សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

រដ្ឋសភាបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នៅព្រឹកនេះ

2022/05/11 04:17:25 pm        834
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២នេះ រដ្ឋសភាបានបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១០៦រូប។  របៀបវារៈ សម័យប្រជុំរដ្ឋសភា នាឱកាសនេះ មានចំនួន៤ គឺ៖  ១. ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំនួស សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាព។ ២. ការបោះឆ្នោតជ្រើសតាំង៖- ឯកឧត្តម កែប ជុតិមា ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារ សាធារណៈ នៃរដ្ឋសភា- ឯកឧត្តម ខឹម ច័ន្ទគិរី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា។ ៣. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨។   ៤. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ។

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអនុម័តបញ្ចូលរបៀបវារៈចំនួនពីរនៅក្នុងសម័យប្រជុំរដ្ឋសភាព្រឹកថ្ងៃទី១១ ឧសភា

2022/05/11 03:50:38 pm        495
ភ្នំពេញ៖ មុនបើកបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ គណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។នៅក្នុងនោះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចបញ្ចូលរបៀបវារៈចំនួនពីរបន្ថែមទៀត នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ រួមមាន៖ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំនួស សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលទទួលមរណភាព និង ការបោះឆ្នោតជ្រើសតំាង ឯកឧត្តម កែប ជុតិមា ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងឯកឧត្តម ខឹម ច័ន្ទគិរី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជួន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅដោយបងប្អូនខ្មែរអាមេរិក

2022/05/11 02:36:02 pm        675
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយបងប្អូនខ្មែរអាមេរិកាំងនៅ​ Willard intercontinental hotel, Washington DC , USA។គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងប្រតិភូ បានអញ្ជេីញដល់​អាកាសយានដ្ឋាន Joint Base Andrews នៃទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព នៅម៉ោង​ 7:33pm ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅក្រុងវ៉ាស៊ីនតោន ត្រូវនឹងព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា)៕

សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រតិភូ អញ្ជេីញដល់​អាកាសយានដ្ឋាន Joint Base Andrews ទីក្រុងវ៉ាស៊ីនតោនហើយ

2022/05/11 02:33:43 pm        547
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងប្រតិភូ បានអញ្ជេីញដល់​អាកាសយានដ្ឋាន Joint Base Andrews នៃទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព នៅម៉ោង​ 7:33pm ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅក្រុងវ៉ាស៊ីនតោន ត្រូវនឹងព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា)។

ក្រុមគ្រួសារធ្វើបុណ្យ៧ថ្ងៃឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

2022/05/10 11:35:50 pm        550
កំពង់ចាម៖ នៅរសៀលថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ នេះ លោកជំទាវ លាង វួចឆេង ជាភរិយា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ត្រូវជាប្អូនថ្លៃ ព្រមទាំងញាតិមិត្ត និងក្រុមគ្រួសារ បាននិមន្តព្រះសង្ឃប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា ក្នុងពិធីបុណ្យ៧ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបាន ចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមមកទទួលនូវមនុញ្ញផលតាមរយៈពិធីសាសនា និងបានសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

លោក ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលនានានៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពរវ័នជំនីក ស្រុកក្រូចឆ្មារ

2022/05/10 08:48:23 pm        1019
ត្បូងឃ្មុំ៖ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ១០បន្ទប់ និងសមិទ្ធផលនានា នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពរវ័នជំនីក ស្ថិតក្នុងភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។លោក ហ៊ុន ម៉ាណែត សូមអបអរសាទរចំពោះសមិទ្ធផលដែលកើតមានទ្បើងជាបន្តបន្ទាប់នៅក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពវ័នជំនីក ហើយសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំទាំងនេះ នឹងស្ថិតស្ថេរ នៅគង់វង្សយូរអង្វែងត ជាប្រយោជន៍ក្នុងការបណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះឱ្យមានអនាគតរុងរឿងខ្ពង់ខ្ពស់គ្រប់ៗគ្នា។លោកបន្តថា នៅក្នុងវិស័យអប់រំ ក្រៅពីរាជរដ្ឋាភិបាល មានតួអង្គបីសំខាន់គឺ៖ ទី១. មាតាបិតា អាណាព្យាបាល ជាអ្នកមានគុណូបការៈក្នុងការផ្គត់ផ្គង់ទំនុកបម្រុងគ្រប់បែបយ៉ាងឱ្យកូនចៅរបស់ខ្លួនបានរៀនសូត្រខ្ពង់ខ្ពស់ និងការអប់រំណែនាំឱ្យមានសីលធម៌ និងចរិយាសម្បត្តិល្អ។ ទី២. លោកគ្រូអ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងយកអស់សមត្ថភាព  និងលទ្ធភាពក្នុងការអប់រំបង្ហាត់បង្រៀនកុលបុត្រ កុលធីតា ឱ្យទទួលបានពុទ្ធិជ្រៅជ្រះ ក្លាយខ្លួនជាបញ្ញាវ័ន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមគ្រួសារ និងសង្គមជាតិទាំងមូល។ ទី៣. សិស្សានុសិស្សគ្រប់រូប ដែលជាទំពាំងស្នងឫស្សីពោរពេញចំណេះដឹង ជំនាញ និងគុណធម៌ ជាមួយនឹងភាពអំណត់អត់ធន់ក្នុងការសិក្សារៀនសូត្រ ក៏ដូចជាការចូលរួមក្នុងកិច្ចការសង្គមនានា ស័ក្តិសមជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។លោកសូមអរគុណប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ ក៏ដូចជានៅទូទាំងខេត្តត្បូងឃ្មុំ ដែលតែងតែគាំទ្រ និងផ្តល់ទំនុកចិត្តលើ សម្តេចតេជោ និង គណបក្សប្រជាជនកម្ពុជា តរៀងមក ជាពិសេសការផ្តល់យុត្តិធម៌ចំពោះ សច្ចភាព និងការខិតខំប្រឹងប្រែងកន្លងមករបស់ថ្នាក់ដឹកនាំគណបក្ស និងក្រុមការងារចុះជួយមូលដ្ឋានគ្រប់យន្តការ ដើម្បីធ្វើយ៉ាងឱ្យប្រជាពលរដ្ឋបានរស់នៅក្នុងសេចក្តីសុខសាន្ត និងមានជីវភាពរុងរឿង៕

សម្ដេចតេជោ​ ហ៊ុន​ សែន៖​ ទិវាកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំនេះ កាកបាទក្រហមកម្ពុជា ប្រមូលមូលនិធិបានជាង ១៦លានដុល្លារ

2022/05/10 08:23:34 pm        659
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រកាសថា ទិវាកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ឧសភា ខួប​លើកទី១៥៩ ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា ប្រមូល​មូលនិធិ​ពីការបរិច្ចាគរបស់សប្បុរសជនជាតិ និងអន្តរជាតិ បានជាង ១៦លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែលជាចំនួនមួយដ៏ច្រើនក្នុងពេលវេលា នៃដំណាក់កាលវិបត្តិកូវីដ-១៩។តាមរយៈសារសំឡេងនៅរសៀលថ្ងៃទី១០ឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានក្រាប​បង្គំទូលថ្វាយអំណរ ព្រះរាជគុណ ថ្វាយព្រះករុណា ព្រះមហាក្សត្រ និងហ្លួងម៉ែ ព្រមទាំង​សប្បុរជនជាតិ-អន្តរជាតិ ដែលបានប្រោសព្រះរាជទាន ព្រះរាជទ្រព្យ និងបរិច្ចាគថវិកា ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា តាមរយៈទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ​ ហ៊ុន​ សែន​ និងគណៈប្រតិភូ បានអញ្ជើញដល់ព្រលានយន្តហោះ​ក្រុងសេអ៊ូលហើយ

2022/05/10 08:11:12 pm        1454
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារពិសេសតាមTelegramដោយបញ្ជាក់ថា នៅវេលាម៉ោងជាង ២រសៀល ថ្ងៃទី១០ ខែឧសភានេះ គណៈប្រតិភូកម្ពុជា បានធ្វើចុះចតនៅ​ទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ដើម្បីចាក់សាំងយន្តហោះ មុននឹងបន្តដំណើរទៅ​កាន់រដ្ឋអាឡាស្កា និងទៅវ៉ាស៊ីនតោន ទឹកដីសហរដ្ឋអាមេរិក។

លោក Guterres ព្រួយបារម្ភ​អំពី​ការ​កើន​ឡើង​ដែល​អាច​កើតមាន​នៃ​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/05/10 07:41:02 pm        409
ម៉ុ​ល​ដូ​វ៉ា៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក Antonio Guterres បាន​ថ្លែង​ក្នុង​អំឡុង​ដំណើរ​ទស្សន​កិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ម៉ុ​ល​ដូ​វ៉ា ​ដែល​មិន​មែន​ជា​សមាជិក​ NATO កាលពី​ថ្ងៃ​ចន្ទ​ថា ផលវិបាក​នៃ​សង្គ្រាម​របស់​រុស្ស៊ី​មក​លើ​អ៊ុយ​ក្រែ​ន​ដែល​កំពុង​កើន​ឡើង​គឺ​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំង​។​ ​លោក Guterres ដែល​បាន​មកដល់​រដ្ឋធានី Chisinau ប្រទេស​ម៉ុ​ល​ដូ​វ៉ា​កាលពី​ថ្ងៃ​ចន្ទ​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​លោកស្រី Natalia Gavrilita ថា ផល​ប៉ះ​ពាល់​នៃ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ប្រទេសជិតខាង​អ៊ុយ​ក្រែ​ន​គឺ​ធំធេង ​និង​រាលដាល​។​ ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​អង្គការសហប្រជាជាតិ​ទៅកាន់​ប្រទេស​ម៉ុ​ល​ដូ​វ៉ា ជា​ប្រទេស​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​មួយ​របស់​អឺរ៉ុប​ ដែល​មាន​ប្រជាជន​ប្រមាណ ២.៦​លាន​នាក់​ធ្វើ​ឡើងបន្ទាប់ពី​មាន​ឧប្បត្តិហេតុ​មិន​ច្បាស់លាស់​ជា​បន្តបន្ទាប់​ ដែល​បាន​ធ្វើ​ឲ្យ​រង្គោះរង្គើ​តំបន់​ផ្តាច់​ខ្លួន Transnistria គាំទ្រ​រុស្ស៊ី​របស់​ប្រទេស​ម៉ុ​ល​ដូ​វ៉ា ដែល​ធ្វើ​ឲ្យ​មន្ត្រី​នៅ​ទីក្រុង Chisinau មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។ ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន នគរបាល​នៅ​តំបន់ Transnistria បាន​និយាយ​ថា គ្រាប់​ផ្ទុះ​ត្រូវ​បាន​ទម្លាក់​ចេញពី​យាន​ដ្រូ​ន​ដែល​បន្សល់ទុក​នូវ​រណ្ដៅ​មាន​ជម្រៅ ១ម៉ែត្រ​នៅ​ជិត​ភូមិ​មួយ​។​លោក Guterres និយាយ​ថា លោក​មានការ​ព្រួយបារម្ភ​ខ្លាំង​អំពី​ការ​បន្ត និង​ការ​រីក​រាលដាល​ដែល​អាច​កើតមាន​ពី​សង្គ្រាមដែល​រុស្ស៊ី​កំពុង​ធ្វើ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​អធិបតេយ្យភាព និងបូរណភាព​ទឹកដី​របស់​ប្រទេស​ម៉ុ​ល​ដូ​វ៉ាមិន​ត្រូវ​មានការ​គំរាមកំហែង ឬ​បំផ្លាញ​ឡើយ​។ ​តំបន់​ Transnistria ជា​ដែនដី​តូច​មួយ​មាន​ប្រជាជន​ប្រមាណ ៤៧០,០០០​នាក់​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធ​រ​ផ្តាច់ខ្លួន​ ចាប់​តាំង​ពី​សង្គ្រាម​ឆ្នាំ១៩៩២ ជាមួយ​ប្រទេស​ម៉ុ​ល​ដូ​វ៉ា​។ រុស្ស៊ី​បាន​ដាក់​កងទ័ព​ប្រមាណ​ ១.៥០០​នាក់​ក្នុង​តំបន់​ផ្តាច់​ខ្លួន​នេះ​ដែល​បង្ហាញ​ថា​ជា​កង​រក្សា​សន្តិភាព៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​ទទួល​ស្គាល់​ថា ​ខ្លួន​ប្រឈម​នឹង​ការ​ដួល​រលំ​សេដ្ឋកិច្ច​ដោយសារ​សង្គ្រាម​របស់​លោក Putin

2022/05/10 07:03:31 pm        2424
​រុស្ស៊ី៖ ឯកសារ​ថតចម្លង​បែក​ធ្លាយ​នៃ​ការ​ព្យាករណ៍​ផ្ទាល់​របស់​វិមាន​ក្រឹម​ឡាំង​បាន​បង្ហាញ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​រុស្ស៊ី​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​បំផុតក្នុង​រយៈពេល​ជិត ​៣​ទសវត្សរ៍​មកនេះ ខណៈ​ដែល​ប្រទេស​នេះ​ត្រូវ​បាន​ប៉ះពាល់​ដោយសារ​ទណ្ឌកម្ម​ពី​បណ្ដា​ប្រទេស​លោក​ខាង​លិច​។​ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី​កំពុង​ព្យាករណ៍​ការ​ធ្លាក់​ចុះ​ ១២% ក្នុង GDP នៅ​ឆ្នាំនេះជា​ការ​ធ្លាក់​ចុះ​ធំ​បំផុត​ចាប់​តាំង​ពី​ឆ្នាំ១៩៩៤​ នៅ​ពេល​ប្រទេស​នេះ​កំពុង​ផ្លាស់ប្ដូរ​ទៅ​រក​របប​មូលធននិយម ក្រោម​ការដឹកនាំ​របស់​លោក Boris Yeltsin ជា​ប្រធានាធិបតី​ដំបូង​គេក្រោយ​ការ​ដួល​រលំ​សហភាពសូវៀត​។ ​ឯកសារ​ចម្លង​លេច​ធ្លាយ​នេះ​នឹង​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​លោក Vladimir Putin ដែល​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ទម្រង់​ថ្មី ​នៃ​ក្បួន​ព្យុហយាត្រា​ទិវា​ជ័យជម្នះ​ប្រចាំ​ឆ្នាំ​របស់​រុស្ស៊ី​ ដែល​បង្ហាញ​ពី​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២ ​នៅ​អឺរ៉ុប​។​​ប្រទេស​រុស្ស៊ី​ត្រូវ​បាន​គ្រប​សង្កត់​ដោយ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ ​ក្រោយ​ការ​ចូល​លុកលុយ​ប្រទេស​អ៊ុយ​ក្រែ​នដែល​នឹង​ត្រូវ​រង​សម្ពាធ​បន្ថែម​ទៀត ខណៈ​ទីក្រុង​ព្រូស​សែ​ល​ពិភាក្សា​បម្រាម​លើ​ការ​នាំចូល​ប្រេង​ពី​ប្រទេស​នេះ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុម​ស៊ើបអង្កេត UN៖ យោធាមីយ៉ាន់ម៉ាបានបង្កើនការវាយប្រហារតាមអាកាស និងការរំលោភបំពាន មុនការ​បោះឆ្នោត
08/11/2026 07:08 PM
នាវាដឹកទំនិញមួយគ្រឿង រងការវាយប្រហារនៅច្រកសមុទ្រ Bab el-Mandeb
08/11/2026 06:08 PM
អឺរ៉ុប និងចក្រភពអង់គ្លេសប្រឈម​នឹងហានិភ័យសេដ្ឋកិច្ចកាន់តែ​ខ្ពស់​ ក្នុង​អំឡុង​ពេល​មាន​រលកកម្ដៅ​
08/11/2026 06:08 PM
លោក TRUMP រំពឹងថា សេដ្ឋកិច្ចអ៊ីរ៉ង់ នឹងដួលរលំ ក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក
08/11/2026 06:08 PM
យេម៉ែនដាក់គោល​ដៅ​លើ​ទីតាំងនានា​ ​ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់​ក្រុមហ៊ូទី
08/11/2026 06:08 PM
ឡាតវីដាក់គោលដៅលើក្រុមរត់ពន្ធមនុស្សខុសច្បាប់ ស្របពេលភាពតានតឹងអន្តោប្រវេសន៍ជាមួយបេឡារុស
08/11/2026 06:08 PM
ចំនួនអ្នកស្លាប់ដោយសារជំងឺអេបូឡា កើនឡើងជាង ២.០០០នាក់ នៅសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ
08/11/2026 06:08 PM
សារព័ត៌មាន៖ លោក Trump ធ្វើដំណើរតាមជើងហោះហើរសម្ងាត់របស់ទួរគី ក្រោយការគំរាមកំហែងពីអ៊ីរ៉ង់
08/11/2026 06:08 PM
តុលាការស៊ីរីកាត់ទោសប្រហារជីវិតមេដឹកនាំធ្លាក់ពីអំណាច លោក Bashar al-Assad ដោយកំបាំងមុខ
08/11/2026 06:08 PM
រូបភាពផ្កាយរណបថ្មី បង្ហាញពីទំហំការបំផ្លិចបំផ្លាញរបស់អ៊ីស្រាអែលនៅប្រាសាទ Beaufort របស់ប្រទេសលីបង់
08/11/2026 06:08 PM