សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

ចិន​រាយការណ៍​ករណី​ឆ្លង​ប្រចាំថ្ងៃ​នៃ​ជំងឺ COVID-19 ខ្ពស់​បំផុត​ចាប់​តាំង​ពី​ខែ​មករា​

2021/08/05 06:33:09 pm        374
​ចិន៖ កាលពី​ថ្ងៃ​ពុធ ទី៤ ខែ​សីហា ប្រទេស​ចិន​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ក្នុងស្រុក​នៃ​ជំងឺ COVID-19 ច្រើន​បំផុត​ចាប់​តាំង​ពី​ខែ​មករា ខណៈ​ទីក្រុង​មួយ​ចំនួន​បាន​បង្កើន​ការ​រឹតត្បិត​ដោយ​កាត់បន្ថយ​ជើង​ហោះហើរ និង​បង្កើន​ការ​ធ្វើ​តេស្ត​ដើម្បី​ទប់ទល់​នឹង​ការ​ផ្ទុះឡើង​យ៉ាង​ខ្លាំង ​ដែល​បណ្តាល​មក​ពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta។​​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ និង​ការ​បិទ​តំបន់​បាន​នាំ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​ហិរញ្ញវត្ថុណូ​ម៉ូ​រ៉ា (Nomura) បន្ទាប​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច ​ពី​ខែ​កក្កដា​ដល់​ខែ​កញ្ញា​របស់​ប្រទេស​ចិន ក៏ដូចជា​ការ​ព្យាករណ៍​ពេញ​មួយ​ឆ្នាំ​របស់​ខ្លួន​ដោយ​និយាយ​ថា​ វិធីសាស្ត្រ​គ្មាន​ការ​អត់​ឱន​ចំពោះ​វីរុស​នេះ​កាន់តែ​ខាត​បង់​ខ្លាំង​។​ ​ចាប់​តាំង​ពី​ចុងខែ​កក្កដា​មក ​ការ​ឆ្លង​យ៉ាង​ខ្លាំង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ទីក្រុង​របស់​ចិន​យ៉ាងហោចណាស់​ជាង​ ១០​ទីក្រុង​រួម​ទាំង​រដ្ឋធានី​ប៉េកាំង និង​ទីក្រុង​អ៊ូ​ហាន ជា​កន្លែង​ដែល​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​បាន​ផ្ទុះឡើង​កាលពី​ចុង​ឆ្នាំ​២០១៩។​ទិន្នន័យ​ផ្លូវ​ការណ៍​បាន​បង្ហាញ​ថា ប្រទេស​ចិន​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ក្នុងស្រុក​នៃ​វីរុស COVID-19 ចំនួន ​៧១នាក់កាលពី​ថ្ងៃ​ទី​៣​ ខែ​សីហា ជា​ការ​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០​ ខែ​មករា​។ ចំនួន​ករណី​ឆ្លង​នេះ​បាន​កើន​ឡើង​រយៈពេល​ ៥​ថ្ងៃ​ជាប់​គ្នា​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០​ ខែ​មករា​មក​។​ ​យោង​តាម​គេហទំព័រ Worldometer គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​ចិន​មាន​ករណី​ឆ្លង​សរុប​ចំនួន ៩៣​,២៨៩​នាក់​បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៩៦នាក់ និង​ស្លាប់​ចំនួន​ ៤​,៦៣៦​នាក់​៕អត្ថបទ៖ សុខមាន

អាស៊ាន​តែងតាំង​អ្នកការទូត​ប្រ៊ុយណេ​ជា​ប្រេសិត​ពិសេស​ទទួលបន្ទុក​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​

2021/08/05 06:16:30 pm        422
​​អាស៊ាន៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ មកពី​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន (ASEAN) បាន​តែង​តាំង​រដ្ឋមន្ត្រី​ទី​២ របស់​ប្រ៊ុយណេ​គឺ​លោក Erywan Yusof ជា​ប្រេសិត​ពិសេស​ប្រចាំ​សហភាព​មី​យ៉ាន់​ម៉ា​។​​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ​ដែល​ត្រូវ​បាន​ចេញផ្សាយ​បន្ទាប់ពី​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ចន្ទ ​និង​ថ្ងៃ​ពុធ​ដោយ​រដ្ឋមន្ត្រីការបរទេស​នៃ​ប្លុក​នេះ លោក Erywan ត្រូវ​បាន​ទទួលបន្ទុក​ជួយ​បញ្ចប់​អំពើ​ហិង្សា​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា និង​បើក​ការសន្ទនា​រវាង​មេដឹកនាំ​យោធា និង​គូប្រជែង​របស់​ពួកគេ នៅ​ក្នុង​ប្រទេស​ដែល​កំពុង​ហែកហួរ​ដោយ​វិបត្តិ​មួយ​នេះ​។​ លោក Yusof ក៏​នឹង​ត្រួតពិនិត្យ​កញ្ចប់​ជំនួយ​មនុស្សធម៌​ដែរ ទោះបី​គ្មាន​ព័ត៌មាន​លម្អិត​ត្រូវ​បាន​ប្រកាស​ក៏ដោយ​។ ផ្ទុយទៅវិញ សេចក្ដីថ្លែងការណ៍​រួម​នេះ​បាន​អំពាវនាវ ​ឱ្យ​មជ្ឈមណ្ឌល​សម្របសម្រួល​អា​ស៊ាន​​សម្រាប់​ជំនួយ​មនុស្សធម៌​ ចាប់ផ្ដើម​ធ្វើការ​លើការណែនាំ​គោលនយោបាយ។​​ក្រុម​សិទ្ធិមនុស្ស​បាន​និយាយ​ថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ចាំបាច់​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​នូវ​វិបត្តិ​សិទ្ធិមនុស្ស ​និង​មនុស្សធម៌​ធ្ងន់ធ្ងរ​របស់​មី​យ៉ាន់​ម៉ា ​ដែល​កំពុង​ត្រូវបាន​រងគ្រោះ​បន្ថែម​ដោយ​គ្រាអាសន្ន​សុខភាពជំងឺ COVID-19 និងទឹកជំនន់​នា​ពេល​ថ្មីៗ​នេះ ដោយ​ព្រមាន​ប្លុក​ក្នុង​តំបន់​ដើម្បី​ចៀសវាង​ផ្ដល់​ភាព​ស្របច្បាប់ ​ចំពោះ​យោធា​របស់​ប្រទេស​។​ រដ្ឋមន្ត្រីការបរទេស​អាមេរិក ​លោក Antony Blinken បាន​ជួប​សម​ភាគី​អាស៊ាន​ដែល​ជា​ផ្នែក​មួយ ​នៃ​កិច្ចប្រជុំ​ថ្នាក់​តំបន់​ដែល​លោក​កំពុង​ចូលរួម​នៅ​ក្នុង​សប្ដាហ៍​នេះ ហើយ​បាន​អំពាវនាវ​ឱ្យ​ប្លុក​នេះ​ចាត់វិធានការ​រួមគ្នា​ ដើម្បី​ជំរុញ​ឱ្យ​យោធា​បញ្ចប់​អំពើ​ហិង្សា​៕អត្ថបទ៖ សុខមាន

មនុស្ស​ ៤​នាក់​ស្លាប់ ខណៈ​ក្រុម​ខ្មាន់កាំភ្លើង​វាយ​ប្រហារ​គេហដ្ឋាន​រដ្ឋមន្ត្រី​ការពារ​ជាតិ​ក្នុង​រដ្ឋធានី​កា​ប៊ុល​

2021/08/04 05:59:38 pm        559
​អាហ្វហ្គានីស្ថាន៖ មនុស្ស​ ៤​នាក់​ស្លាប់​បន្ទាប់ពី​ក្រុម​សកម្ម​ប្រយុទ្ធ​បាន​វាយប្រហារ​គេហដ្ឋាន ​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាហ្វហ្គានីស្ថាន​។​ លោក Bismillah Khan Mohammadi មិន​នៅផ្ទះ​ទេ​កាលពី​ថ្ងៃ​អង្គារ​ ខណៈ​ដែល​ក្រុម​ខ្មាន់កាំភ្លើង​បាន​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​ ហើយ​បាន​បាញ់​ជាច្រើន​គ្រាប់​នៅ​ក្បែរ​តំបន់​បៃតង​ ដែល​មានការ​យាមកាម​រឹងមាំ​របស់​រដ្ឋធានី​កា​ប៊ុល​។​ក្រុម​គ្រួសារ​របស់​លោក​ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​សុវត្ថិភាព​ ហើយ​ក្រុម​ខ្មាន់​វាយប្រហារ​ត្រូវ​បាន​សម្លាប់​។​ ការវាយប្រហារ​នេះ​កើតឡើង ​ស្រប​ពេល​ដែល​ការ​ប្រយុទ្ធ​គ្នា​នៅតែ​បន្ត​ នៅ​ក្នុង​ទីក្រុង​សំខាន់ៗ​ដទៃ​ទៀត​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ​បាន​អំពាវនាវ​ឱ្យ​បញ្ចប់​អំពើ​ហិង្សា​ជាបន្ទាន់​។​ ក្រុម​មន្ត្រី​សន្តិសុខ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា​ មនុស្ស ៤​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការវាយប្រហារ​នេះ​ ខណៈ​ដែល​អង្គ​ការ​​សង្គ្រោះ​បន្ទាន់​ផ្នែក​វេជ្ជសាស្ត្រ​អ៊ីតាលី​បាន​បញ្ជាក់​ថា ​មនុស្ស ១១​នាក់​ដែល​បាន​រង​របួស​ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​រដ្ឋធានី​កា​ប៊ុល រួម​ជាមួយ​សាកសព​មនុស្ស ៤​នាក់​ដែល​បាន​ស្លាប់​។ ​របាយការណ៍​នានា​និយាយ​ថា​ ខ្មាន់កាំភ្លើង​ទាំង​ ៤​នាក់​ក៏​ត្រូវ​បាន​សម្លាប់​ផង​ដែរ​៕ អត្ថបទ៖ សុខមាន

ទីក្រុង​អ៊ូ​ហាន​របស់​ចិន​នឹង​ធ្វើ​តេស្ត​ពលរដ្ឋ​ទាំងអស់ ខណៈ​វីរុស COVID-19 ផ្ទុះ​ជាថ្មី​

2021/08/04 05:35:38 pm        459
​ចិន៖ អាជ្ញាធរ​នៅ​ទីក្រុង​អ៊ូ​ហាន​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយ​ថា ​ពួកគេ​នឹង​ធ្វើ​តេស្ត​ប្រជាជន​ទាំងអស់​របស់​ខ្លួន​ដើម្បី​រក​វីរុស COVID-19 បន្ទាប់ពី​ទីក្រុង​ភាគ​កណ្តាល​របស់​ប្រទេស​ចិន ជាទី​ដែល​បាន​រាយការណ៍​ថា​មានការ​ឆ្លង​វីរុស​ក្នុងស្រុក​លើកដំបូង ​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​មកនេះ​។​មន្ត្រី​ជាន់​ខ្ពស់​ទីក្រុង​អ៊ូ​ហាន ​លោក​ Li Tao ​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​អង្គា​រថា ​ទីក្រុង​ដែល​មាន​ប្រជាជន​ចំនួន ១១​លាន​នាក់​កំពុង​ចាប់ផ្ដើម​ធ្វើតេស្ត​យ៉ាង​ឆាប់រហ័សលើ DNA របស់​ប្រជាជន​ទាំងអស់​។​ ក្រុម​មន្ត្រី​ក្រុង​អ៊ូ​ហាន​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា​ ការ​ឆ្លង​វីរុស​ក្នុងស្រុក​ចំនួន ៧​ករណី​ត្រូវ​បាន​រក​ឃើញ​ ក្នុងចំណោម​ពលករ​ចំណាកស្រុក​នៅ​ក្នុង​ទីក្រុង​ ដែល​ជា​ការ​ឆ្លង​ក្នុងស្រុក​លើកដំបូង​ក្នុង​រយៈ​ពេញ​មួយ​ឆ្នាំ បន្ទាប់ពី​ទីក្រុង​នេះ​បាន​បង្ក្រាប​ការ​ផ្ទុះ​ឡើង​ដំបូង​ ដោយ​អនុវត្តន៍​វិធាន​ការ​បិទ​ខ្ទប់​មិន​ធ្លាប់​មាន​ពី​មុន​មក ​កាល​ពី​ដើម​ឆ្នាំ​២០២០។​​ផ្នែក​មួយ​ចំនួន​នៃ​តំបន់​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​មួយ​ត្រូវ​បាន​បិទ ជា​វិធានការ​ដ៏​កម្រ​បាន​ឃើញ​នៅ​ក្នុង​ទីក្រុង​ចាប់​តាំង​ពី​ការ​បិទ​ខ្ទប់​កាលពី​ឆ្នាំមុន​។ អគ្គនាយករង​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​ខេត្ត​ Hubei ​លោក Li Yang បាន​និយាយ​ថា​ ករណី​ឆ្លង​ថ្មី​នៅ​ទីក្រុង​អ៊ូ​ហាន រួម​ជា​មួយ​ការ​ឆ្លង​ផ្សេងៗ​នៅ​ក្បែរ​ទីក្រុង​ Jingzhou និង Huang ចាប់​តាំង​ពី​ថ្ងៃ​សៅរ៍ត្រូវ​បាន​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​នៅ​ក្នុង​ទីក្រុង​ Huaian ​ក្នុង​ខេត្ត Jiangsu៕អត្ថបទ៖ សុខមាន

អាស៊ាន​ពិភាក្សា​ពី​ការតែងតាំង​ប្រេសិត​ពិសេស​សម្រាប់​សហភាព​មី​យ៉ាន់​ម៉ា​

2021/08/03 11:51:40 am        352
​អាស៊ាន​៖ សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​បាន​អំពាវនាវ​ឱ្យ​សហភាព​មី​យ៉ាន់​ម៉ា​អនុម័ត​ការតែងតាំង​ ប្រេសិត​ពិសេស​អាស៊ាន​ប្រចាំ​ប្រទេស​នេះ​ជាបន្ទាន់​។ ការ​អំពាវនាវ​នេះ​កើតឡើង ​ស្រប​ពេល​មានការ​ប៉ាន់ប្រមាណ​ថា ​អ្នកការទូត​ប្រ៊ុយណេ​ម្នាក់​ត្រូវ​បាន​គេ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​មុខ​តំណែង​នេះ​។​​បណ្ដា​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​ជួប​ប្រជុំគ្នា​តាម ​Video កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ពិភាក្សា​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ឯកភាព ៥ចំណុច​លើ​សហភាព​មី​យ៉ាន់​ម៉ា ​ដែល​ត្រូវ​បាន​រៀបចំឡើង​ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន​កាលពី​ខែ​មេសា​។​ កិច្ចព្រមព្រៀង​នេះ​ទាមទារ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​ រាល់​អំពើ​ហិង្សា​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា និង​ការ​បញ្ជូន​ប្រេសិត​ពិសេស​មួយ​រូប​ទៅ​សម្រុះសម្រួល​ចរចា​រវាង​យោធា និង​ជំរំ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុងចំណោម​ជំហាន​ផ្សេងទៀត​។​ រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី​ លោកស្រី Retno Marsudi បាន​ប្រាប់​អ្នកយកព័ត៌​មាន​បន្ទាប់​ពី​កិច្ចប្រជុំ​ថា​ ពួក​លោក​ស្រី​បាន​ចំណាយ​ពេលវេលា​ច្រើន​ណាស់​ ដើម្បី​ពិភាក្សា​ថា​តើ​ត្រូវ​តែងតាំង​អ្នកណា​ជា​ប្រេសិត​ពិសេស​។​​លោកស្រី​បាន​និយាយ​ថា​ ដើមឡើយ​កិច្ចប្រជុំ​នេះ​ត្រូវ​គ្រោងទុក​ថា​នឹង​ចំណាយ​ពេល ២​ម៉ោង ប៉ុន្តែ​តាមពិត​បន្ត​រហូតដល់​ទៅ​ ៥​ម៉ោង​។​ រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី​រូប​នេះ​បាន​សម្ដែង​ការ​ខកចិត្ត​ ចំពោះ​ការ​រីក​ចម្រើន​តិចតួច​ចាប់​តាំង​ពី​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​។ លោកស្រី​បាន​ជំរុញ​មី​យ៉ាន់​ម៉ា​អនុម័ត​ឲ្យ​បាន​លឿន​ នូវ​ប្រេសិត​ដែល​ស្នើ​ដោយ​អាស៊ាន​៕អត្ថបទ៖ សុខមាន

ចំនួន​អ្នក​ស្លាប់​ដោយសារ​ទឹកជំនន់​នៅ​ចិន​កើន​ឡើង​ដល់​ជាង ​៣០០​នាក់​

2021/08/03 06:11:23 pm        464
​ចិន៖ ចំនួន​អ្នក​ស្លាប់​ដោយសារ​ទឹកជំនន់​នៅ​ខេត្ត​ Henan ភាគ​កណ្តាល​ប្រទេស​ចិន​កាលពី​ខែ​មុន​បាន​កើន​ឡើង​រហូតដល់ ៣០២​នាក់​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​ក្រុម​មន្ត្រី​ក្នុង​តំបន់​។​ មនុស្ស​ប្រហែល ៥០​នាក់​នៅតែ​បាត់​ខ្លួន ​បន្ទាប់ពី​តំបន់​នេះ​ត្រូវ​បាន​ជន់​លិច​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ ដែល​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​។​មនុស្ស​ជិត ១៣​លាន​នាក់​បាន​រង​ផល​ប៉ះពាល់​ ហើយ​ផ្ទះ​ជិត ៩​ពាន់​ខ្នង​ត្រូវ​ខូចខាត​។​ ភាគច្រើន​នៃ​អ្នក​ស្លាប់​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​ទីក្រុង​ Zhengzhou ​ជាទី​ដែល​ទឹកជំនន់​ជន់​លិច​ប្រព័ន្ធ​ផ្លូវ​ក្រោម​ដី​របស់​ទីក្រុង ​ហើយ​រថយន្ត​ត្រូវ​បាន​ហូរ​កួច​តាម​ទឹក​។​ ទីក្រុង​នេះ​បាន​រាយការណ៍​ថា ​មាន​ភ្លៀង​ធ្លាក់​រយៈពេល​បី​ថ្ងៃ​។​ កាលពី​ថ្ងៃ​ចន្ទ​អភិបាលក្រុង Zhengzhou លោក Hou Hong បាន​បញ្ជាក់​ពី​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ ដោយ​ប្រាប់​អ្នកយកព័ត៌មាន​ថា​ មនុស្ស ៣៩​នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ស្លាប់​នៅ​ក្នុង​ចំណតរថយន្ត​ក្រោម​ដី​៕អត្ថបទ៖ សុខមាន

មនុស្ស​រាប់​លាន​នាក់​ស្ថិត​ក្រោម​ការ​បិទ​ខ្ទប់ ខណៈ​ចិន​ប្រយុទ្ធ​ប្រឆាំង​ការ​ផ្ទុះ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta

2021/08/03 05:45:38 pm        167
​ចិន៖ មនុស្ស​រាប់​លាន​នាក់​ត្រូវ​បាន​គេ​បង្ខាំង​ឲ្យ​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ ​នៅ​ក្នុង​ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ (២ សីហា​) ខណៈ​ដែល​ប្រទេស​នេះ​ព្យាយាម​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង ​នៃ​វីរុស​កូ​រ៉ូ​ណា​ដ៏​ធំ​បំផុត​របស់​ខ្លួន​ក្នុង​រយៈពេល​ជាច្រើន​ខែ ដោយមាន​ការ​ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ និង​ទប់ស្កាត់​ការ​ធ្វើ​ដំណើរ​។​​ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​ នៃ​វីរុស​កូ​រ៉ូ​ណា​ក្នុងស្រុក​ចំនួន ៥៥​នាក់ ​ខណៈ​ការ​ផ្ទុះឡើង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​កំពុង​ឆ្លង​រីក​រាលដាល​យ៉ាង​លឿន​បាន​ទៅដល់​ទីក្រុង​ជាង ២០ និង​រាប់​សិប​ខេត្ត​ថែមទៀត។​ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta វាយលុក​ចូល​ប្រទេស​ចិន ខណៈ​សេដ្ឋកិច្ច​ប្រទេស​នេះ​ទើប​ងើប​ផុត​ពី​ផល​ប៉ះពាល់​។​ ​រដ្ឋាភិបាល​មូល​ដ្ឋាន​នៅ​ក្នុង​ទីក្រុង​ធំៗរួម​ទាំង​ទីក្រុង​ប៉េកាំង​ ឥឡូវនេះ​បាន​ធ្វើ​តេស្ត​ប្រជាជន​រាប់​លាន​នាក់ ​ខណៈ​បាន​បិទ​បរិវេណ​លំនៅដ្ឋាន និង​ហាម​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជិតស្និទ្ធ ​ក្រោម​វិធាន​ការ​ដាក់​មនុស្ស​ឲ្យ​នៅ​ដាច់ដោយឡែក​។​កាលពី​ថ្ងៃ​ចន្ទ ទីក្រុង Zhuzhou ភាគ​កណ្តាលក្នុង​ខេត្ត Hunan បាន​បញ្ជា​ឱ្យ​ប្រជាជន​ជាង ១​លាន ​២​សែន​នាក់​ស្នាក់​នៅផ្ទះ ​ក្រោម​វិធាន​ការ​បិទ​ខ្ទប់​យ៉ាង​តឹងរ៉ឹង​ក្នុង​រយៈពេល​ ៣ថ្ងៃ​ខាងមុខ ​នៅ​ពេល​ដែល​ទីក្រុង​នេះ​ចាប់ផ្ដើម​យុទ្ធនាការ​ធ្វើតេស្ត​ និង​ចាក់​វ៉ាក់សាំង​ទូទាំង​ទីក្រុង នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​ផ្លូវការ​មួយ​។​ ​ប៉ុន្តែ​ការ​ផ្ទុះ​ឡើង​ចុងក្រោយបង្អស់​ដែល​ទាក់ទង​ទៅ​នឹង​ការ​ឆ្លង​ជា​ក្រុម​នៅ​ទីក្រុង Nanjing ជាទី​ដែល​អ្នក​បោសសំអាត ៩​នាក់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា កំពុង​គំរាមកំហែង​ដោយមាន​ករណី​ឆ្លង​ក្នុងស្រុក​ជាង ៣៦០​នាក់​ដែល​បាន​រាយការណ៍​ក្នុង​រយៈពេល​ ២​សប្ដាហ៍​ចុងក្រោយ​នេះ​៕ អត្ថបទ៖ សុខមាន

ភ្លើង​ឆេះ​ព្រៃ​រដ្ឋ Oregon អាច​បន្ត​រហូត​ដល់​រ​ដូ​វ​ស្លឹកឈើ​ជ្រុះ ខណៈ​រដូវ​ភ្លើង​ឆេះ​ព្រៃ​កាន់តែ​ធ្ងន់ធ្ងរ​

2021/08/02 09:23:03 pm        546
​អាមេរិក៖ តំបន់​ជាច្រើន​នៅ​ភាគ​ខាងលិច​សហរដ្ឋអាមេរិក នឹង​បន្ត​រហូតដល់​ចុង​សប្ដាហ៍ ខណៈ​ភ្លើង​ឆេះ​ព្រៃ​ចំនួន ​៩​កន្លែង​ទៀត​ត្រូវ​បាន​គេ​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​រដ្ឋ California, Idaho, Montana និង​រដ្ឋ Oregon​។​​ភ្លើង​ឆេះ​ចំនួន ៨៧​កន្លែង​នៅតែ​បន្ត​ឆេះ​នៅ​ក្នុង​រដ្ឋ​ចំនួន ១៣​លើ​ផ្ទៃដី​ជាង​ ៦៨​ម៉ឺន​ ៧​ពាន់​ហិច​តា។ ដែល​ឆេះ​សរុប​ចំនួន ១,២១៤,០៥៦​ហិច​តា​ចាប់​តាំង​ពី​ភ្លើង​បាន​ឆេះ​កាល​ពី​ដើម​ឆ្នាំ​២០២១ ដែល​ក្រុម​អ្នក​ជំនាញ​ព្យាករណ៍​ថា​នឹង​ជា​រដូវ​ភ្លើង​ឆេះ​ដ៏​មហន្តរាយ​។​ នៅ​រដ្ឋ Oregon ភាគ​ខាង​ត្បូង​ភ្លើង​ឆេះ​ព្រៃ Bootleg Fire បាន​ក្លាយ​ជា​ភ្លើង​ឆេះ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​។ ផ្ទៃដី​ទំហំ​រាប់ពាន់​ហិច​តា​ត្រូវ​បាន​ពន្លត់​ក្នុង​អត្រា ៥៦% គិត​ត្រឹម​យប់​ថ្ងៃ​សៅរ៍​។ ភ្នាក់ងារ​ព្រៃឈើ​អាមេរិក​កំពុង​ព្យាករណ៍​ពី​ការ​ឆេះ​ធ្ងន់ធ្ងរ ​ដោយសារ​កត្តា​អាកាសធាតុ​នៅ​ចុង​សប្តាហ៍​នេះ​នៅ​ក្នុង​តំបន់​ភ្លើង​ឆេះ​ព្រៃ Bootleg Fire។ស្ថានភាព​គ្រោះ​រាំងស្ងួត​រួម​ជាមួយ​សំណើម​តិច និង​ខ្យល់​បក់​ខ្លាំង​អាច​បង្កើន​សកម្មភាព​ភ្លើ​ង​ឆេះ​យ៉ាង​ខ្លាំងក្លា និង​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ខ្លាំង​នៅ​ក្បែរ​នោះ​។ ប្រជាពលរដ្ឋ​នៅ​តំបន់ Lake County ដែល​នៅ​ជិតខាងតំបន់​នោះត្រូវ​បាន​គេ​ណែ​នាំ ​ឱ្យ​ត្រៀម​ខ្លួន​ដើម្បី​ជម្លៀស​ចេញ​ប្រសិនបើ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​។ ក្រុម​មន្ត្រី​មិន​រំពឹង​ទុក​ថា​ ភ្លើង​នេះ​អាច​ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង​ទេ​រហូតដល់​ដើមខែ​តុលា​៕អត្ថបទ៖ សុខមាន

មនុស្ស​ ៨​នាក់​ស្លាប់ ខណៈ​ប្រជាពលរដ្ឋ​ជម្លៀស​ចេញពី​លំនៅឋាន​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​ទួរគី​

2021/08/02 05:03:44 pm        398
​ទួរគី៖ ប្រជាពលរដ្ឋ​នៅ​ទីក្រុង Mugla និង​តំបន់​ជុំវិញ​ជាច្រើន​ទៀត​បាន​ភៀសខ្លួន​ចេញពី​ភូមិ​របស់​ពួកគេ​កាលពី​ថ្ងៃអាទិត្យ ស្រប​ពេល​ដែល​ភ្លើង​ឆេះ​ព្រៃ​បាន​បន្ត​ឆាបឆេះ​អស់​រយៈពេល ​៥​ថ្ងៃ និង​ការ​រក​ឃើញ​សាកសព​បន្ថែម​ទៀត​ បណ្តាល​ឱ្យ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់ ៨​នាក់​។​​រួម​ទាំង​អ្នកទេសចរ និង​អ្នកភូមិ Cokertme បាន​រត់គេច​ពី​គ្រោះថ្នាក់​តាម​ទូក និង​រថយន្ត ខណៈ​ពេល​អណ្តាត​ភ្លើង​ឆេះ​រាលដាល​កាន់តែ​កៀក​ទីក្រុង​ឆ្នេរសមុទ្រ​មួយ​នេះ​។ នៅ​ក្នុង​វីដេអូ​មួយ រថយន្ត​ពន្លត់​អគ្គិភ័យ និង​រថយន្ត​ជាច្រើន​គ្រឿង​កំពុង​ប្រញាប់ប្រញាល់​គេច​ចេញ​ពី​ភ្លើង​ដែល​នៅ​អម​សងខាង​។ ​អភិបាលក្រុង Bodrum លោក Ahmet Aras បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃអាទិត្យថា ​ប្រជាពលរដ្ឋ​បាន​ជួបប្រទះ​ហេតុការណ៍​ដ៏​អាក្រក់​បំផុតនៅ​ជិត​ភូមិ Cokertme និង​ភូមិ Mazi នៅ​ពេល​ពួកគេ​បើក​រថយន្ត​ចេញពី​ភ្លើង​។​សារព័ត៌មាន​ទួរគី​បាន​និយាយ​ថា តំបន់​នេះ​ត្រូវ​ភ្លើង​ឆេះ​កាលពី​យប់​ថ្ងៃអាទិត្យ​។ ​សារព័ត៌មាន​នានាបាន​និយាយ​ថា ពួកគេ​បាន​ប្រញាប់​ចាកចេញ​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព ខណៈ​ដែល​ភ្លើង​បាន​ឆាបឆេះ​កាន់តែ​លឿន​ដោយសារ​ខ្យល់​ខ្លាំង​៕ អត្ថបទ៖ សុខមាន

UN ព្រមាន​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ COVID-19 នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា

2021/07/30 08:38:20 pm        968
​មី​យ៉ាន់​ម៉ា៖ ចក្រភព​អង់គ្លេស​បាន​ព្រមាន​ក្រុមប្រឹក្សាសន្តិសុខ ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៩ ខែ​កក្កដា​ថា ​ពាក់កណ្ដាល​នៃ​ប្រជាជន​មី​យ៉ាន់​ម៉ា​ចំនួន ៥៤​លាន​នាក់​អាច​ឆ្លង​វីរុស COVID-19 ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​ខាងមុខនេះ​។​​ចក្រភព​អង់គ្លេស​បាន​កោះ​ប្រជុំ​ ជា​ការ​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​ខ្លួន​ហៅថា ​ស្ថានភាព​វីរុស​កូ​រ៉ូ​ណា​ធ្ងន់ធ្ងរ​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា ​ដែល​បាន​រីក​រាលដាលចាប់​តាំង​ពី​យោធា​បាន​កាន់កាប់​អំណាច​កាលពី​ខែ​កុម្ភៈ​។​ ចក្រភព​អង់គ្លេស​បាន​ជំ​រុញ​ឱ្យ​ក្រុមប្រឹក្សា​ធានា​សេចក្ដី​សម្រេច​លេខ ២៥៦៥ ដែល​ទាមទារ​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​តំបន់​មាន​ជម្លោះ​ ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង​បង្ការ​វីរុស​កូ​រ៉ូ​ណា​ប្រកបដោយ​សុវត្ថិភាព ត្រូវ​បាន​គោរព​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​។​ លោកស្រី Barbara Woodward ឯកអគ្គរដ្ឋទូត​ចក្រភព​អង់គ្លេស​បាន​ទទូច​ថា វា​ជា​រឿង​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ពិចារណា​ថា ​តើ​យើង​ត្រូវ​អនុវត្ត​យ៉ាងម៉េច​។​​អង្គការសហប្រជាជាតិ​ប៉ាន់ប្រមាណ​ថា​ មានតែ ៤០% ប៉ុណ្ណោះ​នៃ​ស្ថាប័ន​ថែទាំ​សុខភាព​របស់​មី​យ៉ាន់​ម៉ា​នៅ​អាច​ដំណើរ​ការ​បាន​។​ ស្ថាប័ន​ពិភពលោក​មួយ​នេះ​ក៏បាន​ប៉ាន់ប្រមាណ​ផង​ដែរ​ថា​ កម្លាំង​យោធា​បាន​វាយប្រហារ​យ៉ាងហោចណាស់ ២៦០​ដងប្រឆាំង​នឹង​បុគ្គលិក​ពេទ្យ និង​ទីតាំង​វេជ្ជសាស្ត្រនានា ដោយ​ឃាត់ខ្លួន​មន្ត្រី​ពេទ្យ​យ៉ាងតិច ៦៧​នាក់​៕ អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM