សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត

ព័ត៌មានសំខាន់ៗ

ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម

2026/06/19 03:21:29 am        140
ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក និងជាព្រះប្រធានកិត្តិយស នៃសហគមន៍ The Olave Baden-Powell Society (OB-PS) បានផ្ញើព្រះរាជសារថ្វាយព្រះពរ ដោយសម្តែងនូវព្រះរាជហឫទ័យគោរព ស្រឡាញ់ និងជូនពរយ៉ាងកក់ក្តៅបំផុតជូនចំពោះ សម្តេចព្រះវររាជមាតាជាតិខ្មែរ។នៅក្នុងព្រះរាជសារ ព្រះអង្គម្ចាស់ក្សត្រី Benedikte បានថ្វាយព្រះពរឱ្យ សម្តេចព្រះវររាជមាតាជាតិខ្មែរ ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះរាជសុភមង្គល និងព្រះរាជកិត្តិយសដ៏ឧត្តុង្គឧត្តមជានិច្ចនិរន្តរ៍។ព្រះអង្គម្ចាស់ក្សត្រី Benedikte ក៏បានបង្ហាញនូវការគោរព និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងបានគូសបញ្ជាក់អំពីចំណងមិត្តភាព និងសេចក្តីរាប់អានដ៏ល្អប្រសើរ ដែលតែងមានរវាងព្រះអង្គ និងព្រះរាជវង្សានុវង្សកម្ពុជា ក៏ដូចជាចលនាកាយឫទ្ធិនារីនៅកម្ពុជា។ព្រះរាជសារថ្វាយព្រះពរនេះ ត្រូវបានផ្ញើឡើង ខណៈដែលថ្នាក់ដឹកនាំ និងសមាជិកនៃចលនាកាយឫទ្ធិនារីពិភពលោក កំពុងជួបជុំគ្នានៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ The Olave Baden-Powell Society (OB-PS) លើកទី៤២ ដែលកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ។

សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ

2026/06/14 07:56:13 pm        140
ភ្នំពេញ៖ចាប់តាំងពីដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៤ រហូតដល់ខែមេសា ឆ្នាំ២០២៦នេះ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសបានចូលរៀនជំនាញវិជ្ជាជីវៈតាមរយៈគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមានប្រមាណ ១,៥លាននាក់ ដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភមានចំនួនសរុបប្រមាណ ២៧,១ម៉ឺននាក់ ក្នុងនោះបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានធីវេត ក្រោមឱវាទក្រសួងចំនួនប្រមាណ ២២.៩ ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចំនួនប្រមាណ ៤,២ម៉ឺននាក់។យោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះបានឱ្យដឹងថា រាជរដ្ឋាភិបាល តែងតែចាត់ទុកការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាអាទិភាពមួយរបស់ រាជរដ្ឋាភិបាល ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩មក ទន្ទឹមនឹងការស្តារនិងការអភិវឌ្ឍប្រទេសជាតិ ពីភាពខ្ទេចខ្ទាំដោយសារសង្គ្រាមស៊ីវិល។ តាមរយៈការដាក់ចេញ និងអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាមួយនឹងការ ដាក់ចេញនូវកម្មវិធីកំណែទម្រង់មុតស្រួចស៊ីជម្រៅនានាជាប់ជាប្រចាំ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើន ក្នុងអត្រាខ្ពស់ជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ នៅក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ។តាមរយៈសារលិខិតរបស់សម្ដេចធិបតី បានបញ្ជាក់ថា ជាក់ស្តែងនៅក្នុងឆ្នាំ២០២៥ កន្លងទៅ រាជរដ្ឋាភិបាលសម្រេចបាននូវការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងហ្វឹកហ្វឺនកូនជាងដល់សិក្ខាកាម សិស្ស និស្សិត និងកម្មករនិយោជិតគ្រប់កម្រិតសរុបប្រមាណ ២០,៧ម៉ឺននាក់។ ដោយឡែកសម្រាប់ការអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់ បាននិងកំពុងដំណើរការយ៉ាងល្អ ដែលកម្មវិធីសិក្សាផ្តោតសំខាន់លើវិស័យអាទិភាពចំនួន១០ ដែលមានតម្រូវការទីផ្សារការងារខ្ពស់ រួមទាំង “ជំនាញ វិជ្ជាជីវៈដូនតា” ចំនួន១២មុខវិជ្ជាផងដែរ។ សម្ដេចធិបតីបានថ្លែងថា៖«ចាប់តាំងពីដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៤ រហូតដល់ខែមេសា ឆ្នាំ២០២៦នេះ សិស្សដែលបានទទួលការបណ្តុះបណ្តាលមានចំនួនសរុបប្រមាណ ២៧,១ម៉ឺននាក់ ក្នុងនោះបណ្តុះបណ្តាល នៅតាមគ្រឹះស្ថានធីវេត ក្រោមឱវាទក្រសួងចំនួនប្រមាណ ២២.៩ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចំនួនប្រមាណ ៤,២ម៉ឺននាក់»។បន្ថែមពីនេះទៀត រាជរដ្ឋាភិបាលបានគិតគូរយ៉ាងយកចិត្តទុកដាក់ក្នុងការផ្តល់ការបណ្តុះបណ្តាល សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ កម្រិត១ ដល់បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ រយៈពេល ៤ខែ សម្រាប់អ្នកមានអាយុចាប់ពី១៥ឆ្នាំ ដល់៣៥ឆ្នាំ ចំនួន ២,៥ម៉ឺននាក់, វគ្គបណ្តុះបណ្តាលតាមលិខិតបញ្ជាក់រយៈពេលខ្លី នៅតាមសហគមន៍សរុបចំនួន ២,៥ម៉ឺននាក់ ដល់អតីតពលករដែលមានអាយុចាប់ពី៣៥ឆ្នាំឡើង រយៈពេល ១សប្តាហ៍ ដល់១ខែ ដើម្បីឱ្យបងប្អូនអតីតពលករអាចមានជំនាញមួយពិតប្រាកដ និងអាចប្រកបរបរចិញ្ចឹម ជីវិតដោយខ្លួនឯង, វគ្គបណ្តុះបណ្តាលជំនាញមុនពេលចូលធ្វើការក្នុងវិស័យកាត់ដេរ និងការផ្តល់ការទទួលស្គាល់ ជំនាញពីមុនី (RPL.) ដល់អតីតពលករគោលដៅចំនួន ១ម៉ឺននាក់ ដែលបានដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ក្នុងវិស័យសំណង់ លើ៨មុខជំនាញ ដោយរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃធ្វើតេស្តជំនួស, ព្រមទាំងបាន និងកំពុងពង្រីកថ្នាក់រៀនចល័ត (បណ្តុះបណ្តាលតាមរថយន្ត) ដើម្បីទៅបណ្តុះបណ្តាលផ្ទាល់នៅតាមសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។តាមរយៈកម្មវិធីនេះ យុវជនបងប្អូនកម្មករនិយោជិត និងបងប្អូនអតីតពលករវិលត្រឡប់មកពីប្រទេសថៃ នឹងមានជំនាញមួយពិតប្រាកដអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រនានា ដែលធ្វើឱ្យពួកគាត់មានជីវភាពល្អប្រសើរឡើង រក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ និងលក្ខខណ្ឌការងារល្អ ជាពិសេសបងប្អូនអាចមានឱកាសទទួលបានការគាំពារ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម។ បើតាមសារលិខិតសម្ដេចធិបតី រាជរដ្ឋាភិបាលបាននិងកំពុងជំរុញលើកទឹកចិត្តដល់សិស្សានុសិស្ស យុវជន ដើម្បីមកចុះឈ្មោះចូលរៀន និងជំរុញមាតាបិតា អាណាព្យាបាល ដើម្បីអនុញ្ញាតឱ្យកូនចៅរបស់ខ្លួនមកចុះឈ្មោះ និងទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈឱ្យបានកាន់តែច្រើនឡើង ព្រោះជាការវិនិយោគ រយៈពេលខ្លី ឆាប់ទទួលបានផល មានជំនាញមួយច្បាស់លាស់ មានឱកាសផ្សារភ្ជាប់ទ្រឹស្តីនិងបទពិសោធដែល មាននៅរោងជាងនិងមជ្ឈមណ្ឌលស្រាវជ្រាវ ទៅនឹងការអនុវត្តជាក់ស្តែងនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលជំនាញទាំងនេះឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ងាយស្រួលទទួលបានការងារធ្វើ ឬប្រកបមុខរបរ ដោយខ្លួនឯង ទទួលបានប្រាក់ចំណូលសមរម្យ រក្សាបាននូវស្ថិរភាពចំណូល និងជួយរំដោះខ្លួននិងក្រុមគ្រួសារ ចេញពីភាពក្រីក្រនិងភាពងាយរងហានិភ័យ៕

សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»

2026/06/14 05:34:48 pm        42
ភ្នំពេញ៖សម្ដេច​អគ្គហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បាន​ផ្ញើសារ​ជូនជនរួមជាតិ​ ភ្ជាប់ជាមួយនឹង​ចម្រៀងចំនួន៧បទដែលសម្ដេច​បាន​និពន្ធដោយផ្ទាល់ដៃ ជាមួយនឹង​ការ​រម្លឹកការ​ចងចាំដ៏ឈឺចាប់ ខណៈសម្ដេច​ត្រូវ​យកជីវិតទៅធ្វើដើមទុនដើម្បីរំដោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុលពល។សម្ដេចតេជោបានសរសេរថា នៅសល់តែប៉ុន្មានថ្ងៃទៀតទេនឹ​ងដល់ខួប៤៩ ឆ្នាំនៃការចាប់ផ្តើមយកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិពីរបបប្រល័យពូជសាសន៍របស់ ប៉ុល ពត (២០មិថុនា ១៩៧៧-២០មិថុនា២០២៦)។សម្ដេច​តេជោបានថ្លែង​ថា​៖«ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»។ដើម្បីរំលឹកដល់រឿងដ៏កម្សត់នោះខ្ញុំសូមចាក់ផ្សាយចម្រៀងចំនួន ៧បទដែលសម្ដេច​បាននិពន្ធដោយផ្ទាល់មាន៖១.ថ្ងៃស្អែកបែកគ្នា២.សំបុត្រផ្តាំលា៣.ចាកចោលទ្រនំចាស់៤.ភ្លៀងធំនឹកប្តីយប់ ២០មិថុនា៥.អក្ខរាប្រហារដួងចិត្ត៦.ទឹកភ្នែកបែកគ្នា៧.ទឹកភ្នែកស្រក់ចូលចានបាយសម្ដេច​តេជោបានបញ្ជាក់ថា ចម្រៀងទាំង ៧បទនេះគ្របដណ្តប់នូវព្រឹត្តិការណ៍ដែលបានកើតឡើងនូវរឿងឈឺចាប់ដែលមិនអាចបំភ្លេចបាននាពេលនោះ។ ចម្រៀងទាំង៧បទនេះយកតាមលំនាំប្រពៃណី និងច្រៀងដោយលោក ឌៀប សិដ្ឋសុធា និង អ្នកនាង ចំរើន ចរិយា។សូមបញ្ជាក់ថា ថ្ងៃទី២០ ខែមិថុនា គឺជា «ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។ព្រឹត្តិការណ៍ដើម (២០ មិថុនា ១៩៧៧)៖ គឺថ្ងៃដែលសមមិត្ត ហ៊ុន សែន (ក្នុងវ័យ ២៥ ឆ្នាំ នាពេលនោះ) រួមជាមួយយុទ្ធមិត្ត ៤ រូបទៀត រួមមាន លោក នុច ថន, លោក ញឹក ហួន, លោក សាន សាញ់ (ស៊ូ គីមស្រ៊ាង) និងលោក វ៉ា ប៉ោអ៊ាន បានសម្រេចចិត្តយកជីវិតធ្វើជាដើមទុន ជ្រែកស្បៃរាត្រីចាកចេញពីបន្ទាយយោធានៅតំបន់កោះថ្ម ឆ្លងដែនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រ និងជំនួយមករំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាចេញពីរបបវាលពិឃាត ប៉ុល ពត។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា បើគ្មានការចាប់ផ្ដើមចេញដំណើរតស៊ូនាថ្ងៃទី ២០ មិថុនា ១៩៧៧ នេះទេ គឺពិតជាមិនអាចឈានទៅដល់ការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិ (១២ ឧសភា ១៩៧៨) ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (២ ធ្នូ ១៩៧៨) និងការទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ ៧ មករា ១៩៧៩ ឡើយ។ សម្រាប់គណបក្សប្រជាជនកម្ពុជា ថ្ងៃនេះតំណាងឱ្យការលះបង់ដ៏ធំធេង និងជាចំណុចចាប់ផ្តើមដំបូងបង្អស់នៃរបត់ប្រវត្តិសាស្ត្រក្នុងការស្វែងរកពន្លឺសន្តិភាព ការរស់រានមានជីវិតឡើងវិញ និងការអភិវឌ្ឍមាតុភូមិរហូតមកដល់បច្ចុប្បន្ន៕

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/14 12:21:29 am        337
នៅក្នុងឱកាសអបអរសាទរខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​ ៨ ឧសភា ២០២៦ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បី​មនុស្ស​ធម៌​» កាកបាទក្រហមកម្ពុជា បានរៀបចំពិធីសំណេះសំណាល និងទទួល​ថវិ​កា​ឧបត្ថម្ភ​ពី​ថ្នាក់​ដឹក​នាំ ​សមាជិក សមាជិកា នៃសមាគមឧកញ៉ាកម្ពុជា។ ពិធីដ៏មានអត្ថន័យនេះ ត្រូវបាន​ប្រារព្ធ​ឡើង​យ៉ាង​ឱឡារិកនៅសាល A ជាន់ទី៣ នៃទីស្នាក់ការកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍ និងជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ជាកិច្ចចាប់ផ្តើមនៃកម្មវិធី នាវេលាម៉ោង ៣ រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍ កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ដល់​ទីស្នាក់ការកណ្តាល និងបានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ​វត្ត​មាន​របស់​ប្រតិភូ នៃ សមាគមឧកញ៉ាកម្ពុជា ដែលបានញ៉ាំងឱ្យបរិយាកាស នៃពិធីទាំងមូល​ពេញ​ប្រៀប​ទៅ​ដោយ​ស្នាមញញឹម និងស្មារតី សាមគ្គីភាពមនុស្សធម៌យ៉ាងជ្រាលជ្រៅ។ នៅក្នុងឱកាសនោះផងដែរ លោកអ្នកឧកញ៉ា លាង ឃុន អនុប្រធានក្រុមប្រឹក្សា​ភិបាល​សមាគម​ឧកញ៉ា​កម្ពុជា និងជា «ប្រធានប្រតិភូ» បានឡើងមានប្រសាសន៍​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ កាកបាទក្រហមកម្ពុជា ដែលបានផ្តល់កិត្តិយស និងឱកាសដល់សមាគម បានចូលរួម​ចំណែក​ក្នុង​សកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមជាលើកទី៥ បើគិតតាំងពីឆ្នាំ២០២៣​ ដែល​មាន​ថវិកា​សរុប​ចំនួន ៦,៤៦០,២២០ដុល្លារ។ ជាមួយគ្នានោះ លោកអ្នកឧកញ៉ាប្រធានប្រតិភូ ក៏​បាន​ជម្រាប​ជូនអ​ង្គពិធីទាំងមូល អំពីសមិទ្ធផលសំខាន់ៗជាច្រើន ដែលសមាគមឧកញ៉ាកម្ពុជា សម្រេ​ច​បាន​ក្នុងរយៈពេលកន្លងមក ក្នុងការរួមចំណែកជួយដល់សង្គមជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច។ បន្ទាប់ពីបានស្តាប់នូវរបាយការណ៍សង្ខេបរួចមក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍សំណេះសំណាលយ៉ាងស្និទ្ធស្នាល ដោយលោកជំទាវបណ្ឌិត បានលើកឡើង និងបង្ហាញពីសមិទ្ធផលសំខាន់ៗជាច្រើន បែបវឌ្ឍនភាព ដែលកាកបាទក្រហមកម្ពុជា សម្រេចបានក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ​ ជនភៀសសឹក​ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត អនុប្រធានអចិន្រ្តៃយ៍ ក៏បានពាំនាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខពីសំណាក់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ទៅកាន់ក្រុមថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមឧកញ៉ាកម្ពុជាទាំងអស់ ដែលជានិច្ចកាលតែងតែបង្ហាញទឹកចិត្តសប្បុរសធម៌ ជួយឧបត្ថម្ភគាំទ្រទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកា ដល់កាកបាទក្រហមកម្ពុជា។ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា ថវិកាដែលបានមកពីការបរិច្ចាគនាពេលនេះ គឺពិតជាមានតម្លៃមហាសាល និងជាប្រភពទុនដ៏សំខាន់ ក្នុងការបន្តសកម្មភាពមនុស្សធម៌ ជួយដល់ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗឱ្យទាន់ពេលវេលា។ បន្ទាប់ពីបញ្ចប់ប្រសាសន៍សំណេះសំណាល ពិធីប្រគល់ និងទទួលថវិកា ក៏ត្រូវបានប្រារព្ធឡើង ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានទទួលថវិកាពីតំណាងសមាគមឧកញ៉ាកម្ពុជា ព្រមទាំងបានប្រគល់ជូនវិញនូវបណ្ណថ្លែងអំណរគុណ ដើម្បីជាការដឹងគុណ និងកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌របស់សមាគម។ កម្មវិធីទាំងមូលត្រូវបានបញ្ចប់ទៅដោយជោគជ័យ និងស្និទ្ធស្នាល តាមរយៈការថតរូបអនុស្សាវរីយ៍រួមគ្នា រវាងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា និងប្រតិភូនៃសមាគមឧកញ៉ាកម្ពុជា។ ស្មារតីនៃទិវា ៨ ឧសភា ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីមនុស្សធម៌» នាថ្ងៃនេះ គឺពិតជាបានស្តែងឱ្យឃើញយ៉ាងច្បាស់ ពីវប្បធម៌នៃការចែករំលែក និងសាមគ្គីភាពដ៏រឹងមាំរបស់សង្គមជាតិកម្ពុជា៕ អត្ថបទ៖ សំ ងីម 

TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

2026/06/13 06:11:10 pm        640
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បាន​ចង្អុល​ប្រាប់​ចំណុច​សំខាន់​ដែលពាក់ព័ន្ធនឹងទំនិញថៃថា ​ពេល​ណា​ព្រំដែន​គោក​រវាង​កម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ ជាទំនិញ​បំផ្លាញជាតិ និងប្រមាថជាតិ។តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ២០២៦នេះ​ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានសរសេរយ៉ាងដូច្នេះថា «អាចមានការបកស្រាយខុស ឬយល់តែ​ធ្វើ​មិន​យល់ ឬ​ជា​ការ​បំពាន ឬជាអំពើ​ពុករលួយ ឬជាប្រមាថជាតិសាសន៍ឯង​ពីសំណាក់មន្ត្រីខិល​ខូច និងឈ្មួញ ទុច្ច​រិតទើបទំនិញថៃថ្មីៗ បាននាំចូលមក​ប្រើប្រាស់នៅកម្ពុជា។ ដើម្បី​បាន​ជា​ពន្លឺ និង​ឈប់​ល្ងង់​តទៅ​ទៀត ខ្ញុំ​សូម​ចង្អុល​ប្រាប់​ចំណុច​សំខាន់​មួយ​គឺ (ពេល​ណា​ព្រំដែន​គោក​រវាង​កម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ​) គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ជា​ទំនិញ​រត់​ពន្ធ​​ ជាទំនិញបំផ្លាញជាតិ និង​ប្រមាថជាតិ។ ពេល​ដែល​ព្រំដែន​គោក​ត្រូវ​បាន​បិទ​មនុស្ស​ក៏​មិន​អាច​ឆ្លង​បាន​ទំនិញ​ក៏​មិន​អាចឆ្លងបាន។»សម្ដេចតេជោ បានគូសបញ្ជាក់ផងដែរ​ថា សម្រាប់​មនុស្ស និងទំនិញដែលឆ្លងកាត់តាម​ផ្លូវទឹក និង​ផ្លូវ​អាកាស​ ពិសេសទំនិញ គឺ​ជា​សមត្ថកិច្ច​របស់គយដែលជា​អ្នក​កំណត់ថា ខុស​ច្បាប់ ឬត្រូវច្បាប់​ព្រោះ​ផ្លូ​វទឹកតាមកំពង់ផែសមុទ្រ និងផ្លូវ​អាកាស​តាម​(ព្រលាន​យន្ត​ហោះ) ភា​គី​ទាំង​២​កម្ពុជា-ថៃ​នៅ​ដំណើកា​រជាធម្មតា។សម្ដេចតេជោបន្តទៀតថា ត្រូវ​ប្រមូល​ផ្តុំ​ចាត់​វិធាន​ការ​លើ​ទំនិញ​ដែល​ឆ្លង​កាត់​ព្រំដែន​គោក​ព្រោះ​មិន​អាច​បិទ​ព្រំដែន​គោកហើយទំនិញចូល​បាននោះឡើយ និងសូមកុំនិយាយថា ទំនិញ​សល់​ក្នុង​ស្តុក​លក់​មិន​ទាន់​អស់​ព្រោះទំ​និញខ្លះផលិតឆ្នាំ២០២៦ ក្រោយ​ព្រំដែន​គោក​ត្រូវ​បាន​ភាគី​ថៃបិទ ១​ឆ្នាំ​មុន​មក​ម្លេះ​ហេតុ​អ្វី​មាន​លើ​ទីផ្សារ​កម្ពុជា។ ម្យ៉ាងទៀត​ប្រសិន​បើ​ទំនិញ​នោះ​វា​សល់​ពិត​មែន​ក៏​ល្មម​ផុត​កំណ​ត់រយៈពេលប្រើប្រាស់ហើយ។ អ្នកប្រើប្រាស់ គឺ​ជា​ចៅ​ហ្វាយ​កុំ​មាន​ប្រាក់​ទិញ​ហើយ​ទុក​ឲ្យ​គេ​មើល​ងាយ​ទាំងសាម៉ី​ខ្លួន ទាំងជាតិសាសន៍៕

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

2026/06/12 03:00:01 am        215
ក្នុងឱកាសអញ្ជើញចុះពនិត្យវឌ្ឍនភាពរោងចក្រការផលិតអាវក្រោះ និងសម្ភារយោធា ម៉ាក DSS នៅខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាអគ្គភស្តុភារជាន់ខ្ពស់សម្រាប់កម្លាំងប្រដាប់អាវុធ បានមានប្រសាសន៍ថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាព ហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ។ សម្ដេចបានបញ្ជាក់ថា ការផលិតសម្ភារយោធារបស់កម្ពុជានេះ គឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ តែដើម្បីពង្រឹងខាងវិស័យការពារជាតិ ខណៈចាប់តាំងពីមានរោងចក្រ DSS នេះ ទាំងកងកម្លាំងយោធា និងនគរបាលពុំបាននាំសម្ភារៈ ឬអាវក្រោះមកពីប្រទេសក្រៅទៀតនោះទេ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្តថា ត្រឹមរយៈពេលជាង ៣ខែមកនេះ រាជរដ្ឋាភិបាល បានបញ្ជាទិញឯកសណ្ឋានយោធាពីរោងចក្រ DSS មានតម្លៃប្រមាណ ៧,៥ លានដុល្លាររួចហើយ។ សម្ដេច នឹងបន្តជួយរាជដ្ឋាភិបាល លើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខជាតិ ការពារជាតិ។ សម្ដេចបញ្ជាក់យ៉ាងច្បាស់ថា ដូនតាខ្មែរធ្លាប់ធ្វើដល់អង្គរវត្តកាលពីបុរាណ ដូច្នេះការផលិតត្រឹមសម្ភារៈយោធា នឹងមិនលំបាកសម្រាប់កូនខ្មែរជំនាន់នេះឡើយ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រោងចក្រផលិតឯកសណ្ឋានយោធា DSS បង្កើតឡើងដោយកូនខ្មែរ មិនត្រឹមតែបានបំពេញតម្រូវការសម្រាប់យោធា និងកងកម្លាំងរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងអាចលក់ចេញទៅបណ្ដាប្រទេសជាមិត្តមួយចំនួនទៀតផង បន្ទាប់ពីប្រទេសនោះមានការបញ្ជាក់ច្បាស់លាស់ពីរដ្ឋាភិបាលរបស់គេអំពីការ បញ្ជាទិញ។ជុំវិញបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ សម្តេចតេជោ ហ៊ុន សែន ប្រកាសថាកម្ពុជានៅតែរក្សាជំហរ ប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ។ សម្តេចបានច្រានចោលការចោទប្រកាន់ថា កម្ពុជាទិញរថក្រោះហើយបញ្ជូនទៅកាន់ព្រំដែន  កម្ពុជាប្រកាន់ខ្ជាប់ឥរិយាបទក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។គួររំលឹកផងដែរថា កាលពីពេលកន្លងទៅក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា រោងចក្រផលិតអាវក្រោះ និងសម្ភារៈយោធាដែលកម្ពុជាផលិតម៉ាក « DSS » នេះគឺ សម្តេច គឺជាថៅកែរោងចក្រនេះតែម្តង៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

2026/06/12 02:42:43 am        176
នៅរសៀល ថ្ងៃព្រហស្បតិ៍​ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកពិនិត្យមើលដំណើរការរោងចក្រផលិតសម្ភារៈយោធា DSS នៅខេត្តបាត់ដំបង និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង ២០០នាក់។ រោងចក្ររោងចក្រ DSS ជារោងចក្រខ្មែរ ផលិតដល់កូនខ្មែរ និងកំពុងដំណើរការផលិតសម្ភារៈយោធានៅក្នុងខេត្តបាត់ដំបងនេះ។ នៅក្នុងឱកាសអញ្ជើញពិនិត្យចង្វាក់ផលិតកម្ម នៃរោងចក្រ DSS ផលិតសម្ភារៈយោធានេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញពិនិត្យមើលគ្រប់ដំណើរការនៃការផលិតសម្ភារៈយោធាទាំងអស់ ដែលក្នុងនោះរួមមានទាំងវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច។ រោងចក្រនេះមានផលិតសម្ភារៈយោធាមួយចំនួនដូចជា អាវក្រោះ មួកការពារសុវត្ថិភាព។ ល។ មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នាឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការផលិតសម្ភារៈយោធារបស់កម្ពុជានេះ គឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ ហើយក្នុងរយៈពេលចុងក្រោយនេះ ពោលគឺក្រោយមានរោងចក្រ DSS នេះ ទាំងកងកម្លាំងយោធា និងនគរបាលគឺពុំបាននាំសម្ភារៈ ឬអាវក្រោះមកពីប្រទេសក្រៅទៀតទេ គឺប្រើប្រាស់សម្ភារៈរបស់ខ្មែរផ្ទាល់តែម្ដង។ សម្តេចតេជោក៏បានណែនាំឱ្យមានការលក់សម្ភារៈឯកសណ្ឋានយោធាដែលកម្ពុជាផលិតបាននៅទីនេះ លក់ទៅក្រៅប្រទេសនៅថ្ងៃខាងមុខ ប៉ុន្តែការលក់ទៅក្រៅប្រទេសនេះ ធ្វើបានតែទៅប្រទេសដែលរដ្ឋាភិបាលប្រទេសនោះបានបញ្ជាក់ជាមួយកម្ពុជាតែប៉ុណ្ណោះ។ សម្ដេចក៏បានមានប្រសាសន៍អំពីគុណភាពអាវក្រោះដែលផលិតនៅកម្ពុជានេះ គឺមានស្តង់ដារអន្តរជាតិ ហើយអាវក្រោះនេះ ក៏ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជាសាករួចហើយដែរ។ សម្ដេចបន្តទៀតថា ហើយក្នុងរយៈពេលប្រមាណ៣ខែមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាទិញឯកសណ្ឋានយោធាពីរោងចក្រ DSS នេះ មានតម្លៃជាទឹកប្រាក់ប្រមាណ ៧,៥ លានដុល្លាររួចហើយ។នៅរសៀលនេះ ថ្លែងសារពិសេសពីខេត្តបាត់ដំបង សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យមានការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងនាំសាច់បង្កករបស់ថៃ ចូលមកប្រទេសកម្ពុជា ដោយក្នុងនោះសូម្បីតែអ្នកបើកឡាន ក៏មិនឱ្យរួចខ្លួនដែរ។ សម្តេចតេជោបានប្រាប់ឱ្យអ្នកលក់សាច់បង្កកពីប្រទេសថៃ សូមឱ្យដកខ្លួនជាបន្ទាន់ កុំឱ្យមានការពាក់ព័ន្ធនឹងរឿងនេះតទៅទៀត។ សម្តេចបន្តទៀតថា ថៅកែដែលនាំឱ្យសាច់បង្កកថៃ ចូលមកកម្ពុជា សម្តេចនឹងជួបផ្ទាល់ សួរចម្លើយឱ្យដឹងថានរណាដែលអនុញ្ញាតឱ្យនាំចូលមកកម្ពុជា ហើយនាំយកមកពីណា ព្រោះខាងថៃថាកម្ពុជាលួចនាំចូលរបស់គេ។ពាក់ព័ន្ធទៅនឹងការផលិតសម្ភារៈយោធា សម្តេចតេជោ ថ្លែងថា សម្តេចនឹងបន្តជួយរដ្ឋាភិបាលកម្ពុជា លើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខជាតិ និងវិស័យការពារជាតិ។ សម្តេចបន្តថា ដូនតាខ្មែរធ្លាប់ធ្វើដល់អង្គរវត្តកាលពីបុរាណ ដូច្នេះការផលិតត្រឹមសម្ភារៈយោធា នឹងមិនលំបាកសម្រាប់កូនខ្មែរជំនាន់នេះឡើយ។ សម្តេចបានបញ្ជាក់ថា កម្ពុជាមិនដែលឈ្លានពាន មិនដែលគំរាមកំហែងប្រទេសណានោះទេ។ កម្ពុជាធ្លាប់នាំកងទ័ពចេញពីប្រទេសខ្លួន ប៉ុន្តែជាការចូលរួមរក្សាសន្តិភាពជាមួយ UN។កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវ ដំណោះស្រាយដោយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជានោះដែរ។ កម្ពុជាប្រកាន់ខ្ជាប់ឥរិយាបថក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។ សម្តេចបានមានប្រសាសន៍បន្តទៀតថា គោលដៅរបស់ប្រទេសកម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស​។ ជាចុងក្រោយ សម្ដេចតេជោបានជូនពរដល់បងប្អូនកម្មករ កម្មការិនី ទាំងអស់ដែលបម្រើការងារនៅរោងចក្រផលិតសម្ភារៈយោធា DSS ទាំងអស់ សូមជួបតែសេចក្ដីសុខ សេចក្ដីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕

សម្ដេចតេជោឱ្យបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធនាំសាច់បង្កកពីថៃចូលមកម្ពុជាមិនឱ្យរួចខ្លួនឡើយ

2026/06/12 02:08:29 am        143
ក្នុងឱកាសអញ្ជើញ ចុះត្រួតពិនិត្យវឌ្ឍនភាពរោងចក្រផលិតឯកសណ្ឋានយោធា ក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា ក្រោយពេលសម្ដេចត្រលប់មកដល់ភ្នំពេញវិញនឹងជួបជាមួយឈ្នួញដែលនាំចាស់បង្កកពីប្រទេសថៃចូលមកកម្ពុជា, សម្ដេចបញ្ជាក់ថា ត្រូវតែស៊ើបង្កេតលើករណីនេះចំពោះអ្នកពាក់ព័ន្ធទាំងអស់ ទាំងឈ្មួញ និងមន្រ្ដីពាក់ព័ន្ធមិនឱ្យរួចខ្លួនឡើយ។ សម្ដេចតេជោ បញ្ជាក់ជាថ្មី ឱ្យរកឱ្យឃើញ និងបើកការស៊ើបអង្កេតឱ្យអស់ ចំពោះអ្នកពាក់ព័ន្ធនឹងការនាំចូលទំនិញ និងសាច់បង្កករបស់ថៃចូលមកកម្ពុជា។ សម្ដេចតេជោបញ្ជាក់ពីបាត់តំបងនៅរសៀលនេះ ឱ្យបញ្ឈប់ និងដកខ្លួនជាបន្ទាន់ចំពោះអ្នកពាក់ព័ន្ធនឹងនាំទំនិញ និងសាច់បង្កកពីប្រទេសថៃនេះ ហើយទៅរករបរផ្សេង ពីព្រោះយើងមិនដឹងថាគុណភាពនៃទំនិញរបស់ថៃនោះមានគុណភាពយ៉ាងម៉េចនោះទេ។ សូមបញ្ជាក់ថា រយៈពេលពីថ្ងៃ នៅថ្ងៃទី១០-១១ ខែមិថុនានេះ សមត្ថកិច្ចបានរកឃើញ ឃ្លាំងស្តុកចំនួនពីរកន្លែងក្នុងខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបាននាំចូលសាច់បង្កកប្រមាណជាង ២០០តោន ដែលឈ្មួញនាំមកពីប្រទេសថៃ។ ចំណែកម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរដើម្បីរកអ្នកពាក់ព័ន្ធផ្សេងទៀត៕

សម្ដេចតេជោ៖កម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ មានតែនាំទ័ពចេញទៅរក្សាសន្ដិភាព

2026/06/12 02:05:33 am        183
ក្នុងឱកាសអញ្ជើញ ចុះត្រួតពិនិត្យវឌ្ឍនភាពរោងចក្រផលិតឯកសណ្ឋានយោធា ក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថាកម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ។ កម្ពុជាក៏មិនធ្លាប់នាំកងទ័ពចេញពីព្រំដែនទៅឈ្លានពាននរណាដែរ ប៉ុន្ដែកម្ពុជាធ្លាប់នាំកងទ័ពចេញពីព្រំដែនទៅរក្សាសន្ដិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបង្ហាញរបស់កម្ពុជា ចំពោះការផលិតសម្ភារៈយោធានាពេលនេះ ក៏មិនមែនដើម្បីបង្អួតអំពីកម្លាំងយោធារបស់កម្ពុជាដែរ ប៉ុន្ដែជាការបង្ហាញពីការគិតគូរលើការពង្រឹងវិស័យការពារជាតិរបស់កម្ពុជាតែប៉ុណ្ណោះ។ សម្ដេចបានលើកឡើងដែរ កាលពីពេលថ្មីៗនេះ មានព័ត៌មានថៃបានផ្សាយពីការទិញរថភាសដែករបស់កម្ពុជាចំនួន ៣០គ្រឿងថា ជាការបង្អួតកម្លាំងចង់ធ្វើសង្គ្រាម, ប៉ុន្ដែសម្ដេចតេជោបានពន្យល់វិញថា កម្ពុជាមិនមែនទើបតែមានរថពាសដែកតែចំនួន ៣០គ្រឿងនេះទេ គឺមានច្រើនជាងនេះប៉ុន្ដែមិនមែនទិញមកដើម្បីឈ្លានពានប្រទេសណាទេ គឺទុកសម្រាប់ការពារសន្ដិសសុខជាតិតែប៉ុណ្ណោះ។ សម្ដេចតេជោ បានបញ្ជាក់ថាប្រទេសខ្លះនៅជុំវិញកម្ពុជា មានទាំងលទ្ធភាពផលិតសព្វាវុធ រថភាសដែកដោយខ្លួនឯងថែមទៀត និងឈានរហូតទៅបញ្ជាទិញយន្តហោះចម្បាំង, តែកម្ពុជាត្រឹមផលិតសម្ភាសរៈយោធាដើម្បីការពារជាតិតែប៉ុណ្ណោះ។ សម្ដេចតេជោ បានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ តែងតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែននៃគណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

សម្ដេចតេជោ៖«ហ៊ុន សែន នឹងឈានទៅជួយរដ្ឋាភិបាលលើការផលិតសម្ភារៈវិស័យការពារជាតិ»

2026/06/12 01:55:01 am        100
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា សម្ដេចនឹងឈានទៅជួយរាជរដ្ឋាភិបាល លើការផលិតសម្ភារៈដែលទាក់ទងទៅនឹងវិស័យការពារជាតិ និងសន្តិសុខជាតិរបស់កម្ពុជា។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ណែនាំបែបនេះក្នុងឱកាសអញ្ជើញ ចុះត្រួតពិនិត្យវឌ្ឍនភាពរោងចក្រផលិតឯកសណ្ឋានយោធា ក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ។ សម្ដេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចផ្ទាល់មិនទុកឱ្យនរណាមកមើលងាយកម្ពុជាបានទេ, មិនទុកឱ្យនរណាប្រមាថកម្ពុជាទេ ហើយកម្ពុជាត្រូវមានសេចក្ដីថ្លៃថ្នូរលើការងារការពារជាតិមាតុភូមិរបស់ខ្លួន។សម្ដេចតេជោបានថ្លែងបញ្ជាក់ថា ដ៏រាបណាសម្ដេចនៅ គឺត្រូវតែពង្រឹងវិស័យការពារជាតិនេះឱ្យរឹងមាំ ហើយកម្ពុជាពង្រឹងវិស័យការពារជាតិនេះ មិនមែនដើម្បីទៅឈ្លានពាននរណាទេ ប៉ុន្ដែគឺពង្រឹងសន្ដិសុខជាតិរបស់ខ្លួនតែប៉ុណ្ណោះ។ ក្នុងឱកាសនោះ សម្ដេចតេជោ បានគូសបញ្ជាក់ថា មធ្យោបាយការពារជាតិកម្ពុជាក៏កំពុងបន្តធ្វើ និងផលិតរឿងជាច្រើនទៀតដែរ ដើម្បីពង្រឹងលើវិស័យការពារជាតិរបស់កម្ពុជា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM