សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ឡើង​វិញ​ថា ពលរដ្ឋ​ទាំង​អស់​អាច​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ដោយ​មិន​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​​១៤​ថ្ងៃ​ទេ

2021/05/06 04:37:47 pm        1706
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ឡើង​វិញ​ទៅ​​អាជ្ញាធរ​រាជ​ធានី និង​ខេត្ត​ទាំង​អស់ ឱ្យ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ទាំង​អស់​ធ្វើ​ដំណើរ​ទៅ​ខេត្ត ឬ​ឆ្លង​កាត់​ខេត្ត​ឡើង​វិញ​បានប៉ុន្តែ អាច​​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក ១៤​ថ្ងៃ​​សម្រាប់​ពលរដ្ឋ​មួយ​ចំនួន​ដែល​សង្ស័យ​ថា​មាន​ហានិភ័យ​សម្រាប់​ការ​ឆ្លង​មេរោគ​កូវីដ-១៩។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ឡើង​វិញ​បែប​នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​ដែល​សម្ដេច​ផ្ញើ​ទៅ​អភិបាល​រាជ​ធានី និង​ខេត្ត​ទាំង​អស់​នៅ​ទូទាំង​ប្រទេស។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «យើង​ត្រូវ​បន្ត​​គ្រប់​គ្រង​ និង​ការ​ធ្វើ​ចត្តាឡីស័ក​ចំពោះ​អ្នក​ដែល​សង្ស័យ​ថា​មាន​ហានិភ័យ​អាច​នឹង​មាន​កូវីដ-១៩ ដើម្បី​ទៅ​យក​សំណាក ហើយ​ឱ្យ​ធ្វើ​ចត្តាឡីស័ក ប៉ុន្តែ មិន​មែន​ធ្វើ​គ្រប់​មនុស្ស​ទាំង​អស់​ដែល​ឆ្លង​កាត់​ខេត្ត​របស់​ខ្លួន​នោះ​ទេ​។ បើ​ធ្វើ​យ៉ាង​ដូច្នេះ ប្រជាជន​ហាក់​ដូច​នៅ​ក្នុងទ្រុង​ដដែល។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា​៖ «អ៊ីចឹង សូម​ឱ្យ​ឯកឧត្ដម លោក​ជំទាវ​អភិបាល​ខេត្ត​ណា​ដែល​បាន​ចេញ​សេចក្ដី​សម្រេច​ហួស​ទៅ​ហើយ ត្រូវ​កែ​ប្រែ​នូវ​សេចក្ដី​សម្រេច​នោះ​វិញ​ជា​បន្ទាន់ ដើម្បី​សម្រួល​ឱ្យ​មាន​ការ​ចរាចរណ៍​សម្រាប់​ប្រជាពលរដ្ឋ»។សម្ដេច​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ឡើង​វិញ​បែប​នេះ បន្ទាប់​ពី​សម្ដេច​បាន​សង្កេត​ឃើញ​អភិបាល​ខេត្ត​មួយ​ចំនួន បាន​ចេញ​សម្រេច​សម្រេច​ដែល​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល ១៤​ថ្ងៃ​សម្រាប់​ពលរដ្ឋ​ណា​ដែល​ធ្វើ​ដំណើរ​ចូល​ទៅ​ខេត្ត​បស់​ខ្លួន៕ អត្ថបទ ៖ សុធី

ឥណ្ឌា​មើល​ឃើញ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ COVID-19 ​និង​ករណី​ឆ្លង​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ ២៤​ម៉ោង

2021/05/06 11:03:16 pm        134
​ឥណ្ឌា​៖ ប្រទេស​ឥណ្ឌា​បាន​មើល​ឃើញ​ករណី​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ហក់​ឡើង​ខ្ពស់​បំផុត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្ដី​សង្ឃឹម​ដែល​ថា​ ចំនួន​អ្នក​ឆ្លង​បាន​កំពុង​ធ្លាក់​ចុះ​។ក្រសួងសុខាភិបាល​បាន​បង្ហាញ​ពី​ចំនួន​អ្នក​ស្លាប់​ចំនួន ៣,៩៨០​នាក់​ក្នុង​រយៈពេល ​២៤​ម៉ោង​ចុង​ក្រោយ ដែល​នាំ​ឲ្យ​អ្នក​ស្លាប់​សរុប​នៅ​ប្រទេស​នេះ​កើន​ឡើង​ដល់ ​២៣០,១៦៨​នាក់ និង​ករណី​ឆ្លង​ថ្មី​ចំនួន ៤១២,២៦២​នាក់ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ហក់​ឡើង​ដល់​ជាង ​២១​លាន ​១​សែន​នាក់​ចាប់​តាំង​ពី​ជំងឺ​នេះ​បាន​ចាប់ផ្ដើម​ផ្ទុះ​។ ការ​ហក់​ឡើង​នេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃនៃ​ការ​ធ្លាក់​ចុះករណី​ឆ្លង​ ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ក្ដី​រំពឹង​ថា​ ករណី​ឆ្លង​ខ្ពស់​អាច​នឹង​ធ្លាក់​ចុះ៕អត្ថបទ៖ សុខមាន

សាកសព​នៅ​គរ​ខ្វះ​កន្លែង​បូជា កង្វះ​អុកស៊ីសែន និង​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ត្រូវ​បាន​អាក់ខាន​នៅ​ឥណ្ឌា​

2021/05/06 02:09:34 pm        240
​ឥណ្ឌា៖ សាកសព​នៅ​គរ​ក្នុង​ឈាបនដ្ឋាន​ ក្នុង​រដ្ឋធានី​ញូដេលីរបស់​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ពុធ ខណៈ​ដែល​សាច់ញាតិ​ជនរងគ្រោះ​ដោយសារ​វីរុស​កូ​រ៉ូ​ណា បាន​ប្រញាប់ប្រញាល់​ស្វែងរក​អ៊ុក​ស៊ី​សែន​។​សម្រាប់​អ្នក​ទាំងឡាយ​ដែល​បាន​ឆ្លង​វីរុស ប៉ុន្តែ​នៅ​មាន​ជីវិត​នៅឡើយ​ការ​ទទួល​បាន​អុកស៊ីសែន​នៅតែ​ជា​បញ្ហា។ លោក Akshay ដែល​បាន​ទៅ​បញ្ចូល​អុកស៊ីសែន​ ឲ្យ​សាច់ញាតិ​របស់​លោក​បាន​និយាយ​ថា​ លោក​បាន​រង់ចាំ​ទីនោះ​តាំងពី​ម៉ោង​ ៥​ព្រឹក​មក​ម្ល៉េះ​។​ អណ្ដាតភ្លើង​បាន​ឆាបឆេះ​ឡើង​ចេញពី​គំនរ​អុស​បូជាសព ដែល​បាន​ដាក់​ក្បែរ​នោះ ខណៈ​សមាជិក​ក្រុម​គ្រួសារ​បាន​ធ្វើ​ពិធី​លា​ជា​លើក​ចុង​ក្រោយ​។ ខណៈ​ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​នៃ​ជំងឺ ​COVID-19 មាន​ចំនួន ៣៨២,៣១៥​នាក់ ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​ជាង ​២១​លាន​នាក់​ចាប់​តាំង​ពី​ចាប់ផ្ដើម​ផ្ទុះ​ជំងឺ​រាតត្បាត​សកល ខណៈ​រដ្ឋាភិបាល​បាន​ប្រឈម​នឹង​ការ​អំពាវនាវ​ ឲ្យ​ការ​បិទ​ប្រទេស​យ៉ាង​តឹងរ៉ឹង​។ កិច្ច​ខិតខំ​ប្រឹងប្រែង​បង្កើន​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង ត្រូវ​បាន​បង្អាក់​ដោយ​កង្វះ​ដូ​ស​វ៉ាក់សាំង​។ ប្រទេស​ឥណ្ឌា​ដែល​មាន​ប្រជាជន​ជាង​ ១,៣​ពាន់​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​ជាង ​១៦០​លាន​ដូ​ស​៕អត្ថបទ៖ សុខមាន

ខ្មាន់​កាំបិត​សម្លាប់​ក្មេង ​៣​នាក់ និង​គ្រូពេទ្យ​ម្នាក់​ក្នុង​មជ្ឈមណ្ឌល​ថែទាំ​ទារក​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ប្រេ​ស៊ី​ល​

2021/05/05 07:48:15 pm        155
​​ប្រេ​ស៊ី​ល៖ ក្រុម​មន្ត្រី​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ប្រេ​ស៊ី​ល​បាន​និយាយ​ថា ខ្មាន់​កាំបិត​ម្នាក់​បាន​សម្លាប់​ក្មេងៗ ៣​នាក់ និង​គ្រូពេទ្យ​ម្នាក់​ក្នុង​មជ្ឈមណ្ឌល​ថែទាំ​ទារក ស្ថិត​ក្នុង​ទីក្រុង​សូ​ដា​ដេ​ស​កាលពី​ថ្ងៃ​អង្គារ។​​អំឡុង​បទសម្ភាសន៍​ជាមួយ​វែបសាយ G1​ លោកស្រី ហ្គី​សេឡា ហឺ​ម៉ាន់ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ក្រុង​សូ​ដា​ដេ​ស បាន​ចាត់​ទុក​ហេតុការណ៍​នេះ​ថា ជា​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​បំផុត​នៅ​ក្នុង​សាលារៀន។​ លោកស្រី​បាន​និយាយ​ថា បុរស​ម្នាក់​ដេក​ដួលក្នុង​ថ្លុក​ឈាម​នៅ​លើ​ឥដ្ឋ ប៉ុន្តែ​គាត់​នៅ​រស់​ទេ គ្រូបង្រៀន​ម្នាក់​បាន​ស្លាប់ ហើយ​ក្មេងៗ​ក៏បាន​ស្លាប់​ផង​ដែរ​។​ ដោយ​ឡែក​ អភិបាលក្រុង​សូ​ដា​ដេ​ស ​បាន​និយាយ​ប្រាប់​ទូរទស្សន៍ Globo News ថា យុវជន​ម្នាក់​អាយុ​ចន្លោះ​ពី ១៤​ឆ្នាំទៅ ១៨​ឆ្នាំ​បាន​កាន់​កាំបិត​ដើរចូល​មជ្ឈមណ្ឌល​ថែទាំ​ង​ទារក។​ ខណៈ​ពេល​នោះ​ដែរ ស្នងការ​ដ្ឋាន​នគរបាល​ក្រុង​សូ​ដា​ដេ​ស មិនទាន់​ចេញ​សេចក្ដីថ្លែងការណ៍​ភ្លាមៗ​នោះ​ទេ​៕អត្ថបទ៖ សារ៉ាត់

ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក​សន្យា​បើក​ការ​ស៊ើប​អង្កេត ក្រោយ​មនុស្ស ២៤​នាក់​ស្លាប់​ក្នុង​ឧប្បត្តិហេតុ​ដាច់​ខ្សែកាប​យោង​រថភ្លើង

2021/05/05 12:18:36 pm        154
​ម៉ិ​ក​ស៊ិ​ក​៖ កាលពី​ថ្ងៃ​អង្គារប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក លោក ​អាន់​ដ្រេ​ស ម៉ា​នូ​អែល ឡូ​ប៉េ​ស អូ​ប្រា​ដ័​រ បាន​សន្យា​ថា នឹង​បើក​ការស៊ើបអង្កេត​ស៊ីជម្រៅ ដើម្បី​ស្វែងរក​ឲ្យ​ឃើញ​អ្នកទទួលខុសត្រូវ​ចំពោះ​អ្នក​ស្លាប់ ២៤​នាក់​នៅ​ក្នុង​ឧប្បត្តិហេតុ​ដាច់​ខ្សែកាប​យោង​រថភ្លើង​ ដែល​ធ្លាប់​មាន​ប្រវត្តិ​បញ្ហា។​​ការសន្យា​បែបនេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​ក្រុម​ជួយសង្គ្រោះ​បន្ទាន់​នៅ​ក្នុង​រដ្ឋធានី​ម៉ិ​ក​ស៊ិ​កកូ បាន​ប្រឹងប្រែង​ទាយ​យក​សាកសព​ជនរងគ្រោះ ដែល​ជាប់​ខ្លួន​នៅ​ក្នុង​បំណែក​ទូរ​រថភ្លើង ដែល​បាន​ធ្លាក់​ដល់​ដី​កាលពី​យប់​ថ្ងៃ​ចន្ទ។​ ​មនុស្ស​រាប់​សិប​នាក់​បាន​រង​របួស​ក្នុង​ឧប្បត្តិហេតុ​មួយ​នេះ ដែល​ស្ថិតនៅ​ក្នុងចំណោម​ឧប្បត្តិហេតុ​រថភ្លើង​ខ្សែកាប ​ដ៏​អាក្រក់​បំផុត​កើតឡើង​នៅ​ក្នុង​ទីក្រុង​ម៉ិ​ក​ស៊ិ​កកូ ធ្វើ​ឲ្យ​មានការ​ចោទសួរ​ដល់​បទ​ដ្ឋាន​សាងសង់ និង​ថែ​ទាំងបណ្ដាញ​ទូរគមនាគមន៍​ ដែលប្រើប្រាស់​ដោយ​ពលរដ្ឋ​រាប់​លាន​នាក់ ជា​រៀងរាល់​ថ្ងៃមួយ​នេះ។​​លោក​ ឡូ​ប៉េ​ស អូ​ប្រា​ដ័​រ បាន​និយាយប្រាប់​សន្និសីទ​សារព័ត៌មាន​ថា ការស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​មួយ​នឹង​ធ្វើ​ឡើងដើម្បី​ដឹង​ពី​ការពិត ហើយ​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​ឯករាជ្យ នឹង​ជួយ​ស៊ើបអង្កេត​ក្រុម​រដ្ឋអាជ្ញា​សហព័ន្ធ។​ លោក​បន្ត​ថា ពួក​យើង​មិន​អាច​ចេះតែ​ស្មាន​ស្មាន​បាន​នោះ​ទេ រួច​បន្ទោស​តិចតួច​អ្ន​ក​ប្រព្រឹត្ត​កំហុស​ដោយ​គ្មាន​ភស្តុតាង​បាន​នោះ​ទេ​៕អត្ថបទ៖ សារ៉ាត់

ការ​ទទួល​បាន​ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ​ត្រូវ​បាន​ពន្យារពេល​ដោយសារ​លទ្ធផល​តេស្ត COVID-19 ​យឺតយ៉ាវ​នៅ​ឥណ្ឌា​

2021/05/05 04:28:36 pm        141
​​ឥណ្ឌា៖ ខណៈ​ដែល​រលក​ទី​២​ នៃ​ការ​ឆ្លង​រាតត្បាត​ដ៏​ធ្ងន់ធ្ងរ​នៅ​ប្រទេស​ឥណ្ឌា ​ប្រជាជន​នៅ​ទូទាំង​ប្រទេស​កំពុង​រង់​ចាំ​រហូតដល់ ៣​ថ្ងៃ​ទើប​ទទួល​បាន​លទ្ធផល​នៃ​ការ​ធ្វើ​តេ​ស្ត ​តាមរបៀប​ប​ម្លែ​ង​ DNA ​ដែល​មាន​ឈ្មោះថា RT-PCR​ របស់​ពួកគេ​រក​វីរុស​កូ​រ៉ូ​ណា​។​​ក្រុម​អ្នក​ជំនាញ​និយាយ​ថា ​ការ​ពន្យារពេល​នេះ​អាច​ជះឥទ្ធិពល​ដោយ​ផ្ទាល់​ ដល់​ការ​ទទួល​បាន​ការ​ព្យាបាល​ខាង​វេជ្ជសាស្ត្រ​របស់​អ្នកជំងឺ ​ព្រមទាំង​ឱកាស​នៃ​ការ​រស់​រាន​មានជីវិត​របស់​ពួកគេ​។​ បន្ទាប់ពី​យក​សំណាក​តាម​ច្រមុះ​ និង​បំពង់ក​ត្រូវ​បាន​ប្រមូល​សម្រាប់​ការ​ធ្វើ​តេស្ត​តាម​RT-PCR អ្នកជំងឺ​ត្រូវ​រង់​ចាំ​ចន្លោះ​ពី ៤៨ ទៅ ៧២​ម៉ោង​ទើប​ទទួល​បាន​លទ្ធផល​។​ ក្នុង​ករណី​ភាគច្រើន ​ម៉ាស៊ីន​ជំនាញ​សម្រាប់​ការ​ធ្វើ​តេស្ត RT-PCR អាច​បង្កើត​លទ្ធផល​ក្នុង​ពេល​ប្រ​ហែល​ ១ ទៅ​ ២​ម៉ោង​។ ប្រសិនបើ​សំណាក​ចាំបាច់​ត្រូវការ​ដឹកជញ្ជូននោះ ​ពេលវេលា​​កាន់តែ​យូរ​ថែមទៀត​។​​ខណៈ​ដែល​រដ្ឋ​ភាគច្រើន​បែងចែក​គ្រែ​មន្ទីរពេទ្យ​ សម្រាប់​តែ​អ្នក​ដែល​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ ​Covid-19 អ្នក​ជំងឺ​ជាច្រើន​ដែល​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ ត្រូវ​រង់ចាំ​លទ្ធផល​យ៉ាង​អស់សង្ឃឹម​។​ ​មន្ទីរ​ពិសោធន៍​ និង​មន្ទីរពេទ្យ​នានា​បាន​ស្ដីបន្ទោស​ លើ​ការ​ពន្យារពេល​ចេញ​លទ្ធផល​តេស្ត​ដោយសារ​កង្វះ​ឧបករណ៍​ធ្វើតេស្ត ​កម្លាំង​ពលកម្ម​ និង​សមត្ថភាព​មិន​គ្រប់​គ្រាន់​របស់​ពួកគេ ​ក្នុង​ការ​ដោះស្រាយ​បរិមាណ​សំណាក​ដ៏​ច្រើន​៕អត្ថបទ៖ សុខមាន

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា នឹង​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​​ក្នុង​​​តំបន់​ក្រហម​គ្រប់​គ្នា​​​ដោយ​មិន​ទុក​ចោល​នរ​​ណា​ម្នាក់​ឡើយ

2021/05/05 08:51:24 am        998
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន បាន​​ថ្លែង​ថា រដ្ឋាភិបាល​នឹង​បន្ត​ចាក់​វ៉ាក់សាំង​ជូន​​ប្រជា​ជន​ក្នុង​«តំបន់​ក្រហម»​​រហូត​ទាល់​តែ​គ្រប់​ប្រជាជន​ទាំង​អស់ ដោយ​មិន​ទុក​ចោល​ប្រជាជន​ណា​ម្នាក់​​ដោយ​មិន​ទទួល​បាន​វ៉ាក់សាំង​នោះ​ឡើយ។សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​បែប​នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​រយៈ​ពេល​ជាង ១៤​នាទី ដែល​សម្ដេចផ្ញើ​ជូន​ទៅ​ក្រុម​ការងារ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​នៅ​តំបន់​ក្រហម​​នៅ​ព្រឹក​នេះ។សម្ដេច​តេជោ​ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​សូម​បញ្ជាក់​ថា នៅ​ក្នុង​តំបន់​ក្រហម​នេះ ដរាប​ណា​​នៅ​មិន​ទាន់​ចាក់​អស់​ប្រជាជន គឺ​យើង​​មិន​ដើរ​ចេញ​ចោល​ប្រជាជន​ណា​ម្នាក់​នោះ​ទេ»។រាជ​រដ្ឋាភិបាល​​បាន​សម្រេច​បង្វែរ​ការ​ចាក់​វ៉ាក់សាំង​មក​កាន់​ត«តំបន់​ក្រហម» ដែល​ជា​តំបន់​ប្រឈម​មុខ​នឹង​ការ​ផ្ទុះ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ធ្ងន់​ធ្ងរ​នៅ​រាជ​ធានី​ភ្នំពេញ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​០១ ខែ​ឧសភា​នេះ។បើ​តាម​ការ​ប៉ាន់​ស្មាន​បឋម ប្រជាជន​​ដែល​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​នៅ​ក្នុង​តំបន់​ក្រហម មាន​ចំនួន​ប្រហែល ៥២​នាក់​ម៉ឺន​នាក់។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​បាន​បង្វែរ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ចំនួន ៩០​ម៉ឺន​ដូស​សម្រាប់​ចាក់​ជូន​ប្រជាជន​ក្នុង​តំបន់​ក្រហម​នៅ​រាជ​ធានី​ភ្នំពេញ ដែល​សម្ដេច​ថា អាច​ផ្ដល់​ជូន​ប្រជាជន​ជាង ៤០​ម៉ឺន​នាក់។ថ្វី​បើ​បែប​នេះ​ក្ដី សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ឡើង​វិញ​ថា វ៉ាក់សាំង​​ចំនួន ១​លាន​ដូស​ទៀត នឹង​មក​ដល់​កម្ពុជា​ជា​បន្ត​បន្ទាប់​ ក្នុង​នោះ​វ៉ាក់សាំង ៥០​ម៉ឺន​ដូស នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ហើយ​បន្ទាប់​ទៀត វ៉ាក់សាំង ៥០​ម៉ឺន​ដូស​ទៀត នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា​ខាង​មុខ​​នេះ។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សូម​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា វ៉ាក់សាំង​សម្រាប់​​ចាក់​ចំនួន ៥២​ម៉ឺន​នាក់​នៅ​ក្នុង​តំបន់​ក្រហម គឺ​មិន​ខ្វះ​ទេ។ថ្ងៃ​ទី​១១ នឹង​មក​ដល់​ ៥០​ម៉ឺន​ដូស ថ្ងៃ​ទី​១៥ នឹង​មក​ដល់​ ៥០​ម៉ឺន​ដូស​ទៀត គឺ​មាន ១​លាន​ដូស​នៅ​ក្នុង​ដៃ​បន្ថែម​ទៀត»៕

ក្រុម​គ្រូ​ពេទ្យ​ TYDA ប្រកាស​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន​ ១២៧​នាក់​ទៀត​នៅ​មណ្ឌល​ព្យាបាលកោះ​ពេជ្រ​ជា​សះ​ស្បើយ​ឡើង​វិញ

2021/05/04 09:34:56 pm        355
ភ្នំពេញ៖ សមាគម​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ បាន​អះ​អាង​​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ១២៧​នាក់​ទៀត​ នៅ​មណ្ឌល​ព្យាបាល​កោះ​ពេជ្រ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះ បន្ទាប់​ពី​ជា​សះ​ស្បើយ​ពី​ជំងឺ​។ក្រុម​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ ឬ​ហៅ​កាត់​ថា TYDA បាន​អះ​អាង​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុករបស់​ខ្លួន​នៅ​យប់​នេះ។ទំព័រ​ហ្វេសប៊ុក​ក្រុម​ពេទ្យ​ស្ម័គ្រ​​យុជន​ស្ម័គ្រ​ចិត្ត​សម្ដេច​តេជោ បាន​បញ្ជាក់​ផង​ដែរ​ថា អ្នក​ជា​សះ​ស្បើយ​ថ្មី​ទាំង ១២៧​នាក់​នោះ ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​ណែនាំ​ឱ្យ​បន្ត​ធ្វើ​ចត្តាឡីស័ក ឬ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​រយៈ​ពេល ១៤​ថ្ងៃ​បន្ថែម​ទៀត ដើម្បី​តាម​ដាន​សុខភាព៕

កាកបាទក្រហមអំពាវនាវដល់សប្បុរសជន​ បន្តផ្ដល់ជំនួយនៅអំឡុងស្ថានភាពដ៏លំបាកនាពេលនេះ

2021/05/05 02:23:58 am        57
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានអំពាវនាវដល់ស ប្បរសជនជាតិនិងអន្តរជាតិ​បន្តស្មារតីវប្បធម៌​ចែករម្លែក​ជួយដល់សកម្មភាពកាកបាទក្រហមកម្ពុជា ជាពិសេសក្នុងគ្រាដ៏លំបាកដែលយើងបាននិងកំពុងប្រឈមជាមួយនឹងជម្ងឺរាតត្បាតសកលកូវីដ១៩។​តាមរយៈសាលិខិតរបស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ក្រោម ប្រធានបទ "ទាំងអស់គ្នារួមជាមួយកាក បាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ និងបានបង្ហាញពីការ ប្តេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជាក្នុងសកម្មភាពមនុស្សធម៌ជាពិសេសក្នុងគ្រាដ៏លំបាកនៃការរាត ត្បាតជាសកល​ជម្ងឺកូវីដ១៩ និងបានសំដែង​អំណរព្រះ​គុណដល់អង្គព្រះមហាក្សត្រ និងសម្តចម៉ែដែលតែងតែប្រទានព្រះរាជទ្រព្យប្រចាំខែដល់កាកកាទក្រហមនិងលើកឡើងពីសមិទ្ធផលធំៗដែល​កាកបាទក្រហម​សម្រេចបាន​ក្នុងឆ្នាំកន្លងមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានបន្តអំពាវនាវដល់សប្បុរសជនជាតិនិងអន្តរជាតិចូលរួមគាំទ្រតាមស្មារតីចែករម្លែកជួយដល់កាកបាទក្រហម​កម្ពុជាបន្តទៀតជាពិសេស ក្នុងស្ថានភាពដ៏លំបាកធ្ងន់ធ្ងរនៃការឆ្លងរីករាលដាលកូវីដ១៩។សារលិខិតសម្តេចដដែលបន្តថា សម្រាប់ឆ្នាំ២០២១នេះ ក្នុងបរិការណ៍នៃការទប់ស្កាត់ការរាតត្បាតជា សកលជំងឺកូវីដ- ១៩ និង ផលប៉ះពាល់បង្កឡើងដោយការប្រែប្រួលអាកាសធាតុ កាកបាទក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមទុកជាមុននូវមធ្យោបាយជាសម្ភារ ស្បៀង និងថវិកាសម្រាប់និរន្តរភាពដល់ក្រុមអ្នកងាយរងគ្រោះដោយជំងឺកូវីដ-១៩ ត្រូវអប់រំ កសាងសមត្ថភាពដល់ក្រុមទាំងនោះ ដើម្បីរៀ នបន្ស៊ាំទៅនឹងគ្រប់ស្ថានភាពនៃគ្រោះមហន្តរាយឱ្យបានប្រសើរជាងមុន។ ជាមួយនេះ ក៏ត្រូវបន្តអនុវត្តវិស័យអាទិភាពទាំង ៤ ដែលជាភារកិច្ចស្នូល របស់កាកបាទក្រហមកម្ពុជា រួមមាន ៖ ១.ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ, ២.សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍, ៣.លើកកម្ពស់អំពីគុណតម្លៃរបស់ចលនា សេចក្ដីថ្លៃថ្នូរ របស់មនុស្សជាតិ វប្បធម៌អហិង្សានិងសន្តិភាព ប្រកបដោយបរិយាប័ន្ន និងចីរភាព, ៤.ការអភិវឌ្ឍស្ថាប័ន។សម្តេចបានអំពាវនាវប្រកបដោយក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងគ្រាដ៏លំបាកដែលយើងទាំងអស់គ្នា បាន និងកំពុងប្រឈមជាមួយជំងឺរាតត្បាតសកលកូវីដ-១៩ ពិតណាស់ សម្តេច ឯកឧត្តម លោក ជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន នឹងបន្តឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា និងក្នុងស្មារតីនៃវប្បធម៌ចែករំលែកដល់កាក បាទ ក្រហមកម្ពុជា ដើម្បីសមាគមជាតិបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ដើម្បីរួមចំណែកក្នុងការធ្វើឱ្យប្រក្រតីភាពជីវិតរស់នៅតាមគន្លងថ្មី។ទន្ទឹមនឹងនេះ សម្តេចប្រធានបានអំពាវនាវដល់បងប្អូនរួមជាតិ សូមចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ អនុវត្តឱ្យបានខ្ជាប់ខ្ជួនជាប្រចាំនូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការអនុវត្តវិធាន ៣ការពារ និង ៣កុំ។ សូមបងប្អូនជ្រាបថា ការចូលរួមដ៏សកម្មពីបងប្អូនក្នុងការអនុវត្តរាល់វិធានការសុខាភិបាល គឺជាប្រការដ៏សំខាន់បំផុតនាំឱ្យយើងជម្នះបានគ្រាដ៏សែនលំបាកនេះទាំងអស់គ្នា៕ អត្ថបទ៖ មុត សុទ្ធ

ប្រមុខ​រាជ​រដ្ឋាភិបាល​​សម្ដេច​តេជោ ហ៊ុន សែន ចេញ​សេចក្ដី​ណែនាំ​បន្ថែម​ ដើម្បី​ពង្រឹង​ការ​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​កូវីដ-១៩

2021/05/04 06:12:13 pm        717
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​សេចក្ដី​ណែនាំ​បន្ថែម​ទៅ​អាជ្ញាធរ​រាជ​ធានី និង​ខេត្ត បន្ទាប់​ពី​សម្ដេច​សម្រេច​បញ្ចប់​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ខាន​ស្អែក​នេះ។ក្នុង​សេចក្ដី​ណែនាំ​ចេញ​នៅ​ថ្ងៃ​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ចង្អុល​បង្ហាញ​ទៅ​អភិបាល​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ឱ្យ​សម្រប​សម្រួល និង​ផ្ដល់ការ​គាំ​ទ្រ​ចាំ​បាច់​នានា​ទៅ​ដល់​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង ដើម្បី​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ពលរដ្ឋ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ទាំង​ពីរ​នេះ។ប្រមុខ​រាជ​រដ្ឋាភិបាល បាន​ណែនាំ​ទៅ​គ្រប់​អភិបាល​រាជ​ធានី និង​ខេត្ត​ទាំង​អស់ ឱ្យ​​រៀបចំ​តំបន់​បិទ​ខ្ទប់​ជា ៣​សំខាន់ រួម​មាន​«តំបន់​ក្រហម» ដែល​សំដៅ​ដល់​តំបន់​មាន​ការ​ផ្ទុះ​ការ​ឆ្លង​មេរោគ​កូវីដ-១៩​កម្រិត​ធ្ងន់​ធ្ងរ «តំបន់​លឿង​ទុំ» សំដៅ​ដល់​តំបន់​ប្រឈម​មុខ​នឹង​ការ​ឆ្លង​មេរោគ​កូវីដ-១៩​កម្រិត​មធ្យម និង​«តំបន់​លឿង» ដែល​សំដៅ​ដល់​តំបន់​ប្រឈម​មុខ​នឹង​ការ​ឆ្លង​មេរោគ​កូវីដ-១៩​កម្រិត​ស្រាល។សម្រាប់​«តំបន់​ក្រហម» និង​«តំបន់​លឿង» សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រាប់​ទៅ​អាជ្ញាធរ​ទាំង​អស់ ឱ្យ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ចរាចរណ៍​ចេញ-ចូល​ក្នុង​តំបន់​ទាំង​ពីរ​នេះ ដើម្បី​បង្ការ​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ប្រាប់​ឱ្យ​ត្រៀម​បម្រុង​ស្បៀង​អាហារ​ទុក​ជា​មុន សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជា​ពលរដ្ឋ​នៅ​តំបន់​ណា​មួយ​ដែល​អាជ្ញាធរ​ខេត្ត​នីមួយៗ​រៀបចំ​ជា​តំបន់​បិទ​ខ្ទប់​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM