សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

WHO៖ ឥណ្ឌា​គួរតែ​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ COVID-19

2021/05/04 06:59:55 pm        114
​ឥណ្ឌា៖ លោក​វេជ្ជបណ្ឌិត រ៉ូ​ដឺ​រី​កូ អូ​ហ្វ្រី​ន ​អ្នកតំណាង​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ប្រចាំ​នៅ​ឥណ្ឌាបាន​និយាយ​ថា វិបត្តិ​ជំងឺ COVID-19​ នៅ​ក្នុង​ប្រទេស​មួយ​នេះបណ្ដា​មកពី​កត្តា​ច្រើន ហើយ​លោក​បាន​ធ្វើ​ការ​សង្កត់ធ្ងន់​ពី​តម្រូវការ ​មុន​ការប្រកួត​ក្នុង​ការ​ឆ្លើយតប និង​ត្រៀមខ្លួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ​។​​នៅ​ក្នុង​បទសម្ភាសន៍​កាលពី​ថ្ងៃ​ចន្ទ​លោក ​អូ​ហ្វ្រី​ន បាន​និយាយ​ថា កត្តា​សំខាន់​នៅ​ក្នុង​វិបត្តិ​នៅ​ឥណ្ឌា​កំពុង​ប្រឈម​បច្ចុប្បន្ន គឺ​វីរុស​មានឱកាស​ចម្លង​បាន​យ៉ាង​លឿន ក្រោយ​បើក​ប្រទេស​ឡើងវិញ​កាលពី​ខែ​កុម្ភៈ​កន្លងទៅ ហើយ​នឹង​មិនបាន​អនុវត្តន៍​តាម​ការណែនាំ​ឲ្យ​ប្រុង​ប្រ​យ​ត្ន​ចំពោះ​ជំងឺ COVID-19​។​ ​លោក ​អូ​ហ្វ្រី​ន បន្ត​ថា ថ្វីត្បិតតែ​មាន​ភស្តុតាង​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ឆ្លង​ច្រើនជាង​មុន​ក៏ដោយ វីរុស​ដំបូង SARS-COV2​ នៅតែ​ជា​វីរុស​លេចធ្លោ​ដដែល។​ ​លោក​កត់សំគាល់​ឃើញ​ថា វិធានការ​តែមួយ​ដែល​បាន​ណែនាំ​កាលពីមុន ដើម្បី​ទប់ស្កាត់​ការ​ចម្លងនៅ​តែ​មាន​សុពលភាព ហើយ​នឹង​បន្ត​មាន​សុពលភាព។​​លោក ​អូ​ហ្វ្រី​ន បញ្ជាក់​ថា ការ​រីក​រាលដាល​ឆ្លង​បច្ចុប្បន្ន​នៅ​ប្រទេស​ឥណ្ឌាខុសប្លែក​ពី​អឺរ៉ុប និង​សហរដ្ឋអាមេរិកលើ​ទំហំ​នៃ​ការ​ចម្លង។ ហេតុ​ដូច្នេះ​ហើយ ពួក​យើង​ត្រូវតែ​ត្រៀមខ្លួន​ឲ្យ​បាន​មុន​ការប្រកួត។ លោក​គិត​ថា វា​គឺជា​ចំណុច​សំខាន់ ដោយសារតែ​យើង​ដឹង​ពី​វិធីសាស្ត្រ​ទប់ស្កាត់​វា ក្នុង​នោះ​រួម​ទាំងការ​ធ្វើ​តេស្ត​ស្វែងរក​វីរុស ការ​តាម​ដាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល ការ​ពាក់​ម៉ាស់ ការ​លាងដៃ និង​រក្សា​គំលាត​សុវត្ថិភាព ក៏ដូចជា​ការ​ចាក់​វ៉ាក់សាំង៕អត្ថបទ៖ សារ៉ាត់

គ្រោះ​មហន្តរាយ​ករណី​ឆ្លង​ជំងឺ ​COVID-19 នៅ​ប្រទេស​ឥណ្ឌា​ប្រៀប​ដូច​ជា​ការ​រញ្ជួយ​ដី​

2021/05/04 06:07:12 pm        129
​ឥណ្ឌា៖ ក្រុម​គ្រូពេទ្យ​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង ​នៅ​ទីក្រុង​ញូ​ដេលី​បាន​និយាយ​ថា​ ហេដ្ឋារចនាសម្ព័ន្ធ​របស់​ពួកគេ​ជិត​ដួល​រលំ ​ស្រប​ពេល​ដែល​មាន​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា ហើយ​បាន​សុំ​ជំនួយ​ពី​បណ្ដា​ប្រទេស​លោក​ខាង​លិច ​និង​សហគមន៍​អន្តរជាតិ​។​ គ្រែ​អ្នកជំងឺ​ត្រូវ​បាន​ពេញ​ ហើយ​ការ​ផ្គត់ផ្គង់​អុកស៊ីសែន​មាន​បរិមាណ​ទាប​នៅ​តាម​កន្លែង​នានា​ ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​។​​ក្នុង​ករណី​ខ្លះ​វិធី​តែមួយគត់​ សម្រាប់​អ្នកជំងឺ​ថ្មី​ទទួល​បាន​គ្រែ​សង្គ្រោះ​បន្ទាន់ ​ICU លុះត្រាតែ​អ្នក​ជំងឺ​សម្រាក​លើ​គ្រែ​មុន​នោះ​បាន​ស្លាប់​។​ វិបត្តិ​នេះ​ហាក់​ដូច​ជា​មិន​មាន​សញ្ញា​នៃ​ការ​ធូរស្រាល​ទេ ​មាន​ន័យ​ថាបុគ្គលិក​ពេទ្យ​ក៏​ជិត​អស់កម្លាំង​ដែរ​។​ លោក​វេជ្ជបណ្ឌិត Sumit Ray បាន​ពិពណ៌នា​អំពី​ស្ថានភាព​នេះ​ថា ​ជា​គ្រោះ​មហន្តរាយ​ដ៏​ធំ ហើយ​បាន​និយាយ​ថា​ ការ​ឆ្លើយ​តប​ដែល​អាច​ប្រៀបធៀប​ទៅ​នឹង​អ្វី​ដែល​នឹង​មាន ​បន្ទាប់ពី​មើល​ឃើញ​ថា ​ដូចជា​ការ​រញ្ជួយ​ដី​នោះ​គឺ​ត្រូវ​តែ​មាន​វិធានការ​ជា​ចាំបាច់​។​​ក្រសួងសុខាភិបាល​និយាយ​ថា ​មនុស្ស​ជាង ២២២,០០០​​នាក់​បាន​ស្លាប់ និង​ជាង ២០,២៧៥,​០០០​នាក់​បាន​ឆ្លង​។ ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ថា​ មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន ៣៦៨.១៤៧​នាក់ ​និង​ស្លាប់​ចំនួន ៣.៤១៧​នាក់​កាលពី​ថ្ងៃ​ច័ន្ទ​ដោយសារតែ​កង្វះ​ការ​ធ្វើ​តេស្ត និង​ការ​រាយការណ៍​មិន​គ្រប់គ្រាន់៕អត្ថបទ៖ សុខមាន

ពេល​នេះ​ឥណ្ឌា​មាន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ខ្ពស់​បំផុត​លំដាប់​ទី​៣ ​នៅ​លើ​ពិភពលោក

2021/05/04 05:42:23 pm        1292
​ឥណ្ឌា​៖ ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​ហក់​ឡើង​ជាង ២១៨​,០០០​នាក់​ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​ទី​៣ ​ដែល​មាន​អ្នក​ស្លាប់​ខ្ពស់​បំផុត​នៅ​ក្នុង​ពិភពលោក​។ ​រដ្ឋាភិបាល​បាន​រាយការណ៍​ថា ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៣៦៨.១៤៧​នាក់ និង​អ្នក​ស្លាប់​ចំនួន ៣.៤១៧​នាក់​កាលពី​ថ្ងៃ​ច័ន្ទ​។​​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​មាន​ចំនួន ២១៨.៩៥៩​នាក់​គិត​ត្រឹម​ម៉ោង ១០​ព្រឹក​ម៉ោង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ច័ន្ទ​ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​សាកលវិទ្យាល័យ Johns Hopkins នៅ​សហរដ្ឋអាមេរិក​។​ ឥលូវ​នេះ​ប្រទេស​ឥណ្ឌា​បាន​ឡើង​ហួស​ប្រទេស​ម៉ិច​ស៊ិកក្នុង​ចំនួន​អ្នក​ស្លាប់ ​ហើយ​ស្ថិតនៅ​ពីក្រោយ​សហរដ្ឋអាមេរិក​ និង​ប្រេ​ស៊ី​ល​។​ ​ប្រទេស​នេះ​បាន​នឹង​កំពុង​ពុះពារ​ ដើម្បី​ទទួល​បាន​សមត្ថភាព​មន្ទីរពេទ្យ​គ្រប់គ្រាន់​ និង​ការ​ផ្គត់ផ្គង់​អុកស៊ី​សែន​វេជ្ជសាស្ត្រ ​ដោយសារ​តែ​មាន​ករណី​ឆ្លង​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា​ មនុស្ស ២៤នាក់​បាន​ស្លាប់​ទាំង​យប់​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋ Karnataka នៅ​ភាគ​ខាង​ត្បូង​ប្រទេស​នេះ ​ដោយសារ​ការ​ពន្យារពេល​នៃ​ការ​ផ្គត់ផ្គង់​អុកស៊ី​សែន​។​​បណ្ដា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​បាន​ផ្តល់​ការ​គាំទ្រ​ ស្រប​ពេល​មាន​ករណី​ឆ្លង​ហក់​ឡើង​។ ប្រទេស​ឥណ្ឌា​បាន​ទទួល​ការ​បញ្ជូន​ឱសថ​ប្រឆាំង​វីរុស Remdesivir មួយ​វគ្គ​ពី​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​អាទិត្យ​ ខណៈ​ដែល​ចក្រភព​អង់គ្លេស​រំពឹង​ថា ​នឹង​បញ្ជូន​ម៉ាស៊ីន​ជំនួយ​ខ្យល់​ដកដង្ហើម​បន្ថែមចំនួន ១.០០០​គ្រឿង​បន្ថែម​ទៀត​។​ ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​ប្រទេស​ឥណ្ឌា ​ស្ថិតនៅ​ក្នុង​ស្ថានភាព​ទ្រុឌទ្រោម​។ រដ្ឋាភិបាល​កំពុង​ប្រញាប់ប្រញាល់​អនុវត្ត​វិធានការ​គាំទ្រ​ជា​បន្តបន្ទាប់ ​រួម​ទាំង​ការ​ដំឡើង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​ នៅ​តាម​មណ្ឌល​វេជ្ជសាស្ត្រ​នានា​នៅ​ទូទាំង​ប្រទេស​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាបន្ថែម ជូនទៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ដើម្បីរៀបចំចាត់ចែងធ្វើចត្តាឡីស័ក

2021/05/04 01:40:23 am        115
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកាបន្ថែមចំនួន២២៩០លានរៀល (២,២៩០,០០០,០០០រៀល) ជូនទៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ចំនួន២១ខេត្ត ដើម្បីរៀបចំាចាត់ចែងធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី០៣ ដល់០៩ ខែឧសភា ឆ្នាំ២០២១។ បើយោងតាមការបញ្ជាក់របស់លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រាប់BTV ព័ត៌មាន នាល្ងាចថ្ងៃទី០៣ ឧសភា ២០២១នេះថា  ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងទទួលបានការឧបត្ថម្ភថវិកាបន្ថែម ជូនបណ្តាខេត្តចំនួន២១​ ដូចខាងក្រោម១.ខេត្តបាត់ដំបង ទទួលបានថវិកា២០០លានរៀល២.ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា១៨០លានរៀល៣.ខេត្តប៉ៃលិន ទទួលបានថវិកា៦០លានរៀល៤.ខេត្តកោះកុង ទទួលបានថវិកា២០លានរៀល៥.ខេត្តពោធិ៍សាត់ ទទួលបានថវិកា២២០លានរៀល៦.ខេត្តព្រះវិហារ ទទួលបានថវិកា៣០លានរៀល៧.ខេត្តកណ្តាល ទទួលបានថវិកា ២៥០លានរៀល៨.ខេត្តស្វាយរៀង ទទួលបានថវិកា១០លានរៀល៩.ខេត្តព្រៃវែង ទទួលបានថវិកា១៧០លានរៀល១០.ខេត្តត្បូងឃ្មុំ ទទួលបានថវិកា ១៧០លានរៀល១១.ខេត្តមណ្ឌលគីរី​ ទទួលបានថវិកា ១០លានរៀល១២.ខេត្តរតនគិរី ទទួលបានថវិកា ២០លានរៀល១៣.ខេត្តកំពត ទទួលបានថវិកា១០លានរៀល១៤.ខេត្តតាកែវ ទទួលបានថវិកា១១០លានរៀល១៥.ខេត្តកំពង់ចាម ទទួលបានថវិកា ១៥០លានរៀល១៦.ខេត្តកំពង់ឆ្នាំង ទទួលបានថវិកា ១៧០លានរៀល១៧.ខេត្តកែប ទទួលបានថវិកា១០លានរៀល១៨.ខេត្តកំពង់ស្ពឺ ទទួលបានថវិកា១៧០លានរៀល១៩.ខេត្តកំពង់ធំ ទទួលបានថវិកា២០០លានរៀល២០.ខេត្តព្រះសីហនុ ទទួលបានថវិកា ៨០លានរៀល២១.ខេត្តសៀមរាប ទទួលបានថវិកា៥០លានរៀល។ ដោយឡែកសម្រាប់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ-វៀតណាម ទាំង២១ខេត្តនេះ មានអ្នកកំពុងធ្វើចត្តាឡីស័ក​ ចំនួនសរុប៣៩៨៩៩នាក់៕ អត្ថបទ រដ្ឋា

មនុស្ស ៧​នាក់​ស្លាប់ ស្រប​ពេល​ដែល​បាតុកម្ម​នៅ​សហភាព​មី​យ៉ាន់​ម៉ាកំពុង​អង្រួន​ពិភពលោក​

2021/05/03 09:11:24 pm        110
​មី​យ៉ាន់​ម៉ា៖ កងកម្លាំង​សន្តិសុខ​សហភាព​មី​យ៉ាន់​ម៉ា បាន​បើក​ការ​បាញ់​ប្រហារ​ដោយ​ឥត​ញញើត​ដៃ​ ទៅ​លើ​ក្បួន​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​ដ៏​ធំ​បំផុតកាលពី​ថ្ងៃអាទិត្យ ដោយ​បាន​សម្លាប់​មនុស្ស ​៧​នាក់រយៈពេល​ ៣០​ថ្ងៃក្រោយ​ការ​រឹបអូស​អំណាច ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​នយោបាយ។​​ក្រោយ​ការ​ធ្លាក់​ចុះ​ចំនួន​មនុស្ស​ចូលរួម​បាតុកម្ម និង​ការ​អត់ធ្មត់​ជាង​មុន​របស់​កងកម្លាំង​សន្តិសុខ បាតុកម្ម​លើក​នេះត្រូវ​បាន​ចូលរួម​ដោយ​ការ​ធ្វើ​បាតុកម្ម ​នៅ​តាម​តំបន់​សហគមន៍​មី​យ៉ាន់​ម៉ានៅ​ទូទាំង​ពិភព​លោក ដើម្បី​ចាប់ផ្ដើម​នូវ​អ្វី​ដែល​ក្រុម​អ្នក​រៀប​ចំ​បាន​ចាត់​ទុក​ថា​ជា “​បដិវត្តន៍​ពណ៌​មី​យ៉ាន់​ម៉ា​សកល​”​។​ ក្រុម​អ្នក​រៀបចំ​បាតុកម្ម​បាន​និយាយ ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា “​អង្រួន​ពិភពលោក​ជាមួយ​នឹង​សំឡេង​សាមគ្គីភាព​ប្រជាជន​មី​យ៉ាន់​ម៉ា​”​។​ ​ទីភ្នាក់ងារ​ព័ត៌មាន​ Mizzima បាន​រាយការណ៍​ថា ចរន្ត​ក្រុម​បាតុករ​ដែល​ខ្លះ​ដឹកនាំ​ដោយ​ព្រះសង្ឃ បាន​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​នៅ​តាម​ទីក្រុង​ជាច្រើន​នៅ​ទូទាំង​ប្រទេស ដែល​រួម​ទាំង​ទីក្រុង​ពាណិជ្ជកម្ម​យ៉ាងហ្គោ​ន និង​ទីក្រុង​ធំ​ទី​២​ ម៉ាន់​ដា​ឡេ ជា​កន្លែង​ដែល​មនុស្ស ២​នាក់ត្រូវ​បាន​បាញ់សម្លាប់។​​យោង​តាម​ការវាយតម្លៃ​ពី​អង្គការសហប្រជាជាតិ ​(UN) បាន​ឲ្យ​ដឹង​ថា សង្គ្រាម​ជាមួយ​ក្រុម​បះបោរ​ជន​ជាតិ​ដើម​ភាគតិច នៅ​តាម​តំបន់​ដាច់​ស្រ​យោល​នៅ​ព្រំដែន​ភាគ​ខាងជើង និង​ខាងកើតបាន​ឡើងក​ម្តៅ​ខ្លាំង​ផង​ដែរ ចាប់​តាំង​ពី​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោក​ស្រី ​អ៊ុង​សាន ស៊ូ​ជី ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ជម្លៀស​ខ្លួន៕អត្ថបទ៖ សារ៉ាត់

តុលាការ​ឥណ្ឌា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​ចាត់​វិធានការ​ទប់ស្កាត់​ជំងឺ​ COVID-19 ខណៈ​មន្ទីរពេទ្យ​ស្រែក​រក​ជំនួយ​

2021/05/03 08:20:13 pm        574
​ឥណ្ឌា៖ ស្រប​ពេល​ដែល​មន្ទីរពេទ្យ​ ពិបាក​ក្នុង​ការ​ទទួល​បានការ​ផ្គត់ផ្គង់​អុកស៊ីសែន និង​អ្នកជំងឺ COVID-19 ​ស្លាប់​កាន់​តែ​ច្រើន​ដោយសារតែ​ការ​ខ្វះខាត​អុកស៊ីសែន​នោះ តុលាការ​នៅ​ក្នុង​រដ្ឋ​ញូវដែល្លី​បាន​និយាយ​ថា ពួកគេ​នឹង​ចាប់ផ្ដើម​ដាក់ទោស​ក្រុម​មន្ត្រី​រដ្ឋាភិបាល​សហព័ន្ធ​រូប​ណា ដែល​មិនបាន​ចែកចាយ​គ្រឿង​វេជ្ជសាស្ត្រ​សង្គ្រោះ​អាយុជីវិត​មនុស្ស​។​​កាលពី​ថ្ងៃអាទិត្យ ឥណ្ឌា​រាយការណ៍​ករណី​ឆ្លង​តិចតួច ៣៩២.៤៨៨​នាក់ ដែល​កាលពី​រយៈពេល ២៤​ម៉ោង​មុន​មាន​ចំនួន ៤០១.៩៩៣​នាក់​។​ ប្រទេស​មួយ​នេះ​បាន​រាយការណ៍​ករណី​ស្លាប់ ៣.៦៨៩​នាក់ ធ្វើ​ឲ្យ​ករណី​ស្លាប់​សរុប​កើន​ឡើង​ដល់ ២១៥.៥៤២​នាក់។ ក្រុម​អ្នក​ជំនាញ​ជឿ​ជាក់​ថា តួលេខ​ទាំង​២​ នេះ​រាប់​មិនទាន់​គ្រប់​នោះ​ទេ ពោល​គឺ​ចំនួន​ឆ្លង និង​ចំនួន​ស្លាប់អាច​នឹង​ច្រើនជាង​នេះ។​ លោក​ ហ្គូ​ប​តា ​ប្រធាន​មន្ទីរពេទ្យ​បា​ត្រា​បាន​និយាយ​ថា អ្នកជំងឺ COVID-19​ ចំនួន ១២​នាក់​ដែល​រួម​ទាំង​វេជ្ជបណ្ឌិត​ម្នាក់​បាន​ស្លាប់ ​នៅ​ក្នុង​មន្ទីរពេទ្យ​ក្រុង​ញូវដែល្លី ក្រោយ​អស់​ការ​ផ្គត់​ផ្គង់​អុកស៊ីសែនរយៈពេល ៨០​នាទី។​​ដោយសារតែ​រដ្ឋាភិបាល​ មិន​អាច​រក្សា​ការ​ផ្គត់ផ្គង់​អុកស៊ីសែន​ឲ្យ​បាន​ទៀងទាត់ ក្រុម​អាជ្ញាធរ​មន្ទីរពេទ្យ​ជាច្រើន បាន​ស្វែងរក​ការធ្វើអន្តរាគមន៍​ពី​តុលាការ​ នៅ​ក្នុង​រដ្ឋធានី​ប្រទេស​ឥណ្ឌា ជា​កន្លែង​ដែល​ការ​បិទ​ទីក្រុងបាន​បន្ត​រយៈពេល ​១​សប្ដាហ៍​ទៀត​ដើម្បី​ទប់ស្កាត់​រលក​ករណី​ឆ្លង៕អត្ថបទ៖ សារ៉ាត់

ដំណើរ​ការ​ចាក់​វ៉ាក់សាំង​នៅ​ឥណ្ឌា​កំពុង​រអាក់រអួល ខណៈ​ករណី​ឆ្លង​ និង​ស្លាប់​ដោយសារ ​COVID-19 កើន​ឡើង​ខ្លាំង​

2021/05/03 10:36:18 am        245
​​ឥណ្ឌា​៖ ខណៈ​មន្ទីរពេទ្យ​នានា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ​កំពុង​ជួបប្រទះ​កង្វះខាត​ផ្គត់ផ្គង់​អុកស៊ីសែន មាន​អ្នកជំងឺ COVID-19 កាន់​តែ​ច្រើន​បាន​ស្លាប់​ដោយសារ​កង្វះ​សម្ភារៈ​សង្គ្រោះ​។​ ​កាលពី​ថ្ងៃអាទិត្យ ​ប្រទេស​ឥណ្ឌា​បាន​កត់​ការ​ធ្លាក់​ចុះ​បន្តិច​ នៃ​ការ​ឆ្លង​ថ្មី​ដោយមាន​ចំនួន ៣៩២.៤៨៨នាក់​ ពី​ចំនួន​ខ្ពស់​បំផុត ៤០១.៩៩៣នាក់ក្នុង​រយៈពេល ២៤​ម៉ោង​មុន​។ប្រទេស​នេះ​ក៏បាន​រាយការណ៍​ផង​ដែរ​ថា​ មាន​អ្នក​ស្លាប់​ចំនួន ៣.៦៨៩​នាក់​បន្ថែម​ទៀត​ ដែល​នាំ​ឲ្យ​អ្នក​ស្លាប់​សរុប​ចំនួន ២១៥.៥៤២​នាក់​។​ ​ប្រធាន​មន្ទីរពេទ្យ Batra Hospital បាន​និយាយ​ថា អ្នកជំងឺ COVID-19 ចំនួន ១២​នាក់ ​រួម​ទាំង​វេជ្ជបណ្ឌិត​ម្នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍​ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ New Delhi បន្ទាប់ពី​អស់​បរិមាណ​ផ្គត់ផ្គង់​អុកស៊ីសែន​រយៈពេល ៨០​នាទី​។ ​កាសែត Times of India បាន​រាយការណ៍​ថា​ មាន​មនុស្ស​ស្លាប់ ១៦​នាក់​ផ្សេងទៀត​នៅ​ក្នុង​មន្ទីរពេទ្យ​ចំនួន ២ នៅ​រដ្ឋ​ Andhra Pradesh​ ភាគ​ខាង​ត្បូង​ និង ៦​នាក់​ទៀត​នៅ​មន្ទីរពេទ្យ Gurgaon ជាយក្រុង New Delhi ដោយសារតែ​កង្វះ​អុកស៊ីសែន។​​រដ្ឋ​ខ្លះ​បាន​និយាយ​រួចហើយ​ថា ​ពួកគេ​មិន​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​មនុស្ស​គ្រប់គ្នា​ទេ ​ហើយ​សូម្បីតែ​កិច្ចប្រឹងប្រែង​ដែល​កំពុង​បន្ត​ ដើម្បី​ចាក់​ជូន​ប្រជាជន​អាយុ​លើស​ពី ៤៥​ឆ្នាំ​ក៏​កំពុង​អស់​ដែរ​។ នៅ​ទីក្រុង ​New Delhi​ យ៉ាងហោចណាស់​មាន​មណ្ឌល​ចាក់​វ៉ាក់សាំង​មួយ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អស់​ស្តុក​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19៕ អត្ថបទ៖ សុខមាន

បំផ្ទុះ​រថយន្ត​អត្តឃាត​សម្លាប់​មនុស្ស ៣០​នាក់​នៅ​ផ្ទះ​សំណាក់​ក្នុង​ខេត្ត​ Logar​ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/05/01 06:49:28 pm        195
​អា​ហ្វ​ហ្គា​នី​ស្ថាន៖ មន្ត្រី​ក្នុង​តំបន់​និយាយ​ថា​ សិស្ស​វិទ្យាល័យ​ស្ថិត​ក្នុង​ចំណោម​មនុស្ស ៣០​នាក់​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បំផ្ទុះ​រថយន្ត​អត្តឃាត​ នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ គ្រាប់​បែក​បាន​ផ្ទុះ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ​នៅ​ជិត​ផ្ទះសំណាក់​មួយ​កន្លែង​ដែល​និស្សិត​ទាំងនោះ​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា ​កំពុង​ស្នាក់​នៅ​ក្នុង​ទីក្រុង Pul-e-Alam ដែល​ជា​រដ្ឋធានី​នៃ​ខេត្ត Logar​ ភាគ​ខាងកើត​។​​មនុស្ស​រាប់​សិប​នាក់​បាន​រង​របួស សាក្សី​បាន​ពិពណ៌នា​អំពី​ការ​បាក់​រលំ​ដំបូល​អគារ និង​ជនរងគ្រោះ​កំពុង​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក​។​ គ្មាន​ក្រុម​ណាមួយ​បាន​និយាយ​ថា ​ខ្លួន​ជា​អ្នក​នៅ​ពីក្រោយ​ការ​ផ្ទុះ​នោះ​ទេ ​នៅ​ពេល​ដែល​មនុស្ស​បាន​នាំ​គ្នា​តម​អាហារ​នៅ​ខែ​ពិសិដ្ឋរ៉ា​ម៉ា​ដាន ​របស់​សាសនា​អ៊ីស្លាម​។​ ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​មានការ​កើន​ឡើង​នូវ​អំពើ​ហិង្សា​ ចាប់​តាំង​ពី​លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ប្រកាស​ថា​ កងទ័ព​អាមេរិក​នឹង​ដក​ចេញ​នៅ​ត្រឹម​ថ្ងៃ​ទី​១១ ខែ​កញ្ញា​។​ អគារ​មួយ​ចំនួន​ត្រូវ​បាន​ខូចខាត​នៅ​ក្នុង​ការ​ផ្ទុះ ​នៅ​ម៉ោង​ប្រហែល ១៩:០០​ម៉ោង​​ក្នុងស្រុក រួម​ទាំង​ផ្ទះសំណាក់​ស៊ីវិល​ផង​ដែរ​៕អត្ថបទ៖ សុខមាន

លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា ផ្តល់អំណោយដល់អង្គការផ្ទះបាយកុមារ

2021/04/30 06:49:06 pm        234
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២១នេះ ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន ព្រមជាមួយក្រុមការងារនាំយកស្បៀងអាហារ គ្រឿងឧបភោគ បរិភោគជាច្រើនមុខទៅប្រគល់ជូនអង្គការផ្ទះបាយកុមារ ដែលស្ថិត​ក្នុង​សង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ គួររំលឹកផងថា អង្គការផ្ទះបាយកុមារនេះត្រូវបានបង្កេីតឡេីងនាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១០ ដោយលោក ង៉ូវ ឈីវ ជាអតីនាយកអង្គការ ESPECA ។ គោលបំណងផ្ទះបាយកុមារ បង្កើតឡើងដើម្បីជួយកុមាររើសអេតចាយ កុមារស៊ុទាន កុមារជួបការលំបាក ដោយអង្គការ​ផ្តល់ជា​អាហារ​ហូបចុកគ្រប់គ្រាន់ និងជំរុញកុមារអោយទៅរៀន ធ្វើយ៉ាងណាអោយចេះអាន និងចេះសរសេរ ជាពិសេសអោយពួកគេមានសុខភាពល្អ ។លោក ជិន ប៊ុនធឿន បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ជានិច្ចកាលលោក​តែងតែគិតគូរពីសុខទុក្ខ របស់អង្ការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទទួលបានការ ទំនុកបំរុងពីអង្គការ ។ នៅក្នុងថ្ងៃនេះ ឯកឧត្តម និងលោកជំទាវ បានផ្តល់ជូន អំណោយដើម្បីចូលរួមរំលែកការលំបាកក្នុងជីវភាពរបស់អង្គការបានមួយចំណែក ខណៈរាជរដ្ឋាភិបាល​បានអនុវត្តការបិទខ្ទប់​តំបន់មួយ​ចំនួនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាហេតុដែលធ្វើ​អោយបងប្អូន​ទទួលរង​ផលប៉ះពាល់ ។ក្នុងឱកាសនោះ លោក ង៉ូវ ឈីវ ជាប្រធានអង្គការផ្ទះបាយកុមារបានមានប្រសាសន៍ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម និង លោកជំទាវ ដែលតែងតែយកចិត្តទុកដាក់លើជីវភាពរបស់អង្គការ ពិសេស បងប្អូននៅតាមសហគមន៍គ្រប់រូប ។ ហើយការឧបត្ថម្ភនៅពេលនេះ អាចបង្កលក្ខណៈអោយយើងខ្ញុំមានលទ្ធក្នុងការចែករំលែក និងផ្គត់ផ្គង់បន្តដល់គ្រួសារខ្វះខាតនៅតាមបណ្តាសហគន៍ទាំង ៣ មានដូចជា សហគមន៍ព្រែកទាល់មានជ័យ , សហគមន៍បឹងត្របែក និង សហគមន៍ជ្រោយចង្វា ។ ល ។សូមបញ្ជាក់ផងដែរថា: គ្រួសារដែលអង្គការជួយទំនុកបំរុងទាំងអស់មានចំនួន ២២៥គ្រួសារ មកពី៣សហគមន៍ទី១-កុមាររស់នៅក្នុងសហគមន៍ព្រែកទាល់មានជ័យ មានចំនួន ៨០គ្រួសារ។ទី២-កុមាររស់នៅក្នុងសហគមន៍បឹងត្របែក មានចំនួន ៨៥គ្រួសារ។ទី៣-កុមាររស់នៅក្នុងសហគមន៍ជ្រោយចង្វា មានចំនួន ៦០គ្រួសារ។អំណោយដែលប្រគល់ជូនអង្គការនៅថ្ងៃនេះរួមមាន៖១-អង្ករ ២០០គីឡូ២-ត្រីខ ២០០កំប៉ុង៣-មី ០៣កេសធំ ស្មើ ១៨កេសតូច៤-ទឹកដោះគោខាប់ ០១កេស៥-ប៊ីចេង ០៥គីឡូ៦-អំបិល ០៥គីឡូ៧-ទឹកត្រី ០៣យួរ៨-ទឹកស៊ីអ៉ីវ ០៣យួរ៩-ទឹកសុទ្ធ ARUNA ៥០កេស១០-ម៉ាស់ ២០ ប្រអប់ ស្មើ ១០០០ម៉ាស់ហើយអំណោយដែលប្រគល់ជូនគ្រួសារទាំង ២២៥នៅថ្ងៃនេះ ដោយមួយគ្រួសារៗទទួលបាន៖១-អង្ករ ០១បេ២-ត្រីខ ០១យួរ ស្មើ ៣០កំប៉ុង៣-មី ០១កេសតូច៤-ទឹកដោះគោខាប់ ២កំប៉ុង៥-ទឹកត្រី ០១យួរ ស្មើ ០៦ដប៦-ទឹកស៊ីអ៉ីវ ០១យួរ ស្មើ ០៦ដប៧- ទឹកសុទ្ធ ARUNA ០១កេស​ ៕

ករណី​ស្លាប់​ដោយសារជំងឺ​ COVID-19​ នៅប្រទេស​ប្រេ​ស៊ី​ល​កើន​ឡើង​ជាង ៤០​ម៉ឺន​នាក់

2021/04/30 07:19:54 pm        229
​ប្រេ​ស៊ី​ល​៖ ក្រុម​គ្រួសារ​សាច់ញាតិ​អ្នក​ស្លាប់ បន្ត​មក​ដល់​ទី​ស្មសាន ​Vila Formosa​ ស្ថិត​ក្នុង​ទីក្រុង​សៅប៉ូ​ឡូ ប្រទេស​ប្រេ​ស៊ី​លកាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​បញ្ចុះ​សព​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ ខណៈ​ពេល​ដែល​ប្រទេស​មួយ​នេះក្លាយ​ជា​ប្រទេស​ទី​២ ​នៅ​លើ​ពិភពលោកមាន​ករណី​ស្លាប់​ជាង ៤០​ម៉ឺន​នាក់​។​​នៅ​ក្នុង​ខែ​មេសា​នេះ មនុស្ស ​១​ម៉ឺន​នាក់បាន​ស្លាប់​ដោយសារ​ជំងឺ ​COVID-19 ដែល​ជា​ខែ​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត ហើយ​ក្រុម​អ្នក​ជំនាញ​សុខភាពបាន​ធ្វើ​ការ​ព្រមាន​ថា អាច​នឹង​មាន​ថ្ងៃ​ដ៏​សោកសៅ​ជាង​នេះ​ទៀត ពេល​ដែល​អឌ្ឍគោល​ខាងត្បូងចូល​ដល់​រដូវ​ត្រជាក់។​ ក្រសួងសុ​ខា​ភិបាល​ប្រេ​ស៊ី​លបាន​រាយការណ៍​ ករណី​ស្លាប់​ជាង ៤​ពាន់​នាក់ក្នុង​រយៈពេល ​១​ថ្ងៃកាលពីដើម​ខែ​មេសា ក្រៅពី​ពេល​នោះ​មនុស្ស ៣.១០០​នាក់បាន​ស្លាប់​ក្នុង​រយៈពេល ​១​ថ្ងៃ។ ​តួលេខ​ស្លាប់​មនុស្ស​បាន​ធ្លាក់​ចុះ​បន្តិច​វិញ ​មក​នៅ​តិច​ជាង ២.៤០០​នាក់​ក្នុង​ ១​ថ្ងៃ​ក្នុង​រយៈពេល ២​សប្តាហ៍​ចុងក្រោយ​នេះ។​ ក្រុម​អ្នក​ជំនាញ​សុខភាព​ក្នុងស្រុក បាន​ស្វាគមន៍​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង និង​ករណី​ស្លាប់​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​ការកាត់បន្ថយ​សំពាធ​លើ​ប្រព័ន្ធ​សុខភាព បាន​កើតមានឡើង​។​​កំណត់ហេតុ​សុខភាព​បង្ហាញ​ថា មនុស្ស​ជាង ១២.៨​លាន​នាក់​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ទាំង​ ២​ដូ​សដែល​ស្មើនឹង ​៦% ​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​របស់​ប្រេ​ស៊ី​ល។​ លោក​ប្រធានាធិបតី ជៃ បូ​សូ​ណា​រ៉ូ ដែល​បច្ចុប្បន្ន​រង​ការស៊ើបអង្កេត​ ដោយ​ក្រុម​សង្កេត​ការ​ព្រឹទ្ធសភាសម្រាប់​ការ​ដោះ​ស្រាយ​វិបត្តិ​ជំងឺ COVID-19 ​នោះ​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា លោក​នឹង​ក្លាយ​ជា​មនុស្ស​ចុង​ក្រោយ​គេ​ទទួល​ការ​ចាក់​វ៉ាក់សាំង ស្រប​ពេល​ដែល​លោក​បាន​វាយប្រហារ​​លើ​អភិបាលក្រុង និង​អភិបាល​រដ្ឋ​ដែល​ពង្រឹង​ការ​រឹតត្បិត ​ដើម្បី​គ្រប់គ្រង​ការ​រីក​រាលដាល​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ​៕អត្ថបទ៖ សារ៉ាត់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM