សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

មនុស្ស​​ ៤៤​នាក់​ស្លាប់ ​និង​ជាង ​១០០​នាក់​របួស​ក្នុង​ហេតុការណ៍​រត់​ជាន់​គ្នា​ក្នុង​​ពិធី​សាសនា​នៅ​អ៊ីស្រាអែល​

2021/04/30 11:28:59 am        278
​អ៊ីស្រាអែល​៖ មនុស្ស​រាប់​សិប​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​រត់​ជាន់គ្នា​ នៅ​ឯ​ពិធី​សាសនា​មួយ​នៅ​ភាគ​ឦសាន​របស់​ប្រទេស​អ៊ីស្រាអែល​។​ ​អង្គភាព​សង្គ្រោះ​បន្ទាន់​ជាតិ​របស់​អ៊ីស្រា​អែល (MDA) បាន​បញ្ជាក់​ពី​ការ​ស្លាប់​ដោយ​មិន​បាន​ប្រាប់​ពី​ចំនួន​ពិត​ប្រាកដ ​ហើយ​បាន​និយាយ​ថា ​មនុស្ស​រាប់​សិប​នាក់​ទៀត​បាន​រង​របួស​។​​កាសែត Haaretz រាយការណ៍​ថា​ យ៉ាងហោចណាស់​មនុស្ស ៤៤នាក់​បាន​ស្លាប់​។ អង្គភាព​សង្គ្រោះ​បន្ទាន់​កំពុង​ជម្លៀស​អ្នក​រង​របួស​។​ ​ក្រុម​សង្គ្រោះ​ដ៏​សំខាន់​របស់​អ៊ីស្រាអែល​ បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា ​មនុស្ស​ជាង ១០០​នាក់​បាន​រង​របួស​ ក្នុង​នោះ​មាន​រាប់​សិប​នាក់​រង​របួស​ធ្ងន់នៅ​ក្នុង​ហេតុការណ៍​រត់​ជាន់គ្នា​ នៅ​ឯ​ពិធី​ជួបជុំ​សាសនា​ជ្វី​ហ្វ​ដ៏​ពេញ​និយម​នៅ​ភាគ​ឦសាន​អ៊ីស្រាអែល ​ដែល​ចូលរួម​ដោយ​មនុស្ស​រាប់​ម៉ឺន​នាក់​។​ លោកនាយករដ្ឋមន្ត្រី​ បេន​ចា​មីន ​ណេ​តាន់​យ៉ា​ហ៊ូ បាន​ហៅ​ឧបទ្ទវហេតុ​នោះ​ថា​ ជា​គ្រោះ​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​ ហើយ​បាន​និយាយ​ថា ​លោក​កំពុង​បួងសួង​សម្រាប់​អ្នក​ស្លាប់ ​និង​របួស​ទាំងនោះ​។​​សេចក្ដីរាយការណ៍​បឋម​បាន​លើក​ឡើង​ថា សំណង់​មួយ​កន្លែង​បាន​បាក់​រលំ ប៉ុន្តែ​ក្រុម​មន្ត្រី​អង្គភាព​សង្គ្រោះ​បន្ទាន់​ជាតិ​របស់​អ៊ីស្រាអែល​បាន​និយាយ​ថា ដំណឹង​នោះ​គឺជា​ដើមចម​នាំ​ឲ្យ​មានការ​ប្រជ្រៀត​គ្នា ​និង​រត់​ជាន់គ្នា​៕អត្ថបទ៖ សុខមាន

ផ្ទះថ្មីមួយខ្នងរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនស្ត្រីមេម៉ាយក្រខ្សត់នៅបាត់ដំបង

2021/04/29 10:16:38 pm        568
បាត់ដំបង ៖ គ្រួសារស្រ្តីមេម៉ាយ ចិញ្ចឹមកូន៣នាក់ គ្មានផ្ទះសំបែងរស់នៅអាស្រ័យជាមួយឪពុកម្តាយក្មេកវ័យចាស់ ជរា ព្រមទាំងមានជីវភាព​ខ្វះខាត​ផង រស់នៅភូមិអ្នកតាទ្វា ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ ដំបង ទទួលបានផ្ទះថ្មថ្មី ១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមខេត្តបាត់ដំបង។ការផ្តល់នូវអំណោយផ្ទះថ្មីដល់ស្ត្រីក្រីក្រវ័យ៤៥ឆ្នាំរូបនេះ គឺបន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួល បាននូវព័ត៌មានអំពីការ​លំបាកខ្វះខាត​ក្នុងជីវភាព​ជាស្ត្រីមេម៉ាយគ្មានមុខរបរជាទីពឹង និងរស់នៅអា ស្រ័យ លើឪពុកម្តាយក្មេកដែលចាស់ជរា ព្រមទាំងមានស្ថានភាព​ជីវភាពក្រីក្រ​លំបាកខ្លាំង​ដែរនោះ។ ក្រុមការងារដឹកនាំដោយឯកឧត្តម អ៊ុយ រី អនុប្រធានកិត្តិយសសាខា ឯកឧត្តម ប៊ុត គឹមស៊ាន ប្រធាន គណៈកម្មាធិការសាខាកាកបាទ​ក្រហមកម្ពុជា​ខេត្ត។ ក្នុងឱកាសនៃពិធីប្រគល់-ទទួលផ្ទះនាព្រឹកថ្ងៃទី ២៩ មេសា ឆ្នាំ២០២១ ក្រុមការងារក៏បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីអាណិត​ស្រឡាញ់ ដ៏ជ្រាលជ្រៅពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះគ្រួសារលោកស្រី ព្រួញ វ៉ិត ដែលចិញ្ចឹមកូន៣នាក់ មុខរបរជាកម្មករសំណង់។ជាមួយនឹងការអបអរសាទរជាមួយគ្រួសារនឹងការទទួលបាននូវជម្រកស្នាក់នៅដ៏សមរម្យនេះ ក្រុមការ ងារកាកបាទក្រហម ក៏បានណែនាំឲ្យគិតគូរ​ពីសុខភាព និងជីវភាព រស់នៅប្រចាំថ្ងៃ និង សូមបន្តថែទាំ កូនៗនិងជំរុញអោយបានខិតខំសិក្សារៀនសូត្រ និងប្រឹងប្រែងប្រកបមុខរបរកស៊ី ដើម្បីជីវភាពរស់នៅ បន្តទៀត ជាពិសេសត្រូវថែទាំសុខភាពឱ្យបានល្អ រស់នៅមានអនាម័យ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់​ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។សូមបញ្ជាក់ថាផ្ទះថ្មីនេះមានទំហំ(៥ម៉ែត្រx៧ម៉ែត្រ)តសំយាបក្រោយទំហំ(១.៨០ម៉ែត្រx៧ម៉ែត្រ) ធ្វើអំពី ដែក សរសរបេតុង ប្រក់ស័ង្កសី និងជញ្ជាំង​ស្មាតបត សាងសង់ដោយក្រុមការងារនៃសមាគមអតីត យុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ។ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានផ្តល់ជូនអំ ណោយសម្រាប់សង្កត់ផ្ទះរួមមាន ៖ អង្ករ ១០០ គីឡូក្រាម,.ទឹកសុទ្ធីវីឃែរ ១០ កេស ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា អាយឺត) .សាប៊ូ ៨ ដុំ ម៉ាស់ ២ប្រអប់,ប៉ាវអ៊ី ១ ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ ត្រខ ២០កំប៉ុង សម្ភារផ្ទះបាយមួយចំនួន និងថវិកាចំនួន ២០ម៉ឺនរៀល ក្នុងនោះឯកឧត្តម អ៊ុយ រី បានឧបត្ថម្ភថវិកា បន្ថែមចំនួន ៣០ម៉ឺនរៀល​ជូនលោក​យាយ លោកតា ត្រូវជាម្តាយក្មេកលោកស្រី ព្រួញ វ៉ីត ផងដែរ ៕​ អត្ថបទ ៖ ឧត្ដម

អំណោយលោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា ផ្តល់ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ

2021/04/29 05:16:26 pm        216
ភ្នំពេញ៖ អំណោយរបស់លោកជំទាវ ហ៊ុន ម៉ាណា និង​ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា មាន​គ្រឿងឧបភោគបរិភោគ និង​ថ្នាំពេទ្យ និង​សម្ភារ​វេជ្ជសាស្រ្ត​ផ្សេង​ទៀត ត្រូវបានផ្តល់ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់​ផ្គត់​ផ្គង់​ដល់​តម្រូវការប្រើប្រាស់ក្នុងពេល​ដែលភូមិសាស្ត្រ​នានា​របស់​រាជធានីភ្នំពេញត្រូវបានបិទខ្ទប់។ក្រុមការងាររួមមាន ឯកឧត្តម វ៉ាន់ ឆារស៍ ឯកឧត្តម សៅ ភិរុណ និងលោក​​ ជិន ប៊ុនធឿន បាននាំយកទៅប្រគល់​ដោយ ផ្ទាល់ជូនដល់​ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ នៃ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅទីបញ្ជាការដ្ឋាន នារសៀលថ្ងៃទី២៩ មេសានេះ។ក្នុងនាមលោកជំទាវ ហ៊ុន ម៉ាណា ឯកឧត្តម វ៉ាន់ ឆារស៍ បានពាំនាំនូវការកោតសរសើរ និងលើកទឹកចិត្តចំពោះ​កិច្ចខិតខំ ប្រឹង​ប្រែងរបស់កងកម្លាំងទាំង​អស់ដែលបានបំពេញភារកិច្ចការងាររបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទោះ ស្ថិតក្នុងកាលៈទេសៈលំបាក ខណៈដែលជំងឺ​កូវីដកំពុង​រីករាលដាល ហើយទោះស្ថិត​ក្រោមអាកាសធាតុក្តៅ ភ្លៀង ខ្យល់​យ៉ាង​ណាក៏ដោយ។ដោយមើលឃើញពីតម្រូវការចាំបាច់ក្នុងការផ្គត់ផ្គង់ចំពោះកងកម្លាំង ដែលកំពុងបំពេញការងារយ៉ាងសកម្មឆ្លើយតបចំពោះ ចំណាត់ការរបស់​រាជរដ្ឋាភិបាល​​​សំដៅការពារសុខមាលភាពប្រជាពលរដ្ឋក្នុងពេលដែលរាជធានីភ្នំពេញកំពុងបិទខ្ទប់នេះ លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានចាត់ចែងរៀបចំអំណោយទាំងអស់នេះភ្លាមៗ ដើម្បីចូលរួមចំណែក ជួយសម្រាលការលំបាក​ក្នុងគ្រាដែលយើងទាំងអស់​គ្នាកំពុងជួបប្រទះ​ដោយជំងឺកូវវីដ១៩។ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានកោតសរសើរចំពោះទឹកចិត្តរបស់លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដោយឯកឧត្តម មានប្រសាសន៍ថា អំណោយ​ជាគ្រឿងឧបភោគបរិភោបចំនួនដ៏ច្រើននេះ ពិតជាបានឆ្លើយតប យ៉ាងទាន់ពេលវេលានូវអ្វី ដែលជាតម្រូវការ និងជាការលើក​ទឹកចិត្ត​ដ៏សំខាន់ដល់កងកម្លាំងទាំងអស់។ជាមួយនេះ ក្រៅពីការចាត់ចែងចំពោះកងម្លាំងអាវុធហត្ថតាមគោលដៅ ឯកឧត្តមមេបញ្ជាការ​ក៏នឹងចាត់ចែងជួយបន្តទៅ​ដល់ការខ្វះខាតជាក់​ស្តែង របស់​ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរនូវគ្រឿងឧបភោគបរិភោគទាំងនេះ។អំណោយដែល​ប្រគល់ជូននាពេលនេះរួមមាន៖អង្ករ ២០តោន , ត្រីខ ១០០០យួរ , មី ៥០កេសធំ , ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួន ៥០០កេស , ប៊ីចេង ៧៥គ.កអំបិល ៧៥គ.ក , ទឹកត្រី ទឹកស៊ីអ៊ីវ សរុប៦០យួរ , ទឹកបរិសុទ្ធ ARUNA ចំនួន ៥០០កេស , ម៉ាស ចំនួន ៥កេសធំរបាំងមុខ (Face Shield) ចំនួន ២០០ , ថ្នាំពេទ្យ ចំនួន ៥កេសធំ ៕អត្ថបទ ៖ សុធី

រលក​ថ្មី​នៃ​ជំងឺ COVID-19 ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​នៅ​​ឥណ្ឌា​កើន​ឡើង​ជាង ២០​ម៉ឺន​នាក់​

2021/04/29 11:31:00 pm        1070
​ឥណ្ឌា៖ ចំនួន​អ្នក​ស្លាប់​សរុប​ដោយសារ​ជំងឺ COVID-19​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​កើន​ឡើង​ជាង ២០​ម៉ឺន​នាក់គិត​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ ស្រប​ពេល​ដែល​រលក​ថ្មី​នៃ​ករណី​ឆ្លង​ឥត​ឈប់ឈរ ធ្វើ​ឲ្យ​មន្ទីរពេទ្យ​ផ្ទុក​អ្នកជំងឺ​លើស​ចំណុះ ហើយ​ក្រុម​គ្រួសារ​អ្នកជំងឺចេញ​ក្រៅ​តាម​ផ្លូវ​នៅ​ក្នុង​រដ្ឋធានី ដើម្បី​ស្វែងរក​ការ​ផ្គត់ផ្គង់​អុកស៊ីសែន និង​ឱសថ។​​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ខាងត្បូងមាន​ប្រជាពលរដ្ឋ​ជាង ១.៣​ពាន់​លាន​នាក់​មួយ​នេះកំពុង​ទប់​ទល់​ករណី​ឆ្លង​ថ្មី ៣៦​ម៉ឺន​នាក់ ដែល​ជា​ចំនួន​ឆ្លង​ច្រើន​បំផុត​ប្រចាំថ្ងៃ​នៅ​លើ​ពិភពលោក និង​រាយ​ការណ៍​ករណី​ស្លាប់​ថ្មី​ជាង ៣​ពាន់​នាក់​កាលពី​ថ្ងៃ​ពុធ។​ ​ជាមួយ​នឹង​ការ​ផ្តល់​ក្តី​សង្ឃឹម​តិច​តួច ស្ថាបនិក​បង្កើត​ក្រុមហ៊ុន BioNTech​ ដែល​បាន​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19​ ជា​មួយ​ក្រុមហ៊ុន Pfizer បាន​និយាយ​ថា លោក​នៅ​តែ​មាន​ជំនឿចិត្ត​ចំពោះ​ការ​ចាក់​វ៉ាក់សាំង ​ប្រឆាំង​នឹង​វីរុស​បម្លែងខ្លួន​ថ្មីដែល​កំពុង​ញាំញី​ប្រទេស​ឥណ្ឌា។​ នៅ​ក្នុង​រដ្ឋ​ញូវដែល្លី ចំណត​រថយន្ត​បាន​ប្រែក្លាយ​ទៅជា​ឈាបនដ្ឋាន​បូជា​សាកសព ហើយ​ចំនួន​សាកសព​ដ៏​ច្រើនបាន​ធ្វើ​ឲ្យ​ខ្វះខាត​អូស​សម្រាប់​បូជា​ផង​ដែរ។​ ដោយឡែក​សាច់ញាតិ​អ្នកជំងឺ​បាន​ជួបជុំគ្នា​នៅ​ក្រៅ​មន្ទីរពេទ្យ និង​ឱសថ​ស្ថាន​ដើម្បី​ស្វែងរក​ការ​ព្យាបាល និង​ថ្នាំពេទ្យ៕អត្ថបទ៖ សារ៉ាត់

ប្រជាជន​ឥណ្ឌា​ប្រញាប់ប្រញាល់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ ​COVID-19 ខណៈ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ជាង ២០​ម៉ឺន​នាក់​

2021/04/29 05:24:43 pm        237
​ឥណ្ឌា​៖ ប្រជាជន​ឥណ្ឌា​បាន​ព្យាយាម​ចុះឈ្មោះ​តាម​អ៊ីនធឺណិត​ សម្រាប់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូ​រ៉ូ​ណា​ដ៏​ច្រើន ​ដែល​នឹង​ចាប់ផ្ដើម​នៅ​ចុង​សប្តាហ៍​នេះ ​ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូ​រ៉ូ​ណា​បាន​កើន​ឡើង​ដល់​ជាង ២០​ម៉ឺន​នាក់​កាលពី​ថ្ងៃ​ពុធ​ ដែល​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ដោយសារ​កង្វះ​គ្រែ​ពេទ្យ​ និង​អុកស៊ីសែន​វេជ្ជសាស្ត្រ​។​​រលក​ទី​២ នៃ​ការ​ឆ្លង​បាន​មើល​ឃើញ​មនុស្ស​យ៉ាងហោចណាស់ ៣០ម៉ឺននាក់​ធ្វើតេស្ត​វិជ្ជមាន​ក្នុង​មួយថ្ងៃៗ​សម្រាប់​សប្តាហ៍​កន្លងមក​នេះ ​ដែល​មណ្ឌល​សុខភាព​ផ្ទុក​ពេញ​ដោយ​អ្នកជំងឺ ហើយ​កន្លែង​បូជាសព​ពេញ​ណែន​ដោយ​សាកសព និង​ជំរុញ​ឱ្យ​មាន​ការ​ឆ្លើយ​តប​ជាបន្ទាន់​កាន់​តែ​ខ្លាំង​ឡើង ​ដោយ​បញ្ជូន​សម្ភារៈ​ជំនួយ​សង្គ្រោះ​ពី​សំណាក់​សម្ព័ន្ធមិត្ត​បរទេស​។​ ​ក្នុង​រយៈពេល ២៤ម៉ោង​ចុង​ក្រោយនេះ ​បាន​នាំ​ឲ្យ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៣៦០.៩៦០​នាក់ក្នុង​រយៈពេល​តែមួយ​ថ្ងៃ ជា​ការ​ឆ្លង​សរុប​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​នៅ​ប្រទេស​ឥណ្ឌា​កើន​ឡើង​ដល់ ១៨,៣៦៨,០៩៦​នាក់​។វា​ក៏​ជា​ថ្ងៃ​អាក្រក់​បំផុត​ផង​ដែរ​រហូតមកដល់​ពេលនេះ​ ដោយមាន​អ្នក​ស្លាប់​ថ្មី​ចំនួន ៣​,៦៤៧​នាក់​ ដែល​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ទូទាំង​ប្រទេស​កើន​ដល់ ២០៤​,៨១២​នាក់​។​ ​រដ្ឋ​ដេលី​កំពុង​រាយការណ៍​ពី​មនុស្ស​ស្លាប់​ម្នាក់​ពី​ជំងឺ ​COVID-19 រៀងរាល់ ៤​នាទី ​ហើយ​រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​ដឹក​សាកសព​ជនរងគ្រោះ ​ទៅកាន់​ឈាបនដ្ឋាន​បណ្ដោះអាសន្ន ក្នុង​ឧទ្យាន និង​ចំណតរថយន្ត​នានា ជាទី​ដែល​សាកសព​ត្រូវ​បាន​បូជា​នៅ​តាម​ជួរ ដែល​រៀបចំ​ជា​គំនរ​អូស​ដើម្បី​បូជាសព​៕ អត្ថបទ៖ សុខមាន

ក្រសួង​សុខាភិបាល​ប្រកាស​ថា ពលរដ្ឋ​ខ្មែរ​ ០៦​នាក់ទៀតស្លាប់​ដោយសារ​កូវីដ-១៩ តួលេខ​អ្នក​ស្លាប់​សរុប​កើន​ដល់​៨៨​នាក់

2021/04/28 09:36:40 pm        407
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ពលរដ្ឋ​ខ្មែរ ០៦​នាក់​បន្ថែម​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប កើន​ឡើង​ដល់ ៨៨​នាក់។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​នៅ​យប់​នេះ ក្រសួង​សុខាភិបាល​និយាយ​ថា ពលរដ្ឋ​ខ្មែរ​ទាំង ០៦​នាក់​នោះ មាន​ស្ត្រី ២​នាក់ និង​បុរស ០៤​នាក់។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បុរស​ម្នាក់​អាយុ ៣៧​ឆ្នាំ ដែល​រស់​នៅ​សង្កាត់​កាកាប ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ បាន​ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ម្សិលមិញ​នេះ នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ៣​ថ្ងៃ​ក្រោយ​ពី​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល បន្ទាប់​ពី​រក​ឃើញ​ឆ្លង​កូវីដ-១៩។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បុរស​ម្នាក់​អាយុ ៣៧​ឆ្នាំ ដែល​រស់​នៅ​សង្កាត់​កាកាប ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ បាន​ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ម្សិលមិញ​នេះ នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ៣​ថ្ងៃ​ក្រោយ​ពី​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល បន្ទាប់​ពី​រក​ឃើញ​ឆ្លង​កូវីដ-១៩។ចំណែក​ឯ​ស្ត្រី​​ម្នាក់​ទៀត​អាយុ ៦៨​ឆ្នាំ ដែល​រស់​នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ដែរ តែ ២០​នាទី​ប៉ុណ្ណោះ​ក្រោយ​ពី​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ជាមួយ​សភាព​ធ្ងន់​ធ្ងរ ហើយ​លទ្ធផល​នៃ​ការ​ពិនិត្យ​សំណាក​បង្ហាញ​ថា គាត់​បាន​ឆ្លង​មេរោគ​កូវីដ-១៩។ក្រសួង​ឱ្យ​ដឹង​ទៀត​ថា បុរស​ម្នាក់​ទៀត​អាយុ ៦១​ឆ្នាំ​ដែល​រស់​នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ​ បាន​ស្លាប់​នៅ​ឯ​មន្ទីរ​ពេទ្យ​ហ្លួងម៉ែ​កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ ៥​ថ្ងៃ​ក្រោយ​ពី​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩។ក្រសួង​សុខាភិបាល​បាន​និយាយ​ទៀត​ថា ស្ត្រី​ម្នាក់​ទៀត​អាយុ ៥១​ឆ្នាំ​ដែល​រស់​នៅ​ក្នុង​សង្កាត់​ផ្សារដេប៉ូ​២ ក្នុង​ខណ្ឌ​ទួលគោក បាន​ស្លាប់​តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា តែ ៣​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​គាត់​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​កូវីដ-១៩​សែនសុខ១​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា។ចំណែក​ឯ​បុរស​អាយុ ៨០​ឆ្នាំ​ដែល​រស់នៅ​ក្នុង​សង្កាត់​ផ្សារថ្មី៣ ក្នុង​ខណ្ឌ​ដូនពេញ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បាន​ស្លាប់​ថ្ងៃ​ម្សិល​មិញ​នេះនៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត តែ​ ៣០​នាទី​ប៉ុណ្ណោះ​ក្រោយ​ពី​ត្រូវ​បាន​​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ហើយ​លទ្ធផល​ពិនិត្យ​សំណាក​របស់​គាត់​បង្ហាញ​ថា គាត់​បាន​ឆ្លង​មេរោគ​កូវីដ-១៩។នៅ​ឯ​ខេត្ត​ព្រះសីហនុ​ឯណោះ​វិញ ក្រសួង​សុខាភិបាល​ប្រកាស​ថា បុរស​ម្នាក់​អាយុ ៩៣​ឆ្នាំ ដែល​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​លេខ៤ បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​នេះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ៣​ថ្ងៃ​ក្រោយ​ពី​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល ក្រោយ​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ទាំង ០៥​រូបនេះ បាន​ស្លាប់​បាត់​បង់​ជីវិត​ ក្រោយ​ពី​រលាក​សួត​ធ្ងន់​ធ្ងរ​ដែល​បង្ក​ឡើង​ដោយ​មេរោគ​កូវីដ-១៩។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវការ​ថា មនុស្ស​ដល់​ទៅ ៨៨​នាក់​ហើយ បាន​ស្លាប់​ដោយសារ​មេរោគ​កូវីដ-១៩​នៅ​ក្នុង​រយៈ​ពេល​ ៤៧​ថ្ងៃ​ចុង​ក្រោយ​នេះ៕​ អត្ថបទ ៖ សុធី

កម្ពុជា​រក​ឃើញ​មនុស្ស​៦៩៨​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ ៩៩៤​នាក់​ទៀត​ជា​សះស្បើយ

2021/04/28 09:11:36 pm        430
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថាមនុស្ស ៦៩៨​នាក់​បន្ថែមទៀត​ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ហើយ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៩៩៤​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​យប់​នេះ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី ៦៩៧​នាក់​ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ​ ១​ករណី​ទៀត គឺ​ជា​ករណី​នាំ​ចូល​ដែល​ត្រូវ​បាន​រក​ឃើញ​លើ​ពលករ​ខ្មែរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។បើ​តាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​ច្រើន​បំផុត​នៅ​រាជ​ធានី​ភ្នំពេញ​មាន​ចំនួន​រហូត​ដល់ ៥៥៨​នាក់ ហើយ​បន្ទាប់​មក​ខេត្ត​កណ្ដាល​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ដល់​ទៅ ៧២​នាក់ ខណៈ​ដែល​ខេត្ត​បន្ទាយមានជ័យ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៤៣​នាក់​ទៀត ហើយ​ខេត្ត​ព្រះសីហនុ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ១៦​នាក់​ទៀត។ចំណែក​ឯ​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​តាកែវ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា រក​ឃើញ​អ្នក​ឆ្លង​ថ្មី ២​នាក់​ទៀត​ក្នុង​ខេត្ត​នីមួយៗ ហើយ​ខេត្ត​ពោធិ៍សាត់ ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ២​នាក់។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១ ៧៦១​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​អ្នក​ឆ្លង​មេរោគ​កូវីដ-១៩​ដល់​ទៅ ១១ ២១០​នាក់ ឬស្មើ​នឹង​ជាង ៩៥​ភាគរយ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ៤ ៦៩៨​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ចំនួន ៩៩៤​នាក់ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផងដែរ៕​អត្ថបទ ៖ សុធី

អំណោយរបស់លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វីជ្ជា ផ្តល់ជូនរដ្ឋបាលខណ្ឌជ្រោយចង្វា

2021/04/29 03:38:40 am        148
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១នេះ លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វីជ្ជា បានចាត់ ឱ្យ ឯកឧត្តម ឆារស៍ វ៉ាន់ និង លោក ជិន ប៊ុនធឿន នាំយកអំណោយរួមមាន អង្ករ និងគ្រឿងបរិភោគបរិភោគជាច្រើនមុខយកទៅប្រគល់ជូនរដ្ឋបាលខណ្ឌជ្រោយចង្វា ដើម្បីចូលរួម​ចំណែក​ជាមួយ​រដ្ឋបាលខណ្ឌក្នុងការចែកជូនបងប្អូនកងកំលាំងដែលប្រចាំការការងារបិទខ្ទប់ក្នុងភូមិសាស្ត្ររបស់ខណ្ឌជ្រោយចង្វា ។  ឯកឧត្តម ឆារស៏ វ៉ាន់ បានមានមតិសំណេះសំណាល និងនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វីជ្ជា ជូនដល់ថ្នាក់ដឹកនាំខណ្ឌ ដែលបានរៀបចំកងកំលាំងគណបញ្ជាការឯកភាពខណ្ឌប្រចាំការ ឈរតាមគោលដៅក្នុងភូមិសាស្ត្ររបស់ខ្លួនដោយគោរពបានល្អតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយមិនមានការធ្វេសប្រហែល និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងដំណាក់កាលដែលយេីងកំពុងឆ្លង រីករាល ដាលនៃ​ជំងឺកូវីដ-១៩​ចូលក្នុង​សហគមន៍ ហេីយតម្រូវឲ្យមានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាល។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខណ្ឌទាំងអស់ លោកស្រី ស្វាយ សុជាតិ អភិបាលរងខណ្ឌ សរសេីរ​ពីសមានចិត្តគិតគូពីតម្រូវការរបស់​អជ្ញាធរ​ដែនដី និង​កងកម្លាំងទាំងអស់ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា ដល់រដ្ឋបាលខណ្ឌនាពេល​នេះ  ព្រម​ទាំង​​ជូនពរលោកទាំងពីរទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លាប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍ​ជាតិឱ្យកាន់​តែ​រីកចម្រើន ថ្កុំថ្កើនតទៅមុខទៀត ។អំណោយដែលប្រគល់ជូនរដ្ឋបាលខណ្ឌជ្រោយចង្វា រួមមាន៖ ១-អង្ករ ០២ តោន២-ត្រីខ ១០កេស ស្មើ ១០០០កំប៉ុង ៣-មី ១០កេស ស្មើ ៦០កេសតូច ៤-ភេសជ្ជប៉ូវកំលាំង carabao ១០០កេស៥-ប៊ីចេង ០១បេ (មាន ២៥គីឡូ)៦-អំបិល ០១បេ (មាន ២៥គីឡូ)៧-ទឹកត្រី ១០យួរ ស្មើ ៦០ដប៨- ទឹកស៊ីអុីវ ១០យួរ ស្មើ ៦០ដប៩-ទឹកសុទ្ធ ARUNA ២០០កេស១០-ម៉ាស់ ២កេសធំ មាន ១០០ប្រអប់ ស្មើ ៥០០០ម៉ាស់៕

ពិភព​លោក​ប្រតិកម្ម​នឹង​ការ​ហក់​ឡើង​ខ្ពស់​ដ៏​គ្រោះ​ថ្នាក់​នៃ​ករណី​ឆ្លង​ជំងឺ ​COVID-19​ នៅ​​ឥណ្ឌា​

2021/04/28 09:48:20 pm        432
​​ឥណ្ឌា៖ ប្រទេស​ឥណ្ឌាកំពុង​ទប់ស្កាត់​ការ​រីក​រាលដាល​ឆ្លង​ដ៏​គំហុក គ្រោះថ្នាក់ និង​ច្រើន​បំផុត​នៃ​ជំងឺ ​COVID-19​ ដែល​បាន​ធ្វើ​ឲ្យ​មន្ទីរពេទ្យ​ផ្ទុក​អ្នកជំងឺ​លើស​ចំណុះ ហើយ​ឈាបនដ្ឋាន​ពេញ​សមត្ថភាព។​ ​កាលពី​ថ្ងៃ​ចន្ទគឺជា​ថ្ងៃ​ទី​៥ ​ជាប់ៗ​គ្នា​ដែល​ប្រទេស​មួយ​នេះរក​ឃើញ​ ករណី​ឆ្លង​ប្រចាំថ្ងៃ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក ស្រប​ពេល​ដែល​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​បន្ត​រីក​រាលដាល​ខ្លាំង។​​ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន​សង្គ្រោះ​អាយុជីវិត​មនុស្សកំពុង​ខ្វះខាត ហើយ​គ្រួសារ​ដែល​ឆ្លង​ជំងឺ​COVID-19 ​ត្រូវ​បាន​គេ​ទុកចោល ដោយ​ពួកគេ​ធ្វើដំណើរ​ពី​មន្ទីរពេទ្យ​មួយ​ទៅកាន់​មន្ទីរពេទ្យ​មួយទៀត ដើម្បី​ស្វែងរក​ការ​ព្យាបាល។​ ឥណ្ឌា​បាន​បញ្ជា​កងកម្លាំងប្រដាប់អាវុធ​របស់​ខ្លួន ឲ្យ​ជួយ​ដោះស្រាយ​ការ​ហក់​ឡើង​ខ្ពស់​ករណី​ឆ្លង ​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ ខណៈ​ដែល​ប្រទេស​ជាច្រើន រួម​ទាំង​ចក្រភព​អង់គ្លេស អាល្លឺម៉ង់ និង​សហរដ្ឋអាមេរិកសន្យា​បញ្ជូន​ជំនួយ​សុខាភិបាល​បន្ទាន់​ទៅដល់​ពួកគេ។​ ​ទិន្នន័យ​ពី​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ឥណ្ឌា​ដែល​មាន​ប្រជាពលរដ្ឋ​សរុប ១.៣​ពាន់​លាន​នាក់ បាន​រាយការណ៍​ករណី​ឆ្លង​ជំងឺ ​COVID-19​ ចំនួន ១៧.៣១​លាន​នាក់ និង​ករណី​ស្លាប់ ១៩៥.១២៣​នាក់ ថ្វីត្បិតតែ​ក្រុម​អ្នក​ជំនាញ​សុខភាព​អះ​អាង​ថា តួលេខ​ពិតប្រាកដ​អាច​នឹង​ខ្ពស់​ជាង​នេះ​ក៏ដោយ។​​ខណៈ​នោះ​ដែរ អង្គការ​សុខភាព​ពិភពលោក កំពុង​ធ្វើ​ការ​គ្រប់​បែប​យ៉ាង​តាម​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ផ្តល់​សម្ភារ និង​គ្រឿង​វេជ្ជសាស្ត្រ​ផ្គត់ផ្គង់​ដែល​ចាំបាច់​ដល់​ប្រទេស​ឥណ្ឌា​។​ លោក យូ​ស៊ូ​ឡា វ៉ុ​នដឺ ឡេ​យ៉េន ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​សរសេរ​តាម​ Twitter ​ថា សហ​ភាព​អឺរ៉ុប​កំពុង​ប្រមូល​ធនធាន​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ឲ្យ​បាន​ឆាប់រហ័ស​ចំពោះ​សំណើ​សុំ​ជំនួយ​របស់​ឥណ្ឌា តាមរយៈ​យន្តការ​ការពារ​ជន​ស៊ីវិល​សហភាព​អឺរ៉ុប។ ​លោក​បន្តថា ពួក​យើង​នឹង​សាមគ្គី​ពេញ​ទំហឹង​ជាមួយ​ប្រជាជន​ឥណ្ឌា៕អត្ថបទ៖ សារ៉ាត់

WHO៖​ ជំងឺ​ COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី​ក្នុង​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ប្រទេស​ចំនួន ​១៧

2021/04/28 11:32:04 am        808
​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ជំងឺ ​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មីដែល​កំពុង​ជំរុញ​ឲ្យ​មាន​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា ​កាន់​តែ​ច្រើន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​រាប់​សិប​។​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​មួយ​នេះ​បាន​និយាយ​ថា ​ជំងឺ ​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី ​B1617 ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា គិត​ត្រឹម​ថ្ងៃ​អង្គារ​ត្រូវ​បាន​គេ​រក​ឃើញ​ជា​បន្តបន្ទាប់​ជាង ១២០០​នាក់ ដែល​បាន​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​បើក​ចំហ GISAID "​​យ៉ាង​ហោចណាស់ ១៧ប្រទេស​"។​ អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​នៅ​ក្នុង​របាយការណ៍​វិ​វត្ត​ប្រចាំ​សប្ដាហ៍ ស្ដីពី​ជំងឺ​រាតត្បាត​សកល​ថា​ ការ​រក​ឃើញ​ជា​បន្តបន្ទាប់​ភាគច្រើន​ត្រូវ​បាន​បញ្ចូល​ឬ upload ពី​ប្រទេស​ឥណ្ឌា ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង​សិង្ហ​បុរី។​ ប្រទេស​ឥណ្ឌា​កំពុង​ប្រឈម​នឹង​ករណី​ឆ្លង​ថ្មី ​និង​ស្លាប់​ខ្ពស់​ដោយសារ​ជំងឺ​រាតត្បាត​ ហើយ​ការ​ភ័យ​ខ្លាច​កំពុង​កើន​ឡើង​ដែល​ថា ​ជំងឺ ​COVID-19​ ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​ អាច​រួម​ចំណែក​ដល់​មហន្ត​រាយ​ដែល​កំពុង​កើតឡើង​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM