សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

មនុស្ស​ ៥២​នាក់​ស្លាប់ និង​ ២២​នាក់​រង​របួស​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆេះ​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ COVID-19 នៅ​អ៊ីរ៉ាក់​

2021/07/13 06:30:55 pm        413
​អ៊ីរ៉ាក់៖ មន្ត្រី​សុខាភិបាល​ និង​នគរបាល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​មនុស្ស​យ៉ាងហោចណាស់ ៥២​នាក់​បាន​ស្លាប់ និង ២២​នាក់​បាន​រង​របួស​នៅ​ក្នុង​អគ្គិភ័យ​ ដែល​ទំនងជា​បណ្ដាល​មកពី​ការ​ផ្ទុះ​ធុង​អុកស៊ីសែន​នៅ​មន្ទីរពេទ្យ​ព្យាបាល​វីរុស​កូ​រ៉ូ​ណា ​ក្នុង​ទីក្រុង​ Nassiriya ភាគ​ខាង​ត្បូង​របស់​ប្រទេស​អ៊ីរ៉ាក់​។​​ការិយាល័យ​នាយករដ្ឋមន្ត្រី​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ខណៈ​ក្រុម​អ្នក​ជួយ​​សង្គ្រោះ​បាន​ចូល​ទៅ​ក្នុង​អគារ​ដែល​គ្របដណ្ដប់​ដោយ​ផ្សែង​ ដើម្បី​ស្វែងរក​សាកសព​បន្ថែម​ទៀត​នោះ លោកនាយក​រដ្ឋមន្ត្រី Mustafa al-Kadhimi បាន​ជួប​ប្រជុំ​ជាបន្ទាន់​ជាមួយ​រដ្ឋមន្ត្រី​ជាន់ខ្ពស់ ​និង​បាន​បញ្ជា​ឲ្យ​ផ្អាក និង​ចាប់ខ្លួន​អ្នកគ្រប់គ្រង​មន្ទីរពេទ្យ និង​ការពារ​ស៊ីវិល​នៅ​ក្នុង​ទីក្រុង​ Nassiriya​។​ដោយ​ត្រូវ​បាន​បំផ្លាញ​រួច​ទៅ​ហើយ​ដោយសារ​សង្គ្រាម និង​ទណ្ឌកម្ម ប្រព័ន្ធ​សុខាភិបាល​នៅ​អ៊ីរ៉ាក់​បាន​តស៊ូ​ដើម្បី​ដោះស្រាយ​វិបត្តិ​វីរុស​កូ​រ៉ូ​ណា ដែល​បាន​សម្លាប់​មនុស្ស​ចំនួន ១៧.៥៩២​នាក់​ និង​ឆ្លង​ជាង ១​លាន​ ៤សែន​នាក់​។​ ​អ្នក​យក​សារព័ត៌មាន Reuters បាន​និយាយ​ថា ក្រុម​សាច់ញាតិ​ដែល​ពោរពេញ​ដោយ​កំហឹង​ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​មន្ទីរពេទ្យ និង​ប៉ះទង្គិច​ជាមួយ​នគរបាល ​ដោយ​បាន​ដុត​បំផ្លាញ​រថយន្ត​នគរបាល​ចំនួន ​២​គ្រឿង៕ អត្ថបទ៖ សុខមាន

ជប៉ុន​ផ្ដល់​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ប្រភេទ​​ AstraZeneca ចំនួន ១​លាន​ដូស​ដល់​កម្ពុជា​

2021/07/13 05:49:10 pm        312
ភ្នំពេញ៖ អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ផ្ដល់​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ចំនួន ១​លាន​ដូស​មក​ដល់​កម្ពុជា​ដោយ​ផ្អែក​លើ​ស្ថានភាព​កូវីដ-១៩​នា​ពេល​បច្ចុប្បន្ន។អគ្គរាជ​ទូត​ជប៉ុន​រូប​នេះ បាន​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​នៅ​ថ្ងៃ​នេះ​ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល ស្ថានទូត​ជប៉ុន​បញ្ជាក់​ថា វ៉ាក់សាំង​ដែល​ជប៉ុនសម្រេច​ផ្ដល់​ជា​ជំនួយ​មក​កម្ពុជា​នេះ គឺ​ជា​វ៉ាក់សាំង AstraZeneca ដែល​នឹង​ផ្ដល់​មក​កម្ពុជា​តាម​រយៈ​មជ្ឈ​មណ្ឌល​សម្រប​សម្រួល​ការ​បែង​ចែក​វ៉ាក់សាំង​របស់​អង្គការ​សុខភាព​ពិភព​លោក។លោក មិកាមិ ម៉ាស៊ីហ៊ីរ៉ូ និយាយនៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ជំនួយ​នេះ​នឹង​ជួយ​គាំ​ទ្រ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ-១៩ ក៏​ដូចជា​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​របស់​ប្រជាជន​កម្ពុជា»។ស្ថានទូត​ជប៉ុន​បញ្ជាក់​ផង​ដែរ​ថា ជប៉ុន​បាន​ផ្ដល់​ជំនួយ​ផ្សេងៗមាន​តម្លៃ​ជាង ៥០​លាន​ដុល្លារ​មក​ដល់​កម្ពុជា​រួច​ហើយ ដូចជាការ​បរិក្ខា​ពេទ្យ ការ​កែលម្អ​មន្ទីរ​ពេទ្យ ការ​គាំ​ទ្រ​ដល់​គម្រោង​របស់​អង្គការ​នានា​សម្រាប់​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​តាម​ព្រំដែន និង​បរិក្ខា​សម្រាប់​ដឹក​ជញ្ជូន និង​រក្សា​ទុក​វ៉ាក់សាំង។ស្ថានទូត​ជប៉ុន បាន​ឱ្យ​ដឹង​ទៀត​ថា ជប៉ុន​ក៏​បាន​ផ្ដល់​កម្ចី​ទំហំ ២២៧​លាន​ដុល្លារ​ដល់​កម្ពុជា​ផង​ដែរ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ដល់​ប្រជាជន​រង​ផល​ប៉ះ​ពាល់​ដោយសារ​កូវីដ-១៩ និង​សម្រាប់​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល៕

វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Delta រាតត្បាត​ពាសពេញ​ទ្វីប​អឺរ៉ុប ​ខណៈ​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​

2021/07/13 04:39:11 pm        496
​អឺរ៉ុប៖ រលក​មួយ​ផ្សេងទៀត​នៃ​ការ​ឆ្លង​ជំងឺ COVID-19 ដែល​ភាគច្រើន​ត្រូវ​បាន​បង្កឡើង​ដោយ​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Delta ត្រូវ​បាន​ឆ្លង​រាតត្បាត​ទូទាំង​ទ្វីប​អឺរ៉ុប បន្ទាប់ពី​ការ​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត និង​ការ​បន្ត​ដំណើរ​ឆ្លងកាត់​ព្រំដែន​។​​ស្រប​ពេល​ដែល​ប្រទេស​មួយ​ចំនួន​ដែល​មិន​មាន​សញ្ញា​គួរ​ឱ្យ​ព្រួយបារម្ភ បាន​សម្រេចចិត្ត​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​បន្ថែម​ទៀត ប្រទេស​ជាច្រើន​បាន​រឹត​បន្តឹង​វិធានការ​អនាម័យ​ ចំពោះ​ការ​ខកចិត្ត​របស់​ហ្វូង​មនុស្ស​ដែល​ដើរ​កម្សាន្ត​នៅ​ថ្ងៃ​ឈប់សម្រាក ខណៈ​ក្រុម​អាជ្ញាធរ​មិន​មាន​ដំណោះស្រាយ​អ្វី​ផ្សេង​ទៀត​ ទោះបីជា​ពួកគេ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​ក៏ដោយ​។ ដោយ​ត្រូវ​បាន​ធានា​ដោយ​ការ​ចាក់​វ៉ាក់សាំង​ច្រើន មាន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​កាន់តែ​តិច​ជាង​មុន និង​ចំនួន​អ្នក​ស្លាប់​ថយ​ចុះ​ចាប់​តាំង​ពី​ចុង​និ​ទាឃ​រដូវ​ថ្មីៗ​នេះ បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ជាច្រើន​បាន​ប្រកាស​បន្ធូរបន្ថយ​ការ​រឹតត្បិត ​ដែល​ត្រូវ​បាន​ណែនាំដើម្បី​បន្ថយ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ COVID-19។​ការសម្រេចចិត្ត​បែបនេះ​ត្រូវ​បាន​អបអរសាទរ ​ដោយ​ឧស្សាហកម្ម​ទេសចរណ៍​ និង​បដិសណ្ឋារ​កិច្ច​ដែល​បាន​បង្កើត​យុទ្ធនាការ​មួយ​ដែល​មាន​ឈ្មោះថា #OpenUpToEurope ខណៈ​រដូវ​ក្តៅ​បាន​ចាប់ផ្ដើម​។​ លោក​វេជ្ជបណ្ឌិត Hans Kluge នាយក​ប្រចាំ​តំបន់​អឺរ៉ុប​របស់​អង្គការ​សុខភាព​ពិភពលោក​ បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​កាលពី​សប្ដាហ៍​មុន​ចំនួន​ករណី​ឆ្លង​បាន​កើន​ឡើង ១០% ដោយសារ​ការ​កើន​ឡើង​នៃ​ការ​លាយ​បញ្ចូល​គ្នា ការ​ធ្វើ​ដំណើរ ការ​ជួប​ជុំ និង​ការ​បន្ធូរ​បន្ថយ​ការ​រឹតត្បិត​សង្គម​៕អត្ថបទ៖ សុខមាន

ឥណ្ឌូនេស៊ី​ប្រឈម​វិបត្តិ​កង្វះ​អុកស៊ីសែន​ និង​អំពាវនាវ​រក​ជំនួយ​បរទេស ខណៈ​អ្នក​ស្លាប់​ និង​ឆ្លង ​COVID-19​ ឡើង​ខ្ពស់​

2021/07/12 08:40:54 pm        436
​ឥណ្ឌូនេស៊ី៖ ឥណ្ឌូនេស៊ី​ដែល​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​លំដាប់​ទី​៤ នៅ​លើ​ពិភព​លោក បច្ចុប្បន្ន​កំពុង​កង្វះ​ការ​ផ្គត់ផ្គង់​អុកស៊ីសែន​យ៉ាង​ធ្ងន់ធ្ងរ ​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ ​Covid-19​ ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ។​នេះ​គឺជា​ស្ថានភាព​ប្រែប្រួល​ខ្លាំង​ដូច​កាលពី ២​ខែ​មុន​ក្នុង​ខែ​ឧសភា ប្រទេស​ឥណ្ឌូនេស៊ី​បាន​ផ្តល់​ការ​ផ្គត់ផ្គង់​អុកស៊ីសែន​ដល់​ប្រទេស​ឥណ្ឌា​ នៅ​ពេល​ដែល​ប្រទេស​នេះ​រង​ការវាយប្រហារ​យ៉ាង​ខ្លាំង ​ពី​ជំងឺ​រាតត្បាត​សកល​រលក​ទី​២។ ប្រទេស​ឥណ្ឌូនេស៊ី​បាន​ផ្គត់ផ្គង់​ស៊ីឡាំង​អុកស៊ីសែន​ប្រមាណ ៣.៤០០ស៊ីឡាំង​ និង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​ទៅ​ប្រទេស​ឥណ្ឌា​។ មន្ត្រី​មន្ទីរពេទ្យ​មួយ​រូប​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​អ្នកជំងឺ​វីរុស​កូ​រ៉ូ​ណា​ចំនួន ៣៣​នាក់​បាន​ស្លាប់​បន្ទាប់ពី​មន្ទីរពេទ្យ​រដ្ឋ​មួយ​នៅ​លើ​កោះ​ជ្វា​ដ៏​សំខាន់​ របស់​ប្រទេស​ឥណ្ឌូនេស៊ី​បាន​អស់​អុកស៊ីសែន​រាវ​ ស្រប​ពេល​ករណី​ឆ្លង COVID-19 ហក់​ឡើង​ខ្ពស់​ទូទាំង​ប្រទេស។​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​ស្នើ​ដល់​បណ្ដា​ប្រទេស​ជាច្រើន ​រួមមាន​ប្រទេសចិន សិង្ហបូរី អូស្ត្រាលី ដើម្បី​ជួយ​ដោះស្រាយ​កង្វះ​អុកស៊ីសែន​។​ ការ​ដឹកជញ្ជូន​ស៊ីឡាំង​អុកស៊ីសែន​ជាង ១.០០០​ស៊ីឡាំង ម៉ាស៊ីន​ផលិត​អុកស៊ីសែន និង​ឧបករណ៍​សុខភាព​ផ្សេងទៀត​ បាន​ទៅដល់​ពី​ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃ​សុក្រ​ បន្ទាប់​មក​ទៀត​មាន​ម៉ាស៊ីន​ជំនួយ​ខ្យល់​ដកដង្ហើម​ចំនួន ១.០០០​គ្រឿង​ផ្សេងទៀត​មកពី​ប្រទេស​អូស្ត្រាលី។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រទេស​ឥណ្ឌូនេស៊ី​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន ​២,៥២៧,២០៣​នាក់ និង​ស្លាប់​ ៦៦,៤៦៤​នាក់៕អត្ថបទ៖ សុខមាន

ការ​ស្វែង​រក​ក្នុង​អគារ​ខុន​ដូ​បាក់​រ​លំនៅ​រដ្ឋ Florida នឹង​ប្រើ​ពេល​ច្រើន​សប្ដាហ៍​ទៀត ​ខណៈ​អ្នក​ស្លាប់​កើន​ដល់​ ៩០​នាក់​

2021/07/12 09:22:19 am        418
​អាមេរិក៖ ក្រុម​អាជ្ញាធរ​ដែល​កំពុង​ស្វែងរក​ជនរងគ្រោះ​ ពី​ការ​ដួល​រលំ​ដ៏​សោកនាដកម្ម​នៅ​ក្នុង​រដ្ឋ Florida បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​ពួកគេ​សង្ឃឹម​ថា​នឹង​បញ្ចប់​ការងារ​យ៉ាង​យកចិត្តទុកដាក់​របស់​ពួកគេ​ នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខនេះ ស្រប​ពេល​ក្រុម​ឆ្លើយតប​ដំបូង​មកពី​អ៊ីស្រាអែល​បាន​ចាក​ចេញពី​កន្លែង​កើត​ហេតុ​។​​អភិបាលក្រុង​ លោកស្រី Daniella Levine Cava បាន​និយាយ​ថា​ ចំនួន​អ្នក​ស្លាប់ ៩០​នាក់​ឥឡូវ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ការ​បាក់​រលំ​អគារ Champlain Towers South កម្ពស់ ១២​ជាន់​កាលពី​ខែ​មុន​បាន​កើន​ឡើង​ពី ៨៦​នាក់​មួយ​ថ្ងៃមុន​។ ក្នុង​នោះ​មាន​សាកសព​ចំនួន ៧១​នាក់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ ​ហើយ​គ្រួសារ​របស់​ពួកគេ​ត្រូវ​បាន​គេ​ជូនដំណឹង​។ មនុស្ស​ប្រហែល ៣១​នាក់​នៅតែ​បន្ត​ចុះបញ្ជី​ជា​អ្នក​បាត់​ខ្លួន​។​ ស្នងការ​នគរបាល​តំបន់​មៃ​អា​មី​និយាយ​ថា កុមារ​ចំនួន ​៣​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ទាំងនោះ​។​​លោកស្រី​បាន​និយាយ​ថា ក្រុម​អ្នក​សង្គ្រោះ​នៅតែ​បន្ត​ស្វែងរក​ក្នុង​គំនរ​ថ្ម តាម​ស្រទាប់​ជាន់​នីមួយៗដើម្បី​ស្វែងរក​សាកសព​។ ការស្វែងរក​ទាំង​គ្មាន​សង្ឃឹម​ថា​នឹង​រក​ឃើញ​អ្នក​នៅ​មាន​ជីវិត បាន​ជីក​កាយ​គំនរ​កម្ទេច​បេតុង និង​កម្ទេចកំទី​ផ្សេងៗ​ជាង ៦​លាន​ ៤​សែន​គីឡូក្រាម​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​មាន​កំណត់​ត្រា​ករណី​ឆ្លង​ជំងឺ COVID-19 ខ្ពស់​បំផុត​ប្រចាំ​ថ្ងៃ​មួយ​ផ្សេង​ទៀត​

2021/07/11 09:37:15 pm        42
រុស្ស៊ី៖ ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​នៅ​ក្នុង​ប្រទេស​រុស្ស៊ី បាន​ឈាន​ដល់​កំណត់ត្រា​ប្រចាំ​ថ្ងៃ​មួយ​ផ្សេងទៀត ខណៈ​ដែល​ក្រុម​អាជ្ញាធរ​បាន​រាយការណ៍​ថា​ មាន​អ្នក​ស្លាប់​ចំនួន​ ៧៥២​នាក់ ស្រប​ពេល​ករណី​ឆ្លង​នៅតែ​បន្ត​ហក់​ឡើង​ខ្ពស់​។​ក្រុមការងារ​ពិសេស​ទទួលបន្ទុក​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា ​របស់​ប្រទេស​រុស្ស៊ីកាលពី​ថ្ងៃ​សៅរ៍​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណា​ចំនួន ២៥​,០៨២​នាក់ ចំនួន​សរុប​នៃ​ការ​ឆ្លង​វីរុស​ដែល​បាន​បញ្ជាក់​បាន​កើន​ឡើង​ពី​ប្រហែល ៩.០០០​នាក់​នៅ​ដើមខែ​មិថុនា​ដល់​ជាង ២៣.០០០​នាក់​នៅ​ដើមខែ​កក្កដា​នេះ​។​ ក្រុម​មន្ត្រី​បាន​សន្មត​ថា ​មានការ​កើន​ឡើង​ជា​លំដាប់​នៃ​ការ​ឆ្លង​ និង​ការ​កើន​ឡើង​នៃ​មរណភាព ​គឺ​ដោយសារតែ​ការ​រីក​រាលដាល​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta​។ ទោះបីជា​មានការ​កើន​ឡើង​ក៏ដោយ ក៏​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ថា ​មិន​មាន​ផែន​ការ​អនុវត្តន៍​វិធាន​ការ​បិទ​ខ្ទប់​ផ្សេងទៀត​ទេ​។​ប្រទេស​រុស្ស៊ី​ធ្លាប់​បាន​បិទ​ខ្ទប់​ទូទាំង​ប្រទេស​កាលពី​និទាឃរដូវ​ឆ្នាំ​២០២០ ដែល​មាន​រយៈពេល ៦​សប្តាហ៍ ​ហើយ​រដ្ឋាភិបាល​បាន​ប្រឆាំង​នឹង​វិធាន​ការ​បិទ​ខ្ទប់​មួយ​ផ្សេងទៀត ​ដើម្បី​ចៀសវាង​ការ​ប៉ះ​ពាល់​សេដ្ឋកិច្ច​។​ ក្រុមការងារ​ពិសេស​ទទួលបន្ទុក​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា​ របស់​ប្រទេស​រុស្ស៊ី​បាន​រាយការណ៍​ថា ​មាន​អ្នក​ឆ្លង​វីរុស​នេះ​ជាង ​៥​លាន ៧​សែន​នាក់ ​ហើយ​មាន​អ្នក​ស្លាប់​សរុប​ចំនួន ១៤២.២៥៣​នាក់​ដោយសារ​ជំងឺ​រាតត្បាត​សកល​នេះ​៕អត្ថបទ៖ សុខមាន

អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​ខុន​ដូ​នៅ​រដ្ឋ Florida ឡើង​ដល់​ ៨៦​នាក់​

2021/07/11 09:21:08 pm        40
​អាមេរិក៖ ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ការ​ដួល​រលំ​អគា​រ​ខុន​ដូ​មួយ ​នៅ​តំបន់​ម៉ៃ​អា​មី​បាន​កើន​ឡើង​ដល់ ៨៦នាក់​កាលពី​ថ្ងៃ​សុក្រ​ បន្ទាប់ពី​បុគ្គលិក​សង្គ្រោះ​បាន​ទាញ​យក​សាកសព​ចំនួន ១៤​នាក់​បន្ថែម​ទៀត​ពី​កម្ទេច​អគារ​បែកបាក់ ហើយ​បាន​និយាយ​ថា ​ពួកគេ​បាន​កាយ​គំនរ​កម្ទេចកំទី​ស្ទើរ​រាប​ដល់​ដី​។ ​អភិបាលក្រុង​លោកស្រី Daniella Levine Cava បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​ មនុស្ស ៦១​នាក់​នៅតែ​បាត់​ខ្លួន និង​ត្រូវ​គេ​បារម្ភ​ថា​ស្លាប់​នៅ​ក្នុង​គំនរ​បាក់បែក​បេតុង និង​ដែកថែប​នៃ​អគារ​ជាប់មាត់​សមុទ្រ​កម្ពស់ ​១២ជាន់​នៅតំបន់​ Surfside។ ក្រុម​អ្នក​សង្គ្រោះ​កំពុង​ធ្វើការ​ប្រហែល​ម៉ោង ១៦​ថ្ងៃ​ដែល​បាន​កាត់បន្ថយ​ទំហំ​គំនរ​បាក់បែក​ពី ៤ ទៅ ៥​ជាន់​ជិត​ដល់​ជាន់​ផ្ទាល់​ដី​។​ ក្រុម​អ្នកស៊ើប​អង្កេត​ពុំ​ទាន់​អាច​កំណត់​បាន​នៅឡើយ​ទេ ​ពី​មូលហេតុ​នាំ​ឲ្យ​អគារ Champlain Towers South បាក់​រ​លំដោយ​គ្មាន​ការព្រមាន​ជាមុន​៕អត្ថបទ៖ សុខមាន

សម្តេច​តេ​ជោ​៖ កាលៈទេសៈ​ណា​ក៏​ដោយ​រាជរដ្ឋាភិបាល​នៅតែ​បន្ត​ផ្តល់​អាទិភាព​ដល់​វិស័យ​សុខភាព​សាធារណៈ​

2021/07/11 11:42:48 am        936
ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូស​បញ្ជាក់​ថា ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ រាជរដ្ឋាភិបាល​នៅតែ​ផ្ដល់​អាទិភាព​ខ្ពស់​លើ​វិស័យ​សុខភាព​សាធារណៈ តាមរយៈ​ការ​បង្កើន​កិច្ច​អន្តរាគមន៍ និង​ការ​បង្កើន​ថវិកាជាតិ​រៀង​រាល់​ឆ្នាំ​។​​តាមរយៈ​សារលិខិត​ផ្ញើ​ជូន​ជនរួមជាតិ ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ព្រឹក​ថ្ងៃ​ទី​១១​កក្កដា ក្នុង​ឱកាស​ទិវា​ប្រជាជន​ពិភពលោក​លើក​ទី​៣២ ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២១​នេះ សម្តេច​បញ្ជាក់​ថា កាលៈទេសៈ​ណា​ក៏​ដោយ រាជរដ្ឋាភិបាល​នៅតែ​ផ្ដល់​អាទិភាព​ខ្ពស់​ដល់​វិស័យ​សុខភាព​សាធារណៈ តាមរយៈ​ការ​បង្កើន​កិច្ច​អន្តរាគមន៍ និង​ការ​បង្កើន​ថវិកាជាតិ​រៀង​រាល់​ឆ្នាំ ជាពិសេស​លើ​វិស័យ​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវ​ភេទ សំដៅ​ពង្រឹង​ការ​លើក​កម្ពស់​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវ​ភេទ ដែល​ជា​មធ្យោបាយ​មួយ​នៃ​ការ​ឈាន​ទៅ​សម្រេច​បាន​ គោលដៅ​ការកាត់បន្ថយ​អត្រា​មរណភាព​មាតា និង​ទារក ដែល​បាន​កំណត់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរ​ភាព​។​ ​ឆ្លៀតឱកាស​ដ៏​មានតម្លៃ​នេះ សម្តេច​បាន​ថ្លែងអំណរគុណ​ដល់​ជនរួមជាតិ​ទាំងអស់ ជាពិសេស​មន្ត្រី​សុខាភិបាល​ជួរមុខ កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់​ដែល​បាន​ចូលរួម​គាំទ្រ និង​រួមចំណែក​ជាមួយ​នឹង​រាជរដ្ឋាភិបាល ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ និង​សូម​ជនរួមជាតិទាំងអស់​បន្ត​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​កុំ និង ៣​ការពារ ដើម្បី​រួមចំណែក​ក្នុង​ការ​បញ្ឈប់ការ​រីក​រាល​ដាល​ជំងឺ​កូ​វីដ​-១៩ ទាំងស្រុង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​​ឆ្លៀត​ក្នុង​ឱកាស​នេះ សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​អង្គការសហប្រជាជាតិ ជាពិសេស​អង្គការ​សុខភាព​ពិភពលោក និង​បណ្ដា​ប្រទេស​ជា​មិត្ត​ទាំងអស់​ដែល​បាន​គាំទ្រ​ដល់​កម្ពុជា ទាំង​ស្មារតី ទាំង​សម្ភារៈ​សុខាភិបាល និង​វិធីសាស្ត្រ​ព្យាបាល និង​ទប់ស្កាត់​ការ​ឆ្លង​កូ​វីដ​-១៩ នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ ជាពិសេស​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក​។​ ​សម្តេច​បាន​លើក​ឡើង​ក្នុង​នៅ​ក្នុង​សារលិខិត​នេះ​ថា អង្គការសហប្រជាជាតិ​តែងតែ​លើកទឹកចិត្ត​ដល់​បណ្ដា​រដ្ឋ​ភាគី​ទាំងអស់​ ឱ្យ​ប្រារព្ធ​ទិវា​ប្រជាជន​ពិភព​លោក​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ដោយ​ផ្តោត​លើ​ប្រធានបទ​ផ្សេងៗ​គ្នា ហើយ​ប្រធានបទ​ឆ្នាំ​២០២១​នេះគឺ “​សិទ្ធិ​ និង​ជម្រើសគឺជា​ចម្លើយ មិន​ចំពោះ​ថា​ក្នុង​ដំណាក់​កាល​បន្ទុះ ឬ​សម្រុត​ទារក​នោះ​ទេ ដំណោះស្រាយ​គឺ​ស្ថិត​នៅ​លើ​ការ​ផ្តល់​អាទិភាព​ដល់​សិទ្ធិ និង​សុខភាព​បន្ត​ពូជ​សម្រាប់​មនុស្ស​គ្រប់រូប​។ ប្រធានបទ​នេះពិត​ជា​មាន​អត្ថន័យ​ធំធេង ក្នុង​ស្ថានភាពដែល​ពិភពលោក​ទាំងមូល​កំពុង​ប្រយុទ្ធ​ប្រឆាំង​ នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ (​កូ​វីដ​-១៩) ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវិត​មនុស្ស សហគមន៍ សេដ្ឋកិច្ច​សង្គម និង​សុខភាព​សាធារណៈ​នៅ​គ្រប់ទិសទី​ទូទាំង​ពិភពលោក​។ ស្ត្រី និង​ក្មេង​ស្រី​គឺជា​ក្រុម​ជនដែល​ងាយ​រងគ្រោះ​ជាងគេ ​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ជាពិសេស​លើ​បញ្ហា​សុខភាព​បន្ត​ពូជ​ និង​សុខភាព​ផ្លូវ​ភេទ​៕អត្ថបទ៖ មុត សុទ្ធ

ក្មេង​ជំទង់​ម្នាក់​ស្លាប់ និង​មនុស្ស​ ១១​នាក់​របួស​ក្នុង​ការ​បាញ់​ប្រហារ​ក្នុង​ពិធី​ជប់លៀង​នៅ​រដ្ឋ​ Ohio

2021/07/10 06:14:31 pm        688
អាមេរិក៖ វីដេអូ​កាមេរ៉ា​នៅ​លើ​ខ្លួន​នៃ​ការ​បាញ់​ប្រហារ​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង Toledo រដ្ឋ​ Ohio បង្ហាញ​ពីមន្ត្រី​ពីរ​នាក់​កំពុង​រត់​សំដៅ​ទៅ​រក​សំឡេង​នៃ​ការ​បាញ់​កាំភ្លើង ខណៈ​ពួកគេ​ស្រែក​ទៅកាន់​ប្រជាជន​ឱ្យ​ក្រាប​ចុះ។​​យុវជន​វ័យ​ជំទង់​ម្នាក់​អាយុ​ ១៨ឆ្នាំ​ឈ្មោះ​ Stephon Johnson ត្រូវ​បាន​បាញ់សម្លាប់​ក្នុង​ពិធី​ជប់​លៀង​មួយ​នៅ​ក្នុង​ក្រុង​ Toledo និង​បណ្ដាល​ឲ្យ​មនុស្ស​ ១១​នាក់​ដែល​មាន​អាយុ​ចាប់ពី ១១ ដល់ ៥១​ឆ្នាំ​បាន​រង​របួស​។ បុរស​អាយុ ៥១​ឆ្នាំ​ និង ១៩​ឆ្នាំ​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ ​នគរបាល​ក្រុង Toledo បាន​ចេញ​វីដេអូ​នៃ​ការ​បាញ់​ប្រហារ​នេះ​។ មន្ត្រី​បាន​ឆ្លើយតប​ទៅ​នឹង​ការ​ហៅ​ទូរស័ព្ទ​ប្រាប់​ថា​ មានការ​បាញ់​កាំភ្លើង​ទៅលើ​អាកាស​ និង​មាន​មនុស្ស​កំពុង​ប្រយុទ្ធ​គ្នា​។​​នគរបាល​និយាយ​ថា​ គ្រាប់កាំភ្លើង​ប្រហែល ​៨០​គ្រាប់​ត្រូវ​បាន​បាញ់​ដោយ​អ្នក​បាញ់​ជា​ច្រើន​នាក់ ខណៈ​គ្រាប់កាំភ្លើង​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​តាម​ជញ្ជាំង​ផ្ទះ​ជិតខាង​។​ គ្មាន​ការ​ចាប់​ខ្លួន​ណាមួយ​ត្រូវ​បាន​ធ្វើឡើង​ឡើយ​។ ការិយាល័យ​ទទួលបន្ទុក​គ្រឿង​ស្រវឹង ថ្នាំជក់ អាវុធ និង​គ្រឿងផ្ទុះ​កំពុង​ផ្តល់​រង្វាន់​ចំនួន ៥,០០០​ដុល្លារ ​សម្រាប់​ព័ត៌មាន​អំពី​ជន​សង្ស័យ​ដែល​បាន​បាញ់​កាំភ្លើង​៕អត្ថបទ៖ ប៊ុនថន

BREAKING NEWS !! ជនជាតិអាមេរិក ២ នាក់ស្ថិតក្នុងចំណោមអ្នកដែលត្រូវឃុំឃាំងពីបទធ្វើឃាតប្រធានាធិបតីហៃទី

2021/07/09 10:49:54 am        939
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាបុរសម្នាក់ដែលត្រូវបានគេជឿជាក់ថា ជាពលរដ្ឋអាមេរិកស្ថិតក្នុងចំណោមមនុស្ស ៦ នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសហៃទីពាក់ព័ន្ធនឹងការធ្វើឃាតប្រធានាធិបតី Jovenel Moise ។នគរបាលនិយាយថា យ៉ាងហោចណាស់មានមនុស្ស ២៨ នាក់បានចូលរួមគម្រងការធ្វើឃាតប្រធានាធិបតី Jovenel Moise ដោយបន្ថែមថា ២៦ នាក់ក្នុងចំណោមពួកគេជាជនជាតិកូឡុំប៊ី និង ២ នាក់ជាជនជាតិអាមេរិកដើមកំណើតហៃទី។រដ្ឋមន្រ្តីក្រសួងរៀបចំការបោះឆ្នោតលោក Mathias Pierre បានប្រាប់សារព័ត៌មាន CNN ថាបុរសដែលរូបគេបានបញ្ជាក់អត្តសញ្ញាណមានឈ្មោះថា James Solages គឺជា“ សមាជិកក្រុម” ដែលជាប់ទាក់ទងនឹងការវាយប្រហារកាលពីថ្ងៃពុធ។នៅពេលត្រូវបានសួរដោយទូរទស្សន៍ CNN ថាតើជនសង្ស័យជាពលរដ្ឋអាមេរិក ឬយ៉ាងណា លោក Pierre បាននិយាយថា "រហូតមកដល់ពេលនេះ គឺយើងទទួលបានតែព័ត៌មានប៉ុណ្ណឹងទេ ។លោកនាយករដ្ឋមន្រ្តីស្តីទី Claude Joseph បាននិយាយថាជនជាតិកូឡុំប៊ី ៦ នាក់និងជនជាតិហៃទី ២ នាក់បានជាប់ពាក់ព័ន្ធក្នុងការសម្លាប់នេះ។លោកJoseph បាននិយាយថាក្រុមអាជ្ញាធរបានចាប់ខ្លួនពួកវាយប្រហារភាគច្រើនដែលពាក់ព័ន្ធនិងបានស្នើសុំឱ្យសាធារណៈជនបន្ត ជួយយើង ហើយ ប្រសិនបើអ្នកឃើញអ្វី និយាយនឹងទៅ ។នៅសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានី Port-au-Prince ស្នងការនគរបាល ហៃទី បាននិយាយថាមនុស្ស ៦ នាក់កំពុងស្ថិតក្នុងការឃុំឃាំង។ លោកបាននិយាយថាអាជ្ញាធរហៃទីបានចាប់អ្នកដែលបានប្រព្រឹត្តិការវាយប្រហារហើយឥឡូវនេះកំពុងស្វែងរកមេក្លោងនៅពីក្រោយការធ្វើឃាតនេះ៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM