សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

ទីក្រុង​ដេលី​សាង​សង់​គំនរ​អូស​បូជា​សព​អ្នកជំងឺ COVID-19 បណ្ដោះ​អា​សន្ន ​ខណៈ​កង្វះ​អុកស៊ីសែន និង​អ្នក​ស្លាប់​កើន​ឡើង

2021/04/28 09:14:33 am        1168
​ឥណ្ឌា៖ ទី​បច្ឆា​សម្រាប់​បូជាសព​នៅ​រដ្ឋធានី​ដេលី​ប្រទេស​ឥណ្ឌា ​ត្រូវ​បាន​បង្ខំ​ឱ្យ​សាងសង់​គំនរ​អូស​បូជាសព​បណ្តោះ​អាសន្ន​ ខណៈ​ដែល​ទីក្រុង​នេះ​អស់​កន្លែង​បូជាសព​។​ បុគ្គលិក​កំពុង​ធ្វើការ​យ៉ាង​មមាញឹក ​២៤​ម៉ោង​លើ ​២៤​ម៉ោង​ ខណៈ​ដែល​ឧទ្យាន​ និង​កន្លែង​ទំនេរ​ផ្សេងទៀត​ក៏​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បូជាសព​ផង​ដែរ​។​​ក្រុម​គ្រួសារ​នានា​ត្រូវ​រង់ចាំ​រាប់​ម៉ោង ​ទម្រាំ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បូជាសព​អ្នក​ស្លាប់​ ដោយសារ​តម្រូវការ​កើន​ឡើង​។​ ចំនួន​អ្នក​ស្លាប់​កំពុង​កើន​ឡើង​ខ្ពស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ខណៈ​រលក​ទី​២ នៃ​ការ​ឆ្លង​ជំងឺ​នេះ​កំពុង​រាតត្បាត​​ក្នុង​ប្រទេស​នេះ​យ៉ាង​ធ្ងន់ធ្ងរ​។​ ប្រទេស​ឥណ្ឌា​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណា​ជាង ៣២០.០០០​នាក់​កាលពី​ថ្ងៃ​អង្គារ​ ខណៈ​ការ​កើន​ឡើង​នៃ​អ្នកជំងឺ​ និង​មនុស្ស​ស្លាប់​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​នេះ​ ហើយ​ប្រព័ន្ធ​សុខាភិបាល​ដែល​កំពុង​ធ្លាក់​ទ្រុឌទ្រោម​ បាន​ចាប់ផ្ដើម​ទទួល​បាន​ការ​គាំទ្រ​ជា​ចាំបាច់​ច្រើន​ពី​បរទេស​។​ ​ប្រទេស​ដែល​មាន​ប្រជាជន​ជិត ១,៤​ពាន់​លាន​នាក់​កំពុង​ប្រឈម​នឹង​កង្វះ​បន្ទប់សង្គ្រោះបន្ទាន់​។​​មន្ទីរពេទ្យ​ជាច្រើន​កំពុង​ជួបប្រទះ​កង្វះ​អុកស៊ីសែន​ ហើយ​មនុស្ស​ជាច្រើន​ត្រូវ​បាន​បង្ខំ​ឱ្យ​ងាក​ទៅ​រក​កន្លែង​បូជាសព​បណ្ដោះអាសន្ន និង​ការ​បញ្ចុះសព​។​ ការ​ឆ្លង​ថ្មី​កាលពី​ថ្ងៃ​អង្គារ​ចំនួន ៣២៣.១៤៤​នាក់ បាន​ធ្វើ​ឱ្យ​ឥណ្ឌា​មាន​ករណី​ឆ្លង​សរុប​ចំនួន ១៧ ,៩៤០,២៨៩​នាក់​ជា​ចំនួន​ខ្ពស់​បំផុត​បន្ទាប់​សហរដ្ឋ​អាមេរិក ​និង​មនុស្ស​ស្លាប់​សរុប​ចំនួន ២០០,៣៨៩​នាក់​៕អត្ថបទ៖ សុខមាន 

អាជ្ញាធរ​ខេត្ត​កណ្ដាល ​សម្រេច​បន្ត​បិទ​ផ្សារ​គគីរ​នៅ​ស្រុក​កៀនស្វាយ​ ២​សប្ដាហ៍​ទៀត ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​កូវីដ-១៩

2021/04/27 05:21:49 pm        56
កណ្ដាល៖ រដ្ឋបាល​ខេត្ត​កណ្ដាល​សម្រេច​បន្ត​បិទ​ផ្សារ​គគីរ ស្ថិត​ក្នុង​ស្រុក​កៀនស្វាយ រយៈ​ពេល ២​សប្ដាហ៍​បន្ថែម​ទៀត ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។ក្នុង​សេចក្ដី​សម្រេចចេញ​នៅ​ថ្ងៃ​នេះ អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ បាន​បញ្ជាក់​ថា ត្រូវ​ផ្អាក​ដំណើរការ​អាជីវកម្ម​ផ្សារ​គគីរ​ជា​បណ្ដោះ​អាសន្ន​រយៈ​ពេល ២​សប្ដាហ៍​ទៀត​ ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​ឧសភា​ខាង​មុខ​នេះ។អភិបាល​ខេត្ត​កណ្ដាល បញ្ជាក់​ថា វិធានការ​នេះ គឺ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩ ហើយ​អាជ្ញាធរ​នឹង​ធ្វើការ​រៀបចំ​ការ​លក់​ដូរ​នៅ​ក្នុង​ផ្សារ​គគីរ​នេះ​ឡើង​វិញ។លោក គង់ សោភ័ណ្ឌ ក៏​បាន​ជំរុញ​ទៅ​អាជីវករ និង​ពលរដ្ឋ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ឱ្យ​ទៅ​តាម​ដាន​សុខាភាព​ខ្លួន​ឯង និង​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ​-១៩៕

ឥណ្ឌា​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជំងឺ​ COVID-19​ ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក​ ៥​ថ្ងៃ​ជាប់ៗ​គ្នា​

2021/04/27 07:01:07 pm        411
​ឥណ្ឌា៖ ករណី​ឆ្លង​ថ្មី​ជំងឺ COVID-19​ នៅ​ប្រទេស​ឥណ្ឌា មាន​ចំនួន​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក​រយៈ​ពេល ៥​ថ្ងៃ​ជាប់ៗ​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ ស្រប​ពេល​ដែល​ប្រទេស​ជាច្រើន រួម​ទាំង​ចក្រភព​អង់គ្លេស អាល្លឺម៉ង់ និង​សហរដ្ឋអាមេរិក​សន្យា​បញ្ជូន​ជំនួយ​វេជ្ជសាស្ត្រ​បន្ទាន់ ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​កំពុង​ញាំញី​មន្ទីរពេទ្យ​នៅ​ក្នុង​ប្រទេស​មួយ​នេះ។​​ជាមួយ​នឹង​ករណី​ឆ្លង​ថ្មី ៣៥២.៩៩២១​នាក់ បាន​ធ្វើ​ឲ្យ​ករណី​ឆ្លង​ជំងឺ​ COVID-19​ សរុប​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កើន​ឡើង​ជាង ១៧​លាន​នាក់។​ ​ដោយឡែក​ករណី​ស្លាប់​ថ្មី​បាន​កើន​ឡើង​ខ្ពស់​បំផុត ២.៨១២​នាក់​ក្នុង​រយៈ​ពេល ២៤​ម៉ោង​ចុង​ក្រោយ ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​មាន​ករណី​ស្លាប់​សរុប ១៩៥.១២៣​នាក់ ក្នុង​នោះ​មន្ទីរពេទ្យ​នៅ​រដ្ឋធានី​ដែ​ល្លី​ផ្ទុក​អ្នក​ជំងឺ​លើស​ចំណុះ និង​មន្ទីរពេទ្យ​កន្លែង​ផ្សេង​ទៀតបដិសេធន៍​លែង​ទទួល​អ្នកជំងឺ ក្រោយ​អស់​ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន និង​គ្រែ​មន្ទីរពេទ្យ។​ ​អ្នក​នាំ​ពាក្យ​មួយ​រូប​របស់​មន្ទីរពេទ្យ​ស៊ឺ​កាន់កា​រ៉ា​ម ស្ថិត​នៅ​ក្នុង​រដ្ឋធានី​ដែ​ល្លី​បាន​និយាយ​ថា មន្ទីរពេទ្យ​បច្ចុប្បន្ន​គឺ​សំខាន់​ចាំបាច់​បំផុត ហើយ​ស្ថិតនៅ​ក្នុង​ស្ថានភាព​វិបត្តិ​ខ្លាំង​បំផុត។​​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ លោក​នាយក​រដ្ឋមន្ត្រី ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី បាន​ជំរុញ​ពលរដ្ឋ​ទាំងអស់​ឲ្យ​ទៅ​ទទួល​យក​ការ​ចាក់​វ៉ាក់សាំង និង​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈ​ដែល​មន្ទីរពេទ្យ និង​ក្រុម​គ្រូ​ពេទ្យ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​បន្ទាន់​ថា ពួកគេ​លែង​អាច​ដោះ​ស្រាយ​លំហូរ​ចូល​ដ៏​គំហុក​នៃ​អ្នកជំងឺ​បាន​ទៀត​ហើយ៕អត្ថបទ៖ សារ៉ាត់

ប្រមុខ​ WHO៖ ស្ថានភាពជំងឺ COVID-19 នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ជា​រឿង​ដ៏​រន្ធត់​បំផុត​

2021/04/27 12:34:03 pm        379
​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក ​បាន​ហៅ​ការ​កើន​ឡើង​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មីៗ​នៅក្នុង​ប្រទេស​ឥណ្ឌា​ថា "​ជា​រឿង​ដ៏​រន្ធត់​បំផុត​" ដោយ​និយាយ​ថា​ ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​មួយ​នេះ​ បាន​បញ្ជូន​ឧបករណ៍​ជំនួយ​អុកស៊ីសែន​រាប់ពាន់ និង​គ្រឿង​ផ្គត់ផ្គង់​សំខាន់ៗ​ដទៃ​ទៀត​ទៅកាន់​តំបន់​​មួយ​នេះ​។​​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ លោក Tedros Adhanom Ghebreyesus ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា​ ជំងឺ​រាតត្បាត​សកល "​កំពុង​បន្ត​រីក​រាល​ដាល​យ៉ាង​ខ្លាំង​" នៅ​ទូទាំង​ពិភពលោក​ ហើយ​បាន​និយាយ​ថា​ ការ​ឆ្លង​បាន​កើន​ឡើង​ក្នុង​រយៈពេល ៩​សប្ដាហ៍​ជាប់​គ្នា​ ខណៈ​ពេល​ដែល​ការ​ស្លាប់​បាន​កើន​ឡើង​នៅ​សប្ដាហ៍​ទី ៦ ជាប់ៗ​គ្នា​។ លោក​បាន​និយាយ​ថា​ “​មាន​ករណី​ឆ្លង​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​កាលពី​សប្ដាហ៍​មុន ​ដូច​ជា​ក្នុង​រយៈពេល ៥​ខែ​ដំបូង​នៃ​ជំងឺ​រាតត្បាត​សកល។​ ដើម្បី​ដោះស្រាយ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នៅ​ប្រទេស​ឥណ្ឌា ​លោក​បាន​និយាយ​ថា ​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជូន​បុគ្គលិក​ជាង ២.០០០​នាក់​ដើម្បី​គាំទ្រ​ដល់​ការ​ឆ្លើយ​តប​របស់​ឥណ្ឌា​ជា​មូលដ្ឋាន និង​កំពុង​ជួយ​អាជ្ញាធរ​ក្នុង​ការ​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ រួម​ទាំង​ការ​ឃ្លាំ​មើល និង​ការ​ចាក់​វ៉ាក់សាំង​ជាដើម​៕អត្ថបទ៖ សុខមាន

WHO ព្រមាន​ពី​ផល​ប៉ះពាល់​ដោយសារ​វីរុស​ COVID-19 ​លើ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​រោគ​

2021/04/27 09:59:58 am        1848
​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​ច័ន្ទ​បាន​និយាយ​ថា ​ជំងឺ​រាតត្បាត​សកល​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ​លើ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​នៅ​ជុំវិញ​ពិភពលោក​ ដោយ​ព្រមាន​ថា ​ចន្លោះ​ប្រហោង​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កំពុង​បង្ក​ឲ្យ​មាន "​ផលវិបាកដល់​ពិភព​លោក​ធ្ងន់ធ្ងរ​"។​​ថ្លែង​នៅ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​នៅ​ឯ​ការ​ចាប់ផ្ដើម នៃ​ទិវា​សប្ដាហ៍ចាក់​វ៉ាក់សាំង​បង្ការ​ពិភពលោក លោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ចំនួន ៦០ ត្រូវ​បាន​ផ្អាក​នៅ​ក្នុង​ប្រទេស​ចំនួន ៥០ ដោយសារតែ​ជំងឺ​រាតត្បាត​សកល​ ដែល​បណ្ដាល​ឱ្យ​កុមារ​ប្រហែល ២២៨​លាន​នាក់​ប្រឈម​នឹង​ហានិភ័យ​ពី​ជំងឺ​ដូចជា ជំងឺ​ខួរ​ឆ្អឹងខ្នង ជំងឺ​កញ្ជ្រឹល និង​គ្រុន​លឿង​ជាដើម​។ ដោយ​ប្រកាស​អំពី​របៀបវារៈ​នៃ​ការ​ចាក់​វ៉ាក់សាំង​ឆ្នាំ​២០៣០ លោក​បាន​និយាយ​ថា ​វា​ដល់ពេល​ដែល​មិន​ត្រឹមតែ​ “ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ឡើងវិញ​ប៉ុណ្ណោះ​ទេ ថែមទាំង​ត្រូវ​ធ្វើ​ឲ្យ ​“កាន់តែ​ប្រសើរ​ជាង​មុន​ថែមទៀត​”។​លោក​ Tedros បាន​និយាយ​ថា​ “ផែនការ​ថ្មី​ដ៏​មុតមាំ​” ផ្ដោត​លើ ​“​កាត់បន្ថយ​ផល​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​” នៃ​ការ​ចាក់​វ៉ាក់សាំង ហើយ​អាច​អនុវត្ត​បាន​យ៉ាង​ពេញលេញ អាច​កាត់បន្ថយ​ការ​ស្លាប់​ជាង ៥០​លាន​នាក់​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ខាងមុខ​។ ប្រមុខ​អង្គការ​សុខភាព​ពិភព​លោក​រូប​នេះ​បាន​បន្ថែម​ថា ប៉ុន្តែ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ប្រកបដោយ​មហិច្ឆតា​នេះ​ ''យើង​ទាំង​អស់​គ្នា​ត្រូវតែ​បង្កើន​ និង​ចាត់វិធានការ​ឲ្យ​បាន​ច្រើន​បំផុត''​៕អត្ថបទ៖ សុខមាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេច​បិទខ្ទប់រាជធានីភ្នំពេញ និង ក្រុង តាខ្មៅរយៈពេល១សប្ដាហ៍ទៀត

2021/04/27 09:59:58 am        559
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​​​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​រយៈ​ពេល ១​សប្ដាហ៍​បន្ថែម​ទៀត ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​បែប​នេះ​នៅ​ក្នុង​សេចក្ដី​សម្រេច​ថ្មី​ចេញ​នៅ​ល្ងាច​ថ្ងៃ​នេះ តែ​២​ថ្ងៃ​ប៉ុណ្ណោះ​មុន​វិធានការ​បិទ​ខ្ទប់​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ និង​ក្រុងតាខ្មៅ ត្រូវ​ផុត​កំណត់​នៅ​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះ។បើ​តាម​សេចក្ដី​សម្រេច​នេះ រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នឹង​ត្រូវ​បន្ត​ស្ថិត​ក្រោម​វិធានការ​បិទ​ខ្ទប់​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា រហូត​ដល់ថ្ងៃ​ទី​០៥ ខែ​ឧសភា​ខាង​មុខ​នេះ ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​បញ្ជាក់​ក្នុង​សេចក្ដី​សម្រេច​ថា ការ​បន្តអនុវត្ត​វិធានការ​បិទ​ខ្ទប់​នេះ គឺ​ផ្អែក​ទៅ​លើ​ភាព​ចាំ​បាច់ ដើម្បី​ប្រយុទ្ធ​ និង​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។ជាង​នេះ​ទៅ​ទៀត សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​បែង​ចែកភូមិសាស្ត្រ​ដែល​ត្រូវ​បិទ​ខ្ទប់​នេះ ទៅ​ជា​ ៣​តំបន់ ក្នុង​នោះ​មាន​ «តំបន់​ក្រហម» ដែល​សំដៅ​ដល់​តំបន់​កំពុង​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាល​ធ្ងន់​ធ្ងរ ហើយ​បន្ទាប់​មក​គឺ​«តំបន់​លឿង​ទុំ» ដែល​សំដៅ​ដល់​ភូមិ​សាស្ត្រ​មាន​ការ​ឆ្លង​រីក​រាល​ដាល​កម្រិត​មធ្យម និង​«តំបន់​លឿង» ដែល​សំដៅ​ដល់​ភូមិសាស្ត្រ​មាន​ការ​ឆ្លង​រាល​ដាល​កម្រិត​ស្រាល។បើ​តាម​សេចក្ដី​សម្រេច​នេះ ​វិធានការ​បិទ​ខ្ទប់​នេះ ត្រូវ​បាន​រក្សា​ខ្លឹមសារ​ដូច​មុន​​ដដែល​ ក្នុង​នោះ​មាន​ការ​ហាម​ឃាត់​បុគ្គល​គ្រប់​រូប​មិន​ឱ្យ​ចាក​ចេញ​ពី​លំនៅដ្ឋាន ឬ​ទីស្នាក់​អាស្រ័យ​បច្ចុប្បន្ន ហាម​ឃាត់​ការ​ជួប​ជុំ ឬ​ប្រមូល​ផ្ដុំ​មនុស្ស ហាម​ឃាត់​ការ​លក់​ដូរ សកម្មភាព​ការងារ អាជីវកម្មរ ឬ​មុខ​របរ ជាដើម។​ ប៉ុន្តែសេចក្ដីសម្រេច​នេះ​ក៏​បាន​រក្សា​នូវ​ចំណុច​លើក​លែង​ជាច្រើន​ដូច​ទៅ​នឹង​សេចក្ដី​សម្រេច​កាល​ពី​មុន​ផង​ដែរ៕ អត្ថបទ ៖ សុធី

ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នៅ​មន្ទីរពេទ្យ​ក្រុង​បា​ដា​ដ​កើន​ឡើង​ជាង ៨០​នាក់​

2021/04/27 09:59:58 am        213
​អ៊ីរ៉ាក់៖ ចំនួន​មនុស្ស​ស្លាប់ក្នុង​ហេតុការណ៍​អគ្គិភ័យ​ទ្រង់ទ្រាយ​ធំ ​នៅ​មន្ទីរពេទ្យ​ក្រុង​បា​ដា​ដ ប្រទេស​អ៊ីរ៉ាក់ដែល​ព្យាបាល​អ្នកជំងឺ COVID-19 ​បាន​កើន​ឡើង​យ៉ាង​ហោច ៨២​នាក់​កាលពី​ថ្ងៃអាទិត្យ ខណៈ​ដែល​ក្រុម​គ្រួសារ​ជនរងគ្រោះកំពុង​រុករក​សាច់ញាតិ​បាត់​ខ្លួន ហើយ​រដ្ឋាភិបាល បាន​បញ្ឈរ​ជើង​ក្រុម​មន្ត្រី​សុខាភិបាល​សំខាន់ៗ សម្រាប់​ការ​ធ្វេស​ប្រហែស​របស់​ពួកគេ​។​​អណ្ដាត​ភ្លើង​ប្រៀប​បាន​នឹង​ភ្នំភ្លើងបាន​ឆាបឆេះ​ អង្គភាព​ថែទាំ​សុខភាព​ក្នុង​មន្ទីរពេទ្យ​អ៊ី​ប អាល់ ខា​ទីប ដែល​កំពុង​ព្យាបាល​អ្នកជំងឺ COVID-19 ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ។​ ​ក្រុម​មន្ត្រី​អះ​អាង​ថា អណ្ដាត​ភ្លើង​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាង ១១០​នាក់​រង​របួស​ដែរ​នោះបង្កឡើង​ដោយ​សារ​ការ​ផ្ទុះ​បំពង់​អុកស៊ីហ្សែន។ ​លោក​ ម៉ា​ហ៊ឺ អា​ម៉េ ជា​គិលានុបដ្ឋាក​មួយ​រូបត្រូវ​បាន​គេ​ទូរ​ស័ព្ទ ​​ហៅ​ទៅកាន់​កន្លែង​កើត​ហេតុកាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ដើម្បី​ជម្លៀស​អ្នកជំងឺ​ចេញ។​ ​លោក​បាន​និយាយ​ថា លោក​មិន​នឹកស្មាន​ទាល់តែសោះ​ថា មាន​អគ្គិភ័យ​ទ្រង់ទ្រាយ​ធំ​បែបនេះកើត​ឡើង​។អណ្ដាត​ភ្លើង​បាន​ឆាបឆេះ​ខ្លាំង​នៅ​ជាន់​ទី​២ ត្រឹម​រយៈពេល ៣​ទៅ ៤​នាទី​ប៉ុណ្ណោះ​នៃ​ការ​ផ្ទុះ​បំពង់​អុកស៊ីហ្សែន។ វា​ប្រៀប​បាន​នឹង​ភ្នំភ្លើង​អញ្ចឹង​ដែរ។​ ​លោក​បន្ត​ថា ភាគច្រើន​នៃ​អ្នក​ស្លាប់​ដោយសារ​ការ​រលាក​។ អ្នក​ខ្លះ​ទៀត​បាន​ស្លាប់​ដោយសារ​ជំនះ​ផ្សែង​ភ្លើង មិន​ចង់​ចាក​ចោល​សាច់ញាតិ​របស់​ពួកគេដែល​ជាប់​នឹង​ម៉ាស៊ីន​ផ្តល់​អុកស៊ីហ្សែន។ អ្នកជំងឺ​មិន​អាច​ផ្លាស់​ទី​បានទេ ដោយសារ​ពួកគេ​អាច​រស់​បាន​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ បើ​គ្មាន​អុកស៊ីហ្សែន៕អត្ថបទ៖ សារ៉ាត់

មេបញ្ជាការ​យោធា​៖ នាវិក​ក្នុង​នាវាមុជទឹក​ដែល​លិច​នៅ​ឥណ្ឌូនេស៊ី​ទាំង​ ៥៣​នាក់​បាន​ស្លាប់​ទាំងអស់​

2021/04/27 09:59:58 am        743
​​ឥណ្ឌូនេស៊ី៖ មេបញ្ជាការ​យោធា​ឥណ្ឌូនេស៊ី​ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា ក្រុម​នាវិក​ទាំងអស់ ៥៣​នាក់​នៅ​លើ​នាវាមុជទឹក​ដែល​បាន​លិច​បាន​ស្លាប់ ក្នុង​នោះ​បំណែក​នាវា​ត្រូវ​បាន​រក​ឃើញ។​​លោក​សេនាប្រមុខ ហា​ឌី តា​ចាន់តូ ​មេបញ្ជាការ​កងទ័ពអាកាស​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា ក្រុម​រុករក​ទទួល​បាន​រូបភាព​ច្បាស់ ដែល​បាន​បញ្ជាក់​ថា​ជា​បំណែក​របស់​នាវាមុជទឹក KRI Nanggala 402 ដូចជា​កន្ទុយ​នាវា យុថ្កា និង​ផ្នែក​ខាងក្រៅ​នៃ​តួ​នាវា។​ លោក​បន្ត​ថា ដោយ​ផ្អែកលើ​ភស្តុតាង​ពិត​ប្រាកដ ពួក​យើង​អាច​បញ្ជាក់​បាន​ថា នាវាមុជទឹក KRI Nanggala 402​ បាន​លិច ហើយ​ក្រុម​នាវិក​ទាំងអស់​បាន​ស្លាប់​។​ ​លោកតា​ ចាន់តូ បាន​ថ្លែង​បែបនេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាននៅ​កោះ​បាលី។ លោក​និយាយ​ថា ជាមួយ​នឹង​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ តាងនាម​រូបលោក​ជា​មេបញ្ជាការ​កងទ័ព លោក​សូម​ប្រកាស​ថា បុគ្គលិក​នៅ​លើ​នាវាមុជទឹក KRI Nanggala 402​ បាន​ស្លាប់។​​យោធា​បាន​បង្ហាញ​អ្វី​ដែល​ក្រុម​អ្នករុករក​បាន​រក​ឃើញ​ ឈុត​រត់​គេច​នៅ​ក្នុង​នាវាមុជទឹក។ លោក​ឧត្ដមនាវី​ឯក យូ​ដូ ម៉ា​ហ្គោ​ណូ មេបញ្ជាការ​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា តាម​ធម្មតា​ឈុត​បែបនេះ​នៅ​ក្នុង​ប្រអប់​សង្គ្រោះ​បន្ទាន់។ ប្រហែល​ជា​មាន​អ្នក​ដក​ឈុត​ទាំងនេះ​ចេញពី​ប្រអប់ ប៉ុន្តែ​ពួកគេ​មិន​អាច​ពាក់​វា​បាន​៕អត្ថបទ៖ សារ៉ាត់

ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ចេញ​តវ៉ា​ទូទាំង​ប្រទេស​ប្រឆាំង​របប​យោធា អំឡុង​ជំនួប​កំពូល​អាស៊ាន​

2021/04/27 09:59:58 am        215
​មី​យ៉ាន់​ម៉ា​៖ ក្រុម​បាតុករ​ប្រឆាំង​នឹង​​រដ្ឋប្រហារ​បាន​រួម​កម្លាំង​គ្នា ​ចេញ​តវ៉ា​នៅ​ទូទាំង​សហភាព​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​សៅរ៍ ​ខណៈ​ដែល​ប្រមុខ​យោធា​ដែល​ដឹកនាំ​រដ្ឋប្រហារ​ថ្ងៃ​ទី១ ខែ​កុម្ភៈ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី​។​​លោក​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិសេស​មួយ​របស់​អាស៊ាន​ ស្តីពី​វិបត្តិ​ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​ធ្លាក់​ក្នុង​ភាព​វឹកវរ​ដ៏​បង្ហូរ​ឈាម​។​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​មី​យ៉ាន់ម៉ា​ នគរបាល​បាន​បំបែក​ក្រុម​បាតុករ​នៅ​ពេល​ពួកគេ​ជិះ​ទោចក្រយានយន្ត​ឆ្លងកាត់​តំបន់ Launglone ក្បែរ​ទីក្រុង Dawei ។​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុងស្រុក​បាន​និយាយ​ថា ​ពួកគេ​បាន​បើក​ការ​បាញ់​ប្រហារ​លើ​ក្បួន​ដង្ហែ​ក្រុម​បាតុករ ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​រងរ​បួស​ឡើយ​។​ មាន​ការ​តវ៉ា​ជាច្រើន​នៅ​ក្នុង​ទីក្រុង Dawei ដោយមាន​និស្សិត​ដើរ​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ ​ដើម្បី​ប្រឆាំង​នឹង​ការ​ដណ្ដើម​ក្ដោប​ក្ដាប់​អំណាច​របស់​យោធា​។ ការ​បាញ់​ប្រហារ​ជា​រៀងរាល់ថ្ងៃ​ដោយ​នគរបាល និង​ទាហាន​បាន​សម្លាប់​អ្នក​តវ៉ា ​និង​អ្នក​ឈរ​មើល​ជាង ៧០០​នាក់​ នេះ​បើ​យោង​តាម​ក្រុម​ឯករាជ្យ​មួយ​ចំនួន​៕អត្ថបទ៖ សុខមាន

អ្នកជំងឺ COVID-19 ចំនួន​ ២០​នាក់​បាន​ស្លាប់​ដោយសារ​ខ្វះ​អុកស៊ីសែន​នៅ​ប្រទេស​ឥណ្ឌា​

2021/04/27 09:59:58 am        779
​​ឥណ្ឌា៖ ជំងឺ​រាតត្បាត​សកល​កូ​រ៉ូ​ណា​ កំពុង​ឆ្លង​រាលដាល​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។ ចំនួន​នៃ​ការ​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​មាន​ជាង ៣០​ម៉ឺន​នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។ ហើយ​កង្វះខាត​ការ​ផ្គត់ផ្គង់​អុកស៊ីសែន​ឥឡូវនេះ​ នាំ​ឱ្យ​មាន​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់​។​​ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​អំពី​ករណី​ឆ្លង​ថ្មី​ជាង ៣៤០.០០០នាក់​កាលពី​ថ្ងៃ​សៅរ៍​។ ចំនួន​អ្នក​ឆ្លង​សរុប​ប្រចាំថ្ងៃ​របស់​ប្រទេស​នេះ​បាន​ឡើង​ដល់ ៣០​ម៉ឺន​នាក់​នៅ​ថ្ងៃទី​៣ ជាប់ៗ​គ្នា​។ ល្បឿន​នៃ​ការ​ឆ្លង​កំពុង​ហក់​ឡើង​ខ្ពស់​។​ មនុស្ស​ជាង ២.៦០០​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ COVID-19 កាលពី​ថ្ងៃ​សៅរ៍​ នោះ​ជា​កំណត់ត្រា​ខ្ពស់​បំផុត​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ថា ​អ្នកជំងឺ COVID-19 ចំនួន ២០នាក់​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋធានី​ញូ​វ​ដេលី​បាន​ស្លាប់​ ដោយសារ​កង្វះ​អុកស៊ីសែន​។ មន្ទីរពេទ្យ​គ្រោង​នឹង​ទទួល​បាន​អុកស៊ីសែន​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ប៉ុន្តែ​អុកស៊ីសែន​បាន​មក​ដល់​នៅ​ពេលយប់​កណ្ដាល​អាធ្រាត្រ យឺត​ពេល​សម្រាប់​អ្នកជំងឺ​មួយ​ចំនួន​។​​រដ្ឋាភិបាល​ក្នុង​តំបន់​និយាយ​ថា ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ញូវដែលី​ត្រូវការ​អុកស៊ីសែន​ចំនួន ៧០០​តោន​ក្នុង​មួយថ្ងៃ​គិត​ត្រឹម​ថ្ងៃ​សុក្រ ប៉ុន្តែ​រដ្ឋាភិបាល​កណ្តាល​បាន​បម្រុង​ទុក​តែ ៤៨០​តោន​ប៉ុណ្ណោះ​។ ​រដ្ឋាភិបាល​កណ្តាល​បាន​នឹង​កំពុង​ជំរុញ​ផលិតកម្ម​អុកស៊ីសែន​ និង​ព​ន្លឿ​ន​ការ​នាំចូល​អុកស៊ីសែន​។ ប៉ុន្តែ​ការ​ផ្គត់ផ្គង់​មិនទាន់​អាច​ឆ្លើយតប​ តាម​តម្រូវការ​អុកស៊ីសែន​ដែល​កំពុងតែ​កើន​ឡើង​នោះ​បាន​ទេ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM