដៃគូអភិវឌ្ឍន៍ ទាំងទ្វេភាគី និងពហុភាគី ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនូវស្ថានភាពសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពសម្រាប់ទាំងអស់គ្នា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាកំពុងតែបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន និងប្រែក្លាយអាស៊ានឱ្យទៅជាតំបន់ដ៏សំខាន់មួយសម្រាប់​ពាណិជ្ជកម្ម  ការវិនិយោគ  និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល  ហើយកម្ពុជានឹងបន្តជំរុញឱ្យអាស៊ានក្លាយជា សហគមន៍ដ៏រស់រវើក ប្រកបដោយសុខដុមរមនា និងមានការការពារពលករចំណាកស្រុក មានការអភិវឌ្ឍប្រកបដោយភាពបៃតងនិងបរិយាប័ន្ន និងជំរុញបរិវត្តិកម្មឌីជិថលសម្រាប់សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនស្ត្រី និងសហគ្រិនវ័យក្មេង។ 

ប្រមុខ​ការទូត​រុស្ស៊ី​៖ ក្រុង Moscow មិន​ប្រាកដ​ថា​ ខ្លួន​នឹង​បន្ត​ទំនាក់ទំនង​ជាមួយ​លោក​ខាងលិច​ទៀត​ទេ ហើយ​ខ្លួន​នឹង​ងាក​ទៅ​រក​ចិន​

2022/05/24 05:51:51 pm        1202
រុស្ស៊ី៖ ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុង Moscow នឹង​ពិចារណា​សំណើ​ពី​លោក​ខាង​លិច​ក្នុង​ការ​ស្ដារ​ទំនាក់ទំនង​ឡើងវិញ និង​ពិចារណា​ថា ​តើ​រឿង​នោះ​វា​ចាំបាច់​ដែរ ​ឬ​អត់ ប៉ុន្តែ​នឹង​ផ្ដោតលើ​ទំនាក់ទំនង​ដែល​កំពុង​រីកចម្រើន​ជាមួយ​ប្រទេស​ចិន​។ ​នៅ​ក្នុង​អំឡុង​សួរ​សំនួរ​ និង​ចម្លើយ​នៅ​ព្រឹត្តិការណ៍​មួយ​ក្នុង​ទីក្រុង Moscow លោក Sergei Lavrov បាន​និយាយ​ថា បណ្ដា​ប្រទេស​លោក​ខាង​លិច​បាន​ដុត​បញ្ឆេះ​ឲ្យ​មាន​ជំងឺ​ខ្លាច​រុស្ស៊ី ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការ​វាយ​លុក​ចូល​អ៊ុយ​ក្រែ​ន​ ដែល​ក្រុង Moscow ហៅថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស។ ​លោក​ថា រុស្ស៊ី​កំពុង​ធ្វើ​ការ​ដើម្បី​ជំនួស​ទំនិញ​ដែល​ត្រូវ​បាន​នាំចូល​ពី​បណ្ដា​ប្រទេស​លោក​ខាង​លិច ហើយ​នៅ​ពេល​ខាង​មុខ​នឹង​ពឹង​ផ្អែកលើ​តែ​បណ្ដា​ប្រទេស​ដែល​អាច​ទុក​ចិត្ត​បាន ដោយ​មិន​សម្លឹង​លើ​លោក​ខាង​លិច​ទេ។​លោក Lavrov បាន​បង្ហាញ​ការ​សោកស្ដាយ​ជាមួយ​បណ្តា​ប្រទេស​លោក​ខាង​លិច ដែល​លោក​បាន​និយាយ​ថា បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្លាស់ប្តូ​រគោល​កា​នៃ​ទំនាក់ទំនង​អន្តរជាតិ ចំពោះ​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​រុស្ស៊ី​។​ លោក​បាន​និយាយ​ថា យើង​ត្រូវតែ​បញ្ឈប់​ការពឹងផ្អែក​តាម​មធ្យោបាយ​ណាមួយ ​លើ​ការ​ផ្គត់ផ្គង់​អ្វីៗ​គ្រប់យ៉ាង​ពី​លោក​ខាង​លិច ដើម្បី​ធានា​ការ​អភិវឌ្ឍ​វិស័យ​សំខាន់ៗ​សម្រាប់​សន្តិសុខ សេដ្ឋកិច្ច ឬ​សង្គម​នៃ​មាតុភូមិ​ដ៏​សំខាន់​របស់​យើង​៕អត្ថបទ៖ សុខមាន

រាជរដ្ឋាភិបាលសម្រេចឱ្យបងប្អូនកម្មករ-និយោជិត ឈប់សម្រាកមុន ១ថ្ងៃ និងក្រោយថ្ងៃឆ្នោត១ថ្ងៃ ដើម្បីទៅបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២

2022/05/24 05:46:23 pm        1827
ភ្នំពេញ៖ រាជរដ្ឋាភិបាលប្រកាសសម្រេចអនុញ្ញាតឱ្យបងប្អូនកម្មករ និយោជិត នៅទូទាំងប្រទេស បានឈប់សម្រាកដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ បានសម្រាកមុន ១ថ្ងៃ និងក្រោយថ្ងៃឆ្នោត ១ថ្ងៃ ។

ប្រទេស​ចិន​ព្រមាន​សហរដ្ឋអាមេរិក​ថា ​កំពុង​ប្រលែង​លេង​ជាមួយ​ភ្លើង​លើ​បញ្ហា​កោះ​តៃវ៉ាន់

2022/05/24 05:16:42 pm        2494
​ចិន៖ ប្រទេស​ចិន​បាន​ព្រមាន​ថា ​សហរដ្ឋអាមេរិក​កំពុង "​ប្រលែង​លេង​ជាមួយ​ភ្លើង​" បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​និយាយ​ថា ​ទីក្រុង​វ៉ាស៊ីនតោន​នឹង​ការពារ​កោះ​តៃវ៉ាន់​ដោយ​យោធា ​ប្រសិនបើ​កោះ​ស្វ័យ​គ្រប់គ្រង​មួយ​នេះ​ត្រូវ​បាន​រង​ការវាយប្រហារ​ដោយ​ទីក្រុង​ប៉េកាំង​។​ ​ការិយាល័យ​កិច្ចការ​កោះ​តៃវ៉ាន់​របស់​ក្រុមប្រឹក្សារដ្ឋ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋ​អាមេរិក​កំពុង​ប្រើ '​សន្លឹក​បៀរ​កោះ​តៃវ៉ាន់​' ដើម្បី​ទប់ទល់​ប្រទេស​ចិន ហើយ​ខ្លួនឯង​នឹង​ត្រូវ​ដុត​បំផ្លាញ​ខ្លួនឯង​។​ សារព័ត៌មាន​រដ្ឋ Xinhua បាន​ដកស្រង់​សម្តី​អ្នកនាំពាក្យ​ការិយាល័យ​នេះ​លោកស្រី​ Zhu Fenglian ដោយ​និយាយ​ថា លោកស្រី​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក "​បញ្ឈប់​ការ​ប្រើ​ពាក្យសម្ដី ឬ​សកម្មភាព​ណាមួយ​ដែល​មាន​លក្ខ​ខណៈ​បែប​បំពាន​" ​លើ​គោលការណ៍​នានាដែល​បាន​បង្កើត​ឡើង​កាលពីមុន​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីនតោន​។ ​ថ្លែង​ពី​ទីក្រុង​តូ​ក្យូអំឡុង​ពេល​ធ្វើដំណើរ​ទៅកាន់​ទ្វីប​អាស៊ី​លោក Biden បាន​ឆ្លើយ​ដោយ​មិន​ច្បាស់លាស់​ថា "​មែនហើយ​" នៅ​ពេល​ក្រុម​អ្នក​សារព័ត៌មាន​សួរ​ថា ​តើ​សហរដ្ឋអាមេរិក​នឹង "​ចូលរួម​ខាង​យោធា​" ដើម្បី​ការពារ​កោះ​តៃវ៉ាន់​ដែរ​ទេ ប្រសិនបើ​កោះ​មួយ​នេះ​ត្រូវ​បាន​វាយប្រហារ​ដោយ​ប្រទេស​ចិន​នោះ​។​​លោក Biden បាន​និយាយ​ដោយ​សង្កត់ធ្ងន់​ទៅលើ​គោលនយោបាយ​ ដែល​អាច​មាន​ការ​ផ្លាស់ប្តូ​រ​របស់​សហរដ្ឋ​អាមេរិក​ថា "​នោះ​គឺជា​ការ​ប្តេជ្ញាចិត្ត​របស់​យើង​"។​ ​មើល​ស្ថានភាព​ពេលនេះ​ចុះ​ យើង​យល់ស្រប​នឹង​គោលនយោបាយ "​ចិន​តែមួយ​"​។ យើង​បាន​ចុះហត្ថលេខា​រួច​មក​ហើយ និង​កិច្ចព្រមព្រៀង​ទាំងអស់​ដែល​បានធ្វើ​ពី​ទីនោះ ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​បន្ថែម​ថា ប៉ុន្តែ​គំនិត​ដែល​ថា​ វា​អាច​ត្រូវ​បាន​ប្រើ​ដោយ​កម្លាំង​ ដើម្បី​ដណ្ដើមយក​កោះ​នេះគឺ​មិន​ស័ក្ដិសម​ទេ​៕អត្ថបទ៖ សុខមាន

លោក Zelenskyy និយាយ​ថា ​លោក​ចង់​ជួប​លោក Putin ដើម្បី​បញ្ចប់សង្គ្រាម​

2022/05/24 04:44:51 pm        1653
​អ៊ុយ​ក្រែ​ន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​ប្រធានាធិបតី ​Vladimir Putin គឺជា​មន្ត្រី​រុស្ស៊ី​តែមួយ​រូប​គត់​ដែល​លោក​ចង់​ជួប ​ដើម្បី​ពិភាក្សា​ពី​វិធី​ដើម្បី​បញ្ចប់សង្គ្រាម​។ ​លោក Zelenskyy ដែល​បាន​ថ្លែង​សុន្ទរកថា​តាម​វីដេអូ​នៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ទីក្រុង Davos ប្រទេស​ស្វី​ស ក៏បាន​និយាយ​ផង​ដែរ​ថា ការរៀបចំ​កិច្ចចរចា​ណាមួយ​ជាមួយ​រុស្ស៊ី​កាន់តែ​មាន​ការ​លំបាក​ខ្លាំង​ឡើយ ដូច​អ្វី​ដែល​លោក​បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​មាន​ភស្តុតាង​គ្រប់គ្រាន់​នៃ​សកម្មភាព​របស់​រុស្ស៊ី​ ដែល​បាន​ធ្វើ​លើ​ជន​ស៊ីវិល។ ​រុស្ស៊ី​ច្រានចោល​ការ​ដាក់​គោលដៅ​លើ​ជន​ស៊ីវិល សម្រាប់​អ្វីដែល​ខ្លួន​ហៅថា ​ជា​ប្រតិបត្តិការ​សឹក​ពិសេស​ដើម្បី​បំបាក់​សមត្ថភាព​យោធា​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។​​លោក Zelenskyy បាន​និយាយ​តាមរយៈ​អ្នកបកប្រែ​ថា ប្រធានាធិបតី​សហព័ន្ធ​រុស្ស៊ី​ជា​អ្នកចាត់ចែង​គ្រប់​ការ​សម្រេចចិត្ត​ទាំងអស់ ប្រសិនបើ​យើង​និយាយ​ពី​ការ​បញ្ចប់​សង្គ្រាម​ដោយ​ពុំបាន​ជួប​លោក​ Putin ​ដោយ​ផ្ទាល់​នោះ​ទេ អញ្ចឹង​ការសម្រេចចិត្ត​ទាំងឡាយ​នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ៖ កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិ តែទឹកចិត្តកូនមិនក្រទេ

2022/05/24 02:32:28 pm        551
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហោះរូប៣សន្លឹកដែលគួរឲ្យចាប់អារម្មណ៍ តាមបណ្តាញសង្គមហ្វេសប៊ុក ពីយុវជនមួយរូបជិះកង់បង្ហាញទឹកមុខញញឹមចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ជាការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។សម្តេចតេជោបានបញ្ជាក់ក្នុងខ្លឹមសារទាំងស្រុងថា :«កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិតែទឹកចិត្តកូនមិនក្រទេ។ទឹកមុខកូនពោរពេញដោយស្នាមញញឹមបង្ហាញថាគណបក្សប្រជាជនជារបស់ប្រជាជនហើយក៍ជារបស់កូនដែរដែលកូនត្រូវចូលរួមការពារដើម្បីបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ។»

ប្រជាជន​ជប៉ុន​រាប់​រយ​នាក់​តវ៉ា​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​ ៣​ថ្ងៃ​របស់​ប្រធានាធិបតី​អាមេរិក​មក​ជប៉ុន

2022/05/23 07:26:12 pm        2395
​ជប៉ុន៖ ប្រជាជន​ជប៉ុន​រាប់រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ឧទ្យាន Shiba ក្នុង​ទីក្រុង​តូ​ក្យូកាលពី​ថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joe Biden មកកាន់​ប្រទេស​ជប៉ុន ខណៈ​ភាព​តានតឹង​អន្តរជាតិ​កំពុង​កើនឡើង​ខ្លាំង​ជុំវិញ​ជម្លោះ​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។​ ​លោក Biden បាន​មកដល់​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃអាទិត្យ ហើយ​មាន​ផែនការ​ចូលរួម​កិច្ចប្រជុំកំពូល​នៅ​ថ្ងៃ​អង្គារ ជា​កន្លែង​ដែល​លោក​នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុនលោក Fumio Kishida, នាយករដ្ឋមន្ត្រី​ឥណ្ឌាលោក Narendra Modi និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលីដើម្បី​ជំរុញ​យន្តការក្រុម​ប្រទេស "Quad" ។ Quad ជា​កិច្ចសន្ទនា​សន្តិសុខ​ប្រទេស​ចំនួន​៤ ត្រូវបាន​ផ្តួចផ្តើមឡើងដោយអតីតនាយករដ្ឋមន្ត្រី​ជប៉ុនលោក Shinzo Abe ក្នុង​ឆ្នាំ2007 គាំទ្រ​ដោយ​មេដឹកនាំ​សហរដ្ឋអាមេរិក ឥណ្ឌា និង​អូស្ត្រាលី​។​ ​លោក Kanamori ជា​អ្នក​តវ៉ា​ម្នាក់បាន​និយាយថា ខ្ញុំ​គិតថា​ យន្តការ​ក្រុមប្រទេស Quad គឺមាន​គ្រោះថ្នាក់​ខ្លាំង ហើយ​ខ្ញុំ​គិតថា ​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​-​ប៉ាស៊ីហ្វិកក៏មាន​គ្រោះថ្នាក់​ដែរ ព្រោះ​វា​នឹងធ្វើ​ឱ្យប៉ះពាល់​ដល់​ប្រទេស​ជប៉ុន​។ ខ្ញុំ​មិន​ចង់ឱ្យ​សហរដ្ឋអាមេរិក និង​ជប៉ុនរៀបចំ​កិច្ចប្រជុំ​មេដឹកនាំ​កំពូលនោះទេ​។ក្រុមបាតុករ​មួយចំនួនទៀតបានលើកឡើង​អំពី​វិបត្តិ​អ៊ុយ​ក្រែ​ន​ដែល​កំពុង​បន្ត ដោយបាន​លើកឡើងថា សហរដ្ឋ​អាមេរិក និង​អង្គការ ​NATO គឺជា​ដើមចម​នៃ​ជម្លោះ​។​ ​អ្នក​តវ៉ា​និយាយថា បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងលិច និង​សមាជិក​អង្គការ NATO ដែល​ដឹកនាំ​ដោយសហរដ្ឋអាមេរិក​បាន​បង្កើន​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​នដែល​បានផ្តល់​ការផ្គត់ផ្គង់​ផ្នែក​យោធាសម្រាប់​អ៊ុយ​ក្រែ​ន ការដាក់ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី ដែល​ទាំងអស់នេះ​នឹងមិន​បញ្ឈប់​ជម្លោះ​បាននោះទេ ប៉ុន្តែ​កាន់តែ​រីកធំឡើង និង​អូសបន្លាយ​សង្គ្រាម​ជំនួស​វិញ៕អត្ថបទ៖ ប៊ុនថន

កម្ពុជាត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានសន្និបាតសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UN ESCAP)

2022/05/23 06:47:01 pm        895
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ក្នុងពិធីបើកកិច្ចប្រជុំពេញអង្គនៃសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UN ESCAP) កម្ពុជា ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានអង្គសន្និបាតប្រចាំឆ្នាំលើកទី៧៨ (UN ESCAP) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣-២៧ ខែឧសភា ឆ្នាំ ២០២២ ដោយការបោះឆ្នោតជ្រើសតាំងនេះមានសមាជិកចំនួន៥៣ និងអ្នកសង្កេតការណ៍ចំនួន៩។គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមដោយផ្ទាល់នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់ UN ESCAP ក្រោមមូលបទ “របៀបវារៈរួមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក”។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ ក៏បានដឹកនាំគណៈ ប្រតិភូរាជរដ្ឋានភិបាលកម្ពុជា រួមមាន៖ ថ្នាក់ដឹកនាំរបស់គណៈកម្មាធិការជាតិអេស្កាប់ មន្ត្រីជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួន ព្រមទាំងឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំព្រះរាជាណាចក្រ ថៃ ចូលរួមដោយផ្ទាល់នៅក្នុងសន្និបាតនេះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជាង៧ខែ កម្ពុជាបណ្តេញជនបរទេសចេញ​ជាង ៥ម៉ឺននាក់ ពាក់ព័ន្ធ Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេងៗ
08/11/2026 11:08 AM
កំពង់ផែស្វយ័តភ្នំពេញ ប្រកាសជាថ្មីពីការផ្តល់សេវាឥតគិតថ្លៃនៃការស្តុកទុកទំនិញកុងតឺន័រលើទីលាន ក្រោម ៧ថ្ងៃ
08/11/2026 11:08 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់ប័ណ្ណសមធម៌ និង​អំណោយ​ពលរដ្ឋ​ជាង​១​ពាន់​គ្រួសា​រ​នៅ​ខណ្ឌមានជ័យ
08/11/2026 11:08 AM
ទីក្រុងប៉េកាំងត្រៀមទប់ទល់សម្រាប់មួយភាគបីនៃទឹកភ្លៀងប្រចាំឆ្នាំរបស់ខ្លួនក្នុងរយៈពេល២៤ ម៉ោងខាងមុខ
08/11/2026 11:08 AM
កម្ពុជា បន្តតវ៉ា និងប្រឆាំងយ៉ាងខ្លាំងចំពោះការរំលោភបំពានរបស់កងកម្លាំងថៃលើអធិបតេយ្យ និង​ទឹកដីកម្ពុជា
08/11/2026 11:08 AM
Ronald Araujo ផ្លាស់ពី Barcelona មក Liverpool ក្នុងលក្ខខណ្ឌខ្ចីជើង និងជម្រើសទិញផ្តាច់
08/11/2026 11:08 AM
មនុស្ស ១៥ នាក់ស្លាប់ និង ៨ នាក់បាត់ខ្លួននៅហ្វីលីពីន បន្ទាប់ពីទឹកជំនន់ និងបំណាក់ដីដោយសារព្យុះចំនួនពីរ
08/11/2026 10:08 AM
សសយក អលស្ដារ ជួបក្រុមរួមគ្នាដើម្បីកំពង់ស្ពឺ ល្ងាចនេះ ក្នុងកម្មវិធីបេះដូងសប្បុរស​ដើម្បីភូមិរង់ចាំ
08/11/2026 10:08 AM
អភិបាលខេត្តកំពង់ស្ពឺ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ២៥០០បណ្ណ ដល់ពលរដ្ឋ​នៅ​ស្រុកភ្នំស្រួច
08/11/2026 10:08 AM
ក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz រសាត់ឆ្ងាយ ខណៈលោក Trump ទាមទារសំណងពីអ៊ីរ៉ង់
08/11/2026 09:08 AM