អ្នកនយោបាយអេស្ប៉ាញ ចោទអ៊ីស្រាអែលថា បាន​បង្កើត​ភាពវឹកវរ ជុំវិញ​វិបត្តិអន្តោប្រវេសន៍ នៅ​ Ceuta
សភាជិកសភា​អាមេរិកជំរុញឱ្យកោះ​តៃវ៉ាន់អនុម័តច្បាប់យានដ្រូន​ ដោយព្រមានថា «ពេលវេលាខ្លីណាស់»
ក្រុមអ្នកជំនាញអះអាងថា ទឹកបឹង Constance របស់អាល្លឺម៉ង់ ស្រកដល់កម្រិតទាបជាប្រវត្តិសាស្រ្ត
នីហ្សេរីយ៉ា បំផ្លាញអាវុធខុសច្បាប់ ២.៨១៩ដើម ដែលរឹបអូសបាន អំឡុងពេលបង្ក្រាប

ព័ត៌មានអន្តរជាតិ

ពលរដ្ឋអ៊ីស្រាអែលរៀបចំខួប១.០០០ថ្ងៃចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលា ដោយមានការតាំងពិព័រណ៍ និងការតវ៉ា

2026/07/03 11:20:37 pm        59
ប្រជាជនអ៊ីស្រាអែលនៅទីក្រុង Tel Aviv បានទៅទស្សនាការតាំងពិព័រណ៍រំលឹកវិញ្ញាណក្ខន្ធ នៅ«ទីលានចំណាប់ខ្មាំង» កាលពីថ្ងៃព្រហស្បតិ៍ ទី ២ ខែកក្កដា ដោយបានរៀបចំខួប១ពាន់ថ្ងៃចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃទី ៧ ខែតុលា ខណៈអ្នកផ្សេងទៀតបានចេញតវ៉ានៅតាមដងផ្លូវ។ ការតាំងពិព័រណ៍នៅទីលានចំណាប់ខ្មាំង បានបង្ហាញសម្ភារៈនិងទ្រព្យសម្បត្តិរបស់អ្នកទាំងឡាយដែលត្រូវបានសម្លាប់នៅថ្ងៃនោះដោយក្រុមសកម្មប្រយុទ្ធហាម៉ាស។ ក្រុមអ្នកតវ៉ានៅអ៊ីស្រាអែល បានអំពាវនាវឱ្យរដ្ឋាភិបាលបង្កើតគណៈកម្មការស៊ើបអង្កេតមួយលើព្រឹត្តិការណ៍ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ខណៈក្រុមអ្នកតវ៉ា និងអ្នកនយោបាយប្រឆាំង ទាមទារឲ្យមានការទទួលខុសត្រូវ។ នៅក្នុងការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានវាយលុកចូលទៅក្នុងសហគមន៍ព្រំដែនអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ និងចាប់ពង្រត់មនុស្សជាង ១៥០ នាក់ផ្សេងទៀត ភាគច្រើនជាជនស៊ីវិល។ ក្នុងការឆ្លើយតប អ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមលើក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ដោយសម្លាប់មនុស្សជាង ៧៥.០០០ នាក់ និងបន្សល់ទុកដែនដីភាគច្រើនរងការបំផ្លិចបំផ្លាញ។ សង្គ្រាមបានបញ្ឈប់ដោយបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិកនៅក្នុងខែតុលា ឆ្នាំ២០២៥។ប្រជាជនអ៊ីស្រាអែល បានធ្វើបាតុកម្មនៅទូទាំងប្រទេសចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍។ ពួកគេបាននិយាយថាជាការរំលឹកដល់ជនរងគ្រោះ និងទាមទារឱ្យគណៈកម្មាធិការស៊ើបអង្កេតឯករាជ្យរបស់រដ្ឋ លើព្រឹត្តិការណ៍នេះ។

លោក Fidan៖ លោក Erdogan តែងតែពិគ្រោះយោបល់ជាមួយលោក Putin លើបញ្ហាក្នុងតំបន់

2026/07/03 11:17:22 pm        82
រដ្ឋមន្ត្រីការបរទេស លោក Hakan Fidan បាននិយាយថា ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) តែងតែពិគ្រោះយោបល់ជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) លើបញ្ហាក្នុងតំបន់។ លោកបានថ្លែងនៅលើទូរទស្សន៍ CNN Turkថា៖«ដូចដែលអ្នកបានដឹងហើយថា ប្រធានាធិបតីរបស់យើងតែងតែពិគ្រោះយោបល់ជាមួយលោក ពូទីន។ បើយើងក្រឡេកមើលតំបន់របស់យើង ជម្លោះកំពុងបន្តនៅក្នុងអាងសមុទ្រខ្មៅ ដែលមានសារៈសំខាន់សម្រាប់យើង។ តំបន់កូកាស ( Caucasus) គឺមានសារៈសំខាន់សម្រាប់យើង អាស៊ីកណ្តាល និងមជ្ឈិមបូព៌ា។ ហើយនៅក្នុងតំបន់ទាំងអស់នេះ ក៏ដូចជានៅអា ហ្វ្រិក និងលីប៊ី ទួរគីកំពុងបន្តគោលនយោបាយការបរទេស និងសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាព»។ «ប្រសិនបើអ្នកមិនដឹងពីចេតនារបស់ភាគីម្ខាងទៀតទេ វានៅតែត្រូវធ្វើផែនការទាំងអស់ដោយផ្អែកលើសេណារីយ៉ូដ៏អាក្រក់បំផុត។ ការរៀបចំផែនការសេណារីយ៉ូដ៏អាក្រក់បំផុត បង្កើនការចំណាយ និងជំរុញអារម្មណ៍នៃអរិភាព។ សេណារីយ៉ូបែបនេះ មិនបានផ្តល់ប្រយោជន៍អ្វីដល់យើងទេ ដែលមានន័យថា ជម្លោះដែលមិនចាំបាច់កើតឡើង»៕

លោក PUTIN មិនខ្វល់អំពីកង្វះខាតប្រេងឥន្ធនៈនៅរុស្ស៊ីទេ ខណៈលោកបង្កើនការវាយប្រហារលើអ៊ុយក្រែន

2026/07/03 11:15:04 pm        80
ទោះបីជាមានការខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរនៅទូទាំងប្រទេសរុស្ស៊ីក៏ដោយ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហាក់ដូចជាមិនអើពើនឹងការវាយប្រហារកាន់តែខ្លាំងឡើងរបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរបស់ប្រទេសលោកនោះទេ។លោកបានចាត់ទុកការវាយប្រហារលើប្រទេសផលិតប្រេងឈានមុខគេមួយរបស់ពិភពលោកនេះថា «មិនសំខាន់ទេ» ដោយបានបដិសេធសំណើបទឈប់បាញ់ និងទទូចថា សង្គ្រាមនឹងបន្តរហូតដល់គោលដៅរបស់លោកត្រូវបានសម្រេច។លោក ពូទីន បានពិពណ៌នាអំពីការវាយប្រហារលើថាមពលរបស់រុស្ស៊ីថា ជាកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ដើម្បីបង្វែរការចាប់អារម្មណ៍ពីការខាតបង់របស់ខ្លួននៅសមរភូមិ ទោះបីជាអ្នកវិភាគនិយាយថា ការរុលចូលទៅមុខរបស់កងកម្លាំងរុស្ស៊ី ត្រូវបានរារាំង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក៏ដោយ។ មេដឹកនាំរុស្ស៊ីរូបនេះ ហាក់ដូចជាជឿថា រដ្ឋាភិបាលរបស់លោកអាចរក្សាវិបត្តិប្រេងឥន្ធនៈពីការបំផ្លាញអំណាច និងការគាំទ្ររបស់លោកចំពោះសង្គ្រាមដែលលោកបានចាប់ផ្តើមជាង៤ឆ្នាំមុន។កងកម្លាំងរុស្ស៊ីបានវាយប្រហារដោយយានដ្រូន និងមីស៊ីលលើទីក្រុងគីវកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់ ដែលអភិបាលក្រុងនេះ បានពិពណ៌នាថា ជា«ការវាយប្រហារទ្រង់ទ្រាយធំបំផុត» លើរដ្ឋធានីអ៊ុយក្រែន៕

EU នឹងផ្តល់ជំនួយ ៣៨ លានអឺរ៉ូដល់អាមេនី និងបើកទីផ្សារសម្រាប់ទំនិញ ៨០%របស់ប្រទេសនេះ

2026/07/03 11:03:20 pm        60
ប្រធានគណៈកម្មការអឺរ៉ុប( EC) លោកស្រី Ursula von der Leyen នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងយេរេវ៉ាន (Yerevan)ថា EC បានសន្យាផ្តល់ជំនួយចំនួន ៣៨ លានអឺរ៉ូ ដល់ប្រទេសអាមេនី ហើយនឹងបើកទីផ្សារអឺរ៉ុបទទួលយកទំនិញអាមេនីចំនួន ៨០% ។ លោកស្រី Von der Leyen បាននិយាយថា៖«ទី១ ប្រទេសអាមេនី នឹងទទួលបានជំនួយបន្ថែមចំនួន ១៨ លានអឺរ៉ូ ក្នុងពេលឆាប់ៗនេះ ដើម្បីជួយពង្រឹង និងពង្រីកពាណិជ្ជកម្មរបស់ខ្លួន។ ឧទាហរណ៍ មូលនិធិនេះ អាចជួយបង្កើតភ្នាក់ងារលើកកម្ពស់ការនាំចេញ និងជំរុញសមត្ថភាពនាំចេញរបស់អាជីវកម្មអាមេនី។ ជំនួយចំនួន ១៨ លានអឺរ៉ូនេះ គឺជាផ្នែកចុងក្រោយនៃកញ្ចប់ជំនួយចំនួន ៥២ លានអឺរ៉ូដែលយើងបានពិភាក្សានៅក្នុងការការសន្ទនាតាមទូរស័ព្ទរបស់យើង នៅដើមខែមិថុនា»។លោកស្រីបានបន្តថា៖«ទី២ យើងកំពុងឈានមួយជំហានទៀត៖ យើងកំពុងបង្ហាញសំណើសម្រាប់វិធានការពាណិជ្ជកម្មស្វយ័ត។ ពួកគេនឹងធ្វើសេរីភាវូបនីយកម្មស្ទើរតែ ៨០% នៃការនាំចេញរបស់អាមេនីទៅកាន់សហភាពអឺរ៉ុប។ នោះមានន័យថា ៨០% នៃពាណិជ្ជកម្មរបស់អាមេនីជាមួយយើងឥឡូវនេះ នឹងមិនគិតពន្ធ»។លោកស្រី von der Leyen បានបញ្ជាក់ថា ថវិកាបន្ថែមចំនួន ២០ លានអឺរ៉ូ នឹងត្រូវបានបែងចែក ដើម្បីគាំទ្រដល់សហគមន៍ដែលរស់នៅតាមតំបន់ព្រំដែន៕

មេដឹកនាំសាសនាអាមេរិកចោទប្រកាន់អ៊ីស្រាអែលពីបទរើសអើងពូជសាសន៍ «ជាប្រព័ន្ធ»

2026/07/03 11:00:49 pm        47
ស្ថាបនិកនៃមូលនិធិសាសនាគ្រិស្តដែនដីបរិសុទ្ធ បានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភលើកម្មវិធីលើកលែងទិដ្ឋាការ (VWP)ដែលខ្លួនបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣។លោក Rateb Rabie បានប្រាប់សារព័ត៌មាន Arab News ថា លោកកំពុងដឹកនាំគណៈប្រតិភូពលរដ្ឋអាមេរិកចំនួន ៩នាក់ ក្រោមកម្មវិធីមិនស្វែងរកប្រាក់ចំណេញ និងមិនមែននយោបាយមួយឈ្មោះថា «ស្គាល់បេតិកភណ្ឌរបស់អ្នក» ដែលនាំជនជាតិអាមេរិកអារ៉ាប់ទៅកាន់ប្រទេសដើមកំណើតរបស់ឪពុកម្តាយពួកគេ ដើម្បីយល់ពីប្រវត្តិវប្បធម៌របស់ពួកគេ នៅពេលដែលអ៊ីស្រាអែលបានបដិសេធពួកគេមិនឲ្យចូល នៅថ្ងៃទី ២៨ ខែមិថុនា។លោកបានជំរុញឲ្យមន្ត្រីអាមេរិកតវ៉ាប្រឆាំងនឹងការរំលោភលើកម្មវិធីលើកលែងទិដ្ឋាការ ដោយបន្ថែមថា «អ្វីដែលគណៈប្រតិភូរបស់យើងបានជួបប្រទះនៅព្រំដែនមិនមែនជាឧប្បត្តិហេតុដាច់ដោយឡែក វាឆ្លុះបញ្ចាំងពីគំរូនៃការរើសអើងយ៉ាងស៊ីជម្រៅ និងជាប្រព័ន្ធចំពោះជនជាតិអាមេរិកប៉ាឡេស្ទីន។ការបដិសេធមិនឲ្យចូលទាំងស្រុង ដែលចេញដោយគ្មានការពន្យល់ ឬដំណើរការត្រឹមត្រូវ រំលោភមិនត្រឹមតែសិទ្ធិមនុស្សជាមូលដ្ឋានរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការប្តេជ្ញាចិត្តដែលអ៊ីស្រាអែលបានធ្វើក្រោមកម្មវិធីលើកលែងទិដ្ឋាការនេះផងដែរ៕

លោក Medvedev ៖ ហ្វាំងឡង់កំពុងស្ថិតក្នុងបញ្ជីគោលដៅសម្រាប់ការវាយប្រហារអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី

2026/07/03 10:57:10 pm        76
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ប្រទេសហ្វាំងឡង់កំពុងស្ថិតក្នុងបញ្ជីគោលដៅសម្រាប់ការវាយប្រហារអាវុធនុយក្លេអ៊ែរដែលអាចកើតមាន បន្ទាប់ពីការលើកលែងការហាមឃាត់ការនាំចូលអាវុធនុយក្លេអ៊ែររបស់ខ្លួន។លោក Medvedev បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយ Xថា៖«ប្រទេសហ្វាំងឡង់បានលើកលែងការហាមឃាត់របស់ខ្លួនលើការផ្តល់ទីតាំងសម្រាប់ដាក់អាវុធនុយក្លេអ៊ែរ។ តើនោះមានអ្វីផ្លាស់ប្តូរសម្រាប់ ប្រជាជនហ្វាំងឡង់ដែរឬទេ? នេះគឺគ្រាន់តែជារឿងតូចតាចមួយប៉ុណ្ណោះ៖ ប្រទេសរបស់ពួកគេឥឡូវនេះ គឺស្ថិតនៅក្នុងបញ្ជីគោលដៅនុយក្លេអ៊ែររបស់រុស្ស៊ី។ សូមឲ្យប្រទេសហ្វាំងឡង់សប្បាយរីករាយចុះ អ្នកបានឈានដល់សន្តិសុខកម្រិតកំពូលហើយ!»។ នៅថ្ងៃទី ១៧ ខែមិថុនា សភាហ្វាំងឡង់បានអនុម័តសេចក្តីព្រាងច្បាប់មួយដែលស្នើឡើងដោយរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យនាំចូលអាវុធនុយក្លេអ៊ែរ៕

រដ្ឋមន្ត្រីការបរទេសបារ៉ែនទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខUNចាត់វិធានការ បន្ទាប់ពីការវាយប្រហាររបស់ អ៊ីរ៉ង់

2026/07/03 10:55:00 pm        56
រដ្ឋមន្ត្រីការបរទេសបារ៉ែនបានឡើងយន្តហោះទៅកាន់ទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាត់វិធានការ បន្ទាប់ពីអ្វីដែលលោកបានពិពណ៌នាថា ជាការវាយប្រហារថ្មី និងក្បត់» របស់អ៊ីរ៉ង់លើប្រទេសរបស់លោក នៅសប្តាហ៍នេះ ខណៈដែលសហរដ្ឋអាមេរិក និងរុស្ស៊ី បានប៉ះទង្គិចគ្នាយ៉ាងខ្លាំងលើការទទួលខុសត្រូវចំពោះការកើនឡើងភាពតានតឹងនេះ។រដ្ឋមន្ត្រីការបរទេស លោក Abdullatif bin Rashid Al-Zayani បានប្រាប់សម័យប្រជុំបន្ទាន់ ដែលបានកោះប្រជុំតាមសំណើរបស់បារ៉ែនថា ប្រទេសរបស់លោកបានរងការវាយប្រហារចំនួន ៨០៨ ដង ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ ក្នុងនោះមានការវាយប្រហារដោយមីស៊ីលបាលីស្ទីកចំនួន ២០៣គ្រាប់ និងយានដ្រូន ចំនួន ៦០៥ គ្រឿង ដែលបានសម្លាប់ជនស៊ីវិលបីនាក់ និងរបួស ៤៦៥ នាក់ ផ្សេងទៀត ក្នុងចំណោមនេះ មានស្ត្រី និងកុមារ។ លោកបាននិយាយថា ការវាយប្រហារចុងក្រោយបំផុត បានកើតឡើង ទោះបីជាប្រទេសបារ៉ែន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី ១៧ ខែមិថុនា ក៏ដោយ។លោក Al-Zayani បានលើកឡើងថា៖«ប្រទេសបារ៉ែនបានស្នើសុំកិច្ចប្រជុំបន្ទាន់នេះ ដោយមានទំនុកចិត្តថា ក្រុមប្រឹក្សានេះ នឹងមិនមែនឈរមើលបញ្ហាប្រឈមជាក់ស្តែងដែលអាជ្ញាធររបស់ខ្លួនកំពុងជួបប្រទះនេះទេ» ដោយបន្ថែមថា ការឈ្លានពានបានពង្រីកហួសពីប្រទេសរបស់លោក ជាមួយនឹងការវាយប្រហារស្របគ្នាលើអាកាសយានដ្ឋានអន្តរជាតិកូវ៉ែត និងការវាយប្រហារដោយយានដ្រូនលើរោងចក្រថាមពលនុយ ក្លេអ៊ែរ Barakah របស់អេមីរ៉ាតអារ៉ាប់រួម ដែលលោកបាននិយាយថា បាននាំតំបន់នេះ«ឈានទៅរកស្ថានភាពនៃគ្រោះមហន្តរាយសុវត្ថិភាពនុយក្លេអ៊ែរ»៕

ទួរគីហៅអ៊ីស្រាអែលថា ជា «បញ្ហាសម្រាប់ពិភពលោកទាំងមូល»

2026/07/03 09:58:46 pm        107
រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយថា អ៊ីស្រាអែលបានក្លាយជាបញ្ហាសម្រាប់សហគមន៍អន្តរជាតិទាំងមូល។ លោក Fidan បានថ្លែងនៅលើទូរទស្សន៍ CNN Turk ថា៖«យើងមិនមានបំណងដកថយពីជំហររបស់យើងទេ។ អ៊ីស្រាអែលមិនត្រឹមតែជាបញ្ហាសម្រាប់ទួរគីប៉ុណ្ណោះទេ ប្រទេសនេះបានក្លាយជាបញ្ហាសម្រាប់ពិភពលោកទាំងមូល។ អាជ្ញាធរអ៊ីស្រាអែលបានក្លាយជាបន្ទុកដែលមនុស្សជាតិមិនអាចទ្រាំទ្របានទៀតទេ»។លោកបាននិយាយថា ទួរគីគឺជាប្រទេសដំបូងគេដែលឈប់ធ្វើពាណិជ្ជកម្មជាមួយអ៊ីស្រាអែល ដោយសារតែការឈ្លានពាននៅក្នុងតំបន់ហ្កាហ្សា។លោក Fidan បានបញ្ជាក់ថា៖«ប្រធានាធិបតីរបស់យើង បានបញ្ឈប់ការធ្វើពាណិជ្ជកម្មចំនួន ១០ ពាន់លានដុល្លារជាមួយអ៊ីស្រាអែលទាំងយប់។ នេះគឺជារឿងសំខាន់ក្នុងការប្រកាន់ជំហររឹងមាំ ហើយចាប់ផ្តើមធ្វើអ្វីមួយទៀត»។ទួរគីតែងតែចេញសេចក្តីថ្លែងការណ៍ខ្លាំងៗប្រឆាំងនឹងអ៊ីស្រាអែល ដោយចោទប្រកាន់ថា បានប្រព្រឹត្តបទឧក្រិដ្ឋសង្គ្រាម និងអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្កាហ្សា។ ទួរគីបានបញ្ចប់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយរដ្ឋជ្វីហ្វ ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៤៕

រដ្ឋមន្ត្រីការបរទេសស៊ីរីនិយាយថា ស៊ីរីមិនមានបំណងធ្វើអន្តរាគមន៍យោធានៅប្រទេសលីបង់ទេ

2026/07/03 09:56:31 pm        79
រដ្ឋមន្ត្រីការបរទេសស៊ីរីដែលកំពុងបំពេញទស្សនកិច្ច លោក Asaad al-Shaibani បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស៊ីរីមិនមានបំណងធ្វើអន្តរាគមន៍យោធានៅក្នុងប្រទេសលីបង់ទេ ដោយសង្កត់ធ្ងន់ថា អាជ្ញាធរស៊ីរីស្វែងរកការកសាងទំនាក់ទំនង ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការគាំទ្រដល់ស្ថិរភាពរបស់ប្រទេសនេះ។លោក al-Shaibani បាននិយាយក្នុងអំឡុងពេលចរចាជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun នៅវិមានប្រធានាធិបតី ក្នុងទីក្រុង Baabdaថា៖«គណៈប្រតិភូស៊ីរីចង់បញ្ជាក់អំពីការភាន់ច្រឡំជុំវិញរបាយការណ៍អំពីអន្តរាគមន៍យោធាស៊ីរីដែលអាចកើតមាននៅលីបង់»។ «ស៊ីរីមិនមានបំណងចាត់វិធានការបែបនេះទេ»។លោកបានបញ្ជាក់ថា អាជ្ញាធរស៊ីរីគាំទ្រការសម្រេចចិត្តរបស់លីបង់ ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី និងសង្កត់ធ្ងន់ថា ស្ថិរភាពរបស់លីបង់ស្របតាមផលប្រយោជន៍របស់ស៊ីរី។មន្ត្រីរូបនេះបានបន្ថែមថា ថ្នាក់ដឹកនាំស៊ីរីមានគោលបំណងបញ្ចប់ការជ្រៀតជ្រែកគ្នាទៅវិញទៅមកកន្លងមក បង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីលីបង់ទាំងអស់ និងពង្រឹងទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។លោក al-Shaibani ក៏បានស្នើឲ្យកសាងភាពជាដៃគូសេដ្ឋកិច្ចលីបង់-ស៊ីរីជាមួយបណ្តាប្រទេសឈូងសមុទ្រដែលបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការបែបនេះ ហើយបានគូសបញ្ជាក់ពីតួនាទីរបស់គណៈកម្មាធិការចម្រុះដែលទើបបង្កើតថ្មីក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ថាមពល និងវិស័យផ្សេងៗ ទៀត៕

ជនអន្តោប្រវេសន៍ប្រមាណ ៦០០.០០០នាក់នៅអេស្ប៉ាញ បានដាក់ពាក្យសុំឋានៈស្របច្បាប់

2026/07/03 09:54:33 pm        68
មន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនអន្តោប្រវេសន៍ប្រមាណ ៦០៩.៧៣៧ នាក់ ក្នុងចំណោមជនអន្តោប្រវេសន៍ចំនួន ១,១៧ លាននាក់ នៅក្នុងប្រទេសអេស្ប៉ាញ ដែលបានដាក់ពាក្យសុំឋានៈស្របច្បាប់ នៅក្នុងយុទ្ធនាការសម្របសម្រួលថ្មីៗ បានទទួលលិខិតអនុញ្ញាតធ្វើការបណ្តោះអាសន្ន ដែលអនុញ្ញាតឲ្យពួកគេចាប់ផ្តើមធ្វើការនៅក្នុងសេដ្ឋកិច្ចផ្លូវការ ខណៈពេលដែលពាក្យសុំរបស់ពួកគេ កំពុងស្ថិតក្រោមការពិនិត្យ។យុទ្ធនាការសម្របសម្រួលនេះ ផ្តល់លិខិតអនុញ្ញាតស្នាក់នៅរយៈពេលមួយឆ្នាំដល់ជនអន្តោប្រវេសន៍ដែលគ្មានឯកសារដែលបានរស់នៅក្នុងប្រទេសអេស្ប៉ាញយ៉ាងហោចណាស់ ៥ខែ មុនចុងឆ្នាំ ២០២៥ ហើយមិនមានប្រវត្តិឧក្រិដ្ឋកម្ម ត្រូវបានបើកឲ្យដាក់ពាក្យសុំ ចាប់ពីថ្ងៃទី ១៦ ខែមេសា ដល់ថ្ងៃទី ៣០ខែមិថុនា។ព័ត៌មានលម្អិតបន្ថែមត្រូវផ្តល់ជូនកាលថ្ងៃព្រហស្បតិ៍ដោយរដ្ឋលេខាធិការទទួលបន្ទុកអន្តោប្រវេសន៍លោក Pilar Cancela និងរដ្ឋលេខាធិការទទួលបន្ទុកសន្តិសុខសង្គមលោក Borja Suárez។ ចំនួនសរុបនៃពាក្យស្នើសុំ គឺច្រើនជាងទ្វេដងនៃការប៉ាន់ស្មានដំបូងរបស់រដ្ឋាភិបាល គឺចំនួន ៥០០.០០០នាក់ ដែលភាគច្រើនមកពីប្រទេសអាមេរិកឡាទីន។ អ្នកដាក់ពាក្យស្នើសុំ ត្រូវបានផ្តល់លិខិតអនុញ្ញាតធ្វើការបណ្ដោះអាសន្ន ខណៈពេលដែលពាក្យសុំរបស់ពួកគេ កំពុងត្រូវបានដំណើរការ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនយោបាយអេស្ប៉ាញ ចោទអ៊ីស្រាអែលថា បាន​បង្កើត​ភាពវឹកវរ ជុំវិញ​វិបត្តិអន្តោប្រវេសន៍ នៅ​ Ceuta
07/31/2026 07:07 PM
សភាជិកសភា​អាមេរិកជំរុញឱ្យកោះ​តៃវ៉ាន់អនុម័តច្បាប់យានដ្រូន​ ដោយព្រមានថា «ពេលវេលាខ្លីណាស់»
07/31/2026 07:07 PM
ក្រុមអ្នកជំនាញអះអាងថា ទឹកបឹង Constance របស់អាល្លឺម៉ង់ ស្រកដល់កម្រិតទាបជាប្រវត្តិសាស្រ្ត
07/31/2026 07:07 PM
នីហ្សេរីយ៉ា បំផ្លាញអាវុធខុសច្បាប់ ២.៨១៩ដើម ដែលរឹបអូសបាន អំឡុងពេលបង្ក្រាប
07/31/2026 07:07 PM
យន្តហោះកងទ័ពជើងទឹកអាមេរិក ចាក់ប្រេងឡើងវិញនៅលើអាកាស ខណៈល្បាតតំបន់មជ្ឈិមបូព៌ា
07/31/2026 07:07 PM
លោក Zelenskyy៖ រុស្ស៊ីចង់ឱ្យជម្លោះមជ្ឈិមបូព៌ាបន្ត ដើម្បី​បន្ថយការ​គាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែន
07/31/2026 06:07 PM
អ៊ីរ៉ង់ព្រមានថា អ៊ីស្រាអែលអាចរៀបចំប្រតិបត្តិការ «ទង់ជាតិក្លែងក្លាយ » បន្ទាប់ពីការវាយប្រហារលើកំពង់ផែអេហ្ស៊ីប
07/31/2026 06:07 PM
អ៊ីរ៉ង់ទាមទារឲ្យអង្គការសមុទ្រអន្តរជាតិថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើនាវារបស់ខ្លួន
07/31/2026 06:07 PM
IRGC៖ នាវាដឹកប្រេង ២គ្រឿងរង​ការ​​វាយប្រហារ ហើយ ៤គ្រឿងទៀត ត្រូវបក​ក្រោយ នៅច្រកសមុទ្រ Hormuz
07/31/2026 06:07 PM
ចិនធ្វើការល្បាត ក្នុងដែនទឹក នៅ​ភាគខាងកើតនៃកោះតៃវ៉ាន់
07/31/2026 06:07 PM