កងកម្លាំងប្រដាប់អាវុធយេម៉ែន ព្រមានក្រុមហ៊ូទីឲ្យបញ្ឈប់ការបន្តគំរាមកំហែងដល់សន្តិសុខសមុទ្រក្រហម
សង្គ្រាមលើអ៊ីរ៉ង់ ត្រូវបានកំណត់ជារបៀបវារៈកំពូលក្នុងជំនួបរវាង លោកTrump និងលោក Netanyahu
ក្តីសង្ឃឹមនៃការវិលត្រឡប់ទៅរកផ្នែកការទូតវិញ ខណៈអាមេរិក-អ៊ីរ៉ង់បានផ្អាកប្រយុទ្ធគ្នារយៈពេលបីថ្ងៃ
UN៖ សកម្មភាពរបស់អ៊ីស្រាអែលនៅលីបង់អាចចាត់ទុកថា ជា«ឧក្រិដ្ឋកម្មសង្គ្រាម»

ព័ត៌មានអន្តរជាតិ

បណ្តាញអគ្គិសនីជាតិរបស់ប្រទេសគុយបា បានដាច់ចរន្តនៅទូទាំងប្រទេសដោយពុំទាន់ដឹងមូលហេតុ

2026/07/07 06:10:39 pm        62
យោងតាមប្រតិបត្តិករបណ្តាញអគ្គិសនីរបស់ប្រទេសបានឲ្យដឹងថា បណ្តាញអគ្គិសនីជាតិរបស់ប្រទេសគុយបាបានដាច់ចរន្តកាលពីថ្ងៃចន្ទ ទី៦ ខែកក្កដា បណ្តាលឲ្យប្រជាជនប្រហែល១០លាននាក់នៅលើកោះតំបន់សមុទ្រការ៉ាអ៊ីពមួយនេះគ្មានអគ្គិសនីប្រើប្រាស់។ ប្រតិបត្តិករបណ្តាញអគ្គិសនី UNE បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតមូលហេតុនៃការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស។ ប្រទេសគុយបា បានទទួលរងជាច្រើនខែមកហើយពីការដាច់ចរន្តអគ្គិសនីរយៈពេលច្រើនម៉ោងរាល់ថ្ងៃ ហើយកាលពីពេលថ្មីៗនេះការដាច់ចរន្តអគ្គិសនីរយៈពេលជាច្រើនថ្ងៃជាប់ទាក់ទងនឹងបណ្តាញអគ្គិសនីចាស់ទ្រុឌទ្រោមនិងការបិទផ្លូវប្រេងធ្វើឡើងដោយសហរដ្ឋអាមេរិក បានកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់កោះនេះ។ ការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសគឺជាដំណឹងអាក្រក់សម្រាប់ប្រជាជនគុយបាដែលនឿយណាយរួចទៅហើយពីការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់ ដែលធ្វើឱ្យមនុស្សជាច្រើនមិនអាចធ្វើការងារ ឬគេងក្នុងអាកាសធាតុក្តៅខ្លាំងក្នុងរដូវក្តៅនៅប្រទេសតំបន់សមុទ្រការ៉ាអ៊ីពមួយនេះ។ ប្រទេសគុយបាតែងតែទប់ទល់ដើម្បីរក្សាអគ្គិសនីឱ្យនៅដំណើរការក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចរយៈពេលជាច្រើនឆ្នាំ ប៉ុន្តែរដ្ឋាភិបាលដែលដឹកនាំដោយកុម្មុយនិស្តបានធ្លាក់ចូលក្នុងភាពមិនធ្លាប់មានពីមុនមកក្រោមសម្ពាធកាន់តែខ្លាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។

ចិនប្រាប់អ្នករិះគន់កុំឱ្យ «បកស្រាយហួសហេតុ» អំពីការសាកល្បងមីស៊ីលនៅសមុទ្រប៉ាស៊ីហ្វិក

2026/07/07 06:08:31 pm        58
ក្រុមមន្ត្រីនៅសហរដ្ឋអាមេរិក និងអូស្ត្រាលី បាននិយាយថា ការសាកល្បងមីស៊ីលរបស់ចិននៅប៉ាស៊ីហ្វិក មិនបានគោរពតាមច្បាប់អន្តរជាតិទេ ហើយត្រូវបានធ្វើឡើងដោយមាន «ការជូនដំណឹងមិនគ្រប់គ្រាន់» ដល់ប្រទេសជិតខាង ស្របពេលមានការរិះគន់ពីអន្តរជាតិកាន់តែខ្លាំង។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលចិនមួយរូបបានអះអាងថា ការសាកល្បងនេះ«មានសុវត្ថិភាព»និងជាផ្នែកមួយនៃការហ្វឹកហ្វឺនយោធា«ជាប្រចាំ»ដោយប្រាប់អ្នករិះគន់កុំឱ្យ«បកស្រាយហួសហេតុពេក»។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួបានរាយការណ៍ថា ការសាកល្បងនេះពាក់ព័ន្ធនឹង «មីស៊ីលយុទ្ធសាស្ត្រផ្ទុកក្បាលគ្រាប់ក្លែងក្លាយ» ដែលបានបាញ់ចេញពី «នាវាមុជទឹកនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់កងទ័ពជើងទឹក»។ យោងតាមកំណែបកប្រែនៃការកត់សម្គាល់ដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាល អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បាននិយាយថា ការបាញ់សាកល្បងនេះ «គឺជាផ្នែកធម្មតានៃការហ្វឹកហ្វឺនយោធាប្រចាំឆ្នាំរបស់ចិន ស្របតាមច្បាប់ និងការអនុវត្តអន្តរជាតិ ហើយមិនត្រូវបានតម្រង់ទៅប្រទេស ឬគោលដៅជាក់លាក់ណាមួយឡើយ»។ មានប្រទេសពាក់ព័ន្ធត្រូវបានជូនដំណឹងជាមុន ហើយចិនគោរពតាមច្បាប់ និងការអនុវត្តអន្តរជាតិ។ សកម្មភាពបាញ់សាកល្បងនេះត្រូវបានធ្វើឡើងដោយសុវត្ថិភាព ជាប្រព័ន្ធ និងប្រកបដោយវិជ្ជាជីវៈ។ចិន សង្ឃឹមថាប្រទេសពាក់ព័ន្ធនឹងមិនបកស្រាយបញ្ហានេះហួសហេតុពេកទេ៕

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ទទូចឱ្យសហរដ្ឋអាមេរិកកុំលក់យន្តហោះចម្បាំង F-35 ទៅឱ្យប្រទេសទួរគី

2026/07/07 06:05:59 pm        64
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទ ទី៦ ខែកក្កដា បានទទូចឱ្យសហរដ្ឋអាមេរិកកុំលក់យន្តហោះចម្បាំង F-35 ឬគ្រឿងបន្លាស់ទៅឱ្យប្រទេសទួរគី ដោយអះអាងថាវានឹង ធ្វើឱ្យខូចតុល្យភាពអំណាចនៅក្នុងតំបន់។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានធ្វើដំណើរទៅកាន់ទីក្រុងអង់ការ៉ា ដើម្បីចូលរួមកិច្ចប្រជុំកំពូល NATO ហើយដំណើរទស្សនកិច្ចរបស់លោក អាចត្រូវបានមើលឃើញដោយពលរដ្ឋទួរគី ជាច្រើនថាជាឱកាសមួយក្នុងការធានាលទ្ធកម្មនៃម៉ាស៊ីនយន្តហោះចម្បាំងរាប់សិបគ្រឿង និងដំណើរបោះជំហានចូលជាថ្មីទៅកាន់កម្មវិធីយន្តហោះចម្បាំង F-35។ ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានព្រមានថា វានឹងជាកំហុសមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោនក្នុងការផ្តល់រង្វាន់ដល់ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ដែលលោក Netanyahu បាននិយាយថា «អំពាវនាវដោយបើកចំហសម្រាប់ការបំផ្លាញអ៊ីស្រាអែល» ដោយបច្ចេកវិទ្យាយោធាទំនើប។ លោក Netanyahu បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Fox News ថា «ខ្ញុំមិនគិតថា ពួកគេនឹងត្រូវបានផ្តល់ឱ្យយន្តហោះ F-35 ឬម៉ាស៊ីនសម្រាប់យន្តហោះចម្បាំងទេ ព្រោះវានឹងធ្វើឱ្យខូចតុល្យភាពអំណាចនៅតំបន់មជ្ឈិមបូព៌ា»។ លោកបានចង្អុលបង្ហាញពីការវាយប្រហារដោយពាក្យសម្តីជាច្រើនលើកកាលពីពេលថ្មីៗនេះដោយមន្ត្រីទួរគីប្រឆាំងអ៊ីស្រាអែល រួមទាំងដោយរដ្ឋមន្ត្រីការបរទេស លោក Hakan Fidan ដែលក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយ CNN Turk កាលពីសប្តាហ៍មុនបានហៅអ៊ីស្រាអែលថាជា «បញ្ហារបស់ពិភពលោក»។

ក្រុមហាម៉ាសចលនាប៉ាឡេស្ទីន ប្រកាសរំលាយស្ថាប័នគ្រប់គ្រងតំបន់ហ្កាហ្សា

2026/07/07 06:02:03 pm        58
ក្រុមហាម៉ាសចលនាប៉ាឡេស្ទីន បានប្រកាសកាលពីថ្ងៃចន្ទ ទី៦ ខែកក្កដា អំពីការរំលាយស្ថាប័នដែលបានគ្រប់គ្រងតំបន់ហ្កាហ្សារយៈពេលជិតពីរទសវត្សរ៍មកនេះ ដោយបើកផ្លូវសម្រាប់គណៈកម្មាធិការបច្ចេកទេសដើម្បីអនុវត្តការគ្រប់គ្រងស៊ីវិល។ ចំណាត់ការនេះ បង្ហាញពីការផ្លាស់ប្តូរនយោបាយដ៏សំខាន់ធ្វើឡើងដោយក្រុមហាម៉ាសដែលបានគ្រប់គ្រងតំបន់ហ្កាហ្សាចាប់តាំងពីក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានដណ្តើមការគ្រប់គ្រងពីក្រុមFatahចលនាប៉ាឡេស្ទីនក្នុងឆ្នាំ២០០៧។ ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាននៅក្នុងតំបន់ហ្កាហ្សាកាលពីខែតុលាឆ្នាំមុនរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ក្រុមនេះបាននិយាយដដែលៗថា ខ្លួនត្រៀមជាស្រេចដើម្បីដកខ្លួនដោយស្ម័គ្រចិត្តចេញពីការគ្រប់គ្រង ប៉ុន្តែបញ្ហាស្មុគស្មាញនៃការរំសាយអាវុធរបស់ខ្លួននៅតែមិនត្រូវបានដោះស្រាយ។ លោក Ismail al-Thawabta ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលរបស់ក្រុមហាម៉ាសបាននិយាយថា «ប្រធានគណៈកម្មាធិការគ្រាអាសន្នរបស់រដ្ឋាភិបាល លោក Mohammed al-Farra បានដាក់លិខិតលាលែងពីតំណែងជាផ្លូវការ»។ ការិយាល័យនេះបាននិយាយបន្ថែមថា «លោកបានសម្រេចចិត្តរំលាយគណៈកម្មាធិការនេះដើម្បីសម្រួលដល់ការផ្លាស់ប្តូររដ្ឋបាល និងរដ្ឋាភិបាលទៅឲ្យគណៈកម្មាធិការជាតិសម្រាប់ការគ្រប់គ្រងតំបន់ហ្កាហ្សា (NCAG)»។ គណៈកម្មាធិការជាតិសម្រាប់ការគ្រប់គ្រងតំបន់ហ្កាហ្សា(NCAG) បច្ចុប្បន្នមានមូលដ្ឋាននៅទីក្រុងគែរ ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសន្តិភាព ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្កើតឡើង នៅពេលដែលលោកបានសម្របសម្រួលបទឈប់បាញ់កាលពីក្នុងខែតុលា ឆ្នាំ២០២៥។ អ្នកនាំពាក្យរបស់ក្រុមហាម៉ាស លោក Hazem Qassem បាននិយាយថា «ក្រុមហាម៉ាស បានចាត់វិធានការថ្មី ដោយខ្លួននឹងលែងទទួលទទួលខុសត្រូវចំពោះតំបន់ហ្កាហ្សាទៀតហើយ»។

យានដ្រូនអ៊ុយក្រែន វាយប្រហាររោងចក្រចម្រាញ់ប្រេងធំជាងគេរបស់រុស្ស៊ី ជាការវាយប្រហារដ៏ជ្រៅបំផុតមួយទៀត

2026/07/07 04:54:20 pm        109
យោធារបស់ទីក្រុងគីវ បាននិយាយកាលពីថ្ងៃចន្ទ៦កក្កដា សប្ដាហ៍នេះថា យានដ្រូនរបស់អ៊ុយក្រែនបានវាយប្រហាររោងចក្រចម្រាញ់ប្រេងធំជាងគេរបស់រុស្ស៊ីនៅទីក្រុង Omsk ជ្រៅក្នុងតំបន់ស៊ីបេរី កាលពីថ្ងៃចន្ទ ដែលជាការវាយប្រហារចម្ងាយឆ្ងាយបំផុតមួយរបស់អ៊ុយក្រែន អំឡុងសង្គ្រាម ។ ក្រុមអាជ្ញាធររុស្ស៊ីក្នុងតំបន់ បានបញ្ជាក់ពីការវាយប្រហារនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គសេនាធិការកងទ័ពអ៊ុយក្រែនបាននិយាយថា ការវាយប្រហារនេះបានបង្កឱ្យមានអគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេង Omsk ដែលមានទីតាំងប្រហែល ២.៧០០ គីឡូម៉ែត្រពីទឹកដីដែលកាន់កាប់ដោយអ៊ុយក្រែន និងនៅជិតព្រំដែនរុស្ស៊ីជាមួយប្រទេសកាហ្សាក់ស្ថាន។ លោក Vitaly Khotsenko អភិបាលតំបន់ Omsk បាននិយាយថា អ៊ុយក្រែនបានវាយប្រហាររោងចក្រចម្រាញ់ប្រេង ហើយបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបំផ្លាញយានដ្រូន ភាគច្រើនដែលពាក់ព័ន្ធនឹងការវាយប្រហារនេះ។ លោក Khotsenko បាននិយាយនៅក្នុងការបង្ហោះមួយលើកម្មវិធីផ្ញើសាររបស់រុស្ស៊ី MAX ថា ពុំមានអ្នកស្លាប់ និងរបួសទេ ហើយសេវាសង្គ្រោះបន្ទាន់កំពុងធ្វើការនៅកន្លែងកើតហេតុ។គេមិនច្បាស់ភ្លាមៗទេថាតើរោងចក្រចម្រាញ់ប្រេងនោះបានរងការខូចខាតទំហំប៉ុណ្ណា។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលថ្លែងនៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់លោក បានហៅការវាយប្រហារនេះថាជា សមិទ្ធផលដ៏សំខាន់មួយសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ។តំបន់ស៊ីបេរី ឥឡូវនេះក៏ស្ថិតក្រោមការវាយប្រហារដ៏ជាក់លាក់ពីសំណាក់អ៊ុយក្រែនដែរ៕

អ៊ុយក្រែនអំពាវនាវឱ្យអង្គការណាតូផ្តល់មីស៊ីល Patriot បន្ថែមទៀតបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគីវ

2026/07/07 04:09:54 pm        152
ក្រុមមន្ត្រីមូលដ្ឋានបាននិយាយថា ការវាយប្រហារដោយយានដ្រូន និងមីស៊ីល របស់រុស្ស៊ីដ៏ធំមួយលើទីក្រុងគីវ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២ នាក់ និងបណ្ដាលឱ្យមនុស្ស ៩០ នាក់របួសនៅក្នុងរដ្ឋធានីអ៊ុយក្រែន និងតំបន់ជុំវិញកាលពីយប់ជ្រៅឈានចូលថ្ងៃចន្ទ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវម្តងទៀតដល់ដៃគូសម្ព័ន្ធណាតូឱ្យបង្កើនការដឹកជញ្ជូនគ្រាប់រំសេវប្រឆាំងមីស៊ីលសំខាន់ៗ។ កងទ័ពអាកាសអ៊ុយក្រែនបាននិយាយនៅក្នុងសារលើ Telegram ថា រុស្ស៊ីបានបាញ់មីស៊ីលចំនួន ៦៨ គ្រាប់ ក្នុងចំណោមនោះមានមីស៊ីលផ្លោងចំនួន ២៣ គ្រាប់ និងយានដ្រូនចំនួន៣៥១ គ្រឿងចូលទៅក្នុងប្រទេសនេះកាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទ។ កងទ័ពអាកាសបាននិយាយថា មីស៊ីលចំនួន ៣៧ គ្រាប់ និងយានដ្រូនចំនួន ៣២៦ គ្រឿងត្រូវបានបាញ់ទម្លាក់ ឬទប់ស្កាត់បាន ដោយមានផលប៉ះពាល់នៃមីស៊ីលចំនួន២៩ គ្រាប់ និងយានដ្រូន១៨ គ្រឿង ត្រូវបានរាយការណ៍នៅទូទាំងទីតាំងចំនួន ៣៤។ ក្រុមមន្ត្រីបាននិយាយថា រដ្ឋធានីនេះ បានរងការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតរបស់រុស្ស៊ីកាលពីយប់ថ្ងៃចន្ទ។ លោក Vitali Klitschko អភិបាលក្រុងគីវ និងរដ្ឋបាលតំបន់របស់ទីក្រុងនេះ បាននិយាយនៅក្នុងសារលើបណ្ដាញសង្គម Telegram ថា មនុស្សយ៉ាងហោចណាស់១៥ នាក់បានស្លាប់ និងមនុស្សជាង៥០នាក់បានរងរបួស ដែលក្នុងនោះលោក Klitschko បាននិយាយថា មនុស្សយ៉ាងហោចណាស់២៦ នាក់ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ យោងតាមអភិបាលតំបន់ លោក Mykola Kalashnyk មនុស្ស៦ នាក់ទៀតបានស្លាប់ និងយ៉ាងហោចណាស់ ២៦ នាក់ បានរងរបួសនៅទូទាំងតំបន់ Kyiv ទាំងមូល៕ 

លោក Trump និយាយថា នឹងមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ឬសហរដ្ឋអាមេរិកនឹងបញ្ចប់ការងារនេះ

2026/07/07 03:48:34 pm        94
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ ៦ កក្កដា ថា សហរដ្ឋអាមេរិកនឹងឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ឬ «បញ្ចប់ការងារ» ដោយបន្តការគំរាមកំហែងសកម្មភាពយោធារបស់លោក ខណៈទីក្រុងតេអេរ៉ង់គ្រោងប្រឆាំងនឹងរូបលោក បន្ទាប់ពីពិធីបុណ្យសពរបស់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei។ កិច្ចចរចាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបញ្ចប់កាលពីសប្តាហ៍មុន ដោយគ្មានសញ្ញាណាមួយនៃវឌ្ឍនភាពជាសាធារណៈឆ្ពោះទៅរកសន្តិភាពយូរអង្វែងនោះទេ ទោះបីជាមានបទឈប់បាញ់រយៈពេល៦០ ថ្ងៃ ដែលមានបំណងបង្កើតកន្លែងសម្រាប់ការទូត បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបង្កឱ្យមានជម្លោះដល់ពេលនេះក៏ដោយ។ លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval ថា ពួកលោកនឹងធ្វើកិច្ចព្រមព្រៀង ឬពួកលោកនឹងបញ្ចប់ការងារនេះ។ហើយវានឹងមិនពិបាកក្នុងការបញ្ចប់ការងារនោះទេ។ លោកចង់ធ្វើកិច្ចព្រមព្រៀង ព្រោះលោកមិនចង់ប៉ះពាល់ដល់មនុស្ស៩១ លាននាក់ទេ។ ពួកលោកអាចបំផ្លាញស្ពានរបស់ពួកគេក្នុងរយៈពេលមួយម៉ោង ពួកលោកអាចបំផ្លាញការផ្គត់ផ្គង់ថាមពលរបស់ពួកគេ។ ពួកគេមិនមានលុយទេឥឡូវនេះ។ ពួកលោកមិនទាន់បានឱ្យលុយពួកគេទេ។ ចំណែកលោក Mohammad Baqer Zolqadr លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានហៅការគំរាមកំហែងរបស់លោក Trump ថាជាការបំភាន់៕

ស្នាដៃចម្លាក់ដីខ្សាច់របស់វិចិត្រករនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីបាតុភូតធម្មជាតិអែលនីញ៉ូ

2026/07/07 03:52:32 am        42
កាលពីថ្ងៃអាទិត្យម្សិលមិញ វិចិត្រកដៃឯកនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា បានបង្កើតចម្លាក់ដីខ្សាច់ដ៏ធំមួយ ដើម្បីបង្កើនការយល់ដឹងពីផលប៉ះពាល់ដ៏មានសក្តានុពលនៃបាតុភូតធម្មជាតិអែល នីញ៉ូ នៅក្នុងចំណោមប្រជាពលរដ្ឋ ។ យោងតាមការអះអាងរបស់អង្គការឧតុនិយមពិភពលោក(WMO) បានឲ្យដឹងថា បាតុភូតអែល នីញ៉ូ គឺជាការឡើងកម្តៅមួយរយៈពេលនៃសីតុណ្ហភាពផ្ទៃសមុទ្រនៅតំបន់ភាគកណ្តាល និងតំបន់ភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ដែលតាមធម្មតាមានរយៈពេលចន្លោះពី ៩ខែ ដល់ ១២ខែ ធ្វើឲ្យសីតុណ្ហភាពសកលហក់ឡើងខ្ពស់ និងបង្កើនហានិភ័យនៃអាកាសធាតុក្តៅខ្លាំង ។ អង្គការ WMO និយាយទៀតថា ទឹកមហាសមុទ្រឡើងក្តៅ បណ្តាលមកពីបាតុភូតអែល នីញ៉ូ នឹងធ្វើឲ្យសីតុណ្ហភាពលើសកម្រិតមធ្យមនៅតាមតំបន់ជាច្រើនរបស់ពិភពលោក ចាប់ពីខែមិថុនា រហូតដល់ខែសីហា ហើយបាតុភូតអែល នីញ៉ូ ទំនងជាបន្តរហូតដល់ខែវិច្ឆិកា ។ ចម្លាក់ដីខ្សាច់ដែលបានបង្ហាញលើតំបន់ឆ្នេរ Agni Theertham ស្ថិតនៅទីក្រុង Rameswaram ឃើញមានទេសភាពស្ងួតហួតហែង និងដើមឈើងាប់ ដែលជានិមិត្តរូបនៃផលវិបាកពាក់ព័ន្ធនឹងបាតុភូតអែល នីញ៉ូ ។ លោក Saravanan ដែលជាវិចិត្រករបង្កើតចម្លាក់ដីខ្សាច់នេះ និយាយថា ដើម្បីបង្កើនការយល់ដឹងកាន់តែខ្លាំងនៅក្នុងចំណោមសាធារណជនពីមហាបាតុភូតអែល នីញ៉ូដល់ដ៏លំបាកក្នុងឆ្នាំ ២០២៦នេះ ក្រោមការណែនាំរបស់មន្រ្តីរដ្ឋបាលស្រុក Ramanathapuram និងដោយមានជំនួយពីស្នងការក្រុង Rameswaram លោកបានបង្កើតចម្លាក់ដីខ្សាច់នេះឡើង នៅតំបន់ឆ្នេរ Agni Theertham ដើម្បីបង្កើនការយល់ដឹងពីមហាបាតុភូតអែល នីញ៉ូ ៕

ម្ចាស់ធុរកិច្ចនៅទីក្រុង La Guairaរបស់វេណេស៊ុយអេឡា រង់ចាំការវិលត្រឡប់មកវិញនៃវិស័យទេសចរណ៍

2026/07/07 03:31:21 am        49
អគារបាក់បែកត្រូវបានគេមើលឃើញនៅតំបន់ឆ្នេរដ៏ស្ងាត់ជ្រងំ ស្ថិតក្នុងទីក្រុងរងផលប៉ះពាល់ដល់ដោយសារការរញ្ជួយដី La Guaira របស់ប្រទេសវេណេស៊ុយអេឡា ខណៈម្ចាស់ធុរកិច្ច រង់ចាំការវិលត្រឡប់មកវិញរបស់វិស័យទេសចរណ៍ ។នៅថ្ងៃទី ២៤ ខែមិថុនា អ្នកស្រី Dayana De Sousa គឺជាម្ចាស់ភោជនីយដ្ឋានមួយរូប បានរត់ទៅរកទីសុវត្ថិភាពជាមួយកូនៗរបស់គាត់ ពេលដែលគាត់ដឹងថា នឹងមានរឿងអ្វីកើតឡើង ។បច្ចុប្បន្នអ្នកស្រីនិយាយថា អ្នកស្រីសម្រាកនៅក្នុងផ្ទះបាយភោជនីយដ្ឋានរបស់គាត់ ក្រោយពេលផ្ទះសម្បែងរបស់គាត់រងការបំផ្លិចបំផ្លាញគ្មានសេសសល់ ។អ្នកស្រីនិយាយថា បច្ចុប្បន្តវាពិបាកណាស់ ក្នុងការគិតដល់អ្វីដែលត្រូវធ្វើ អ្វីដែលត្រូវដើរឆ្ពោះទៅមុខ អ្វីដែលត្រូវទទួលទាន ដើម្បីរស់ ពីព្រោះថា គាត់មានកូនតូចដែលគ្មានសាលាត្រូវរៀន គ្មានគ្រូបង្រៀន ការស្វែងរកសាលាថ្មីឲ្យកូន និងបង្រៀនកូនពីអ្វីៗគ្រប់បែបយ៉ាង ។នៅតាមតំបន់ឆ្នេរ អាជីវករលក់ក្រោមឆ័ត្រដូចជាអ្នកស្រី Rafael Guarino និងអ្នកស្រី Gladys Tovar នៅតែបន្តអាជីវកម្មរបស់ពួកគេដដែល បើទោះបីជាមានភ្ញៀវតិចតួចក៏ដោយ ។អ្នកស្រី Tovar ដែលបានវិលត្រឡប់ទៅកាន់តំបន់ឆ្នេរវិញ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយគ្រោះមហន្តរាយរញ្ជួយដី និយាយថា គាត់មិនអាចបណ្តោយខ្លួនឯងឲ្យអសកម្មបាននោះទេ ។អ្នកស្រីបន្តថា អ្នកស្រីត្រូវធ្វើរឿងអ្វីមួយ ពីព្រោះថា គាត់មិនអាចឲ្យខ្លួនឯងស្លាប់បាននោះទេ ។ គាត់មិនអាចរង់ចាំឲ្យរដ្ឋាភិបាលមកជួយគាត់នោះទេ ឬផ្តល់អាហារដល់គាត់នោះទេ ។ គាត់ចង់ធ្វើការ ពីព្រោះថា គាត់ធ្លាប់ធ្វើការ ។សូមបញ្ជាក់ថា សេដ្ឋកិច្ចនៅទីក្រុង La Guaira ពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ជាទីដែលភ្ញៀវទេសចរ មានការចាប់អារម្មណ៍ខ្លាំងនឹងតំបន់ឆ្នេរសមុទ្រការ៉ាអ៊ីបដែលនៅមិនឆ្ងាយប៉ុន្មានពីទីក្រុង Caracas ៕

ចៅប្រុសរបស់អតីតប្រធានាធិបតី​គុយបា បញ្ជាក់​ថា បើកចំហ ចំពោះការចរចាជាមួយសហរដ្ឋអាមេរិក

2026/07/07 03:14:29 am        63
លោក Raul Guillermo Rodriguez Castro របស់ប្រទេស​គុយបា បាន​និយាយ​ថា លោកបើកចំហ ចំពោះការចរចាជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump។ នេះ​បើ​យោងតាមបទសម្ភាសន៍មួយដែលបានចេញផ្សាយដោយសារព័ត៌មាន USA Today នៅ​ថ្ងៃចន្ទ (ទី​៦ ខែកក្កដា ឆ្នាំ២០២៦) នេះ ជាមួយចៅប្រុសរបស់អតីតប្រធានាធិបតីគុយបា លោក Raul Castro។ក្នុងអំឡុងពេលសម្ភាសន៍រយៈពេល ២ថ្ងៃ កាល​ពី​ខែមិថុនានៅទីក្រុងឡាហាវ៉ាន​ លោក Rodriguez Castro បានប្រាប់សារព័ត៌មាន​ USA Today ថា៖ «ខ្ញុំអាចចរចាជាមួយអ្នកណាដែលត្រូវបានកំណត់ដោយសហរដ្ឋអាមេរិក។ ប្រសិនបើមានឱកាស (ជាការពិតណាស់ជាមួយ) លោក Trump«។លោកក៏បានលើកឡើង​ផងដែរថា ប្រទេសគុយបាមានឆន្ទៈ ក្រោមលក្ខខណ្ឌត្រឹមត្រូវ ដើម្បីដោះលែង «មនុស្សដែលត្រូវបានចាត់ទុកថា ជាអ្នកទោសនយោបាយ»។កាលពីខែឧសភា សហរដ្ឋអាមេរិកបានប្រកាសពីការចោទប្រកាន់ពីបទ​ឃាតកម្ម ប្រឆាំងនឹងលោក Raul Castro។ ការចោទប្រកាន់នេះបានសម្គាល់ជា​កម្រិតទាបថ្មី នៅក្នុងទំនាក់ទំនង រវាងគូអរិយូរអង្វែង ក្នុងសង្គ្រាមត្រជាក់ ហើយបានកើតឡើងនៅពេលដែលលោក Trump កំពុងជំរុញឱ្យមានការផ្លាស់ប្តូររបប នៅគុយបា ជាកន្លែងដែលក្រុម​កុម្មុយនីស្តរបស់លោក Castro បានឡើង​កាន់តំណែងចាប់តាំងពីបងប្រុសរបស់លោក គឺលោក Fidel Castro បានដឹកនាំបដិវត្តន៍ក្នុងឆ្នាំ១៩៥៩៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងកម្លាំងប្រដាប់អាវុធយេម៉ែន ព្រមានក្រុមហ៊ូទីឲ្យបញ្ឈប់ការបន្តគំរាមកំហែងដល់សន្តិសុខសមុទ្រក្រហម
07/28/2026 11:07 AM
សង្គ្រាមលើអ៊ីរ៉ង់ ត្រូវបានកំណត់ជារបៀបវារៈកំពូលក្នុងជំនួបរវាង លោកTrump និងលោក Netanyahu
07/28/2026 11:07 AM
ក្តីសង្ឃឹមនៃការវិលត្រឡប់ទៅរកផ្នែកការទូតវិញ ខណៈអាមេរិក-អ៊ីរ៉ង់បានផ្អាកប្រយុទ្ធគ្នារយៈពេលបីថ្ងៃ
07/28/2026 11:07 AM
ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយបន្តហក់ឡើង សាំង ៤ ៥៥០ រៀល/លីត្រ និងម៉ាស៊ូត ៥ ២៥០ រៀល/លីត្រ
07/28/2026 11:07 AM
ក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា
07/28/2026 11:07 AM
ក្រុមបាល់ទាត់កម្ពុជា បន្ដបរាជ័យ តែលោកគ្រូ​បង្វឹក​នៅ​តែ​ជឿជាក់​កូន​ក្រុម​អាច​ស្វែង​រក​លទ្ធផល​ល្អ
07/28/2026 11:07 AM
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
07/28/2026 10:07 AM
កម្ពុជា មានកៅអីលេងពានបាល់ទះអាស៊ី ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន ក្រោម​លក្ខ​ខណ្ឌ​ផ្សេងគ្នា
07/28/2026 10:07 AM
រដ្ឋប្រកាសឱ្យពលរដ្ឋត្រៀមខ្លួន​ចូលទៅនៅក្នុងលំនៅឋានថ្មីដែល​ចាប់ឆ្នោតពីកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព
07/28/2026 10:07 AM
UN៖ សកម្មភាពរបស់អ៊ីស្រាអែលនៅលីបង់អាចចាត់ទុកថា ជា«ឧក្រិដ្ឋកម្មសង្គ្រាម»
07/28/2026 10:07 AM