រដ្ឋាភិបាលយេម៉ែន ត្រៀមខ្លួនសម្រាប់ការកើនឡើងភាពតានតឹងណាមួយជាមួយក្រុមហ៊ូទី
លោក TRUMP គំរាមចាត់ចាត់វិធានការយោធាដ៏ខ្លាំងក្លា ប្រសិនបើការចរចាជាមួយអ៊ីរ៉ង់បរាជ័យ
តម្លៃប្រេងធ្លាក់ចុះ១% ខណៈអ្នកវិនិយោថ្លឹងថ្លែងការផ្អាកវាយប្រហាររបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់
ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ

ព័ត៌មានអន្តរជាតិ

ស៊ីរីកត់ត្រាអគ្គិភ័យជិត ១០.៨០០ករណី នៅឆ្នាំនេះ ខណៈខ្លួនកំពុងប្រយុទ្ធនឹងភ្លើងចំហេះព្រៃ

2026/07/07 09:55:57 pm        66
ក្រុមការពារពលរដ្ឋស៊ីរី បានឆ្លើយតបទៅនឹងអគ្គិភ័យចំនួន ១០,៧៩១ ករណី នៅទូទាំងប្រទេស ចាប់តាំងពីដើមឆ្នាំ ២០២៦ ខណៈដែលអាជ្ញាធរបានព្រមានថា សីតុណ្ហភាពកើនឡើង និងរដូវប្រមូលផលនៅតែបន្តជំរុញហានិភ័យអគ្គិភ័យ ខណៈដែលក្រុមសង្គ្រោះបន្ទាន់ក៏បានដោះស្រាយគ្រោះថ្នាក់ចរាចរណ៍រាប់រយករណីផងដែរនោះ។ តួលេខដែលចងក្រងចេញពីរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរី (SANA) បង្ហាញថា ក្រុមការពារពលរដ្ឋ ដែលដំណើរការក្រោមក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ និងសង្គ្រោះបន្ទាន់ បានឆ្លើយតបទៅនឹងអគ្គិភ័យចំនួន ៨.៨២១ ករណី ចន្លោះពីថ្ងៃទី ០១ ខែមករា និងថ្ងៃទី ១៩ ខែមិថុនា និងអគ្គីភិយចំនួន ១៩៧០ ករណីផ្សេងទៀតដែលបានរាយការណ៍ នៅចន្លោះថ្ងៃទី ២១ ខែមិថុនា និងថ្ងៃទី ៦ ខែ កក្កដា។ក្នុងចំណោមអគ្គិភ័យសរុបដែលបានកត់ត្រានៅឆ្នាំនេះ អគ្គិភ័យចំនួន ១.៣៦២ ករណី បានកើតឡើងនៅក្នុងវាលស្រែកសិកម្ម និងដីដំណាំ ខណៈដែលអគ្គiភ័យចំនួន ៩.៤២៩ ករណី ដែលនៅសល់ពាក់ព័ន្ធនឹងផ្ទះសម្បែង អគារពាណិជ្ជកម្ម រុក្ខជាតិស្ងួត វាលស្មៅ ដើមឈើ ព្រៃឈើ កន្លែងចាក់សំរាម និងខ្សែភ្លើង។ ក្រុមការពារពលរដ្ឋនេះ បាននិយាយថា ភ្លើងចំហេះព្រៃ បានកើនឡើង រួមជាមួយនឹងសីតុណ្ហភាពខ្ពស់ និងរដូវប្រមូលផល ដែលជំរុញឲ្យមានការអំពាវនាវម្តងហើយម្តងទៀតដល់អ្នកស្រុកឲ្យជៀសវាងការដុតភ្លើងនៅជិតដីកសិកម្ម និងព្រៃឈើ បោះចោលកន្ទុយបារី និងធុងកញ្ចក់ដោយសុវត្ថិភាព និងដករុក្ខជាតិស្ងួតចេញ ដោយមិនចាំបាច់ដុតពួកវាទេ៕

ក្រុមហ៊ុន Rosatom៖ វិស័យនុយក្លេអ៊ែររបស់រុស្ស៊ីកំពុងជួបផលវិបាកធ្ងន់ធ្ងរពីការវាយប្រហាររបស់អ៊ុយ ក្រែន

2026/07/07 09:51:50 pm        70
នាយកប្រតិបត្តិក្រុមហ៊ុន Rosatom លោក Alexey Likhachev បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធីព័ត៌មាន Vesti នៅខាងក្រៅវេទិកា Innoprom 2026 ថា ឧស្សាហកម្មថាមពលនុយក្លេអ៊ែររបស់រុស្ស៊ីទាំងមូល កំពុងប្រឈមនឹងផលវិបាកធ្ងន់ធ្ងរពីការវាយប្រហាររបស់អ៊ុយក្រែននាពេលបច្ចុប្បន្ននេះ។ លោក Likhachev បាននិយាយថា៖«វិស័យនុយក្លេអ៊ែរទាំងមូលរបស់សហព័ន្ធរុស្ស៊ីបច្ចុប្បន្ន កំពុងជួបប្រទះផលវិបាកនៃការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ សកម្មភាពយានដ្រូនត្រូវបានកត់ត្រាទុកកាលពីយប់ចន្ទ នៅក្នុងតំបន់រោងចក្រ Leningrad និងនៅក្នុងតំបន់រោងចក្រ Smolensk។ ការវាយប្រហារមួយ ត្រូវបានធ្វើឡើង នៅក្នុងតំបន់រោងចក្រ Kursk ដោយយានដ្រូនប្រឆាំងនឹងប៉មបន្ថយ កម្តៅនៃរ៉េអាក់ទ័រទី២ដែលកំពុងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរKursk»។ លោកនាយកប្រតិបត្តិ បានបន្ថែមថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye កំពុងស្ថិតក្នុងស្ថានភាព ហានិភ័យគួរឲ្យព្រួយបារម្ភបំផុត៕

ហេតុការណ៍បាញ់ប្រហារនៅថ្ងៃបុណ្យឯករាជ្យជាតិអាមេរិក បានឆក់យកជីវិតមនុស្ស ១០០នាក់

2026/07/07 09:49:19 pm        73
មនុស្សមួយរយនាក់ ត្រូវបានសម្លាប់ និង ៣៤០នាក់ទៀត បានរងរបួស ដោយសារការបាញ់ប្រហារក្នុងអំឡុងពេលប្រារព្ធទិវាឯករាជ្យជាតិអាមេរិករយៈពេលបីថ្ងៃ។ នេះបើយោងតាមរបាយការណ៍របស់អង្គការមិនស្វែងរកប្រាក់ចំណេញ Gun Violence Archive។ អង្គការនេះ បាននិយាយនៅក្នុងសារមួយនៅលើទំព័រ X របស់ខ្លួនថា៖«ចុងសប្តាហ៍ ថ្ងៃទី ៤ ខែកក្កដានេះ មានចំនួននៃការបាញ់ប្រហារដ៏ធំបំផុត គឺ ២០ករណី ដែលមិនបានកើតឡើង ចាប់តាំងពីឆ្នាំកំណត់ត្រា ឆ្នាំ ២០២១។ ចំនួនអ្នកស្លាប់សរុបពីការបាញ់ប្រហារកាលចុងសប្តាហ៍មុនគឺ ១០០នាក់ និង ៣៤០នាក់ រងរបួស។ អង្គការ Gun Violence Archive បានកត់សម្គាល់ថា តួលេខទាំងនេះ គឺជាតួលេខបឋម ហើយអាចប្រែ ប្រួល៕

ក្រុមហ៊ុនរដ្ឋ៖ ការបាក់ស្រុតអណ្តូងរ៉ែមាសនៅប្រទេសស៊ូដង់ បានសម្លាប់អ្នករុករករ៉ែចំនួន ១៥នាក់

2026/07/07 09:46:11 pm        59
ក្រុមហ៊ុនរដ្ឋមួយបាននិយាយកាលពីថ្ងៃចន្ទថា ការបាក់ស្រុតដោយផ្នែកនៅក្នុងអណ្តូងរ៉ែមាសដែលត្រូវបានបញ្ឈប់ដំណើរការនៅភាគខាងជើងប្រទេសស៊ូដង់ បានសម្លាប់អ្នករុករករ៉ែចំនួន ១៥នាក់។ក្រុមហ៊ុនធនធានរ៉ែស៊ូដង់ បាននិយាយថា អ្នករុករករ៉ែទាំងនោះ បានលួចចូលទៅក្នុងអណ្តូងរ៉ែ Mohamed Tawfiq ដែលត្រូវបិទដំណើរការនៅក្នុងទីក្រុង Wadi Halfa ជិតព្រំដែនអេហ្ស៊ីប នៅពេលដែលផ្នែកខ្លះនៃអណ្តូងរ៉ែបានបាក់ស្រុត ដោយបណ្តាលឲ្យអ្នករុករករ៉ែ ១៥នាក់ស្លាប់ និងម្នាក់ រងរបួស»។ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅក្នុងខែមេសា ឆ្នាំ ២០២៣ រវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័ស កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់ភាគីទាំងពីរ ត្រូវបានផ្តល់មូលនិធិភាគច្រើនដោយឧស្សាហកម្មមាសរបស់ស៊ូដង់ បន្ថែមពីលើអ្នកគាំទ្របរទេស។សង្គ្រាមនេះបានបំផ្លាញសេដ្ឋកិច្ចដ៏ផុយស្រួយរបស់ប្រទេសស៊ូដង់ និងបានធ្វើឲ្យប្រជាជនភាគច្រើននៃប្រទេសនេះ គ្មានការងារធ្វើ ដោយជំរុញឲ្យពួកគេចូលទៅរុករករ៉ែមាសដ៏គ្រោះថ្នាក់៕

កាណាដាជ្រើសរើសក្រុមហ៊ុន ThyssenKrupp របស់អាល្លឺម៉ង់ ដើម្បីសាងសង់នាវាមុជទឹកចំនួន ១២គ្រឿង

2026/07/07 09:40:50 pm        56
ប្រទេសកាណាដាបានជ្រើសរើសក្រុមហ៊ុន ThyssenKrupp Marine Systems (TKMS) របស់អាល្លឺម៉ង់ កាលពីថ្ងៃចន្ទ ដើម្បីសាងសង់នាវាមុជទឹកចំនួន ១២គ្រឿង ដែលជាការទិញគ្រឿងយុទ្ធោបករណ៍ដ៏ច្រើនបំផុតរបស់ខ្លួន ខណៈដែលប្រទេសនេះកំពុងបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីសម្រេចគោលដៅរបស់អង្គការណាតូ។ ការសម្រេចចិត្តនេះ បានកើតឡើងមុនពេលលោកនាយករដ្ឋមន្ត្រី Mark Carney ធ្វើដំណើរទៅចូលរួម កិច្ចប្រជុំកំពូលអង្គការណាតូ នៅសប្តាហ៍នេះ ជាកន្លែងដែលសម្ព័ន្ធមិត្តប្រឈមនឹងសម្ពាធក្នុងការគាំទ្រការចំណាយលើវិស័យការពារជាតិខ្ពស់ជាងមុន ជាមួយនឹងផែនការជាក់ស្តែង។លោក Carney បាននិយាយថា៖«ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារប្រទេសកាណាដា និងគាំទ្រសម្ព័ន្ធមិត្តរបស់យើង ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ប្រទេសកាណាដា បានជ្រើសរើសក្រុមហ៊ុន TKMS ជាអ្នកផ្គត់ផ្គង់ដែលពេញចិត្តសម្រាប់គម្រោងនាវាមុជទឹកល្បាតរបស់ប្រទេសនេះ»។ក្រុមហ៊ុនអាល្លឺម៉ង់នេះ បានយកឈ្នះក្រុមហ៊ុន Hanwha Ocean របស់កូរ៉េខាងត្បូងសម្រាប់កិច្ចសន្យាសាងសង់នាវាមុជទឹកទាំងនេះ។ ក្រុមហ៊ុន ThyssenKrupp បាននិយាយថា នាវាមុជទឹករបស់ខ្លួន នឹងពង្រឹងសមត្ថភាពអន្តរប្រតិបត្តិការ ពីព្រោះសម្ព័ន្ធមិត្តអង្គការណាតូជាច្រើនបានប្រតិបត្តិការនាវាដែលដំណើរការដោយថាមពលធម្មតារបស់ខ្លួនរួចហើយនោះ៕

គេហទំព័រ៖ អ៊ីរ៉ង់ជាប់ពាក់ព័ន្ធនឹងការវាយប្រហារថ្មីៗលើនាវាពាណិជ្ជកម្មនៅច្រកសមុទ្រហ័រមូស

2026/07/07 09:38:25 pm        81
ដោយដកស្រង់សម្តីមន្ត្រីអាមេរិកពីររូប គេហទំព័រព័ត៌មាន Axios បានរាយការណ៍ថា កងកម្លាំងឆ្មាំបដិវត្តន៍ អ៊ីរ៉ង់បានបាញ់មីស៊ីលយ៉ាងហោចណាស់ពីរគ្រាប់ទៅលើនាវាពាណិជ្ជកម្មដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស កាលពីយប់ថ្ងៃចន្ទ។ របាយការណ៍នេះ បាននិយាយដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ថា នាវាពាណិជ្ជកម្មពីរគ្រឿង បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែពុំមានអ្នកស្លាប់ និងរបួសនោះទេ។ ចំណែកប្រតិបត្តិការពាណិជ្ជកម្មផ្លូវសមុទ្រចក្រភពអង់គ្លេស(UKMTO) របស់អង់គ្លេស បាននិយាយថា នាវាដឹកប្រេងមួយគ្រឿង ត្រូវបានវាយប្រហារ«ដោយគ្រាប់ផ្លោងមិនស្គាល់អត្តសញ្ញាណ» ខណៈពេលដែលកំពុងធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងចម្ងាយ ៨ម៉ាយសមុទ្រ ភាគខាងកើតនៃទីក្រុងលីម៉ា(Limah) របស់ប្រទេសអូម៉ង់។ UKMTO បាននិយាយថា គ្រាប់ផ្លោងនោះបានវាយប្រហារចំផ្នែកខាងឆ្វេងរបស់នាវា ដែលបង្កឲ្យមានអគ្គិភ័យឆាបឆេះ។ អាជ្ញាធរបានរាយការណ៍ថា មិនមានអ្នកស្លាប់ និងរបួស ឬការខូចខាតដល់បរិស្ថានទេ ហើយបាននិយាយថា ការស៊ើបអង្កេត កំពុងដំណើរការ។ បញ្ជាការកណ្តាលរបស់យោធាអាមេរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់សារព័ត៌មានរ៉យទ័រ សម្រាប់ការអត្ថាធិប្បាយនោះទេ៕

ឯកអគ្គរដ្ឋទូតប្រចាំNATO ៖ សហរដ្ឋអាមេរិកចង់ឲ្យសម្ព័ន្ធមិត្តទិញអាវុធរបស់ខ្លួន

2026/07/07 09:36:02 pm        68
លោក Matthew Whitaker តំណាងអចិន្ត្រៃយ៍សហរដ្ឋអាមេរិកប្រចាំអង្គការណាតូ បាននិយាយថា សហរដ្ឋអាមេរិកត្រូវការសម្ព័ន្ធមិត្តរបស់ខ្លួនទិញអាវុធអាមេរិក ពីព្រោះទីក្រុងវ៉ាស៊ីនតោនជឿថា រឿងនេះ នឹងរួមចំណែកដល់សន្តិភាព។ លោកបានសរសេរនៅក្នុងអត្ថបទមួយសម្រាប់សារព័ត៌មាន Fox News ថា៖«នេះគឺជាសកម្មភាពវិជ្ជមាន ដែលយើងត្រូវការ។ តម្រូវការរបស់សម្ព័ន្ធមិត្តជំរុញផលិតកម្មអាមេរិក។ ផលិតកម្មអាមេរិកជំរុញសមត្ថភាពយោធារបស់សម្ព័ន្ធមិត្ត។ សមត្ថភាពយោធារបស់សម្ព័ន្ធមិត្តជំរុញការការពារ ហើយការការពាររក្សាបាននូវសន្តិភាព»។ យោងតាមអ្នកការទូតអាមេរិករូបនេះ កិច្ចប្រជុំកំពូលអង្គការណាតូនៅប្រទេសទួរគី នឹងក្លាយជាកិច្ចប្រជុំកំពូលនៃសកម្មភាព»។ លោក Whitaker បានកត់សម្គាល់ថា៖«ទីក្រុងអង់ការ៉ាត្រូវតែផ្តល់ឲ្យយើងនូវកម្លាំងជំរុញ ព្រឹត្តិការណ៍សំខាន់ៗជាក់ស្តែង គោលដៅសមត្ថភាពយោធា ដែលអាចវាស់វែងបាន និងយន្តការដែលធានាថា សម្ព័ន្ធមិត្តសម្រេចបាន»។កិច្ចប្រជុំកំពូលអង្គការណាតូ ប្រព្រឹត្តទៅនៅទីក្រុងអង់ការ៉ា នៅថ្ងៃទី ៧-៨ ខែកក្កដានេះ៕

គណៈរដ្ឋមន្ត្រីលីបង់ប៉ាន់ប្រមាណថា ការខូចខាតដោយសង្គ្រាមមានចំនួនរហូតដល់ ៤ ពាន់លានដុល្លារអាមេរិក

2026/07/07 09:33:24 pm        54
ដោយដកស្រង់សម្តីរដ្ឋមន្ត្រីព័ត៌មានលីបង់ លោក Paul Morcos ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍កាលពីថ្ងៃចន្ទថា ការខូចខាតសម្ភារៈផ្ទាល់ពីសង្គា្រមនៅភាគខាងត្បូងប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី 0២ ខែមីនា ត្រូវបានប៉ាន់ប្រមាណជាបឋមថា មានចំនួន ៣-៤ ពាន់លានដុល្លារអាមេរិក។ លោក Morcos បាននិយាយបន្ទាប់ពីសម័យប្រជុំគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Nawaf Salam ថា តួលេខនេះឆ្លុះបញ្ចាំងតែការខូចខាតសម្ភារៈដោយផ្ទាល់ប៉ុណ្ណោះ ហើយមិនរាប់បញ្ចូលការខាតបង់ដោយប្រយោល និងការរីករាលដាលពីជម្លោះពីមុននោះទេ។ទន្ទឹមនឹងនេះ ប្រធានាធិបតីលីបង់ លោក Joseph Aoun កាលពីថ្ងៃចន្ទ បានជំរុញឲ្យមានការបង្កើនសម្ពាធរបស់សហរដ្ឋអាមេរិកលើអ៊ីស្រាអែលឲ្យដកកងទ័ពចេញពីតំបន់ដែលខ្លួននៅតែកាន់កាប់នៅភាគខាងត្បូងប្រទេសលីបង់។ នេះបើយោងតាមការិយាល័យប្រធានាធិបតីលីបង់។លោក Aoun បាននិយាយថា៖«ការបន្តការកាន់កាប់នេះធ្វើឲ្យប៉ះពាល់ដល់អំណាចរដ្ឋ រារាំងការដាក់ពង្រាយកងទ័ពលីបង់តាមបណ្តោយព្រំដែន និងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសន្តិភាពដោយយុត្តិធម៌ និងយូរអង្វែង»។ លោក Aoun ក៏បានជំរុញឲ្យមានការគាំទ្រក្នុងការអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកដែលទើបសម្រេចបានជាមួយអ៊ីស្រាអែល ដោយសង្កត់ធ្ងន់លើបទប្បញ្ញត្តិស្តីពីការស្តារអធិបតេយ្យភាពលីបង់ និងការពង្រីកអំណាចរដ្ឋលើទឹកដីទាំងមូល៕

ព្យុះបានសម្លាប់មនុស្ស៨ នាក់នៅភាគកណ្តាលប្រទេសចិន ខណៈមានការព្រមានពីភ្លៀងធ្លាក់ខ្លាំង

2026/07/07 07:33:48 pm        98
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃអង្គារ ៧ កក្កដានេះថា មនុស្សយ៉ាងហោចណាស់ ៨ នាក់ បានស្លាប់ បន្ទាប់ពីព្យុះលាយឡំនឹងផ្គររន្ទះបានវាយប្រហារខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន ខណៈក្រុមអ្នកព្យាករណ៍អាកាសធាតុបានព្រមានអំពីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅទូទាំងតំបន់ផ្សេងៗ របស់ខេត្តមួយនេះ ដែលមានប្រជាជនប្រហែល ២០០ លាននាក់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយកាលពីថ្ងៃចន្ទ ទី៦ ខែកក្កដាថា ទីក្រុងណាននីង ដែលជារដ្ឋធានីនៃតំបន់ក្វាងស៊ី ភាគនិរតីប្រទេសចិន បានបង្កើនការឆ្លើយតបនឹងការគ្រប់គ្រងទឹកជំនន់របស់ខ្លួនដល់កម្រិតខ្ពស់បំផុត ខណៈទឹកក្នុងទន្លេ និងអាងស្តុកទឹក បានហក់ឡើងដោយសារព្យុះទីហ្វុងម៉ៃសាក់ (Typhoon Maysak )។ សារព័ត៌មានស៊ីនហួបានរាយការណ៍ ដោយដកស្រង់ប្រភពពីទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរបស់ខេត្តហ៊ូប៉ីថា ជាងបួនម៉ោងកាលពីល្ងាចថ្ងៃចន្ទ ខ្យល់បក់ក្នុងល្បឿនរហូតដល់ ១៤៩ គីឡូម៉ែត្រក្នុងមួយម៉ោងបានវាយប្រហារទីក្រុង ហ័ងស៊ី ហ័ងហ្គាង អ៊ីចូវ និងសៀននីង ។ មជ្ឈមណ្ឌលឧតុនិយមជាតិបាននិយាយថា តំបន់ភាគអាគ្នេយ៍នៃតំបន់ក្វាងស៊ី និងខេត្តនៅភាគខាងកើត ជាំងស៊ូ និងសានតុង គួរតែត្រៀមទប់ទល់សម្រាប់ភ្លៀងធ្លាក់ខ្លាំងរហូតដល់ ២៦០ មីលីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោងខាងមុខ ដែលអាចបង្កឱ្យមានបំណាក់ដី ដោយតំបន់ផ្សេងទៀតនៅភាគឦសាន និងភាគខាងត្បូងនៃប្រទេសចិន រំពឹងថានឹងមានខ្យល់ព្យុះកំបុតត្បូង។ ខេត្ត ហ៊ូប៉ី និងសានតុង គឺជាខេត្តកសិកម្មដ៏សំខាន់របស់ប្រទេសចិន ដោយភ្លៀងធ្លាក់ខ្លាំងបានបង្កើនការព្រួយបារម្ភអំពីការខូចខាតដល់ពោត សណ្តែកដី និងដំណាំបន្លែ ដែលត្រូវប្រមូលផល ក្រោយរដូវស្រូវសាលី៕

អ្នកស្លាប់ពាក់ព័ន្ធនឹងរលកកម្ដៅទូទាំងអឺរ៉ុបកើនឡើងជាង៤.០០០នាក់ចាប់តាំងពីចុងខែមិថុនា២០២៦

2026/07/07 07:24:26 pm        69
មនុស្សជាង៤.០០០នាក់បានស្លាប់ខណៈរលកកម្ដៅនៅតែបន្តកើនឡើងលើប្រទេសមួយចំនួនទូទាំងតំបន់អឺរ៉ុប ទន្ទឹមនឹងការកើនឡើងសីតុណ្ហភាពក្ដៅជំរុញមានអត្រាខ្ពស់នៃអ្នកស្លាប់ពាក់ព័ន្ធនឹងកម្ដៅ។ យោងតាមរបាយការណ៍អន្តរជាតិនានា កម្ដៅដ៏ក្ដៅនៅតែអូសបន្លាយ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈទូទាំងទ្វីបបនេះ ដោយមានការស្លាប់រាប់ពាន់នាក់ ត្រូវបានកត់ត្រា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ។ ប្រទេសបារាំងបានមើលឃើញការកើនឡើងសីតុណ្ហភាពខ្ពស់បំផុតជិត៨០ឆ្នាំ អំឡុងសប្ដាហ៍មុន។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសនេះ បាននិយាយថា មនុស្ស២.០២៥នាក់ បានស្លាប់ដោយសារកម្ដៅក្ដៅខ្លាំងដែលកំពុងប៉ះពាល់ខ្លាំងបំផុតដល់ប្រទេសជាច្រើន។ ចំណែកនៅអេស្ប៉ាញវិញ ក៏បានរាយការណ៍ពីការស្លាប់ដ៏ច្រើនផងដែរ ដោយវិទ្យាស្ថានសុខាភិបាល Carlos III Health Institute បញ្ជាក់ថា មនុស្សចំនួន ១.០២៨ នាក់ បានស្លាប់ពាក់ព័ន្ធនឹងកម្ដៅ អំឡុងខែមិថុនា ២០២៦នេះ។ នៅប្រទេសហូឡង់ ក្រុមអាជ្ញាធរ បានកត់ត្រាការស្លាប់ចំនួន៤៨០ នាក់ ចន្លោះ ថ្ងៃទី២២ និង ២៨ខែមិថុនា បន្ទាប់ពីសីតុណ្ហភាពហក់ឡើងដល់៤០អង្សាសេ។ រីឯកនៅប្រទេសបែលហ្សិក បានរាយការណ៍ការស្លាប់ចំនួន ១.២២២នាក់ ទាក់ទងនឹងរលកកម្ដៅរវាងថ្ងៃទី១៨ និង ២៩ខែមិថុនា ។ ចក្រភពអង់គ្លេស ក៏កំពុងជួបប្រទះសីតុណ្ហភាពក្ដៅខ្លាំងផងដែរ ដោយក្រុមអ្នកព្យាករណ៍អាកាសធាតុ ព្រមានថាផ្នែកមួយចំនួននៃប្រទេសនេះអាចប្រឈមរលកកម្ដៅលើកទី៣។ បច្ចុប្បន្នទ្វីបអឺរ៉ុបមិនត្រឹមតែជួបប្រទះរលកម្ដៅខ្លាំងប៉ុណ្ណោះទេ ថែមទាំងគ្រោះមហន្តរាយភ្លើងឆេះព្រៃទៀតផង ជាក់ស្ដែងនៅប្រទេសបារាំង ព័រទុយហ្គាល់ និងក្រិកជាដើម ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំស្រូវរបស់កសិករ ក្នុងខេត្តបាត់ដំបង
07/28/2026 10:07 AM
រដ្ឋាភិបាលយេម៉ែន ត្រៀមខ្លួនសម្រាប់ការកើនឡើងភាពតានតឹងណាមួយជាមួយក្រុមហ៊ូទី
07/28/2026 09:07 AM
លោក TRUMP គំរាមចាត់ចាត់វិធានការយោធាដ៏ខ្លាំងក្លា ប្រសិនបើការចរចាជាមួយអ៊ីរ៉ង់បរាជ័យ
07/28/2026 09:07 AM
តម្លៃប្រេងធ្លាក់ចុះ១% ខណៈអ្នកវិនិយោថ្លឹងថ្លែងការផ្អាកវាយប្រហាររបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់
07/28/2026 09:07 AM
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ​នាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
07/28/2026 09:07 AM
កម្ពុជា និងជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើច្បាប់ការពារបរិស្ថាន
07/28/2026 08:07 AM
ក្រសួងបរិស្ថានគាំទ្រសកម្មភាពរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ក្នុងការលើកកម្ពស់ជីវភាពសហគមន៍
07/28/2026 08:07 AM
គណៈបញ្ជាការឯកភាពរាជធានី បង្ក្រាបទីតាំងអនឡាញស្គេម នៅអគារព្រ៊ីន ខណ្ឌចំការមន ឃាត់ជនបរទេស៥៤នាក់
07/28/2026 08:07 AM
ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM