សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

អឺរ៉ុប​បែកបាក់​គ្នា​ជុំវិញ​ការ​ផ្អាក​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca ខណៈ​ការស៊ើបអង្កេត​នៅតែ​បន្ត​

2021/04/27 09:59:58 am        280
​អឺរ៉ុប៖ បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ចំនួន ​១៧​ បាន​បែកបាក់​គ្នា​ក្នុង​ប្លុក​ដែល​មាន​សមាជិក​សរុប​ចំនួន​ ២៧ ដោយសារ​វ៉ាក់សាំង​បង្ការ​ជំងឺ​ COVID-19 ​របស់​ក្រុមហ៊ុន Astra​Zeneca របស់​អង់គ្លេស​។ ព្រោះតែ​ការ​បារម្ភ​ពី​ការ​កកឈាម​នៅ​ក្នុង​សរសៃ​ឈាម​ ក្រោយ​ចាក់​វ៉ាក់សាំង​រួច ប្រទេស​ធំ​ៗ​នៅ​អឺរ៉ុប​បាន​ផ្អាក​ការ​ប្រើប្រាស់​វ៉ាក់សាំង​នេះ​។ ប្រទេស​អាល្លឺម៉ង់ ​បារាំង ​អ៊ីតាលី ​និង​អេ​ស្ប៉ា​ញ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ប្រមាណ​ ២០ ​ដែល​បាន​ផ្អាក​ចាក់​វ៉ាក់សាំង​នេះ​។​​នៅ​ទូទាំង​ពិភពលោក​យ៉ាងហោចណាស់​មាន​ប្រទេស​ចំនួន ២០​ ហើយ​ដែល​បាន​ផ្អាក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​។ ពួកគេ​ចង់បាន​ភាព​ច្បាស់​លាស់​បន្ថែម​ទៀត ​អំពី​សុវត្ថិភាព​របស់​វ៉ាក់សាំង​នេះ​។ វា​ជា​ផល​ប៉ះពាល់​ដ៏​ធំធេង​ ចំពោះ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​សកល​។ បច្ចុប្បន្ន​ក្រុមហ៊ុន ​AstraZeneca នៅតែ​ត្រូវ​ផ្អាក ជីវិត​មនុស្ស​នៅតែ​បាត់បង់​។ យោបល់​របស់​អ្នក​ជំ​នាញ​បាន​បង្ហាញ​ច្បាស់​ហើយ​ថា ​កំណក​ឈាម​នៅ​ក្នុង​សរសៃឈាម ​មិន​ទាក់ទង​នឹង​វ៉ាក់សាំង​នេះ​ទេ​។ អត្ថប្រយោជន៍​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​នេះ​ខ្ពស់​ជាង​ហានិភ័យ​។​លោកស្រី ​Emer Cooke នាយក​ប្រតិបត្តិ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​បាន​លើក​ឡើង​ថា ខណៈ​ពេល​ដែល​ការ​ស៊ើប​អង្កេត​កំពុង​បន្តនៅឡើយ យើង​នៅតែ​ជឿជាក់​យ៉ាង​មុតមាំ​ថា ​អត្ថប្រយោជន៍​នៃ​វ៉ាក់សាំង Astra​Zeneca ក្នុង​ការ​បង្ការ​ការ​ឆ្លង​វីរុស ​Covid-19 ទន្ទឹម​នឹង​មាន​ហានិភ័យ​ជាប់​ទាក់​ទង​ ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ​និង​ការ​ស្លាប់​មាន​ច្រើនជាង​ហានិភ័យ​ នៃ​ផល​ប៉ះពាល់​ទាំងនេះ​៕អត្ថបទ៖ សុខមាន

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឧបត្ថម្ភ​ថវិកា និង​ឃី​ត​ ជូនទៅ​កាន់​បណ្តា​ខេត្ត​នានា ​ដើម្បី​រៀបចំ​ចាត់ចែង​ធ្វើ​ច​ត្តា​ឡី​ស័ក

2021/04/27 09:59:58 am        181
ភ្នំពេញ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​ នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​នេះ ​បាន​ផ្គត់ផ្គង់​នូវ​ថវិកា ​ឃី​ត និង​ទឹកបរិសុទ្ធ​បន្ថែម ​ជូន​ទៅ​បណ្តា​ខេត្ត​នានា​ សរុប​ចំនួន​ជិត​២០​ខេត្ត​ ដើម្បី​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ ​និង​ពលករ​ខែ្មរ​យើង ​ត្រឡប់​ពី​ប្រទេស​ថៃ ​ដើម្បី​រៀបចំ​ចាត់ចែង​ធ្វើ​ច​ត្តា​ឡី​ស័ក​។បើ​តាម​ការបញ្ជា​ក់​រប​ស់លោក​ជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ប្រាប់​BTV ព័ត៌មាន​ នា​រសៀល​នេះ​ថា ​ ដោយ​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ពី​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន បាន​ឲ្យ​រៀបចំ ថវិកា បន្ថែម​ជូន​ទៅ​កាន់​បណ្តា​ខេត្ត​នានា ​សរុប​ចំនួន​ជិត​២០​ខេត្ត សម្រាប់​ត្រៀម​ពីថ្ងៃ​ទី​១៧ រហូតដល់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២១​។ ​ហើយ​បើ​យើង​និយាយ​ពី​ខេត្ត​ទាំង​២៤​នោះ​វិញ ​បច្ចុប្បន្ន​មាន​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ សរុប​ចំនួន​២២,៧៦៥​នាក់​។ លោកជំទាវ វេជ្ជបណ្ឌិត យក់ ស​ម្ប​តិ្ត បានបញ្ជាក់​ទៀតថា​ ខេត្ត​ទាំង​១៦ ដែល​ទទួល​បាន​ឧបត្ថម្ភ​ថវិកា​បន្ថែម​របស់​សម្តេច​តេ​ជោ រួមមាន ​៖ ខេត្តបាត់ដំបង ទទួល​បាន​ថវិកា ៣០០​លាន​រៀល ​និង​ឃី​ត ចំនួន​៣០០ ទឹកបរិសុទ្ធ​១០០០, ខេត្តបន្ទាយមានជ័យ ​ទទួល​បាន​ថវិកា ៤៥០​លាន​រៀល និង​ឃី​ត ចំនួន​៣០០ ទឹកបរិសុទ្ធ​១០០០, ខេត្ត​ឧ​ត្ត​រ​មានជ័យ ទទួល​បាន​ថវិកា ២០០​លាន​រៀល និង​ឃី​ត​៣០០ ទឹកបរិសុទ្ធ​៥០០, ខេត្ត​ប៉ៃលិន ​ទទួល​បាន​ថវិកា ១០០​លាន​រៀល និង​ទឹកបរិសុទ្ធ​៥០០, ​ខេត្តកោះកុង ទទួល​បាន​ឃី​ត​ចំនួន​២០០, ខេត្តពោធិ៍សាត់ ​ទទួល​បាន​ថវិកា ៨០​លាន​រៀល ​និង​ឃី​ត​ចំនួន​៥០០ ទឹកបរិសុទ្ធ​៨០០, ខេត្តព្រះវិហារ​ ទទួល​បាន​ថវិកា​ ៣០​លាន​រៀល និង​ទឹកបរិសុទ្ធ​២០០, ខេត្តកណ្តាល​ ទទួល​បាន​ថវិកា ២០០​លាន​រៀល​ និង​ឃី​ត​ចំនួន​១០០០, ខេត្តស្វាយរៀង ទទួល​បាន​ថវិកា ២០​លាន​រៀល​, ខេត្តព្រៃវែង ​ទទួល​បាន​ថវិកា ៣៥០​លាន​រៀល និង​ឃី​ត​ចំនួន​១០០០, ខេត្ត​ត្បូងឃ្មុំ ទទួល​បាន​ថវិកា ១៥០​លាន​រៀល និង​ឃី​ត​ចំនួន​១០០០, ខេត្តក្រចេះ​ ទទួលបាន​ថវិកា ២០​លាន​រៀល​, ខេត្តតាកែវ ​ទទួលបាន​ថវិកា ៨០​លាន​រៀល​, ខេត្តកំពង់ចាម ​ទទួលបាន​ថវិកា ៤០​លាន​រៀល​, ខេត្តកំពង់ឆ្នាំង ​ទទួលបាន​ថវិកា​៥០​លាន​រៀល​, ខេត្តកំពង់ស្ពឺ ​ទទួលបាន​ថវិកា ៨០​លាន​រៀល និង​ខេត្តសៀមរាប ​ទទួលបាន​ថវិកា ៣០០​លាន​រៀល​។ ថវិកា ឃី​ត និង​ទឹកបរិសុទ្ធ ​ដែល​ផ្តល់​ជូន​បណ្តា​ខេត្ត​ទាំងអស់ ​មាន​ចំនួន​សរុប ២,៤៥០,០០០,០០០​រៀល​ (​ពីរពាន់​បួន​រយ​ហាសិប​លាន​រៀល​)​សម្ភារៈ​ឃី​ត ​ចំនួន​៤៦០០ និង​ទឹកបរិសុទ្ធ​៤០០០​កេស​៕អត្ថបទ រដ្ឋា ​

មនុស្ស ​៨​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​ ៣​កន្លែង​ដាច់​ដោយ​ឡែក​ពី​គ្នា​ក្នុង​ទីក្រុង​អា​ត្ល​ង់​តា

2021/04/27 09:59:58 am        113
​អាមេរិក៖ ក្រុម​អាជ្ញាធរ​នៅ​ក្នុង​ទីក្រុងអា​ត្ល​ង់​តា រដ្ឋ​ច​ច​ជា សហរដ្ឋអាមេរិក កំពុង​បើក​ការស៊ើបអង្កេត​ក្នុង​ករណី​បាញ់​ប្រហារ​ដ៏​សាហាវ​ នៅ​ហាង​ស្ប៉ាក្នុងស្រុក​ចំនួន ​៣​កន្លែង​ដាច់ដោយ​ឡែក​​ពី​គ្នាដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស ​៨​នាក់​ស្លាប់ និង​ម្នាក់​រង​របួស​។​ ​នគរបាល​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ​និង​កំពុង​ឃុំខ្លួន​។​នៅ​ពេល​នេះ​គេ​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ទេ​ថា ​តើ​ការ​បាញ់​ប្រហារ​ទាំង​ ៣​កន្លែង​នោះមាន​ជាប់​ពាក់ព័ន្ធ​គ្នា ឬ​មាន​មូលហេតុ​អ្វី​ពិតប្រាកដ ដែលនាំ​ឲ្យ​មានការ​បាញ់​ប្រហារ​នេះ​កើតឡើង​។ ​យោង​តាម​របាយការណ៍​ពី​សារព័ត៌មាន ​CNN ជនរងគ្រោះ​យ៉ាងហោចណាស់ ​៤​នាក់ទំនងជា​ស្ត្រី​ជនជាតិ​អាស៊ី​។​ ​សារព័ត៌មាន​ CNN បាន​រាយការណ៍​ថា ការ​បាញ់​ប្រហារ​ចំនួន​២​ករណីបាន​ធ្វើ​ឡើង​នៅ​ហាង​ស្ប៉ា ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​នៅ​ក្នុង​ភាគ​ឦសាន​ ទីក្រុង​អា​ត្ល​ង់​តា ចំណែក​មួយ​ករណី​ទៀតនៅ​តំបន់​ឆេ​រ៉ូ​កេ ភាគ​ខាងលិច​ទីក្រុង​នេះ​។​​ភ្លាមៗ​បន្ទាប់ពី​កើតឡើង​មនុស្ស​ចំនួន ​៤​នាក់​ត្រូវ​បាន​សម្លាប់ ​នៅ​ហាង​ម៉ាស្សា​ក្នុង​សង្កាត់​វ៉ូដ​ស្តុក មនុស្ស​ ៣​នាក់​ត្រូវ​បាន​បាញ់សម្លាប់​ នៅ​ហាង​ស្ប៉ា​ក្នុង​ភាគ​ឦសាន​ទីក្រុងអា​ត្ល​ង់​តា ចំណែក​ជនរងគ្រោះ​ទី​៤​ ត្រូវ​បាន​សម្លាប់​នៅ​ហាង​ស្ប៉ា​មួយ​ផ្សេងទៀត​ នៅ​ទល់នឹង​ផ្លូវ​នោះ​៕អត្ថបទ៖ សុខមាន

សម្តេច​តេ​ជោ សម្រេច​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ​ក្រង​ខណ្ឌ​ទូទាំង ប្រទេស​ចំនួន​៤៧​នាក់

2021/04/27 09:59:58 am        251
ភ្នំពេញ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​សម្រេច​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ចំនួន​៤៧​នាក់ ​ដោយ​ក្នុងនោះ​ លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង ​សុខាភិបាល​ជា​ប្រធាន​។ នេះ​បើ​តាម​សេចក្តីសម្រេច​ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​ នា​ព្រឹក ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​នេះ​។ការ​ស្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​នៃ​ការចាក់​វ៉ាក់សាំង​នេះ ខណៈ​កម្ពុជា​នឹង​ទទួល​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​១៩ ចំនួន​មួយ​លាន​ប្រាំ​សែន​ដូ​ស​ទៀត​ នាពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ​និង​អា​ស្រា​ហ្ស៊ី​នី​ការ ក៏​មក​ជា​បន្តបន្ទាប់ ​ហើយ​និង​ក៏​កំពុង​ស្វះ​ស្វែងរក​ទិញ​វ៉ាក់សាំង របស់​អាមេរិក​ ផងដែរ​។សេចក្តី​សម្រេច​របស់​សម្តេច​តេ​ជោ បាន​ឲ្យ​ដឹងថា គណៈកម្មការ​ចំពោះ​កិច្ច នៃ​ការ​ចាក់​វ៉ាក់សាំង​នេះ គឺជា​មន្ត្រី​មកពី​គ្រប់​ស្ថាប័ន​ទាំងអស់​ ហើយ​ពួកគេ​មាន​តួនាទី​ចាត់ចែង​ទូទៅ​នៃ​ការរៀបចំ​ចាក់​វ៉ាក់សាំង​ គ្រប់​រាជធានី​-​ខេត្ត​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ​ហើយក៏​អាច​ធ្វើជា​ដៃគូ​ជាមួយ​អង្គការ​ជាតិ អន្តរជាតិ ​និង​ស្ថានទូត​នានា​ ប្រចាំ​នៅ​កម្ពុជា ​ដើម្បី​ផ្តល់​ប្រឹក្សា​យោបល់​ផងដែរ​។សេចក្តី​សម្រេច​របស់​សម្តេច​តេ​ជោ​ ក្នុង​ប្រការ​២ ​បានផ្តល់​ភារកិច្ច​ឲ្យ​ក្រុមការងារ​នៃ​គណៈកម្មការ​នេះ​«​គ្រប់គ្រង​ដឹកនាំ ចាត់ចែង ការងារ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ​នៅក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​, ពិនិត្យ​រៀបចំ​ផែន​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ នៅ​ទូទាំង​ប្រទេស​, បណ្តុះ​បណ្តាល​ក្រុម​គ្រួ​ពេទ្យ សម្រាប់​បម្រើ​ការងារ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩, ​បែងចែក​វ៉ាក់សាំង​កូ​វីដ​១៩ ​ទៅតាម​ទីកន្លែង​ចាក់​វ៉ាក់សាំង​នៅក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​, ផ្គត់ផ្គង់​ថវិកា សម្ភារៈ​ បរិក្ខារ​ចាំបាច់​សម្រាប់​បម្រើ​ការងា​រ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩, ត្រួតពិនិត្យ​តាមដាន ​និង​វាយតម្លៃ​ពី​វឌ្ឍនភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​នៅ​ទូទាំងប្រទេស​,​សម្របសម្រួល​កិច្ច​ការ​ចាក់​វ៉ាក់សាំង និង​ការងារ​ពាក់ព័ន្ធ​, សម្របសម្រួល​ជាមួយ​ដៃគូ​ជាតិ និង​អន្តរជាតិ ព្រមទាំង​អង្គការសហប្រជាជាតិ​ អង្គការ​អន្តរជាតិ អង្គការ​ក្រៅ​រាជរដ្ឋាភិបាល និង​បណ្តា​ស្ថានទូត​នានា​ ប្រចាំ​នៅ​កម្ពុជា លើ​ការងារ ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ,​រៀបចំ​របាយការណ៍ និង​រាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ​និង​កិច្ចការ​ផ្សេងៗ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការងារ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​នេះ​»​។នៅក្នុង​សេចក្តី​សម្រេច​របស់​សម្តេច​តេ​ជោ នៃ​ប្រការ​៣​បាន​អនុញ្ញាត​ឲ្យ​គណៈកម្មការ​នេះ មាន​សិទ្ធិ​រៀបចំ​អនុ​គណៈកម្មការ​ចំពោះ​កិច្ច និង​លេខាធិការដ្ឋាន សម្រាប់​គាំទ្រ​ដំណើរការ​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​នេះ និង​អាច​ស្នើសុំ​បន្ថែម​នូវ​សមាជិក​-​សមាជិកា ​ទៅតាម​ការចាំបាច់ ​ហើយ​សមាជិក​ទាំងអស់​នៃ​គណៈកម្មការ​នេះ ត្រូវ​ចូលរួម​ប្រជុំ​តាម​ការ​អញ្ជើញ របស់​ប្រធាន និង​អនុវត្ត​ភារកិច្ច​ទៅតាម​ការចាត់ចែង​របស់​ប្រធាន​ផងដែរ​។នៅក្នុង​ប្រការ​៤ នៃ​សេចក្កី​សម្រេច ​សម្តេច​តេ​ជោ បាន​អនុញ្ញាត​ឲ្យ​គណៈកម្មការ​អាច​ប្រើប្រាស់​ត្រា​របស់​ក្រសួងសុខាភិបាល​បាន​ដោយ​សេរី​ផងដែរ ​ហើយ​នៅ​តាម​ក្រសួង​ស្ថាប័ន និង​រាជធានី​-​ខេត្ត ត្រូវ​រៀបចំ​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ ដែល​ទទួលខុសត្រូវ​លើ​សម្រង់​ស្ថិតិ​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ​ក្រោម​សមត្ថកិច្ច​របស់ខ្លួន ​និង​ការងារ​ប្រតិបត្តិ​ការ​ចាក់​វ៉ាក់សាំង នៅ​តាម​ក្រសួង ស្ថាប័ន​នានា​ផងដែរ​៕​អត្ថបទ ៖ ​បាន ចក់

UN៖​ មនុស្ស ​១៤៩​នាក់​សា្លប់ និង​រាប់​រយ​នាក់​ទៀត​បាន​បាត់​ខ្លួន​នៅ​សហភាព​មី​យ៉ាន់​ម៉ា​

2021/04/27 09:59:58 am        1013
​មីយ៉ាន់ម៉ា៖ អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ បាន​ថ្កោលទោស​ចំពោះ​ការ​ស្លាប់​យ៉ាង​ច្រើន ​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ចាប់​តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ដោយ​ព្រមាន​ថា​ ក្រុម​អ្នក​តវ៉ា​ដែល​ត្រូវ​បាន​ឃុំខ្លួន​ កំពុង​ប្រឈម​នឹង​ការ​ធ្វើ​ទារុណកម្ម​ ហើយ​មនុស្ស​រាប់​រយ​នាក់​បាន​បាត់​ខ្លួន​។​​អ្នកនាំពាក្យ​ការិយាល័យ​សិទ្ធិមនុស្ស​ របស់អង្គការសហប្រជាជាតិ លោកស្រី Ravina Shamdasani​ បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​យ៉ាង​ខ្ពស់​ ក្នុង​រយៈពេល​ ១​សប្តាហ៍​កន្លង​មក​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ ជាទី​ដែល​កងកម្លាំង​សន្តិសុខ​កំពុង​ប្រើប្រាស់​កម្លាំង​ដ៏​សាហាវ​ ប្រឆាំង​នឹង​ក្រុម​បាតុករ​កំពុង​តវ៉ា​ស្ងៀមស្ងាត់​។ លោក​ស្រី​និយាយ​ថា បើ​សរុប​ទាំងអស់​ការិយាល័យ​បាន​បញ្ជាក់​ថា​ មនុស្ស​សរុប​ចំនួន ១៤៩​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​ការ​តវ៉ា​ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ​ប៉ុន្តែ​បាន​សង្កត់​ធ្ងន់​ថា ​ចំនួន​ពិតប្រាកដ​គឺ​ពិត​ជា​ខ្ពស់​ជាង​នេះ​។​​បើ​យោង​តាម​សមាគម​ជំនួយ​សម្រាប់​អ្នក​ទោស​នយោបាយ (AAPP) មនុស្ស​ជាង ១៨០​នាក់​ត្រូវ​បាន​សម្លាប់ ​រួម​ទាំង ៧៤​នាក់​នៅ​ថ្ងៃអាទិត្យ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​។​ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​យ៉ាង​ឆាប់រហ័ស ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ក្នុង​នោះ​កាលពី​ថ្ងៃ​ច័ន្ទ​មាន​មនុស្ស​ស្លាប់​ចំនួន ​១១​នាក់, ថ្ងៃ​អាទិត្យ​មាន​ ៣៩​នាក់ និង​ថ្ងៃ​សៅរ៍​មាន ​១៨​នាក់​៕អត្ថបទ៖ សុខមាន

កូរ៉េខាងជើង​ព្រមាន​រដ្ឋបាល​ថ្មី​របស់​អាមេរិក​ថា​ ប្រសិន​បើ​ចង់​បាន​សន្តិភាព​ត្រូវ​តែ​ចៀសវាង​ការ​បង្ក​ជម្លោះ​

2021/04/27 09:59:58 am        164
​​កូរ៉េខាងជើង៖ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​ បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្អូនស្រី​របស់​មេដឹក​នាំ​កូរ៉េខាងជើង​គឺ ​លោកស្រី Kim Yo Jong បាន​រិះគន់​សម​យុទ្ធ​យោធា​ដែល​កំពុង​បន្ត​នៅ​ប្រទេស​កូរ៉េខាងត្បូង​ និង​បាន​ព្រមាន​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋអាមេរិក​ ទល់នឹង​ការ​បង្ក​ជម្លោះប្រសិនបើ​ខ្លួន​ចង់បាន​សន្តិភាព​។​​សេចក្តី​ថ្លែងការណ៍​នេះ​ធ្វើឡើង ​មួយថ្ងៃ​មុន​ពេល​ដែល​ប្រមុខ​ការទូត និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​គ្រោង​នឹង​ទៅដល់​ទីក្រុង​សេ​អ៊ូ​ល​ សម្រាប់​កិច្ចពិភាក្សា​លើកដំបូង​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង​។ លោក​ស្រី Kim បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ទីភ្នាក់​ងារសារព័ត៌មាន​រដ្ឋ ​KCNA ថា យើង​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​ព្រមាន​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក ​ដែល​កំពុង​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​ការ​បាច​ពង្រាយ​ក្លិន​ម្សៅ ​នៅ​ក្នុង​ទឹកដី​របស់​យើង​។​ ប្រសិន​បើ​ខ្លួន​ចង់​រស់​នៅ​ក្នុង​សន្តិភាព​រយៈពេល ៤​ឆ្នាំ​ខាងមុខ​ ខ្លួន​គួរតែ​ចៀសវាង​ការ​បង្ក​ឲ្យមាន​ក្លិន​ស្អុយ​ នៅ​ជំហាន​ដំបូង​របស់​ខ្លួន​។ ​សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ​កូរ៉េខាងជើង​បាន​បដិសេធ​ការ​ទទូច​របស់​សហរ​ដ្ឋ​អាមេរិក​ឲ្យ​ចូលរួម​ការសន្ទនា​ ខណៈ​ដែល​ភាព​ប្រេះ​ស្រាំ​នៅ​ក្នុង​ទំនាក់ទំនង​ ដែល​បាន​ចាប់ផ្ដើម​នៅ​ក្នុង​រដ្ឋបាល​ប្រធានាធិបតី ​Donald Trump បន្ត​មកដល់​ប្រធានាធិបតី​របស់​លោក Joe Biden៕ អត្ថបទ៖ សុខមាន

WHO ជំរុញ​ពិភព​លោក​កុំ​ឲ្យ​ផ្អាក​ចាក់​វ៉ាក់សាំង​បង្ការ​ COVID-19 ខណៈ​អឺរ៉ុប​បែក​បាក់​គ្នា​ក្នុង​ការ​ប្រើ​​វ៉ាក់សាំងក្រុមហ៊ុន​ AstraZeneca

2021/04/27 09:59:58 am        305
​ស្វីស៖ អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​ ដល់​ប្រទេស​នានា​កាលពី​ថ្ងៃ​ច័ន្ទ កុំ​ឲ្យ​ផ្អាក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ បន្ទាប់ពី​បណ្ដា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ និង​ប្រទេស​មួយ​នៅ​អាស៊ី​បាន​ចូល​រួម​ផ្អាក​ ការប្រើប្រាស់​វ៉ាក់សាំង​បង្ការ​វីរុស​ COVID-19 របស់​ក្រុមហ៊ុន AstraZeneca ​ក្នុង​ចំនួន​តិចតួច​ដោយសារ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​។​​ប្រទេស​ថៃ​បាន​ប្រកាស​ពី​ផែនការ​នានា​កាលពី​ថ្ងៃ​ច័ន្ទ​ ដើម្បី​បន្ត​ការ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ រួម​សហការ​ផលិត​រវាង​អង់គ្លេស និង​ស៊ុយ​អ៊ែត​ ប៉ុន្តែ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា ​ខ្លួន​នឹង​រង់​ចាំ​មើល​ស្ថានការណ៍​សិន​ បន្ទាប់ពី​ប្រទេស​អៀរ​ឡង់ ​និង​ហូ​ឡង់​បាន​ប្រកាស​ផ្អាក​កាលពី​ថ្ងៃអាទិត្យ​។ ​​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ប្រកាស​ថា ​ខ្លួន​នឹង​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ Astra​Zeneca តាម​ការណែនាំ​របស់​វិទ្យាស្ថាន Paul Ehrlich ដែល​ជា​អាជ្ញាធរ​ទទួល​បន្ទុក​ការ​ប្រើ​ប្រាស់​វ៉ាក់​សាំង​របស់​ខ្លួន​។ ប្រទេស​បារាំង​ និង​អ៊ីតាលី​ក៏បាន​សម្រេចចិត្ត​ ផ្អាក​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​នេះ​ផង​ដែរ​។ ប្រធានាធិបតី​បារាំង​ លោក Emmanuel Macron ​បាន​និយាយ​ថា ​​បារាំង​នឹង​ផ្អាក​ប្រើ​វ៉ាក់​សាំងដោយ​រង់ចាំ​ ការ​វាយ​តំ​លៃ​ពី​និយតករ​របស់​សហភាព​អឺរ៉ុប​ នៅ​ថ្ងៃ​អង្គារ​នេះ​។នាយករដ្ឋមន្ត្រី​អ៊ីតាលី​ លោក Mario Draghi​ បាន​និយាយ​ថា​ លោក​បានសម្រេច​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​ បន្ទាប់ពី​មានការ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងសុខា​ភិបាល​របស់​លោក​។ ​ប្រទេស​ដា​ណឺ​ម៉ាក​ និង​ន័​រ​វែ​ស​បាន​រាយការណ៍​ករណី​ដាច់ដោយឡែក ​ពី​ការ​ហូរ​ឈាម​ ឈាមកក​ក្នុង​សរសៃឈាម និង​ចំនួន​ផ្លា​កែ​ត​ទាប​បន្ទាប់ពី​ការ​ចាក់​វ៉ាក់សាំង AstraZeneca។ ប្រទេស​អ៊ី​ស្លង់​ និង​ប៊ុលហ្គារី​បាន​ផ្អាក​ការប្រើប្រាស់​របស់​ខ្លួន ខណៈ​ដែល​​អូទ្រីស​បាន​ឈប់​ប្រើ​វ៉ាក់សាំង​នេះ​ជាច្រើន​វគ្គ​៕អត្ថបទ៖ សុខមាន

ការ​ព្រួយ​បារម្ភ​សកល​ចេះតែ​កើន​ឡើង ខណៈ​អ្នក​តវ៉ា​ស្លាប់​កាន់​តែ​ច្រើន​ក្នុង​ការ​បង្ក្រាប​នៅ​មី​យ៉ាន់​ម៉ា​

2021/04/27 09:59:58 am        125
​​មី​យ៉ាន់​ម៉ា៖ សហគមន៍​អន្តរជាតិ​បាន​ទទូច​សុំ​ ឲ្យ​មានការ​អត់ធ្មត់​កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​យ៉ាងហោចណាស់ ១១​នាក់​ទៀ​រត​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ ខណៈ​ក្រុម​បាតុករ​បាន​វិលត្រឡប់​ទៅ​តវ៉ា​ នៅ​តាម​ដង​ផ្លូវ​នានា​ជាថ្មី​ទាមទារ​ឲ្យ​រ​ស្តារ​ឡើងវិញ​​នូវ​លទ្ធិប្រជាធិបតេយ្យ​ ទោះបី​មានការ​បង្ក្រាប​យ៉ាង​បង្ហូរ​ឈាម​ ពី​សំណាក់​រដ្ឋាភិ​បាល​យោធា​ក៏ដោយ​។​​អង្គការសហប្រជាជាតិ​ សហរដ្ឋអាមេរិក​ ចិន​ និង​អង់គ្លេស​បាន​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា ​ដែល​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ​អំពើ​ហិង្សា​នេះ​បាន​ឆក់​យក​ជីវិត​អ្នក​តវ៉ា​ ដោយ​ស្ងៀមស្ងាត់​យ៉ាង​ហោច​ណាស់ ១៣៨​នាក់​រួម​ទាំង​ស្ត្រី​ និង​កុមារ​ ចាប់​តាំង​ពី​ក្រុម​ឧត្ដមសេនីយ៍​បាន​បណ្ដេញ​មេ​ដឹក​នាំ​ស៊ីវិល ​លោកស្រី​ Aung San Suu Kyi ចេញពី​តំណែង​កាលពី​ខែ​កុម្ភៈ​។​ រហូតមកដល់​ពេលនេះ​ ឧត្ដមសេនីយ៍​មី​យ៉ាន់​ម៉ា​មិនបាន​បង្ហាញ​សញ្ញា​ណាមួយ​ ពី​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​អំពាវនាវ​ឲ្យ​មាន​ការ​អត់​ធ្មត់​នោះ​ទេ​។​ ​ថ្ងៃ​ដ៏​អាក្រក់​បំផុត​បាន​កើត​ឡើង​កាលពី​ថ្ងៃអាទិត្យ​ នៅ​ពេល​ក្រុម​បាតុករ​ជាង​ជិត​ ៤០​នាក់​ត្រូវ​បាន​សម្លាប់ ​នៅ​ពេល​ដែល​កម្លាំង​សន្តិសុខ​បាន​បង្ក្រាប​ការ​ប្រមូល​ផ្តុំគ្នា​នានា​ គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។ ​​ប៉ុន្តែ​ការ​សម្លាប់​ទាំងនេះ​មិនបាន​បញ្ឈប់​ក្រុម​បាតុករ​ ដែល​បាន​ចេញ​តវ៉ា​ម្តង​ទៀត​កាលពី​ថ្ងៃ​ច័ន្ទ ដោយ​ប្រឈម​គ្រោះថ្នាក់​ជា​ថ្មី​ ដូច​អ្វី​ដែល​ក្រុម​អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា ​ជា​ការ​បង្ក្រាប​ដ៏​សាហាវ​របស់​រដ្ឋាភិបាល​យោធា​។​ អ្នក​ដែល​ត្រូវ​បាន​សម្លាប់​កាលពី​ថ្ងៃ​ច័ន្ទ ​ត្រូវ​បាន​គេ​បាញ់សម្លាប់​នៅ​ទីតាំង​ជាច្រើន ​ក្នុង​តំបន់​ភាគ​កណ្ដាល​របស់​ប្រទេស​នេះ៕អត្ថបទ៖ សុខមាន

​មនុស្ស ​​៣៩​នាក់​​បាន​ស្លាប់​​​នៅ​មីយ៉ាន់ម៉ា ​ក្នុង​ថ្ងៃ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​បំផុត​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​យោធា​ចាប់ផ្ដើម

2021/04/27 09:59:58 am        160
​​មី​យ៉ាន់​ម៉ា​៖ ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋប្រហារ​យ៉ាង​ហោច​ណាស់ ២២​នាក់​បន្ថែម​ទៀត​នៅ​សហភាព​មី​យ៉ាន់​ម៉ា​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ត្រូវ​បាន​បាញ់សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ ​ស្រប​ពេល​ដែល​យោធា​បាន​ប្រកាស​ច្បាប់អាជ្ញាសឹក​ នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​ទីក្រុង​យ៉ាង​ហ្គោ​ន ដែល​ជា​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​នេះ​។​ ចំណែក​​ក្រុម​អ្នក​តវ៉ា​ចំនួន ​១៦​នាក់​បន្ថែម​ទៀត ព្រម​ទាំង​មន្ត្រី​នគរបាល​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​កន្លែង​ផ្សេងៗ​ទៀត​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយ​ថា​ កម្លាំង​សន្តិសុខ​បាន​បើក​ការ​បាញ់​ប្រហារ​ ទៅលើ​ក្រុម​បាតុករ​នៅ​ក្នុង​ទីក្រុង​យ៉ាង​ហ្គោ​ន តំបន់​ភាគ​កណ្ដាល​នៃ​ទីក្រុង​បា​ហ្គោ និង​កន្លែង​ផ្សេងទៀត​កាលពី​ថ្ងៃអាទិត្យ​។​ ចំនួន​អ្នក​ស្លាប់​ចាប់​តាំង​ពី​ការ​ជួប​ជុំ​គ្នា​តវ៉ា​ កាលពី​ខែ​មុនរហូតមក​ដល់​ពេលនេះត្រូវ​បាន​គេ​ជឿ​ថា​មាន​ជាង ១០០​នាក់​។ ក្នុង​នោះ​មាន​អ្នក​ស្លាប់​យ៉ាងតិច​ចំនួន ៧០​នាក់​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ដោយ​ក្រុម​អ្នកស៊ើប​អង្កេត​ឯករាជ្យ​របស់​អង្គការសហប្រជាជាតិ ​និង​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ស្លាប់ ១០នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន​។​កាលពី​យប់​ថ្ងៃអាទិត្យ​ ច្បាប់អាជ្ញាសឹក​ត្រូវ​បាន​ដាក់​អនុវត្តន៍​នៅ​សង្កាត់​លាំង​ថា​យ៉ា និង​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ទីក្រុង​យ៉ាង​ហ្គោ​ន​ បន្ទាប់ពី​កម្លាំង​សន្តិសុខ​បាន​ចាប់ផ្ដើម​បង្ក្រាប​ក្រុម​បាតុករ ហើយ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ជាច្រើន​ត្រូវ​បាន​ឆាបឆេះ​។​ នៅ​ក្នុង​តំបន់​ដែល​ស្ថិត​ក្រោម​​ច្បាប់​អាជ្ញាសឹក ​អាជ្ញាធរ ​តុលាការត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​មេបញ្ជាការ​យោធា​។ សកម្មភាព​នេះ​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​របស់​យោធា ​ក្នុង​ការ​ចាត់វិធានការ​បង្ក្រាប ​ដែល​មុន​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​នគរបាល​៕អត្ថបទ៖ សុខមាន

ក្រុមហ៊ុន ​AstraZeneca រក​មិន​ឃើញ​ភស្តុតាង​ដែល​បញ្ជាក់​ថា​ វ៉ាក់សាំង​របស់​ខ្លួន​មាន​បញ្ហា​ប្រឈម​ខ្ពស់​នៃ​ការ​កកឈាម​

2021/04/27 09:59:58 am        368
អង់គ្លេស៖ ​ក្រុមហ៊ុន ​AstraZeneca បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ទិន្នន័យ​សុវត្ថិភាព​របស់​មនុស្ស​ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ COVID-19 របស់​ខ្លួន​មិនបាន​បង្ហាញ​ពី​ភស្តុតាង​នៃ​ការ​កើន​ឡើង​បញ្ហា​ប្រឈម​ នៃ​ការ​កកឈាម​ក្នុង​សរសៃឈាម​នោះ​ទេ​។​​ការ​ពិនិត្យ​ឡើង​វិញ​របស់​ក្រុមហ៊ុន AstraZeneca ដែល​គ្រប​ដណ្តប់​លើ​មនុស្ស​ជាង ១៧​លាន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​នៅ​ចក្រភព​អង់គ្លេស​ និង​សហភាព​អឺរ៉ុប​កើតឡើង​ បន្ទាប់ពី​ក្រុម​អាជ្ញាធរ​សុខាភិបាល​នៅ​ប្រទេស​មួយ​ចំនួន​ បាន​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​របស់​ខ្លួន​ដោយ​សារ​មាន​របាយ​ការ​ណ៍​ថា​ មាន​ឈាមកក​ក្នុង​សរសៃឈាម​ក្រោយ​ចាក់​វ៉ាក់សាំង​នេះ​រួច​។​ ​ក្រុម​ហ៊ុន​នេះ​បាន​និយាយ​ថា ​ការពិនិត្យ​ឡើងវិញ​យ៉ាង​ប្រុងប្រយ័ត្ន​ រាល់​ទិន្នន័យ​សុវត្ថិភាព​លើ​មនុស្ស​ជាង ១៧លាន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 របស់​ក្រុមហ៊ុន ​AstraZeneca នៅ​សហ​ភាព​អឺរ៉ុប​ និង​ចក្រភព​អង់គ្លេស​មិនបាន​បង្ហាញ​ពី​ភស្តុតាង ​នៃ​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​ស្ទះ​សរសៃ​ឈាម​សួត ​ការ​ស្ទះ​សរសៃឈាម​វ៉ែន​ធ្ងន់ធ្ងរ ឬ​ការ​ស្ទះ​សរសៃឈាម​សួត​ក្នុង​ក្រុម​អាយុភេទ វគ្គ​ណាមួយ​ឡើយ​ ឬ​នៅ​ក្នុង​ប្រទេស​ជាក់លាក់​ណាមួយ​។​ ក្រុម​អាជ្ញាធរ​ក្នុង​ប្រទេស​អៀរ​ឡង់​ ដា​ណឺ​ម៉ាក ​ន័​រ​វែ​ស ​អ៊ី​ស្លង់ ​និង​ហូ​ឡង់​បាន​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង ​ដោយសារតែ​បញ្ហា​ឈាមកក​ក្នុង​សរសៃ​ឈាម ខណៈ​ដែល​អូទ្រីស​បាន​ឈប់​ប្រើ​វ៉ាក់សាំង​ក្រុមហ៊ុន ​AstraZeneca មួយ​វគ្គ​ដែល​បាន​ចាក់​កាលពី​សប្តាហ៍​មុន ​ស្រប​ពេល​ដែល​ការស៊ើបអង្កេត​អំពី​ករណី​ស្លាប់ ​ដោយសារ​ជំងឺ​កកឈាម​។​ទីភ្នាក់ងារ​ឱសថ​រប​ស់​សហ​ភាព​អឺរ៉ុប​បាន​និយាយ​ថា ​គ្មាន​ការ​បង្ហាញ​ណាមួយ​ដែល​ថា ​ព្រឹត្តិការណ៍​នានា​បណ្ដាល​មក​ពី​ការ​ចាក់​វ៉ាក់សាំង​នេះ​នោះ​ទេ ជា​ទស្សនៈ​មួយ​ដែល​ត្រូវ​បាន​គាំទ្រ ​ដោយ​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​សុក្រ​។​ គួរ​ឲ្យ​ដឹង​ថា វ៉ាក់សាំង​បង្ការ​វីរុស​ COVID-19​ របស់​ក្រុម​ង​ហ៊ុន ​AstraZeneca របស់​អង់គ្លេស ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​សហការ ​ជាមួយ​សាកលវិទ្យាល័យ Oxford ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​នៅ​សហភាព​អឺរ៉ុប ​និង​បណ្ដា​ប្រទេស​ជាច្រើន​ ប៉ុន្តែ​មិនទាន់​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុម​និយតករ​អាមេរិក​នៅឡើយ​ទេ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចពិន័យយានយន្តលើ្មសជាង ១ម៉ឺនគ្រឿង និងដកពិន្ទុបណ្ណបើកបរជាង ១ម៉ឺនពិន្ទុ ក្នុងឆមាសទី១ ឆ្នាំ២០២៦
08/14/2026 11:08 AM
លោក Trump ប្រកាសពន្ធរហូតដល់ ១០០ ភាគរយលើយានដ្រូនដែលនាំចូលសហរដ្ឋអាមេរិក
08/14/2026 11:08 AM
ភ្នំពេញក្រោន ចេញទៅប្រកួតពានរង្វាន់ Pre-Season នៅម៉ាឡេស៊ី ដែលមាន ៤ប្រទេសចូលរួម
08/14/2026 11:08 AM
សមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ១៦ ប្រទេស អនុម័ត «សេចក្តីថ្លែងការណ៍រួមភ្នំពេញ» ជំរុញសមធម៌ សុខាភិបាលក្នុងយុគសម័យ AI និងការប្រែប្រួលអាកាសធាតុ
08/14/2026 11:08 AM
កម្ពុជាទទួលបានគម្រោងវិនិយោគ ៣៣ ទុនវិនិយោគ ៥២៥លានដុល្លារអាមេរិកក្នុងខែកក្កដា
08/14/2026 11:08 AM
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្តល់ឱកាសឱ្យសិស្សស្គាល់រោងជាង ឧបករណ៍ទំនើប និងការងារជាក់ស្តែង
08/14/2026 11:08 AM
មន្រ្ដីជាន់ខ្ពស់ក្រសួងធនធានទឹកដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពគម្រោងការពារច្រាំងទន្លេមេគង្គ ចំនួន ៣កន្លែង ក្នុងភូមិសាស្ដ្រខេត្តកណ្តាល
08/14/2026 10:08 AM
អ្នកគាំទ្ររំពឹងលីគរដូវកាលថ្មីកាន់តែកក្រើក ក្រោយក្លិបបានពង្រឹង និងនាំចូលកីឡាករល្អៗ​កាន់តែច្រើន
08/14/2026 10:08 AM
ក្រសួងពាណិជ្ជកម្ម បន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ បន្ថែមទៀត
08/14/2026 10:08 AM
មន្រ្ដីជំនាញក្រសួងឧស្សាហកម្ម៖ កម្មសិទ្ធិបញ្ញាជាមូលដ្ឋានគ្រឹះបង្កើនទំនុកចិត្ត និងទាក់ទាញអ្នកវិនិយោគ
08/14/2026 10:08 AM