សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

មនុស្ស​ ៣​នាក់​ស្លាប់ និង​ ១១៣​នាក់​បាត់​ខ្លួន​ដោយសារ​បំណាក់​ដី​នៅ​ប្រទេស​ជប៉ុន​

2021/07/05 06:03:16 pm        523
ជប៉ុន៖ ក្រុមការងារ​ជួយសង្គ្រោះ​ក្នុង​ខេត្ត Shizuoka ប្រទេស​ជប៉ុន​ភាគ​កណ្ដា​ល កំពុង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក​អ្នក​បាត់​ខ្លួន ​ដោយសារ​បំណាក់​ដី​ដ៏​ធ្ងន់ធ្ងរ​កាលពី​ចុង​សប្ដាហ៍​នេះ​។​ អភិបាលក្រុង Atami ដែលជា​ទីក្រុង​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត​នេះ​និយាយ​ថា​ មនុស្ស ១១៣​នាក់​នៅតែ​បាត់​ខ្លួន​នៅឡើយ​។​មុន​នេះ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​បញ្ជូន​ទារក​ដែល​រុំ​ក្នុង​ក្រណាត់ ​ឲ្យ​ទៅ​បុគ្គលិក​សង្គ្រោះ​បន្ទាន់​ដោយ​យកចិត្តទុកដាក់​។ ទារក ​និង​ម្តាយ​របស់​នាង​ត្រូវ​បាន​គេ​ជួយសង្គ្រោះ​ពី​អគារ​មួយ​ដែល​ជា​ន់ទី១ បាន​កប់​ក្នុង​ល្បប់​។ អ្នក​ទាំងពីរ​មិនបាន​រង​របួស​ធ្ងន់ធ្ង​រ​ទេ​។​ ក្រុម​មន្ត្រី​ខេត្ត​និយាយ​ថា ​ល្បប់​លាយ​ជាមួយ​ទឹកបាន​ហូរ​កួច​នាំ​ផ្ទះ ​និង​អគារ​យ៉ាងតិច​ចំនួន ១៣០​ខ្នង​នៅ​ទីក្រុង Atami កាលពី​ថ្ងៃ​សៅរ៍​។ មនុស្ស ២២​នាក់​ដែល​ជាប់​នៅ​ក្នុង​ទឹកជំនន់​ត្រូវ​បាន​ជួយ​សង្គ្រោះ​កាលពី​ចុង​សប្តាហ៍​។មនុស្ស ៣នាក់​ត្រូវ​បាន​បញ្ជាក់​ថា​បាន​ស្លាប់​។​ ក្រុម​មន្ត្រី​និយាយ​ថា ​មនុស្ស​ចំនួន ២១៥​នាក់​រស់​នៅ​ក្នុង​តំបន់​ដែល​រង​ការ​បំផ្លិច​បំផ្លាញ​។​ ពួក​គេ​បាន​បញ្ជាក់​ពី​ទីកន្លែង​របស់​មនុស្ស​ចំនួន ១០២​នាក់ ​ហើយ​កំពុង​ធ្វើការ​ដើម្បី​ស្វែងរក​ទីតាំង​អ្នក​ដែល​នៅ​សល់​ផេង​ទៀត​៕អត្ថបទ៖ សុខមាន

អង្គការ​សុខភាព​ពិភពលោក​ព្រមាន​ថា ​សហភាព​អឺរ៉ុប​ប្រឈម​នឹង​រលក​ថ្មី​នៃ​ជំងឺ​ COVID-19

2021/07/02 09:04:02 pm        553
​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ការ​ឆ្លង​ជំងឺ COVID-19 បាន​ហក់​ឡើង ​១០% ​ក្នុង​មួយ​សប្ដាហ៍​នៅ​សហភាព​អឺរ៉ុប បន្ទាប់ពី​ការ​ស្រុត​ចុះ​រយៈពេល ​២​ខែ ​និង​ការ​ប្រឈម​នឹង​រលក​នៃ​ការ​ឆ្លង​ថ្មី​ដែល​កំពុង​កើន​ឡើង​។​​នាយក​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អឺរ៉ុប លោក Hans Kluge បាន​និយាយ​ថា​ ការ​ប្រឈម​ថ្មី​នេះ​បង្កឡើង​ដោយសារតែ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​យឺតយ៉ាវ ការឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី និងសកម្មភាព​សង្គម​ចេះតែ​កើន​ឡើង​។ វា​ក៏​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ផង​ដែរ ដែល​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Euro 2020 អាច​ជា​មេ​ចម្លង​ដ៏​ធំ​បំផុត​។ ក្រុម​អ្នកគាំទ្រ​រាប់​រយ​នាក់​ដែល​ត្រឡប់​មកពី​ទីក្រុង​ឡុង​ដ៍ និង​សេន​ភី​ធ័​រ​ស្ប៊​ក​បាន​ធ្វើ​តេស្ត​វិជ្ជមាន​។​​មន្ត្រី​ផ្នែក​គ្រាអាសន្ន​សុខភាព​សាធារណៈ​ជាន់ខ្ពស់ ​របស់​អង្គការ​សុខភាព​ពិភពលោក លោកស្រី Catherine Smallwood បាន​អំពាវនាវ​ដល់​ទី​ក្រុង​នានាដែល​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ ចាត់​វិធានការ​ឲ្យ​បាន​ហ្មត់ចត់​បន្ថែម​ទៀត​ ដើម្បី​តាមដាន​សកម្មភាព​រប​ស់​ក្រុម​អ្នកគាំទ្រ​។​ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មីដែល​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ត្រូវ​គេ​មើល​ឃើញ​ថា​ ជា​ការ​គំរាមកំហែង​ធំ​បំផុត​ដល់​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប​៕អត្ថបទ៖ សុខមាន

មនុស្ស​រាប់​រយ​នាក់​នៅ​កាណាដា និង​អាមេរិក ត្រូវ​គេ​ជឿ​ថា​បាន​ស្លាប់​ដោយសារ​រលក​កម្ដៅ​​

2021/07/02 06:58:36 pm        581
អាមេរិក៖ ភាគច្រើន​នៃ​ការ​ស្លាប់​ត្រូវ​បាន​រក​ឃើញ​នៅតែ​ឯង នៅ​ក្នុង​លំនៅឋាន​ដោយ​គ្មាន​ម៉ាស៊ីន​ត្រជាក់ ​ឬ​កង្ហារ​។​ អ្នក​ស្លាប់​មួយ​ចំនួន​ជា​មនុស្ស​ចាស់ជរា ក្នុង​នោះ​មាន​ម្នាក់​មាន​អាយុ​ ៩៧​ឆ្នាំ។ សាក​សព​របស់​ពលករ​អន្តោប្រវេសន៍​នៅ​កសិដ្ឋាន ​ត្រូវ​បាន​រក​ឃើញ​នៅ​មណ្ឌល​ចាស់ជរា​រដ្ឋ Oregon​។ ​ខណៈ​ដែល​ក្រុម​អ្នក​ព្យាករណ៍​អាកាសធាតុ​ បាន​ព្រមាន​ពី​រលក​កម្ដៅ​បំបែក​កំណត់ត្រា​នៅ​ក្នុង​តំបន់ Pacific Northwest និង​ប្រទេស​កាណាដា​ភាគ​ខាងលិច​កាលពី​សប្ដាហ៍​មុន ដែល​ក្រុម​មន្ត្រី​បាន​បង្កើត​មណ្ឌល​ត្រជាក់​ដោយ​ផ្ដល់​ទឹក​ដល់​អ្នក​គ្មាន​ផ្ទះសម្បែង និង​ចាត់វិធានការ​ផ្សេងទៀត​។ ទីភ្នាក់ងារ​ត្រួត​ពិនិត្យ​ឱសថ​រដ្ឋ Oregon បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​រដ្ឋ Oregon តែមួយ​បាន​កើន​ឡើង​ដល់​ ៧៩​នាក់​ដោយ​ភាគច្រើន​កើតឡើង​នៅ​ក្នុង​តំបន់ Multnomah ដែល​ស្ថិត​ក្នុង​ទីក្រុង Portland​។​នៅ​ប្រទេស​កាណាដា​ ប្រធាន​ក្រុម​អ្នកស៊ើប​អង្កេត​ខេត្ត British Columbia លោកស្រី Lisa Lapointe, បាន​និយាយ​ថា​ ការិយាល័យ​របស់​លោក​ស្រី​បាន​ទទួល​របាយការណ៍​យ៉ាងហោចណាស់​ចំនួន ៤៨៦នាក់​នៃ​ការ​ស្លាប់​ភ្លាមៗ​ និង​មិន​នឹកស្មាន​ដល់​ពីចន្លោះ​ថ្ងៃ​សុក្រ​ និង​រសៀល​ថ្ងៃ​ពុធ​។ ជា​ធម្មតា​លោក​ស្រី​បាន​និយាយ​ថា ​មនុស្ស​ប្រហែល ១៦៥​នាក់​នឹង​ស្លាប់​នៅ​ក្នុង​ខេត្ត​ក្នុង​រយៈពេល ៥ថ្ងៃ​ទៀត​៕អត្ថបទ៖ សុខមាន

មនុស្ស ១៧​នាក់​រង​របួស​បន្ទាប់​ពី​ការ​បំផ្ទុះ​កាំជ្រួច​ភ្ញី​ខុសច្បាប់​ដែល​បាន​រឹបអូស​នៅ​តំបន់ Los Angeles​ ខាងត្បូង​

2021/07/02 06:01:09 pm        407
អាមេរិក៖ ការ​ផ្ទុះ​ដ៏​ខ្លាំងក្លា​មួយ​នៅ​តំបន់ South Los Angeles កាលពី​ល្ងាច​ថ្ងៃ​ពុធ​បាន​ធ្វើ​ឱ្យ​ខូចខាត​លំនៅឋាន​ជាច្រើន​ខ្នង និង​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ១៧​នាក់​រង​របួសរួម​ទាំង​មន្ត្រី​នគរបាល​ផង​ដែរ ខណៈ​ដែល​ក្រុម​អ្នក​ជំនាញ​គ្រឿងផ្ទុះបាន​ប៉ុនប៉ង​បំផ្ទុះ​គ្រឿងផ្ទុះ​ដោយ​សុវត្ថិភាព ដែល​ត្រូវ​បាន​រឹបអូស​ចេញពី​លំនៅឋាន​មួយ ​ដោយមាន​កាំជ្រួច​ភ្ញី​ខុសច្បាប់​ប្រមាណ ៥.០០០​ផោន​។​​ការ​បំផ្ទុះ​នេះ​បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​រថយន្ត​ នៅ​ក្នុង​តំបន់​លំនៅឋាន​ប្រជាពលរដ្ឋ និង​កំទេច​កំទី​រាយ​ប៉ាយ​ពេញ​ដង​ផ្លូវ​។ រថយន្ត​ធុន​ធំ​ដែល​កំពុង​ត្រូវ​បាន​ប្រើ​ ដើម្បី​ប្រមូល​សំណល់​គ្រឿងផ្ទុះ​ក៏​ទំនងជាខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​ដែរ​។​ ក្រុម​អាជ្ញាធរ​និយាយ​ថា​ ឃ្លាំង​ស្តុក​កាំជ្រួច​កែច្នៃ​សម្ងាត់​នេះ​បាន​ផ្ទុះ ខណៈ​ដែល​ត្រូវ​បាន​កម្ទេច​ដោយ​ក្រុម​បំផ្ទុះ​គ្រាប់បែក។​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្នងការ​នគរបាល​ទីក្រុង Los Angeles លោក Michel Moore បាន​និយាយ​ថា ​ក្រុម​មន្ត្រី​បាន​ឆ្លើយតប​ទៅ​នឹង​លំនៅឋាន​មួយ​នៅ​ប្លុក ៧០០ នៃ​ផ្លូវ ២៧ ខាងកើត​បាន​រក​ឃើញ​កាំជ្រួច​ភ្ញី​ខុសច្បាប់​រាប់ពាន់​ផោន​ ក៏ដូចជា​គ្រឿងផ្ទុះ​កែច្នៃ​ដែល​មិន​មាន​សុវត្ថិភាព​៕អត្ថបទ៖ សុខមាន

UN ជំរុញ​ឲ្យ​យោធា​មី​យ៉ាន់​ម៉ា​ដោះ​លែង​លោកស្រី Aung San Suu Kyi ជា​បន្ទាន់ ក្រោយ​ដោះលែង​មនុស្ស​ជាង ​២​ពាន់​នាក់​

2021/07/02 05:02:01 pm        703
​UN៖ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ទទូច​ដល់​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី១ ខែ​កក្កដា ឲ្យ​ដោះលែង​ម្ចាស់​ពានរង្វាន់​ណូបែល​លោកស្រី Aung San Suu Kyi និង​ប្រធានាធិបតី Win Myint ឥឡូវនេះ មួយថ្ងៃ​បន្ទាប់ពី​អ្នក​ជាប់ឃុំ​រាប់​ពាន់​នាក់​ផ្សេងទៀត​ត្រូវ​បាន​ដោះលែង​។​លោកស្រី Eri Kaneko អ្នកនាំពាក្យ​រង​របស់ Guterres បាន​និយាយ​ថា យើង​សូម​អំពាវនាវ​ម្តង​ទៀត​ឱ្យ​ដោះ​លែង​ជាបន្ទាន់ ​គ្រប់​អ្នក​ទាំងអស់​ដែល​ត្រូវ​បាន​ឃុំឃាំង​តាម​អំពើ​ចិត្ត ដែល​រួមមាន​ប្រធានាធិបតី Win Myint និង​ទីប្រឹក្សា​រដ្ឋ​លោកស្រី Aung San Suu Kyi​។​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ក្នុងស្រុក​បាន​រាយការណ៍​ថា​ សហភាព​មី​យ៉ាន់​ម៉ា​បាន​ដោះលែង​អ្នក​ជាប់ឃុំ​ជាង ២.០០០​នាក់​កាលពី​ថ្ងៃ​ពុធ​ក្នុង​នោះ​មាន​អ្នក​សារព័ត៌មាន និង​អ្នក​ផ្សេងទៀត​ ដែល​យោធា​កំពុង​កាន់​អំណាច​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់ ឲ្យ​ចូលរួម​ក្នុង​ការ​តវ៉ា​។​ ​ក្រុម​ប្រឆាំង​យោធា​ជាច្រើន​ត្រូវ​បាន​ឃុំខ្លួន ខ្លះ​ត្រូវ​បាន​ផ្ដន្ទាទោស​ក្រោម​ច្បាប់​ដែល​កំណត់​ទោស​បទឧក្រិដ្ឋ ​ដល់​ការ​អត្ថាធិប្បាយ​ទាំង​ឡាយ​ណាដែល​នាំឱ្យ​មានការ​ភ័យខ្លាច ​ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។ លោក​ស្រី Aung San Suu Kyi កំពុង​ត្រូវ​បាន​កាត់ទោស​ពី​បទ​ឧក្រិដ្ឋ​ស្រដៀង​គ្នា​នេះ ក្នុងចំណោម​ជន​ទាំងនោះ និង​កំពុង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​នៅឡើយ​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ៖ មនុស្សមួយ​ចំនួន​និយាយ​ថា ​ខ្ញុំស្លាប់ ​គួរ​តែ​គិត​ពី​សុខ​ភាព​ខ្លួន​ឯង​វិញ ​វា​ប្រសើជាង​

2021/07/01 12:23:18 pm        636
សម្ដេច​តេជោ ​ហ៊ុន ​សែន ​នាយករដ្ឋ​មន្ដ្រី​នៃក​ម្ពុ​ជា​បាន​ឆ្លើយ​តប​ទៅ​នឹង​ជន​អគតិ​មួយ​ក្តាប់​តូច​បាន​និយាយថា ​សម្ដេច​ស្លាប់​នោះ ​គួរ​តែ​គិត​គូរ​ពីសុខ​ភាព​របស់​ខ្លួន​ឯង​វិញ​ល្អ​ប្រសើ​ជាង​ ព្រោះ​ការ​ស្លាប់​របស់​មេដឹកនាំប្រទេស ​ត្រូវជូន​ដំណឹង​ដល់​ប្រជាជន​បាន​ដឹង​គ្រប់​ៗ​គ្នា។ការ​ឆ្លើយ​តប​របស់​សម្ដេច​តេជោ​បែប​នេះ ប​ន្ទាប់​ពីពួក​ក្រុម​ប្រឆាំង​ដែល​ភាគ​ច្រើន​រត់​ចោល​ស្រុក​ទាំង​នោះបា​ននាំ​គ្នាលើក​ឡើង​ថា ​សម្ដេច​តេជោ ហ៊ុន​ សែន​ បាន​ស្លាប់​ហើយ ​មិន​ឲ្យ​ប្រជាជន​បាន​ដឹង​ ។ក្នុង​ឱកាស​កិច្ច​ប្រជុំ ​និង​ថ្លែង​សារពិសេ​ស​ដោះស្រាយបញ្ហា​ជំងឺ​កូវីដ-​១៩​​ដែលកំពុង​រីក​រាល​ដាល​នៅ​កម្ពុជា​ តាម​ប្រព័ន្ធ​វីដេអូ ​នាព្រឹក​ថ្ងៃ​ទី១ ខែ​កក្កដា​ ឆ្នាំ​២០២១​ សម្ដេច​តេជោ ​មាន​ប្រសាសន៍​ថា ​សម្តេច​មិននឹកស្មាន​ថា មក​ដល់ពេល​នេះ មាន​ពាក្យ​ចចាមរាមអាក្រក់​ពី​ខាង​ក្រៅថា​ សម្តេច​បាន​ស្លាប់ ​តាំង​ពី​ថ្ងៃ​ទី​២៣ មិថុនា​ ម៉ោង​៤ល្ងាច ​ឯណោះ ​ក្នុង​ពេលដែលសម្តេច​កំពុង​ជាប់ធ្វើចត្តាឡីស័ក​នោះ​។ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច​តេជោ​នាយករដ្ឋ​មន្ត្រី​បាន​បន្ដ​ទៀត​ថា ​ប្រសិន​បើ​មាន​ការ​ស្លាប់​មែន​ ត្រូវ​ចាំ​បាច់លាក់​សព​សម្ដេច​ ធ្វើអ្វី?​ ប្រសិន​បើ​មាន​ការ​ស្លាប់ ​ពិត​មែន​នោះ​ មក​ដល់​ពេល​នេះ ​មាន​រយៈ​ពេល​៧​ថ្ងៃ​ទៅហើយ​ ប្រហែល​ជា​រដ្ឋសភា​ ក៏ដូចជា​ ព្រះករុណា​ ព្រះបាទ​សម្តេច​ ព្រះ​បរមនាថ ​នរោត្តម ​សីហមុនី​ ព្រះមហាក្សត្រ​នៃ​កម្ពុជា​ តែង​តាំង​នាយករដ្ឋ​មន្ដ្រី​ថ្មី ​ដើម្បី​ដំណើរកា​ររៀប​រដ្ឋាភិបាល​ថ្មី​ផងដែរ​។សម្ដេច​តេជោ ​ក៏​បាន​ពន្យល់​ដល់​ពួក​ក្រុម​ប្រឆាំង​នៅ​ក្រៅប្រ​ទេ​ស​ថា ​របៀប​ស្លាប់​របស់​មេដឹកនាំ​ប្រទេស​ ត្រូវជូនដំណឹង​ដល់​ប្រជាជាតិ​ឲ្យបាន​ដឹង​ ហើយ​ពិធីបុណ្យសព​របស់មេដឹកនាំកម្រិត​ដូច​សម្ដេច ​ប្រហែល​មាន​កង​កិត្តិយស​ដ៏​ច្រើន​មកអម​សាក​សព​របស់​សម្ដេច​ ហើយ​ប្រហែល​ជា​នាយករដ្ឋ​មន្ដ្រីថ្មី ​ឬ​ក៏​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ ​តម្រូវ​ឲ្យមា​ន​ការ​ទម្លាក់​ទង់​ជាតិ​ ដាក់​កណ្ដាល​ដង​ ក៏​អាចថា​បាន​ តាម​អ្វី​មេ​ដឹកនាំគ្រប់​ប្រទេស ​៕​ អត្ថបទ៖ បានចក់

មនុស្ស ​៦​នាក់​ស្លាប់ និង​មួយ​ចំនួន​បាត់​ខ្លួន​ក្នុង​ឧបទ្ទវហេតុ​លិច​នាវា​ចម្លង​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​

2021/06/30 09:40:53 pm        139
​ឥណ្ឌូនេស៊ី៖ ក្រុម​មន្ត្រី​បាន​និយាយ​ថា ក្រុម​អ្នក​សង្គ្រោះ​បាន​ស្វែងរក​មនុស្ស ​៧​នាក់​កាលពី​ថ្ងៃ​អង្គារ​ដែល​បាន​បាត់​ខ្លួន បន្ទាប់ពី​នាវា​ចម្លង​មួយ​គ្រឿង​បាន​លិច​ដោយមាន​មនុស្ស​ជាង ​៥០​នាក់​នៅ​លើ​នោះ នៅ​ក្នុង​សមុទ្រ​ជិត​រមណីយដ្ឋាន​កោះ​បាលី​របស់​ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​សម្លាប់​មនុស្ស​ចំនួន ​៦​នាក់។ក្រុម​អាជ្ញាធរ​និយាយ​ថា នាវា​ចម្លង​ដែល​មាន​ឈ្មោះថា KMP Yunice បាន​លិច​ប្រហែល​កន្លះ​ម៉ោងបន្ទាប់ពី​ចេញដំណើរ​ពី​កំពង់ផែ Ketapang របស់​កោះ​ជ្វា​ខាងកើត​ប្រហែល​កន្លះ​ម៉ោង​។​ នាវា​នេះ​បាន​ចេញ​ដំណើរ​ទៅកាន់​កំពង់ផែ Gilimanuk របស់​កោះ​បាលី ចម្ងាយ ​៥០​គីឡូម៉ែត្រ ដែល​មាន​អ្នក​ដំណើរ​ចំនួន​ ៤១​នាក់ និង​សមាជិក​ក្រុម​នាវិក ​១២​នាក់​។​ ក្រុម​មន្ត្រី​បាន​និយាយ​ថា​ មនុស្ស​ ៤០​នាក់ភាគ​ច្រើន​សន្លប់ បន្ទាប់ពី​អណ្ដែត​ក្នុង​ទឹក​ដែល​មាន​រលក​ធំ​ៗ ​៤​ម៉ោង​ត្រូវ​បាន​ជួយសង្គ្រោះ ​និង​សាកសព​ចំនួន​ ៦​នាក់​ត្រូវ​បាន​ស្រង់​ចេញពី​ទឹក​។​ ក្រុម​អ្នក​សង្គ្រោះ​បាន​កំពុង​ប្រឹងប្រែង​ការងារ​សង្គ្រោះ​ក្នុង​ទឹក​រលក​កម្ពស់ ​៤​ម៉ែត្រ​ទាំង​យប់​ងងឹត​ដើម្បី​ស្វែងរក​មនុស្ស​បាត់​ខ្លួន​ចំនួន ​៩​នាក់​៕ អត្ថបទ៖ សុខមាន

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​បាក់​រលំ​អគារ​នៅ​រដ្ឋ Florida​ ​កើន​ឡើង​ដល់ ​១២​នាក់ និង​ ១៤៩​នាក់​បាត់​ខ្លួន​

2021/06/30 12:10:44 pm        143
អាមេរិក៖ អភិបាល​រដ្ឋ​បាន​និយាយ​ថា ​សាកសព​មួយទៀត​ត្រូវ​បាន​រក​ឃើញ​ពី​គំនរ​បាក់បែក​នៃ​ប៉ម​អគារ​ខុន​ដូរដ្ឋ Florida កាលពី​ថ្ងៃ​អង្គារ​ ទី​២៩ ខែមិថុនា​ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​បាន​កើន​ឡើង​ដល់ ១២​នាក់​ និង ១៤៩​នាក់​នៅតែ​បាត់​ខ្លួន​។​ហេតុការណ៍​នៃ​គ្រោះ​មហន្តរាយ​ចុងក្រោយ ដែល​ទីបំផុត​អាច​ចាត់​ថ្នាក់​ជា​ឧបទ្ទវហេតុ​ដួល​រលំ​អគារដ៏​ធ្ងន់ធ្ងរ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក មិន​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ភ្លាមៗ​ដោយ​អភិបាល​ក្រុង Miami លោកស្រី Daniella Levine Cava ទេ អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​នៅ​ពេល​រសៀល​។ ក្រុម​អ្នកស៊ើប​អង្កេត​មិនទាន់​បាន​កំណត់​នៅឡើយ​ទេ ពី​ដើមហេតុ​នាំ​ឲ្យ​ផ្នែក​សំខាន់​នៃ​អគារ​មាន​អាយុកាល ៤០​ឆ្នាំ​ដួល​រលំ​ភ្លាមៗ​។ការ​យក​ចិត្ត​ទុក​ដាក់​ដំបូង​បាន​ផ្តោត​លើ​កង្វះ​រចនាសម្ព័ន្ធ​ ដែល​ត្រូវ​បាន​រៀបរាប់​លម្អិត​នៅ​ក្នុង​របាយការណ៍​វិស្វករ​ឆ្នាំ២០១៨​។​ ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​រាយការណ៍​ថា ​កាលពី​ខែ​មេសា ​ឆ្នាំ​២០២១ ប្រធាន​សមាគម​ខុន​ដូ​បាន​ព្រមាន​អ្នក​ស្រុក​ថា ​ការ​ប្រះ​ខូច​បេតុង​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ ហើយ​បាន​ជំរុញ​ឱ្យ​ពួកគេ​បង់​ប្រាក់​ប្រហែល ១៥​លាន​ដុល្លារ​ក្នុង​ការ​វាយតម្លៃ​ដែល​ត្រូវការ​សម្រាប់​ធ្វើ​ការ​ជួស​ជុល​៕អត្ថបទ៖ សុខមាន

កាក​បាទក្រហម​លើក​ឡើង​ថា ស្ថានភាព COVID-19 នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ជិត​ដល់​មហន្តរាយ​ហើយ​

2021/06/30 05:05:05 pm        142
ឥណ្ឌូនេស៊ី៖ កាកបាទក្រហម​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​​ថា ការ​កើន​ឡើង​ករណី​ឆ្លង​ជំងឺ​COVID-19 របស់​ប្រទេស​ឥណ្ឌូនេស៊ី​ គឺ​ជិត​ដល់​ចំណុច​គ្រោះ​មហន្តរាយ​ហើយ​ ខណៈ​ការ​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta រាលដាល​កាន់​តែ​ច្រើន និង​ពេញ​មន្ទីរពេទ្យ​នៅ​ក្នុង​ការ​រីក​រាលដាល​ដ៏​ធ្ងន់ធ្ងរ​បំផុត ​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។​​ប្រទេស​ឥណ្ឌូនេស៊ី​បាន​រាយការណ៍​ករណី​ឆ្លង​ជំងឺ COVID-19 ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ដែល​មាន​ជាង ២ម៉ឺន​នាក់​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ នៅ​ក្នុង​រលក​ថ្មី​នៃ​ការ​ឆ្លង​ដែល​បង្កឡើង​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ​ដែល​មាន​សមត្ថភាព​ចម្លង​ខ្ពស់ និង​ការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​ បន្ទាប់ពី​ខែ​តម​អាហារ​របស់​អ៊ីស្លាម​សាសនិក​។​ តម្លៃ​អុកស៊ីសែន​នៅ​រដ្ឋធានី​របស់​ឥណ្ឌូនេស៊ី​បាន​កើន​ឡើង​ទ្វេដង ​ហើយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​មួយ​ចំនួន​បាន​រាយការណ៍​ អំពី​ការ​ខ្វះខាត​កាលពី​ថ្ងៃ​អង្គារ​ បន្ទាប់ពី​មានការ​កើន​ឡើង​ករណី​ឆ្លង​ជំងឺ COVID-19​។​ ​លោក Jan Gelfand ប្រធាន​ប្រតិភូ​សហព័ន្ធ​អន្តរជាតិ​កាកបាទក្រហម​ និង​អឌ្ឍចន្ទ​ក្រហម (IFRC) ឥណ្ឌូនេស៊ី​បាន​និយាយ​ថា "​ជា​រៀងរាល់ថ្ងៃ​យើង​កំពុង​មើល​ឃើញវីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta កំពុង​រុញ​ប្រទេស​ឥណ្ឌូនេស៊ី​ឲ្យ​ខិតចូល​កាន់តែ​ជិត​ទៅ​នឹង​មហន្តរាយ​ជំងឺ COVID-19 ដោយ​ជំរុញ​ឲ្យ​មានការ​ចែកចាយ​វ៉ាក់សាំង​សកល​ទូលំទូលាយ​។​​មន្ទីរពេទ្យ​នានា​ក្នុង​តំបន់​មួយ​ចំនួន ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​តំបន់​ក្រហម​បាន​រាយការណ៍​ថា ​មាន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​ច្រើន​លើស​ចំណុះ​ រួម​ទាំង​រដ្ឋធានី​ហ្សា​កាតា​ដែល​មាន​គ្រែ​ដាច់​ដោយ​ឡែក​ពី​គ្នា ៩៣% ត្រូវ​បាន​ពេញ​ដោយ​អ្នកជំងឺ​កាលពី​ថ្ងៃអាទិត្យ​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រទេស​ឥណ្ឌូនេស៊ី​មាន​ករណី​ឆ្លង​ជំងឺ ​COVID-19​ ចំនួន ២,១៥៦,៤៦៥​នាក់ និង​ស្លាប់​ចំនួន ៥៨,០២៤​នាក់​៕អត្ថបទ៖ ​សុខ​មាន

លោក Xi Jinping ថ្លែង​ពី​ភាព​ស្មោះស្ម័គ្រ ខណៈ​បក្ស​កុំ​ម្មុយ​នី​ស​ចិន​ត្រៀម​ប្រារព្ធ​ខួប​ទី​ ១០០​ឆ្នាំ​

2021/06/29 10:01:23 pm        123
ចិន៖ ប្រធានាធិបតី​ចិន លោក Xi Jinping នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ជំរុញ​ដល់​សមាជិក​បក្ស​កុំ​ម្មុយ​នី​ស​ចិន​ទាំងអស់​បន្ត​ភាព​ស្មោះត្រង់​ និង​បន្ត​បម្រើ​ប្រជាពលរដ្ឋ ខណៈ​លោក​បាន​ប្រគល់​មេដាយ​កិត្តិយស​ថ្មី​ដល់​សមាជិក​ ២៩​រូប​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​លើក​ទី ​១០០​ឆ្នាំ​នៃ​ការ​បង្កើត​បក្ស​កាន់អំណាច​នេះ​។ពិធី​ប្រគល់​មេដាយ​កិត្តិយស​នេះបាន​ធ្វើឡើង​នៅ​ក្នុង​សាល​អគារ​រដ្ឋ Great Hall របស់​ទីក្រុង​ប៉េកាំង ជាមួយ​ពិធី​ត្រែទ័ព និង​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ ខណៈ​គណបក្ស​នេះ​ត្រៀម​ប្រារព្ធ​ខួប​លើក​ទី​១០០ នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​។ ពិធី​ប្រគល់​មេដាយ​ថ្ងៃ​ទី​១​ ខែ​កក្កដាបាន​ប្រកាស​កាលពី​ឆ្នាំ២០១៧ និង​បាន​ធ្វើឡើង​លើកដំបូង​នៅ​ថ្ងៃ​អង្គារ​នេះ​ គឺជាផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​លោក Xi ក្នុង​ការ​កសាង​កេរ្តិ៍​ឈ្មោះជា​គណបក្ស​នយោបាយ​ដ៏​មាន​ឥទ្ធិពល​មួយ ​ក្នុងចំណោម​បក្ស​នយោបាយ​ដ៏​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក​។​លោក​ប្រធានាធិបតី​ចិន​បាន​ជំរុញ​សមាជិក​ទាំងអស់ ​ឲ្យ​បន្ត​ភាព​ស្មោះស្ម័គ្រ​ជា​រៀង​រហូត និង​ស្រឡាញ់​គណបក្ស និង​ប្រជាជន ចិត្ត​មួយ​ថ្លើម​មួយ ដោយ​ប្រែក្លាយ​វា​ទៅជា​សកម្មភាព​ពាក់​លី​គ្រប់យ៉ាង សូម្បី​ជីវិត​ដ៏​មានតម្លៃ​របស់​អ្នក​ចំពោះ​គណបក្ស និង​ប្រជាជន​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM