[UPDATE] បងប្អូនជនជាតិរុស្ស៊ី ដែលបាត់ខ្លួនត្រូវបានរកឃើញស្លាប់ក្នុងប្រទេសថៃ ដោយជនសង្ស័យសារភាពថាបានប្លន់សម្លាប់
បងប្អូនជនជាតិរុស្ស៊ីដែលបាត់ខ្លួនត្រូវបានគេរកឃើញស្លាប់នៅក្នុងប្រទេសថៃ ដោយជនសង្ស័យសារភាពថាបានប្លន់សម្លាប់
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
លោក Trump និយាយថា លោកនឹងផ្អាកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ក្នុងក្ដីសង្ឃឹមថា​នឹង​ទទួល​បាន​កិច្ចព្រមព្រៀងរហ័ស

ព័ត៌មានអន្តរជាតិ

ការសិក្សា៖ ទាហានជាង ២ លាននាក់ បានស្លាប់ និងរងរបួស ក្នុងសង្គ្រាមអ៊ុយក្រែន

2026/07/02 09:46:07 pm        53
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានបណ្តាលឲ្យទាហានជាងពីរលាននាក់ស្លាប់ និងរងរបួស ដោយកងកម្លាំងរបស់ទីក្រុងមូស្គូបានរងការបាត់បង់យ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការសិក្សាមួយដែលបានចេញផ្សាយកាលពីថ្ងៃពុធដោយវិទ្យាស្ថានស្រាវជ្រាវរបស់សហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បាននិយាយថា៖«ចំនួនទាហានរុស្ស៊ី និងអ៊ុយក្រែនដែលបានស្លាប់និងរងរបួសរួមបញ្ចូលគ្នា បានលើសពី ២លាននាក់»។ មជ្ឈមណ្ឌលនេះបានប៉ាន់ប្រមាណថា ជនជាតិរុស្ស៊ីចន្លោះពី ៤០០.០០០ ទៅ ៤៥០.០០០ នាក់ ត្រូវបានសម្លាប់ ក្នុងចំណោមទាហានរុស្ស៊ីសរុបចំនួន ១,៤ លាននាក់ ដែលបានស្លាប់ របួស និងបាត់ខ្លួន ចាប់តាំងពីទីក្រុងមូស្គូ បានឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ CSIS បាននិយាយថា ទន្ទឹមនឹងនេះ កងកម្លាំងអ៊ុយក្រែនចន្លោះពី ៥២៥.០០០ ទៅ ៦២៥.០០០នាក់ បានរងរបួស និងចន្លោះពី ១២៥.០០០ ទៅ ១៥០.០០០នាក់ បានស្លាប់ ក្នុងអំឡុងពេលដូចគ្នា៕

ប្រធានាធិបតីលីបង់ការពារកិច្ចព្រមព្រៀងក្របខណ្ឌជាមួយអ៊ីស្រាអែល

2026/07/02 09:41:51 pm        137
ប្រធានាធិបតីលីបង់ លោក Joseph Aoun កាលពីថ្ងៃពុធ បានការពារកិច្ចព្រមព្រៀងក្របខណ្ឌរបស់លីបង់ជាមួយអ៊ីស្រាអែល ដោយនិយាយថា ការទូតគឺជាជម្រើសតែមួយគត់ដែលអាចទទួលយកបានចំពោះសង្គ្រាម និងបដិសេធការរិះគន់ថា ក្របខណ្ឌដែលបានស្នើឡើង ធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសនេះ។យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញដោយការិយាល័យប្រធានាធិបតីលីបង់ លោក Aoun បាននិយាយថា៖«រវាងជម្រើសនៃសង្គ្រាម ឬការចរចា យើងជ្រើសរើសការចរចា ពីព្រោះយើងបានសាកល្បង សង្គ្រាមរួចហើយ ហើយពួកគេមិនសម្រេចបានលទ្ធផលអ្វីទេ»។លោក Aoun បានបញ្ជាក់ថា កិច្ចព្រមព្រៀងក្របខណ្ឌនេះគឺជាមូលដ្ឋានសម្រាប់ការចរចាដែលមានគោលបំណងធានាការដកទ័ពរបស់អ៊ីស្រាអែលចេញពីទឹកដីលីបង់ ការវិលត្រឡប់របស់ប្រជាជនដែលផ្លាស់ទីលំនៅ និងការគាំទ្រពីអន្តរជាតិ។ដោយពិពណ៌នាអំពីកិច្ចព្រមព្រៀងនេះថា ជា «ជម្រើសដ៏ល្អបំផុត» ក្នុងកាលៈទេសៈបច្ចុប្បន្ន លោក Aoun បានកោះអញ្ជើញក្រុមអ្នករិះគន់ដើម្បីបង្ហាញជម្រើសមួយដល់ពួកគេ ហើយលោកបានអះអាងថា ជម្លោះជាច្រើនឆ្នាំ បានបរាជ័យក្នុងការដោះស្រាយជម្លោះរបស់លីបង់ជាមួយអ៊ីស្រាអែល៕

មេដឹកនាំអ៊ុយក្រែន បានផ្តល់កិច្ចព្រមព្រៀងយានដ្រូនដល់ប្រទេសអៀរឡង់

2026/07/02 07:11:59 pm        145
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធ ទី១ ខែកក្កដា ថា ប្រទេសអ៊ុយក្រែន បានផ្តល់ឲ្យប្រទេសអៀរឡង់នូវកិច្ចព្រមព្រៀងយានដ្រូន។ ដោយថ្លែងរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអៀរឡង់ លោក Micheal Martin នៅទីក្រុង Dublin លោក Zelenskyy បាននិយាយថា សំណើនេះ នឹងអនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការដោយផ្ទាល់រវាងក្រុមហ៊ុនរបស់អ៊ុយក្រែន និងអៀរឡង់ ក្នុងការផលិតយានដ្រូន។ លោក Volodymyr Zelenskyy បានទៅដល់ប្រទេសអៀរឡង់កាលពីថ្ងៃពុធ ទី១ ខែកក្កដា ខណៈ ទីក្រុង Dublin ចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប។ លោកបានអបអរប្រទេសអៀរឡង់ដែលបានទទួលតំណែងជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ដោយពណ៌នាថាវាជាការទទួលខុសត្រូវដ៏ធំមួយ។ នាយករដ្ឋមន្ត្រីអៀរឡង់ លោក Micheal Martin បានសាទរចំពោះ «ចំណងទាក់ទងដ៏រឹងមាំ» ជាមួយប្រទេសអ៊ុយក្រែន ខណៈទីក្រុង Dublin ចូលកាន់តំណែងជាប្រធានប្តូរវេនសហភាពអឺរ៉ុប ។ លោក Martin ក៏បានបញ្ជាក់ជាថ្មីអំពីការគាំទ្រចំពោះអ៊ុយក្រែន ដោយនិយាយថា ប្រទេសអៀរឡង់នឹងបន្តធ្វើការជាមួយដៃគូ ដើម្បីបង្កើនសម្ពាធលើរុស្ស៊ី តាមរយៈទណ្ឌកម្ម។ លោក Martin បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន ថា «យើងចង់ឃើញអ៊ុយក្រែន មានឋានៈត្រឹមត្រូវរបស់ខ្លួន នៅក្នុងគ្រួសារប្រទេសនិងតម្លៃរួមរបស់សហភាពអឺរ៉ុប»។

ប្រជាជនអ៊ុយក្រែនស្វែងរកទីជ្រកកោន ខណៈកងកម្លាំងរុស្ស៊ីវាយប្រហារទីក្រុងគីវ

2026/07/02 07:07:04 pm        83
ប្រជាជនបានស្វែងរកទីជ្រកកោននៅតាមស្ថានីយរថភ្លើងក្រោមដី ខណៈកងកម្លាំងរុស្ស៊ី បានវាយប្រហាររដ្ឋធានីគីវរបស់អ៊ុយក្រែនដោយប្រើយានដ្រូន និងមីស៊ីល កាលពីយប់ថ្ងៃពុធ ទី១ ខែកក្កដា ដោយបានធ្វើឱ្យមនុស្សប្រាំនាក់រងរបួស ខណៈរុស្ស៊ីបានវាយប្រហារអគារលំនៅឋាន និងបង្កឱ្យមានអគ្គិភ័យនៅក្នុងសណ្ឋាគារមួយកន្លែង។ លោក Vitali Klitschko អភិបាលក្រុងគីវ បានសរសេរនៅលើបណ្តាញ Telegram ថា ដំបូលសណ្ឋាគារបានឆេះ ដោយរូបភាពដែលបានបង្ហោះតាមអ៊ីនធឺណិត បង្ហាញពីអគ្គិភ័យកំពុងឆាបឆេះហួសពីការគ្រប់គ្រងនៅផ្នែកខាងលើអគារ ។ នៅក្នុងការបង្ហោះនៅពេលក្រោយមកទៀតនៅលើបណ្តាញ Telegram លោក Klitschko បាននិយាយថា ទីក្រុងគីវក៏បានរងការវាយប្រហារដោយមីស៊ីលបាលីស្ទីកផងដែរ ដោយមនុស្សប្រាំនាក់បានរងរបួសនៅក្នុងសង្កាត់ភាគកណ្តាល ។ សាក្សី បាននិយាយថា ការផ្ទុះជាច្រើនត្រូវបានលាន់ឮនៅក្នុងទីក្រុងគីវ។ ប្រធានាធិបតី លោក Volodymyr Zelenskyy បានព្រមានថា របាយការណ៍ស៊ើបការណ៍សម្ងាត់បានបង្ហាញថា មានការវាយប្រហារកាលពីពេលយប់លើប្រទេសលោក និងបាននិយាយថា លោកកំពុងកាត់បន្ថយរយៈពេលស្នាក់នៅរបស់លោកនៅទីក្រុង Dublin ប្រទេសអៀរឡង់ ដែលលោកបានទៅធ្វើទស្សកិច្ចសម្រាប់ការចាប់ផ្តើមអាណត្តិ៦ខែរបស់ប្រទេសអៀរឡង់ ដែលទទួលបន្ទុកជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុប។

មន្ត្រីអ៊ីរ៉ង់ រិះគន់កិច្ចសន្ទនាសន្តិសុខប្រចាំតំបន់ដែលដឹកនាំដោយសហរដ្ឋអាមេរិក

2026/07/02 07:04:14 pm        70
លោក Gharibabadi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានច្រានចោលកិច្ចសន្ទនាសន្តិសុខប្រចាំតំបន់ដឹកនាំដោយសហរដ្ឋអាមេរិក ដែលបានធ្វើឡើងនៅប្រទេសបារ៉ែន ជាកន្លែងដែលអ្នកចូលរួមមកពី១២ ប្រទេសបានពិភាក្សាអំពីច្រកសមុទ្រ Hormuz។ លោកបានលើកឡើងថា «ច្រកសមុទ្រ Hormuz ត្រូវបានកំណត់នៅក្រោមបញ្ជាការរដ្ឋានរបស់អ៊ីរ៉ង់ ពុំមែនបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិកទេ» ហើយ កិច្ចប្រជុំកំពូលយោធានៅប្រទេសបារ៉ែន មិនអាចបង្កើតសណ្តាប់ធ្នាប់ និងសន្តិសុខស្របច្បាប់ សម្រាប់ឈូងសមុទ្រពែក្សបានទេ។ លោកបាននិយាយថា សន្តិសុខរបស់តំបន់នេះ នឹងត្រូវបានធានាតាមរយៈការបញ្ចប់អន្តរាគមន៍ និងការដកទ័ពរបស់សហរដ្ឋអាមេរិកចេញពីតំបន់នោះ ការគោរពដែនអធិបតេយ្យភាពរបស់ប្រទេសនានា និងការទទួលយកការពិតភូមិសាស្ត្រនយោបាយថ្មី ពុំមែនក្រោមឆ័ត្រយោធារបស់សហរដ្ឋអាមេរិកទេ។ ការថ្លែងរបស់លោក ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសថា មន្ត្រីយោធាជាន់ខ្ពស់មកពី១២ ប្រទេស រួមមានប្រទេសអារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម កាតា លីបង់ និងស៊ីរី បានជួបប្រជុំគ្នានៅប្រទេសបារ៉ែន និងបានបញ្ជាក់ពី «ការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះលំហូរពាណិជ្ជកម្មដោយសេរី» តាមរយៈច្រកសមុទ្រ Hormuz ។

បុគ្គលិកដឹកជញ្ជូន និងនិយោជក និយាយថា ច្រកសមុទ្រ Hormuz នៅតែជាតំបន់សង្គ្រាម

2026/07/02 06:58:56 pm        60
សហជីពបុគ្គលិកដឹកជញ្ជូនអន្តរជាតិ និងក្រុមចរចារួម បានឯកភាពរក្សាច្រកសមុទ្រ Hormuz ត្រូវបានកំណត់ថាជា «តំបន់ប្រតិបត្តិការដូចនៅពេលមានសង្គ្រាម» រហូតដល់ថ្ងៃទី៩ ខែកក្កដា។ ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីការវាយប្រហារលើនាវាដឹកទំនិញពីរគ្រឿងកាលពីចុងខែមិថុនា ដែលបានជំរុញឱ្យមានការផ្អាកផែនការជម្លៀសធ្វើឡើងដោយទីភ្នាក់ងារសមុទ្ររបស់អង្គការសហប្រជាជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម សហជីពបុគ្គលិកដឹកជញ្ជូនអន្តរជាតិ និងក្រុមអ្នកចរចា តំណាងឱ្យនិយោជកឧស្សាហកម្មសមុទ្រ បាននិយាយថា ប្រាក់ឈ្នួលទ្វេដងនឹងត្រូវបានរក្សាទុកសម្រាប់នាវិកនៅក្នុងតំបន់ជាអ្នកដែលនៅលើនាវាគ្របដណ្តប់ដោយកិច្ចព្រមព្រៀងការងាររបស់វេទិកាចរចាអន្តរជាតិ។ ពួកគេបាននិយាយថា ការសម្រេចនេះទទួលស្គាល់ហានិភ័យដែលនៅបន្តនិងដ៏សំខាន់ចំពោះអាយុជីវិត និងស្ថានភាពដែលកំពុងវិវត្តយ៉ាងឆាប់រហ័សនៅក្នុងតំបន់។ អង្គការសមុទ្រអន្តរជាតិរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីចុងខែមិថុនាថា នាវិកប្រហែល ១១.០០០នាក់បានជាប់ខ្លួននៅលើនាវាពាណិជ្ជកម្មប្រហែល៦០០គ្រឿងនៅច្រកសមុទ្រ Hormuz។ នាវិកប្រហែល២.៥០០នាក់ និងនាវាប្រហែល១១៥គ្រឿង ត្រូវបានជម្លៀសចេញក្នុងរយៈពេលបីថ្ងៃមុនពេលការវាយប្រហារលើនាវានៅក្នុងតំបន់នោះ ដែលបានបញ្ឈប់ប្រតិបត្តិការ។

មនុស្សជាង៩០០នាក់ ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលតវ៉ាប្រឆាំងជនអន្តោប្រវេសន៍នៅអាហ្វ្រិកខាងត្បូង

2026/07/02 06:57:04 pm        43
នគរបាលប្រទេសអាហ្វ្រិកខាងត្បូង បានចាប់ខ្លួនមនុស្សជាង៩០០នាក់ក្នុងអំឡុងពេលតវ៉ាប្រឆាំងជនអន្តោប្រវេសននៅទូទាំងប្រទេស ដែលភាគច្រើនជាបាតុកម្មដោយសន្តិវិធី ប៉ុន្តែពេលខ្លះបានប្រែក្លាយទៅជាអំពើហិង្សាដោយហាងនានាត្រូវបានគេចូលលួច នេះបើយោងតាមការលើកឡើងរបស់នគរបាល កាលពីថ្ងៃពុធ។ ស្នងការរងនគរបាលជាតិ លោក Tebello Mosikili បាននិយាយទៅក្នុងសន្និសីទសារព័ត៌មានថា ក្នុងចំណោមការដង្ហែរក្បួនចំនួន១២០លើក មាន១០៨លើកជាការដង្ហែរក្បួនដោយសន្តិវិធី ខណៈ១២លើកត្រូវការអន្តរាគមន៍ពីនគរបាល ហើយហេតុផលសម្រាប់ការចាប់ខ្លួនទាំងនោះមានចាប់ពីការរំលោភលើអន្តោប្រវេសន៍ រហូតដល់អំពើហិង្សាសាធារណៈ និងការចូលលួចទំនិញ។ នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា មនុស្សម្នាក់ត្រូវបានបាញ់សម្លាប់កាលពីយប់ថ្ងៃអង្គារនៅក្នុងក្រុង Alexandra នៃទីក្រុង Johannesburg ជាកន្លែងដែលអ្នកស្រុកកំពុងចូលលួចក្នុងហាងលក់ទំនិញគ្រប់គ្រងដោយជនបរទេស។ កងកម្លាំងបន្ថែមរបស់នគរបាលត្រូវបានដាក់ពង្រាយនៅទូទាំងខេត្តចំនួនប្រាំក្នុងចំណោមខេត្តចំនួនប្រាំបួនរបស់ប្រទេសខណៈទាហានត្រូវបានបញ្ជូនទៅកាន់តំបន់ Hillbrow នៃទីក្រុង Johannesburg ជាកន្លែងដែលមនុស្សពីរនាក់បានរងរបួសក្នុងការបាញ់ប្រហារ។ បាតុកម្មកាលពីថ្ងៃអង្គារសប្តាហ៍នេះត្រូវបានរៀបចំឡើងដើម្បីសម្គាល់ពីថ្ងៃផុតកំណត់ ដែលចលនាប្រឆាំងអន្តោប្រវេសន៍ត្រូវកំណត់សម្រាប់ជនអន្តោប្រវេសន៍គ្មានឯកសារឲ្យចាកចេញពីប្រទេសអាហ្វ្រិកខាងត្បូង។ ការតវ៉ាបានធ្វើឡើងបន្ទាប់ពីភាពភាពវឹកវររយៈពេលជាច្រើនខែដែលបានធ្វើឲ្យមានការរិះគន់ពីអន្តរជាតិ ខណៈជនបរទេសត្រូវបានបណ្តេញចេញពីលំនៅឋានរបស់ពួកគេ និងបានឃើញអាជីវកម្មនិងទ្រព្យសម្បត្តិរបស់ជនបរទេសត្រូវបានបំផ្លាញ។

តើអ៊ីស្រាអែល កំពុងបំផ្លាញអនុស្សរណៈនៃការយោគយល់រវាងអាមេរិកនិងអ៊ីរ៉ង់ដែរឬទេ ដោយការបន្តនៅលីបង់?

2026/07/02 06:54:42 pm        63
ខណៈចុះទៅពិនិត្យកងទ័ពនៅភាគខាងត្បូងប្រទេសលីបង់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា យោធានឹងមិនចាកចេញពីតំបន់នៅប្រទេសលីបង់នេះទេ ដរាបណាក្រុមប្រដាប់អាវុធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់នៅតែជា «ការគំរាមកំហែង» ដល់ប្រទេសជាតិរបស់លោក។ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz ក៏បាននិយាយផងដែរថា យោធាអ៊ីស្រាអែលនឹងមិនដកថយសូម្បីតែ «មួយមីលីម៉ែត្រ» រហូតដល់ក្រុមហេបូឡាត្រូវបានដកហូតអាវុធ។ ប៉ុន្តែជំហររបស់អ៊ីស្រាអែលបែបនេះ គឺផ្ទុយស្រឡះពីប្រការទីមួយនៃអនុស្សរណៈនៃការយោគយល់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ (MoU) ដែលចែងអំពីការបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ និងជាអចិន្ត្រៃយ៍នៅគ្រប់ផ្នែករួមទាំងនៅក្នុងប្រទេសលីបង់ ជាកន្លែងដែលកងកម្លាំងអ៊ីស្រាអែលបានចូលកាន់កាប់ប្រហែលមួយភាគប្រាំរបស់ប្រទេសចាប់តាំងពីដើមខែមីនា។ ប្រការនោះ ត្រូវបានលុបចោលដោយកិច្ចព្រមព្រៀងក្របខ័ណ្ឌដាច់ដោយឡែករវាងអ៊ីស្រាអែលនិងរដ្ឋាភិបាលលីបង់ ដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិកដែលមិនតម្រូវឱ្យកងកម្លាំងអ៊ីស្រាអែលចាកចេញពីភាគខាងត្បូងប្រទេសលីបង់ ឬបញ្ឈប់ការវាយប្រហារ ជាកិច្ចព្រមព្រៀងដែលក្រុមហេសបូឡាបានថ្កោលទោស។ លទ្ធផលនេះ គឺការដាក់ពង្រាយវត្តមានយោធារបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ ទោះបីជាការវាយប្រហារបានធូរស្រាលដើម្បីបញ្ចៀសការផ្ទុះជម្លោះដោយផ្ទាល់ជាមួយអ៊ីរ៉ង់ក៏ដោយ។

មនុស្សមួយចំនួនស្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី នៅរដ្ឋធានីគីវ ក្រោយអ៊ុយក្រែនចេញការព្រមាន

2026/07/02 06:41:16 pm        70
កងកម្លាំងរុស្ស៊ី បានវាយប្រហារពេញមួយយប់លើរដ្ឋធានី គីវ (Kyiv) របសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់និងជាង៣០នាក់រងរបួស ខណៈយានដ្រូន និងមីស៊ីលបានវាយប្រហារលើអគារលំនៅឋាន ហើយសណ្ឋាគារមួយត្រូវបានឆេះ។ លោកប្រធានាធិបតី Volodymyr Zelenskyy ដែលបានព្រមានមុននោះពីលទ្ធភាពនៃការវាយប្រហារទាំងយប់និងទ្រង់ទ្រាយធំ បាននិយាយថា រូបលោកកំពុងកាត់បន្ថយរយៈពេលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានីឌុយប្លាំង (Dublin) សម្រាប់ការចាប់ផ្ដើមអាណត្តិ៦ខែរបស់ប្រទេសអៀរឡង់ ក្នុងតំណែងជាប្រធានប្ដូរវេន របស់សហភាពអឺរ៉ុប ។ លោក Tymur Tkachenko ប្រធានរដ្ឋបាលយោធានៃរដ្ឋធានីនេះ បាននិយាយថា មនុស្សប្រាំបីនាក់បានស្លាប់ ដោយមានទីតាំងប្រហែលជាង៣០កន្លែងនៅទូទាំងរដ្ឋធានី រងការខូចខាតក្នុងការវាយប្រហារនេះហើយលោកមិនបានពន្យល់លម្អិតទេ។ លោក Vitali Klitschko អភិបាលរដ្ឋធានីគីវ ដែលបានសរសេរនៅលើ Telegram បាននិយាយថា ដោយឡែក មនុស្ស ៣៤ នាក់ទៀតបានរងរបួស ដោយបន្ថែមថា ក្នុងចំណោមការខូចខាត ជាន់ទីមួយដល់ទីប្រាំមួយនៃអគារអាផាតមិនមួយ បានដួលរលំបន្ទាប់ពីការវាយប្រហារដោយផ្ទាល់។ វីដេអូរបស់សារព័ត៌មាន Reuters បង្ហាញពីសេវាសង្គ្រោះបន្ទាន់កំពុងធ្វើការនៅលើគំនរបាក់បែកនៃអគារដែលធ្លាប់ជាអគារកម្ពស់ប្រាំបួនជាន់ នៅពេលដែលព្រះអាទិត្យចាប់ផ្តើមរះលើរដ្ឋធានីគីវ។ នៅក្នុងការបង្ហោះមុននេះ លោក Klitschko បាននិយាយថា អ្នករងរបួសរួមមានគ្រូពេទ្យសង្គ្រោះបន្ទាន់ និងអ្នកបើកបរនៅស្ថានីយរថយន្តសង្គ្រោះបន្ទាន់ ហើយមនុស្សមួយចំនួននៅតែជាប់ក្នុងអគារលំនៅឋានដែលរងការបំផ្លិចបំផ្លាញ៕

ចិនជំរុញឱ្យអាមេរិក ដោះស្រាយបញ្ហាតៃវ៉ាន់«ដោយប្រុងប្រយ័ត្នបំផុត»ក្នុងជំនួបតាមទូរស័ព្ទរវាងលោកWang Yi -Rubio

2026/07/02 06:07:12 pm        58
ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃពុធ ១ កក្កដា សប្ដាហ៍នេះ ថាប្រមុខការទូតចិន លោក វ៉ាង យី (Wang Yi )បានជំរុញឱ្យអាមេរិកដោះស្រាយបញ្ហាទាក់ទងកោះតៃវ៉ាន់ «ដោយប្រុងប្រយ័ត្នបំផុត» ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio )កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ យោងតាមសេចក្តីសង្ខេបផ្លូវការរបស់ចិននៃការសន្ទនាតាមទូរស័ព្ទ លោក វ៉ាង និយាយថា ការផ្លាស់ប្តូរបន្តិចបន្តួចលើបញ្ហាតៃវ៉ាន់អាចប៉ះពាល់ដល់ស្ថានភាពទាំងមូលដោយបន្ថែមថា ចិន និងសហរដ្ឋអាមេរិកគួរតែធ្វើការដើម្បីគ្រប់គ្រងហានិភ័យគ្រប់ប្រភេទ ។ ជំនួបតាមទូរស័ព្ទនេះបានកើតឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលពាក់កណ្តាលខែឧសភារវាងប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីអាមេរិក លោក Donald Trump នៅទីក្រុងប៉េកាំង ជាទីដែលលោក Xi បានប្រាប់លោក Trump ថា ការគ្រប់គ្រងការខ្វែងគំនិតគ្នារបស់ប្រទេសទាំងពីរលើបញ្ហាកោះតៃវ៉ាន់មិនបានត្រឹមត្រូវ អាចរុញច្រានទំនាក់ទំនងចិន-អាមេរិក ធ្លាក់ចូលក្នុង «ទីដ៏គ្រោះថ្នាក់បំផុត»។ ទីក្រុងប៉េកាំងអះអាងថាកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យនេះជាទឹកដីរបស់ខ្លួន ហើយ ពុំច្រានចោលការប្រើប្រាស់កម្លាំងយោធាដើម្បីវាយក្រសោបមកដាក់ក្រោមការគ្រប់គ្រងឡើយ។ ក្រុងតៃប៉ិ បដិសេធការអះអាងរបស់ទីក្រុងប៉េកាំង ហើយសហរដ្ឋអាមេរិកត្រូវបានចងភ្ជាប់ដោយច្បាប់ដើម្បីផ្តល់មធ្យោបាយដល់ក្រុងតៃប៉ិក្នុងការការពារខ្លួន។ លោក Wang បាននិយាយថា សហរដ្ឋអាមេរិក និងចិនគួរតែធ្វើការដើម្បីកសាង «ទំនាក់ទំនងបែបស្ថាបនា និងមានស្ថិរភាពជាយុទ្ធសាស្ត្រ ហើយភាគីទាំងពីរគួរតែលុបបំបាត់ការរំខាន ជម្នះឧបសគ្គ និងបន្តដើរតាមទិសដៅត្រឹមត្រូវនេះយ៉ាងរឹងមាំ»។ ក្រសួងការបរទេសចិនបាននិយាយថា លោក Wang និងលោក Rubio បានយល់ព្រម «បន្តរក្សាការទំនាក់ទំនងតាមរបៀបដែលអាចបត់បែនបាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] បងប្អូនជនជាតិរុស្ស៊ី ដែលបាត់ខ្លួនត្រូវបានរកឃើញស្លាប់ក្នុងប្រទេសថៃ ដោយជនសង្ស័យសារភាពថាបានប្លន់សម្លាប់
08/03/2026 08:08 AM
បងប្អូនជនជាតិរុស្ស៊ីដែលបាត់ខ្លួនត្រូវបានគេរកឃើញស្លាប់នៅក្នុងប្រទេសថៃ ដោយជនសង្ស័យសារភាពថាបានប្លន់សម្លាប់
08/03/2026 07:08 AM
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM