ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ

ព័ត៌មានអន្តរជាតិ

ទីក្រុងញូវយ៉កក្តៅខ្លាំង ខណៈរលកកម្តៅជាប្រវត្តិសាស្ត្រវាយប្រហារសហរដ្ឋអាមេរិក មុនថ្ងៃទី ៤ ខែកក្កដា

2026/07/03 01:51:57 am        48
អ្នករស់នៅក្នុងទីក្រុងញូវយ៉ក ប្រឈមសីតុណ្ហភាពហក់ឡើងខ្ពស់ ពេលដែលរលកកម្តៅបំបែកកំណត់ត្រា បានវាយប្រហារតំបន់ភាគខាងកើតសហរដ្ឋអាមេរិក មុនថ្ងៃចុងសប្តាហ៍ ខែកក្កដា ។ អាកាសធាតុក្តៅខ្លាំងនេះ ជំរុញឲ្យក្រុមមន្រ្តីទីក្រុង បើកមជ្ឈមណ្ឌលត្រជាក់ ដាក់ពង្រាយរថយន្តជួយសង្រ្គោះមានទឹក និងឡេការពារកម្តៅថ្ងៃ ពេលដែលតំបន់ជាច្រើននៅក្នុងប្រទេសមួយនេះ ត្រូវបានគេព្យាករថា សីតុណ្ហភាពនឹងកើនឡើងដល់ ៤៦អង្សាសេ ។ កម្មករកណ្តាលវាល ស្ថិតក្នុងចំណោមមនុស្សរងគ្រោះបំផុតដោយសារស្ថានភាពរលកកម្តៅក្តៅខ្លាំងបែបនេះ ។ លោក Leroy Johnson គឺជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនដឹកជញ្ជូន UPS និយាយថា ការទប់ទល់ជាមួយអាកាសធាតុក្តៅខ្លាំងបែបនេះ គឺជារឿងដ៏លំបាកមួយនៅក្នុងរថយន្តដែលគ្មានម៉ាស៊ីនត្រជាក់ ។ លោកថា លោកចេញក្រៅពេញមួយថ្ងៃ ហើយរថយន្តរបស់លោកគ្មានម៉ាស៊ីនត្រជាក់នោះទេ ហេតុដូច្នេះហើយ វាគឺជាការងារដ៏លំបាកមួយ ធ្វើការក្រោមកម្តៅថ្ងៃក្តៅខ្លាំងបែបនេះ ។ ពលរដ្ឋរស់នៅក្នុងទីក្រុងញូវយ៉ក បានព្យាយាមទៅរកកន្លែងជ្រកមានម្លប់ នៅក្នុងសួនកម្សាន្ត ហើយម្ចាស់ធុរកិច្ចក្នុងស្រុកមួយចំនួន បានផ្តល់ជំនួយដល់មនុស្សដែលពិបាកទប់ទល់នឹងសីតុណ្ហភាពខ្ពស់ ៕

ក្តារមឈូសរាយប៉ាយពាសពេញកំពង់ផែ ស្របពេលចំនួនមនុស្សស្លាប់ដោយសាររញ្ជួយដីវេណេស៊ុយអេឡាកើនឡើងដល់ ២.២៩៥នាក់

2026/07/03 01:49:08 am        53
កំពង់ផែវេណេស៊ុយអេឡា ត្រូវបានប្រើប្រាស់ជាសាលតម្កល់សពបណ្តោះអាសន្ន ស្របពេលដែលសាកសពរបស់ជនរងគ្រោះដោយសារការរញ្ជួយដីភ្លោះ ដែលបានវាយប្រហារប្រទេសមួយនេះ កាលពីរយៈពេល ១សប្តាហ៍មុន ត្រូវបានរក្សាទុកនៅតាមទីកន្លែងរបស់សាកសព ។គំនរក្តារមឈូស ត្រូវបានមើលឃើញនៅលើកំពង់ផែ La Guaira ជាទីដែលក្រុមអាជ្ញាធរ បង្កើតសាលតម្កល់សពបណ្តោះអាសន្នសម្រាប់ជនរងគ្រោះ ដែលបច្ចុប្បន្នមានចំនួន ២.២៩៥នាក់ ។គ្រូពេទ្យកោសល្យវិច្ច័យ ក្នុងឈុតពណ៌ខៀវ មានពាក់មួក កំពុងធ្វើការនៅក្នុងសាលតម្កល់សពបណ្តោះអាសន្ននេះ ក្រោយសាលតម្កល់សពតាមមន្ទីរពេទ្យក្នុងស្រុក ពេញណែនដោយសាកសព ។រដ្ឋមន្រ្តីឆ្នេរ La Guaira នៅជិតទីក្រុង Caracas ស្ថិតក្នុងចំណោមតំបន់រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុតដោយសាររញ្ជួយដីកាលពីថ្ងៃទី ២៤ ខែមិថុនា ។លោក Jorge Rodriguez ប្រធានរដ្ឋសភាវេណេស៊ុយអេឡា និយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២.២៩៥ នាក់ និងមនុស្សជាង១១.០០០នាក់ បានរងរបួស ហើយមនុស្សជិត ១៣.០០០ នាក់ គ្មានផ្ទះសម្បែង ខណៈដែលអង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មនុស្ស ៥ម៉ឺននាក់កំពុងបាត់ខ្លួន ។មានអ្នករស់រានមានជីវិតពីអព្ភូតហេតុនេះជាច្រើន ដូចជាក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់ដែលត្រូវបានគេរកឃើញនៅមានជីវិតកាលពីថ្ងៃអង្គារ រយៈពេល ៧ថ្ងៃ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាបំផុតនៅវេណេស៊ុយអេឡាក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ។ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញនិយាយថា ជនរងគ្រោះដែលជាប់ខ្លួនក្នុងគំនរកម្ទេចថ្មទំនងជាមិនអាចរស់រានមានជីវិតលើសពី៧២ ម៉ោងបានទេ បន្ទាប់ពីការរញ្ជួយដី ៕

លោក Trump អះអាងថា អាមេរិកពុំបណ្តោយឲ្យចិនកាន់កាប់ព្រែកជីក Panama បាននោះទេ

2026/07/03 01:45:45 am        57
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថាប្រទេសរបស់លោកនឹងពុំបណ្តោយឲ្យចិនកាន់កាប់ព្រែកជីក Panama បាននោះទេ ។ លោកនិយាយថា ពួកយើងបាត់បង់មនុស្ស៣៨.០០០នាក់ ក្នុងការកសាងព្រែកជីក Panama ។ មនុស្សរបស់ពួកយើង ៣៨.០០០នាក់ បានស្លាប់ អំឡុងពេលកសាងព្រែកជីក Panama ។ លោកTrumpនិយាយទៀតថា វាបានបើក ហើយវាបានជោគជ័យតាំងពីថ្ងៃមួយមកម្ល៉េះហើយពួកយើងក៏បោះបង់វាចោល វាគឺជារបស់ដ៏ថ្លៃបំផុតដែលពួកយើងពុំធ្លាប់កសាង ហើយវាក៏ជារបស់មានប្រាក់ចំណេញច្រើនបំផុតដែលពួកយើងពុំធ្លាប់កសាងនោះដែរ។ លោកបានបញ្ជាក់ទៀតថានោះគឺជាការរួមបញ្ចូលគ្នាដ៏ល្អមួយ ដូចគ្នានឹងវេណេស៊ុយអេឡាបន្តិចដែរពួកយើងបានធ្វើការងារដ៏ល្អមួយហើយពួកយើងក៏បានធ្វើរឿងដូចគ្នាជាមួយសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ប្រហែលជាអ្នកបានឮរួចហើយ ប៉ុន្តែត្រូវគិតពីវា គឺព្រែកជីក Panama ។លោក Trumpនិយាយទៀតដូច្នេះហើយ ពួកយើងបោះបង់វាចោលរបស់ដំបូងដែលពួកគេបានធ្វើ ។អ្នកមានដឹងទេថាពួកគេបានធ្វើរឿងអ្វី ។ ពួកគេបានដំឡើងថ្លៃសម្រាប់នាវារហូតដល់ ៤ដងហើយពួកគេពុំបានបាត់បង់សូម្បីនាវាមួយគ្រឿង ហើយពួកគេដំឡើងថ្លៃម្តងទៀតដល់ទៅ ២ដងហើយពួកគេពុំបានបាត់បង់នាវាសូម្បីមួយគ្រឿង អ្វីដែលពួកគេធ្វើ គឺរកប្រាក់បានយ៉ាងច្រើនអស់រយៈពេលច្រើនឆ្នាំតើវាល្ងង់ខ្លៅបែបណា? ហើយឥឡូវចិន ព្យាយាមកាន់កាប់ព្រែកជីក Panamaហើយពួកយើងមិនបណ្តោយឲ្យវាកើតឡើងនោះទេ ៕

WFP៖ ការពង្រីកជម្លោះជំរុញឲ្យមានភាពអត់ឃ្លានកាន់តែខ្លាំងឡើងនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា

2026/07/03 01:40:57 am        62
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា ភាពអត់ឃ្លាននៅទូទាំងភាគខាងជើងដែលរងគ្រោះដោយជម្លោះរបស់ប្រទេសនីហ្សេរីយ៉ា គឺស្ថិតនៅកម្រិតដែលមិនធ្លាប់មានក្នុងរយៈពេលមួយទសវត្សរ៍ ខណៈដែលអំពើហិង្សារីករាលដាល និងជំនួយបានថយចុះ ដោយមានប្រជាជនជាងបីលាននាក់ «ខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង»។ប្រទេសនេះបានប្រយុទ្ធប្រឆាំងនឹងការបះបោររបស់ក្រុមជីហាដដែលមានមូលដ្ឋាននៅភាគឦសាន ចាប់តាំងពីឆ្នាំ ២០០៩ ជាមួយនឹងការកើតឡើងវិញនូវអំពើហិង្សា ចាប់តាំងពីឆ្នាំ ២០២៥។ក្រុមជីហាដក៏បានពង្រីកខ្លួនទៅភាគពាយ័ព្យផងដែរ ដែលកំពុងប្រឈមមុខនឹងវិបត្តិដាច់ដោយឡែកពីក្រុមចោរប្លន់ប្រដាប់អាវុធ។លោក Kinday Samba នាយក WFP ប្រចាំតំបន់សម្រាប់អាហ្វ្រិកខាងលិច និងកណ្តាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អ្វីដែលធ្វើឲ្យយើងព្រួយបារម្ភបំផុតនោះ គឺរបៀបដែលវិបត្តិនេះកំពុងពង្រីកខ្លួន» ដោយកត់សម្គាល់ពីការរីករាលដាលនៃអំពើហិង្សា «នៅទូទាំងតំបន់ដ៏ធំទូលាយមួយ និងបង្ខំមនុស្សឲ្យចាកចេញពីដីស្រែចម្ការ ជំរុញឲ្យមានការផ្លាស់ទីលំនៅ និងការរឹតបន្តឹងលើការផ្តល់ជំនួយមនុស្សធម៌»៕

សារព័ត៌មាន៖ យានដ្រូនអ៊ុយក្រែនដែលផ្ទុកគ្រឿងផ្ទុះ បានធ្លាក់នៅក្នុងខេត្ត Trabzonរបស់ប្រទេសទួរគី

2026/07/03 01:38:23 am        89
យានដ្រូនដែលផ្ទុកគ្រឿងផ្ទុះជិត ៥ គីឡូក្រាម បានធ្លាក់នៅក្នុងខេត្ត Trabzon នៅលើឆ្នេរសមុទ្រខ្មៅរបស់ប្រទេសទួរគី។ នេះបើយោងតាមរបាយការណ៍របស់កាសែត Sabah។សារព័ត៌មាន Sabah បានរាយការណ៍ថា យោងតាមការវាយតម្លៃដំបូងដោយអ្នកឯកទេស យានដ្រូននេះ គឺជារបស់អ៊ុយក្រែន។ ដ្រូនបានធ្លាក់ទៅលើដើមឈើមួយដើម នៅក្នុងតំបន់ព្រៃឈើមួយ ក្នុងស្រុក Vakfikebir ហើយបានឆាបឆេះ។ ពុំមានអ្នករងរបួសត្រូវបានរាយការណ៍នៅក្នុងហេតុការណ៍នេះទេ។យានដ្រូនពីរគ្រឿងបានធ្លាក់កាលពីសប្តាហ៍មុននៅក្នុងខេត្ត Kastamonu និង Samsun នៃសមុទ្រខ្មៅរបស់ប្រទេសទួរគី។ បំណែករបស់វាត្រូវបានបញ្ជូនទៅទីក្រុងអង់ការ៉ាសម្រាប់ការពិនិត្យបច្ចេកទេស ដើម្បីកំណត់ប្រភពដើមរបស់ពួកវា៕

រុស្ស៊ីវាយប្រហាររោងចក្រកែច្នៃសាច់ នៅតំបន់ Zaporizhzhia របស់អ៊ុយក្រែន

2026/07/03 01:36:00 am        77
យោងតាមការអះអាងរបស់កម្មករនៅក្នុងរោងចក្រ បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានវាយប្រហាររោងចក្រកែច្នៃសាច់ និងស្ថានីយសេវាកម្មរថយន្ត នៅតំបន់ Zaporizhzhia របស់ប្រទេសអ៊ុយក្រែន បង្កឲ្យកើតមានអគ្គិភ័យ និងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ក្រុមមន្រ្តីក្នុងរោងចក្រនិយាយថា គ្មាននិយោជិកណាម្នាក់ រងរបួសនោះទេ នៅក្នុងការវាយប្រហារនេះ ប៉ុន្តែអគាររោងចក្រ រងការបំផ្លិចបំផ្លាញទាំងស្រុង ។ លោក Oleksandr Hanzha គឺជាអភិបាលតំបន់ Zaporizhzhia និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា រុស្ស៊ីវាយប្រហារស្ថានីយប្រេងលក់រាយ ៥កន្លែង នៅតំបន់ភាគអាគ្នេយ៍ Dnipropetrovsk របស់អ៊ុយក្រែនកាលពីយប់កន្លងទៅ ដោយបានសម្លាប់ស្រ្តីម្នាក់ ។ លោកបន្តថា ស្រ្តី ៣នាក់ផ្សេងទៀត ដែលស្រ្តីម្នាក់មានផ្ទៃពោះ បានរងរបួស នៅក្នុងការវាយប្រហារទាំងនេះ ហើយគ្រឿងសម្ភារៈ រងការខូចខាតស្ទើទាំងស្រុង ខណៈការវាយប្រហារនេះ បណ្តាលឲ្យកើតមានអគ្គិភ័យផងដែរ ។ រុស្ស៊ី កំពុងបើកការវាយប្រហារស្ថានីយប្រេង ប៉ុន្តែការវាយប្រហារយានដ្រូន បានកើនឡើង ក្នុងរយៈពេលថ្មីៗនេះ ក្នុងនោះ អាជ្ញាធរអ៊ុយក្រែននៅតំបន់ជួរមុខ Zaporizhzhia, Sumy, Kharkiv និង Dnipropetrovsk រាយការណ៍ការវាយប្រហារស្ទើតែរាល់ថ្ងៃ ៕

ក្រឡាប់​រថយន្តក្រុងនៅ Western Cape របស់​អាហ្វ្រិកខាងត្បូង ធ្វើ​ឱ្យមាន​អ្នកស្លាប់​ ១៦នាក់ និងអ្នក​របួស ២០នាក់

2026/07/03 01:32:26 am        51
មនុស្សយ៉ាង​ហោចណាស់​ ១៦នាក់បានបាត់បង់ជីវិត និង ២០នាក់ផ្សេងទៀតរងរបួស នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរទៅកាន់ខេត្ត Eastern Cape ក្នុង​ប្រទេសអាហ្វ្រិកខាងត្បូង បានក្រឡាប់នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦)​ នេះ។យោងតាមអាជ្ញាធរ បានឱ្យដឹង​ថា រថយន្តក្រុងនេះកំពុងដឹកអ្នកដំណើរចំនួន ៧៨នាក់ ពីទីក្រុង Cape Town ក្នុងខេត្ត​ Western Cape ទៅកាន់ទីក្រុង​ Idutywa ក្នុង​ខេត្ត​ Eastern Cape។អ្នកនាំពាក្យរបស់សាជីវកម្មគ្រប់គ្រងចរាចរណ៍ផ្លូវគោក (RTMC) លោក Simon Zwane បាននិយាយថា៖ «មានការរាយការណ៍​ថា រថយន្តក្រុងនេះបានបត់ភ្លាមៗ ដើម្បីកុំ​ឲ្យ​បុកជាមួយរថយន្តដឹកជញ្ជូន នៅពេលដែលអ្នកបើកបរមិន​អាច​គ្រប់គ្រងបាន​ ហើយរថយន្តបានក្រឡាប់»។ខណៈពេលដែលរបាយការណ៍ដំបូង បានឱ្យដឹង​ថា មនុស្ស ៩នាក់បានបាត់បង់ជីវិត​ ការស៊ើបអង្កេតបន្ថែមទៀតនៅកន្លែងកើតហេតុ បានបង្ហាញថា មានមនុស្សស្លាប់សរុបចំនួន ១៦នាក់។អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងទីក្រុង Worcester ចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ពីទីក្រុង Cape Town ខណៈដែលអ្នកដំណើរយ៉ាងហោចណាស់ ៤៣នាក់ បានបដិសេធ​មិន​ទទួល​យក​ការព្យាបាលណាមួយឡើយ​។លោក Zwane បាននិយាយថា៖ «មូលហេតុនៃគ្រោះថ្នាក់ នឹងស្ថិតនៅក្រោមការស៊ើបអង្កេតជាបន្តបន្ទាប់ដោយ RTMC និងទីភ្នាក់ងារ​នគរបាល​អាហ្វ្រិកខាងត្បូង»៕

រដ្ឋមន្រ្តីការបរទេសជប៉ុន បញ្ជាក់ឡើងវិញពីការគាំទ្ររបស់ទីក្រុងតូក្យូ សម្រាប់អ៊ុយក្រែន

2026/07/03 01:29:21 am        59
រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Toshimitsu Motegi បានបញ្ជាក់ឡើងវិញការគាំទ្ររបស់ទីក្រុងតូក្យូ សម្រាប់ទីក្រុងគីវ អំឡុងជំនួបទ្វេភាគីជាមួយសមភាគីអ៊ុយក្រែនលោក Andrei Sybiha ។អំឡុងជំនួបជាមួយលោក Sybiha នៅទីក្រុងតូក្យូ លោក Motegi និយាយថា ជប៉ុននឹងបន្តធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីគាំទ្រអ៊ុយក្រែន ហើយនិងលើកកម្ពស់ការស្តាឡើងវិញរបស់អ៊ុយក្រែន ហើយនិងការកសាងឡើងវិញ តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យឯកជន និងរដ្ឋ ។ដោយឡែក លោក Sybiha និយាយដែរថា ទីក្រុងគីវ ត្រៀមខ្លួនរួចរាល់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយជប៉ុនលើបញ្ហាសន្តិសុខ ជាពិសេសសម្រាប់បច្ចេកវិទ្យាយានដ្រូន ។ក្រោយជំនួបនោះ រដ្ឋមន្រ្តីប្រទេសទាំង ២ បានចុះហត្ថលេខាផងដែរលើអនុស្សរណៈយោគយល់នៃការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) របស់ជប៉ុន ៕

កងកម្លាំងអ៊ីស្រាអែលឃាត់ខ្លួនស្ត្រីប៉ាឡេស្ទីនក្នុងការវាយឆ្មក់ នៅតំបន់វេសបែង

2026/07/03 01:24:48 am        49
ភ្លាមៗបន្ទាប់ពីម៉ោង ១ ព្រឹកថ្ងៃពុធ នៅពេលដែលលោក Abdelrahman Badr បាននិយាយថា លោកបានឮសំឡេងជើងនៅខាងក្រៅផ្ទះរបស់ខ្លួននៅក្នុងទីក្រុង Hebron ក្នុងតំបន់វេសបែង (West Bank) ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។ បន្តិចក្រោយមក កងកម្លាំងអ៊ីស្រាអែលបានមកដល់មាត់ទ្វាររបស់លោក។ ពួកគេកំពុងស្វែងរកប្រពន្ធរបស់ខ្លួន។កងកម្លាំងបានចាប់ខ្លួន អ្នកស្រី Itaf Badr ដែលបម្រើការនៅក្នុងក្រុមប្រឹក្សាភិបាលនៃអង្គការសប្បុរសធម៌សុខភាពដ៏លេចធ្លោមួយ ហើយបាននិយាយថា អ្នកស្រីត្រូវបានចាប់ខ្លួនដើម្បីសួរចម្លើយ ដោយដឹកអ្នកស្រីតាមរថយន្តចេញទៅទាំងពេលយប់។ នេះបើយោងតាមលោក Abdelrahman។ក្រុមគ្រួសាររបស់អ្នកស្រី Itaf Badr និងក្រុមសិទ្ធិប៉ាឡេស្ទីនបាននិយាយថា អ្នកស្រី គឺជាស្ត្រីប៉ាឡេស្ទីនម្នាក់ក្នុងចំណោមស្ត្រីប៉ាឡេស្ទីន ៥នាក់ ដែលត្រូវបានឃុំខ្លួនដោយកងកម្លាំងសន្តិសុខអ៊ីស្រាអែលនៅទូទាំងតំបន់វេសបែងកាលពីថ្ងៃពុធ។ ការវាយឆ្មក់នៅពេលព្រឹកព្រលឹម បានកំណត់គោលដៅទីក្រុងជាច្រើន ក្នុងនោះមាន Hebron, Ramallah, Nablus និង Bethlehem។ នៅក្នុងការកាន់កាប់រយៈពេលជាច្រើនទសវត្សរ៍របស់អ៊ីស្រាអែល បុរសនិងក្មេងប្រុសប៉ាឡេស្ទីន បានរងទុក្ខវេទនាដ៏អាក្រក់និងធ្ងន់ធ្ងរបំផុតពីសកម្មភាពរបស់យោធា ហើយត្រូវបានចាប់ឃុំខ្លួនទ្រង់ទ្រាយធំ ឬចំណាយពេលជាច្រើនឆ្នាំ នៅក្នុងពន្ធនាគារ ដោយសារការគប់ដុំថ្មទៅលើកងទ័ពអ៊ីស្រាអែល៕

ឥណ្ឌា និងជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង AI លោហៈធាតុ និងថាមពល ក្រោយជំនួបលោក Modi-Takaichi

2026/07/03 01:19:19 am        48
នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និយាយក្រោយជំនួបជាមួយសមភាគីជប៉ុនលោកស្រី Sanae Takaichi ថា នៅថ្ងៃព្រហស្បតិ៍នេះ ឥណ្ឌា និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើបញ្ញាសិប្បនិម្មិត(AI) លោហៈធាតុ ថាមពល ហើយនិងរៀបចំផែនទីបង្ហាញផ្លូវរួមគ្នា សម្រាប់សន្តិសុខសេដ្ឋកិច្ច ។លោកស្រី Takaichi ស្ថិតក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោកស្រី ទៅកាន់ទីក្រុងញូវដែលី ស្របពេលដែលប្រទេសដៃគូអាស៊ីទាំង ២ មាននូវជំនួបកំពូលប្រចាំលើកទី ១៩ ។លោក Modi និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបញ្ចូលគ្នារវាងបច្ចេកវិទ្យាច្បាស់លាស់របស់ជប៉ុន និងសមត្ថភាពកម្មវិធី Software របស់ឥណ្ឌា វានឹងផ្តល់សន្ទុះ និងកម្លាំងថ្មីដល់ការអភិវឌ្ឍ AI សកល ។យោងតាមទិន្នន័យរដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ បានឈានដល់ ២៧,៥ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ ២០២៥-២៦ ខណៈការវិនិយោគរបស់ជប៉ុននៅឥណ្ឌា មានចំនួន ៣,២ពាន់លានដុល្លារ ចន្លោះខែមេសា និងខែធ្នូ ឆ្នាំ ២០២៥ ។លោក Modi និយាយទៀតថា ប្រទេសទាំង ២ ដែលជាសមាជិករបស់ក្រុមប្រទេស Quad ដែរនោះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងគម្រោងសហអភិវឌ្ឍន៍លើវិស័យការពារជាតិ ។លោកបន្តថា តាមរយៈគំនិតផ្តួចផ្តើមជីវឧស្ម័នឥណ្ឌា-ជប៉ុន ពួកយើងនឹងបង្កើតរោងចក្រជីវឧស្ម័ន និងរោងចក្រជីកសិកម្មសរីរាង្គនៅប្រទេសឥណ្ឌា ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM