រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

ព័ត៌មានអន្តរជាតិ

មេដឹកនាំថ្មីរបស់ក្រុម​ហាម៉ាស ប្រឈមនឹងបញ្ហាគ្រោះថ្នាក់ និងស្មុក​ស្មាញ»

2026/07/22 10:58:03 pm        55
លោក Khalil al-Hayya បានឡើងកាន់តំណែងជាមេដឹកនាំរបស់ក្រុមហាម៉ាស នៅក្នុងពេលវេលាមួយដែលត្រូវបានចាត់ទុកថា គ្រោះថ្នាក់ និងស្មុក​ស្មាញបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ក្រុមនេះ​ ខណៈដែលក្រុម​ហាម៉ាសកំពុងទប់ទប់ជាមួយអ៊ីស្រាអែល ក្នុងសង្គ្រាមមិនធ្លាប់មានពីមុនមក ដែលបានផ្ទុះឡើងបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ០​៧ ខែតុលា ឆ្នាំ២០២៣។ការបោះឆ្នោតជ្រើសរើសលោកជាប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស បានធ្វើឲ្យ​លោកក្លាយជាអ្នកដឹកនាំចលនាមួយ ដែលកំពុងស្ថិតក្រោមសម្ពាធយោធា និងនយោបាយយ៉ាងខ្លាំង ជិត ៤ ទសវត្សរ៍ បន្ទាប់ពីក្រុមនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៧។មនុស្សជាច្រើនទាំងនៅក្នុង និងក្រៅក្រុមហាម៉ាស ចាត់ទុកលោក Khalil al-Hayyaថា ជាឥស្សរជនឈាន​មុ​ខម្នាក់នៅក្នុងក្រុមនេះ​ ដែលប្តេជ្ញារក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់។ក្រុម​នេះពីមុនត្រូវបានដឹកនាំដោយ Yahya al-Sinwar​ អតីតមេដឹកនាំហាម៉ាស ដែលត្រូវបានគេរាយការណ៍ថា បានដឹកនាំការវាយប្រហារកាលពីថ្ងៃទី ០​៧ ខែតុលា ឆ្នាំ២០២៣។ លោក al-Hayyaធ្លាប់ជាអនុប្រធានរបស់លោក Sinwa នៅក្នុងថ្នាក់ដឹកនាំការិយាល័យហាម៉ាសប្រចាំតំបន់ហ្កា​ហ្សា។ប្រភពចំនួនបីរបស់ក្រុមហាម៉ាស ដែលបានផ្តល់បទសម្ភាសន៍ដោយឡែកពីគ្នាដល់សារព័ត៌មាន Asharq Al-Awsat បាននិយាយថា អ្នកដែលពួកគេហៅថា «មិត្តភក្តិរបស់លោក ស៊ីនវ៉ារ» បានជំរុញឲ្យលោក al-Hayya ឈរឈ្មោះជាបេក្ខភាព​ទាំងក្នុង និងក្រៅដែនដីប៉ាឡេស្ទីន៕

លោក TRUMP ស្នើឲ្យស៊ីរីដាក់ពង្រាយកងកម្លាំងទៅកាន់លីបង់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហេសបូឡា

2026/07/22 10:29:40 pm        55
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឲ្យស៊ីរីបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ប្រទេសលីបង់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហេសបូឡា។លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងជំនួបជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun ដែលកំពុងបំពេញទស្សនកិច្ចថា៖«យើងមានទំនាក់ទំនងល្អណាស់ជាមួយប្រធានាធិបតីស៊ីរី។ លោកបានបំពេញការងារបានយ៉ាងល្អ។ ខ្ញុំនឹងមិនភ្ញាក់ផ្អើលទេ ប្រសិនបើលោកក៏អាចធ្វើការងារបែបនោះបានដែរ។ លោកបានធ្វើការងារបានយ៉ាងល្អក្នុងការបង្រួបបង្រួមប្រទេសស៊ីរីឡើងវិញ។ លោកក៏មានបំណងចូលរួមធ្វើអ្វីមួយទាក់ទងនឹងក្រុមហេសបូឡាផងដែរ»។យោងតាមលោកប្រធានាធិបតីសហរដ្ឋអាមេរិក វិធានការបែបនេះ«នឹងមានប្រសិទ្ធភាពយ៉ាងខ្លាំង»។ដោយដកស្រង់បទសម្ភាសន៍របស់ខ្លួនជាមួយលោកប្រធានាធិបតី អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទូរទស្សន៍ Fox News លោក Trey Yingst បាននិយាយកាលពីខែមិថុនាថា លោក ត្រាំ កំពុងពិចារណាអំពីការចូលរួមរបស់កងកម្លាំងស៊ីរី ដើម្បីដោះស្រាយបញ្ហាជាមួយក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់៕

ប្រភព៖ ផលប្រយោជន៍របស់អង់គ្លេសនៅតំបន់មជ្ឈិមបូព៌ា អាចក្លាយជាគោលដៅយោធារបស់អ៊ីរ៉ង់

2026/07/22 10:26:50 pm        71
ប្រភពជាន់ខ្ពស់របស់អ៊ីរ៉ង់មួយ បានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា ផលប្រយោជន៍របស់អង់គ្លេសនៅក្នុងតំបន់មជ្ឈិមបូព៌ា អាចក្លាយជាគោលដៅយោធាស្របច្បាប់របស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងឡុងដ៍ចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងសង្គ្រាមប្រឆាំងនឹងសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់។ ប្រភពរបស់ទីភ្នាក់ងារព័ត៌មានបាននិយាយថា៖«ប្រសិនបើសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអំពីការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោក Andy Burnham ក្នុងការចូលរួមជាមួយសង្គ្រាមរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ត្រូវបានបញ្ជាក់នោះ ក្រៅពីផលវិបាកផ្នែកនយោបាយ និងច្បាប់ ផលប្រយោជន៍របស់អង់គ្លេសទាំងអស់នៅក្នុងតំបន់នេះ នឹងត្រូវបញ្ចូលទៅក្នុងបញ្ជីគោលដៅរបស់កងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់»។ ប្រភពនោះក៏បានរំលឹកផងដែរថា៖«អង់គ្លេសធ្លាប់បានជួបប្រទះការអនុវត្តការគំរាមកំហែងរបស់អ៊ីរ៉ង់ម្តងរួចមកហើយ ក្នុងអំឡុងសង្គ្រាមរយៈពេល ៤០ថ្ងៃ»៕

ក្រសួងការបរទេស៖ អារ៉ាប់រួមថ្កោលទោសសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ូទីប្រឆាំងនឹងអារ៉ាប៊ីសាអ៊ូឌីត

2026/07/22 10:24:34 pm        51
ក្រសួងការបរទេសបាននិយាយនៅព្រឹកថ្ងៃពុធនេះថា អេមីរ៉ាតអារ៉ាប់រួម បានថ្កោលទោសចំពោះសេចក្តីថ្លែងការណ៍របស់កងជីវពលហ៊ូទីនៅប្រទេសយេម៉ែន ទាក់ទងនឹងប្រទេសអារ៉ាប៊ីសាអ៊ូឌីត រួមទាំងការគំរាមកំហែងដាក់ការបិទខ្ទប់ផ្លូវសមុទ្រផងដែរ។ក្រសួងបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យធានាការអនុវត្តសេចក្តីសម្រេចពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាពិសេសសេចក្តីសម្រេចលេខ ២២១៦ ស្តីពីប្រទេសយេម៉ែន និង សេចក្តីសម្រេចលេខ ២៧២២ ស្តីពីសិទ្ធិ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រក្រហម»។ក្រសួងក៏បាននិយាយផងដែរថា សេរីភាពនៃការធ្វើនាវាចរណ៍នៅតាមផ្លូវទឹកអន្តរជាតិ គឺជា សិទ្ធិដែលត្រូវបានធានាក្រោមច្បាប់អន្តរជាតិ និងក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ក្រសួងក៏បានបញ្ជាក់សារជាថ្មីអំពីសាមគ្គីភាពពេញលេញរបស់អារ៉ាប់រួមជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងការគាំទ្ររបស់ខ្លួនចំពោះ វិធានការទាំងអស់ដែលមានគោលបំណងការពារសន្តិសុខ និងស្ថិរភាពរបស់ព្រះរាជាណាចក្រនេះ៕

WSJ៖ NATO កំពុងប្រឈមនឹងការខ្វះខាតកប្បាសសម្រាប់ផលិតរំសេវគ្រាប់កាំភ្លើង

2026/07/22 10:13:44 pm        63
កាសែត Wall Street Journal (WSJ) បានរាយការណ៍ថា សម្ព័ន្ធមិត្តណាតូកំពុងប្រឈមនឹងការផ្គត់ផ្គង់កប្បាសមិនគ្រប់គ្រាន់ ដែលជាសមាសធាតុសំខាន់មួយក្នុងការផលិតរំសេវគ្រាប់កាំភ្លើង។ យោងតាមសារព័ត៌មាននេះ សរសៃកប្បាសខ្លីៗ (linters) ដែលនៅសល់លើគ្រាប់កប្បាសបន្ទាប់ពីដំណើរការកែច្នៃ ត្រូវបានបម្លែងទៅជានីត្រូសែលុយឡូស (nitrocellulose) ដែលគេហៅថា កប្បាសរំសេវផង ដែរ។ ផលិតផលកប្បាសដែលងាយឆេះនេះ ត្រូវបានប្រើក្នុងការផលិតរំសេវសម្រាប់គ្រាប់កាំភ្លើងធំ។ ទោះបីជាសហរដ្ឋអាមេរិកផលិតសរសៃកប្បាសខ្លីៗភាគច្រើនដោយខ្លួនឯង ក៏ខ្លួនមានបំណងបង្កើនការ ផលិតសរសៃកប្បាសប្រភេទនេះ បន្ថែមទៀតផងដែរ។ កាសែត WSJ បានបន្តរាយការណ៍ថា ប្រទេសអឺរ៉ុបបានពឹងផ្អែកយូរមកហើយលើប្រទេសចិនសម្រាប់ការផ្គត់ផ្គង់សរសៃកប្បាសខ្លីៗ និងសមាសធាតុ ដែលផលិតចេញពីវា ដោយសារការដាំដុះកប្បាសនៅអឺរ៉ុប បានធ្លាក់ចុះយ៉ាងខ្លាំង។ សារព័ត៌មាននេះ បានសរសេរថា បច្ចុប្បន្ន រដ្ឋាភិបាលអឺរ៉ុបកំពុងស្វែងរកការបង្កើនការផលិតនីត្រូសែលុយឡូស ខណៈពួកគេកំពុងសិក្សារកជម្រើសផ្សេងទៀតជំនួសសរសៃកប្បាសខ្លីៗទាំងនោះ៕

រដ្ឋមន្ត្រីប្រេងអ៊ីរ៉ាក់អះអាងថា កិច្ចព្រមព្រៀងថាមពលរបស់អាមេរិកមានតម្លៃប្រហែល ២០០ពាន់លានដុល្លារ

2026/07/22 10:10:36 pm        49
រដ្ឋមន្ត្រីប្រេងរបស់អ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងក្រសួងប្រេងអ៊ីរ៉ាក់ និងក្រុមហ៊ុនអាមេរិក អំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali Al-Zaidi ទៅកាន់សហរដ្ឋអាមេរិក ត្រូវបានប៉ាន់ប្រមាណថា មានតម្លៃប្រហែល ២០០ ពាន់លានដុល្លារ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋអ៊ីរ៉ាក់ លោករដ្ឋមន្ត្រី Basim Mohammed បាននិយាយថា កិច្ចព្រមព្រៀងទាំងនេះ នឹងបន្ថែមសមត្ថភាពផលិតប្រេងយ៉ាងសំខាន់ និងបង្កើនការវិនិយោគលើគម្រោង ឧស្ម័នដែលពាក់ព័ន្ធ។ លោកក៏បាននិយាយផងដែរថា សមត្ថភាពផលិតប្រេងរបស់ប្រទេសអ៊ីរ៉ាក់បច្ចុប្បន្នមានចំនួន ៤,៨ លានបារ៉ែល ក្នុងមួយថ្ងៃ។ ប្រទេសអ៊ីរ៉ាក់កំពុងប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមដែលប្រទេសផលិតប្រេងជាច្រើនកំពុងជួបប្រទះគឺ ការទាក់ទាញការវិនិយោគ និងការពង្រីកផលិតកម្ម ខណៈពេលដែលនៅតែត្រូវបានរឹតត្បិតដោយដែនកំណត់ទិន្នផលរបស់ក្រុមប្រទេសផលិតប្រេង OPEC+។ ទោះបីជាអ៊ីរ៉ាក់មានទុនបម្រុងប្រេងឆៅធំបំផុតមួយចំនួននៅលើពិភពលោកក៏ដោយ ក៏ការរឹតបន្តឹងលើការផលិតដែលអូសបន្លាយជាយូរមកហើយ បានធ្វើឲ្យមានការលំបាកដល់ផែនការបង្កើនចំណូល ដើម្បីគាំទ្រដល់ប្រជាជនដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស៕

UN ព្រមានថា ជម្លោះ និងវិបត្តិថាមពលរារាំងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងភាពអត់ឃ្លានពិភពលោក

2026/07/22 09:51:51 pm        40
ប្រធានមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្មដែលមានមូលដ្ឋាននៅទីក្រុងរ៉ូម បានព្រមានថា ជម្លោះ និងការរំខានដល់ទីផ្សារថាមពលសកល អាចជំរុញឲ្យមនុស្សរាប់លាននាក់បន្ថែមទៀតធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន ដោយធ្វើឲ្យតម្លៃប្រេងឥន្ធនៈ ជី និងអាហារកើនឡើង ខណៈដែលរបាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា វឌ្ឍនភាពសកលប្រឆាំងនឹងភាពអត់ឃ្លាន នៅតែផុយ ស្រួយ។ របាយការណ៍សន្តិសុខស្បៀងរបស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានរកឃើញថា ភាពស្រេកឃ្លាននៅទូទាំងពិភពលោក បានធូរស្រាលបន្តិចបន្តួច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែបានព្យាករថា មនុស្សជាង ៥០០ លាននាក់ នៅតែអាចប្រឈមនឹងភាពអត់ឃ្លានរ៉ាំរ៉ៃ នៅឆ្នាំ២០៣០។ អាហ្វ្រិកត្រូវបានរំពឹងថា នឹងទទួលរងបន្ទុកធំបំផុតពីបញ្ហានេះ។នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី១០ ខែកក្កដា លោក Alvaro Lario ប្រធានមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) បាននិយាយថា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការរំខានដែលអាចកើតមានចំពោះការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងការផ្គត់ផ្គង់ថាមពល រួមទាំងភាពមិនច្បាស់លាស់ជុំវិញច្រកសមុទ្រហ័រមូសអំឡុងសង្គ្រាមអ៊ីរ៉ង់ អាចធ្វើឲ្យមនុស្សបន្ថែមពី ៩ ទៅ ១៨ លាននាក់ ប្រឈមនឹងភាពអត់ឃ្លាន ប្រសិនបើវិបត្តិទាំងនេះ បន្តអូសបន្លាយ៕

បារាំងកោះអញ្ជើញភារធារីអ៊ីរ៉ង់ពាក់ព័ន្ធនឹងជម្លោះការទូតរវាងប្រទេសទាំងពីរ

2026/07/22 09:47:18 pm        61
ក្រសួងការបរទេសបារាំងកាលពីថ្ងៃអង្គារ បានកោះអញ្ជើញភារធារីអ៊ីរ៉ង់ ពីរថ្ងៃបន្ទាប់ពីខ្លួនបាននិយាយថា បុគ្គលិកស្ថានទូតបារាំង ត្រូវបានឃុំខ្លួន និងគំរាមកំហែងដោយសេវាសន្តិសុខអ៊ីរ៉ង់ នៅទីក្រុងតេអេរ៉ង់។ក្រសួងបាននិយាយថា៖«បារាំងរំពឹងថា អាជ្ញាធរអ៊ីរ៉ង់នឹងបំភ្លឺអំពីហេតុការណ៍នេះ ដាក់ទណ្ឌកម្មលើអ្នកប្រព្រឹត្ត និងធានាសន្តិសុខដល់ទីតាំង និងបុគ្គលិករបស់ខ្លួន ស្របតាមកាតព្វកិច្ចអន្តរជាតិរបស់ពួកគេ»។រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noël Barrot បាននិយាយកាលពីថ្ងៃចន្ទថា លោកបានលើកយកបញ្ហានេះពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់របស់លោក គឺលោក Abbas Araqchi ដោយព្រមានថា ហេតុការណ៍នេះ នឹងមានផលវិបាកជាក់ស្តែង។លោក Araqchi បានបង្ហោះនៅលើគណនី Telegram របស់លោកកាលពីថ្ងៃអង្គារថា លោកបានប្រាប់លោក Barrot ថា សកម្មភាព «មិនស្របតាមទម្លាប់ និងខ្វះវិជ្ជាជីវៈ» របស់អ្នកការទូតបារាំងពីររូប គឺជា «អ្វីដែលមិនអាចទទួលយកបាន» ហើយបានជំរុញឲ្យទីក្រុងប៉ារីសទប់ស្កាត់កុំឲ្យហេតុការណ៍ស្រដៀងគ្នានេះ កើតឡើងម្តងទៀត៕

ពលរដ្ឋហ្ស៊ីមបាវ៉េជាង ១០ម៉ឺននាក់ ត្រូវបានបញ្ជូនត្រឡប់ពីអាហ្វ្រិកខាងត្បូង ខណៈមានការតវ៉ាប្រឆាំងជនអន្តោប្រវេសន៍

2026/07/22 09:44:50 pm        51
ពលរដ្ឋហ្ស៊ីមបាវ៉េច្រើនជាង ១០០.០០០នាក់ ត្រូវបានបញ្ជូនត្រឡប់ពីប្រទេសអាហ្វ្រិកខាងត្បូង ដែលជាប្រទេសជិតខាង ខណៈមានការតវ៉ាប្រឆាំងនឹងជនអន្តោប្រវេសន៍ ហើយរដ្ឋាភិបាលបានសន្យាបន្តផ្តល់ការគាំទ្រ ដើម្បីធានាការវិលត្រឡប់របស់ពួកគេដោយសុវត្ថិភាព និងប្រកបដោយសេចក្តីថ្លៃថ្នូរ។លោក Zhemu Soda រដ្ឋមន្ត្រីក្រសួងព័ត៌មាន ការផ្សព្វផ្សាយ និងសេវាផ្សាយសាធារណៈ បានប្រាប់នៅក្នុងសន្និសីទបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារថា គិតត្រឹមថ្ងៃទី ១៨ ខែកក្កដា ពលរដ្ឋសរុបចំនួន ១០៨.៣៦៦នាក់ បានវិលត្រឡប់មកវិញ ក្នុងនោះមាន ៣៣.៨៥៥នាក់ តាមរយៈការរៀបចំរបស់ រដ្ឋាភិបាល និង ៧៤.៥១១នាក់ តាមរយៈការវិលត្រឡប់ដោយខ្លួនឯង។លោក Soda បានកត់សម្គាល់ថា មជ្ឈមណ្ឌលទទួលអ្នកវិលត្រឡប់ Beitbridge បានផ្តល់សេវាថែទាំសុខភាពដល់អ្នកវិលត្រឡប់ចំនួន ១.៤៧៤នាក់ ដោយខេត្តរដ្ឋធានី Harare ទទួលបានចំនួនច្រើនជាងគេ បន្ទាប់មកគឺខេត្ត Manicaland, Midlands និង Bulawayo។ដើម្បីធានាដល់ការតាំងទីលំនៅឡើងវិញប្រកបដោយចីរភាព រដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របីផ្នែក ដែលគ្របដណ្តប់លើការធ្វើសមាហរណកម្មផ្នែកសង្គម សេដ្ឋកិច្ច និងវប្បធម៌៕

មេដឹកនាំយេម៉ែនព្រមានថា ការបង្កើនការវាយប្រហាររបស់ក្រុមហ៊ូទីគំរាមកំហែងសន្តិសុខដឹកជញ្ជូននៅសមុទ្រក្រហម

2026/07/22 09:43:13 pm        62
ប្រធានក្រុមប្រឹក្សាភាពជាអ្នកដឹកនាំប្រធានាធិបតីយេម៉ែន លោក Rashad al-Alimi កាលពីថ្ងៃអង្គារ បានព្រមានថា ការគំរាមកំហែងរបស់ក្រុមហ៊ូទីប្រឆាំងនឹងការដឹកជញ្ជូនដែលមានទំនាក់ទំនងជាមួយអារ៉ាប៊ីសាអ៊ូឌីតអាចមានផលវិបាកកាន់តែទូលំទូលាយសម្រាប់សន្តិសុខនៅក្នុងសមុទ្រក្រហម។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Saba បានរាយការណ៍ថា លោក Al-Alimi បានថ្លែងថា សកម្មភាពរបស់ក្រុមហ៊ូទីអាចមានផលប៉ះពាល់មិនត្រឹមតែដល់ប្រទេសយេម៉ែនប៉ុណ្ណោះទេ ប៉ុន្តែក៏ដល់បណ្តាប្រទេសតាមឆ្នេរសមុទ្រក្រហម និងប្រទេសនៅអាស៊ីដែលពឹងផ្អែកលើផ្លូវនាវាចរណ៍យុទ្ធសាស្ត្រនេះផងដែរ។ លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យពិនិត្យមើលក្រុមហ៊ូធីនៅក្នុងបរិបទដ៏ទូលំទូលាយនៃបញ្ហាប្រឈមសន្តិសុខក្នុងតំបន់។ សេចក្តីថ្លែងការណ៍របស់លោក បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ូទីបានប្រកាសហាមឃាត់នាវាដែលមានទំនាក់ទំនងជាមួយអារ៉ាប៊ីសាអ៊ូឌីតមិនឲ្យធ្វើដំណើរតាមផ្លូវសមុទ្រ ដោយនិយាយថា វិធានការនេះជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា ការបិទខ្ទប់តំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ូទីដោយអារ៉ាប៊ីសាអ៊ូឌីតជាយូរមកហើយ។ អារ៉ាប៊ីសាអ៊ូឌីតបានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា នាវាពាណិជ្ជកម្មរាប់រយគ្រឿងដែលដឹកស្បៀងអាហារ ប្រេងឥន្ធនៈ និងទំនិញផ្សេងទៀត បានចូលទៅក្នុងកំពង់ផែដែលគ្រប់គ្រងដោយក្រុមហ៊ូ ទី អំឡុងពេលឆមាសទី១ នៃឆ្នាំនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកណ្តាល ដោយបានបួងសួងសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ
07/25/2026 01:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
07/25/2026 12:07 PM
យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
07/25/2026 12:07 PM
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
07/25/2026 12:07 PM
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
07/25/2026 12:07 PM
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
07/25/2026 12:07 PM
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
07/25/2026 11:07 AM
កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
07/25/2026 11:07 AM
លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
07/25/2026 11:07 AM
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
07/25/2026 11:07 AM