សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លាលែង​ពី​តំណែង​បន្ទាប់ពី​ចូល​គាល់​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​នេះ​

2021/08/16 09:37:22 pm        339
​ម៉ាឡេស៊ី​៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ លោក Muhyiddin Yassin បាន​ថ្វាយ​លិខិត​លាលែង​តំណែង​របស់​លោក​ដល់​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​ក្លាយ​ជា​មេដឹកនាំ​ដែល​កាន់អំណាច​ខ្លី​បំផុត​បន្ទាប់ពី​បាន​សារភាព​ថា ​លោក​បាត់បង់​ការ​គាំទ្រ​សំឡេង​ភាគច្រើន​ក្នុង​ការដឹកនាំ​រដ្ឋាភិបាល​។​​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ លោក Khairy Jamaluddin បាន​សរសេរ​នៅ​លើ Instagram ថា ''គណៈរដ្ឋមន្ត្រី​បាន​ដាក់​សំណើសុំ​លាលែង​ពី​តំណែង​របស់​យើង​'' ដល់​ព្រះមហាក្សត្រ​ភ្លាមៗ បន្ទាប់ពី​លោក Muhyiddin បាន​ចាក​ចេញពី​រាជវាំង​ក្រោយ​គាល់​ព្រះមហាក្សត្រ​។ ការ​ចាក​ចេញ​របស់​លោក Muhyidddin កើតឡើង​តិច​ជាង ១៨​ខែ​បន្ទាប់ពី​ចូលកាន់​តំណែង ​ហើយ​នឹង​ធ្វើ​ឱ្យ​ប្រទេស​ធ្លាក់​ក្នុង​វិបត្តិ​ថ្មី​ ស្រប​ពេល​មាន​ជំងឺ​រាតត្បាត​សកល​កាន់តែ​ធ្ងន់ធ្ងរ។​ ​មេដឹកនាំ​នយោបាយ​បាន​ចាប់ផ្ដើម​ប្រទាំង​ប្រទើស​គ្នា​រួច​ទៅ​ហើយ ​សម្រាប់​តំណែង​កំពូល​ដោយ​ឧបនាយករដ្ឋមន្ត្រី​រប​ស់​លោក​គឺ​លោក Ismail Sabri ប្រមូល​ការ​គាំទ្រ​ដើម្បី​ស្នង​តំណែង​ពី​ លោក Muhyiddin និង​រក្សា​រដ្ឋាភិបាល​ឱ្យ​នៅ​ដដែល​៕​អត្ថបទ៖ សុខមាន

នាយករដ្ឋមន្ត្រី​អង់គ្លេស​៖ ​គ្មាន​នរណា​ម្នាក់​គួរ​ទទួលស្គាល់​ទ្វេភាគី​ថា​ តា​លី​បង់​ជា​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ឡើយ​

2021/08/16 06:26:30 pm        684
​អង់គ្លេស៖ លោកនាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស Boris Johnson បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​គ្មាន​នរណា​ម្នាក់​គួរ​ទទួលស្គាល់​ទ្វេភាគី​ថា​ តា​លី​បង់​ជា​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ឡើយ​។ សេចក្ដី​ថ្លែងការណ៍​រប​ស់​លោក​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​ បន្ទាប់ពី​ពួក​តា​លី​បង់​បាន​កាន់កាប់​ភាគ​ច្រើន​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​ដែល​ហែកហួរ​ដោយ​សង្គ្រាម​។​​លោក Boris Johnson បាន​និយាយ​នៅ​ក្នុង​ឃ្លី​ប​សម្ភាសន៍​មួយ​ថា យើង​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ទទួល​ស្គាល់​ពួក​តា​លី​បង់​ជា​ទ្វេភាគី​ទេ ដោយ​ទទូច​ឱ្យ​ប្រទេស​លោក​ខាង​លិច​រួមគ្នា​លើ​បញ្ហា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ​តាមរយៈ​យន្តការ​ដូចជា​អង្គការសហប្រជាជាតិ និង​ណា​តូ​ជា​ដើម​។​ ​លោក​បាន​សារភាព​ថា​ ការសម្រេចចិត្ត​របស់​អាមេរិក​ក្នុង​ការ​ដក​ខ្លួន​ចេញពី​ប្រទេស​នេះ​បាន ​“​ព​ន្លឿ​ន​អ្វីៗ​គ្រប់យ៉ាង​” នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​ប៉ុន្តែ​បាន​និយាយ​ថា ​“​យើង​បាន​ដឹង​ជា​យូរ​មក​ហើយ​ថា​ រឿងរ៉ាវ​នឹង​ក្លាយ​ជា​បែបនេះ​។​លោក​បាន​បន្ថែម​ថា យើង​ចង់បាន​ជំហរ​រួបរួម​មួយ​ក្នុងចំណោម​អ្នក​ដែល​មាន​គំនិត​ដូចគ្នា​ តាម​ដែល​យើង​អាច​ទទួល​បាន ដូច្នេះ​យើង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន ​ដើម្បី​ទប់ស្កាត់​អា​ហ្វ​ហ្គា​នី​ស្ថាន​កុំ​ឲ្យ​វិលត្រឡប់​ ទៅ​រក​ជំរំ​បង្ក​កំណើត​ភេរវកម្ម​ឡើងវិញ​។​ ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ RIA បាន​រាយការណ៍​ថា ដោយឡែក​កាលពី​ថ្ងៃអាទិត្យ ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា ​ខ្លួន​មិនទាន់​ទទួលស្គាល់​ក្រុម​បះបោរ​តា​លី​បង់​ថា ​ជា​អាជ្ញាធរ​ស្របច្បាប់​ថ្មី​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះ​ទេ​៕អត្ថបទ៖ សុខមាន

ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​ភៀសខ្លួន​ចេញពី​ប្រទេស​ ខណៈ​អាមេរិក​ប្រញាប់ប្រញាល់​ចាកចេញ​ពេល​ពួក​តា​លី​បង់​គ្រប់គ្រង​អំណាច​

2021/08/16 11:06:18 am        382
​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​កាលពី​ថ្ងៃអាទិត្យ​ ខណៈ​ក្រុម​តា​លី​បង់​ និង​ក្រុម​យុទ្ធជន​របស់​ខ្លួន​នៅ​រដ្ឋធានី​កា​ប៊ុលឈាន​ដល់​ការ​ដណ្ដើម​អំណាច​នយោបាយ​។២០​ឆ្នាំ​បន្ទាប់ពី​បាន​ផ្តួល​រំលំ​របប​សកម្ម​ប្រយុទ្ធ អាមេរិក​ដែល​បាន​ប្រញាប់ប្រញាល់​ចាក​ចេញ​ពី​ប្រទេស ​បន្ទាប់ពី​ការ​បាត់​បង់ជីវិត​ជនជាតិ​អាមេរិក​រាប់​ពាន់​នាក់ និង​ប្រាក់​រាប់ពាន់​លាន​ដុល្លារ បាន​បរាជ័យ​ក្នុង​ការ​នាំមក​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​យូរអង្វែង​។​ ​ការ​ចាកចេញ​របស់​ប្រធានាធិបតី Ashraf Ghani និង​ការ​ជម្លៀស​បុគ្គលិក​ទាំង​អស់​ចេញពី​ស្ថានទូត​អាមេរិក​ភ្លាមៗ បន្ទាប់ពី​ការ​វាយ​លុក​របស់​ពួកតា​លី​បង់​យ៉ាង​ឆាប់រហ័ស​នៅ​ទូទាំង​ប្រទេស ​ដែល​នាំមក​នូវ​ការ​បញ្ចប់​ដ៏​អាម៉ាស់​ចំពោះ​វត្តមាន​យោធា​អាមេរិក ​បន្ទាប់ពី​ពីរ​ទសវត្សរ៍​មកនេះ​។​ ​ក្រោយមក​វីដេអូ​ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន Al Jazeera បាន​បង្ហាញ​ពី​រូបភាព​យុទ្ធ​ជនតា​លី​បង់​ប្រដាប់​ដោយ​អាវុធ ​នៅ​ខាងក្នុង​វិមាន​ប្រធានាធិបតី​កំពុង​អង្គុយ​លើ​កៅអី កាន់​កាំភ្លើង​ដើរ​ជុំវិញ ​និង​ថតរូប​ឲ្យ​គ្នា​ទៅវិញទៅមក​។​លោក Abdullah Abdullah ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ផ្សះផ្សា​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ​បាន​បញ្ជាក់​ពី​របាយការណ៍​ដែល​ថា​ លោក Ghani បាន​ចាក​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ​ក្រុមការងារ​របស់​លោក Ghani បាន​បញ្ជាក់​ពី​ការ​ចាក​ចេញ​របស់​លោក​ទៅកាន់​ស្ថានីយ​ទូរទស្សន៍ CNBC។ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​នៅលើ​ទំព័រ Facebook ផ្លូវការ​របស់​លោក លោក Ghani ដែល​បាន​និយាយ​ថា​ លោក​ចាកចេញ​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​ចៀសវាង​ការ​បង្ហូរ​ឈាម​ មិនបាន​បញ្ជាក់​ពី​ទីតាំង​ ឬ​ទិសដៅ​របស់​លោក​ទេ​៕អត្ថបទ៖ សុខមាន

ទឹកជំនន់​ និង​បំណាក់​ដី​ធ្ងន់ធ្ងរ​នៅ​ប្រទេស​ទួរគី​ភាគ​ខាងជើង​សម្លាប់​មនុស្ស​ ១៧នាក់

2021/08/13 02:33:09 pm        620
​ទួរគី៖ ក្រុម​អាជ្ញាធរ​ទួរគី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​អ្នក​ស្លាប់ដោយ​សារ​ទឹកជំនន់ ​និង​បំណាក់​ដី​ធ្ងន់ធ្ងរ​ដែល​បាន​វាយប្រហារ​ប្រទេស​នៅ​ភាគ​ខាងជើង​បាន​កើន​ឡើង​ដល់ ​១៧​នាក់ និង​ម្នាក់​ត្រូវ​គេ​រាយ​កា​រថា​កំពុង​បាត់​ខ្លួន​។​​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ឱ្យ​មាន​ទឹកជំនន់​ធ្ងន់ធ្ងរ ​និង​បំណាក់​ដី​នៅ​ឆ្នេរសមុទ្រ​ខ្មៅ​។ ទឹកជំនន់​បាន​វាយ​លុក​បណ្ដា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ដូចជា​ខេត្ត Bartin, Kastamonu, Sinop, និង​ខេត្ត Samsun កាលពី​ថ្ងៃ​ពុធ​ដោយ​បំផ្លាញ​ផ្ទះសម្បែង​ និង​ស្ពាន​ និង​ហូរ​កួច​រថយន្ត​តាម​ទឹកជំនន់​។ ឧទ្ធម្ភាគចក្រ​ក៏​ត្រូវ​បា​ន​បញ្ជូនដើម្បី​ជួយសង្គ្រោះ​មនុស្ស​ជាច្រើន ​ដែល​ជាប់​នៅ​លើ​ដំបូល​ផ្ទះ​ផង​ដែរ​។ ប្រធាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​និង​គ្រាអាសន្ន​របស់​ប្រទេស (AFAD) បាន​បញ្ជាក់​ថា​ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​រក​ឃើញ​សាកសព​ជនរងគ្រោះ​យ៉ាងតិច ១៥​នាក់​នៅ​ក្នុង​ខេត្ត Kastamonu ជា​តំបន់​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ ជាទី​ដែល​អគារ​មួយ​នៅ​ទីក្រុង Bozkurt បាន​បាក់​រលំ​។​យោធា​បាន​និយាយ​ថា​ នៅ​ក្នុង​ខេត្ត Bartin មនុស្ស​យ៉ាងតិច ១៣​នាក់​បាន​រង​របួស​នៅ​ពេល​ដែល​ផ្នែក​មួយ​នៃ​ស្ពាន​បាន​បាក់​។ ឧទ្ធម្ភាគចក្រ​របស់​ក​ង​កម្លាំង​ប្រដាប់​អាវុធ​ទួរគី​ បាន​លើក​សណ្ដោង​មនុស្ស ៨០នាក់​ទៅកាន់​តំបន់​សុវត្ថិភាព​៕អត្ថបទ៖ ​សុខ​មាន

WHO ជំរុញ​ប្រទេស​ចិន​ឲ្យ​ចែករំលែក​ទិន្នន័យ​ទាំងអស់​ស្ដីពី​ការ​ឆ្លង​វីរុស ​COVID-19 ដំបូង​

2021/08/13 06:57:41 pm        891
​WHO៖ អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​១២ ខែ​សីហា​បាន​ជំ​រុញ​ឱ្យ​ប្រទេស​ចិន​ចែករំលែក​ទិន្នន័យ​ទាំងអស់​ពី​ករណី​ឆ្លង​ជំងឺ COVID-19 ដំបូង​បំផុត​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ឡើងវិញ​ពី​ប្រភព​ដើម​នៃ​ជំងឺ​រាតត្បាត​សកល​នេះ និង​បញ្ចេញ​ព័ត៌មាន​ដើម្បី​ដោះស្រាយ​បញ្ហា ​ទ្រឹស្ដី​លេច​ធ្លាយ​ចេញពី​មន្ទីរ​ពិសោធន៍​ដ៏​ចម្រូងចម្រាស​។​អង្គការ​សុខភាព​ពិភពលោក​បាន​សង្កត់ធ្ងន់​ថា ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​រក​ឲ្យ​ឃើញ​ប្រភព​ដើម​ នៃ​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​បំផុត​ក្នុង​រយៈពេល​ ១​សត​វត្សរ៍​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​ជាង​ ៤​លាន ៣​សែន​នាក់ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក ​ចាប់​តាំង​ពី​វីរុស​នេះ​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ទីក្រុង​អ៊ូ​ហាន ​ប្រទេស​ចិន​កាលពី​ខែ​ធ្នូ​ ឆ្នាំ​២០១៩ កន្លងទៅ​។​ ​ដោយ​ប្រឈម​ទៅ​នឹង​ការ​វាយបក​ទៅ​នឹង​ការរិះគន់​ពី​ទីក្រុង​ប៉េកាំង ទីភ្នាក់ងារ​សុខភាព​រ​បស់​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​សុំ​ឱ្យ​ផ្តល់ ​“ទិន្នន័យ​ទាំងអស់ និង​ចូល​ទៅ​គ្រប់កន្លែងតាម​តម្រូវការ​ ដើម្បី​ឱ្យ​ការសិក្សា​ជា​បន្តបន្ទាប់​អាច​ត្រូវ​បាន​ចាប់ផ្តើម​បាន​ឆាប់​បំផុត។​​បន្ទាប់ពី​ការ​ពន្យារពេល​ជាច្រើន ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​របស់​អង្គការ​សុខភាព​ពិភពលោក ​បាន​ទៅ​ទីក្រុង​ទីក្រុង​ហាន​កាលពី​ខែ​មករា​ ឆ្នាំ​២០២១ ដើម្បី​ផលិត​របាយការណ៍​ដំណាក់កាល​ដំបូង ​ដែល​ត្រូវ​បាន​សរសេរ​រួមគ្នា​ជាមួយ​សម​ភាគី​ចិន​របស់​ពួកគេ​៕អត្ថបទ៖ ​សុខ​មាន

មនុស្ស ៦​នាក់​ស្លាប់​រួម​ទាំង​ជនសង្ស័យ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​អង់គ្លេស តែ​មិន​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​ទេ​

2021/08/13 06:22:17 pm        520
អង់គ្លេស៖ មនុស្ស​ ៦​នាក់​បាន​ស្លាប់​រួម​ទាំង​ជន​សង​សង្ស័យ​ម្នាក់ ក្រោយ​ការ​បាញ់​ប្រហារ​នៅ​ទីក្រុង Plymouth ចក្រភព​អង់គ្លេស​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។​ ​នគរបាល​បាន​ឆ្លើយតប​ទៅ​នឹង​ “ឧបទ្ទវហេតុ​ប្រដាប់​អាវុធ​ធ្ងន់ធ្ងរ​” នៅ​ក្នុង​តំបន់ Keyham នៃ​ទីក្រុង​នៅ​ភាគ​និរតី​ចក្រភព​អង់គ្លេស​នៅ​ម៉ោង​ប្រហែល ៦​និង ១០នាទី​ល្ងាច នេះ​បើ​យោង​តាម​នគរបាល​ស្រុក ​Devon និង​ស្រុក Cornwall។​​នគរបាល​បាន​និយាយ​ថា​ នៅ​ពេល​ពួកគេ​ទៅដល់​ ពួកគេ​បាន​រក​ឃើញ​បុរស​ពីរ​នាក់​ និង​ស្ត្រី​ពីរ​នាក់​បាន​ស្លាប់​ដោយសារ​របួស​គ្រាប់កាំភ្លើង​។ ពួកគេ​ក៏បាន​រក​ឃើញ​បុរស​ម្នាក់​ដែល​គេ​ជឿ​ថា ​ជា​អ្នក​បាញ់​សម្លាប់​នៅ​កន្លែង​កើត​ហេតុ​ផង​ដែរ​។ អ្នក​ទាំង ៥ ត្រូវ​បាន​ប្រកាស​ថា​ស្លាប់​ដោយសារ​របួស​គ្រាប់កាំភ្លើង​។​ ​នគរបាល​បាន​និយាយ​ថា ​ស្ត្រី​ទី​៣ ម្នាក់​ត្រូវ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​តំបន់​តែ​ក្រោយមក​ក៏បាន​ស្លាប់​ដែរ​។​​នគរបាល​បាន​និយាយ​ថា​ សាច់ញាតិ​របស់​អ្នក​ស្លាប់​ទាំងអស់​ត្រូវ​បាន​ជូនដំណឹង​។ នគរបាល​មិនបាន​និយាយ​ថា ជនសង្ស័យ​ស្លាប់​ដោយ​របៀប​នោះ​ទេ ​ប៉ុន្តែ​គេ​បាន​ស្លាប់​មុន​ពេល​កម្លាំង​នគរបាល​ទៅដល់​។​ ឈ្មោះ​ និង​អាយុ​របស់​ជនរងគ្រោះ​មិន​ត្រូវ​បាន​បញ្ចេញ​នោះ​ទេ​៕ អត្ថបទ៖ ​សុខ​មាន

មណ្ឌល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 នៅ​ហ្វីលីពីន​បើក​ ២៤​ម៉ោង ខណៈ​វីរុស Delta គំរាម​ខ្លាំង​

2021/08/12 12:28:25 pm        367
​ហ្វីលីពីន​៖ មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​បង្ការ​នៅ​ទូទាំង​រដ្ឋធានី​ម៉ានីល​ ប្រទេស​ហ្វីលីពីន ​កំពុង​ព្យាយាម​បង្កើន​ល្បឿន​អត្រា​ចាក់​វ៉ាក់សាំង​រួម​ទាំង​ការ​បើក ២៤​ម៉ោង​លើ​ ២៤​ម៉ោង​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ការ​ឆ្លង​វីរុស COVID-19 ដែល​ទាក់ទង​ទៅ​នឹង​ការ​រីក​រាលដាល​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​មាន​សមត្ថភាព​ឆ្លង​ខ្លាំង​។​​ដោយមាន​ត្រឹម​ជាង ១០% ​នៃ​ប្រជាជន​សរុប​ជាង ១១០​លាន​នាក់​របស់​ប្រទេស​នេះបាន​ចាក់​វ៉ាក់សាំង​ពេញលេញ ឬ​គ្រប់​ចំនួន​ដូ​ស មនុស្ស​រាប់​លាន​នាក់​នៅតែ​ងាយ​រងគ្រោះ​ដោយសារ​ការ​ឆ្លង​ជំងឺ​នេះ ​ស្រប​ពេល​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន ៧០​លាន​នាក់​មុន​ដំណាច់​ឆ្នាំនេះ​។​ ចលនា​ប្រជាពលរដ្ឋ​នៅ​តំបន់ Metro Manila ដែល​មាន​ទីក្រុង​ចំនួន ១៦ មាន​ប្រជាជន​ជាង ១៣លាន​នាក់​រស់នៅ ត្រូវ​បាន​រឹតត្បិត​ដើម្បី​ព្យាយាម​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។​ ​លោក Salvador Camacho វ័យ ៧១ឆ្នាំ​បាន​អស់​ក្ដីកង្វល់​ពី​ផល​ប៉ះពាល់​ដំបូង​របស់​លោក ​ហើយ​បាន​សម្រេច​ចិត្ត​ចាក់​វ៉ាក់សាំង នៅពេល​មណ្ឌល​ចាក់​វ៉ាក់សាំងមួយក្នុងចំណោម​​មជ្ឈមណ្ឌលចាក់​វ៉ាក់សាំង​បើក​ ២៤​ម៉ោងលើ​ ២៤ម៉ោងជាច្រើនបាន​បើក​សម្រាប់​ការ​ណាត់​ជួប​ទាំង​យប់​។លោក Joan Carbonell ដែល​ធ្វើការ​ជា​ប្រធាន​គ្រប់គ្រង​នៅ​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង ​នៅ​រដ្ឋធានី​ម៉ានីល​បាន​និយាយ​ថា​ ការសម្រេចចិត្ត​ធ្វើឡើង​ដោយ​មជ្ឈមណ្ឌល​មួយ​ចំនួនដើម្បី​បើក​នៅ​ពេល​យប់ ក៏​ដើម្បី​កំណ​ត​ចំនួន​មនុស្ស​នៅ​ពេល​ព្រឹក​ផង​ដែរ ខណៈ​ដែល​ប្រជាពលរដ្ឋ​ប្រញាប់ប្រញាល់​ទៅ​ទទួល​វ៉ាក់សាំង​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​ហ្វីលីពីន​មាន​ករណី​ឆ្លង​ជំងឺ ​COVID-19 ​ចំនួន ១​,៦៨៨,០៤០​នាក់​ និង​ស្លាប់​សរុប​ចំនួន ២៩​,៣៧៤​នាក់​៕អត្ថបទ៖ សុខមាន

ភ្លើង​ឆេះ​ព្រៃ​ក្នុង​ប្រទេស​អាល់​ហ្សេ​រី​សម្លាប់​មនុស្ស​ ៦៥​នាក់​រួម​ទាំង​ទាហាន​ជាច្រើន​នាក់​

2021/08/12 05:47:32 pm        417
​អាល់​ហ្សេ​រី​៖ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​អាល់​ហ្សេ​រី​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល់​ហ្សេ​រី​បាន​និយាយ​ថា ​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​ប្រទេស​អាល់​ហ្សេ​រី​បាន​សម្លាប់​មនុស្ស​ចំនួន ៦៥​នាក់​កាលពី​ថ្ងៃ​អង្គារ​រួម​ទាំង​ទាហាន ២៨​នាក់​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ជួយ​ពន្លត់ភ្លើង​នេះ​។​​យោធា​បាន​ប្រាប់​ទូរទស្សន៍​ឯកជន Ennahar របស់​អាល់​ហ្សេ​រីថា​ ទាហាន​ចំនួន ១២​នាក់​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ បន្ទាប់ពី​ភ្លើង​បាន​ឆាបឆេះ​នៅ​ក្នុង​តំបន់​ភ្នំ​របស់​ប្រទេស​នេះ​។​ ទូរ​ទស្សន៍ Ennahar បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា​ រលក​កម្ដៅ​ធ្ងន់ធ្ងរ​រហូតដល់ ៤៨​អង្សា​សេ​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​តំបន់​ភ្លើង​ឆេះ ខណៈ​ដែល​បុគ្គលិក​ការពារ​ស៊ីវិល​ជិត ១.០០០​នាក់​នៅ​តែ​បន្ត​ពន្លត់ភ្លើង​នេះ​។​ភ្លើង​ឆេះ​រាប់​សិប​កន្លែង​បាន​ឆាបឆេះ​តំបន់​ព្រៃ​ដាច់ដោយឡែក​ពី​គ្នា ​នៅ​ទូទាំង​ប្រទេស​អាល់​ហ្សេ​រី​ភាគ​ខាងជើង​ចាប់​តាំង​ពី​យប់​ថ្ងៃ​ចន្ទ ហើយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក Kamel Beldjoud បាន​ចោទ​ប្រកាន់​ក្រុម​អ្នក​ដុត​ព្រៃ​ថា​ បាន​បញ្ឆេះ​អណ្ដាត​ភ្លើង ​ដោយ​មិនបាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ការចោទប្រកាន់​ទាំងនេះ​ទេ​៕ អត្ថបទ៖ សុខមាន

មនុស្ស​យ៉ាង​ហោច​ណាស់ ១០​នាក់​ស្លាប់ ​និង​រាប់​សិប​នាក់​ជាប់​នៅ​ក្នុង​បំណាក់​ដី​នៅ​ឥណ្ឌា​

2021/08/12 05:21:16 pm        575
​ឥណ្ឌា៖ មនុស្ស​យ៉ាងហោចណាស់ ១០​នាក់​បាន​ស្លាប់​ និង​រាប់​សិប​នាក់​ទៀត​កំពុង​ជាប់​នៅ​ក្រោម​គំនរ​កម្ទេចកំទី បន្ទាប់ពី​បំណាក់​ដី​នៅ​ក្នុង​ស្រុក​តំបន់​ភ្នំ​ហិមាល័យ​ ក្នុង​ប្រទេស​ឥណ្ឌា​ភាគ​ខាងជើង។​ ​ផ្ទាំង​ថ្ម​ៗ​ដែល​បាក់​ធ្លាក់​បា​ន​សង្កត់​លើ​រថយន្ត​ដឹកទំនិញ​មួយ​គ្រឿង រថយន្តក្រុង​មួយ​គ្រឿង និង​រថយន្ត​ផ្សេងទៀត​ពី​ផ្លូវ​ហាយ​វេ​ក្នុង​រដ្ឋ Himachal Pradesh​។​ក្រុម​មន្ត្រី​និយាយ​ថា​ ប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុង​ត្រូវ​បាន​រារាំង​ដោយ​ដុំ​ថ្ម​ដែល​កំពុង​បន្ត​ធ្លាក់​។​ ​បំណាក់​ដី​ដែល​បាន​សម្លាប់​មនុស្ស​ជាច្រើន ​បាន​វាយប្រហារ​ប្រទេស​ឥណ្ឌា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ អំឡុង​រដូវ​មូសុង​ដែល​ខុស​ពី​ធម្មតា​។​ បំណាក់​ដី​​កាល​ពី​​ថ្ងៃ​ពុធ​បាន​កើត​ឡើង​នៅ​លើ​ផ្លូវ​ហាយ​វេ​មួយ​ក្នុងស្រុក Kinnaur។ ​មនុស្ស ៥​នាក់​ត្រូវ​បាន​ជួយសង្គ្រោះ​ ប៉ុន្តែ​ប្រហែល ៣០​នាក់​ផ្សេងទៀត​នៅតែ​ជាប់​នៅឡើយ​។​គួរ​រម្លឹក​ថា មនុស្ស ​៩​នាក់​បាន​ស្លាប់​កាលពី​ខែ​មុន​នៅ​រដ្ឋ Himachal Pradesh នៅ​ពេល​ដែល​ផ្ទាំង​ដុំ​ថ្ម​ធ្លាក់​ចំ​រថយន្ត​របស់​ពួកគេ​។ មនុស្ស​យ៉ាងតិច ១៣៦​នាក់​បាន​ស្លាប់​ដោយសារ​បំណាក់​ដី​នៅ​រដ្ឋ Maharashtra ភាគ​ខាងលិច​កាល​ពី​ពេល​ថ្មីៗ​នេះ​ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​បាន​ជន់​លិច​ភូមិ​រាប់​រយ ​ហើយ​បាន​ហូរ​កួច​ផ្ទះសម្បែង​៕អត្ថបទ៖ សុខមាន

លោក Biden៖​ លោក​ពុំ​មាន​ការ​ស្ដាយក្រោយ​ទេ​ចំពោះ​ការ​ដក​កងទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/08/11 07:06:53 pm        831
​អាមេរិក៖ នៅ​ពេល​អ្នកសារព័ត៌មាន​សួរ​ថា​ តើ​លោក​ស្ដាយក្រោយ​ទេ​ដែល​ដក​កងទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន លោក​ប្រធានាធិបតី​អាមេរិក​ Joe Biden ឆ្លើយ​ថា ទេ យើង​ចំណាយ​ប្រាក់​អស់​ជាង ​១​កោដិ​ដុល្លារ​ក្នុង​រយៈពេល ២០​ឆ្នាំ យើង​បាន​បណ្ដុះបណ្ដាល ​និង​បំពាក់​ដោយ​ឧបករណ៍​ទំនើប​ដល់​កម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំនួន​ជាង ​៣​សែន​នាក់​។ ហើយ​មេដឹកនាំ​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវ​មក​ជាមួយគ្នា​។យើង​បាន​បាត់បង់​ជីវិត​មនុ​ស្សរា​ប់​ពាន់​នាក់ និង​កងទ័ព​អាមេរិក​រាប់​ពាន់​នាក់​ទៀ​ត​រង​របួស​។ លោក Biden បាន​ជំរុញ​ឱ្យ​មេដឹកនាំ​អា​ហ្វ​ហ្គា​នី​ស្ថាន​រួប​រួម​គ្នា ​និង ​“ប្រយុទ្ធ​ដើម្បី​ជាតិ​របស់​ពួក​គេ​”។​ ​ប្រធានាធិបតី​អាមេរិក​ លោក Joe Biden បាន​និយាយ​ថា​ លោក​មិន​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក ​ក្នុង​ការ​ដក​កងទ័ព​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ឡើយ ​ខណៈ​ក្រុម​តា​លី​បង់​នៅតែ​បន្ត​ភាព​វាយ​សម្រុក​យ៉ាង​ឆាប់រហ័ស​។​ ​បច្ចុប្បន្ន​នេះ​អំពើ​ហិង្សា​បាន​រីក​កាន់តែ​ធំ​នៅ​ទូទាំង​ប្រទេស ដែល​កងកម្លាំង​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​បាន​ដកចេញ​ បន្ទាប់ពី​ប្រតិបត្តិការ​យោធា​អស់​រយៈពេល ២០​ឆ្នាំ​។ ​ពួក​តា​លី​បង់​បាន​ដណ្ដើម​យក​បាន​យ៉ាងតិច ​៨ នៃ​ធានី​របស់​ខេត្ត​ទាំង ៣៤ របស់​ប្រទេស ហើយ​កំពុង​គំរាមកំហែង​ថែមទៀត​។​​ថ្លែង​ទៅកាន់​អ្នកយកព័ត៌មាន​នៅ​ឯ​សេត​វិមាន​កាលពី​ថ្ងៃ​អង្គា​រ លោក Biden បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​កំពុង​រក្សា​ការ​ប្តេជ្ញា​ចិត្ត​ ដែល​ខ្លួន​បាន​ធ្វើ​ចំពោះ​អា​ហ្វ​ហ្គា​នី​ស្ថាន ​ដូចជា​ការ​ផ្តល់​ការ​គាំទ្រ​ផ្លូវ​អាកាស​យ៉ាង​យកចិត្តទុកដាក់ ការ​ចំណាយ​សម្រាប់​ប្រាក់ខែ​កងកម្លាំង​យោធា និង​ការ​ផ្គត់ផ្គង់​កង​កម្លាំង​អាហ្វហ្គានីស្ថាន​ជាមួយ​អាហារ និង​យុទ្ធោបករណ៍​។​ ប៉ុន្តែ​លោក​បាន​និយាយ​ថា ​“ពួកគេ​ត្រូវតែ​តស៊ូ​ប្រយុទ្ធ​ដើម្បី​ខ្លួនឯង​”។​ យោង​តាម​អង្គការសហប្រជាជាតិ​បាន​ឱ្យ​ដឹង​ថា​ ជន​ស៊ីវិល​ជាង ១.០០០​នាក់​ត្រូវ​បាន​ស្លាប់ ស្រប​ពេល​មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​រវាង​ក្រុម​តា​លី​បង់ ​និង​កងកម្លាំង​រដ្ឋាភិបាល​កាលពី​ខែ​មុន​។ យោង​តាម​ទីភ្នាក់ងារ​កុមារ Unicef របស់​អង្គការសហប្រជាជាតិបាន​ព្រមាន​នៅ​សប្ដាហ៍​នេះ​ថា ​អំពើ​ឃោរឃៅ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ចំពោះ​កុមារ​កំពុង​កើន​ឡើង ​“ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​”៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM