សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

ភាព​ស្លន់ស្លោ​នៅ​អាកាសយានដ្ឋាន​កា​ប៊ុល​សម្លាប់​មនុស្ស ៧​នាក់ ​ខណៈ​ជនជាតិ​អា​ហ្វ​ហ្គា​នីស្ថាន​ព្យាយាម​រត់គេច​

2021/08/23 11:47:07 am        449
​អាហ្វហ្គានីស្ថាន៖ យោធា​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ យ៉ាងហោចណាស់​ជន​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំនួន​ ៧​នាក់​បាន​ស្លាប់​ដោយសារ​ការ​ប្រជ្រៀត​បុក​គ្នា​ទាំង​ស្លន់ស្លោ ​របស់​មនុស្ស​ដែល​ព្យាយាម​ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​កា​ប៊ុល ​ខណៈ​មនុស្ស​រាប់​ពាន់​នាក់​នៅតែ​ព្យាយាម​ភៀសខ្លួន​ចេញពី​ប្រទេស​ក្នុង​ភាព​ច្របូកច្របល់ ​មួយ​សប្ដាហ៍​បន្ទាប់ពី​ការ​ចូល​កាន់កាប់​របស់​ពួក​តា​លី​បង់​។​​ក្រុម​តា​លី​បង់​បាន​រុល​ទៅ​រក​ការ​ប្រឈម​មុខ​ដាក់គ្នា​ដំបូង ​នៃ​ការ​តស៊ូ​ប្រដាប់​អាវុធ​ចាប់​តាំង​ពី​ការ​ដណ្ដើម​កាន់កាប់​បាន​អា​ហ្វ​ហ្កា​នី​ស្ថាន ​ស្ទើរតែ​ទាំងមូល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ​។ យុទ្ធជន​ប្រឆាំង​តា​លី​បង់​បាន​អះអាង​ថា​ បាន​ដណ្ដើម​បាន​តំបន់​ភ្នំ​ចំនួន​៣ ហើយ​មេបញ្ជាការ​កងជីវពល​ដ៏​លេចធ្លោ​ម្នាក់​នៅ​ក្នុង​ខេត្ត​តែមួយគត់ ​ដែល​មិនទាន់​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​តា​លី​បង់បាន​សន្យា​ថា ​នឹង​វាយបក​វិញ​ប្រសិនបើ​ត្រូវ​បាន​វាយប្រហារ​។​ យោធា​អង់គ្លេស​កាលពី​ថ្ងៃអាទិត្យ​បាន​ទទួល​ស្គាល់​ថា​ មាន​មនុស្ស​ស្លាប់​យ៉ាងតិច ៧​នាក់​នៅ​ឯ​ព្រលានយន្តហោះ​។អ្នក​ផ្សេង​ទៀត​អាច​ត្រូវ​បាន​គេ​ជាន់​ថប់ដង្ហើម ​ឬ​គាំងបេះដូង ខណៈ​ដែល​ក្រុម​យុទ្ធ​ជនតា​លី​បង់​បាន​បាញ់​ទៅលើ​អាកាស​ ដើម្បី​ព្យាយាម​បណ្តេញ​ហ្វូង​មនុស្ស​ត្រឡប់​ទៅវិញ​។ ទាហាន​បាន​រុំ​សាកសព​ជាច្រើន​ដោយ​ប្រើ​ក្រណាត់​ពណ៌​ស​។ កងទ័ព​ផ្សេងទៀត​បាន​ឈរ​នៅ​លើ​រនាំង​បេតុង​ ដោយ​ព្យាយាម​ធ្វើ​ឱ្យ​ហ្វូង​មនុស្ស​រក្សា​ភាព​ស្ងៀមស្ងាត់​៕អត្ថបទ៖ សុខមាន

លោក Biden៖ ​នឹង​ពិចារណា​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ពួក​តាលីបង់​អាស្រ័យ​លើ​ការ​ប្រព្រឹត្ត​

2021/08/23 06:27:32 pm        336
​អាមេរិក៖ ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden​ កាលពី​ថ្ងៃអាទិត្យ​បាន​បដិសេធ​ក្នុង​ការ​ច្រានចោល ​ការ​ដាក់​ទណ្ឌកម្ម​ដែល​អាច​កើតមាន​ប្រឆាំង​ពួក​តា​លី​បង់​ បន្ទាប់ពី​ក្រុម​នេះ​កាន់កាប់​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​សប្តាហ៍​មុន​។ ​លោក​ Biden បាន​និយាយ​ថា​ “វា​អាស្រ័យ​លើ​ការ​ប្រព្រឹត្ត​”​ របស់​ក្រុម​ភេរវ​ករ​ដែល​បាន​ផ្តល់​ការធានា​ជាច្រើន ​បន្ទាប់ពី​ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​កា​ប៊ុល​ដោយ​បង្ខំ​។​​លោក Biden បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ក្នុង​បន្ទប់ Roosevelt នៅ​ពេល​សួរថា ​តើ​លោក​នឹង​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ប្រឆាំង​ពួក​តា​លី​បង់ ​ក្រោម​លក្ខខ័ណ្ឌ​ជាក់លាក់​ទេ ចម្លើយ​គឺ​មែនហើយ វា​អាស្រ័យ​លើ​ការ​ប្រ​ព្រឹ​ត្ដ​។ លោក Biden ក៏បាន​ជូនដំណឹង​ផង​ដែរ​ថា​ សហរដ្ឋ​អាមេរិក​បាន​ពង្រីក​តំបន់​សុវត្ថិភាព​នៅ​ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិ​កា​ប៊ុល​ ហើយ​លោក​បាន​បន្ថែម​ថា ​លោក​កំពុង​ពិភាក្សា​ជាមួយ​មន្ត្រី​យោធា​អាមេរិក ​អំពី​លទ្ធភាព​ពង្រីក​បេសកកម្ម​ជម្លៀស​មនុស្ស​ឱ្យ​ហួស​ពី​កាល​បរិច្ឆេទ​កំណត់​ថ្ងៃ​ទី​៣១ ខែ​សីហា​។​ប្រធានាធិបតី Joe Biden បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​ល្បឿន​នៃ​ការ​ជម្លៀស​ជនជាតិ​អាមេរិក​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក ​ដែល​មាន​ហានិភ័យ​និង​អ្នក​ផ្សេងទៀត​ចេញពី​អាកាស​យានដ្ឋាន​កា​ប៊ុល​ បាន​កើន​ឡើង​កាលពី​ចុង​សប្តាហ៍​នេះ​ ទោះបីជា​វា​នៅតែ​ងាយ​រងគ្រោះ​ចំពោះ​ការ​គំរាម​កំហែងពី​ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ីស្លាម​ក៏ដោយ​។​ ​ថ្លែង​នៅ​ឯ​សេត​វិមាន​លោក Biden បាន​និយាយ​ថា ​មនុស្ស ១១.០០០​នាក់​ត្រូវ​បាន​ដឹក​តាម​យន្តហោះ​ពី​រដ្ឋធានី​កា​ប៊ុល​ក្នុង​រយៈពេល ៣៦​ម៉ោង​នៅ​ចុង​សប្តាហ៍​នេះ ប៉ុន្តែ​លោក​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ​៕ អត្ថបទ៖ សុខមាន

មនុស្ស ២២​នាក់​ស្លាប់ ​និង​ជាច្រើន​នាក់​ទៀត​កំពុង​បាត់​ខ្លួន​ក្នុង​គ្រោះ​ទឹកជំនន់​នៅ​រដ្ឋ Tennessee

2021/08/23 06:15:08 pm        2064
​អាមេរិក៖ មនុស្ស​ចំនួន​ ២២នាក់បាន​ស្លាប់ ហើយ​ក្រុម​ជួយសង្គ្រោះ​បាន​ស្វែងរក​យ៉ាង​អស់សង្ឃឹម​កាលពី​ថ្ងៃអាទិត្យ ​ស្រប​ពេល​លំនៅឋាន​ជាច្រើន​ខ្នង​បាន​បាក់បែក និង​មនុស្ស​រាប់​សិប​នាក់​នៅតែ​បាត់​ខ្លួន​បន្ទាប់ពី​ភ្លៀង​បំបែក​កំណត់ត្រា ​បាន​បណ្តាល​ឱ្យ​មាន​ទឹកជំនន់​ហក់​ឡើង​ខ្ពស់​នៅ​ទូទាំង​រដ្ឋ Tennessee ភាគ​កណ្ដាល​។​ចំណែក​ឯ​ទីប្រជុំជន​នៅ​ទូទាំង​រដ្ឋ New Jersey បាន​រាយការណ៍​ថា​ មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ​និង​ទឹកជំនន់​តាម​ដង​ផ្លូវ​កាលពី​ថ្ងៃអាទិត្យ ខណៈ​ព្យុះ​ត្រូ​ពិ​ក Henri បាន​បោកបក់​ទៅកាន់​ភាគ​ឦសាន​សហរដ្ឋអាមេរិក​។​ ទឹកជំនន់​កាលពី​ថ្ងៃ​សៅរ៍​ នៅ​តំបន់​ជនបទ​មួយចំនួន​បាន​ជន់​លិច​ផ្លូវថ្នល់ អង់​តែ​ន​ទូរស័ព្ទ និង​ខ្សែ​ទូរស័ព្ទ​ដែល​ធ្វើ​ឱ្យ​គ្រួសារ​មិន​ច្បាស់​ថា ​តើ​មនុស្ស​ជាទី​ស្រ​លាញ់​​របស់​ពួកគេ​រួច​ផុត​ពី​គ្រោះ​ទឹកជំនន់​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ​ឬ​យ៉ាងណា​។ លោកស្រី Kristi Brown អ្នក​សម្រប​សម្រួល​ផ្នែក​ត្រួតពិនិត្យ​សុខភាព​ និង​សុវត្ថិភាព​ជាមួយ​សាលា Humphreys County Schools បាន​​និយាយ​ថា ​បុគ្គលិក​សង្គ្រោះ​គ្រាអាសន្ន​កំពុង​ស្វែងរក​ពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយ​។ក្រុម​អាជ្ញាធរ​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ ពួកគេ​បារម្ភ​ថា​ចំនួន​អ្នក​ស្លាប់​អាច​កើន​ឡើង​ទៀត​។ គិត​មកដល់​ថ្ងៃអាទិត្យ​ម្សិលមិញ ​ទឹកជំនន់​បាន​ស្រកដោយ​បន្សល់ទុក​នូវ​កម្ទេចកំទី​ពី​រថយន្ត អាជីវកម្ម និង​ផ្ទះសម្បែង​ដែល​រង​ការខូចខាត​៕ អត្ថបទ៖ សុខមាន

មហាក្សត្រ​ម៉ាឡេស៊ី​ជ្រើសតាំងអតីត​ឧបនាយករដ្ឋមន្ត្រីលោក Ismail Sabri Yaakob​ ជា​មេដឹកនាំ​ថ្មី

2021/08/21 05:33:08 pm        633
​ម៉ាឡេស៊ី៖ គណបក្ស​នយោបាយ​ដែល​កាន់អំណាច​យូរ​ជាងគេ​របស់​ប្រទេស​ម៉ាឡេស៊ី បានទទួលតំណែង​ជា​នាយករដ្ឋមន្ត្រីដែល​ខ្លួន​បាន​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ២០១៨ បន្ទាប់ពី​មហាក្សត្រ Sultan Abdullah Sultan Ahmad Shah កាលពី​ថ្ងៃ​សុក្រ​បាន​តែង​តាំងលោក Ismail Sabri Yaakob ជា​មេដឹកនាំ​ថ្មី​របស់​ប្រទេស​។លោក Ismail គឺជា​ឧបនាយករដ្ឋមន្ត្រីនៅ​ក្រោម​រដ្ឋាភិបាល​រប​ស់​លោក Muhyiddin Yassin ដែល​បាន​លាលែង​ពី​តំណែង​កាលពីថ្ងៃ​ចន្ទ បន្ទាប់ពី​កាន់​តំណែង​បាន​ជិត ​១៨​ខែ។​ ​ការតែង​តាំង​របស់​លោក Ismail នឹង​នាំ​មកវិញ​នូវ​ការគ្រប់គ្រង​របស់​គណ​បក្ស​អង្គការ​ជាតិម៉ាឡេស៊ីរួប​រួម​ ដែល​បាន​ដឹកនាំ​ប្រទេស​ម៉ាឡេស៊ីចាប់​តាំង​ពី​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ​១៩៥៧ ប៉ុន្តែ​ត្រូវ​បាន​បណ្ដេញ​ចេញ​ក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ដោយសារ​រឿងអាស្រូវ​ហិរញ្ញវត្ថុ​លុយ​រាប់​ពាន់​លាន​ដុល្លារ​។ មហាក្សត្រ ​Sultan Abdullah Sultan Ahmad Shah មាន​បន្ទូល​ថា លោក Ismail ទទួល​បាន​ការ​គាំទ្រ​ពី​សមាជិកសភា ១១៤​រូប​។លោក Ismail អាយុ ៦១​ឆ្នាំ​នឹង​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី​៩ របស់​ម៉ាឡេស៊ី​នៅ​ថ្ងៃ​សៅរ៍​នេះ​។ ការប្រកាស​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពីមហាក្សត្រ​បាន​ជួប​ជា​មួយ​អ្នកគ្រប់គ្រង​រដ្ឋ​ម៉ាឡេស៊ី ដែល​បាន​ផ្តល់​យោ​បល់​ដល់​ព្រះអង្គ​អំពី​ការ​តែង​តាំង​នេះ​។ មហាក្សត្រ ​Sultan Abdullah បាន​មាន​បន្ទូល​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ព្រះអង្គ​សង្ឃឹមថា​ ការតែងតាំង​លោក Ismail នឹង​នាំមក​នូវ​ការ​បញ្ចប់​នូវ​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​៕អត្ថបទ៖ ប៊ុន ថន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាបើកពិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ-១៩ ឆ្នាំ២០២១

2021/08/21 02:25:48 am        270
ភ្នំពេញ៖ នៅល្ងាច ថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ១៩ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបើកអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ១៩ ឆ្នាំ២០២១៕

ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​បារម្ភ​ពី​បញ្ហា​ស្ត្រី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/08/19 08:09:46 pm        674
​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃ​ពុធ​​បាន​និយាយ​ថា ​លោក​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​វិបត្តិ​មនុស្សធម៌ ដែល​កំពុង​រីក​ធំ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​។​​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​ទីក្រុង​ហ្សឺ​ណែវ ​លោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា​ លោក​មានការ​ព្រួយបារម្ភ​ជាពិសេស​អំពី​សុខភាព ​និង​សុខុមាលភាព​របស់​ស្ត្រី ​និង​ក្មេង​ស្រី​។​ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក ​ក៏បាន​អំពាវនាវ​ជាថ្មី​ម្តង​ទៀត​ផង​ដែរទៅ​ដល់​ប្រទេស​នានា​ឱ្យ ​''ចែករំលែក​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 និង​បង្កើន​ការផលិត​ឱ្យ​មាន​សមធម៌''។​ លោក​បាន​និយាយ​ថា ​សហរដ្ឋអាមេរិក​គឺជា​អ្នក​ផ្តល់​ជំនួយ​ធំ​ជាង​គេ​ ហើយ​លោក​បាន​លើកទឹកចិត្ត​ប្រទេស​ជាច្រើន​ឱ្យ​ធ្វើ​តាម​សហរដ្ឋអាមេរិក​៕អត្ថបទ៖ សុខមាន

ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ភៀសខ្លួន​ជាង ៦០០​នាក់​បាន​សម្រុក​ចូល​ក្នុង​យន្តហោះ​យោធា​អាមេរិក​

2021/08/18 06:58:33 pm        1298
​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ រូបភាព​បង្ហាញ​ពី​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាង ​៦០០​នាក់​រួមមាន​ស្ត្រី បុរស កុមារ និង​មនុស្ស​ចាស់​កំពុង​អង្គុយ​ផ្ទាល់​នឹង​កម្រាល​យន្តហោះ​ ដោយ​គ្មាន​កៅអី​ក្នុង​យន្តហោះ​យោធា​របស់​សហរដ្ឋអាមេរិក ជា​ផ្នែក​មួយ​នៃ​ការ​សម្រុកចូល​ទាំង​ស្លន់ស្លោ​ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​រដ្ឋធានី​កា​ប៊ុល​ធ្លាក់​ចូល​ក្នុង​ដៃ​ក្រុម​តា​លី​បង់​។​​រូបភាព​ដែល​ទទួល​បាន​ និង​បង្ហោះ​ដោយ​គេហទំព័រ​ព័ត៌មាន​យោ​ឈ្មោះថា Defence One ត្រូវ​បាន​ថត​នៅ​ខាងក្នុង​យន្តហោះ​ដឹកជញ្ជូន C-17 របស់​កងទ័ពអាកាស​អាមេរិក​។ ​យោង​តាម​គេហទំព័រ​នេះ​បាន​ឲ្យ​ដឹង​ថា ​ជនជាតិ​អា​ហ្វ​ហ្គា​ន​ដែល​បាន​សម្រុក​ចូល​ទៅ​ក្នុង​យន្តហោះ ដឹកទំនិញ​យក្ស​នៅ​លើ​ជើង​ហោះហើរ​កាលពី​យប់​ថ្ងៃអាទិត្យ (១៥ សីហា​) ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជម្លៀស​ចេញ​ដោយ​អាជ្ញាធរ​អាមេរិក​។​ ​យោធា​អាមេរិក​និយាយ​ថា ​មាន​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រមាណ​ ៦៤០​នាក់​នៅ​លើ​យន្តហោះ​។​​មន្ត្រី​អាមេរិក​ម្នាក់​បាន​ប្រាប់​គេហទំព័រ Defence One ថា​ ចំនួន​ច្រើន​បែបនេះ​ក្នុង​ជើង​ហោះ​ហើរ​តែមួយ​មិន​ត្រូវ​បាន​គ្រោង​ទុក​ទេ ដោយ​មនុស្ស​ជាច្រើន​បាន​តោង​ឡើង​ជណ្ដើរ​នៅ​ខាងក្រោយ​យន្តហោះ​ទាំងអស់​សង្ឃឹម​។ ​មន្ត្រី​បាន​និយាយ​ថា ក្រុម​អាកាសយានិក​បានសម្រេច​ចិត្ត​ទទួល ជាជាង​បណ្ដេញ​ពួកគេ​ចុះទៅ​វិញ​។​ ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​ ស្រប​ពេល​ដែល​ក្រុម​យុទ្ធ​ជនតា​លី​បង់​បាន​សម្រុក ​ទៅកាន់​តាម​ដង​ផ្លូវ​នានា​ក្នុង​រដ្ឋធានី​កា​ប៊ុល ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យ​ស្លន់ស្លោ​ប្រញាប់ប្រញាល់​ទៅ​អាកាសយានដ្ឋាន ​ដើម្បី​ព្យាយាម​ស្វែងរក​ជើង​ហោះហើរ​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​៕ អត្ថបទ៖ សុខមាន

ពិភពលោក​បញ្ចេញ​ប្រតិកម្ម​ពី​ស្ថានភាព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​ពួក​តា​លី​បង់​ក្ដោប​ក្ដាប់​រដ្ឋធានី​កា​ប៊ុល​

2021/08/17 06:51:35 pm        444
​អា​ហ្វ​ហ្គា​នី​ស្ថាន៖ រដ្ឋាភិបាល​ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ជុំវិញ​ពិភពលោក​ បាន​ប្រតិកម្ម​ចំពោះ​ស្ថានការណ៍​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ​នៅ​ពេល​ដែល​កងកម្លាំង​តា​លី​បង់​បាន​ចូល​រដ្ឋធានី​កា​ប៊ុល​កាលពី​ថ្ងៃអាទិត្យ ដោយ​ប្រទេស​ជាច្រើន​កំពុង​ជម្លៀស​បុគ្គលិក​ការទូត ខណៈ​ប្រទេស​ផ្សេងទៀត​បាន​ប្ដេជ្ញា​បន្ត​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​។​​ខណៈ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​បាន​សន្យា​ថា​នឹង​បន្ត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក Antonio Guterres កំពុង​តាមដាន​ស្ថានការណ៍​ដែល​វិវត្ត​យ៉ាង​ឆាប់​រហ័ស ហើយ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​កាលពី​ថ្ងៃអាទិត្យ​ បាន​ជំរុញ​ឱ្យ​ពួកតា​លី​បង់ ​និង​គ្រប់​ភាគី​ទាំងអស់​អនុវត្ត​ការ​អត់ធ្មត់​បំផុត ដើម្បី​ការពារ​អាយុជីវិត​ និង​ធានា​ថាតម្រូវការ​មនុស្សធម៌​អាច​ត្រូវ​បាន​ដោះស្រាយ​។ ​ជាមួយ​គ្នា​នេះ​ដែរ​ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ​អាមេរិក ​លោកស្រី Liz Cheney បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​លោក Joe Biden ក៏ដូចជា​រដ្ឋបាល​អតីត​ប្រធានាធិបតី Donald Trump នា​ពេល​កន្លងមក​គួរតែ​ទទួលខុសត្រូវ ​ចំពោះ​ការ​វាយ​លុក​ដណ្ដើម​អំណាច​យ៉ាង​ឆាប់រហ័ស​ របស់​ពួក​តា​លី​បង់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​​នាយករដ្ឋមន្ត្រី​អង់គ្លេស​ លោក Boris Johnson បាន​ជួប​ប្រជុំ​គណៈកម្មការ​គ្រាអាសន្ន ​ស្ដីពី​ការ​វិវត្ត​ចុងក្រោយ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​រសៀល​ថ្ងៃអាទិត្យ​ ហើយ​លោក​បាន​ជំរុញ​ឱ្យ​ប្រឆាំង​នឹង​ការ​ទទួល​ស្គាល់​ឯកតោភាគី​ថា ​តា​ពួក​លី​បង់​ជា​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន។​ ​អាល្លឺម៉ង់​បាន​បិទ​ស្ថានទូត​របស់​ខ្លួន​នៅ​រដ្ឋធានី​កា​ប៊ុល ​ហើយ​បាន​និយាយ​ថា ​ខ្លួន​បាន​នឹង​កំពុង​បន្ត​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ដើម្បី​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​។​ ​ប្រេសិត​ពិសេស​របស់​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ប្រចាំ​ប្រទេស​អាហ្វហ្គានីស្ថាន ​លោក​ Zamir Kabulov បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ Ekho Moskvy កាលពី​ថ្ងៃ​ចន្ទ​ថា ​ប្រទេស​រុស្ស៊ី​នឹង​ដក​បុគ្គលិក​ប្រហែល ១០០​នាក់​ជាបន្ទាន់​ពី​ស្ថានទូត​របស់​ខ្លួន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​ ចំណែក​ទួរគី​បាន​និយាយ​ថា ​ខ្លួន​នឹង​រក្សា​ស្ថានទូត​របស់​ខ្លួន​នៅ​រដ្ឋធានី​កា​ប៊ុល ហើយ​បន្ត​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ដែល​ចង់​ចាកចេញ​។ ​រីឯ​រដ្ឋមន្ត្រីការបរទេស​ចិន​បាន​រិះគន់​អាមេរិក ​ដែល​ដក​ខ្លួន​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​តក់ក្រហល់​ពេក​៕អត្ថបទ៖ សុខមាន

អ្នក​ស្លាប់​ដោយសារ​ទឹកជំនន់​នៅ​ទួរគី​បាន​កើន​ឡើង​ដល់ ​៧៧​នាក់ និង​ ៤៧​នាក់​បាត់​ខ្លួន

2021/08/17 06:17:09 pm        585
​ទួរគី៖ មនុស្ស​យ៉ាងហោចណាស់ ៧៧​នាក់​បាន​ស្លាប់​ ហើយ​បុគ្គលិក​សង្គ្រោះ​បន្ទាន់​បន្ត​ស្វែង​រក​មនុស្ស ៤៧​នាក់​ផ្សេងទៀត​ដែល​បាត់​ខ្លួន ​បន្ទាប់ពី​ទឹកជំនន់​ដ៏​គំហុក​បាន​ហូរ​កាត់​ខេត្ត​នានា​ក្នុង​តំបន់​សមុទ្រ​ខ្មៅ​របស់​ទួរគី​។​​ទឹកជំនន់​កាលពី​សប្តាហ៍​មុន​បាន​នាំមក​នូវ​ភាព​ច្របូកច្របល់ ​ស្រប​ពេល​ដែល​ទឹកភ្លៀង​បាន​ហូរ​កួច​រថយន្ត​រាប់​សិប​គ្រឿង ​និង​កម្ទេចកំទី​ជាច្រើន​នៅ​តាម​ដង​ផ្លូវ បំផ្លាញ​អគារ និង​ស្ពាន បិទផ្លូវ និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី​។ នាយក​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​និង​គ្រាអាសន្ន (AFAD) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា មនុស្ស ៦២​នាក់​បាន​ស្លាប់​ដោយសារ​គ្រោះ​ទឹកជំនន់​នៅ​ខេត្ត Kastamonu។ មនុស្ស ១៤​នាក់​ផ្សេងទៀត​បាន​ស្លាប់​នៅ​ខេត្ត Sinop និង​ម្នា​ក់​​នៅ​ខេត្ត Bartin​។មនុស្ស​ចំនួន ៤៧​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បាត់​ខ្លួន​នៅ​ក្នុង​ខេត្ត Kastamonu និង​ខេត្ត Sinop​។ នាយក​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​និង​គ្រាអាសន្ន​បាន​និយាយ​ថា​ បុគ្គលិក​ប្រហែល ៨.០០០​នាក់​ដែល​គាំទ្រ​ដោយ​សុនខ​សង្គ្រោះ​ចំនួន ២០​ក្បាល​បាន​ចូលរួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​ និង​ជំនួយ​៕អត្ថបទ៖ សុខមាន

មនុស្ស​ ៧​នាក់​ស្លាប់​ ខណៈ​រាប់​ពាន់​នាក់​សម្រុក​ទៅកាន់​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល​គេច​ពី​ពួក​តា​លី​បង់

2021/08/17 05:30:25 pm        531
​អាហ្វហ្គានីស្ថាន៖ មនុស្ស ​៧​នាក់​ត្រូវ​គេ​រាយការណ៍​ថា​បាន​ស្លាប់ ខណៈ​ភាព​ច្របូកច្របល់​បាន​ផ្ទុះ​ឡើង​នៅ​អាកាសយានដ្ឋាន​រដ្ឋធានី​កា​ប៊ុល​កាលពី​ថ្ងៃ​ចន្ទ ដោយមាន​ប្រជាពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ភាព​អស់​សង្ឃឹមកំពុង​ព្យាយាម​រត់គេច ​ចេញពី​របប​គ្រប់គ្រង​របស់​ពួក​បះបោរ​តា​លី​បង់​។​សារព័ត៌មាន ​The Wall Street Journal បាន​រាយការណ៍​ថា​ មាន​អំពើ​ហិង្សាបាន​ផ្ទុះឡើង​នៅ​ឯ​ព្រលានយន្តហោះ​កា​ប៊ុល ខណៈ​ពលរដ្ឋ​ព្យាយាម​គេច​ពី​ពួក​តា​លី​បង់​។​ ​ទាំង​កងទ័ព​អាមេរិក និង​ក្រុម​អ្នក​ប្រយុទ្ធ​តា​លី​បង់​បាន​បាញ់​ឡើងលើ​អាកាស ខណៈ​ហ្វូង​មនុស្ស​អស់​សង្ឃឹម​បាន​ប្រញាប់ប្រញាល់​ទៅ​ទីនោះ​ ដោយ​សង្ឃឹម​ថា​នឹង​បាន​ឡើង​ជិះ​ជើង​ហោះ​ហើរ​ស៊ីវិល ដែល​ភាគច្រើន​ត្រូវ​បាន​លុបចោល​។ អ្នក​ផ្សេងទៀត​បង្វែរ​ទិសដៅ​ទៅកាន់​ផ្នែក​យោធា​ នៃ​អាកាស​យានដ្ឋាន​ដែល​រដ្ឋាភិបាល​អាមេរិក អង់គ្លេស និង​រដ្ឋាភិបាល​បរទេស​ដទៃ​ទៀត​កំពុង​ដឹក​ជនជាតិ​របស់​ពួកគេ ក៏ដូចជា​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​មួយ​ចំនួន​ ដែល​បាន​ធ្វើ​ការ​ឱ្យ​ពួកគេ​ចេញពី​ប្រទេស​នេះ​។ ​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់​ពាន់​នាក់ ​បាន​ធ្វើ​ដំណើ​រ​ទៅកាន់​អាកាសយានដ្ឋាន​ដោយ​អស់សង្ឃឹម ​ដោយ​អ្នកខ្លះ​តោង​ជាប់​នឹង​យន្តហោះ​ដឹកជញ្ជូន​យោធា​អាមេរិក ​នៅ​ពេល​ដែល​យន្ត​ហោះ​ចេញ​ដំណើរ​លើ​ផ្លូវ​រត់​។ ក្រោយមក​វីដេអូ​បាន​បង្ហាញ​ថា​ មនុស្ស​បាន​ធ្លាក់​ពី​យន្តហោះ​តែមួយបន្ទាប់ពី​បាន​ហោះ​ឡើង​។​ស្រប​ពេល​មាន​ភាព​ច្របូកច្របល់ កងទ័ព​អាមេរិក​បាន​បាញ់​ឡើងលើ​អាកាស​ដើម្បី​រារាំង​មនុស្ស​ ដែល​ព្យាយាម​ប្រជ្រៀត​យក​ផ្លូវ​ឆ្ពោះ​ទៅ​ជើង​ហោះ​ហើរ​យោធា​មួយ ​ដែល​បាន​ជម្លៀស​អ្នកការទូត​អាមេរិក​ និង​បុគ្គលិក​ស្ថានទូត។ ដំបូង​ឡើយ​មនុស្ស ៥​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ស្លាប់​។ សាក្សី​ម្នាក់​បាន​និយាយ​ថា ​វា​មិន​ច្បាស់​ទេ​ ថា​តើ​ពួកគេ​ត្រូវ​បាន​បាញ់សម្លាប់ ​ឬ​ស្លាប់​នៅ​ក្នុង​ការ​រត់​ជាន់គ្នា​។ មន្ត្រី​អាមេរិក​ម្នាក់​ក៏បាន​និយាយ​ផង​ដែរ​ថា ​ខ្មាន់កាំភ្លើង​ ២នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កងកម្លាំង​អាមេរិក​ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ​។ អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​បាន​និយាយ​ថា ​មានការ​ចង្អុល​បង្ហាញ​ថា ​ទាហាន​អាមេរិក​ម្នាក់​បាន​រង​របួស​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM