សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

UN ចាប់ផ្ដើម​យុទ្ធនាការ​ថ្មី​ជួយ​គាំទ្រ​ដល់​ការ​ចែកចាយ​វ៉ាក់សាំង​សកល​សមធម៌​

2021/04/27 09:59:58 am        417
​អាមេរិក៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ អង្គការសហប្រជាជាតិ​បាន​បង្កើត​យុទ្ធនាការ​ថ្មី​មួយ​ ដែល​មាន​ឈ្មោះ​ថា ​Only Together ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​អំពាវនាវ​ឲ្យ​មានការ​ស្មើភាព​គ្នា ​និង​ការ​ចែក​ចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ ​COVID-19 ​ដោយ​សមធម៌ និង​ស្មើភាព​នៅ​ជុំវិញ​ពិភពលោក។​​យុទ្ធនាការ​នេះ​ផ្ដោត​សំខាន់​ទៅលើ​ភាព​ចាំបាច់ ​សម្រាប់​សកម្ម​ភាព​សកល​ដែល​ត្រូវ​សម្របសម្រួល​ដើម្បី​ធានា​ថា ​វ៉ាក់សាំង​នានា​អាច​ដំណើរការ​បាន ​នៅក្នុង​ប្រទេស​ទាំងអស់ដោយ​ចាប់ផ្ដើម​ពី​បុគ្គលិក​សុខាភិបាល និង​បុគ្គល​ដែល​ងាយ​រងគ្រោះ​បំផុត​។ លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​ ស្ដីពី​ការ​បង្កើត​យុទ្ធ​ន​ការ​នេះ​ថា យុទ្ធនាការ Only together អាច​ជួយ​យើង​ក្នុង​ការ​ការពារ​បុគ្គលិក​សុខាភិបាល​ និង​មនុស្ស​ងាយ​រងគ្រោះ​បំផុត​ក្នុង​ពិភពលោក​។​ ​លោក​បាន​បន្ថែម​ថា ​ពេលនេះ​យើង​មាន​ឧបករណ៍​ ដើម្បី​បញ្ឈប់​ការ​ឆ្លង​រាលដាល​ជំងឺ​ COVID-19 ហើយ​។ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា ​ទោះ​បី​យ៉ាង​ណា​មក​ទល់​ពេល​នេះ មាន​ប្រទេស​អ្នកមាន​មួយ​ចំនួន​តូចប៉ុណ្ណោះ ​ដែល​កំពុង​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​បាន​ច្រើន​៕ អត្ថបទ៖ សុខ​មាន

វ៉ាក់សាំង​របស់ក្រុមហ៊ុន Novavax មាន​ប្រសិទ្ធភាព​ ៩៦%​ ប្រឆាំង​នឹង​វីរុស​កូ​រ៉ូ​ណា​ដំបូង និង ​៨៦%​ ប្រឆាំង​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​នៅ​អង់គ្លេស​

2021/04/27 09:59:58 am        1588
​អង់គ្លេស៖ ក្រុមហ៊ុន ​NovavaxInc ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​ COVID-19 របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ ៩៦% ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​បង្កឡើង​ដោយ​វីរុស​ដំបូង​កូ​រ៉ូ​ណា​ នៅ​ក្នុង​ការ​សាក​ល្បង​ដំណាក់កាល​ចុងក្រោយ​ ដែល​បាន​ធ្វើ​នៅ​ក្នុង​ចក្រភព​អង់គ្លេស ជា​ការ​បោះជំហាន​កាន់តែ​ជិត​ទៅ​រក​ការ​អនុម័ត ​ផ្នែក​និយតកម្ម​វ៉ាក់សាំង។​​ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ថា ពុំ​មាន​ករណី​ឈឺ​ធ្ងន់ធ្ងរ ឬ​ស្លាប់​នៅ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ទទួ​ល​​វ៉ាក់សាំង​នេះ​ទេ ជា​សញ្ញា​មួយ​ដែល​វ៉ាក់សាំង​នេះ​ អាច​បញ្ឈប់​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​ COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី ដែល​បាន​កើន​ឡើង​ហួស​ពី​ការ​រំពឹង​ទុក​។ ​វ៉ាក់សាំង​នេះ​មាន​ប្រ​សិទ្ធភាព ​៨៦% ក្នុង​ការ​ទប់ទល់​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ​ជាច្រើន​ទៀត​ក្នុង​ការសិក្សា​ដំបូង ហើយ​ពេលនេះ​ធ្វើឡើង​នៅ​ក្នុង​ចក្រភព​អង់គ្លេស សម្រាប់​អត្រា​ប្រសិទ្ធភាព​ ៩០%​ ដែល​បាន​លាយ​បញ្ចូល​គ្នាដោយ​ផ្អែក​ទាំងស្រុង​ លើ​ទិន្នន័យ​ពី​ការ​ឆ្លង​ទាំង​ប្រភេទ​វីរុស​ដំបូង ​និង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​។​​ភាគហ៊ុន​របស់​ក្រុមហ៊ុន Novavax បាន​ហក់​ឡើង ​២២% បន្ទាប់ពី​ពេលវេលា​ជួញដូរ​ប៉ុន្មាន​ម៉ោង​កើន​ឡើង​ដល់ ២២៩​​ដុល្លារ​អាមេរិក។ ភាគហ៊ុន​ទាំងអស់​បាន​ធ្លាក់​ចុះ​ដល់ ​១០​ដុល្លារ​អាមេរិក​កាលពី​ថ្ងៃ​ទី​២១​ ខែ​មករា ឆ្នាំ​២០២០ នៅ​ពេល​ដែល​ក្រុមហ៊ុន​នេះ​បាន​ប្រកាស​ថា ​ខ្លួន​កំពុង​ផលិត​វ៉ាក់សាំង​បង្ការ​វីរុស​កូ​រ៉ូ​ណា​៕អត្ថបទ៖ សុខ​មាន

សហភាព​អឺរ៉ុប​អនុម័ត​វ៉ាក់សាំង​បង្ការ​ ​COVID-19 ដែល​ចាក់​តែ​មួយ​ដូ​ស​របស់​ក្រុមហ៊ុន Johnson & Johnson

2021/04/27 09:59:58 am        1659
​អឺរ៉ុប៖ សហភាព​អឺរ៉ុប​បាន​អនុម័ត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដែល​ចាក់​ត្រឹម​តែមួយ​ដូ​ស​របស់​ក្រុមហ៊ុន​អាមេរិក Johnson & Johnson កាលពី​ថ្ងៃ​​ព្រហស្បតិ៍ ដោយ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការ​ចាក់​ដូ​ស​ដំបូង ​ដែល​ត្រូវ​បាន​ផ្តល់​ជូន​ក្នុង​រយៈពេល​មួយ​ខែ ខណៈ​ដែល​ប្លុក​នេះ​ព្យាយាម​ព​ន្លឿ​ន​យុទ្ធនា​ការដែល​កំពុង​យឺតយ៉ាវ និង​បង្កើន​ការ​ផ្គត់ផ្គង់​របស់​ខ្លួន​។​ទីភ្នាក់ងារ​ឱសថ​របស់​សហភាព​អឺរ៉ុប (EMA) បាន​និយាយ​ថា ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 គឺជា​លើក​ទី៤ ដែល​ត្រូវ​បាន​អនុម័ត ​សម្រាប់​ការ​ប្រើប្រាស់​នៅ​សហភាព​អឺរ៉ុប បន្ទាប់ពី​វ៉ាក់សាំង​របស់ក្រុមហ៊ុន AstraZeneca សហការ​ជាមួយ​សាកលវិទ្យាល័យ Oxford, របស់​ចក្រភពអង់គ្លេស​ក្រុមហ៊ុន Pfizer-BioNTech និង​ក្រុមហ៊ុន Moderna ​របស់​សហរដ្ឋ​អា​មេរិក ហើយ​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់ ​សម្រាប់​អ្នក​ដែល​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​ទៅ​។ វា​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 លើក​ដំបូង​ដែល​ចាក់​ត្រឹមតែ​មួយដង ​ឬមួយ​ដូ​ស​។​សហរដ្ឋអាមេរិក កាណាដា និង​បា​រ៉ែ​ន​ក៏បាន​អនុម័ត​ឲ្យ​ប្រើប្រាស់ ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Johnson & Johnson នេះ​ដែរ​។ ចំណែក​អាហ្វ្រិក​ខាងត្បូង ​កំពុង​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​ភ្លាមៗ​។​​វ៉ាក់សាំង​បង្ការ​ដែល​មាន​ឈ្មោះថា វ៉ាក់សាំង COVID ជេន​សិន ​(COVID Vaccine Janssen) ដោយ​យក​ឈ្មោះ​តាម​អង្គភាព Johnson & Johnson ដែល​បាន​ផលិត​វ៉ាក់សាំង​នេះ នឹង​ជួយ​បង្កើន​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​សហភាព​អឺរ៉ុប ​បន្ទាប់ពី​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បាន​ជាប់​គាំង ដោយសារតែ​ការ​ពន្យារពេល​ចែកចាយ​ពី​ក្រុមហ៊ុន Pfizer និង AstraZeneca៕អត្ថបទ៖ សុខមាន

មនុស្ស ២៧​នាក់​ស្លាប់​ និង​ ៣៩​នាក់​របួស​បន្ទាប់ពី​រថយន្ត​ក្រុង​ដឹក​សិស្ស​ធ្លាក់​ចូល​ក្នុង​ជ្រោះ​នៅ​ឥណ្ឌូនេស៊ី​

2021/04/27 09:59:58 am        47
​ឥណ្ឌូនេស៊ី៖ នគរបាល និង​ក្រុម​អ្នក​សង្គ្រោះ​បាន​និយាយ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា រថយន្ត​ទេស​ចរណ៍ ​១គ្រឿង​បាន​ធ្លាក់​ចូល​ក្នុង​ជ្រោះ​ នៅ​លើ​កោះ​ជ្វា​ដ៏​ធំ​របស់​ប្រទេស​ឥណ្ឌូនេស៊ី បន្ទាប់ពី​ហ្វ្រាំង​រថយន្ត​ទំនងជា​ខូច ដោយ​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ​២៧​នាក់ ​និង ​៣៩​នាក់​ផ្សេង​ទៀត​រង​របួស។​ស្នងការ​នគរបាល​ក្នុងស្រុក លោក Eko Prasetyo Robbyanto បាន​និយាយ​ថា រថយន្តក្រុង​បាន​ដឹក​ក្រុម​សិស្ស​វិទ្យាល័យ​អ៊ីស្លាម គ្រូបង្រៀន និង​អាណាព្យាបាល​សិស្ស​ មកពី​ទីក្រុង​ស៊ូ​បាងក្នុង​ខេត្ត​ជ្វា​ខាងលិច នៅ​ពេល​ឧបទ្ទវហេតុ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ពុធ នៅ​លើ​ផ្លូវ​មាន​សណ្ឋាន​បត់បែន​ពិបាកធ្វើ​ដំណើរ។ ​លោក​ថា រថយន្តក្រុង​នេះ​កំពុងធ្វើដំណើរ​ត្រឡប់​ពី​ទីក្រុង​ស៊ូ​បាង បន្ទាប់ពី​ចូលរួមធម្មយាត្រាក្នុង​ស្រុក​តា​ស៊ី​ក​ម៉ា​ឡា​យ៉ា របស់​ខេត្តខាងលើ នៅ​ពេល​រថយន្តក្រុង​ធ្លាក់ចូល​ក្នុង​ជ្រោះ​ជម្រៅ​ ២០​ម៉ែត្រ បន្ទាប់ពី​អ្នកបើកបរ​បាត់បង់​ម្ចាស់ការ មិន​អាច​គ្រប់គ្រង​រថ​យន្ត​បាន នៅ​ក្នុង​តំបន់​ដែល​ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​ បាន​ធ្លាក់​ចុះ​យ៉ាង​ច្រើន​នៅ​ក្នុង​ស្រុក​ស៊ូ​ម៉េ​ដាង​។ ​លោក Robbyanto បាន​និយាយ​ថា នគរបាល​នៅតែ​កំពុង​ស៊ើបអង្កេត​នៅឡើយ ពី​មូលហេតុ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ប៉ុន្តែ​អ្នក​នៅ​មាន​ជីវិត​ពី​ឧបទ្ទវហេតុ​នេះ បាន​ប្រាប់​ក្រុម​អាជ្ញាធរ​ថា​ ហ្វ្រាំងរថយន្ត​ទំនងជា​ខូច​។ មនុស្ស​ ​៣៣​នាក់បាន​សម្រាក​ព្យាបាល ក្នុងមន្ទីរពេទ្យដោយសារ​របួសធ្ងន់ ហើយអ្នក​បើកបរ​រថយន្ត​ ក៏​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​ដែរ​៕អត្ថបទ៖ សុខមាន

ប្រមុខ ​UN ​អំពាវនាវ​ឲ្យ​របប​សឹក​មី​យ៉ាន់​ម៉ា​បោះ​បង់​ចោល​រដ្ឋ​ប្រហារ ​និង​ថ្កោល​ទោស​អំពើ​ហិង្សា

2021/04/27 09:59:58 am        51
​​អាមេរិក៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​លោក Antonio Guterres បាន​ទទូច​ដល់​យោធា​មី​យ៉ាន់​ម៉ា​ ឲ្យ​ស្តារ​ការគ្រប់គ្រង​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​​ក្នុង​ប្រទេស​នេះ​ បន្ទាប់ពី​រដ្ឋប្រហារ​កាល​ពី​ខែ​មុន​។​ ​លោក Guterres បាន​ថ្លែង​បន្ទាប់ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ​បាន​អំពាវនាវ​ជា​ឯកច្ឆន្ទ​ឲ្យ​បោះបង់ ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​នៅ​សហភាព​មី​យ៉ាន់​ម៉ា ដោយ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ​ចំពោះ​អំពើ​ហិង្សា​ប្រឆាំង​នឹង​ក្រុម​អ្នក​តវ៉ា​ដោយ​ស្ងៀមស្ងាត់ និង​អំពាវនាវ​ឲ្យរបប​សឹក​យោធា​រក្សា​ការ​អត់ធ្មត់​ខ្លាំង​បំផុត​។​​សេចក្តីថ្លែងការណ៍​រួមត្រូវ​បាន​អនុម័ត​ ដោយ​សមាជិក​ក្រុមប្រឹក្សា​ទាំង ១៥ រួម​ទាំង​ប្រទេសជិតខាង​ និង​មិត្តភ័ក្ដិ​របស់​សហភាព​មី​យ៉ាន់​ម៉ាគឺ​ប្រទេស​ចិន​ នៅ​កិច្ចប្រជុំ​មួយ​តាម​ Video Con​fer​e​nce កាលពី​ថ្ងៃ​ពុធ​។​ លោក Guterres បាន​និយាយ​ថា វា​ពិតជា​ចាំបាច់​ខ្លាំង​ណាស់​ ក្នុង​ការ​ដោះ​លែង​អ្នកទោស​ទាំងអស់​។ វា​ពិតជា​ចាំបាច់​ណាស់ ​ក្នុង​ការ​គោរព​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ និង​អនុញ្ញាត​ឲ្យ​មាន​ស្ថានភាព​មួយ ​ដែល​យើង​វិលត្រឡប់​ទៅ​រក​ការ​ផ្ទេរ​អំណាច ​តាម​បែប​ប្រជាធិបតេយ្យ​វិញ។​ ​មន្ត្រី​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក លោក Joe Biden បាន​និយាយ​ថា​ មនុស្ស​ជាង ១.៧០០នាក់​ត្រូវ​បាន​ចាប់ខ្លួន ​រួម​ទាំង​អ្នកសារព័ត៌មាន សកម្មជន​សិទ្ធិមនុស្ស និង​បុគ្គលិក​ពេទ្យ​ជាដើម​។​ ​សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​អន្តរជាតិ ​យ៉ាង​ទូលំទូលាយ​ដើម្បី​ជំរុញ​ការទទួលខុសត្រូវ ​ចំពោះ​រដ្ឋប្រហារ​ និង​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​អំពើ​ហិង្សា ព្រមទាំង​ធ្វើការ​ដើម្បី​ស្តារ​ឡើង​វិញ​ នូវ​រដ្ឋាភិបាល​ដែល​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​៕អត្ថបទ៖ សុខមាន

នាយករដ្ឋមន្ត្រី​កម្ពុជា ​ឡាវ ​វៀតណាម​ ប្តេជ្ញា​ពង្រឹង​កិច្ច​សហការ​គាំទ្រ​គ្នាទៅ​វិញ​ទៅ​មក​ជាពិសេសការ​ទប់ស្កាត់​កូវីដ​១៩

2021/04/27 09:59:58 am        88
 ភ្នំពេញ​៖ នាយករដ្ឋ​មន្រ្តី​ទាំង​បី ​ប្រទសក​ម្ពុជា​ ឡាវ ​វៀតណាម ​បាន​ឯកភាព​គ្នា​ពង្រឹង​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិការ និងការ​គាំទ្រ​គ្នាទៅវិញទៅមក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​។ ការ​ឯកភាព​គ្នាបែប​នេះ​របស់​មេ​ដឹក​នាំ​ទាំង​បី​ប្រទេស​ត្រូវ​បាន​ធ្វើឡើ​ង​តាម​រយៈ​កិច្ច​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូម្សិលមិញ​នេះ។​នាយករដ្ឋ​មន្រ្តី​ទាំង​បី ​ក៏បា​ន ​ឯក​ភាព​គ្នា​ក្នុង​ការ​ផ្តល់​ការ​ចាក់​វ៉ាក់​សាំងកូវីដ​-១៩​ ទៅ​វិញ​ទៅ​មក​ដោយ​មិនគិតថ្លៃ​ដល់​មន្រ្តី​ការទូត ​និង​សិស្ស​និស្សិត​កម្ពុជា ​ឡាវ ​និង​វៀតណាម ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​នីមួយៗ​។នាយករដ្ឋ​មន្រ្តី​ទាំងបី ​បានស​ម្តែង​នូវ​ការ​ពេញ​ចិត្ត​រួម​គ្នា​ចំពោះ​ទំនាក់​ទំនង ​និង​កិច្ច​សហប្រតិបត្តិការ ដែលកំពុង​មាន​ការ​រីក​ចម្រើន​លើ​គ្រប់វិស័យ​រវាង​ប្រទេ​សទាំ​ង​បី ​ទោះ​បី​ស្ថិត​ក្នុង​កាលៈទេសៈ​នៃ​ភាព​ប្រឈម​ខ្លាំងបណ្តាល​ពី​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩ ​ក៏​ដោយ​។ នាយករដ្ឋ​មន្រ្តី​ទាំង​បី​ ក៏​បាន​កត់​សម្គាល់​ដោយ​ក្តីរីករាយ​នូវ​ការ​កើន​ឡើង​នៃ​ទំហំ​ពាណិជ្ជ​កម្ម​រវាង ​កម្ពុជា-​ឡាវ ​និង​ កម្ពុជា-​ វៀតណាម​។ថ្នាក់​ដឹក​នាំទាំ​ង​បី ​បាន​ឯកភាព​ពង្រឹង​បន្ថែម​កិច្ច​សហប្រតិបត្តិការ លើ​វិស័យ​នយោបាយ​ សន្តិសុខ ការពារជាតិ ការគ្រប់​គ្រង​ព្រំដែន ​ពាណិជ្ជកម្ម ​និង​វិនិយោគ ​ការ​តភ្ជាប់​ ថាមពល​ និង​អប់រំ​។ នាយក​រដ្ឋ​មន្រ្តី​ទាំងបី​ ក៏បាន​ឯកភាព​បន្ត​រក្សា ​និង​អនុវត្ត​ន៍​យ៉ាង​មាន​ប្រសិទ្ធ​ភាព​នូវ​យន្តការ​នៃកិច្ច​សហប្រតិបត្តិការ​ដែល​មានស្រាប់ -​ ជំរុញ​កិច្ច​សហប្រតិបត្តិកា​រ​រវាង​បណ្តា​ខេត្ត​ជាប់​ព្រំដែន ​- អនុវត្តន៍​ឱ្យ​មាន​ប្រសិទ្ធភាព​នូវ​រាល់​កិច្ចព្រម​ព្រៀង​ស្តីពី​ការ​គ្រប់​គ្រង​ព្រំដែន ​- សហការ​បន្ថែម​ក្នុង​ការការពារ​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​រួម​ - សម្រប​សម្រួល​សកម្មភាព​ពាណិជ្ជ​កម្ម​ និង​វិនិយោគ ​ព្រម​ទាំង​ការ​ឆ្លង​កាត់​របស់​ប្រជាជន ​និង​ទំនិញ​នៅតាម​បណ្តាប៉ុ​ស្តិ៍​ត្រួត​ពិនិត្យ​ព្រំដែន​។នៅក្នុងវិស័យ​ការ​តភ្ជាប់ ​នាយករដ្ឋ​មន្រ្តី​ទាំងបី​ បាន​ឯកភាព​ពិចារណា​អំពី​ការ​ដំណើរ​ការ​ឡើង​វិញ​នូវ​ការហោះហើ​រ​អន្តរជាតិ​រវាង​កម្ពុជា ​ឡាវ​ និ​ង​វៀតណាម ​ដើម្បី​ជំរុ​ញពាណិជ្ជ​កម្ម​ និង​ការ​វិនិយោគ ​ក៏​ដូច​ជា​ការ​ផ្លាស់​ប្តូរ​រវា​ងប្រជាជន​នៃ​ប្រទេស​ទាំង​បី។​នៅក្នុង​កិច្ច​សហប្រតិបត្តិការ​ក្រប​ខណ្ឌអ​នុតំបន់ ​នាយក​រដ្ឋម​ន្រ្តីទាំ​ងបី ​បាន​ឯកភាព​ពន្លឿន​ការ​អនុវត្ត​ផែន​ការ​ការ​តភ្ជាប់​សេដ្ឋ​កិច្ច CLV ដល់ឆ្នាំ២០៣០ ដោយផ្តោតលើកិច្ចស​ហប្រតិបត្តិការ​ក្នុង​ការ​គៀង​គរ​ធនធាន​ពីដៃ​គូអភិវឌ្ឍន៍​ ដើម្បី​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ហាណូយ-​វៀង​ចន្ទន៍​ ផ្លូវ​រថភ្លើង​វៀងចន្ទន៍-វង្សអាន និងផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ។ជាងនេះទៅទៀត នាយករដ្ឋមន្រ្តីវៀតណាម និងឡាវ បាន​បញ្ជាក់សារ​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រយ៉ាង​ពេញទំ​ហឹង​ចំពោះក​ម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះរៀ​ប​ចំ​កិច្ច​ប្រជុំ​កំពូល​អនុតំបន់​មេគង្គលើក​ទី​៧ ​នៅក្នុង​ខែ​មីនា ​ឆ្នាំ​២០២១ ​កិច្ច​ប្រជុំ​កំពូល ​ASEM ​លើក​ទី​១៣ ​នៅ​ចុង​ឆ្នាំ២​០២១ ​និង​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ២០២២​។ទន្ទឹម​នេះ ​នាយក​រដ្ឋ​មន្រ្តី​ទាំងបី ​បាន​ឯកភាព​ចាត់​តាំង​ឱ្យក្រ​សួង-​ស្ថាប័ន​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​ខេត្តពាក់ព័ន្ធ​ទាំង​អស់​អនុវត្តន៍​នូវ​ការ​ព្រម​ព្រៀងគ្នា ​ដែល​បាន​សម្រេច​នៅ​ក្នុង​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​នេះ ​ក៏ដូ​ច​ជាកា​របង្កើន​មិត្តភាព ​និង​កិច្ច​សហប្រតិបត្តិ​ការ​ពហុវិស័យ​រវាង​បណ្តា​ប្រទេស​ទាំង​បី ​កម្ពុជា-​ឡាវ និ​ង​វៀតណាម​។ជាចុង​បញ្ចប់ ​ថ្នាក់​ដឹក​នាំ​ទាំង​បី​ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា ​លើ​បញ្ហា​តំបន់ ​និង​អន្តរជាតិ ​ដែល​ជា​ផលប្រយោជន៍ ​និង​ក្តី​បារម្ភ​រួម​ផង​ដែរ​៕ អត្ថបទ៖ មុត សុទ្ធ

កីឡាទូកក្ដោង គ្រោងបង្កើត​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺនផ្ទាល់ខ្លួន នៅឆ្នេររាម

2021/04/27 09:59:58 am        34

កម្ពុជាបានត្រៀមរួចរាល់នូវរថយន្តសំរាប់ដឹកជញ្ជូនវ៉ាក់សាំងកូវីដ១៩ ខណៈដែលវ៉ាក់សាំងជាជំនួយចិននឹងមកដល់ក្នុងសប្តាហ៍នេះ

2021/04/27 09:59:58 am        314

សម្តេចពិជ័យសេនា ទៀ បាញ់ អះអាងថា វ៉ាក់សាំងការពារមេរោគកូវីដ១៩ ដែលរដ្ឋាភិបាលចិនផ្តល់ឱ្យកម្ពុជានឹងមកដល់ក្នុងសប្តាហ៍នេះ ខណៈក្រុមគ្រូពេទ្យឯកទេសចិនចំនួន៤រូប បានមកដល់កម្ពុជាហើយ

2021/04/27 09:59:58 am        77
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានអះអាងថា វ៉ាក់សាំងការពារមេរោគកូវីដ១៩ ដែលរដ្ឋាភិបាលចិននឹងផ្តល់ឱ្យកម្ពុជានោះនឹងមកដល់ក្នុងសប្តាហ៍នេះ ខណៈក្រុមគ្រូពេទ្យឯកទេសចិនចំនួន៤រូប ដែលធ្វើបទបង្ហាញអំពីរបៀបនៃការទុកដាក់នូវវ៉ាក់សាំងនេះ បានមកដល់ប្រទេសកម្ពុជាហើយ។ការបញ្ជាក់បែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យព្រះកេតុមាលា ។

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម

2021/04/27 09:59:58 am        32
ភ្នំពេញ៖ នៅល្ងាចថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ–ឥស្លាម សរុបចំនួន ៤,៧៥០នាក់ មកពីតាមបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញ។ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសាសនិកឥស្លាមមកពីបរទេសចំនួន ៣២០នាក់ ដែលមាន៣២ជាតិសាសន៍ រួមទាំងតំណាងរបស់លោកអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម OIC ចំនួន ៣នាក់ផងដែរ។ការជួបជុំពិសារអាហាស្រាយបួស «ខែរ៉ាម៉ាឌន» ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅពេលនេះ គឺជាលើកទី៦ហើយ គិតចាប់តាំងពីឆ្នាំ២០១៤មក។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីដ៏សំខាន់របស់ខ្មែរ–ឥស្លាម នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោចំពោះបងប្អូនខ្មែរ–ឥស្លាម ទោះបីជាសម្តេចជាអ្នកកាន់ព្រះពុទ្ធសាសនាក៏ដោយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Jared Kushner នឹងទៅកាន់អ៊ីស្រាអែល និងអេហ្ស៊ីបសប្តាហ៍ក្រោយ ដើម្បីពិភាក្សាពីផែនការសន្តិភាពហ្កាហ្សា
08/14/2026 11:08 AM
សហរដ្ឋអាមេរិក ប៉ាណាម៉ា និងដៃគូក្នុងតំបន់ បញ្ចប់សមយុទ្ធការពារព្រែកជីកពហុជាតិសាសន៍
08/14/2026 11:08 AM
ប្រធានាធិបតីម៉ិកស៊ិក៖ ប្រទេសកូឡុំប៊ី បានច្រានចោលក្រុមជួយសង្គ្រោះរញ្ជួយដីរបស់ខ្លួន
08/14/2026 11:08 AM
Doku បន្តកិច្ចសន្យា ៥ ឆ្នាំជាមួយ Manchester City និងសរសើររបៀបដឹកនាំរបស់ Maresca
08/14/2026 11:08 AM
អ៊ុយក្រែនវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី ខណៈភាគីជម្លោះទាំងពីរបាញ់ផ្លោងដាក់គ្នាសម្លាប់មនុស្ស២នាក់
08/14/2026 11:08 AM
សមត្ថកិច្ចពិន័យយានយន្តលើ្មសជាង ១ម៉ឺនគ្រឿង និងដកពិន្ទុបណ្ណបើកបរជាង ១ម៉ឺនពិន្ទុ ក្នុងឆមាសទី១ ឆ្នាំ២០២៦
08/14/2026 11:08 AM
លោក Trump ប្រកាសពន្ធរហូតដល់ ១០០ ភាគរយលើយានដ្រូនដែលនាំចូលសហរដ្ឋអាមេរិក
08/14/2026 11:08 AM
ភ្នំពេញក្រោន ចេញទៅប្រកួតពានរង្វាន់ Pre-Season នៅម៉ាឡេស៊ី ដែលមាន ៤ប្រទេសចូលរួម
08/14/2026 11:08 AM
សមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ១៦ ប្រទេស អនុម័ត «សេចក្តីថ្លែងការណ៍រួមភ្នំពេញ» ជំរុញសមធម៌ សុខាភិបាលក្នុងយុគសម័យ AI និងការប្រែប្រួលអាកាសធាតុ
08/14/2026 11:08 AM
កម្ពុជាទទួលបានគម្រោងវិនិយោគ ៣៣ ទុនវិនិយោគ ៥២៥លានដុល្លារអាមេរិកក្នុងខែកក្កដា
08/14/2026 11:08 AM