សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

មរណភាព​វេជ្ជបណ្ឌិត បី​ច រី​ច​ច្នឺ គឺជា​ការបាត់បង់​ឥស្សរជន​មនុស្សធម៌​ដ៏​ឆ្នើម​ក្នុង​ការ​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា

2021/04/27 09:59:58 am        50
ភ្នំពេញ ៖ ​​ក្រសួងសុខាភិបាល​កម្ពុ​ជា​ បាន​ថ្លែង​ថា ​មរណភាព​របស់ លោក​វេជ្ជ​បណ្ឌិត​ បី​ច រី​ច​ច្នឺ ដែល​ជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ ឬ​ គេ​ហៅថា​ ពេទ្យ​ទេវតា​ជួយ​ដល់​កុមារ​កម្ពុជា​រាប់​លាន​នាក់​ឲ្យ​រួច​ផុត​ពី​សេចក្តីស្លាប់​នោះ​ គឺជា​ការបាត់បង់​ឥស្សរជន​មនុស្សធម៌ ​ដ៏​ឆ្នើម ​ក្នុង​ការ​ជួយសង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជា។យោងតាម​គេហទំព័រ​របស់​ក្រសួងសុខាភិបាល ​ដែល​បានចេញ​នូវ​ព្រឹក​ថ្ងៃទី​១០​ ខែកញ្ញា ​ឆ្នាំ​២០១៨​នេះ​បាន​លើកឡើងថា​ ក្រសួងសុខាភិបាល​មានការ​សោកស្តាយ​ជា​អនេក ​និង​ការចូលរួម​មរណៈ​ចំពោះ​ការបាត់បង់​ឥស្សរជន​មនុស្សធម៌​​ដ៏​ឆ្នើម​ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជា​ពី​ជំងឺ​ដង្កាត់​​ផ្សេងៗ​ ហើយ​ក្រសួងសុខាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទទួល​ព័ត៌មាន​ប្រកបដោយ​ក្តី​រន្ធត់​ក្រៀមក្រំ​ជាទីបំផុត​ អំពី​មរណភាព​របស់លោក​​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ បី​ច រី​ច​ច្នឺ ​(Prof. Dr. Beat Reachner) ​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​កម្ពុជា ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ (​ពេលវេលា​នៅ​ទីក្រុង​ហ្សឺ​ណែវ​) ក្នុង​ជន្មាយុ​ ៧១ ឆ្នាំ ដោយ​រោគាពាធ​ នៅ​ប្រទេស​ស្វី​ស​។​គេហទំព័រ​ បាន​បន្តថា ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​តាងនាម​ឲ្យ​ថ្នាក់ដឹកនាំ ​បុគ្គលិក​-​មន្ត្រី​សុខាភិបាល​ លោកគ្រូ​ពេទ្យ អ្នកគ្រូ​ពេទ្យ​ នៃ​ក្រសួងសុខាភិបាល​ជាពិសេស​ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងអស់ ​និង​ក្នុងនាម​ឯកឧត្តម​រដ្ឋមន្ត្រី​ផ្ទាល់​ សូម​សំដែង​នូវ​ការ​សោក​ស្តាយ​ជាទីបំផុត​ចំពោះ​មរណភាព ​និង​ការបាត់បង់​ស្ថាបនិក​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​រូប​នេះ​« ដែល​នេះ​មិន​ត្រឹមតែ​ជា​ការ​បាត់បង់​នូវ​ឥស្សរជន​ជួយ​សុខភាព​កុមារ​កម្ពុជា​ប៉ុណ្ណោះ​ទេ ​តែ​ជា​ការ​បាត់បង់​ដ៏​ធំធេង​សម្រាប់​វិស័យ​សុខាភិបាល​កម្ពុជា ​និង​ជា​ការ​បាត់បង់​លោកគ្រូ​ពេទ្យ​ដ៏​ឆ្នើម​កម្រ​រក​បាន​ផងដែរ​»​។គេហទំព័រ​ដដែល​ បាន​បន្តទៀតថា​ ២៥​ឆ្នាំ​កន្លងទៅនេះ ​ឯកឧត្តម​វេជ្ជបណ្ឌិត បី​ច រី​ច​ច្នឺ បាន​បង្កើត​ស្នាដៃ​មនុស្សធម៌​ដ៏​ធំធេង ​នៅក្នុង​ប្រវត្តិ​នៃ​ការ​អភិវឌ្ឍន៍ ​​វិស័យ​សុខាភិបាល​កម្ពុជា​ក្រោយពី​ថ្ងៃ​រំដោះ​៧ មករា ​១៩៧៩​មក​ គឺ​ការ​បង្កើត​ពង្រីក​ និង​អភិវឌ្ឍ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​រាជធានី​ភ្នំពេញ​ និង​នៅ​ទី​រួម​ខេត្តសៀមរាប​ ហើយ​ លោក​​សាស្ត្រាចារ្យ បី​ច រី​ច​ច្នឺ ​បាន​បង្ហាត់បង្ហាញ​ដឹកនាំ​ការពិនិត្យ​ព្យាបាល​ជំងឺ​កុមារ​នៅ​កម្ពុជា​ ទោះជា​ស្ថិត​នៅក្នុង​ដំណើរ​ដ៏​លំបាកលំបិន​ក៏ដោយ​ក៏​លោក​​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត បី​ច រី​ច​ច្នឺ មិន​រួញរា​ឡើយ ថែមទាំង​បាន​លះបង់​ទាំង​កម្លាំងកាយ​-​ចិត្ត ​ប្រាជ្ញា​ស្មារតី​តម្រិះ​វេជ្ជសាស្ត្រ ​និង​សន្តាន​ចិត្ត​មនុស្សធម៌​ដ៏​ល្អ​ប្រពៃ ​ព្រមទាំង​ស្វែងរក ​និង​ប្រមូល​វិភាគទាន​សម្រាប់​ប្រតិបត្តិការ​មន្ទីរពេទ្យ​គន្ធបុប្ផា​ នៅ​កម្ពុជា​ដោយ​កម្លាំង​ផ្ទាល់ខ្លួន​ដោយ​មិន​មាន​ការនឿយហត់​ដើម្បី​សុខភាព​កុមារ​កម្ពុជា​ទាំងមូល​។​ទង្វើ​ខាងលើ​របស់​លោក ​សាស្ត្រាចារ្យ បី​ច រី​ច​ច្នឺ គឺ​ពិតជា​គំរូ​វីរភាព​ដែល​យើង​ទាំងអស់គ្នា​មិនអាច​បំភ្លេច​បានឡើយ ​ហើយ​តាមរយៈស្នាដៃ​របស់​លោក​​សាស្ត្រាចារ្យ បី​ច រី​ច​ច្នឺ ខាងលើ​នេះដែរ ​កុមារ​កម្ពុជា​ជាច្រើន​នាក់​ទទួល​បាន​នូវ​ការពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ហើយ​សមិទ្ធផល​ដែល​បាន​កើត​ចេញពី​ស្នាដៃ​របស់​លោក​សាស្ត្រាចារ្យ បី​ច រី​ច​ច្នឺ នៅ​លើ​ទឹកដី​កម្ពុជា​នេះ​ និង​ពិតជា​បាន​បន្សល់ទុក​ឲ្យ​ជា​ផល​ប្រយោជន៍​ សម្រាប់​កុមារ​កម្ពុជា​ជា​បន្ត ​និង​នៅ​ស្ថិតស្ថេរ​ជា​និរន្ត​​។ជាមួយគ្នា​នោះ​ក្រសួងសុខាភិបាល​បាន​សន្យាថា ​និង​ខិតខំ​បន្ត​នូវ​បេសកកម្ម​មនុស្សធម៌​រប​ស់​ឯកឧត្តម​សាស្ត្រាចារ្យ បី​ច រី​ច​ច្នឺ ជា​បន្តទៀត ​ដើម្បី​សុខភាព​កុមារ​កម្ពុជា ​មិន​ឲ្យ​សាបសូន្យ​ឡើយ​។​លើសពីនេះ ​យើងខ្ញុំ​ទាំងអស់គ្នា ​និង​ចារិក​ទុក​ក្នុង​ចិត្ត​នូវ​ទង្វើ​មនុស្សធម៌​ដ៏​ល្អ​ប្រពៃ​របស់​ឯកឧត្តម​សាស្ត្រាចារ្យ បី​ច រី​ច​ច្នឺ ដូច​បាន​រៀបរាប់​ខាងលើ ​និង​ដើម្បី​ជា​សក្ខីភាព​នៃ​ការ​គោរព​នូវ​វីរភាព​របស់​លោក​សាស្ត្រាចារ្យ បី​ច រី​ច​ច្នឺ ​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា ​បាន​ចាត់ចែង​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក​សាស្ត្រាចារ្យ បី​ច រី​ច​ច្នឺ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីស្តីការក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​១០​ខែកញ្ញា ​ឆ្នាំ​២០១៨​ វេលា​ម៉ោង​៣:០០​រសៀល​ផងដែរ​។សូម​រំលឹកថា ​ឯកឧត្តម​វេជ្ជបណ្ឌិត បី​ច រី​ច​ច្នឺ (​កើត​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នា​១៩៤៧) ​ជា​ជនជាតិ ស្វី​ស​។ គាត់​ជា​ពេទ្យ​កុមារ ​អ្នកលេង​សូរ​ឡោ និង​ជា​អ្នកបង្កើត​ មន្ទីរពេទ្យ​កុមារ នៅ ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​គាត់​ជានា​យក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ផង​ដែរ​។​បន្ទាប់ពី​ទទួល​បាន​ បរិញ្ញាបត្រ​វេជ្ជសាស្ត្រ ក្នុង​ឆ្នាំ​១៩៧៣ លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ន័​រ ​ធ្វើជា​អ្នកឯកទេស ​ថែ​រទាំ​កុមារ ​នៅឯ​មន្ទីរពេទ្យ​កុមារ​នៅ​ស៊ូ​រិច​។​បន្ទាប់មក លោក បី​ច រី​ច​ច្នឺ បានធ្វើ​ការ​អោយ​កាកបាទក្រហម​ស្វី​ស និង​ត្រូវ​បាន​បញ្ជូន​មក​ប្រទេស​កម្ពុជា​ជាទី​ដែល​លោក​បានធ្វើការ ​នៅ​មន្ទីរពេទ្យ គន្ធបុប្ផា ទីក្រុង​ភ្នំពេញ​ចន្លោះ​ឆ្នាំ​១៩៧៤​ និង​ឆ្នាំ​១៩៧៥​។ មន្ទីរពេទ្យ​នេះ ​ត្រូវបាន​ប្រសិទ្ធភាព​នាម​ ដើម្បី​ជាការ​ចងចាំ​ដល់​សម្តេច​ព្រះអង្គម្ចាស់​នរោត្តម គន្ធបុប្ផា (១៩៤៨-១៩៥២) ​ដែលជា​ព្រះរាជ​បុត្រី​ នៃ​ព្រះ​បរម​រតន​កោដ្ឋ ​សម្តេចព្រះ​នរោត្តម សីហនុ​ ដែល​បាន​សោយ​វិលាល័យ​ក្នុង​ព្រះជន្ម​ក្មេង​វស្សា​។នៅពេលដែល​ខ្មែរក្រហម​បាន​កាន់កាប់​ប្រទេស​កម្ពុជា ​លោក​ត្រូវ​បាន​បង្ខំ​អោយ​ចាក​ចេញទៅ​ប្រទេស​ស្វី​ស​វិញ ​ដែល​ជាទី​ដែល​លោក​បាន​បន្តការងារ​រ​បស់​លោក​នៅ​ទីក្រុង​ហ្ស៉ូ​រ៉ិ​ច​។ ​ក្នុង​ដំណើរការ​ស្វែងរក​អាជីព​វេជ្ជសាស្ត្រ​របស់គាត់ ​និង ចំណាប់អារម្មណ៍​ខាង​តន្ត្រី ​និង ​ការកម្សាន្ត​លោក​ បី​ច រី​ច​ច្នឺ បាន​អភិវឌ្ឍ​ន៍​ចារិក​លក្ខណៈ​នៃ “Beatocello” ត្លុក​កំប្លែង​សិល្បៈ ​ដែល​លេង​សេ​ឡូ។ ស្របគ្នា​ជាមួយ​មុខនាទី​នេះ​ ឯកឧត្តម​បី​ច រី​ច​ច្នឺ ​ក៏បាន​បោះពុម្ព​សៀវភៅ​កុមារ​ជាច្រើន​ដែល​ផ្អែកលើ “Beatocello” ។នៅ​ខែធ្នូ ១៩៩១​លោក​ បី​ច រី​ច​ច្នឺ បាន​ត្រឡប់មក ​កម្ពុជា និង​បាន​ឃើញ​ការ​បំផ្លិចបំផ្លាញ​ ដែល​បាន​កើតឡើង ​ដោយសារ​សង្គ្រាមស៊ីវិល​។ លោក​ ត្រូវបាន​សុំ​ឲ្យ​បើក​ និង​សាងសង់​មន្ទីរពេទ្យ​គន្ធបុប្ផា​ឡើងវិញ​ ដោយ​រដ្ឋាភិបាល​កម្ពុជា​។ ​ការបង្កើត​មូលនិធិ​គន្ធបុប្ផា ​នៅ​ខែមីនា ១៩៩២ ​និង​ត្រូវ​បាន​បើកទ្វារ ឡើងវិញ​នៅ​ខែ វិច្ឆិកា ១៩៩២​ផងដែរ​៕

រុស្ស៊ី​អះ​អាង​ថា ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋ​អាមេរិក​នឹង​រារាំង​ដល់​កិច្ច​ប្រជុំ​រុស្ស៊ី​-​អាមេរិក

2021/04/27 09:59:58 am        64
រុស្ស៊ី៖ ក្រសួងការបរទេស​រុស្ស៊ីបាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​​ថា ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋ​អាមេរិក​មក​លើ​រុស្ស៊ី នឹង​ធ្វើ​ឲ្យ​ឱកាស​កាន់តែ​ស្មុគស្មាញ​ សម្រាប់​កិច្ចពិភាក្សា​រវាង​ប្រទេស​ទាំង​២ លើ​បញ្ហា​ជាច្រើន​។​​​លោកស្រី ​ម៉ា​រី ហ្សា​ខា​រ៉ូ​វ៉ា គឺជា​ស្ត្រី​នាំ​ពាក្យ​ក្រសួងការបរទេស​រុស្ស៊ី បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ទណ្ឌកម្ម​ទាំងនេះនឹង​មិន​អាច​បង្ខំ​ឲ្យ​រុស្ស៊ី ដកថយ​ពី​ផ្លូវ​ដែល​បាន​ជ្រើសរើស​ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន​នោះ​ទេ​។​ លោកស្រី​បន្ត​ថា ជំហាន​បែបនេះ​របស់​សហរដ្ឋ​អាមេរិក នឹង​មិន​ចែករំលែក​កិច្ច​សន្ទនា និង​អន្តរកម្ម​ទ្វេភាគី​ប្រកបដោយ​ការ​គោរព និង​រីកចម្រើន​នោះ​ទេ​។​ សូម​បញ្ជាក់​ថា រដ្ឋបាល​សហរដ្ឋអាមេរិកបាន​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ដោយ​សារធាតុគីមី លើ​អតីតមន្ត្រី​ចារកម្ម​រុស្ស៊ី លោក ​សឺ​ហ្គេ ស្គ្រី​ប៉ាល់ និង​កូនស្រី យូ​លី នៅ​ក្នុង​ទីក្រុងសាលី​បេ​រីប្រទេស​អង់គ្លេសកាលពី​ខែ​មិនា​កន្លងទៅ​។​ ទោះបីជា​យ៉ាងណាក៏ដោយរុស្ស៊ីបាន​ធ្វើ​ការ ​ច្រានចោល​ទាំងស្រុង​រាល់​ការ​ជាប់​ពាក់ព័ន្ធ​ទាំងអស់​៕អត្ថបទ៖ សារ៉ាត់

ការ​ប្រមូល​ពន្ធ​លើ​ប្រាក់ចំណូល និង​ប្រាក់ចំណេញ បាន​ហក់​ឡើង​ខ្ពស់

2021/04/27 09:59:58 am        46
ភ្នំពេញ៖ អង្គភាព​ជំនាញ បាន​ប្រមូល​ប្រភេទ​ពន្ធ​លើ​ប្រាក់ចំណូល និង​ប្រាក់ចំណេញ សរុប​បាន​ប្រមាណ​ជាង ៣៦៣១ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ជាង ៧១%, ខណៈ​នៅ ឆ្នាំ​២០១៩ ការ​ប្រមូល​ពន្ធ​ប្រភេទ​នេះ សរុប​បាន​ជាង ២៩១៧ ប៊ី​លាន​រៀល ស្មើ​ប្រមាណ​ជាង ៦៧% ប៉ុណ្ណោះ។​​តាម​របាយការណ៍​ស្ថិតិ​ហិរញ្ញវត្ថុ​រដ្ឋាភិបាល​ថ្នាក់​ជាតិ បាន​បង្ហាញ​ឲ្យ​ដឹងថា នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០២០ ការ​ប្រមូល​ពន្ធ​លើ​ប្រាក់ចំណូល និង​ប្រាក់ចំណេញ បាន​ប្រមាណ​ជាង ៣១២ ប៊ី​លាន​រៀល បើ​គិត​រយៈពេល ៧ ខែ ដើម​ឆ្នាំ​២០២០ នេះ ការ​ប្រមូល​ចំណូល​ពន្ធ​ប្រភេទ​នេះ សរុប​បាន​ប្រមាណ​ជាង ៣៦៣១ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ជាង ៧១% នៃ​ច្បាប់​ហិរញ្ញវត្ថុ ដែល​បាន​កំណត់​ការប្រមូល​ចំណូល​ពន្ធ​ប្រភេទ​នេះ ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ​ជា ៥ ០៨០ប៊ី​លាន​រៀល ក្នុង​នោះ ​ការប្រមូល​ចំណូល​ពន្ធ​ខាងលើ សម្រាប់​ការប្រមូល​ពន្ធ​ពី​រូបវន្តបុគ្គល បាន​ចំនួន​ប្រមាណ​ជាង ៥៤៦ប៊ី​លាន​រៀល និង​ការ​ប្រមូល​ចំណូល​ពី​នីតិបុគ្គល​បាន​ជាង ៣ ០៨៥ ប៊ី​លាន​រៀល ។​​​​ជុំវិញ​និង​ការប្រមូល​ពន្ធ​ខាងលើនេះ បើ​គិត​ក្នុង​រយៈពេល​ដូចគ្នា​ទៅ​ឆ្នាំ​២០១៩ ការប្រមូល​ពន្ធ​លើ​ប្រាក់ចំណូល និង​ប្រាក់ចំណេញ បាន​ហក់​ឡើង​ខ្ពស់​ជាង ៥% ខណៈ​នៅ​ឆ្នាំ​២០១៩ ប្រមូលបាន​ជាង ២ ៩១៧ ប៊ី​លាន​រៀល ត្រូវជា ៦៧% ប៉ុណ្ណោះ ក្នុងនោះ ​ការប្រមូល​ចំណូល​ពន្ធ​ពី​រូបវន្តបុគ្គល​បាន​ជាង ៥១៧​ប៊ី​លាន​រៀល និង​ការប្រមូល​ពន្ធ​ពី​នីតិបុគ្គល​បាន​ជាង ២ ៤០០ ប៊ី​លាន​រៀល ។​​​សូម​បញ្ជាក់​ថា នៅក្នុង​រយៈពេល ៧ ខែ ដើមឆ្នាំ​២០២០ នេះ ទោះជា​ការប្រមូល​ពន្ធ​លើ​ប្រាក់ចំណូល និង​ប្រាក់ចំណេញ បាន​ហក់​ឡើង​ខ្ពស់ជាង​ឆ្នាំ ២០១៩ ក្នុង​រង្វង់​ប្រមាណ​ជា ៥% ក៏ដោយ​, តែ​ចំពោះ​ការ​ប្រមូល​ចំណូល​ពន្ធ​រួមមាន​៖ ពន្ធ​លើ​មុខទំនិញ និង​សេវា​ប្រាស់​, ប្រភេទ​ពន្ធ​លើ​ពាណិជ្ជកម្ម​អន្តរជាតិ​, ពន្ធ​ផ្សេងៗ​, អំណោយ​, និង​ចំណូល​ផ្សេងៗ​ទៀត បាន​បន្ត​ស្រុតចុះ​, ខណៈ​នៅក្នុង​ឆ្នាំ​២០១៩ ការប្រមូល​ចំណូល​ពន្ធ​ប្រភេទ​នេះ​ទទួលបាន​លទ្ធផល​ល្អ៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

លោក​ស្រី មឺគែល ​​អំពាវនាវ​ឲ្យ​មាន​ការ​ពង្រីក​ក្រុម​ប្រឹក្សា​​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​

2021/04/27 09:59:58 am        217
អាល្លឺម៉ង់៖ អធិការបតី​អាល្លឺម៉ង់​​លោក​ស្រី អែន​ជីឡា មឺគែល បាន​អំពាវនាវ​ឲ្យ​ពង្រីក​រដ្ឋ​សមាជិក​នានា​ នៅ​​ក្នុង​ក្រុម​ប្រឹក្សា​​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ​នៅ​ក្នុង​​សុន្ទរកថា​​បើក​របស់​​លោក​ស្រី​ ​នៅ​ឯ​​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ។​លោក​ស្រី​​បាន​ថ្លែង​ថា ​ក្រុម​ប្រឹក្សា​​សន្តិសុខ​​ជា​ញឹក​ញាប់​​ជាប់​គាំង​ នៅ​ពេល​ដែល​​​អំពាវនាវ​​សុំ​ឲ្យ​មាន​សេចក្ដី​សម្រេច​ច្បាស់​លាស់​ យើង​​ត្រូវ​ការ​ធ្វើ​​កំណែ​ទម្រង់​ អង្គការ​សហប្រជាជាតិ​ត្រូវ​តែ​បន្ត​អភិវឌ្ឍន៍​ដើម្បី​ស្ថិត​ក្នុង​ជំហរ​មួយ​ ​ក្នុង​បំណង​​ធ្វើ​ជា​ម្ចាស់​​​បញ្ហា​ប្រឈម​​ជា​សកល​ ​នៃ​សតវត្ស​ទី២១ នេះ។ ​កាល​ពី​ថ្ងៃ​ចន្ទ​​ម្សិលមិញ លោក​ស្រី​ មឺគែល ក៏​បាន​ចូល​រួម​​ជា​មួយ​ប្រទេស​នានា​ ដែល​អំពាវនាវ​​ឲ្យ​មាន​ការ​កែ​ទម្រង់​​រចនា​សម្ព័ន្ធ​របស់​អង្គការ​នេះ​ ដែល​នឹង​លើក​ទឹក​ចិត្ត​​ដល់​ពហុភាគី​និយម។ លោក​ស្រី​បន្ត​ថា ​នៅ​ចុង​បញ្ចប់​​នៃ​ថ្ងៃ​នេះ​ អង្គការ​សហប្រជាជាតិ​អាច​មាន​​ប្រសិទ្ធភាព​​បាន​ លុះ​ត្រា​តែ​​សមាជិក​ទាំង​អស់​រួប​រួម​គ្នា៕​អត្ថបទ៖ រិទ្ធី

ព្យុះ​NOUL បង្ក​ជាប់​គាំង​ការ​ធ្វើដំណើរ​កម្សាន្ត​ នៃ​ភ្ញៀវទេសចរ​ នៅ​តាម​គោលដៅ​ទេសចរណ៍​មួយ​ចំនួន​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ

2021/04/27 09:59:58 am        61
ភ្នំពេញ៖ ឥទ្ធិពល​ព្យុះ​ទី​១១​មាន​ឈ្មោះថា ​NOUL(​នូ​ល​) ដែល​បាន​នាំ​ទឹកភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​បោកបក់​ខ្លាំង មក​លើ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ គឺ​បាន​បង្ក​អោយ​ប៉ះពាល់​ការ​ធ្វើដំណើរ​កម្សាន្ត នៃ​ភ្ញៀវទេសចរ នៅ​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ​មួយ​ចំនួន ជាពិសេស​គោលដៅ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាត់ដំបង និង​ខេត្ត​សៀមរាប​ជាដើម​។​​បើ​តាម​ឯកឧត្ដម តុ​ប សុភ័ក រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា​នេះ​ថា នៅ​ក្នុង​អំឡុងពេល​កម្ពុ​ជា បាន​ជួប​រង​នូវ​ឥទ្ធិពល​ព្យុះ NOUL បាន​ធ្វើ​អោយ​ការ​ធ្វើដំណើរ​កម្សាន្ត​នៃ​ភ្ញៀវទេសចរ​ក្នុងស្រុក នៅ​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សំរាក​បុណ្យ​ភ្ជុំបិណ្ឌ​ចំនួន​៣​ថ្ងៃ​ និង​ថ្ងៃ​ឈប់​សម្រាក​ចុង​សប្តាហ៍​ចំនួន​២​ថ្ងៃនេះ បាន​ជាប់​គាំង ជាពិសេស​បណ្តា​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​ទៅលេង​កម្សាន្ត​នៅតាម​បណ្តា​កោះ​នានា នៅក្នុង​ខេត្ត​ព្រះសីហនុ និង​គោលដៅ​ទេសចរណ៍​មួយចំនួនទៀត នៅ​ខេត្តបាត់ដំបង​ជាដើម​។​​ឯកឧត្ដម តុ​ប សុភ័ក បន្តថា ទោះ​យ៉ាង​ណា​ក៏ដោយ​នៅ​ក្នុង​ឱកាស​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ ៣​ថ្ងៃ នៅ​ទូទាំងប្រទេស​មាន​ភ្ញៀវទេសចរ​ក្នុង​ចេញ​ដើរ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា មាន​ប្រមាណ​ជាង​១​លាន​១​សែន​នាក់ ហើយ​រហូតមកដល់​ថ្ងៃ​ឈប់សម្រាក​ចុង​សប្ដាហ៍​ពីរ​ថ្ងៃនេះ​ទៀត គឺ​មាន​ភ្ញៀវទេសចរ​ចេញ​ដើរ​កម្សាន្ត​បាន​កើនឡើង ប្រមាណ​១​លាន​៥​សែន​នាក់​។​​ឯកឧត្ដម បន្តថា បច្ចុប្បន្ន​នៅ​ទូទាំងប្រទេស​គោលដៅ​ទេសចរណ៍​រួមមាន រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ សហគមន៍​អេកូ​ទេសចរណ៍ និង​តំបន់​ដែលមាន​សក្តានុពល​ទេសចរណ៍ គឺមាន​ប្រមាណ​៥៥៧​គោលដៅ​ទេសចរណ៍​ដែល​អាចអោយ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​កម្សាន្ត​បាន​។​​ដោយឡែក​បញ្ហា​តម្លៃ​សេវា​នៅតាម​គោលដៅ​ទេសចរណ៍ ជារួម​ឯកឧត្តម បាន​វាយ​តំលៃ​ថា គឺមាន​គ្រប់គ្រង​បាន​ល្អ​ជាង​មុន​ច្រើន ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ពោលគឺ​តំលៃ​លក់​ម្ហូបអាហារ សេវា​ធ្វើដំណើរ​កម្សាន្ត និង​ការ​ស្នាក់នៅ​ជាដើម គឺ​ភាគច្រើន​មិនមាន​តំឡើងថ្លៃ​ខ្ពស់ នៅក្នុង​អំឡុងពេល​ឈប់​សម្រាក​កន្លង​មកនេះ​ទេ​៕ អត្ថបទ៖ ស៊ុម សុខ​ជា

ដំណើរ​ទស្សនកិច្ច​​របស់​​មន្ត្រី​អាមេរិក​ទៅ​កោះ​តៃវ៉ាន់​ជា​ការ​បង្ក​រឿង​​ខាង​នយោបាយ​ដល់​ប្រទេស​ចិន​

2021/04/27 09:59:58 am        77
ចិន​៖ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ចិន​បាន​ថ្កោល​ទោស​​ដំណើរ​ទស្សនកិច្ច​​ជាន់​ខ្ពស់​​ ​ដោយ​​​មន្ត្រី​អាមេរិក​ទៅ​កាន់​កោះ​តៃវ៉ាន់​​ថា​ជា ”ការ​បង្ក​​ហេតុ​នយោបាយ” និង​បាន​ព្រមាន​ថា ​វិធាន​ការ​​តប​ត​​វិញ​នឹង​ត្រូវ​ធ្វើ​ឡើង​ ប្រឆាំង​​​នឹង​សហរដ្ឋ​អាមេរិក។​អ្នក​នាំ​ពាក្យ​​ការបរទេស​ចិន​ លោក វ៉ាង វេនប៊ីន បាន​និយាយ​ថា ​ចិន​នឹង​​ចាត់​វិធានការ​សម​ស្រប វិធានការ​​តប​ត​​ទប់​ទល់​​ប្រឆាំង​នឹង​បុគ្គល​ដែល​ពាក់​ព័ន្ធ​ ​ដោយ​ព្រមាន​ថា ​ដំណើរ​ទស្សនកិច្ច​​នេះ​នឹង​ធ្វើ​ឲ្យ​ខូច​​ខាត​ថែម​ទៀត​ ​ដល់​ការ​សម្រប​សម្រួល​នឹង​កិច្ច​​​សហប្រតិបត្តិការ​រវាង​ចិន​ និង​សហរដ្ឋ​អាមេរិក​​លើ​បញ្ហា​​អន្តរជាតិ​ និង​ក្នុង​តំបន់​សំខាន់​ៗ។ អនុរដ្ឋមន្ត្រី​សហរដ្ឋ​អាមេរិក លោក ខេត ក្រាច ដែល​ដោះ​ស្រាយ​កំណើន​សេដ្ឋកិច្ច​​ និង​ថាមពល​ និង​ផល​ប្រយោជន៍​បរិស្ថាន​​បាន​ជួប​ជាមួយ​​មេដឹកនាំ​​កោះ​តៃ​វ៉ាន់​ លោក​ស្រី សៃ អ៊ីងវិន ក៏​ដូច​ជា​រដ្ឋមន្ត្រី​ក្រសួង​​សេដ្ឋកិច្ច​ និង​ឧបនាយករដ្ឋមន្ត្រី​​កាល​ពី​ថ្ងៃ​​សុក្រ​កន្លង​ទៅ។ដំណើរ​ទស្សនកិច្ច​​របស់​លោក ក្រាច បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​​ដ៏​សំខាន់​មួយ​​ កាល​ពី​ក្នុង​ខែ​សីហា​​របស់​រដ្ឋមន្ត្រី​​ជាន់​ខ្ពស់​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​​អាមេរិក ដែល​បាន​ធ្វើ​ទស្សនកិច្ច​​ចាប់​តាំង​ពី​ទីក្រុង​វ៉ាស៊ីន​តោន ​បាន​ប្តូរ​ទំនាក់ទំនង​ផ្លូវ​ការ​​ពី​កោះ​តៃវ៉ាន់​ទៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​១៩៧៩។ ​ទីក្រុង​ប៉េកាំង​ចាត់​ទុក​​កោះ​តៃវ៉ាន់​​ជា​ខេត្ត​របស់​ខ្លួន​ និង​ប្រឆាំង​​រាល់​ទំនាក់​ទំនង​​ផ្លូវ​ការ​​រវាង​ប្រទេស​ផ្សេង​ទៀត​ និង​កោះ​ស្វ័យ​គ្រប់​គ្រង​មួយ​នេះ៕​​អត្ថបទ៖ រិទ្ធី

ពលរដ្ឋ​ខេត្តស្វាយរៀង ស្នើឱ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ចំណីអាហារ​ឱ្យ​បាន​ញឹកញាប់​

2021/04/27 09:59:58 am        59
ស្វាយរៀង ៖ ​សុខភាព និង​ម្ហូបអាហារ មនុស្ស​គ្រប់រូប​ប្រាថ្នា​ចង់បាន​ទាំងអស់គ្នា ​ដើម្បី​ទ្រទ្រង់​រាងកាយ ​គប្បី​មន្ត្រី ជំនាញ​បន្ថែម​ការ​ចុះ​ត្រួតពិនិត្យ​រក​សារ​ធាតុគីមី ​នៅលើ​ម្ហូបអាហារ​ឱ្យបាន​ញឹកញាប់ ​ដែល​អាច​ធ្វើបាន ​ដើម្បី ​សុខភាព​ទាំងអស់គ្នា​។ក្រុម​អ្នកលក់ដូរ​នៅ​ផ្សារ​ជី​ភូ សង្កាត់​ព្រៃ​អ​ង្គុ​ញ​ ក្រុង​បាវិត ខេត្តស្វាយរៀង ​បាន​សម្ដែង​អំណរគុណ ចំពោះ​សាខា​កាំកុងត្រូល​ខេត្ត ​ដែល​បាន​ចុះ​ពិនិត្យ​គ្រឿង​ឧបភោគ បរិភោគ ចំណីអាហារ និង​បាន​សំណូមពរ ​បន្ថែម​ដល់​សាខា ​បើ​មានឱកាស​ គួរ​ចុះ​ពិនិត្យ​បន្ថែមទៀត ​ដើម្បី​ស្វែងរក​សារធាតុ​គីមី​នៅលើ​ចំណីអាហារ សំដៅ​បញ្ចៀស​ការ​មាន​បញ្ហា​សុខភាព​ចំពោះ​អ្នក​ទទួលទាន​។​ពួកគេ បានឱ្យដឹងថា បច្ចុប្បន្ន ​ការដាក់​តាំង​លក់​បន្លែ ផ្លែឈើ គ្រឿងឧបភោគ ​បរិភោគ នៅតាម​ផ្សារ នៅ​ខ្វះ​អនាម័យ ​ដោយ​អ្នកលក់ មិនបាន​រៀបចំ​ឱ្យ​បាន​សមរម្យ ​ឯ​គ្រឿង​កំប៉ុង ​ត្រូវបាន​ដាក់តាំង​លក់​ដោយ គ្មាន​សណ្តាប់ធ្នាប់​។ក្រុមអាជីវករ បាន​សំណូមពរ​ដល់​មន្ត្រី​ជំនាញ បន្ត​អប់រំ​អាជីវករ ឱ្យ​រៀប​តាំង​លក់​ផលិតផល​ឱ្យមាន សណ្តាប់ធ្នាប់​បើ​អាច​ធ្វើ​បាន ពីព្រោះ​ទីតាំង​លក់​សម ល្មម អាច​រៀបចំ​បាន ​ពិសេស ឧស្សាហ៍​លាង​សម្អាត ​បរិវេណ​ក្នុង​ផ្សារ​ផង ​ដោយ​កន្លងមក​ទីលាន​បរិវេណ​ផ្សារ​ធុំក្លិន​ឆ្អេះឆ្អាប​ខ្លាំង​ណាស់​។នៅពេល​ចុះ​ពិនិត្យ​ទំនិញ ​គ្រឿងឧបភោគ បរិភោគ ចំណីអាហារ ក្នុង​ផ្សារ​ជី​ភូ ក្រុង​បាវិត​ កាលពី​ម្សិល មិញ មន្ត្រីរ​សាខា​កាំកុងត្រូល បាន​នាំ​គ្រឿង​ឧបភោគ ​បរិភោគ គ្រឿង​កំប៉ុង ចំនួន​១៧​សំណាក ទៅ​វិភាគ ពិសោធន៍ ​តាម​បទដ្ឋាន​បច្ចេកទេស រ​កសារ​ធាតុគីមី ដោយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ល្អ និង​ប្រកាស​ឱ្យ​ពល រដ្ឋ​ប្រើប្រាស់​តាម​តម្រូវការ​៕

ក្រសួងបរិស្ថាន​ និងUSAID ​រួមគ្នា​បើក​យុទ្ធនាការ​ការពារ​ព្រៃ​ឡង់ ​តាមរយៈ​ការ​ទំនាក់ទំនង​ផ្លាស់ប្ដូរ​ឥរិយា​បទ​សង្គម

2021/04/27 09:59:58 am        55
ភ្នំពេញ ៖ ​ក្រសួងបរិស្ថាន និង USAID នៅ​​ព្រឹក​ថ្ងៃទី ២២ កញ្ញា​ឆ្នាំ ២០២០​នេះ បាន​បើក​យុទ្ធនាការ​ការពារ​ព្រៃ​ឡង់ ​តាមរយៈ ការ​ទំនាក់ទំនង​ផ្លាស់ប្ដូរ​ឥរិយា​បទ​សង្គម​។ ​តាមរយៈ​យុទ្ធនាការ​នេះ គឺធ្វើ​ឡើង​ដោយមាន​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​ពី​សារៈសំខាន់ ក៏ដូចជា​ការចូលរួម​ក្នុង​ការ​ថែរក្សា​សម្បត្តិ​ធម្មជាតិ​។សម្រាប់​ការបើក​យុទ្ធនាការ​ នា​ព្រឹក​នេះ លោកស្រី វី​ណា រេ​ដ​ឌី នាយិកា​បេសកកម្ម USAID លើកឡើងថា ​យុទ្ធនាការ​នេះ​គឺ​បង្ហាញ​ពី​ភាពជា​ដៃគូ​របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក​ USAID នៅក្នុង​វិស័យ​បរិស្ថាន​នៅ​កម្ពុជា ក៏ដូចជា​ការ​បន្ត​ប្ដេជ្ញា​ចិត្ត ក្នុងការ​អភិរក្ស​ជីវៈចម្រុះ​ដ៏​មាន​សារសំខាន់​នៅ​កម្ពុជា​។ លោកស្រី​ សង្ឃឹមថា យុទ្ធនាការ​នេះ​នឹង​មាន​ការចូលរួម​ជាច្រើន​ពី​ប្រជាពលរដ្ឋ​គ្រប់រូប ជាពិសេស​យុវជន ​ដើម្បី​លើកកម្ពស់​ការយល់ដឹង ​និង​ជួយ​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​កាន់​តែច្រើន ចូលរួម​ការពារ​សម្បត្តិ​ធម្មជាតិ​។យុទ្ធនាការ​ការការពា​រ​ព្រៃ​ឡង់ តាមរយៈ​ការ​ទំនាក់ទំនង​ផ្លាស់ប្ដូរ​ឥរិយាបទ​សង្គម ​នេះ​គឺ​នឹងធ្វើ​ឡើង​ដោយ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ក្នុង​ការ​ផ្សព្វផ្សាយ​ ។ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន​ បានបញ្ជាក់ថា​ យុទ្ធនាការ​នេះ ​គឺ​ស្រប​ទៅនឹង​ផែនការ​សកម្មភាព ន​យុទ្ធសាស្ត្រ​គាំពារ​បរិស្ថាន​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ហើយ​យុទ្ធនាការ​នេះ ​នឹង​ផ្សព្វផ្សាយ​ពី​សម្រស់ ​ក៏ដូចជា​មុខងារ និង​តម្លៃ​របស់​ប្រព័ន្ធ​អេកូ​ឡេ​ស៊ី ​និង​បង្ហាញ​ពី​ការរស់នៅ​របស់​ប្រជាជន​ក្នុង​សហគមន៍​ផងដែរ​។ឯកឧត្តម ​រដ្ឋលេខាធិកា​រ​ បាន​លើក​ឡើង​ដែរ​ថា ​ ក្រៅពី​យុទ្ធនាការ​ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​នេះ ក្រសួង​ក៏​មាន​មន្ត្រី​ឧទ្យានុរក្ស​ប្រចាំការ ​ការពារ​តំបន់​ទាំងនោះ​ផងដែរ​។តាម​ទិន្នន័យ​របស់ USAID បង្ហាញថា ​តំបន់​ទេសភាព​ព្រៃ​ឡង់ និង​តំបន់​ជុំវិញ​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ ៣,៣ ​លាន​ហិកតា ​គ្របដណ្ដប់​លើ​ខេត្ត​ចំនួន ​៤ រួមមាន​ ខេត្ត ព្រះវិហារ​ ខេត្តកំពង់ធំ ក្រចេះ ​និង​ខេត្តស្ទឹងត្រែង​។ តំបន់​ព្រៃ​ឡង់​នេះ ​មាន​ព្រៃស្រោង ​ការប្រើប្រាស់​ដី​ចម្រុះ តំបន់​ការពារ ដី​ឯកជន ​និង​រដ្ឋ ​ សហគមន៍​តំបន់​ការពារធម្មជាតិ តំបន់​ទាំងនេះ ​កំពុង​ប្រឈម​ការ​គំរាមកំហែង​ពី​ការ​កាប់បំផ្លាញ​ព្រៃឈើ ការ​កាប់​ឈើ​ខុសច្បាប់ ​ក៏ដូចជា​ការ​បរបាញ់​និង​ការ​ជួញដូរ​សត្វព្រៃ និង​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​៕

កម្ពុជា​ចំណាយ​ថវិកា​សម្រាប់​ជំនួយ​សង្គម ​លើ​ផែន​ការដែល​បាន​គ្រោង​ទុក

2021/04/27 09:59:58 am        62
ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​ចំណាយ​ថវិកា​ សម្រាប់​ជំនួយ​សង្គម ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ៨៥៧ ​ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ជាង ​១៦៧% ពោល​គឺ​លើស​ផែនការ​ដែល​បាន​គ្រោងទុក​ ក្នុង​គោលដៅ​ លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​ក្រីក្រ​ និង​ងាយ​រងគ្រោះ ដើម្បី​ពង្រឹង​សមត្ថភាព​ប្រជាពលរដ្ឋ​ទាំងនោះ ​រក្សាបាន​នូវ​ស្ថិរភាព​ប្រាក់ចំណូល ក្នុង​ស្ថានភាព​សេដ្ឋកិច្ច ដែល​មាន​ការប្រកួតប្រជែង​ខ្លាំង​។តាម​របាយការណ៍​ស្ថិតិ​ហិរញ្ញវត្ថុ​រដ្ឋាភិបាល​ថ្នាក់ជាតិ ប្រចាំខែ កក្កដា ឆ្នាំ ២០២០ បានបង្ហាញ​ឲ្យ​ដឹងថា ​ពាក់ព័ន្ធ​អត្ថប្រយោជន៍​ជំនួយ​សង្គម ដោយ​កម្ពុជា​ក៏​ដូច​ពិភពលោក​កំពុង​រង​នូវ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​–១៩ នេះ​, គិត​ត្រឹម​រយៈពេល ៧​ខែ ដើម​ឆ្នាំ​២០២០ នេះ ​រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​សរុប​ជាង ៨៥៧ ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ជាង ១៦៧% នៃ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២០​ ក្នុងនោះ​បើ​គិត​ក្នុង​រយៈពេល​ដូចគ្នា​ទៅ​ឆ្នាំ​២០១៩ ​បាន​ចំណាយ​ថវិកា​ ប្រមាណ​ជាង ២៣០ ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ជាង​ ៤៥% ប៉ុណ្ណោះ ។ទាក់ទង​និង​ការ​ចំណាយ​ថវិកា​ សម្រាប់​ជំនួយ​សង្គម​នេះ ក្នុងនោះ​នៅក្នុង​ខែ មករា ចំណាយ​ប្រមាណ​ជិត ៤០០ លាន​រៀល​, ខែ កុម្ភៈ ជាង ៣ ប៊ី​លាន​រៀល​, ខែ មីនា ជាង ២៩ ប៊ី​លាន​រៀល​, ខែ មេសា ជាង ១៤៥ ប៊ី​លាន​រៀល​, ខែ ឧសភា ជាង ៣៧ ប៊ី​លាន​រៀល​, ខែ មិថុនា​ ជិត ៥៥០ ប៊ី​លាន​រៀល និង​ក្នុង​ខែ កក្កដា ​មាន​ចំនួន​ជាង ៩១ ប៊ី​លាន​រៀល សរុប​ទាំង​មាន​ទំហំ​ទឹកប្រាក់​ជាង ​៨៥៧ ប៊ី​លាន​រៀល ។សូមបញ្ជាក់ថា​ ៖ សម្រាប់​ការ​ចំណាយ​ថវិកា​ ​ជំនួយ​សង្គម គឺជា​កម្មវិធី​គាំទ្រ​ដល់​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ជា​អាទិភាព​របស់​កម្ពុជា ​រួមមាន ​៖ កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន ​ការកាត់បន្ថយ​ភាព​ក្រីក្រ និង​ពិពិធ​កម្ម​សេដ្ឋកិច្ច​។ វត្តមាន​របស់​ប្រព័ន្ធ​ជំនួយ​សង្គម រួមចំណែក​ក្នុង​ការ​ជំរុញ​កំណើន​ផលិតភាព​ក្នុង​សេដ្ឋកិច្ច ​តាមរយៈ​ការផ្លាស់ប្តូរ​ជីវភាព​របស់​ប្រជាជន​ក្រីក្រ ​និង​ងាយ​រងគ្រោះ ​ទៅជា​ប្រជាជន​ដែល​មាន​ចំណូល​សមរម្យ ពោលគឺ​ការ​បង្វែរ​ក្រុម​ប្រជាជន​នៃ​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទៅក្នុង​ប្រព័ន្ធ​។ កម្មវិធី​ក្នុង​ប្រព័ន្ធ​ជំនួយ​សង្គម ផ្តោតលើ​ការ​ផ្តល់​ការ​គាំពារ​ដល់​ប្រជាជន​ក្រីក្រ​និង​ងាយ​រងគ្រោះ ​ក្នុងនោះ​ត្រូវបាន​បែងចែក​ជា​បី​ក្រុម​គឺ (១) ​ប្រជាជន​ដែល​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ (២) ប្រជាជន​រស់នៅ​ក្បែរ​បន្ទាត់​នៃ​ភាពក្រីក្រ ​ដែល​មានការ​ប្រឈម​ខ្ពស់​ពេល​មាន​វិបត្ដិ​ និង (៣) ប្រជាជន​ដែល​ងាយ​រងគ្រោះ ដែល​រួមមាន ​៖ ទារក​និង​កុមារ ស្ត្រី​មាន​ផ្ទៃពោះ គ្រួសារ​ដែល​ខ្វះ​អាហារូបត្ថម្ភ ជន​ពិការ និង​ជន​ចាស់ជរា​គ្មាន​ទីពឹង ជាពិសេស​ប្រព័ន្ធ​ជំនួយ​សង្គម​ គឺ​ការឆ្លើយតប​នឹង​គ្រោះអាសន្ន​ជាដើម ៕

នាយកដ្ឋាន​ជំនាញ​៤ កំពុង​បន្ត​រួមចំណែក ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ប្រកបដោយ​ប្រសិទ្ធភាព​

2021/04/27 09:59:58 am        142
ភ្នំពេញ៖ បច្ចុប្បន្ន នាយកដ្ឋាន​ជំនាញ​ទាំង​៤​របស់​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ រួមមាន​នាយកដ្ឋាន​សា​រម​នី្ទ​រ នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ នាយកដ្ឋាន​បុរាណវត្ថុ និង​នាយកដ្ឋាន បុរាណវិទ្យា និង​បុ​រេ​ប្រ​វ​តិ្ត​កំពុង​បន្ត​រួមចំណែក ការពារ​ថែរក្សា​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ជាតិ បានរួម​ចំណែក​ការពារ ថែរក្សា អភិរក្ស ស​ម្ប​តិ្ត​បេតិកភណ្ឌ​ជាតិ​។​​នាយកដ្ឋាន​ជំនាញ​៤ របស់​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ រួមមាន​នាយកដ្ឋាន​សា​រម​នី្ទ​រ នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ នាយកដ្ឋាន​បុរាណវត្ថុ និង​នាយកដ្ឋាន បុរាណវិទ្យា និង​បុរេប្រវត្តិ ​បាន​រួម​ចំណែក​ការពារ​ថែរក្សា​អភិរក្ស​ស​ម្ប​តិ្ត​បេតិកភណ្ឌ​ជាតិ បានរួម​ចំណែក​ការពារ ថែរក្សា អភិរក្ស ស​ម្ប​តិ្ត​បេតិកភណ្ឌ​ជាតិ​។ លោក អ៊ុក សុខា អគ្គនាយក​ស្តីទី នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ ប្រាប់​​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា ២០១៩​នេះ ថា ជាក់ស្តែង​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ អគ្គនាយកដ្ឋាន​បេតិកភណ្ឌ បាន​ជួសជុល​ស្ពាន​ទ័ព ប្រាសាទ​បន្ទាយឆ្មារ ប្រាសាទភ្នំជីសូរ ប្រាសាទ​ទន្លេបាទី វត្តរ​កាជ​ន្លឹ​ង វត្ត​ស្រី​ទួល និង​វត្ត​កំពង់ព្រះ​។​​ដោយឡែក​សម្រាប់​កិច្ចការពារ ថែរក្សា អភិរក្ស​វត្ត​បុរាណ​នេះ គោល​ការដែល​សំខាន់ គឺ​រក្សា​តម្លៃ​របស់​ជាតិ ប្រសិនបើ​យើង​គ្មាន​ការអភិរក្ស​នោះទេ តម្លៃ​របស់​វា​នឹង​បាត់បង់​បន្តិច​ម្តងៗ ហើយ​ការងារ​អភិរក្ស​នេះ វា​មានតម្លៃ​ធំធេង​ដែល​យើង​គ្រប់គ្នា​មិនអាច​ប៉ាន់ស្មាន​បាន​ថា របស់​នោះ​តូច ឬ​ធំ​ទេ ប៉ុន្តែ​នេះ​ជា​ស្នាដៃ​របស់​បុព្វ​ជំនាន់​មុន បាន​បន្សល់ទុក ហើយ​យើង​ជា​មនុស្ស​ជំនាន់​ក្រោយ ត្រូវតែ​ធ្វើ​កិច្ចការងារ​នេះ​បន្ត ទុក​ជូន​ដល់​មនុស្ស​ជំនាន់​ក្រោយ​ឲ្យ​បាន​យល់ដឹង​អំពី​តម្លៃ​ដែល​ដូន​យើង​បាន​បន្សល់ទុក​។​​បើតាម​លោក វឿន វុ​ទី្ធ នាយកដ្ឋាន បុរាណវិទ្យា និង​បុ​រេ​ប្រ​វ​តិ្ត បានធ្វើ​បទ​បង្ហាញ​ស្តីពី​ការគ្រប់គ្រង និង​ការដោះស្រាយ​វិវាទ​ស្ថានីយ៍​បុរាណ ថា សម្រាប់​ការជួប​ជុំគ្នា​នាពេល គឺ​ចង់​ចែករំលែក​បទពិសោធន៍​ក្នុងការ​ដោះស្រាយ​គ្រប់គ្រង​ស្ថានីយ ប៉ុន្តែ​ក្នុងនាម​យើង​ជាម​ន្រី្ត​អនុវត្តន៍ មុន​ឈានដល់​ការគ្រប់គ្រង​ស្ថានីយ​បុរាណ ត្រូវ​ស្វែងយល់ថា ដូ​ម្តេច​ហៅថា​បុរាណ​ដ្ឋា​ន ទួល​បុរាណ ឬ​ស្ថានីយ​បុរាណវិទ្យា​។​​ ​ជា​ចុងក្រោយ​អគ្គនាយក​ស្តីទី នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ រូបនោះ ថា កិច្ចការ​ទាំងអស់នេះ​មិនមែន​តែ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សម្រាប់ធ្វើ​កិច្ចការងារ​អភិរក្ស​ពី​តម្លៃ​របស់​ជាតិ តែម្នាក់ឯង​នោះទេ គឺ​ត្រូវមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទូទៅ ពិ​ព្រោះថា​ទ្រព្យសម្បតិ្ត​នោះ​មិនមែនជា​របស់​អ្នកណាម្នាក់​ទេ គឺជា​របស់​មនុស្ស​ទូទៅ របស់​សង្គម​ទូទៅ ដែល​យើង​ត្រូវ​ប្រតិ​ប​តិ្ត​ទាំងអស់គ្នា​៕​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងប្រៃសណីយ៍ អំពាវនាវពលរដ្ឋបង្កើន​ការប្រុងប្រយ័ត្ន​ចំពោះការឆបោកតាមបណ្ដាញ​​សង្គមនានា​ ក្រោមរូបភាព “មើលវីដេអូ​ដើម្បី​ទទួលបានប្រាក់”
08/14/2026 12:08 PM
Haaland ទទួលវិញ្ញាបនបត្រ Guinness World Records ចំនួន ៧ មុនរដូវកាលថ្មី
08/14/2026 12:08 PM
អ៊ីរ៉ង់ នឹងផ្លាស់ប្តូរសង្គ្រាមទៅជាដំណាក់កាលវាយលុក ប្រសិនបើលក្ខខណ្ឌនានាមិនត្រូវបានបំពេញ
08/14/2026 12:08 PM
ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមានមនុស្សស្លាប់ និងមនុស្សរាប់ពាន់នាក់ជាប់គាំងនៅអាកាសយានដ្ឋានអន្តរជាតិ ប្រទេសជប៉ុន
08/14/2026 12:08 PM
តម្លៃប្រេងកើនឡើងបន្តិចវិញ ក្រោយការគំរាមរក្សាការបិទផ្លូវដោយកងទ័ពជើងទឹកអាមេរិកប្រឆាំងអ៊ីរ៉ង់
08/14/2026 12:08 PM
រុស្ស៊ី ទាមទារឱ្យមានការដកចេញការបិទផ្លូវសមុទ្រ និងដីគោករបស់ប្រទេសយេម៉ែន
08/14/2026 12:08 PM
លោក Jared Kushner នឹងទៅកាន់អ៊ីស្រាអែល និងអេហ្ស៊ីបសប្តាហ៍ក្រោយ ដើម្បីពិភាក្សាពីផែនការសន្តិភាពហ្កាហ្សា
08/14/2026 11:08 AM
សហរដ្ឋអាមេរិក ប៉ាណាម៉ា និងដៃគូក្នុងតំបន់ បញ្ចប់សមយុទ្ធការពារព្រែកជីកពហុជាតិសាសន៍
08/14/2026 11:08 AM
ប្រធានាធិបតីម៉ិកស៊ិក៖ ប្រទេសកូឡុំប៊ី បានច្រានចោលក្រុមជួយសង្គ្រោះរញ្ជួយដីរបស់ខ្លួន
08/14/2026 11:08 AM
Doku បន្តកិច្ចសន្យា ៥ ឆ្នាំជាមួយ Manchester City និងសរសើររបៀបដឹកនាំរបស់ Maresca
08/14/2026 11:08 AM