សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

អ្នក​ស្លាប់​ដោយសារ​ទឹកជំនន់ និង​បំណាក់​ដី​បង្ក​ពី​ភ្លៀង​រដូវ​មូសុង​នៅ​ឥណ្ឌា​ឡើង​ដល់ ​១៩៨​នាក់​

2021/07/27 07:10:06 pm        469
ឥណ្ឌា៖ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ដើរកាត់​ល្បាប់​ជម្រៅ​ត្រឹម​ចង្កេះ នៅ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​ ទី​២៦ ខែ​កក្កដាដើម្បី​ទៅដល់​ប្រជាជន​ដែល​រង​របួស និង​ចាប់ផ្ដើម​សម្អាត ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយសារ​បំណាក់​ដី​បង្កឡើង​ដោយ​ភ្លៀង​រដូវ​មូសុង និង​ទឹកជំនន់​ឡើង​ដល់ ១៩៨​នាក់។​នៅ​ក្នុង​រដ្ឋ​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​គឺ​រដ្ឋ​ Maharashtra ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​បញ្ឈប់​ប្រតិបត្តិ​ការស្វែងរក​នៅ​ក្នុង​ភូមិ​ភ្នំ​ Taliye ភាគ​អាគ្នេយ៍​នៃ​ទីក្រុង Mumbai ដែល​មាន​សាកសព ៥៣​នាក់​ត្រូវ​បាន​រក​ឃើញ​។​ ក្រុម​អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយ​ថា ​កិច្ចប្រឹងប្រែង​ដើម្បី​រក​សាកសព​មនុស្ស ៣១នាក់​ផ្សេងទៀត​ដែល​កំពុង​បាត់​ខ្លួន បន្ទាប់ពី​បំណាក់​ដី​ដ៏​ធំ​មួយ​បាន​បំផ្លាញ​ផ្ទះ​រាប់​សិប​ខ្នង​កាលពី​ថ្ងៃ​ព្រហស្បតិ៍នឹង​ត្រូវ​បញ្ចប់ ​បន្ទាប់ពី​គ្រប់​ឈ្មោះ​របស់​ពួកគេ​ត្រូវ​បាន​រាប់​ក្នុងចំណោម​អ្នក​ស្លាប់​។​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​របស់​ប្រទេស​ឥណ្ឌា ​ត្រូវ​បាន​វាយប្រហារ​ដោយ​ព្យុះភ្លៀង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ ដោយ​ប្រជាជន​រាប់​សែន​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​របស់​ពួកគេ ​នៅ​ក្នុង​រដ្ឋ​ចំនួន ៣ និង​មានការ​ដាច់​ចរន្តអគ្គិសនី​នៅ​ទូទាំង​តំបន់​ធំៗ៕អត្ថបទ៖ សុខមាន

ប្រទេស​ម៉ាឡេស៊ី​មាន​ករណី​ឆ្លង​វីរុស COVID-19 ជាង ​១​លាន​នាក់

2021/07/26 09:16:36 pm        648
​ម៉ាឡេស៊ី៖ ករណី​ឆ្លង​វីរុស COVID-19 សរុប​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​ហក់​ឡើង​ជាង​ ១​លាន​នាក់​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​ក្រសួងសុខាភិបាល​របស់​ប្រទេស​នេះ​បាន​រាយការណ៍​ថា ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ១៧,០៤៥​នាក់​បន្ថែម​ទៀត​។​​គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ យោង​តាម​ប្រភព​ពី​គេហទំព័រ Worldometer ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​នេះ​មាន​ ១,០១៣,៤៣៨​នាក់ ស្លាប់​ចំនួន​ ៧,៩៩៤​នាក់ និង​អ្នកជា​សះស្បើយ​ចំនួន ​៨៤៤,៥៤១​នាក់​។​ ករណី​ឆ្លង​ថ្មី​បាន​ហក់​ឡើង​ដល់​ទៅ​ ១៥,៩០២​នាក់​កាលពី​ថ្ងៃ​សៅរ៍ ដែល​ជា​ចំនួន​ករណី​ឆ្លង​ខ្ពស់​បំផុត​ប្រចាំថ្ងៃ ចាប់​តាំងពី​វីរុស​រាតត្បាត​សកល​នេះ​បាន​ចាប់ផ្ដើម​។​ តំបន់ Klang Valley បាន​កើន​ឡើង​ជាថ្មី ដែល​មាន​ចំនួន​ច្រើនជាង​ពាក់កណ្តាល​នៃ​ការ​ឆ្លង​ថ្មី​ដែល​មាន ៨.៥០០​នាក់​នៅ​ក្នុង​រដ្ឋ Selangor និង ២,០៤៥​នាក់​នៅ​រដ្ឋធានី Kuala Lumpur។​ ហើយក៏​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ១​,២១៦នាក់នៅក្នុង​រដ្ឋ Kedah និងករណី​ឆ្លង​ថ្មី​ចំនួន​ ៩៥០​នាក់​នៅ​ក្នុង​រដ្ឋ Johor ផង​ដែរ​។ ប្រទេស​ម៉ាឡេស៊ី​ក៏​មាន​ករណី​ឆ្លង​នៃ​វីរុស COVID-19 នាំចូល​ចំនួន​ ៦​នាក់​ផង​ដែរ​កាលពី​ថ្ងៃអាទិត្យ​៕អត្ថបទ៖ សុខមាន

ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​បំផុត​នៅ​រដ្ឋ California បាន​ឆេះ​បំផ្លាញ​លំនៅឋាន​ជាច្រើន​ខ្នង​

2021/07/26 06:47:38 pm        460
​អាមេរិក៖ ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​បំផុត​នៅ​រដ្ឋ California បាន​រួម​បញ្ចូល​គ្នា​ជាមួយ​អណ្តាត​ភ្លើង​តូច​ៗ និង​បាន​បំផ្លាញ​ផ្ទះសម្បែង​ជាច្រើន​ខ្នង​នៅ​តំបន់​ដាច់ស្រយាល ​ដែល​មាន​ការកំណត់​ចំនួន​ចូល​សម្រាប់​អ្នក​ពន្លត់​អគ្គិភ័យ ខណៈ​ភ្លើង​ជាច្រើន​បាន​កើន​កម្លាំង និង​គំរាមកំហែង​ដល់​ទ្រព្យសម្បត្តិ​នៅ​ទូទាំង​ភាគ​ខាងលិច​សហរដ្ឋអាមេរិក​។​​ភ្លើង​ឆេះ​ព្រៃ​ដែល​មាន​ឈ្មោះថា Dixie Fire ដ៏​ធំ​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា បាន​ឆេះ​បំផ្លាញ​ផ្ទះ​ និង​សំណង់​ផ្សេងៗ​រាប់​សិប​កន្លែង​រួច​ទៅ​ហើយ នៅ​ពេល​រួមបញ្ចូល​គ្នា​ជាមួយ​ភ្លើង​ឆេះ​ព្រៃ​ដែល​មាន​ឈ្មោះថា Fly Fire និង​ឆេះ​រាលដាល​តាម​សហគមន៍​តូច Indian Falls ភាគ​ខាងជើង​រដ្ឋ California បន្ទាប់ពី​មេឃ​ចាប់ផ្ដើម​ងងឹត​កាលពី​ថ្ងៃ​សៅរ៍​។​ ការ​ប៉ាន់ប្រមាណ​ពី​ការខូចខាត​មិនទាន់​អាច​ធ្វើ​ទៅ​បានទេ​កាលពី​ថ្ងៃអាទិត្យ ទោះបីជា​មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា ​អគ្គិភ័យ​បាន​ឆាប​ឆេះ​ព្រៃឈើ និង​គុម្ពោតព្រៃ​ជិត ៧៧២​គីឡូម៉ែត្រ​ក្រឡា​នៅ​ក្នុង​តំបន់ Plumas និង Butte យ៉ាងណាក្ដី​។ អាជ្ញាធរ​ទើបតែ​ពន្លត់​បាន​ប្រមាណ ២១% ​ប៉ុណ្ណោះ​។​អ្នកនាំពាក្យ​នាយកដ្ឋាន​ព្រៃឈើ ​និង​ការពារ​អគ្គិភ័យ ​លោក Rick Carhart បាន​និយាយ​ថា ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ដែល​កំពុង​កាន់​ឧបករណ៍​ប្រើ​ដោយ​ដៃ​ ត្រូវ​បាន​បង្ខំ​ឱ្យ​ឡើង​ភ្នំ​ទៅកាន់​កន្លែង​ដែល​គ្រឿង​ម៉ាស៊ីន​មិន​អាច​ទៅ​បាន​៕អត្ថបទ៖ សុខមាន

មនុស្ស​ ១៥៩​នាក់​ស្លាប់​ក្នុង​បំណាក់​ដី​ និង​ទឹក​ជំនន់​រដូវ​មូសុង​នៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាងលិច​

2021/07/26 05:52:34 pm        458
​ឥណ្ឌា៖ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យថា ​បំណាក់​ដី និង​ទឹកជំនន់​បង្កឡើង​ដោយ​ជំនន់​ទឹកភ្លៀង​រដូវ​មូសុង​នៅ​រដ្ឋ Maharashtra ប្រទេស​ឥណ្ឌា​ភាគ​ខាងលិច​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១៥៩​នាក់​ និង​រង​របួស ៥០​នាក់ ខណៈ​ក្រុម​ជួយ​សង្គ្រោះ​បាន​ប្រញាប់ប្រញាល់​ស្វែងរក​មនុស្ស​បាត់​ខ្លួន​យ៉ាងតិច ១០០​នាក់​។​អ្នកនាំពាក្យ​រដ្ឋាភិបាល ​លោក Sandhya Garware បាន​និយាយ​ថា ​មនុស្ស​ជាង ១៣​ម៉ឺន​នាក់​ត្រូវ​បាន​ជួយសង្គ្រោះ​ពី​ភូមិ​ដែល​រង​ផល​ប៉ះ​ពាល់​ជិត ៩០០​ភូមិ​នៅ​ទូទាំង​រដ្ឋ​។ មនុស្ស​ជាច្រើន​បាន​ជាប់​នៅ​លើ​ដំបូល​ផ្ទះ ឬ​លើ​ដំបូល​រថយន្តក្រុង​នៅ​លើ​ផ្លូវ​ហាយ​វេ​នានា​។ កងទ័ពជើងទឹក​ឥណ្ឌា​ក៏បាន​និយាយ​ផង​ដែរ​ថា ​ខ្លួន​បាន​ពង្រាយ​ឧទ្ធម្ភាគចក្រ​ដើម្បី​ជម្លៀស​ប្រជាជន​ដែល​ជាប់​គាំង ហើយ​បាន​បញ្ជូន​ក្រុម​ជួយសង្គ្រោះ​រួម​ជាមួយ​ទូក​ទៅកាន់​តំបន់​នោះ​។​​ក្រុម​មន្ត្រី​បាន​និយាយ​ថា ​ភូមិ​មួយ​ក្នុងចំណោម​ភូមិ​ជាច្រើន​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​គឺ​ភូមិ Talai ចម្ងាយ ២៧០គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​ Mumbai ដែល​ជា​រដ្ឋធានី​របស់​រដ្ឋ Maharashtra និង​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ និង​កម្សាន្ត​របស់​ឥណ្ឌា​ផង​ដែរ​។​ មន្ត្រី​ក្នុង​រដ្ឋ លោក Sagar Pathak បាន​និយាយ​ថា លំនៅឋាន​ចំនួន​ ៥៩​ខ្នង​ក្នុង​ភូមិ​នោះត្រូវ​បាន​កប់​ដោយសារ​បំណាក់​ដី​ដ៏​ធំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​៕អត្ថបទ៖ សុខមាន

កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​២០២០​ ដែល​ពន្យារពេលបើក​ជា​ផ្លូវការ​

2021/07/24 07:22:37 pm        167
​អូឡាំពិក​៖ កីឡា​អូឡាំពិក​ឆ្នាំ​២០២០ ​ដែល​បាន​ពន្យារពេល​កាលពី​ឆ្នាំមុន​ បាន​បើក​ជា​ផ្លូវ​ការ​ហើយកាលពី​ថ្ងៃ​សុក្រ​ ដោយមាន​ការ​បាញ់​កាំជ្រួចបង្ហាញ​ប្រវត្តិសាស្ត្រ ​និង​វប្បធម៌​របស់​ប្រទេស​ជប៉ុន និង​ការ​បង្ហាញ​យន្តហោះ​ដ្រូ​នដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ​នៅ​លើ​អាកាស​ពេលយប់ក្នុង​​ទីក្រុង​តូ​ក្យូ​។​ជា​ការ​ពិត​គ្មាន​អ្នកគាំទ្រ​នៅ​ទីនោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​ឡើយ​។ ព្រឹត្តិការណ៍​ដែល​ត្រូវ​បាន​ធ្វើឡើង​ ប្រឆាំង​នឹង​ឆន្ទៈ​របស់​មនុស្ស​ជាច្រើន​នៅក្នុង​ប្រទេស​ជប៉ុន​ និង​ហានិភ័យ​នៃ​ការឆ្លង​វីរុស​សម្រាប់​អ្នក​ដែល​ពាក់ព័ន្ធ​។ ​អត្ត​ព​លិ​ក​បាន​ដើរ​ក្បួន​ចូល​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ទីក្រុង​តូ​ក្យូ​នៅ​យប់​ថ្ងៃ​សុក្រ ​ដោយ​ទទួល​បាន​ការ​អបអរ​សាទរ​ពី​អ្នក​ប្រកួត​ប្រជែង ​ឬ​អ្នក​សំដែង​ដែល​កំពុង​ឈរ​តម្រង់​ជួរ​។​ កាំជ្រួច​បាន​បាញ់​ឡើង​នៅ​លើ​ដំបូល​វេទិកា ហើយ​តន្ត្រី​បាន​បន្លឺ​ឡើង​ក្នុង​ការ​ស្វាគមន៍​អត្ត​ព​លិ​ក ​និង​ក្រុម​អ្នកចូលរួម​៕អត្ថបទ៖ ប៊ុនថន

WHO៖ ព្រមាន​ពី​ផល​ប៉ះ​ពាល់​រយៈពេល​វែង​មក​លើ​សុខភាព​ខួរក្បាល​ពី​ការ​ឆ្លង​វីរុស COVID-19

2021/07/23 06:47:38 pm        511
​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ផល​ប៉ះពាល់​សុខភាព​ខួរក្បាល​នៃ​ជំងឺ​រាតត្បាត​សកល​នឹង​មាន​រយៈពេល​វែង និង​យូរអង្វែង ខណៈ​ក្រុម​អ្នក​ជំនាញ និង​មេដឹកនាំ​អំពាវនាវ​ឲ្យ​ចាត់វិធានការ​លើ​ការ​ថប់​បារម្ភ និង​ភាព​តានតឹង ​ឬ​ស្ត្រេ​ស​ដែល​ទាក់ទង​នឹង​ជំងឺ​រាតត្បាត​សកល​មួយ​នេះ​។​​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ នៅ​ឯ​ការ​ចាប់ផ្ដើម​កិច្ចប្រជុំ​រយៈពេល ២​ថ្ងៃ​នៅ​ទីក្រុង​អា​តែ​ន​ប្រទេស​ក្រិ​ក ជាមួយ​នឹង​រដ្ឋមន្ត្រី​សុខាភិបាល​មកពី​ប្រទេស​នានា​រាប់​សិប​នាក់​ថា មនុស្ស​គ្រប់គ្នា​រង​ផល​ប៉ះពាល់​តាមរបៀប​តែមួយ ឬ​របៀប​មួយ​ផ្សេងទៀត។​ អង្គការ​នេះ​បាន​និយាយ​ថា ការ​ថប់​បារម្ភ​ជុំវិញ​ការ​ឆ្លង​វីរុស ផល​ប៉ះ​ពាល់​ខួរក្បាល ​ឬផ្លូវចិត្តដោយ​សារតែ​វិធាន​ការ​បិទ​ខ្ទប់ និង​ការ​ដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់ដោយឡែក បាន​រួម​ចំណែក​ដល់​វិបត្តិ​សុខភាព​ផ្លូវចិត្ត រួម​ជាមួយ​ភាព​តានតឹង ​ឬ​ស្ត្រេ​ស ដែល​ជាប់​ទាក់​ទង​នឹង​ភាព​អត់​ការងារ​ធ្វើ ​ការ​ព្រួយបារម្ភ​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​បែក​បាក់​សង្គម​។​​នាយក​ប្រចាំ​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ទ្វីប​អឺរ៉ុប លោក Hans Kluge ​បាន​និយាយ​ថា​ សុខភាព​ផ្លូវចិត្ត​គួរតែ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ “សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​” ដោយ​សង្កត់ធ្ងន់​ទៅលើ​របៀប​ដែល​វីរុស​នេះ ​បាន​បំផ្លិចបំផ្លាញ​ជីវិត​មនុស្ស​។​ អង្គការ​សុខភាព​ពិភព​លោក​បាន​អំពាវនាវ​ ឱ្យ​មាន​ការ​ពង្រឹង​សេវា​សុខភាព​ផ្លូវចិត្ត​ជាទូទៅ​ និង​ការ​កែ​លម្អ​លទ្ធភាព​ទទួល​បាន​ការ​ថែទាំ​តាមរយៈ​បច្ចេកវិទ្យា​៕អត្ថបទ៖ សុខមាន

ប្រជាពលរដ្ឋ​ពេញវ័យ​ក្រុង​ប៉េកាំង​ជាង ៩០% បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ COVID-19 គ្រប់​ដូ​ស​

2021/07/23 05:59:38 pm        555
​ចិន៖ ទិន្នន័យ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្ហាញ​ថា ​ទីក្រុង​ប៉េកាំង​របស់​ប្រទេស​ចិន​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​ជិត ៩១​% នៃ​ប្រជាជន​ពេញវ័យ​របស់​ខ្លួន​ប្រឆាំង​នឹង​ជំងឺ COVID-19 ខណៈ​ដែល​ប្រទេស​ចិន​ពង្រីក​កិច្ច​ខិតខំ​ប្រឹងប្រែង ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​របស់​ខ្លួន​។​​ក្រុម​អាជ្ញាធរ​ក្រុង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី២២ ខែ​កក្កដា តាម​បណ្ដាញ​សង្គម​ថា ​មនុស្ស​ប្រហែល ១៧​លាន ​៧​សែន​នាក់ ឬ ៩០,៨​% នៃ​ប្រជាជន​ពេញវ័យ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ​ត្រូវ​បាន​ទទួល​វ៉ាក់សាំង​រួចរាល់​គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែ​កក្កដា​។ ចំនួន​នេះ​ប្រហែល ៨០,៨​% នៃ​ប្រជាជន​សរុប​របស់​ខ្លួន​ក្នុង​រដ្ឋធានី​នេះ​ដែល​មាន​ចំនួន ២១​លាន ​៩​សែន​នាក់​។​ ក្រុម​អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយ​ថា ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​គ្រ​ប់ដូ​ស​របស់​មនុស្ស​ពេញ​វ័យ ​នៅ​ក្នុង​ទីក្រុង​ធំៗផ្សេងទៀត​របស់​ប្រទេស​ចិន​ក៏​មាន​សន្ទុះ​កើន​ឡើង​ផង​ដែរ ក្នុង​នោះ​ទីក្រុង​ស៊ា​ង​ហៃ និង​អ៊ូ​ហាន​បាន​លើស​អត្រា ៨០% ​និង ៧៧% រៀង​ៗ​ខ្លួន​។​​ប្រទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ខ្លួន​បាន​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ចំនួន ១,៤៩ពាន់​លាន​ដូ​សគិត​ត្រឹម​ថ្ងៃ​ទី​២១ ខែ​កក្កដា ប៉ុន្តែ​មិនបាន​បង្ហាញ​ពី​ទិន្នន័យ​ទូទាំង​ប្រទេស​អំពី​ចំនួន​មនុស្ស​ប៉ុន្មាន​ ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ ឬបាន​គ្រ​ប់ដូ​ស​នោះ​ទេ​៕អត្ថបទ៖ សុខមាន

ប្រទេស​ឥណ្ឌា​កត់ត្រា​ករណី​ឆ្លង​ជំងឺ​ផ្សិត​ខ្មៅ​ជាង ៤៥.០០០​នាក់​

2021/07/22 09:21:28 pm        548
ឥណ្ឌា៖ ក្រសួង​សុខាភិបាល​បាន​និយាយ​ថា ​ប្រទេស​ឥណ្ឌា​បាន​កត់ត្រា​ករណី​ឆ្លង​ជំងឺ​ផ្សិត​ខ្មៅ​ដ៏​សាហាវ​ជាង ៤៥.០០០​នាក់​ក្នុង​រយៈពេល​ពីរ​ខែ​ចុងក្រោយ​នេះ ខណៈ​ដែល​ការ​ផ្ទុះ​រាលដាល​នៅ​ទូទាំង​ប្រទេស​បាន​រាតត្បាត​ដល់​អ្នកជំងឺ COVID-19។​រដ្ឋមន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល​ឥណ្ឌា លោក Bharati Pravin Pawar បាន​ប្រាប់​សភា​កាលពី​ថ្ងៃ​អង្គារ ​ទី​២០ ខែ​កក្កដា​ថា ​មនុស្ស​ជាង ៤.២០០​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្សិត នេះ​ ដែល​មាន​ឈ្មោះ​តាម​វិទ្យាសាស្ត្រ​ថា មូស​ខុម​មី​កូ​ស៊ី​ស ​(mucormycosis.)​។​ កាលពី​កន្លងទៅការ​ឆ្លង​នេះ​ត្រូវ​បាន​គេ​ចាត់ទុកថា ​ជា​ករណី​កម្រ​មាន​ណាស់ ប៉ុន្តែ​ករណី​នេះ​បាន​ផ្ទុះឡើង​ក្នុង​កំឡុង​ពេល​ជំងឺ​រាតត្បាត​សកល​ជា​ធម្មតា វាយប្រហារ​លើ​អ្នកជំងឺ​បន្ទាប់ពី​ការ​ជាសះស្បើយ​ពី​ជំងឺ COVID-19​។​ វា​គឺជា​ជំងឺ​ដ៏​កាច​សាហាវ​ ហើយ​ត្រូវ​បង្ខំ​ឲ្យ​វះកាត់​យក​ភ្នែក ច្រមុះ និង​ថ្គាម​ចេញពី​អ្នកជំងឺ​ ដើម្បី​កុំ​ឲ្យ​រាល​ដាល​ចូល​ទៅដល់​ខួរក្បាល​។ ​ហើយ​អត្រា​ស្លាប់​នៃ​ជំងឺ​នេះ​មាន​ជាង​ ៥០​%​៕អត្ថបទ៖ សុខមាន

ម៉ាឡេស៊ី​កត់ត្រា​ករណី​ស្លាប់​ប្រចាំថ្ងៃ​ដោយសារ​ជំងឺ COVID-19 ខ្ពស់​បំផុត​ ១៩៩​នាក់ ខណៈ​ករណី​ឆ្លង​ធ្លាក់​ចុះ​

2021/07/22 07:22:39 pm        746
​ម៉ាឡេស៊ី៖ យោង​តាម​អគ្គនាយក​ចាត់ការ​ទូទៅ​ផ្នែក​សុខភាព លោកវេជ្ជបណ្ឌិត Noor Hisham Abdullah ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ Covid-19 របស់​ប្រទេស​ម៉ាឡេស៊ី​បាន​ធ្លាក់​ចុះ​បន្តិច​មក​ត្រឹម ១១.៩៨៥​នាក់​ពី​ចំនួន ១២.៣៦៦​នាក់​កាលពី​ម្សិលមិញ ខណៈ​ដែល​មាន​អ្នក​ស្លាប់​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ដល់​ទៅ ​១៩៩​នាក់​។​​មានការ​កើន​ឡើង​ចំនួន ៩៥១,៨៨៤​ករណី​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​នេះ ចាប់​តាំង​ពី​ជំងឺ​រាតត្បាត​សកល​ចាប់ផ្ដើម​ផ្ទុះ​។​ រដ្ឋ Selangor នៅតែ​ជា​រដ្ឋ​ឆ​មាន​ចំនួន​អ្នក​ឆ្លង​ខ្ពស់​បំផុត​នៅ​ថ្ងៃ​នេះ​គឺ ៥.៥៥០​នាក់ ដែល​នាំ​ឱ្យ​ករណី​ឆ្លង​សរុប​នៅ​ក្នុង​រដ្ឋ​កើន​ឡើង​ដល់​ទៅ ៣៣៧.៨៩៧​នាក់ដែល​ស្មើនឹង ៣៥.៥% នៃ​ករណី​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។​ ទីក្រុង​កូឡាឡាំពួរ ក៏បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​នៃវីរុស Covid-19 ចំនួន​បួន​ខ្ទង់​ផង​ដែរ​ដោយមាន​ចំនួន ១,១៧៤​នាក់ ដែល​នាំ​ឱ្យ​ការ​ឆ្លង​សរុប​នៅ​ក្នុង​ទីក្រុង​នេះ​ហក់​ឡើង​ដល់ ១០១.៩២៦​ករណី​។​​ចំនែក​នៅ​រដ្ឋ Kedah មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៨០០​នាក់ បន្ទាប់មក​រដ្ឋ Negeri Sembilan ចំនួន​ ៧៤៥​នាក់, រដ្ឋ Johor ចំនួន​ ៦៤៤​នាក់, រដ្ឋ Pahang ចំនួន ៦០៣​នាក់, រដ្ឋ Sabah​ ចំនួន ៤៧៤​នាក់, រដ្ឋ Melaka ចំនួន ៤៥៣​នាក់, រដ្ឋ Kelantan ចំនួន ៣៨៦​នាក់, រដ្ឋ Penang ចំនួន ៣៦២​នាក់, រដ្ឋ Perak ចំនួន ២៧៤​នាក់, រដ្ឋ Sarawak ចំនួន ២៦១​នាក់ និង​រដ្ឋ Terengganu មាន​ចំនួន ​១៧១​នាក់​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​ម៉ាឡេស៊ី​មាន​ករណី​ឆ្លង​វីរុស ​Covid-19 សរុប​ចំនួន ៩៥១,៨៨៤​​នាក់ និង​ស្លាប់​ចំនួន ៧,៤៤០​​នាក់​៕អត្ថបទ៖ សុខមាន

WHO៖​ វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Delta នឹង​មាន​ឥទ្ធិពល​ចម្លង​ខ្លាំង​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​

2021/07/22 10:47:36 am        755
​WHO៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​មាន​ការ​រីក​រាល​ដាល​ខ្លាំង​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ក្លាយ​ជា​វីរុស​ដែល​មាន​ឥទ្ធិពល​ចម្លង​ខ្លាំង​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ​។​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ឥឡូវនេះ​ត្រូវ​បាន​គេ​កត់ត្រា​នៅ​ក្នុង​ដែនដី​ចំនួន ១២៤ ដែល​បាន​កើន​ឡើង ​១៣​ប្រទេស​លើស​កាលពី​សប្ដាហ៍​មុន​។ ចំនួន​នេះ​ច្រើនជាង​បី​ភាគ​បួន​នៃ​គំរូ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ប្រទេស​ធំ​ៗ​ជាច្រើន​។​ ទីភ្នាក់ងារ​សុខភាព​អង្គការ​សុខភាព​ពិភព​លោក បាន​និយាយ​នៅ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ស្ដីពី​វីរុស​ប្រចាំ​សប្ដាហ៍​របស់​ខ្លួន​ថា គេ​រំពឹង​ថា​វីរុស​នេះ​នឹង​ប្រកួតប្រជែង​ជាមួយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដទៃ​ទៀត​យ៉ាង​ឆាប់រហ័ស​ និង​ក្លាយ​ជា​ខ្សែស្រឡាយ​ដែល​កំពុង​រីក​រាលដាល​ខ្លាំង​នៅ​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ។​ក្នុង​ចំណោម​ការ​ព្រួយ​បារម្ភ​ ទាក់ទង​នឹង​វីរុស​ផ្លូវ​ដង្ហើម​កូ​រ៉ូ​ណា​ប​ម្លែ​ង​ខ្លួន​ថ្មី​ចំនួន​ ៣​ផ្សេងទៀត​គឺ Alpha ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​ក្នុង​ចក្រភព​អង់គ្លេស ​ត្រូវ​បាន​គេ​រាយការណ៍​កំពុង​ឆ្លង​រាលដាល​នៅ​ក្នុង​ដែនដី​ចំនួន ១៨០ ​កើន​ឡើង​ចំនួន ៦​ប្រទេស​លើស​ពី​សប្ដាហ៍​មុន​។ ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Beta ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង ​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​ដែនដី​ចំនួន ១៣០ កើន​ឡើង ៧​ប្រទេស និង​ដែនដី រីឯ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Gamma ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​​ប្រេ​ស៊ី​ល កំពុង​ឆ្លង​រាលដាល​នៅ​ក្នុង​ប្រទេស​ និង​ដែនដី​ចំនួន ៧៨ កើន​ឡើង ​៣​ប្រទេស​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM