សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រី​នៃ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្តបន្ទាយមានជ័យ

2026/06/11 05:52:46 pm        251
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី១​១ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តបន្ទាយមានជ័យ ចំនួន ១០៣៥​នាក់​ នៅសាលប្រជុំក្នុងសាលាខេត្តបន្ទាយមានជ័យ។ មាន​ប្រសាសន៍សំណេះសំណាលនាឱកាសនោះ​ សម្តេចតេជោ ហ៊ុន សែន​ កោតសរសើរ និង​ទទួល​ស្គាល់​ចំពោះ​ការដឹកនាំ​របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុម​ការ​ងារ​ចុះម​ក​ជួយនៅខេត្តបន្ទាយមានជ័យ និងកិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ក្រុម​ការងារ​ចំពោះ​កិច្ច​ដឹកនាំ​ដោយឯកឧត្តម គន់ គីម និងកសាងដោយឯកឧត្តម ខេង សាមេធ និង​ការ​ចូល​រួម​ដោយ​ក្រសួងឧស្សហកម្ម សិប្បកម្ម និងនវានុវត្តន៍លើការតភ្ជាប់បណ្តាញទឹក ក្រសួងរ៉ែ និង​ថាមពល លើការតភ្ជាប់អគ្គិសនី និងក្រសួងគ្រប់ផ្នែកពាក់ព័ន្ធ ដែល​បាន​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ភៀស​សឹក និង​ការរៀបចំលំនៅដ្ឋានបណ្តោះអាសន្ន។ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរនិងមន្ត្រីខេត្តបន្ទាយមានជ័យ ត្រូវយកចិត្តទុក​ដាក់​អោយ​បានដិតដល់ចំពោះគ្រួសារយុទ្ធជនពលី យុទ្ធជនពលី និងយុទ្ធជននៅសមរភូមិ មើល​ការ​ខុស​ត្រូវ​លើបញ្ហានេះ ខណៈអ្នកនៅខាងមុខយកទ្រូងការពារគ្រាប់ដើម្បីក្តីសុខរបស់យើង ដូច្ចេះ​យើង​ត្រូវយកចិត្តទុកដាក់លើគ្រួសាររបស់ពួកគាត់។ សម្តេចតេជោ ណែនាំដល់មន្ត្រីទាំងអស់ ខិតខំរក្សាស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់​ធ្នាប់​សង្គម​ ពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់លើការបង្ក្រាបស្កេមអនឡាញ ខណៈបច្ចុប្បន្ន​មាន​ការ​បែក​សំបុក​ធំ ត្រូវប្រយ័ត្នការបំបែកទៅជាក្រុមតូចៗតាមដានអោយដិតដល់ និងបញ្ហាក្មេងទំនើង បន្ត​អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ សម្តេចតេជោអំពាវនាវអោយខិតខំសន្សំសំចៃ លើការប្រើប្រាស់ផ្សេងៗ ហើយទាក់ទង​ការ​រួម​ចំណែក​ក្នុង​ក្រប​ខណ្ឌម៉ាក្រូសេដ្ឋកិច្ចគឺការប្រមូលចំណូលចូលរដ្ឋ សម្តេចតេជោណែនាំដល់ខេត្ត​នៅ​តាម​ព្រំដែន ខិតខំក្នុងការប្រមូលពន្ធ ក្នុងនោះមានចំណូលថ្នាក់ជាតិ និងចំណូល​ថ្នាក់​ក្រោម​ជាតិ ​រួមទាំងចំណូលមិនមែនសារពើពន្ធ។ សម្តេចតេជោ ជំរុញបន្ថែមឲ្យអនុវត្តវិធានការការពារធនធានធម្មជាតិនៅក្នុងមូលដ្ឋាន ខណៈ​ខេត្ត​បន្ទាយ​មាន​ជ័យមានធនធានធម្មជាតិនិងបេតិកភណ្ឌដែរ ដូច្ចេះត្រូវចូលរួមក្នុងការការពារ។ សម្តេច​តេជោ ណែនាំអោយយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជននិងនិវត្តជនក្នុងមូលដ្ឋាន សួរ​សុខ​ទុក្ខ​ដល់ពួកគាត់ ក្នុងនោះរួមទាំងគ្រួសារអតីតយុទ្ធពលពលី ក៏ត្រូវយក​ចិត្ត​ទុក​ដាក់​លើ​ប្រពន្ធ​កូន​របស់​ពួកគាត់។ សម្រាប់ខេត្ត​បន្ទាយមានជ័យ ទោះទីនេះមិនមានរោងចក្រសហគ្រាសច្រើន ប៉ុន្តែត្រូវយកចិត្ត​ទុក​ដាក់​លើ​ការគ្រប់គ្រង រួមទាំងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ សម្តេចតេជោ​ប្រមុខរដ្ឋស្តីទី នៅតែបន្តជំរុញអោយមន្ត្រីទាំងអស់ ខិតខំបំពេញ​ការងារ​ដោយ​ស្មោះ​ត្រង់ ​កាត់បន្ថយ និងលុបបំបាត់នូវអំពើខុសឆ្គង ដែលនាំអោយមានការថ្នាំងថ្នាក់ពីប្រជាជន។ សម្តេចតេជោបន្តថា អ្វីដែលប្រជាជនត្រូវការ គឺការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ បើ​តា​មរបាយការណ៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ខេត្ត​បន្ទាយ​មានជ័យ មាន៩ក្រុង-ស្រុក ៦៧ឃុំ-សង្កាត់ ៦៦៧ភូមិ និងប្រជាពលរដ្ឋចំនួន ២០៨.៧៨៥ គ្រួសារ ស្មើនឹងមនុស្សរាយ៨៧៩.៥៨៥នាក់ (ស្រី៤៣១.៦៣០នាក់)។ ខេត្ត មានព្រំប្រទល់ខាងជើងទល់នឹងខេត្តឧត្តរមានជ័យ ខាងកើតទល់នឹងខេត្តសៀមរាប ខាងត្បូង ទល់នឹងខេត្តបាត់ដំបង ខាងលិចជាប់នឹងប្រទេសថៃ ប្រវែងសរុប១៥៣គ.ម មានក្រុងស្រុកចំនួន៥៖ ក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក។ មានច្រកទ្វារព្រំដែនចំនួន៤គឺ៖ ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ច្រកទ្វាព្រំដែនអន្តរជាតិស្ទឹងបត់ ដែលមុនពេលសង្គ្រាមច្រកទាំងពីរនេះ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ- អន្តរជាតិចេញ-ចូល និងការដោះដូរទំនិញ និងច្រកទ្វារព្រំដែនតំបន់ចំនួន២គឺ ច្រកទ្វារព្រំដែនតំបន់ម៉ាឡៃ ស្ថិតក្នុង ស្រុកម៉ាឡៃ និងច្រកទ្វារព្រំដែនតំបន់បឹងត្រកួន ស្ថិតក្នុងស្រុកថ្មពួក ជាច្រកដែលប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ចេញ-ចូលដោះដូរទំនិញ និងកសិផលផ្សេងៗ។ល។ បច្ចុប្បន្នច្រកទ្វារទាំងបួននេះត្រូវបានបិទទាំងស្រុង ប៉ុន្តែ រាល់ កសិផល និងផលិតផលផ្សេងៗ ត្រូវបានដឹកទៅកាន់ប្រទេសវៀតណាម និងប្រទេសជាមិត្តផ្សេងៗទៀតជំនួសវិញ។ សូមបញ្ជាក់ថា ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងខេត្តបន្ទាយមានជ័យនេះជាជំនួបលើកទី១៤ហើយ និងសរុបមកដល់ពេលនេះមាន សមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីនៃមន្ទីរអង្គភាពនានានៅជុំវិញខេត្តចំនួន១៦ហើយ ដែលបានជួបសំណេះសំណាលជាមួយសម្តេចប្រមុខរដ្ឋស្តីទី ខណៈខេត្តជាប់គ្នាខ្លះ ត្រូវរួមបញ្ចូលគ្នា៕ 

សម្តេចតេជោ ច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់ថៃ និងបញ្ជាក់ជាថ្មី​ថា​ជម្រើស​កម្ពុជា​ដោះ​ស្រាយ​បញ្ហា​ព្រំដែនដោយសន្តិវិធី មិនមែនប្រើកម្លាំងទេ

2026/06/10 07:16:15 pm        307
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ច្រាន​ចោល​ចំពោះ​ការផ្សាយ​ព័ត៌មាន​មិនពិត​របស់​សារព័ត៌​មាន​ថៃ​ដែល​បាន​ដក​ស្រង់​ប្រសាសន៍​សម្ដេច​ខុស​ពី​ការពិតពាក់ព័ន្ធនឹងការប្រើស់ប្រាស់យន្តការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដែល​ពួក​គេ​បាន​ផ្សាយមិ​នពិតថា កម្ពុជាប្រើប្រាស់ទាំងមធ្យោបាយយោធា និងសន្ដិវិធីលើការដោះស្រាយ ប៉ុន្ដែ​ជា​ប្រសាសន៍​ពិតប្រាកដរបស់សម្ដេចតេជោ និងជំហររបស់កម្ពុជា គឺជ្រើសរើស​យក​តែ​ដំណោះ​ស្រាយ​សន្តិ​វិធី​ស្រប​តាមយន្តការច្បាប់អន្តរជាតិប៉ុណ្ណោះ។ តាមរយៈ សារពិសេសពីខេត្តសៀមរាប ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តសៀមរាប-ឧត្តមានជ័យ នា​ព្រឹក​ថ្ងៃ​ទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​បានផ្ញើសារទៅអ្នកសារព័ត៌មានថៃ និងចោទសួរថា ហេតុអ្វីបានជាសារព័ត៌មានថៃ ផ្សព្វ​ផ្សាយ​នូវអ្វីដែលជាការមិនពិត? ខណៈដែលការមិនពិតនេះ គឺមានប្រសាសន៍​របស់​សម្ដេច​ទាំង​ខ្លឹម​សារ​នៅក្នុងវីដេអូទាំងស្រុងទៅទៀត ដែលព័ត៌មានក្លែងក្លាយ​នោះ​បាន​បង្កើត​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ទៅ​ដល់​លោក​នាយករដ្ឋមន្រ្ដីថៃ អនុទីន ឆានវីរៈកុល តាំងតែពីនៅឯកិច្ចប្រជុំ​នៅប្រ​ទេស​វៀតណាម​ឯណោះ។ សម្ដេចតេជោ បានផ្ដាំផ្ញើទៅអ្នកកាសែតថៃទាំងឡាយត្រូវមើលឱ្យច្បាស់ ពីព្រោះ​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​របស់​ពួកគេ បានបង្កើតនូវការភ័ន្ត​ច្រឡំ​ដ៏​ធំ​មួយ​ដែល​មិន​គួរ​ឱ្យ​កើត​មាន​តាម​រយៈ​អ្នក​សារ​ព័ត៌មាន​ទេ។​ សម្ដេចតេជោ បានបញ្ជាក់ថា នៅថ្ងៃទី៩ ខែមិថុនា ម្សិលមិញ សម្ដេច​បាន​លើក​ឡើង​ពិត​ប្រាកដ​អំពី​បញ្ហា​រវាង​ម្ខាងដំណោះស្រាយយោធា និងម្ខាងទៀតដំណោះស្រាយសន្ដិវិធី។ ពេល​នោះ​សម្ដេច​បាន​សួរទៅប្រជាពលរដ្ឋថា តើចង់ដោះស្រាយដោយដំណោះស្រាយយោធាទេ? ព្រោះ​ជម្រើស​របស់យើងវាមានតែពីរទេ មួយយើងត្រូវ​ដណ្ដើ​ម​ដី​របស់​យើង​មក​វិ​ញ​ដោយ​ប្រើ​កម្លាំង​យោធា ឬមួយយើងត្រូវដណ្ដើមមកវិញតាមមធ្យោបាយសន្ដិវិធី? សម្ដេចតេជោបញ្ជាក់ថា ពេល​នោះប្រជាពលរដ្ឋរបស់កម្ពុជាបានលើកដៃគ្រប់ៗគ្នា គឺមិនចង់បានយោធាទេ។ សម្ដេច​តេជោបានថ្លែងថា «អីចឹងទេ ខ្ញុំសូមអំពាវនាវឱ្យក្បាលម៉ាស៊ីនថា កែតម្រូវ​ទៅ​លើ​ព័ត៌មាន​ដែល​ខ្លួន​ចុះ​ផ្សាយ ​យកពាក្យពេជន៍ខ្ញុំទៅនិយាយឱ្យច្បាស់ ហើយខ្ញុំសង្ឃឹមថា អ្នកនយោបាយ​ថៃ​មិន​ល្ងង់​ដល់​ថ្នាក់​ជឿនូវព័ត៌មានភូតកុហក់ ដែលអ្នកសារព័ត៌មានថៃបង្កើតឡើងទេ។ អ្នក​សារ​ព័ត៌​មាន​ប្រទេស​ថៃ ក៏មានអ្នកចេះខ្មែរដែរ អីចឹងឱ្យគេបកប្រែទៅ តើមាន​ស​ម្ដី​ណា​មួយ​ដែល​ខ្ញុំ​និយាយ​ថា ​ប្រើទាំ​ង​មធ្យោបាយសន្ដិវិធី និងប្រើទាំងកម្លាំងប្រដាប់អាវុធ ខ្ញុំអត់និយាយមួយម៉ាត់ទេ។ ផ្ទុយ​ទៅ​វិញ​ ខ្ញុំប្រឆាំងជាមួយនឹងការប្រើប្រាស់កម្លាំង ដើម្បីវាយកាន់កាប់ត្រឡប់មកវិញ ហើយ​ខ្ញុំ​ទុក​ឱ្យ​បក្ស​ប្រឆាំង​នៅក​ម្ពុជា ​ដាក់ចេញនូវគោលនយោបាយ ប្រកួតប្រជែងគោលនយោបាយអំពីបញ្ហា ដំណោះ​ស្រាយព្រំ​ដែនរវាងកម្ពុជា និងថៃ»។ ក្នុងឱកាសនោះ សម្ដេចតេជោ បានបញ្ជាក់ថា អីឡូវនេះ ទាំងភាគីកម្ពុជា និងភាគីថៃ វិលវល់​ជាមួយ​នឹងព័​ត៌មានក្លែងក្លាយ ជួនកាលកម្ពុជា​ក៏ទ​ទួល​ព័ត៌មាន​ខុស​អំពី​គេ​បញ្ចេញ​ព័ត៌មាន​ក្លែង​ក្លាយ ​ជួនកាលខាងថៃយល់ខុស អំពីការដែលគេបញ្ចេញព័ត៌មានក្លែងក្លាយ ដូច្នេះព័ត៌មាន​នេះ​គួរ​តែ​ត្រូវ​ស្វែង​រកនូវព័ត៌មានពិតមួយដើម្បីបង្កើតនូវទំនុកចិត្ត ហើយចៀសវាងការភ័ន្តច្រឡំ ខណៈ​ការ​ភ័ន្ត​ច្រឡំគឺគ្រោះថ្នាក់ណាស់៕

សម្តេចតេជោ ហ៊ុន សែន៖ យើងសម្រេចយកវិធីចរចា ដើម្បីចៀសវាងការចោទប្រកាន់ថាយើងបំពានកិច្ចព្រមព្រៀងឈប់បាញ់

2026/06/10 05:25:17 am        169
ភ្នំពេញ៖ “ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ គឺត្រូវតែទាមទារយកមកវិញ ប៉ុន្តែការទាមទារនោះគឺមានតែផ្លូវពីរប៉ុណ្ណោះ គឺទី១ ការប្រើប្រាស់កម្លាំង និងទី២ ការចរចាដោយសន្តិវិធី! ហើយយើងជ្រើសយក ការចរចាដោយសន្តិវិធី”។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាង ៣ ០០០គ្រួសារ កាលពីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។សម្តេចតេជោ ហ៊ុន សែន បានពន្យល់បន្ថែមថា៖ “ការជ្រើសយកវិធីចរចា ពុំមែនមានន័យថា យើងគ្មានសមត្ថភាពវាយដណ្តើម យកដីមកវិញនោះទេ ប៉ុន្តែបើយើងវាយមុនដើម្បីដណ្តើមយកមកវិញនោះ គេនឹងចោទកម្ពុជាយើងបានបំពានកិច្ចព្រមព្រៀងបទឈប់បាញ់។ ដូច្នេះកម្ពុជាត្រូវតែអត់ធ្មត់ ដើម្បីចរចាដោយសន្តិវិធី”។បន្ថែមពីលើនេះ សម្តេចតេជោ ក៏បានបញ្ជាក់ថា៖ “ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃបានឈ្លានពានយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែវែងឆ្ងាយ។ វាយយកមកបានហើយ ក៏មិនអាចឈរជើងបានដែរ គឺវានឹងត្រូវវាយទៅវាយមក ដូចនៅហ្គាហ្សា និងអ៊ីស្រាអែល និងប្រទេសខ្លះទៀត ដែលនឹងក្លាយជាជម្លោះតពូជ តជំនាន់ ជាក់ជាមិនខាន”។

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកបដោយសុវត្ថិភាព

2026/06/10 04:38:32 am        121
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល នាយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញទៅចូលរួម វេទិកាអនាគតរបស់អាស៊ានលើកទី៣ និងទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

សម្ដេចធិបតី៖គ្រប់គោលនយោបាយដែលយើងបង្កើតឡើង ត្រូវចងចាំជានិច្ចថា «វិបុលភាពដែលមានអត្ថន័យលុះត្រាតែបម្រើដល់ប្រជាជន»

2026/06/10 02:43:21 am        105
ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅពេលដែលយើងជំរុញកំណើនសេដ្ឋកិច្ច ក្នុងគ្រប់គោលនយោបាយ ដែលយើងបង្កើតឡើង យើងត្រូវចងចាំជានិច្ចថា វិបុលភាព ដែលមានអត្ថន័យលុះត្រាតែបម្រើដល់ប្រជាជន។ សម្ដេចធិបតីបានថ្លែងថា ជារួមទាំងសន្ដិភាព ទាំងវិបុលភាព មិនមែនជាគោលដៅចុងក្រោយ នោះទេ តម្លៃពិតប្រាកដស្ថិតនៅលើការលើកកម្ពស់ជីវភាពរស់នៅ, សេចក្ដីថ្លៃថ្នូរ សន្ដិសុខ និងកាលានុវត្តភាព សម្រាប់ប្រជាពលរដ្ឋរបស់យើង។សម្ដេចធិបតីបន្តថា ការវាយតម្លៃលើសមិទ្ធផលរបស់អាស៊ាន មិនគួរពិនិត្យត្រឹមតែលើផលិតផលក្នុងស្រុកសរុប ទំហំពាណិជ្ជកម្ម ឬលំហូរវិនិយោគនោះទេ។ យើងក៏គួរវាយតម្លៃថា តើប្រជាជនរបស់យើងមានជីវភាពរស់នៅកាន់តែប្រសើរ មានសុវត្ថិភាព សុខភាពល្អជាងមុន និងមានជីវិតពោពេញទៅដោយក្ដីសង្ឃឹមជាងមុនដែរឬទេ។សម្ដេចធិបតីថ្លែងថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ អាស៊ានបានជួយប្រជាជនរាប់លាននាក់ឱ្យរួចផុតពីភាពក្រីក្រ ពង្រីកការទទួលបានការអប់រំ និងការថែទាំសុខភាព លើកកម្ពុស់ការតភ្ជាប់ បង្កើតការងារ បង្កើនការផ្លាស់ប្ដូរប្រជាជន និងប្រជាជន និងគាំទ្រដល់ការលេចកាន់តែច្រើនឡើងៗនៃវណ្ណៈកណ្ដាល។ សម្ដេចធិបតីបន្តថា នៅពេលដែលការរំពឹងទុកមានការកើនឡើង ហើយបញ្ហាប្រឈមកាន់តែមានការស្មុគស្មាញ អាស៊ានត្រូវបន្តផ្ដល់ផលប្រយោជន៍ឱ្យកាន់តែមានប្រសិទ្ធភាពដល់ប្រជាជនរបស់ខ្លួន។ ការណ៍នេះ តម្រូវឱ្យអាស៊ានបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍របស់ខ្លួន នៅគ្រប់សសរស្ដម្ភទាំងអស់។ សម្ដេចបន្តថា ទិដ្ឋភាពដ៏សំខាន់មួយ ក្នុងការកសាងសហគមន៍ប្រកបដោយភាពសុខដុម និងការយកចិត្តទុកដាក់ គឺការលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមកក្នុងចំណោមប្រជាពលរដ្ឋនៃរដ្ឋជាសមាជិក។ សម្ដេចបន្តថា ការខ្វះខាតការយល់ដឹងពីគ្នាទៅវិញទៅមកនេះបានធ្វើឱ្យចំណងមិត្តភាពកាន់តែចុះខ្សោយ។ ការការពារការរស់នៅរួមគ្នាប្រកបដោយសន្ដិភាព និងភាពជាអ្នកជិតខាងល្អ ក៏ដូចជាស្មារតីសាមគ្គីភាពនៃភាពជាសហគមន៍ កាន់តែចុះខ្សោយ។សម្ដេចធិបតីបន្តថា ការមិនជឿទុកចិត្តគ្នាទៅវិញទៅមក អនុញ្ញាតឱ្យមាននូវលទ្ធិជាតិនិយម, លទ្ធិប្រជាភិថុត, លទ្ធិកែប្រែនិយម ដ៏តូចចង្អៀត ព្រមទាំងការឃោសនា ដែលនាំឱ្យមានការបែកបាក់ កាន់តែមានអំណាចដែលអាចប៉ះពាល់ដល់ការកសាងសហគមន៍។ សម្ដេចបន្តថា ដើម្បីទប់ទល់នឹងនិន្នាការដ៏គ្រោះថ្នាក់នេះ អាស៊ានត្រូវពង្រីកការផ្លាស់ប្ដូររវាងយុវជន និងការផ្លាស់ប្ដូរផ្នែកសិក្សាអប់រំ កិច្ចសហប្រតិបត្តិការវប្បធម៌ ការចូលរួមផ្នែកសេដ្ឋកិច្ច ភាពជាដៃគូរប្រព័ន្ធផ្សព្វផ្សាយ និងអន្តរកម្មផ្សេងទៀតឱ្យបានរឹងមាំ។ សកម្មភាពទាំងនេះ នឹងធានាថា មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែច្បាស់។ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា បទពិសោធន៍របស់អាស៊ាន បានបង្ហាញថា សន្ដិភាពបង្កើតលក្ខណ្ឌសម្រាប់វិបុលភាព ហើយជាគោលដៅចុងក្រោយវិបុលភាពត្រូវតែបម្រើដល់ប្រជាជន។ ការណ៍នេះ គឺជាស្នូលដ៏សំខាន់ ក្នុងការបង្កើតអនាគតរួមគ្នារបស់អាស៊ាន ក្នុងពិភពលោកដែលកាន់តែមានភាពមិនប្រាកដប្រជាខ្ពស់ អាស៊ានត្រូវតែរក្សាការរួបរួមគ្នា ភាពធន់ ការគិតគូរបែបវែងឆ្ងាយ និងការជឿទុកចិត្តលើសមត្ថភាពក្នុងការកំណត់ជោគវាសនារបស់ខ្លួន។ សម្ដេចធិបតីបន្តថា យើងត្រូវតែបន្តប្រកាន់ខ្ពាប់នូវគោលការណ៍ដែលបានតម្រង់ទិសភាពជោគជ័យរបស់យើង ពោលគឺ៖ ការគោរពអធិបតេយ្យភាព ការដោះស្រាយជម្លោះដោយសន្ដិវិធី កិច្ចសន្ទនា កិច្ចសហប្របត្តិការ បរិយាបន្ន និងការទទួលខុសត្រូវរួមគ្នា។ ការណ៍នេះ នឹងអនុញ្ញាតឱ្យអាស៊ាន បន្តដើរតួជាកម្លាំងនៃស្ថិរភាពជាស្នូលនៃកំណើន និងជាតំបន់នៃកាលានុវត្ត និងក្ដីសង្ឃឹម៕

សម្ដេចធិបតី៖ទស្សនៈដែលថា រដ្ឋជាមាជិកមួយអាចពឹងផ្អែកលើខ្លួនឯងទាំងស្រុងនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលគឺជាការគិតបែបស្រមៃប៉ុណ្ណោះ

2026/06/10 02:32:43 am        99
ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទស្សនៈដែលថា រដ្ឋជាមាជិកមួយអាចពឹងផ្អែកលើខ្លួនឯងទាំងស្រុងនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលរបស់ខ្លួន គឺជាការគិតបែបស្រមៃប៉ុណ្ណោះ ខណៈដើម្បីជាប្រយោជន៍ដល់អនាគតនៃសេដ្ឋកិច្ចអាស៊ាន គឺមិនត្រូវរំលាយ ឬផ្ដាច់ខ្លួនចេញពីប្រព័ន្ធដែលបាននាំមកនូវកាលានុវត្តភាពនៃសេដ្ឋកិច្ចរួមសម្រាប់សហគមន៍ទាំងមូលនោះឡើយ។សម្ដេចធិបតីបានថ្លែងថា ចំពោះបញ្ហាសេដ្ឋកិច្ច៖ បច្ចុប្បន្នពិភពលោកបាននឹងកំពុងរងការញាំញី ដោយពហុវិបត្តិ ដែលកើតឡើងជាបន្តបន្ទាប់ ការណ៍នេះធ្វើឱ្យបញ្ហានៃការអភិវឌ្ឍប្រកបដោយចីរភាពលែងសូវមានភាពលេចធ្លោនៅលើឆាកអន្តរជាតិ។ សម្ដេចធិបតី បន្តថា ជាការពិតយើងកំពុងមើលឃើញនូវការដើរថយក្រោយនៃដំណើរការអភិវឌ្ឍរបស់រដ្ឋតូចៗ ដែលធ្លាប់ពឹងផ្អែកយ៉ាងខ្លាំងលើសន្ដិភាព ភាពបើកជំហរ ពាណិជ្ជកម្មអន្តរជាតិ និងសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ដើម្បីឈានជើងឡើងជាបណ្ដើៗ លើជណ្ដើនៃការអភិវឌ្ឍ។ សម្ដេចធិបតី បានបន្តថា ការពិភាក្សាអំពីអនាគតនៃសេដ្ឋកិច្ចអាស៊ាន យើងមិនអាចបំភ្លេចបាននូវសារៈសំខាន់នៃការការពារសមិទ្ធផលដែលអាស៊ានសម្រេចបានរួមគ្នា ក្នុងការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលកាន់តែមានសមាហរណកម្មនោះទេ។ សម្ដេចធិបតី បានលើកឡើងថា ទស្សនៈដែលថា រដ្ឋជាមាជិកមួយ អាចពឹងផ្អែកលើខ្លួនឯងទាំងស្រុងនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលរបស់ខ្លួន គឺជាការគិតបែបស្រមៃប៉ុណ្ណោះ ដើម្បីជាប្រយោជន៍ដល់អនាគតនៃសេដ្ឋកិច្ចអាស៊ាន យើងមិនត្រូវរំលាយ ឬផ្ដាច់ខ្លួនចេញពីប្រព័ន្ធដែលបាននាំមកនូវកាលានុវត្តភាពនៃសេដ្ឋកិច្ចរួម សម្រាប់សហគមន៍ទាំងមូលនោះឡើយ។ សម្ដេចធិបតី បញ្ជាក់ថា ក្នុងន័យនេះ អាស៊ានត្រូវតែ បន្តដើរតួជា អ្នកការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលសេរី បើកជំហរ បរិយាបន្ន ផ្អែកលើច្បាប់ ដោយមានអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាស្នូល ទាញយកប្រយោជន៍ឱ្យបានជាអតិបរិមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ តាមរយៈការដំឡើងកម្រិត និងការអនុវត្តឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព បន្តធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ និងវិនិយោគលើវិស័យដែលកំណត់អនាគតនៃកំណើន រួមមាន៖ បញ្ញាសិប្បនិម្មិត (AI) បរិវត្តកម្មឌីជីថល អន្តរកាលបៃតង ខ្សែច្រវាក់ផ្គត់ផ្គង់ ប្រកបដោយភាពធន់ សេដ្ឋកិច្ចពណ៌ខៀវ សេដ្ឋកិច្ចច្នៃប្រឌិត (Creative Economy) វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍៕

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញនិវត្តន៍ពីទីក្រុងហាណូយ បន្ទាប់ពីបានចូលរួមវេទិកាអនាគតរបស់អាស៊ានលើកទី៣ និងទស្សនកិច្ចផ្លូវការនៅវៀតណាម

2026/06/10 02:23:26 am        172
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នាល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញទៅចូលរួម វេទិកាអនាគតរបស់អាស៊ានលើកទី៣ និងទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

សម្ដេចធិបតី៖កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃគឺដើម្បីប្រយោជន៍រួមរបស់ប្រទេសទាំងពីរ សន្ដិភាព និងស្ថិរភាពក្នុងតំបន់

2026/06/10 02:17:18 am        134
ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា សេចក្ដីសម្រេចនាពេលថ្មីៗនេះរបស់កម្ពុជា ក្នុងការផ្គួចផ្ដើមយន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមក្របខណ្ឌអនុញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ បានបង្ហាញពីបំណងដ៏ស្មោះរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយុត្តិធម៌ និងយូរអង្វែង ដែលឈរផ្អែកលើមូលដ្ឋានដ៏រឹងមាំលើច្បាប់អន្តរជាតិ។ សម្ដេចធិបតី បានបន្តថា ការបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ប្រទេសថៃ ក្នុងការចូលរួមក្នុងកិច្ចសម្របសម្រួលក្រោមក្របខណ្ឌ UNCLUS នេះ គឺជាជំហានគួរឱ្យស្វាគមន៍មួយឆ្ពោះទៅរកការដោះស្រាយដោយសន្ដិវិធីលើតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ដំណោះស្រាយនេះ គឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងរួមចំណែកដល់សន្ដិភាព និងស្ថិរភាពក្នុងតំបន់។ ក្នុងឱកាសនោះ សម្ដេចធីបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងទន្ទឹងរង់ចាំ ការគាំទ្ររបស់សហគមន៍អន្តរជាតិ រួមទាំងបណ្ដាប្រទេសជាសមាជិកអាស៊ាន ចំពោះបទឈប់បាញ់ និងការដោះស្រាយដោយសន្ដិវិធី រវាងកម្ពុជា និងថៃ ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។ សម្ដេចធិបតីបន្តថា កម្ពុជាទន្ទឹងរង់ចាំនូវការយកចិត្តទុកដាក់ និងការគាំទ្រជាបន្តបន្ទាប់៕

ពីវេទិកាអនាគតរបស់អាស៊ាន,សម្ដេចធិបតីថ្លែងថា ព្រំដែន និងអធិបតេយ្យភាពកម្ពុជា ដាច់ខាតមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ

2026/06/10 02:06:09 am        147
ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា ព្រំដែន និងអធិបតេយ្យភាពកម្ពុជាដាច់ខាតមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើដីជាក់ស្ដែង (faits accomplis)ខណៈមកដល់ពេលនេះ បទឈប់បាញ់រវាងកម្ពុជា និងថៃនៅបន្តមាន ប៉ុន្ដែកំពុងស្ថិតនៅក្នុងសភាពមួយដ៏ផុយស្រួយ ហើយកម្ពុជានៅតែមានក្ដីព្រួយបារម្ភចំពោះស្ថានការណ៍លើដីជាក់ស្ដែងនៅក្នុងតំបន់កាន់កាប់ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ឈរលើការវាយតម្លៃស្រដៀងគ្នា ដែលបានលើកឡើងក្នុងវេទិកាអនាគតរបស់អាស៊ានលើកទី៣នេះ សម្ដេចបានឆ្លុះថា សន្ដិភាព៖ ក្នុងពេលអតីតកាល អាស៊ីអាគ្នេយ៍ គឺជាតំបន់ដែលពោពេញទៅដោយជម្លោះការមិនជឿទុកចិត្តគ្នា ការបែងចែកមនោគមវិជ្ជា និងភាពក្រីក្រ តាមរយៈកិច្ចសន្ទនា ការកសាងទំនុកចិត្ត ការគោរពអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងការដោះស្រាយជម្លោះដោយសន្ដិវិធី ដូចដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន។ សម្ដេចបានបន្តថា តំបន់អាស៊ានបានផ្លាស់ប្ដូរបន្ដិចម្ដងៗ ទៅជាតំបន់មួយក្នុងចំណោមតំបន់ដែលមានស្ថិរភាព និង ជវភាពបំផុត នៅលើពិភពលោក។ សម្ដេចធិបតី បានបន្តថា ការផ្លាស់ប្ដូរនេះ មិនមែនចៃដន្យនោះទេ ប៉ុន្ដែជាលទ្ធផលនៃការជ្រើសរើសដោយផ្ទាល់របស់ថ្នាក់ដឹកនាំ និងប្រជាជននៅក្នុងតំបន់ទាំងមូល ពោលគឺ៖ ការជ្រើសរើសយកិច្ចសន្ទនា ជាជាងការប្រឈមមុខដាក់គ្នា, កិច្ចសហប្រតិបត្តិការ ជាជាងការបែកបាក់ និងវឌ្ឍនភាពរួម ជាជាងការប្រកួតប្រជែង។ សម្ដេចធិបតីបន្តថាទោះជាយ៉ាងណាក្ដី ក្នុងពេលបច្ចុប្បន្ន សន្ដិភាពមិនមែនជាអ្វីដែលយើងត្រូវមើលស្រាល ឬគិតថាគង់វង្សជារៀងរហូតនោះទេ នៅទូទាំងពិភពលោកយើងបន្តមើលឃើញនូវកម្មវិបាកយ៉ាងធ្ងន់ធ្ងរនៃជម្លោះប្រដាប់អាវុធ និងអំពើហិង្សា។ សម្ដេចធិបតីបញ្ជាក់ថា បច្ចុប្បន្នកម្រមានជម្លោះណា មិនរីកសាយភាយចេញពីតំបន់ដែលជម្លោះបានចាប់ផ្ដើមពីដំបូងណាស់។ សម្ដេចលើកឡើងថា ជម្លោះសម័យទំនើបនេះ ក៏មានលក្ខណៈពហុវិមាត្រផងដែរ។ សម្ដេចធិបតីថ្លែងថា ភាពតានតឹងដែលកំពុងកើតមានឡើងនៅមជ្ឈិមបូព៌ា គឺជាឧទាហរណ៍ជាក់ស្ដែង ក្រៅពីការបំផ្លាញសន្ដិភាព និងស្ថិរភាពនៅទូទាំងតំបន់ ភាពតានតឹងនេះ ក៏បានរំខានដល់ការដឹកជញ្ជូនធនធានសំខាន់ៗ ជាពិសេសប្រេង និងឧស្ម័ន និងបានរួមចំណែកដល់ការកើនឡើងនៃថ្លៃថាមពល ថ្លៃស្បៀងអាហារ សម្ពាធលើខ្សែច្រវាក់ផ្គត់ផ្គង់ និងភាពមិនប្រាកដប្រជានៅក្នុងទីផ្សារសកល។ សម្ដេចធិបតីបានបន្តថា ទោះបីជាកម្មវិបាកមិនទាន់បានលេចចេញទាំងស្រុងនៅឡើយ តថភាពដ៏ច្បាស់លាស់មួយនោះគឺ៖ អស្ថិរភាពនៅកន្លែងមួយ ជះឥទ្ធិពលកាន់តែខ្លាំងឡើងៗដល់វិបុលភាពនៅគ្រប់ទីកន្លែងទាំងអស់។សម្ដេចធិបតីបានបញ្ជាក់ថា បើក្រឡេកមកតំបន់អាស៊ានវិញ, បទឈប់បាញ់រវាងកម្ពុជា និងថៃនៅបន្តមាន ប៉ុន្ដែកំពុងស្ថិតនៅក្នុងសភាពមួយដ៏ផុយស្រួយ, កម្ពុជានៅតែមានក្ដីព្រួយបារម្ភ ចំពោះស្ថានការណ៍លើដីជាក់ស្ដែង នៅក្នុងតំបន់កាន់កាប់ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ សម្ដេចបន្តថា ព្រំដែន និងអធិបតេយ្យភាព ដាច់ខាតមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើដីជាក់ស្ដែង (faits accomplis)។ សម្ដេចបន្តថា ទាំងកម្ពុជា និងថៃ បានបង្ហាញយ៉ាងច្បាស់នូវការប្ដេជ្ញាចិត្តចំពោះការដោះស្រាយដោយសន្ដិវិធី និងការប្រែក្លាយបទឈប់បាញ់ដែលមានស្រាប់ទៅជាសន្ដិភាពអចិន្រ្តៃយ។ សម្ដេចបន្តថា ជាក់ស្ដែងភាគីទាំងពីរបន្តបង្ហាញការការប្រកាន់ខ្ពាប់នូវសេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ហេតុដូច្នេះ ភាគីទាំងពីរត្រូវអនុវត្តសេចក្ដីថ្លែងការណ៍រួមនេះទាំងស្រុងឱ្យបានពេញលេញប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់។ ជាពិសេសចំណុចទី៣ ដែលអំពាវនាវឱ្យមានការចាប់ផ្ដើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនឡើងវិញ ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ សម្ដេចធិបតី បញ្ជាក់ទៀតថា កម្ពុជានៅតែបន្តផ្ដល់សារៈសំខាន់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសថៃ ដែលជាប្រទេសជិតខាងដ៏ជិតស្និទ្ធ ជាមួយនឹងការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការរក្សាសន្ដិភាព និងវិបុលភាពនៅក្នុងតំបន់របស់យើង។ សម្ដេចធិបតី បានថ្លែងថា ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាកិច្ចសន្ទនា ស្មារតីសុចរិតភាព (Good Faith) និងការគោរពគ្នាទៅវិញទៅមក គឺជាគន្លឹះ និងជាកត្តាចាំបាច់ក្នុងការធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរពដែលឈានទៅស្ដារឡើងវិញនូវទំនុកចិត្ត ការធានាបាននូវសន្ដិភាពយូរអង្វែង និងការអនុញ្ញាតឱ្យប្រជាពលរដ្ឋរបស់យើងដែលបានភៀសសឹកអាចត្រឡប់ទៅផ្ទះសម្បែងវិញ ប្រកបដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូ ព្រមទាំងអាចស្ដារជីវភាពរស់នៅជាប្រក្រតីភាពឡើងវិញ៕

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានរដ្ឋវៀតណាម នៅរដ្ឋធានីហាណូយ

2026/06/09 11:39:52 pm        25
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM