UN៖ សកម្មភាពរបស់អ៊ីស្រាអែលនៅលីបង់អាចចាត់ទុកថា ជា«ឧក្រិដ្ឋកម្មសង្គ្រាម»
រដ្ឋាភិបាលយេម៉ែន ត្រៀមខ្លួនសម្រាប់ការកើនឡើងភាពតានតឹងណាមួយជាមួយក្រុមហ៊ូទី
លោក TRUMP គំរាមចាត់ចាត់វិធានការយោធាដ៏ខ្លាំងក្លា ប្រសិនបើការចរចាជាមួយអ៊ីរ៉ង់បរាជ័យ
តម្លៃប្រេងធ្លាក់ចុះ១% ខណៈអ្នកវិនិយោថ្លឹងថ្លែងការផ្អាកវាយប្រហាររបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់

ព័ត៌មានអន្តរជាតិ

អ្នកស្លាប់ពាក់ព័ន្ធនឹងរលកកម្ដៅទូទាំងអឺរ៉ុបកើនឡើងជាង៤.០០០នាក់ចាប់តាំងពីចុងខែមិថុនា២០២៦

2026/07/07 07:24:26 pm        69
មនុស្សជាង៤.០០០នាក់បានស្លាប់ខណៈរលកកម្ដៅនៅតែបន្តកើនឡើងលើប្រទេសមួយចំនួនទូទាំងតំបន់អឺរ៉ុប ទន្ទឹមនឹងការកើនឡើងសីតុណ្ហភាពក្ដៅជំរុញមានអត្រាខ្ពស់នៃអ្នកស្លាប់ពាក់ព័ន្ធនឹងកម្ដៅ។ យោងតាមរបាយការណ៍អន្តរជាតិនានា កម្ដៅដ៏ក្ដៅនៅតែអូសបន្លាយ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈទូទាំងទ្វីបបនេះ ដោយមានការស្លាប់រាប់ពាន់នាក់ ត្រូវបានកត់ត្រា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ។ ប្រទេសបារាំងបានមើលឃើញការកើនឡើងសីតុណ្ហភាពខ្ពស់បំផុតជិត៨០ឆ្នាំ អំឡុងសប្ដាហ៍មុន។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសនេះ បាននិយាយថា មនុស្ស២.០២៥នាក់ បានស្លាប់ដោយសារកម្ដៅក្ដៅខ្លាំងដែលកំពុងប៉ះពាល់ខ្លាំងបំផុតដល់ប្រទេសជាច្រើន។ ចំណែកនៅអេស្ប៉ាញវិញ ក៏បានរាយការណ៍ពីការស្លាប់ដ៏ច្រើនផងដែរ ដោយវិទ្យាស្ថានសុខាភិបាល Carlos III Health Institute បញ្ជាក់ថា មនុស្សចំនួន ១.០២៨ នាក់ បានស្លាប់ពាក់ព័ន្ធនឹងកម្ដៅ អំឡុងខែមិថុនា ២០២៦នេះ។ នៅប្រទេសហូឡង់ ក្រុមអាជ្ញាធរ បានកត់ត្រាការស្លាប់ចំនួន៤៨០ នាក់ ចន្លោះ ថ្ងៃទី២២ និង ២៨ខែមិថុនា បន្ទាប់ពីសីតុណ្ហភាពហក់ឡើងដល់៤០អង្សាសេ។ រីឯកនៅប្រទេសបែលហ្សិក បានរាយការណ៍ការស្លាប់ចំនួន ១.២២២នាក់ ទាក់ទងនឹងរលកកម្ដៅរវាងថ្ងៃទី១៨ និង ២៩ខែមិថុនា ។ ចក្រភពអង់គ្លេស ក៏កំពុងជួបប្រទះសីតុណ្ហភាពក្ដៅខ្លាំងផងដែរ ដោយក្រុមអ្នកព្យាករណ៍អាកាសធាតុ ព្រមានថាផ្នែកមួយចំនួននៃប្រទេសនេះអាចប្រឈមរលកកម្ដៅលើកទី៣។ បច្ចុប្បន្នទ្វីបអឺរ៉ុបមិនត្រឹមតែជួបប្រទះរលកម្ដៅខ្លាំងប៉ុណ្ណោះទេ ថែមទាំងគ្រោះមហន្តរាយភ្លើងឆេះព្រៃទៀតផង ជាក់ស្ដែងនៅប្រទេសបារាំង ព័រទុយហ្គាល់ និងក្រិកជាដើម ៕

អនុប្រធានាធិបតីហ្វីលីពីនលោកស្រី Sara Duterte ទៅដល់ព្រឹទ្ធសភាសម្រាប់ការជំនុំជម្រះចោទប្រកាន់ទម្លាក់តំណែងថ្ងៃទី២

2026/07/07 07:22:46 pm        65
អនុប្រធានាធិបតី ហ្វីលីពិនលោកស្រី Sara Duterte បានទៅដល់ព្រឹទ្ធសភាហើយនៅថ្ងៃអង្គារនេះសម្រាប់ការជំនុំជម្រះទោសចោទប្រកាន់ទម្លាក់តំណែងលោកស្រី។ លោកស្រី Sara ដែលបានជាប់ក្នុងប្រវត្តិសាស្ត្រជាមន្ត្រីហ្វីលីពីនដំបូងគេដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែងពីរដង បានអវត្តមាននៅថ្ងៃដំបូងនៃសវនាការកាលពីថ្ងៃចន្ទ។ ព្រឹទ្ធសភានឹងកោះប្រជុំក្នុងនាមជាតុលាការចោទប្រកាន់ទម្លាក់តំណែងនៅម៉ោង ២រសៀលថ្ងៃនេះ។ ការជំនុំជម្រះចោទប្រកាន់ទម្លាក់តំណែងលោកស្រី Sara ត្រូវបានគេរំពឹងថានឹងដំណើរការរយៈពេល៩២ ថ្ងៃ ដែលមានន័យថាវាអាចបន្តរហូតដល់ដើមឆ្នាំ ២០២៧ ។ យោងតាមរដ្ឋធម្មនុញ្ញឆ្នាំ ១៩៨៧ ការផ្តន្ទាទោសតម្រូវឱ្យមានការបោះឆ្នោតយ៉ាងហោចណាស់ពីរភាគបីនៃចៅក្រមជាសមាជិកព្រឹទ្ធសភាទាំងអស់។ ប្រសិនបើត្រូវបានផ្តន្ទាទោស លោកស្រី ប្រឈមនឹងការដកចេញពីតំណែង និងការដកសិទ្ធិជារៀងរហូតពីការកាន់តំណែងសាធារណៈណាមួយ។ លោកSara Duterte កំពុងប្រឈមនឹងការចោទប្រកាន់ទម្លាក់តំណែងពីបទរំលោភរដ្ឋធម្មនុញ្ញ អំពើពុករលួយ ការក្បត់ទំនុកចិត្តសាធារណៈ ការសូកប៉ាន់ និងបទឧក្រិដ្ឋធ្ងន់ធ្ងរផ្សេងៗទៀត។ កាលពីខែឧសភា លោកស្រីត្រូវបានសភាតំណាងរាស្ត្រចោទប្រកាន់ទម្លាក់តំណែងជាលើកទីពីរ៕

អង្គការសប្បុរសធម៌៖ កុមារជាង៥.៥០០នាក់ ភៀសខ្លួនចេញពីក្រុង el-Obeid ដោយការប្រយុទ្ធគ្នានៅស៊ូដង់

2026/07/07 07:20:51 pm        70
យោងតាមការព្រមានរបស់អង្គការសង្គ្រោះកុមារបានឲ្យដឹងថា កុមារជាង ៥.៥០០នាក់ បានភៀសខ្លួនចេញកាលពីពេលថ្មីៗនេះដោយសារការប្រយុទ្ធគ្នាដណ្តើមយកទីក្រុងយុទ្ធសាស្ត្រ el-Obeid ប្រទេសស៊ូដង់ ហើយកុមាររាប់ពាន់នាក់ទៀតកំពុងប្រឈមហានិភ័យ។ អង្គការសប្បុរសធម៌អន្តរជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ខណៈគ្រួសារជាច្រើនបានទៅដល់ទីតាំងជម្លៀសខ្លួននិងចូលក្នុងសហគមន៍តំបន់ ពួកគេប្រឈមនឹងស្ថានភាពរស់នៅដ៏លំបាក»។ «មនុស្សជាច្រើនកំពុងព្យាយាមដើម្បីទទួលបានទីជម្រក ទឹកស្អាត សេវាថែទាំសុខភាព និងការអប់រំ ខណៈភាពចង្អៀតណែនកំពុងដាក់សម្ពាធបន្ថែមទៀតលើធនធានដែលមានកំណត់»។ ទីក្រុង El-Obeid គឺជាទីជម្រករបស់មនុស្សជាងកន្លះលាននាក់ និងបានបម្រើជាបណ្តាញមនុស្សធម៌ដ៏សំខាន់សម្រាប់ភាគពាយ័ព្យប្រទេសស៊ូដង់។ វាបានក្លាយជាចំណុចកណ្តាលចុងក្រោយនៃសង្គ្រាមស៊ីវិលរវាងកងទ័ពស៊ូដង់ និងក្រុមកងកម្លាំងគាំទ្ររហ័ស (RSF) ដែលគ្រប់គ្រងតំបន់ Darfur ។ ទីក្រុងនេះ ជាកន្លែងដែលកងពលធំទី៥របស់រដ្ឋាភិបាលមានមូលដ្ឋាននៅទីនោះត្រូវបានហ៊ុមព័ទ្ធដោយកងកម្លាំង RSF រយៈពេលជាច្រើនខែ និងត្រូវបានដាក់គោលដៅដោយការវាយប្រហារដោយយានដ្រូនកាន់តែខ្លាំងឡើងដែលបានសម្លាប់ជនស៊ីវិល និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បណ្តាលឱ្យមានការខ្វះប្រេងឥន្ធនៈ និងទឹកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។

ម៉ិកស៊ិក កំពុងចរចាជាមួយអាមេរិកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រីភាគីដើម្បីបញ្ចៀសភាពមិនប្រាកដប្រជា

2026/07/07 06:46:05 pm        70
ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) បាននិយាយកាលពីថ្ងៃចន្ទថា ការចរចាជាមួយសហរដ្ឋអាមេរិកកំពុងដំណើរការដើម្បីធានាបានថាដំណើរការពិនិត្យឡើងវិញនៃកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) មិនបង្កើតភាពមិនប្រាកដប្រជា សម្រាប់វិនិយោគិននោះទេ។ លោកស្រី Sheinbaum បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រីថា ជាផ្នែកមួយនៃការពិភាក្សាដែលកំពុងដំណើរការ គណៈប្រតិភូសហរដ្ឋអាមេរិកនឹងទៅដល់នៅថ្ងៃទី២០ ខែកក្កដា ដើម្បីតាមដានដំណើរការពិនិត្យឡើងវិញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ លោកស្រី និយាយថា យើងបន្តពិភាក្សាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីធានាបានថារឿងនេះ មិនបង្កើតភាពមិនប្រាកដប្រជាទេ ប៉ុន្តែផ្ទុយទៅវិញធានាបានការវិនិយោគនៅក្នុងឆ្នាំខាងមុខ។ លោកស្រី Sheinbaum និយាយថា ទោះបីជាកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) មិនត្រូវបានបន្តថ្មីដោយស្វ័យប្រវត្តិក៏ដោយ វានៅតែមានជាធរមានរហូតដល់ឆ្នាំ២០៣៦ ដោយការពិនិត្យឡើងវិញប្រចាំឆ្នាំត្រូវបានធ្វើឡើងក្នុងអំឡុងពេលនោះ។ កិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) ដែលបានចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ គឺជាកតិកាសញ្ញាពាណិជ្ជកម្មត្រីភាគីដែលជំនួសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង។ នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៦ សហរដ្ឋអាមេរិកបានច្រានចោលជាផ្លូវការក្នុងការបន្តកិច្ចព្រមព្រៀងនេះសម្រាប់រយៈពេល១៦ឆ្នាំ ដែលបណ្តាលឱ្យមានដំណើរការពិនិត្យឡើងវិញប្រចាំឆ្នាំរហូតដល់កិច្ចព្រមព្រៀងនេះផុតកំណត់នៅឆ្នាំ២០៣៦។

រដ្ឋមន្ត្រីអឺរ៉ុប នឹងពិភាក្សាអំពីវិធានការពាណិជ្ជកម្មប្រឆាំងការចូលតាំងលំនៅឋានរបស់អ៊ីស្រាអែល

2026/07/07 06:44:06 pm        56
គណៈកម្មការអឺរ៉ុប នឹងធ្វើបទបង្ហាញពីឯកសារជម្រើសមួយនៅសប្តាហ៍នេះ ដែលបញ្ជាក់ពីវិធានការពាណិជ្ជកម្មដែលអាចធ្វើទៅបានដាក់គោលដៅលើផលិតផលពីទីតាំងលំនៅឋានខុសច្បាប់របស់អ៊ីស្រាអែល នៅមុនពេលកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបនៅសប្តាហ៍ក្រោយ។ឯកសារនេះ ត្រូវបានកំណត់ឱ្យពិភាក្សាដោយរដ្ឋជាសមាជិកសហភាពអឺរ៉ុបនៅក្រុមប្រឹក្សាកិច្ចការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែកក្កដា។ កិច្ចពិភាក្សានេះធ្វើឡើងក្នុងការឆ្លើយតបទៅនឹងសំណើពីប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas និងរដ្ឋជាសមាជិកមួយចំនួនដើម្បីវាយតម្លៃវិធានការដែលអាចធ្វើទៅបានទាក់ទងនឹងទំនិញផលិតនៅក្នុងតំបន់តាំងលំនៅឋានរបស់អ៊ីស្រាអែលនៅកន្លែងដែលត្រូវបានចាត់ទុកថាខុសច្បាប់ក្រោមច្បាប់អន្តរជាតិ។ពាណិជ្ជកម្មរបស់អ៊ីស្រាអែលជាមួយសហភាពអឺរ៉ុបមានលើសពី៤៣ពាន់លានអឺរ៉ូ (៤៩,២ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យប្លុកនេះក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អ៊ីស្រាអែល និងមានប្រហែល៣២ភាគរយនៃការជួញដូរទំនិញសកល។យោងតាមអង្គការមិនស្វែងរកប្រាក់ចំណេញផ្នែកច្បាប់ Global Echo បានឲ្យដឹងថា អ្នកនាំចេញរបស់អ៊ីស្រាអែល តែងតែប្រកាសថា ផ្លែឈើនិងបន្លែដែលដាំដុះនៅក្នុងទីតាំងលំនៅឋានខុសច្បាប់ក្នុងដែនដីកាន់កាប់ប៉ាឡេស្ទីន និងតំបន់ខ្ពង់រាប Golan របស់ស៊ីរី ត្រូវបានផលិតនៅអ៊ីស្រាអែល ដើម្បីដឹកជញ្ជូនទៅកាន់ទីផ្សារអឺរ៉ុប។

មន្ត្រីអាមេរិក ដាក់កំហុសលើអ៊ីរ៉ង់ចំពោះការវាយប្រហារលើនាវាដឹកប្រេងនៅឆ្នេរសមុទ្រអូម៉ង់

2026/07/07 06:37:07 pm        57
អគ្គិភ័យលើនាវាដឹកប្រេងមួយគ្រឿងនៅឆ្នេរសមុទ្រអូម៉ង់ត្រូវបានវាយប្រហារដោយ«គ្រាប់ផ្លោងមិនស្គាល់អត្តសញ្ញាណ» ត្រូវបានរាយការណ៍។ មន្ត្រីអាមេរិកពីរនាក់ ដែលបាននិយាយទៅកាន់សារព័ត៌មាន Axios កំពុងដាក់កំហុសលើអ៊ីរ៉ង់ចំពោះការវាយប្រហារនេះ។ មន្ត្រីទាំងនេះ បាននិយាយថា យោធាអ៊ីរ៉ង់ បានបាញ់មីស៊ីលយ៉ាងហោចណាស់ពីរគ្រាប់ទៅលើនាវាពាណិជ្ជកម្មដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។ មន្ត្រីម្នាក់បាននិយាយថា នាវាទីពីរក៏ត្រូវបានវាយប្រហារ ហើយនាវាទាំងពីរបានរងការខូចខាតធ្ងន់ធ្ងរប៉ុន្តែពុំមានអ្នកស្លាប់ និងរងរបួសនោះទេ។ ការវាយប្រហារ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានវាយប្រហារគ្នាទៅវិញទៅមក។ ការវាយប្រហារដំបូងបានកើតឡើងបន្ទាប់ពីការប្រកាសអំពីច្រករបៀងដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុងដែនទឹកប្រទេសអូម៉ង់ ជាចំណាត់ការមួយដែលអ៊ីរ៉ង់បានជំទាស់ ដោយនិយាយថា ចំណាត់ការនេះរំលោភលើអនុស្សរណៈនៃការយោគយល់ ដែលត្រូវបានបានចុះហត្ថលេខារវាងប្រទេសទាំងពីរនៅថ្ងៃទី១៧ ខែមិថុនា ដើម្បីបញ្ចប់អរិភាព។ ទីក្រុងតេអេរ៉ង់ អះអាងថា កិច្ចព្រមព្រៀងនេះផ្តល់ឱ្យខ្លួននូវការទទួលខុសត្រូវក្នុងការគ្រប់គ្រងការដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់មួយនេះ។

ប្រមុខNATO៖ សម្ព័ន្ធមិត្តណាតូបានបង្កើនការចំណាយដល់ប្រហែល៤% នៃផលិតផលក្នុងស្រុកសរុប

2026/07/07 06:12:42 pm        59
មេដឹកនាំណាតូ មានផែនការបង្ហាញកិច្ចព្រមព្រៀងអាវុធដែលមានតម្លៃរាប់សិបពាន់លានដុល្លារនៅទីក្រុងអង់ការ៉ា ប្រទេសទួរគីនៅថ្ងៃអង្គារនេះ ដើម្បីបង្ហាញថាពួកគេកំពុងយកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យចំណាយបន្ថែមទៀតដើម្បីការពារអឺរ៉ុបមុនពេលការចូលរួមជាមួយប្រធានាធិបតី លោក Donald Trump សម្រាប់កិច្ចប្រជុំកំពូល។ រដ្ឋាភិបាលអឺរ៉ុប នឹងប្រកាសកិច្ចព្រមព្រៀងទាំងនេះនៅវេទិកាឧស្សាហកម្មការពារជាតិNATO មុនពេលលោក Trump ជួបជាមួយប្រធានាធិបតីទួរគី លោក Tayyip Erdogan និងចូលរួមជាមួយមេដឹកនាំដទៃទៀតនៃសម្ព័ន្ធមិត្តយោធាសម្រាប់កិច្ចប្រជុំកំពូល ដែលចាប់ផ្តើមជាមួយនឹងការទទួលទានអាហារនៅល្ងាចថ្ងៃអង្គារនេះ។ លោក Mark Rutte អគ្គលេខាធិការណាតូ បាននិយាយកាលពីថ្ងៃចន្ទ ទី ៦ ខែកក្កដា ថា សម្ព័ន្ធមិត្តណាតូអឺរ៉ុប និងប្រទេសកាណាដា បានបង្កើនការចំណាយលើវិស័យការពារជាតិសរុបរបស់ពួកគេរួចហើយដល់ប្រហែល ៤% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។ នៅក្នុងកិច្ចប្រជុំកំពូលកាលពីឆ្នាំមុន ប្រទេសណាតូបានព្រមព្រៀងបង្កើនការចំណាយលើវិស័យការពារជាតិសរុបដល់៥% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០៣៥ ដោយ ៣.៥% សម្រាប់ការវិនិយោគលើវិស័យការពារជាតិស្នូល និង១.៥%ទៀតនៃផលិតផលក្នុងស្រុកសរុបលើសម្ភារៈទាក់ទងនឹងសន្តិសុខ។ លោក Rutte បាននិយាយថា ប្រទេសណាតូនឹងប្រកាស «កិច្ចសន្យាថ្មីរាប់សិបពាន់លានដុល្លារ» នៅក្នុងវេទិកាជាមួយឧស្សាហកម្មការពារជាតិនៅថ្ងៃអង្គារ ទី ៧ ខែកក្កដានេះ។ នៅពេលត្រូវបានសួរអំពីការបាញ់សាកល្បងមីស៊ីលរបស់ប្រទេសចិនពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចូលទៅមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃចន្ទ លោក Rutte បាននិយាយថា នេះបានផ្ញើសារទៅកាន់សម្ព័ន្ធយោធាណាតូ។ លោក បាននិយាយសំដៅទៅលើការគាំទ្ររបស់ប្រទេសចិនចំពោះប្រទេសរុស្ស៊ីថាជា «កត្តាជំរុញដ៏សំខាន់» នៅក្នុងសង្គ្រាមរបស់ប្រទេសនេះប្រឆាំងអ៊ុយក្រែន។

បណ្តាញអគ្គិសនីជាតិរបស់ប្រទេសគុយបា បានដាច់ចរន្តនៅទូទាំងប្រទេសដោយពុំទាន់ដឹងមូលហេតុ

2026/07/07 06:10:39 pm        62
យោងតាមប្រតិបត្តិករបណ្តាញអគ្គិសនីរបស់ប្រទេសបានឲ្យដឹងថា បណ្តាញអគ្គិសនីជាតិរបស់ប្រទេសគុយបាបានដាច់ចរន្តកាលពីថ្ងៃចន្ទ ទី៦ ខែកក្កដា បណ្តាលឲ្យប្រជាជនប្រហែល១០លាននាក់នៅលើកោះតំបន់សមុទ្រការ៉ាអ៊ីពមួយនេះគ្មានអគ្គិសនីប្រើប្រាស់។ ប្រតិបត្តិករបណ្តាញអគ្គិសនី UNE បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតមូលហេតុនៃការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស។ ប្រទេសគុយបា បានទទួលរងជាច្រើនខែមកហើយពីការដាច់ចរន្តអគ្គិសនីរយៈពេលច្រើនម៉ោងរាល់ថ្ងៃ ហើយកាលពីពេលថ្មីៗនេះការដាច់ចរន្តអគ្គិសនីរយៈពេលជាច្រើនថ្ងៃជាប់ទាក់ទងនឹងបណ្តាញអគ្គិសនីចាស់ទ្រុឌទ្រោមនិងការបិទផ្លូវប្រេងធ្វើឡើងដោយសហរដ្ឋអាមេរិក បានកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់កោះនេះ។ ការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសគឺជាដំណឹងអាក្រក់សម្រាប់ប្រជាជនគុយបាដែលនឿយណាយរួចទៅហើយពីការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់ ដែលធ្វើឱ្យមនុស្សជាច្រើនមិនអាចធ្វើការងារ ឬគេងក្នុងអាកាសធាតុក្តៅខ្លាំងក្នុងរដូវក្តៅនៅប្រទេសតំបន់សមុទ្រការ៉ាអ៊ីពមួយនេះ។ ប្រទេសគុយបាតែងតែទប់ទល់ដើម្បីរក្សាអគ្គិសនីឱ្យនៅដំណើរការក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចរយៈពេលជាច្រើនឆ្នាំ ប៉ុន្តែរដ្ឋាភិបាលដែលដឹកនាំដោយកុម្មុយនិស្តបានធ្លាក់ចូលក្នុងភាពមិនធ្លាប់មានពីមុនមកក្រោមសម្ពាធកាន់តែខ្លាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។

ចិនប្រាប់អ្នករិះគន់កុំឱ្យ «បកស្រាយហួសហេតុ» អំពីការសាកល្បងមីស៊ីលនៅសមុទ្រប៉ាស៊ីហ្វិក

2026/07/07 06:08:31 pm        58
ក្រុមមន្ត្រីនៅសហរដ្ឋអាមេរិក និងអូស្ត្រាលី បាននិយាយថា ការសាកល្បងមីស៊ីលរបស់ចិននៅប៉ាស៊ីហ្វិក មិនបានគោរពតាមច្បាប់អន្តរជាតិទេ ហើយត្រូវបានធ្វើឡើងដោយមាន «ការជូនដំណឹងមិនគ្រប់គ្រាន់» ដល់ប្រទេសជិតខាង ស្របពេលមានការរិះគន់ពីអន្តរជាតិកាន់តែខ្លាំង។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលចិនមួយរូបបានអះអាងថា ការសាកល្បងនេះ«មានសុវត្ថិភាព»និងជាផ្នែកមួយនៃការហ្វឹកហ្វឺនយោធា«ជាប្រចាំ»ដោយប្រាប់អ្នករិះគន់កុំឱ្យ«បកស្រាយហួសហេតុពេក»។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួបានរាយការណ៍ថា ការសាកល្បងនេះពាក់ព័ន្ធនឹង «មីស៊ីលយុទ្ធសាស្ត្រផ្ទុកក្បាលគ្រាប់ក្លែងក្លាយ» ដែលបានបាញ់ចេញពី «នាវាមុជទឹកនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់កងទ័ពជើងទឹក»។ យោងតាមកំណែបកប្រែនៃការកត់សម្គាល់ដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាល អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បាននិយាយថា ការបាញ់សាកល្បងនេះ «គឺជាផ្នែកធម្មតានៃការហ្វឹកហ្វឺនយោធាប្រចាំឆ្នាំរបស់ចិន ស្របតាមច្បាប់ និងការអនុវត្តអន្តរជាតិ ហើយមិនត្រូវបានតម្រង់ទៅប្រទេស ឬគោលដៅជាក់លាក់ណាមួយឡើយ»។ មានប្រទេសពាក់ព័ន្ធត្រូវបានជូនដំណឹងជាមុន ហើយចិនគោរពតាមច្បាប់ និងការអនុវត្តអន្តរជាតិ។ សកម្មភាពបាញ់សាកល្បងនេះត្រូវបានធ្វើឡើងដោយសុវត្ថិភាព ជាប្រព័ន្ធ និងប្រកបដោយវិជ្ជាជីវៈ។ចិន សង្ឃឹមថាប្រទេសពាក់ព័ន្ធនឹងមិនបកស្រាយបញ្ហានេះហួសហេតុពេកទេ៕

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ទទូចឱ្យសហរដ្ឋអាមេរិកកុំលក់យន្តហោះចម្បាំង F-35 ទៅឱ្យប្រទេសទួរគី

2026/07/07 06:05:59 pm        63
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទ ទី៦ ខែកក្កដា បានទទូចឱ្យសហរដ្ឋអាមេរិកកុំលក់យន្តហោះចម្បាំង F-35 ឬគ្រឿងបន្លាស់ទៅឱ្យប្រទេសទួរគី ដោយអះអាងថាវានឹង ធ្វើឱ្យខូចតុល្យភាពអំណាចនៅក្នុងតំបន់។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានធ្វើដំណើរទៅកាន់ទីក្រុងអង់ការ៉ា ដើម្បីចូលរួមកិច្ចប្រជុំកំពូល NATO ហើយដំណើរទស្សនកិច្ចរបស់លោក អាចត្រូវបានមើលឃើញដោយពលរដ្ឋទួរគី ជាច្រើនថាជាឱកាសមួយក្នុងការធានាលទ្ធកម្មនៃម៉ាស៊ីនយន្តហោះចម្បាំងរាប់សិបគ្រឿង និងដំណើរបោះជំហានចូលជាថ្មីទៅកាន់កម្មវិធីយន្តហោះចម្បាំង F-35។ ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានព្រមានថា វានឹងជាកំហុសមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោនក្នុងការផ្តល់រង្វាន់ដល់ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ដែលលោក Netanyahu បាននិយាយថា «អំពាវនាវដោយបើកចំហសម្រាប់ការបំផ្លាញអ៊ីស្រាអែល» ដោយបច្ចេកវិទ្យាយោធាទំនើប។ លោក Netanyahu បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Fox News ថា «ខ្ញុំមិនគិតថា ពួកគេនឹងត្រូវបានផ្តល់ឱ្យយន្តហោះ F-35 ឬម៉ាស៊ីនសម្រាប់យន្តហោះចម្បាំងទេ ព្រោះវានឹងធ្វើឱ្យខូចតុល្យភាពអំណាចនៅតំបន់មជ្ឈិមបូព៌ា»។ លោកបានចង្អុលបង្ហាញពីការវាយប្រហារដោយពាក្យសម្តីជាច្រើនលើកកាលពីពេលថ្មីៗនេះដោយមន្ត្រីទួរគីប្រឆាំងអ៊ីស្រាអែល រួមទាំងដោយរដ្ឋមន្ត្រីការបរទេស លោក Hakan Fidan ដែលក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយ CNN Turk កាលពីសប្តាហ៍មុនបានហៅអ៊ីស្រាអែលថាជា «បញ្ហារបស់ពិភពលោក»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា មានកៅអីលេងពានបាល់ទះអាស៊ី ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន ក្រោម​លក្ខ​ខណ្ឌ​ផ្សេងគ្នា
07/28/2026 10:07 AM
រដ្ឋប្រកាសឱ្យពលរដ្ឋត្រៀមខ្លួន​ចូលទៅនៅក្នុងលំនៅឋានថ្មីដែល​ចាប់ឆ្នោតពីកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព
07/28/2026 10:07 AM
UN៖ សកម្មភាពរបស់អ៊ីស្រាអែលនៅលីបង់អាចចាត់ទុកថា ជា«ឧក្រិដ្ឋកម្មសង្គ្រាម»
07/28/2026 10:07 AM
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំស្រូវរបស់កសិករ ក្នុងខេត្តបាត់ដំបង
07/28/2026 10:07 AM
រដ្ឋាភិបាលយេម៉ែន ត្រៀមខ្លួនសម្រាប់ការកើនឡើងភាពតានតឹងណាមួយជាមួយក្រុមហ៊ូទី
07/28/2026 09:07 AM
លោក TRUMP គំរាមចាត់ចាត់វិធានការយោធាដ៏ខ្លាំងក្លា ប្រសិនបើការចរចាជាមួយអ៊ីរ៉ង់បរាជ័យ
07/28/2026 09:07 AM
តម្លៃប្រេងធ្លាក់ចុះ១% ខណៈអ្នកវិនិយោថ្លឹងថ្លែងការផ្អាកវាយប្រហាររបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់
07/28/2026 09:07 AM
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ​នាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
07/28/2026 09:07 AM
កម្ពុជា និងជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើច្បាប់ការពារបរិស្ថាន
07/28/2026 08:07 AM
ក្រសួងបរិស្ថានគាំទ្រសកម្មភាពរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ក្នុងការលើកកម្ពស់ជីវភាពសហគមន៍
07/28/2026 08:07 AM