សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

សម្តេច ​ស ​ខេង ​ថ្លែង​ថា​​ គ្មាន​ការ​លើក​លែង​ចំពោះ​បុគ្គល​ដែល​ផ្តល់​ និង​កាន់​នូវ​ឯកសារ​កម្ពុជា​មិន​ត្រឹម​ត្រូវ​

2021/04/27 09:59:58 am        33
ភ្នំពេញ​៖ សម្តេច​ក្រឡា​ហោម​ ស​ ខេង​ ឧប​នាយក​រដ្ឋ​មន្រ្តី​​ និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​ បានថ្លែង​អះ​អាង​ថា​ ចាប់​ពី​ពេល​នេះ​តទៅ​គ្មាន​ការ​លើក​លែង​ចំពោះ​ម​ន្រ្តី​ណា ​ដែល​បាន​ផ្តល់នូវ​ឯកសារ​សញ្ជាតិ ​កម្ពុជា​មិន​ត្រឹម​ត្រូវ​ដល់​ជន​បរទេស​នោះ​ឡើយ ​ខណៈ​រហូត​មក​ដល់​ពេល​នេះ​អគ្គ​នាយដ្ឋាន​អន្តោ​ប្រវេសន្ត​ដក​ហូតឯកសារ​រដ្ឋបាល​កម្ពុជា​មិនប្រ​ក្រតី ​ដែលកា​ន់​កាប់​ដោយ​ជន​បរទេស​បាន​ចំនួន​ ៣៧,៤៤១​ច្បាប់​ និង​បណ្ដេញ​ទៅ​ប្រទេស​គេ​វិញ​ជិត​ពីរ​ម៉ឺន​នាក់​ហើយ​នោះ។​ថ្លែង​នៅ​ក្នុង​កម្ម​វិធី​ប្រជុំ​ផ្សព្វ​ផ្សាយ​លទ្ធ​ផល​ការងារ​ ដក​ហូត​ឯកសារ​រដ្ឋបាលក​ម្ពុជាមិ​នប្រ​ក្រតី​ដែលជនបរទេស​កាន់​កាប់​ប្រើប្រាស់ ​និង​ការ​ទទួល​ពាក្យ​សុំ​ប្រកាស​ទទួល​ស្គាល់​ជា​ជន​បរទេស​អន្តោរ​ប្រវេសន្ត ​និង​ប័ណ្ណ​ស្នាក់​នៅ​អចិន្រ្តៃយ៍​នា​ព្រឹក​ថ្ងៃ​ទី​១៧ ​ខែ​កក្កដា​ ឆ្នាំ​២០១៩ ​នៅ​ក្រសួង​មហា​ផ្ទៃ​សម្តេច​ក្រឡា​ហោម​ ស ខេង​ បាន​លើក​ឡើង​ថា ​ចាប់​ពីពេល​នេះ​តទៅ​ត្រូវ​តែ​លុប​បំបាត់​ចំពោះ​ការ​ផ្តល់​នូវ​ឯកសារ​ឬ​អត្ត​សញ្ញាណដល់​ជន​បរទេស​ដោយគ្មាន​អនុក្រឹត្យ​ឬរា​ជ​ក្រឹត្យ ​បើ​ពុំ​ដូច្នេះ​ទេ​នឹង​ទទួល​ទោស​ទៅ​តាម​ច្បាប់​ជា​ធរមាន​។សម្តេចបាន​សង្កត់​ធ្ងន់​ថា​«កាលពី​កន្លង​ទៅមា​ន​ករណី​នេះ​ច្រើន​ណាស់ ​ចំពោះ​ការផ្តល់ ​នូវ​ឯកសារ​គ្មានរាជ​ក្រឹត្យ​ត្រឹម​ត្រូវ​ដល់​ជន​បរទេស ​ហើយ​ក្នុង​នាម​ជា​មន្រ្តី​អនុវត្តន៍​ច្បាប់​ត្រូវ​ បញ្ឈប់​ដាច់​ខាត់​បើ​ពុំដូ​ច្នេះទេ​នឹងត្រូវ​ទទួល​ទោស​ទៅ​តាម​ច្បាប់​»។ទាក់​ទង​នឹង​ករណី​នៃ​ការ​ផ្តល់​នូវ​ឯក​សារ​មិន​ប្រក្រតី​នេះដែរ​ឯកឧត្តម​ គៀត​ ច័ន្ទថារិទ្ធ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​នគរបាល​អន្តរប្រវេសន្ត​បាន​បញ្ជាក់​ថា ​នាពេល​កន្លង​ទៅ ​មាន​មន្រ្តី​ខិល​ខូច​បាន​ផ្តល់​នូវ​ឯកសារ​មិន​ប្រក្រតី​ទាំង​នោះ​ច្រើន​ដល់​ជន​បរទេស​ជា ​ពិសេសគឺ​ជ​ន​ជា​តិ​វៀតណា​ម​តែម្ត​ង​។ ​តែយ៉ា​ង​ណាក៏ដោយចាប់​ពីពេលនេះ​ត​ទៅ​គឺ​នឹ​ង​គ្មាន​បន្ត​ទៀត​នោះ​ឡើយ​។យោង​តាម​ឯកសារ​របស់​អគ្គនាយក​ដ្ឋានអ​ន្តោរ​ប្រវេសន្ត​បាន​ឲ្យដឹ​ង​ថារ​ហូតម​ក​ដល់​ពេល​នេះ​អាជ្ញាធរ​បាន​ដក​ហូត​ឯក​សារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​កាន់​កាប់​និង​ប្រើ​ប្រាស់​ដោយ​ជន​បរទេស​គឺ​មាន​ចំនួន​៣៧​,៤៤១ច្បា​ប់​ ក្នុង​ចំនួន​២០,០៩៣​គ្រួសារ ​មនុស្ស​រួម​ចំនួន​៦៩,៨៧១​នាក់។​ ជាមួយ​គ្នានោះ​ឯ​កសារ​ដដែល​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​នគរបាល​អន្តប្រវេសន្ត​ក៏​បាន​ទទួល​ពាក្យ​ សុំ​ប្រកាស​ទទួល​ស្គាល់​ជ​នបរទេស​អន្តោប្រវេសន្ត ​និង​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍នៅ​កម្ពុជា​ចំនួន​៦០៥៦១​ឯកសារ ​ដោយ​មាន​មនុស្ស​២៨៥៧២​ គ្រួសារ ​និង​មាន​សមាជិក​សរុប​ ៨៨,១១២​នាក់​ មាន​ ១១​សញ្ជាតិ ​ហើយ​តជន​បរទេស​រស់​នៅ​កម្ពុជា​សព្វថ្ងៃមា​ន​ចំនួន​៨៨,១១២​នាក់​ បើបូក​ទាំង​ជន​បរទេស​ កំពុង​ជាប់​ពន្ធនាគារ​ទៀត ​គឺ​ស្នើនឹង​៩​ម៉ឺន​នាក់​៕

ក្រសួង​សេដ្ឋកិច្ច​ថា កម្ពុជា​ចង់បាន​កម្ចី​ពី​បារាំង​ច្រើនជាង​១០០​លាន​អឺរ៉ូ​ក្នុង​រយៈពេល​១​ឆ្នាំៗ​

2021/04/27 09:59:58 am        36
​ភ្នំពេញ៖ ឯកឧត្ដម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​លើក​ទី​៣ រវាង​រាជរដ្ឋា​ភិបាល​កម្ពុជា និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍​(AFD)​។ ក្នុង​នោះ កម្ពុជា​កំពុង​ពិនិត្យ​លទ្ធ​ភាព​ដើម្បី​ស្នើឱ្យ​ភាគី​បារាំង​ផ្តល់​កម្ចី​ច្រើនជាង​១០០​លាន​អឺរ៉ូ​ដែល​ស្មើនឹង​ជាង​១១០​លាន​ដុល្លារ​។​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា ម្ពុ​ជា​កំពុង​ពិភាក្សា​អំពី​គម្រោង​ក​ម្ខី​ពី​រាជរដ្ឋាភិបាល​បាំង​បន្ថែមទៀត​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ដែល​តម្រូវការ​ទឹកប្រាក់​ពី​បារាំង​ច្រើនជាង​១០០​លាន​អឺរ៉ូ​ដែល​ស្មើ​ប្រមាណ​១១០​លាន​ដុល្លារ​អាមេរិក​។សម្រាប់​កម្ចី​នេះ កម្ពុជា​បាន​ផ្តោត​ការអភិវឌ្ឍន៍​ទៅលើ​គម្រោង​ធំៗ​ដូចជា ការអភិវឌ្ឍន៍​នគរូបនីយកម្ម វិស័យ​អគ្គិសនី បញ្ហា​ផ្គត់​ផ្គង់​ទឹក និង​ការរៀបចំ​គ្រប់គ្រង​ទីក្រុង ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែលជា​ចំណុច​សំខាន់ សម្រាប់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ភាព​ប្រកួត​ប្រែង​របស់​កម្ពុជា ក៏​ដូចជា​ការពង្រីក​ធនធាន​ទឹកជា​ដើម ។​សូម​បញ្ជាក់​ថា ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​​(AFD) បានផ្តល់​ជា​កម្ចី និង​ជំនួយ​ឥតសំណង​។ ក្នុង​នោះ​ ឯកឧត្តម ​វ​ង្សី វិស្សុត បន្តថា តាមរយៈ​កិច្ច​សហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​បារាំង​នេះ បាន​ធ្វើឱ្យ​បារាំង​ក្លាយ​ជា​អ្នកផ្តល់​ហិរញ្ញប្បទាន​ធំ​មួយ​ដល់​កម្ពុជា ក្នុង​នោះ​ បារាំង​បានផ្តល់​ជំនួយ​ពី​៤ ទៅ​៥ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​ផ្តល់​ប្រាក់​កម្ចី​ហិរញ្ញ​សម្បទាន​ចំនួន​១០០​លាន​អឺរ៉ូ​ដែល​ស្មើនឹង​ជាង​១១០​លាន​ដុល្លារ​នៅ​ក្នុង​មួយឆ្នាំៗ​៕

សម្តេច​តេជោ ​ហ៊ុន ​សែន ​បន្ត​អញ្ជើញ​ចុះសួ​រសុខទុក្ខ ​និង​ចែក​អំណោយ​ជូន​ពលរ​ដ្ឋរ​ងគ្រោះជំ​នន់ទឹក​ភ្លៀង នៅ​ស្រុក​អូរ​ជ្រៅ ​និងម៉ា​ឡៃ​១​ម៉ឺន​គ្រួសារ​ទៀត​

2021/04/27 09:59:58 am        33
បន្ទាយមានជ័យ ៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ ​ដល់​ប្រជាពលរដ្ឋ​ អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់​នៅ​ទូទាំង​ប្រទេស​ បន្ទាប់ពី​ទឹក​ស្រក​ទៅវិញ ត្រូវ​យកចិត្តទុកដាក់​ប្រឹងប្រែង ​ស្តារ​ជីវភាព ​និង​ការខូចខាត​ឡើងវិញ​។ក្នុងឱកាស​បន្ត​បេសកកម្ម​សួរសុខទុក្ខ ​និង​ចែក​អំណោយ​សង្គ្រោះ​បន្ទាន់​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង ​ខេត្តបន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃទី​២៤ ​ខែតុលា​នេះ ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ ​និង​ប្រជាពលរដ្ឋ ​យកចិត្តទុកដាក់​ប្រឹងប្រែង​ការស្ដារ ​ជីវភាព ​និង​ការខូចខាត​ហេដ្ឋា​រចនា ​សម្ព័ន្ធ​នានា ​ជាពិសេស​សាលារៀន ត្រូវ​ត្រួត​ពិនិត្យ​មើល​ឱ្យ​បាន​ត្រឹម ត្រូវ ​ចៀសវាង​មានការ​បែកបាក់​បង្ក​គ្រោះថ្នាក់​ដល់​សិស្ស ​ពេល​បើក​សាលារៀន​ចូល​សិក្សា​ឡើងវិញ​។ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​មួយ​ដែល​បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ​ក្នុងចំណោម​រាជធានី​ខេត្ត​ចំនួន ១៩ ដោយសារ​ជំនន់​ទឹកភ្លៀង ​ដែល​ក្នុង​ស្ថានភាព​ដ៏​គួរ​ឱ្យ​អាណិតអាសូរ​នេះ ​សម្ដេច​តេ​ជោ និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ​និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​គណបក្ស​ប្រជាជន​កម្ពុជា ​អាជ្ញាធរ កង​កម្លាំង​ប្រដាប់អាវុធ​គ្រប់ ប្រភេទ​ បាន​នឹង​កំពុង​យកចិត្តទុកដាក់​ទាំង​ថ្ងៃទាំងយប់ ​ដើម្បី​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​៕​អត្ថបទ​៖ មុត សុទ្ធ

សម្តេច​តេ​ជោ​ ថ្លែងថា​ សម្ដេច​មានលទ្ធភាព​ពន្លត់ភ្លើង​សង្គ្រាម​តែ​គ្មាន​លទ្ធភាព​ពន្លត់​ក្រុម​ពួក​អាសិរពិស

2021/04/27 09:59:58 am        37
​បន្ទាយមានជ័យ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងថា សម្ដេច​មានលទ្ធភាព​ត្រឹម​ពន្លត់ភ្លើង​សង្គ្រាម ​ប៉ុណ្ណោះ ប៉ុន្តែ​គ្មាន​លទ្ធភាព​ពន្លត់​ក្រុម​ពួក​អាសិរពិស​ ដែល​តែងតែ​ទាមទារ​ឱ្យ​សម្ដេច​ចុះចេញ​ពី​តំណែង​បានឡើយ​។ក្នុង​ពិធី​សំណេះសំណាល និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ ក្នុង ស្រុក​ម៉ាឡៃ ​ខេត្តបន្ទាយមានជ័យ ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា​នេះ ​សម្តេច​តេ​ជោ ​ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ បាន​បញ្ជាក់ថា ​សម្ដេច​ បាន​ឡើងកាន់តំណែង​ គឺ​តាម​ការបោះឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ ​ហើយ​បើសិនជា​ចុះ​វិញ ​ក៏​តាម​ការបោះឆ្នោត​ដែរ​។នៅពេល​មាន​វត្តមាន​លើ​ទឹកដី​ស្រុក​ម៉ាឡៃ​នេះ សម្ដេច​តេ​ជោ ​ក៏បាន​រំលឹក​អំពី​នយោបាយ​ឈ្នះ ឈ្នះ ដែល​ចាប់ផ្ដើម​ពី​ទីនេះ​ ដោយ​សម្ដេច​ បានបញ្ជាក់​ថា ​នយោបាយ​ឈ្នះ ឈ្នះ​ បើ​គ្មាន​តួអង្គ​អ៊ី​ឈាន​ទេ មិន​ អាច​ចាប់ផ្ដើម​បាន​ឡើយ​។ ដូច្នេះ ២៤​ឆ្នាំ​ក្រោយនេះ​ កម្ពុជា ​បាន​ឯកភាព​ទឹកដី​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ​ដែល​តែង​តែ​មាន​សង្គ្រាម​អូសបន្លាយ​រាប់រយឆ្នាំ​មក​នោះ​ ហើយ​បន្ទាប់ពី​សមាហរណកម្ម តំបន់​ម៉ាឡៃ ​និង​បណ្ដា​ស្រុក​តាម​ខ្សែបន្ទាត់​ព្រំដែន​នេះ ​បាន​ប្រែក្លាយ​ពី​តំបន់​សមរភូមិ​ប្រយុទ្ធ​ដ៏​ស្រួច ស្រាវ​ពី​អតីតកាល ​មក​ជា​តំបន់​អភិវឌ្ឍន៍​រីកចម្រើន​។ជាមួយ​នឹង​ការ​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ស្រុក​ម៉ាឡៃ ​ក៏ដូចជា ​អ្នក​ខេត្តបន្ទាយមានជ័យ ទាំងមូល ​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ សម្តេច​តេ​ជោ​ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ បន្ត​គាំទ្រ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ឆ្នាំ​២០២៣​ ជា​បន្តទៀត​ ដើម្បី​បន្ត​រួមសុខ​រួមទុក្ខ ​ជាមួយគ្នា​តទៅទៀត​៕​អត្ថបទ​ ៖​ មុត សុទ្ធ

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ មានប្រសាសន៍ថា ​គ្រោះធម្មជាតិ​មិន​អាច​អ្នកណា​ហាមឃាត់​បានទេ​ តែ​យើង​មាន​សមត្ថភាព​អាច​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ

2021/04/27 09:59:58 am        65
ភ្នំពេញ ៖​ ក្នុង​ពិធី​សំណេះសំណាល​ និង​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ខណ្ឌ​ច្បារអំពៅ​ ១.២៥០​គ្រួសារ ​មកពី​៦​សង្កាត់ ​នៅ​ព្រឹក​ថ្ងៃទី​២៥ ​តុលា​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា​ មានប្រសាសន៍ថា ​គ្រោះធម្មជាតិ​នានា គឺ​មិន​អាច​មាន​អ្នកណា ហាមឃាត់​បានទេ ​តែ​យើង​មាន​សមត្ថភាព ​អាច​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ពី​គ្រោះ​មហន្តរាយ​បាន​ទាន់​ពេលវេលា​។នៅក្នុង​ឱកាស​ចែក​អំណោយ​មនុស្សធម៌​នេះ ​សម្តេច​ ក៏បាន​ពាំ​នាំ​នូវ​ព្រះរាជ​បណ្ដាំ​ផ្ញើ​សួរសុខទុក្ខ​ពី​ព្រះ​វររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស ​ក៏ដូចជា​ ព្រះករុណា​ព្រះមហាក្សត្រ​ជូន​ចំពោះ​ជន​រួមជាតិ​ដែល​ជា​និច្ចកាល​ព្រះអង្គ​ទាំង​ទ្វេតែងតែ​យក​ព្រះទ័យ​ទុកដាក់​គិតគូរ​អំពី​សុខទុក្ខ ​របស់​ប្រជារាស្ត្រ​ នៅ​គ្រប់​ទីកន្លែង ​ជាពិសេស​ក្នុង​ស្ថានភាព​ដែល​ជួប​គ្រោះ​មហន្តរាយ​នានា​។សម្ដេច បាន​សំដែង​នូវ​សេចក្តី​អាណិត​ និង​រីករាយ​ដែល​បាន​មក​ជួប​សំណេះសំណាល​ និង​ចែក​អំណោយ​ និង​សួរសុខទុក្ខ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ផ្ទាល់ ​ហើយ​សម្តេច​ បញ្ជាក់ថា នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​ការ​រួមសុខ​រួម​ទុក្ខ​របស់​កាកបាទក្រហម ​ក៏ដូចជា​ រាជរដ្ឋាភិបាល ​និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ជា​និច្ចកាល​តែងតែ​នៅ​ជាមួយ​ប្រជាជន​គ្រប់ការ​លំបាក ។អំណោយ​ទាំងនេះ​ គ្រាន់តែ​ជួយ​សម្រាល​នូវ​ការ​លំបាក​បាន​មួយគ្រា ប៉ុណ្ណោះ​ ប៉ុន្តែ​អ្វីដែល​សំខាន់​បងប្អូន​ត្រូវខិតខំ​បង្កបង្កើនផល​ស្តារ​ការខូចខាត ប្រកប​របរ​ចិញ្ចឹមជីវិត​ជាថ្មី​ឡើងវិញ ​បន្ទាប់ពី​ទឹក​ស្រក​។ ​សម្តេច ​បាន​បន្តថា ​នៅ​ទូទាំង​ពិភពលោក​ គឺ​គ្មាន​ប្រទេស​ណា​អាច​ទប់ស្កាត់​ ហាមឃាត់​មេឃ ​មិន​ឱ្យមាន​ព្យុះ ភ្លៀង ខ្យល់​គ្រោះ​ទឹកជំនន់​ និង​គ្រោះ​មហន្តរាយ​ផ្សេងៗ​បានទេ ហើយ​ប្រទេស​ជិតខាង​យើង​ក៏​កើតមាន និង​ធ្ងន់ធ្ងរ​ជាង​យើង​ទៅទៀត​។​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បាន​បន្តថា ​កាក​បាទក្រហមកម្ពុជា ​មានលទ្ធភាព​អាច​ធ្វើ​សកម្មភាព​ទៅ​បាន​ទាំង​ពេល​បច្ចុប្បន្ន និង​កន្លងមក ក៏​អាស្រ័យ​ដោយ​ការចូលរួម​គាំទ្រ​ពី​សប្បុរសជន​នានា​ ជា​សំភារៈ ថវិកា ដើម្បី​យក​ទៅ​ទិញ​សំភារៈ​មក​ចែកជូន​ដោយ​ផ្ទាល់ដៃ ឱ្យ​បាន​ទាន់ពេលវេលា ​ដោយ​មិន​ប្រកាន់​ពណ៌ សម្បុរ បក្សពួក​ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​ ហើយ​អំណោយ​ចែក​ជូន​នៅថ្ងៃនេះ​ សម្តេច​ក៏បាន​សុំ​ការ​អធ្យាស្រ័យ​ដល់​បងប្អូន​នៅ​សង្កាត់​ពីរ​ទៀត​ ដែល​មិន​ជន់​លិច ​សូម​កុំ​មានការ​ច្រណែន​នឹង​បងប្អូន​ទាំង​១.២៥០​គ្រួសារ​នេះ​។​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បាន​បន្តថា គ្រោះ​ជំនន់​ទឹកភ្លៀង​នេះ ​រាជរដ្ឋាភិបាល ​កាកបាទក្រហម អាជ្ញាធរ ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ថ្នាក់ រួម​ទាំង​យុវជន​កាកបាទក្រហម​ កាយរឹទ្ធិ ព្រះសង្ឃ ​និង​សប្បុរសជន ​បាន​សស្រាក់សស្រាំ ធ្វើ​សកម្មភាព​ព្រមៗ​គ្នា ​ទាំងថ្ងៃទាំងយប់​ ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​មកកាន់​ទីទួល​សុវត្ថិភាព ​និង​បង្ក​លក្ខណៈ​ចែក​ជូន​នូវ​អំណោយ​សង្គ្រោះ​បន្ទាន់​នៅ​គ្រប់​ទីកន្លែង ក្នុងចំណោម​ខេត្ត ក្រុង ដែល​ជន់​លិច​ចំនួន​១៩ ។ ​ខេត្ត​ក្រុង​ដែល​ធ្ងន់ធ្ងរ​ជាងគេ គឺ​បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន ដែល​ខេត្ត​ក្រុង​ទាំង​បួន​នេះ​ កាកបាទ​បាន​បញ្ជូន​ថវិកា​ ១០០​លាន​រៀល​ ដើម្បី​ធ្វើ​សកម្មភាព​ជាបន្ទាន់​ ហើយ​ក្រៅពីនោះ​ ក៏មាន​សកម្មភាព​ចុះជួយ​ជាច្រើន​តាមរយៈ​មន្ត្រី​រាជរដ្ឋាភិបាល ​សាខា​កាកបាទក្រហម​ យុវជន​ស្ម័គ្រចិត្ត ព្រះសង្ឃ និង​សប្បុរសជន​នានា​ផងដែរ​។ក្នុងស្ថានភាព​ នៃ​គ្រោះទឹកជំនន់​ដែល​មិនទាន់​មានការ​ស្រក​អស់​នៅឡើយ​នេះ សម្តេច​ ក៏បាន​ផ្ដាំផ្ញើ​ដល់​ពុក ម៉ែ បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​គ្រប់​ទីកន្លែង ​សូមមេត្តា​ប្រុងប្រយ័ត្ន កូនចៅ ​កុំឱ្យ​មាន​ការ​លង់ទឹក ការពារ​ប្រសើរ​ជាង​ព្យាបាល​ដោយ ​ត្រូវ​ពិនិត្យមើល​លើ​ផ្ទះ​សម្បែង​ខ្លាចក្រែង​មាន​សត្វ​អាសិរពិស ​ត្រូវ​រក្សា​អនាម័យ​ដោយ​ត្រូវ​ពិសារ​ទឹក​ដាំ​ឆ្អិន ​ចៀសវាង​កើត​ជំងឺ​ដង្កាត់​ផ្សេងៗ​ បន្ថែមទៀត ។​ បន្ថែម​លើ​នេះ​ ទោះបី​កម្ពុជា ​មិន​មាន​អ្នក​ស្លាប់​ដោយសារ​កូ​វីដ​១៩ ​ប៉ុន្តែ​យើង​មិន​ត្រូវ​ភ្លេចខ្លួន​អំពី​វិធាន​ការពារ​ការ​ឆ្លង​កូ​វីដ​១៩​ឡើយ ​ព្រោះថា ​នៅ​លើ​ពិភពលោក​សព្វថ្ងៃ បណ្តា​ប្រទេស​ជាច្រើន ​នៅមាន​អ្នក​ឆ្លង និង​ស្លាប់​បាត់​បង់ជីវិត​ជាច្រើន​រៀងរាល់ថ្ងៃ​។សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អម​ដោយ​សប្បុរសជន លោកជំទាវ ឯកឧត្តម ជា​សមាជិក សមាជិក ​មន្ត្រី​សាខា យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម​ បាន​ចែក​ជូន​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​នៃ​ខណ្ឌ​ច្បារអំពៅ ​មកពី​៦​សង្កាត់ រួមមាន​សង្កាត់​និរោធ​,​វាល​ស្បូវ​ ក្បាលកោះ​,​ព្រែក​ឯង​,​ព្រែក​ថ្មី​,​និង​សង្កាត់​ព្រែកប្រា សរុប​១.២៥០​គ្រួសារ ​ដែល​ក្នុង​១​គ្រួសារៗ​ ទទួល​បាន​អង្ករ​៣០​គ​.​ក​, មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ ឃី​ត ដែលមាន​សារុង មុង ភួយ អាវយឺត ​អាហារ​សំរន់​នំប៉័ង​ ទឹក​សុទ្ធ​ផងដែរ​។​អំណោយ​ដែល​បាន​ចែកជូន​នៅថ្ងៃនេះ​ សរុប​ជា​ថវិកា​អស់​ជាង​៥​ម៉ឺន​៣​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​៕អត្ថបទ​ ៖ មុត សុទ្ធ

ប្រទះឃើញ​កូន​ក្រពើ​ត្រី​ ទើប​នឹង​ញាស់​ចំនួន​ ១៥​ក្បាល ​នៅ​ក្នុង​បឹង​ធម្មជាតិ​

2021/04/27 09:59:58 am        30
ភ្នំពេញ៖ អង្គការ WCS បាន​ចែកចាយ​រូបភាព ​និង​វីដេអូ​បង្ហាញ​អំពី​កូន​ក្រពើ​ត្រី (Siamese crocodile) ដែល​ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត ​ក្នុងចំណោម​ប្រភេទ​សត្វ​ក្រពើ​ជិត​ផុត​ពូជ​បំផុត​ដទៃទៀត​ នៅលើ​ពិភពលោក កំពុង​ហែល​នៅ​ក្នុង​បឹង​ធម្មជាតិ​មួយ ​ស្ថិត​ក្នុង​ស្រុកស្រែ​អំបិល ខេត្តកោះកុង​។​​រូបភាព​ទាំងនេះ​ ថត​បាន​ដោយ​ក្រុម​ការពារ​សំបុក​ក្រពើ​ត្រី​ នៃ​អង្គការ WCS ក្នុង​កំឡុងពេល​ចុះ​ល្បាត សហការ ជាមួយ​រដ្ឋបាល​ជលផល និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកោះកុង​។​​ក្រុមការងារ​ខាងលើ​ បាន​ប្រទះឃើញ​កូន​ក្រពើ​ត្រី​ចំនួន ​១៥​ក្បាល ដែល​កូន​ក្រពើ​នីមួយៗ​មាន​ប្រវែង​ប្រហែល ៣០​សង់ទីម៉ែត្រ កំពុង​ហែល​នៅ​ក្នុង​បឹង​ធម្មជាតិ ​ក្នុង​តំបន់ដី​សើម​ដែលជា​ទីជម្រក​ដ៏​សំខាន់​មួយ​របស់​ក្រពើ​ប្រភេទ​នេះ​។ ក្រុមការងារ​ បាន​កត់សម្គាល់​ឃើញថា ដោយសារ​ក្នុងឆ្នាំនេះ​មាន​ភ្លៀង​ធ្លាក់​តិច បឹង​នៅ​ក្នុង​តំបន់ដីសើម​នេះ​កាន់តែ​រាក់​ទៅៗ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់ទី​ជម្រក​របស់​វា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​។​​ក្រពើ​ត្រី​ ត្រូវ​បាន​កត់ត្រា​ចូល​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភពលោក​។ អ្នកវិទ្យាសាស្ត្រ​ បាន​រកឃើញ​វត្តមាន​របស់​វា​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែ​ បច្ចុប្បន្ន​វត្តមាន​របស់​ក្រពើ​ប្រភេទ​នេះ​ស្ទើរតែ​ផុត​ពូជ​នៅក្នុង​ប្រទេស​វៀតណាម​ នឹង​ថៃ និង​មាននៅ​សេសសល់​តិចតួច​ក្នុងប្រទេស​ឡាវ និង​ឥណ្ឌូនេស៊ី​។ តាម​ការសិក្សា​ស្រាវជ្រាវ​កន្លងមក វត្តមាន​ប្រភេទ​នេះ​ប្រហែលជា ៥.០០០​ក្បាល នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ចាត់ទុកថា​ជា​ចំនួន​មួយ​ច្រើនជាង​ប្រទេស​ដទៃទៀត​។​ក្រពើ​ត្រី​ កំពុង​ប្រឈម​ទៅនឹង​កត្តា​គំរាមកំហែង​ជាច្រើន​ដូចជា ការបាត់បង់​ទីជម្រក​និង​ការ​ប្រមាញ់​ខុសច្បាប់​លើ​ក្រពើ​ជំទង់ និង​ការ​ប្រមូល​យក​កូនតូច​និង​ពង​រប​ស់វា​ទៅ​លក់​ឱ្យ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅក្នុង​ប្រទេស​កម្ពុជា វៀតណាម និង​ថៃ​។​​អង្គការ WCS បាននិងកំពុង​អនុវត្ត​កម្មវិធី​អភិរក្ស​មួយចំនួន​ដើម្បី​ការពារ​ប្រភេទ​នេះ​កុំឱ្យ​ផុត​ពូជ​។ គម្រោង​បាន​ដាក់​បញ្ចូល​ក្រុម​អតីត​អ្នកប្រមាញ់​ ដើម្បី​ចូលរួម​ស្វែងរក​និង​ការពារ​សំបុក​នៅក្នុង​ធម្មជាតិ​។ តាមរយៈ​ការអនុវត្ត​ច្បាប់ ក្រុម​ល្បាត​ចម្រុះ​ដែល​រួមមាន​មន្ត្រីរដ្ឋបាល​ជលផល​និង​សមាជិក​សហគមន៍​មូលដ្ឋាន​បាន​ចុះ​ប្រមូលយក​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​អាច​ទាក់​ជាប់​សត្វ​ក្រពើ​ត្រី និង​ទប់ស្កាត់​ការបំផ្លាញ​ទីជម្រក​របស់​វា​។​​ដោយ​ការអប់រំ​និង​ផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង​នៅក្នុង​សហគមន៍​មូលដ្ឋាន​អំពី​ការអភិរក្ស​ប្រភេទ​នេះ​ជាការ​ងារ​សំខាន់ ដូច្នេះ​គម្រោង​ស្នើសុំ​ឱ្យមាន​ការចូលរួម​យ៉ាងសកម្ម​ពី​សហគមន៍​មូលដ្ឋាន​ ដើម្បី​ឈាន​ទៅ​សម្រេច​ផែនការ​សកម្មភាព​អាទិភាព​មួយ​ចំនួន​មានដូចជា ការបង្កើន​ជីវភាព​សហគមន៍​ តាម​រយៈ​ជំនួយ​បច្ចេកទេស​វារីវប្បកម្ម និង​ដើម្បី​ធានាថា​ពួកគាត់​មិន​ធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប់​ចូល​ទៅក្នុង​តំបន់ដីសើម​ដែលជា​ទីជម្រក​របស់​ក្រពើ​ត្រី​នោះទេ​។ សកម្មភាព​អភិរក្ស​មួយទៀត​ គឺ​ការ​យក​កូន​ក្រពើ​ទៅ​ចិញ្ចឹម​ថែទាំ​ឱ្យ​ធំ​មុន​យកទៅ​លែង​ក្នុង​ធម្មជាតិ​នឹង​ជួយ​ធ្វើឱ្យ​ចំនួន​ក្រពើ​ត្រី​នៅ​ក្នុង​ធម្មជាតិ​កើនឡើង​វិញ​៕​

ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចំនួន៤ ​ជួយ​អន្តរាគមន៍​ពលរដ្ឋ​ខ្មែរ​ឱ្យ​មក​ប្រទេស​វិញ

2021/04/27 09:59:58 am        39
ភ្នំពេញ ៖ ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចិន ប្រទេស​ម៉ាឡេស៊ី ប្រទេស​ឥណ្ឌូនេស៊ី​ និង​ក្រុង​សៀង​ហៃ​ បាន​អន្តរាគមន៍​ជួយ​ពលករ ​និង​ស្ត្រី​ខ្មែរ​រងគ្រោះ​ឲ្យ​មក​ប្រទេស​ខ្មែរ​វិញ​ជា​បន្តបន្ទាប់​ក្រោយពី ពួកគេ​ បាន​ចាញ់បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជា​ជនជាតិ​ចិន​ និង​ធ្វើការ ​ដោយ​ខុសច្បាប់​ជាដើម​នោះ​។យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​ និង​ហស​ប្រតិបត្តិការ​អន្តរជាតិ ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៨ ​ខែសីហា ឆ្នាំ​២០១៨​នេះ បាន​ឲ្យ​ដឹងថា​ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ​ប្រចាំ​ប្រទេស​ចិន​បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់ ​ចិន ធ្វើ​អន្តរាគមន៍​ជួយសង្គ្រោះ​ និង​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ស្ត្រី​ខ្មែរ​ចំនួន​៧​នាក់​ ដែល​ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត​នាំទៅ​រៀបការ​ដោយ​ខុសច្បាប់​ ជាមួយ​បុរស​ជនជាតិ​ចិន​នៅ​ក្នុង​ប្រទេស​ចិន​ ហើយ​ពួកគេ​បាន​មកដល់​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​កាលពី​កន្លងទៅ​ថ្មីៗ​នេះ​ ផងដែរ​។សេចក្តី​ជូន​ដំណឹង​ បាន​បន្តទៀតថា ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ក៏បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ម៉ាឡេស៊ី​ រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​-​ពល​ការិនី​ខ្មែរ​ចំនួន​៧​នាក់ (​ស្រី​១​នាក់​) មកពី​ខេត្ត ក្រចេះ កណ្តាល ​កំពង់ចាម ត្បូងឃ្មុំ និង​ខេត្តបាត់ដំបង ​ដែល​បាន​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី​ ហើយ​មានបំណង​ត្រឡប់​មក​កម្ពុជា​វិញ​ផងដែរ​ដោយ​ពួកគេ​ទាំងនោះ​ក៏បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ​ដែរ​។សេចក្តីជូនដំណឹង​ដដែល​ បាន​បន្តទៀតថា​ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី ​បាន​ជួយ​សម្របសម្រួល​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​នេសាទ​ខ្មែរ​ចំនួន​២​នាក់​ មាន​អាយុ​២៨​ឆ្នាំ​និង​៣៦​ឆ្នាំ មកពី​ខេត្តកំពង់ធំ ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ឃាត់ខ្លួន ក្រោយពី​ទូក​នេសាទ​ដែល​ពួកគេ​ធ្វើការ បាន​ចូល​ក្នុង​ដែនទឹក​ឥណ្ឌូនេស៊ី​។​ ពលករ​ទាំង​២​នាក់​នោះ បាន​ត្រឡប់​មកដល់​កម្ពុជា​វិញ នៅ​ល្ងាច​ថ្ងៃទី​១៥ ​ខែសីហា ឆ្នាំ​២០១៨​នេះ​។នៅក្នុង​ខែសីហា​នេះដែរ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ ​ប្រទេស​ចិន ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន ធ្វើ​អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​ចំនួន​១០​នាក់​ មាន​អាយុ​ចន្លោះ​ពី​១៩​ឆ្នាំ​ដល់​៣៤​ឆ្នាំ មកពី​ខេត្តកណ្តាល ​កំពត កំពង់ស្ពឺ កំពង់ចាម ​ត្បូងឃ្មុំ តាកែវ រតនគិរី ​ស្វាយរៀង ​និង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត​នាំទៅ​រៀបការ និង​ស្នាក់នៅ​ដោយ​ខុសច្បាប់​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន​។ ​ស្ត្រី​រងគ្រោះ​ទាំង​១០​នាក់​ ត្រូវ​បាន​បញ្ជូន​មកដល់​កម្ពុជា​វិញ​ជា​បន្ត​បន្ទាប់​នៅ​ថ្ងៃទី​១៣ ​ទី​១៨ ​និង​ទី​២៥ ខែ សីហា ឆ្នាំ ២០១៨៕

សម្តេច​តេ​ជោ​ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុម​វិនិយោគិន​ចិន​ ជួប​សំដែង​ការគួរសម​ និង​ពិភាក្សា​ការងារ

2021/04/27 09:59:58 am        37
ភ្នំពេញ ៖ ​សម្តេច​​​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ ​ថ្ងៃទី​២៨​ សីហា​នេះ​ បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​វិនិយោគិន​ចិន​ដឹកនាំ​ដោយ ​ លោក​ លី​ សុង​ជាន​ ប្រធាន​គណៈ​ប្រតិភូ​សហព័ន្ធ​ពាណិជ្ជករ​ចិន​ទាជីវ​ សកលលោក​ ចូលជួប​សំដែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព។ក្នុងជំនួប​សំដែង​ការគួរសម​ និង​ពិភាក្សា​ការងារ​នេះ គណៈ​ប្រតិភូ ​បាន​គោរព​សុំ​ស្វែងយល់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ នូវ​ឱកាស​សម្រាប់​ការ​វិនិយោគ​លើ​សក្ដានុពល​ដែល​កម្ពុជា​មាន​ ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​។សូមបញ្ជាក់ថា ​គណៈប្រតិភូ​នេះ​ បាន​មក​កម្ពុជា​ចូលរួម​ សន្និសីទ​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​នៃ​សហព័ន្ធ​ពាណិជ្ជករ​ចិន ​ទាជីវ​ ដែល​ធ្វើឡើង​នៅ​សាលា​បុរី​កោះ​ពេជ្រ​ កាលពី​ថ្ងៃទី​ ២៦ ​ខែសីហា​ឆ្នាំ ២០១៨ ដើម្បី​ស្វែងរក​ការ​វិនិយោគ​លើ​វិស័យ​សក្ដានុពល​ផ្សេងៗ​ នៅ​កម្ពុជា​។ប្រតិភូ​សហព័ន្ធ​ពាណិជ្ជករ​ចិន​ ទាជីវ​សកលលោក​គឺ​សុទ្ធសឹងតែ​ជា​ពាណិជ្ជករ​ឆ្នើម​លើ​វិស័យ​អចលនទ្រព្យ​ ហិរញ្ញវត្ថុ ​កសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា​ទំនើប ​វេជ្ជសាស្ត្រ ជីវៈ​បច្ចេកវិទ្យា ហើយ​សហព័ន្ធ​ពាណិជ្ជករ​ចិន ​ទាជីវ​នេះ ​ត្រូវ​បាន​ទទួល​ស្គាល់ថា​ ជា​អ្នកធ្វើ​ជំនួញ​រកស៊ី ​ដ៏​ពូកែ​និង​ជោគជ័យ​នៅ​លើ​សាកលលោក​៕

ព្រះ​មហាក្សត្រ​ព្រះរាជូ​បត្ថម្ភ​១០០០​ដុល្លារ​ ដល់​​កាក​បាទ​ក្រហម​កម្ពុជា​សម្រាប់​ខែ​សីហា ​ឆ្នាំ២០១៨

2021/04/27 09:59:58 am        39
ភ្នំពេញ៖ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ បាន​ផ្ញើសារ​លិខិត​ថ្លែង​អំណរ​ព្រះ​គុណ ​ថ្វាយ​ព្រះករុណា​ ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាច​ក្រកម្ពុជា ​ដែល​ទ្រង់​សព្វ​ព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជ​ទាន​ ព្រះរាជ​ទ្រព្យ​ចំនួន ​១,០០០ ​ដុល្លារអា​មេរិក​ ព្រះរាជូបត្ថម្ភ​ចំពោះ​កាក​បាទ​ក្រហម​កម្ពុជា​ សម្រាប់​ខែ​សីហា ​ឆ្នាំ២០១៨ ​តាម​រយៈ​សម្ដេច​ចៅ​ហ្វាវាំង ​គង់ ​សំអុល​ ឧបនាយករ​ដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជ​វាំង​៕

ក្រុមហ៊ុន​ជីបម៉ុង​វិនិយោគ​ទឹកប្រាក់​ជិត​២៥២​លាន​ដុល្លារ​អាមេរិក​លើ​គម្រោង​ចំនួន​៥

2021/04/27 09:59:58 am        39
ភ្នំពេញ៖ ក្រុមហ៊ុន​ជីពម៉ុង គ្រុប​បានសម្រេច​បោះទុន​វិនិយោគ​លើទឹក​ប្រាក់​២៥២​លាន​ដុល្លារ​អាមេរិក លើ​គម្រោង​ចំនួន​៥​ដែល​ភាគច្រើន ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅដ្ឋា​ន​។ ​ថ្លែង​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សង់ ផ្សារ​ទំនើប​ជីពម៉ុង​២៧១ មេ​ហ្គាម៉​ល នា​ថ្ងៃទី​៣០ សីហា​នេះ លោក​ឧកញ៉ា លាង ឃុន ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន ជីបម៉ុង រី​ថេ​ល វិនិយោគ​លើ​គម្រោង​ទាំងអស់​របស់ខ្លួន គិត​ជា​ទឹកប្រាក់​ចំនួន​២៥២​លាន​ដុល្លារ​អាមេរិក ដែល​ការវិនិយោគ​នេះ ផ្តោតលើ​ជីបម៉ុង មុន្នី​វង្ស​ស៊ុ​ភើ​ម៉ា​ឃី​ត​, ជីបម៉ុង​បាក់​ទូក​ម៉​ល​, ជីបម៉ុង​សែន​សុខ​ម៉​ល​, ជីបម៉ុង​៥៩៨​ម៉​ល និង​ជីបម៉ុង​២៧១​មេ​ហ្គា​ម៉​ល​។​​លោក​ឧកញ៉ា​បន្តថា ដោយឡែក​គម្រោង​ផ្សារ​ទំនើប​ជីបម៉ុង​២៧១​មេ​ហ្គា​ម៉​ល នឹង​លេចចេញ​ជា​រូបរាង​ឡើង​ក្នុង​ឆ្នាំ​២០២០ ដើម្បី​បម្រើ​តម្រូវការ​សាធារណៈជន ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់ ដែល​ពោរពេញ​ទៅដោយ​សក្តានុពល​សេដ្ឋកិច្ច​មួយ​នេះ​។ ជីបម៉ុង​២៧១​មេ​ហ្គា​ម៉​ល ត្រូវបាន​រចនា​ដោយ​អ្នកជំនាញ​អន្តរជាតិ នឹងត្រូវ​សាងសង់ឡើង​ដោយ​វិស្វករ​ជំនាញ​ជាតិ ដែលមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ក្នុង​ការងារ​សាងសង់ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដើម្បី​ធានា​សោភ័ណភាព និង​គុណភាព​សំណង់​របស់​យើង​ស្របទៅតាម​បទដ្ឋាន​អន្តរជាតិ​។​ផ្សារ​ទំនើប និង​មជ្ឈមណ្ឌល​ពាណិជ្ជ​ដ៏​ធំ​នេះ នឹង​ត្រូវបាន​សាងសង់​ក្នុង​បរិវេណ​គម្រោង ដឺ​លែ​ន​ម៉ាក​២៧១ ដែល​ហ៊ុ​ព័ទ្ធ​ទៅដោយ​តំបន់​លំនៅដ្ឋាន​ប្រណីត រាប់រយ​ខ្នង អគារ​ពាណិជ្ជកម្ម សណ្ឋាគារ​លំដាប់​អន្តរជាតិ ខុន​ដូ​ទាន់សម័យ និង​អគារ​ការិយាល័យ​ដ៏​ទំនើប​។​ចូលរួម​ជា​អធិបតី​ក្នុង​ឳ​កាស​នោះ ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋ​ម​ន្រី្ត រដ្ឋ​ម​ន្រី្ត​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែងថា គម្រោង​ថ្មី​ដែលមាន​ទំហំ​២០០​លាន​ដុល្លារ​អាមេរិក នៅលើ​ផ្ទៃដី​៤១​ហិច​តា ចាត់ទុកថា​ជា​គម្រោង​មួយ​បានរៀបចំ​ឌី​ហ្សា​ញ ក្នុង​ការធ្វើ​ផ្សារ​ទំនើប​នេះ​មាន​ភាពទាន់សម័យ ហើយ​ចាត់ទុកថា​ទីតាំង​នេះ ជា​កន្លែង​មកកាន់​ទីផ្សារ និង​កន្លែង​ជួបគ្នា ជាមួយនឹង​គម្រោង​សាងសង់​នេះ​។ គម្រោង​នេះ បានរួម​ចំណែក​ជាមួយនឹង​ការអភិវឌ្ឍន៍ សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​ធ្វើ​ឲ្យ​វិស័យ​សំណង់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បន្ថែ​ម​ទៀត​។​​ឯកឧត្តម​បញ្ជាក់ទៀតថា ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ ក្រសួង​បាន​អនុញ្ញាត​ឲ្យ​មាន​លិខិត​សាងសង់​៣៤១៨​គំរោង និង​បន្ថែម​លិខិតអនុញ្ញាត​ឲ្យ​សាងសង់​នៅថ្ងៃនេះ គឺ​កើន​ឡើងដល់​៣៤១៩​សំណង់ និង​មានតម្លៃ​សំណង់​ចំនួន​៦៧៩៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Haaland ទទួលវិញ្ញាបនបត្រ Guinness World Records ចំនួន ៧ មុនរដូវកាលថ្មី
08/14/2026 12:08 PM
អ៊ីរ៉ង់ នឹងផ្លាស់ប្តូរសង្គ្រាមទៅជាដំណាក់កាលវាយលុក ប្រសិនបើលក្ខខណ្ឌនានាមិនត្រូវបានបំពេញ
08/14/2026 12:08 PM
ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមានមនុស្សស្លាប់ និងមនុស្សរាប់ពាន់នាក់ជាប់គាំងនៅអាកាសយានដ្ឋានអន្តរជាតិ ប្រទេសជប៉ុន
08/14/2026 12:08 PM
តម្លៃប្រេងកើនឡើងបន្តិចវិញ ក្រោយការគំរាមរក្សាការបិទផ្លូវដោយកងទ័ពជើងទឹកអាមេរិកប្រឆាំងអ៊ីរ៉ង់
08/14/2026 12:08 PM
រុស្ស៊ី ទាមទារឱ្យមានការដកចេញការបិទផ្លូវសមុទ្រ និងដីគោករបស់ប្រទេសយេម៉ែន
08/14/2026 12:08 PM
លោក Jared Kushner នឹងទៅកាន់អ៊ីស្រាអែល និងអេហ្ស៊ីបសប្តាហ៍ក្រោយ ដើម្បីពិភាក្សាពីផែនការសន្តិភាពហ្កាហ្សា
08/14/2026 11:08 AM
សហរដ្ឋអាមេរិក ប៉ាណាម៉ា និងដៃគូក្នុងតំបន់ បញ្ចប់សមយុទ្ធការពារព្រែកជីកពហុជាតិសាសន៍
08/14/2026 11:08 AM
ប្រធានាធិបតីម៉ិកស៊ិក៖ ប្រទេសកូឡុំប៊ី បានច្រានចោលក្រុមជួយសង្គ្រោះរញ្ជួយដីរបស់ខ្លួន
08/14/2026 11:08 AM
Doku បន្តកិច្ចសន្យា ៥ ឆ្នាំជាមួយ Manchester City និងសរសើររបៀបដឹកនាំរបស់ Maresca
08/14/2026 11:08 AM
អ៊ុយក្រែនវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី ខណៈភាគីជម្លោះទាំងពីរបាញ់ផ្លោងដាក់គ្នាសម្លាប់មនុស្ស២នាក់
08/14/2026 11:08 AM