សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

វត្តអារាមក្នុងរាជធានីភ្នំពេញចំនួន១៥០វត្ត បានទទួលទេយ្យទានពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

2021/04/27 09:59:58 am        276
ភ្នំពេញ៖ ទេយ្យទានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលមានអង្ករ និងជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ បានប្រគេនដល់វត្តចំនួន១៥០វត្ត ទូទាំងរាជធានីភ្នំពេញ បន្ទាប់ពីការប្រគេនរយៈពេល ០៤ថ្ងៃជាប់ៗកន្លងមកនេះ ដោយមានការចូលរួមប្រគេនដោយផ្ទាល់ពី ឯកឧត្តម ឆារស៏ វ៉ាន់ , ឯកឧត្តម សៅ ភិរុណ , លោក ជិន ប៊ុនធឿន និងលោកស្រី ស្បោង សំបូរ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងមានការចូលរួមពីកងអន្តរាគមន៍លេខ៩ ការពារគោលដៅទីស្ដីការនាយករដ្ឋមន្ត្រី ទីស្ដីការគណៈរដ្ឋមន្ត្រី និង កងអន្តរាគមន័ទី១០ ដឹកជញ្ជូន១៤៤ ក្នុងការដឹកជញ្ជូនទេយ្យទានទាំងអស់នោះដើម្បីប្រគេនព្រះសង្ឃតាមវត្តនីមួយៗ។ ប្រតិភូតំណាងបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដល់ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់ដែលកំពុងទទួលរងផលប៉ះពាល់នូវការបិទខ្ទប់រាជធានីភ្នំពេញដោយសារជម្ងឺកូវីដ-១៩នាពេលនេះ។ ព្រោះក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងឆ្លង រីករាល ដាលនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ គឺតម្រូវឲ្យរាជរដ្ឋាភិបាលមានការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី-១៩ ក្នុងនោះផងដែរព្រះសង្ឃមិនអាចបិណ្ឌបាត្រចង្ហាន់បាន និងប្រជាពុទ្ធបរិស័ទក៏មិនអាចយកចង្ហាន់មកប្រគេនព្រះសង្ឃបានដែរនោះ ទើបសម្ដេចតេជោលោកបានគិតគូរអំពីទុក្ខ ការលំបាករបស់ព្រះសង្ឃគ្រប់ព្រះសង្ឃតាមទីអារាមនានា។ ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គបានប្រគេនពរសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីជម្ងឺទាំងឡាយទាំងពួង និងជោគជ័យក្នុងការដឹកនាំប្រទេសជាតិតទៅមុខទៀត។ សម្រាប់អំណោយជាទេយ្យទាន ក្នុង១វត្តៗទទួលបាន: ១-អង្ករចំនួន១តោន២-ត្រីខចំនួន២កេសមាន២០យួរ (ក្នុង១យួរ មាន១០កំប៉ុង)ស្មើ ២០០ កំប៉ុង២៤៨ កេស ៣-មីចំនួន២០កេស៤- ទឹកផ្លែឈើគ្រប់មុខចំនួន១០កេស (ក្នុង ១ កេសមាន២៤កំប៉ុង)៥-ទឹកដោះគោខាប់ចំនួន២កេស (ក្នុង១កេស មាន៤៨ កំប៉ុង) ៦-កាហ្វេចំនួន៥កញ្ចប់ធំ (ក្នុង១កញ្ចប់ធំមាន ៥០កញ្ចប់តូច)៧-តែចំនួន២គីឡូក្រាម៨-ស្ករសចំនួន១បេ(មាន ២៥ គីឡូក្រាម) ៩-អំបិលចំនួន១បេ(មាន១០គីឡូក្រាម)១០-ទឹកត្រីចំនួន៥យួរ(ក្នុង១យួរមាន៦ ដប)១១-ទឹកស៊ីអ៊ីវចំនួន៥យួរ (ក្នុង១យួរមាន៦ ដប)១២-ប៊ីចេងចំនួន១បេ(មាន២៥គីឡូក្រាម)៕

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តប្រគេនទេយ្យទានដល់វត្តចំនួន២៤វត្តទៀតក្នុងគោលដៅចំនួន១៤២វត្តក្នុងរាជធានីភ្នំពេញ

2021/04/27 09:59:58 am        304
ភ្នំពេញ៖ នៅព្រឹកថ្ងៃទៅ២៤ ខែមេសា ឆ្នាំ២០២១នេះ ទេយ្យទានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានជាអង្ករ និងគ្រឿងឧបភោគបរិភោភ ជាច្រើន មុខត្រូវបានបន្តប្រគេនដល់វត្តចំនួន២២វត្តជាបន្តទៀត នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមប្រគេនដោយផ្ទាល់ពី ឯកឧត្តម ឆារស៏ វ៉ាន់ , ឯកឧត្តម សៅ ភិរុណ , លោក ជិន ប៊ុនធឿន និងលោកស្រី ស្បោង សំបូរ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន។ វត្តចំនួន២៤វត្តដែលទទួលបានទេយ្យទាននា ពេលនេះស្ថិតនៅក្នុងខណ្ឌចំនួន៦មានខណ្ឌចំការមន ៤វត្ត ,ខណ្ឌ៧មករា ៣វត្ត ,ខណ្ឌបឹងកេងកង ១វត្ត, ខណ្ឌដូនពេញ ៥, ខណ្ឌសែនសុខ ៦វត្ត និងខណ្ឌឫស្សីកែវ ចំនួន៥វត្ត ហើយនៅថ្ងៃស្អែកក្រុមការងារ នឹងបន្តប្រគេនដល់ វត្តមួយចំនួនទៀតដែល មិនទាន់បានប្រគេនឱ្យគ្រប់ចំនួនគោលដៅ១៤២វត្តក្នុងរាជធានីភ្នំពេញ។ ក្នុងពិធីប្រគល់អំណោយទេយ្យទាននេះផងដែរ ឯកឧត្តម តំណាងសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បាននាំនូវការ​ផ្ដាំផ្ញើសួរសុខទុក្ខ​ពី​សម្ដេច​តេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដល់ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់​ដែលកំពុងទទួលរង​ផលប៉ះពាល់​នូវ​​ការ​​បិទខ្ទប់រាជធានីភ្នំពេញដោយសារ​ជម្ងឺកូវីដ១៩នាពេលនេះ។ ឯកឧត្តមតំណាងបានទូលប្រគេនព្រះសង្ឃគ្រប់ព្រះអង្គថា ក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងឆ្លង រីករាល ដាលនៃជំងឺកូវីដ១៩ចូល​ក្នុងសហគមន៍ គឺតម្រូវឲ្យ រាជរដ្ឋាភិបាលមានការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី១៩។ ជាពិសេសអំឡុងពេលបិទខ្ទប់ដែល ព្រះសង្ឃមិនអាច​បិណ្ឌបា​ត្រចង្ហាន់បាន និងប្រជាពុទ្ធបរិស័ទក៏មិន​អាចយកចង្ហាន់មកប្រគេន​ព្រះសង្ឃបាន​ដែរនោះ ​ទើបសម្ដេចតេជោនាយករដ្ឋមន្ត្រី លោកបានគិតគូរអំពីទុក្ខ ការលំបាក របស់ព្រះសង្ឃគ្រប់ព្រះអង្គតាម​ទីអារាមនានាទូទាំង​រាជធានី​ភ្នំពេញ។ លើសពីនេះ ឯកឧត្តមតំណាងក៏បានទូលប្រគេន​ព្រះសង្ឃដើម្បីនាំនូវសារចូលរួមប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការឆ្លង​រីករាលដាល​ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល របស់រាជរដ្ឋាភិបាល ជាពិសេសរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» ដេីម្បីការពារការចម្លងរីករាលដើរលេងជំងឺកូវីដ១៩ នេះ។ ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គតាមវត្តអារាមនីមួយៗ បានសំដែងនូវការអរព្រះគុណចំពោះសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរចំពោះការខ្វះខាតរបស់ព្រះសង្ឃតាមទីអារាមនានាក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងជួបវិបត្តិនៃជម្ងឺកូវីដ១៩ ដូច្នេះហើយទីអារាមនីមួយៗក៏មានតួនាទីក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដផងដែរ។ ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គបានប្រគេនពរសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីជម្ងឺទាំងឡាយទាំងពួង និងជោគជ័យក្នុងការដឹកនាំប្រទេសជាតិតទៅមុខទៀត។ សម្រាប់អំណោយជាទេយ្យទាន ក្នុង១វត្តៗទទួលបាន: ១-អង្ករចំនួន១តោន២-ត្រីខចំនួន២កេសមាន២០យួរ (ក្នុង១យួរ មាន១០កំប៉ុង)ស្មើ ២០០ កំប៉ុង២៤៨ កេស ៣-មីជាតិចំនួន២០កេស៤- ទឹកផ្លែឈើគ្រប់មុខចំនួន១០កេស (ក្នុង ១ កេសមាន២៤កំប៉ុង)៥-ទឹកដោះគោខាប់ចំនួន២កេស (ក្នុង១កេស មាន៤៨ កំប៉ុង) ៦-កាហ្វេចំនួន៥កញ្ចប់ធំ (ក្នុង១កញ្ចប់ធំមាន ៥០កញ្ចប់តូច)៧-តែចំនួន២គីឡូក្រាម៨-ស្ករសចំនួន១បេ(មាន ២៥ គីឡូក្រាម) ៩-អំបិលចំនួន១បេ(មាន១០គីឡូក្រាម)១០-ទឹកត្រីចំនួន៥យួរ(ក្នុង១យួរមាន៦ ដប)១១-ទឹកស៊ីអ៊ីវចំនួន៥យួរ (ក្នុង១យួរមាន៦ ដប)១២-ប៊ីចេងចំនួន១បេ(មាន២៥គីឡូក្រាម)៕

របប​សឹក​យោធា​ចេញ​ដី​កាតាម​ចាប់ខ្លួន​ក្រុម​រដ្ឋមន្ត្រី​ដែល​បង្កើត​រដ្ឋាភិបាល​ថ្មី​រួបរួម​ជាតិ

2021/04/27 09:59:58 am        656
​មី​យ៉ាន់​ម៉ា៖ យោធា​សហភាព​មី​យ៉ាន់​ម៉ា​បាន​និយាយ​ថា ពួកគេ​បាន​ចេញ​ដី​កាតាម​ចាប់ខ្លួន​មនុស្ស ២៦​នាក់ ដែល​រួម​ទាំង​ឥស្សរជន​ទាំងអស់​ទទួល​បាន​ការតែងតាំង​ជា​រដ្ឋមន្ត្រី ​ដោយ​ក្រុម​ប្រឆាំង​របស់​ពួកគេ។​​របប​សឹក​យោធា​បាន​ធ្វើ​សេចក្តីប្រកាស​បែបនេះ​ តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋកាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍។ ពួកគេ​បាន​និយាយ​ថា រដ្ឋាភិបាល​ខុសច្បាប់ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ​ដែល​បង្កើត​ឡើង​ដោយ​យោធា​ដោយ​អនុ​ឡោម​តាមច្បាប់​រដ្ឋធម្មនុញ្ញ។ គណៈកម្មាធិការ​ដែល​ប្រឆាំង​នឹង​យោធាបាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា​កន្លងទៅ​ពី​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​រួបរួម​ជាតិ និង​បាន​តែ​ទាំង​រដ្ឋមន្ត្រី ១៤​រូប។ គណៈកម្មាធិការ​មួយ​នេះ រួមមាន​ទាំង​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ផង​ដែរ។​ ខណៈ​នោះ​ដែររដ្ឋាភិបាល​រួបរួម​ជាតិ​ បាន​ស្នើ​សុំ​ប្រទេស​សមាជិក​សមាគម​ជាតិ​អាស៊ី​-​អាគ្នេយ៍ ​(​អាស៊ាន​) ឲ្យ​ទទួល​ស្គាល់​សិទ្ធិ​អំណាច​ស្របច្បាប់​របស់​ខ្លួន​នៅ​សហភាព​មី​យ៉ាន់​ម៉ា។​​ទោះបីជា​យ៉ាងណាក៏ដោយ មេដឹកនាំ​យោធា​លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​លាំង គ្រោង​នឹង​ចូល​​រួម​ជំនួប​កម្រិត​កិច្ចប្រជុំ​កំពូល​មួយ​នេះ ដែល​រៀបចំឡើង​នៅ​រដ្ឋធានី​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ។​ ដោយឡែក ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ​ (UN)​ទទួលបន្ទុក​កិច្ចការ​សិទ្ធិមនុស្ស​នៅ​សហភាព​មី​យ៉ាន់​ម៉ា លោកស្រី គ្រីស្ទី​ន ស្ក្រា​នឺ ប៊ឺ​ជឺ​នឺ នឹង​មាន​វត្តមាន​ផង​ដែរ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​តែមួយ​នោះ៕អត្ថបទ៖ សារ៉ាត់

មេដឹកនាំ​ពិភពលោក​ពិភាក្សា​ពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​នៅ​កិច្ចប្រជុំ​កំពូល​ដឹកនាំ​ដោយ​អាមេរិក​

2021/04/27 09:59:58 am        211
​អាមេរិក៖ លោក​ប្រធានាធិបតី​អាមេរិក Joe Biden កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​តាម ​Online​ ដើម្បី​ពិភាក្សា​ពី​វិធី​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។ លោក​ក៏បាន​អំពាវនាវ​ផង​ដែរ​ ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​អន្តរជាតិ និង​បាន​ប្រកាស​គោល​ដៅ​នៃ​ការ​បំភាយ​ឧស្ម័ន​ថ្មី ​សម្រាប់​ប្រទេស​របស់​លោក​។​​លោក Biden បាន​និយាយ​ថា​ សហរដ្ឋអាមេរិក​បាន​ដាក់​ចេញ​វី​ធី​សាស្ត្រ​មួយ ​ដើម្បី​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ចំនួន​ពាក់​កណ្តាល​នៅ​ចុង​ទសវត្ស​នេះ​។​ ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​និយាយ​ថា ​ប្រទេស​នេះ​មាន​គោលបំណង​កាត់បន្ថយ​កម្រិត​បំ​ភាយ​ឧស្ម័ន​ពី ៥០ ទៅ ៥២% ​នៅ​ឆ្នាំ២០៣០ បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០០៥ កន្លងទៅ។​ នោះ​គឺជា​មហិច្ឆតា​ធំ​​ជាង​គោលដៅ​កាត់បន្ថយ​កន្លងទៅចន្លោះ​ពី ២៦ ទៅ ២៨%​ នៅ​ឆ្នាំ២០២៥។​ តំណាង​មកពី ៤០ប្រទេស ​និង​អង្គការ​នានា​កំពុង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​រយៈពេល ២ថ្ងៃនេះ​។​ ​មេដឹកនាំ​ទាំងនោះ​ រួម​ទាំង​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Suga Yoshihide, ប្រធានាធិបតី​ចិនលោក Xi Jinping និង​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin។ បណ្ដា​មេដឹកនាំ​ចូលរួម​កំពុង​គូស​បញ្ជាក់​ពី​របៀប​ ដែល​ប្រទេស​របស់​ខ្លួន​នឹង​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​៕អត្ថបទ៖ សុខមាន

UN៖ ការ​ចាត់​វិធានការ​បង្ក្រាប​របស់​របប​សឹក​យោធា​ធ្វើ​ឲ្យ​មនុស្ស​ជិត​ ២៥​ម៉ឺន​នាក់​ជម្លៀស​ខ្លួន​នៅ​មី​យ៉ាន់​ម៉ា​

2021/04/27 09:59:58 am        172
​UN៖ ប្រេសិត​ពិសេស​ទទួលបន្ទុក​បញ្ហា​សិទ្ធិមនុស្ស ​របស់​អង្គការសហប្រជាជាតិ​ (UN) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការ​ចាត់​វិធានការ​បង្ក្រាប​យ៉ាង​ចាស់ដៃ ​ពី​របប​សឹក​យោធា​សហភាព​មី​យ៉ាន់​ម៉ា មក​លើ​ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋប្រហារ ​បណ្ដាល​ឲ្យ​មនុស្ស​ជិត ២៥​ម៉ឺន​នាក់​ជម្លៀស​ខ្លួន​ចេញ។​​រដ្ឋាភិបាល​យោធា​បាន​បង្កើន​កម្លាំង​សម្លាប់ ដើម្បី​បំបែក​បាតុករ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ​កន្លងទៅ ដែល​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល​របស់​លោក​ស្រី អ៊ុង​សាន ស៊ូ​ជី។​ ​យោង​តាម​ការ​អះ​អាង ​របស់​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាង​ហោច ៧៣៨​នាក់​បាត់បង់​ជីវិត និង​មនុស្ស ៣.៣០០​នាក់​ផ្សេង​ទៀត​បាន​ជាប់ពន្ធនាគារ​ ជា​អ្នក​ទោស​នយោបាយ។​ លោក​ ថម អ៊ែន​ឌ្រូ ​អ្នករាយការណ៍​ពិសេស UN ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​សហភាព​មី​យ៉ាន់​ម៉ា​ បាន​សរសេរ​នៅ​លើ Twitter ​កាលពី​ថ្ងៃ​ពុធ​ថា វា​គឺជា​រឿង​ដ៏​គួរ​រន្ធត់​ខ្លាំង​ណាស់ពេល​ទទួល​បាន​ដំណឹង​បែបនេះ ការវាយប្រហារ​របស់​របប​សឹក​យោធា បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ា​ជិត ២៥​ម៉ឺន​នាក់​ជម្លៀស​ខ្លួន​ចេញ។​ លោក​បន្ត​ថា ពិភពលោក​ត្រូវ​តែ​មាន​វិធានការ​បន្ទាន់ ដើម្បី​លើកឡើង​ពី​គ្រោះថ្នាក់​មនុស្សជាតិ​មួយ​នេះ។​​លោក ប៉ា​ដូ ម៉ាន់​ម៉ាន់ ​អ្នកនាំពាក្យ​កងពល​លេខ​៥ នៃ​សហភាព​ជាតិ​កា​រ៉ែ​ន ដែល​ជា​ក្រុម​ឧទ្ទាម​នៅ​តំបន់​ព្រំដែន​ភាគ​ខា​កើត​មី​យ៉ាន់​ម៉ា​បាន​និយាយ​ថា ជន​ជាតិ​ដើម​ភាគតិច​កា​រ៉ែ​ន​ជាង ២​ពាន់​នាក់ បច្ចុប្បន្ន​បាន​ឆ្លងកាត់​ព្រំដែន​​មី​យ៉ាន់​ម៉ា​ចូល​ទៅ​កាន់​ទឹកដី​ថៃ និង​រាប់​ពាន់​នាក់​ផ្សេងទៀត​បាន​ជម្លៀស​ក្នុង​ប្រទេស៕អត្ថបទ៖ សារ៉ាត់

ក្រសួងសុខាភិបាល សម្រេចឱ្យមន្ទីរពេទ្យឯកជនស្របច្បាប់ ប្រើប្រាស់ឧបករណ៍តេស្តរកកូវីដ-19 ល្បឿនលឿន

2021/04/27 09:59:58 am        75
ក្រសួងសុខាភិបាល សម្រេចឱ្យមន្ទីរពេទ្យឯកជនស្របច្បាប់ ប្រើប្រាស់ឧបករណ៍តេស្តរកកូវីដ-19 ល្បឿនលឿន(Rapid Antigen Test Covid-19) យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចុះហត្ថលេខាដោយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ19 ស្ដីពីការអនុញ្ញាតឱ្យសេវាសុខាភិបាលឯកជនស្របច្បាប់ មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសំរាកព្យាបាលនិងសម្ភព ប្រើប្រាស់ Rapid Antigen Test Covid-19 ក្នុងក្របខ័ណ្ឌទូទាំងប្រទេសដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនោះក្រសួងសុខាភិបាលអនុញ្ញាតឱ្យសេវាសុខាភិបាលឯកជនស្របច្បាប់ខាងលើប្រើប្រាស់ឧបករណ៍តេស្តរហ័សឬតេស្តល្បឿនលឿននេះ ដែលបានទទួលស្គាល់និងកំពុងប្រើប្រាស់ដោយក្រសួងសុខាភិបាល៕ 

ហេតុការណ៍​ផ្ទុះ​គ្រាប់​បែក​ក្នុង​សណ្ឋាគារ​នៅ​ប៉ា​គី​ស្ថាន​សម្លាប់​មនុស្ស​ ៤​នាក់ និង​ ១១​នាក់​ទៀតរង​របួស

2021/04/27 09:59:58 am        201
​ប៉ា​គី​ស្ថាន៖ ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ នៅ​ក្នុង​សណ្ឋាគារ​ប្រណីត​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ក្វេ​តា ប្រទេស​ប៉ា​គី​ស្ថាន បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច ៤​នាក់ និង​ ១១​នាក់​ផ្សេងទៀត​រង​របួស។​ ក្រុម​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប៉ា​គី​ស្ថាន​ត្រូវ​បាន​គេ​សង្ស័យ​ថា ក្លាយ​ជា​គោល​ដៅ​នៃ​ការ​វាយ​ប្រហារ​នៅ​ចំណត​រថយន្ត​ ក្នុង​សណ្ឋាគារ​សេ​រ៉េ​ណា។​​លោក​ស្ថិតនៅ​ទីក្រុង​ក្វេ​តា ដែល​ជា​រដ្ឋធានី​ខេត្ត​បា​ឡូ​ឈី​ស្ថាន​ជិត​ព្រំដែន​អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ុន្តែ​លោក​គ្មាន​វត្ត​មាននៅ​កន្លែង​កើត​ហេតុ​នោះ​ទេ​​នៅ​ពេល​នោះ។​ ក្រុម​ឧទ្ទាម​តា​លី​បង់​បាន​ប្រកាស​ទទួល​ស្គាល់​ ការវាយប្រហារ​មួយ​នេះដោយ​ពួកគេ​អះអាង​ថា វា​គឺជា​ការ​វាយ​ប្រហារ​ដោយ​អត្តឃាត។​ សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ក្រុម​ឧទ្ទាម​តា​លី​បង់ និង​ក្រុម​ជីវពល​ផ្សេង​ទៀត បាន​បង្កើន​ការ​វាយ​ប្រហារ​របស់​ពួកគេ​នៅ​តាម​តំបន់​កុលសម្ព័ន្ធ​ ជិត​ព្រំដែន​អា​ហ្វ​ហ្គា​នី​ស្ថាន៕អត្ថបទ៖ សារ៉ាត់

ករណី​លេច​ធ្លាយ​អុកស៊ីហ្សែន​នៅ​ឥណ្ឌា​បណ្ដាល​ឲ្យ​អ្នកជំងឺ Covid-19 ចំនួន ២២​នាក់​បាត់​បង់ជីវិត​

2021/04/27 09:59:58 am        835
​ឥណ្ឌា​៖ អ្នកជំងឺ Covid-19​ យ៉ាង​ហោច ២២​នាក់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​នៅ​ឥណ្ឌា ក្រោយ​ពួកគេ​បាត់បង់​ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែនដោយសារ​ការ​លេច​ធ្លាយ។​ ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ខណៈ​ដែល​បំពង់​អុកស៊ីហ្សែនកំពុង​បញ្ចូល​ឡើងវិញ​នៅ​មន្ទីរពេទ្យ​ហ្សា​កៀ ហ៊ូ​សាំង ស្ថិត​នៅក្នុង​ទីក្រុង​ណា​ស៊ី​ក។​​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នោះ​ទេ​ពី​មូលហេតុ​ ដែល​ធ្វើ​ឲ្យ​ឧប្បត្តិហេតុ​មួយ​នេះ​កើតឡើង និង​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​អាក់ខាន​ដល់​ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន​ដល់​អ្នកជំងឺ។​ ប៉ុន្តែ​ក្រុម​មន្ត្រី​បាន​និយាយ​ថា គ្មាន​ការ​បញ្ចេញ​អុកស៊ីហ្សែន​ទៅដល់​អ្នកជំងឺ​រយៈពេល ៣០​នាទី ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​ស្លាប់​បែបនេះ។ ​លោក​ ខា​ឡាស់ ចា​ដ​ហាវ ​ស្នងការ​នគរបាល​ក្រុង​ណា​ស៊ី​កបាន​និ​យាយ​ថា ពួក​យើង​នឹង​បើក​ការ​អង្កេត​លើ​បញ្ហា​មួយ​នេះ និង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់។​ ​គួរ​ឲ្យ​ដឹង​ថា មន្ទីរពេទ្យ​មួយ​នេះ​បាន​ហៅ​ឲ្យ​គេ​មក​បញ្ចូល​អុកស៊ីហ្សែន ក្រោយពេល​ពួកគេ​ចាប់ផ្ដើម​អស់។ មន្ទីរពេទ្យ​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន ស្រប​ពេល​មាន​តម្រូវការ​ហក់​ឡើង​ខ្ពស់។​​លោក ​អា​ម៉ុ​ល វី​យ៉ា​វ៉ា ដែល​ជីដូន​របស់​គាត់ស្ថិតនៅ​ក្នុងចំណោម​អ្នកជំងឺ​ស្លាប់​ ដោយសារ​ខ្វះ​អុកស៊ីហ្សែន​នេះបាន​និយាយ​ប្រាប់ BBC ​ថា ពួក​យើង​នឹង​ចាត់វិធានការ​ដ៏​តឹង​រឹង​មក​លើ​ពិរុទ្ធជន។​ ​ខណៈ​ពេល​នោះដែរ នាយករដ្ឋមន្ត្រី​ឥណ្ឌាលោក​ ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី បាន​សរសេរ​នៅ​លើ Twitter ដោយ​លោក​ចាត់​ទុក​ស្ថានភាព​បែបនេះ គឺជា​រឿង​គួរ​ឲ្យ​ក្រៀមក្រំ​បំផុត ហើយ​លោក​មានការ​ឈឺចាប់​ជា​ខ្លាំង ​ចំពោះ​ការបាត់បង់​អាយុជីវិត​អ្នកជំងឺ​ទាំង​អស់​នេះ៕អត្ថបទ៖ សារ៉ាត់

WHO៖​ ជំងឺ ​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី​បាន​ឆ្លង​រាលដាល​នៅ​ក្នុង​ប្រទេស និង​ដែនដី​ ១៣៧

2021/04/27 09:59:58 am        250
​WHO៖ អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​វីរុស​កូ​រ៉ូ​ណាប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​ត្រូវ​បាន​រក​ឃើ​ញ​​ដំបូង​នៅ​ចក្រភព​អង់គ្លេស ​និង​អាហ្វ្រិក​ខាងត្បូង​ បាន​បន្ត​រាលដាល​ពាសពេញ​សកលលោក​។​ នៅ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ជំងឺ​រាតត្បាត​ប្រចាំ​សប្ដាហ៍​របស់​ខ្លួន ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ជំងឺ​ Covid-19 ប​ម្លែ​ង​ខ្លួន​ថ្មី​មាន​ប្រភព​ដើម​ចេញពី​ចក្រភព​អង់គ្លេស​ ឥឡូវនេះ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង ១៣៧​ប្រទេស ​និង​ដែនដី គឺ​កើន​ឡើង​ចំនួន ៥ លើស​ពី​សប្ដាហ៍​មុន​។​​ជំងឺ​ Covid-19 ​ប​ម្លែ​ង​ខ្លួន​ថ្មី​មាន​ប្រភព​ដើម​ចេញពី​អាហ្វ្រិក​ខាងត្បូង ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស ​និង​ដែនដី​ចំនួន ៨៥ គឺ​កើន​ឡើង ៣ប្រទេស ឬ​ដែនដី​បន្ថែម​ទៀត។ ជំងឺ​ Covid-19 ប​ម្លែ​ង​ខ្លួន​ថ្មីដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស​ចំនួន ៥២ ដែល​មិន​មាន​ប្រែប្រួល​ពី​សប្ដាហ៍​មុន​ឡើយ​។ ស្ថាប័ន​សុខភាព​អន្តរជាតិ​មួយ​នេះ ​បាន​កំណត់​ប្រភេទ​ជំងឺ​ប​ម្លែ​ង​ខ្លួន​ថ្មី​ទាំង​បី​ថា​ជា​ក្ដី​បារម្ភ​ថ្មី​។ ទីភ្នាក់ងារ​នេះ​កំពុង​តាមដាន​ការ​ឆ្លង​រាលដាល​ នៃ​ជំងឺ​ប​ម្លែ​ង​ខ្លួន​ថ្មី​ទាំង​នេះ​យ៉ាង​ដិតដល់ ខណៈ​ការ​ផ្លាស់ប្ដូរ​ហ្សែ​ន​របស់​ជំងឺ​ទាំងនោះ​ អាច​ប៉ះពាល់​ដល់​ភាព​ស៊ាំ​របស់​មនុស្ស​ ហើយ​វីរុស​អាច​ឆ្លង​កាន់​តែ​ខ្លាំង​។​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​ចំនួន​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណា​កំពុង​កើន​ឡើង​នៅ​ទូទាំង​ពិភពលោក​។ អង្គការ​នេះ​និយាយ​ថា ​ការ​រីក​រាលដាល​នៃ​ជំងឺ​ប​ម្លែ​ង​ខ្លួន​ថ្មី និង​ការ​កើន​ឡើង​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ផ្ទាល់ បាន​នាំ​ឱ្យ​មាន​ភាព​ធ្ងន់ធ្ងរ​កើន​ឡើង​ខ្លាំង​ក្នុងចំណោម​មនុស្ស​វ័យ​ជំទង់​៕អត្ថបទ៖ សុខមាន

ក្រសួងសុខាភិបាលប្រកាសពីករណីស្លាប់២នាក់ទៀតដោយសារជំងឺកូវីដ១៩នៅថ្ងៃនេះ

2021/04/27 09:59:58 am        314
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានពីករណីស្លាប់ពីរនាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩ លើស្ត្រីជនជាតិខ្មែរ អាយុ៥៤ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញនៅវេលាម៉ោង ០០:៤៥នាទីរំលងអធ្រាត្រ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១និងស្ត្រីជនជាតិខ្មែរ អាយុ៥៤ឆ្នាំ រស់នៅសង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅវេលាម៉ោង ១០:០០ព្រឹក ថ្ងៃទី២១ខែមេសា ឆ្នាំ២០២១នេះ ដោយសារវិបត្ដិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ១៩។សូមបញ្ជាក់ថាបើយោងតាមសេចក្តីជូនព៌ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃទី២០ ខែមេសាឆ្នាំ២០២១ ម្សិលមិញនេះ ករណីឆ្លងថ្មីកូវីដ១៩ មានចំនួន៣០៣នាក់ និងករណីព្យាបាលជាសះស្បើយចំនួន២៣៩នាក់ ដែលនាំអោយករណីឆ្លងសរុបនៅកម្ពុជាបានកើនដល់ចំនួន៧៧៤៧នាក់ និងអ្នកព្យាបាលជាសះស្បើយចំនួន២៧៩៤នាក់ ក្នុងនោះបណ្ដាលឲ្យអ្នកស្លាប់ចំនួន៥៤នាក់ហើយបើគិតទាំងករណីថ្មីចំនួនពីរនាក់នៅថ្ងៃនេះបន្ថែមទៀត នាំឲ្យអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅកម្ពុជា បានកើនឡើងដល់៥៦នាក់ហើយ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM