ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីលីបង់លើកឡើងអំពីការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌ ដើម្បីបញ្ចប់ជម្លោះជាមួយអ៊ីស្រាអែល

2026/07/21 01:32:58 am        75
ការិយាល័យប្រធានាធិបតីលីបង់បាននិយាយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងវ៉ាស៊ីនតោនថា ប្រធានាធិបតីលីបង់ លោក Joseph Aoun បានយល់ព្រមជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio លើជំហានឆ្ពោះទៅរកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីស្រាអែល។ សេចក្តីថ្លែងការណ៍នោះ បាននិយាយថា៖«លោកប្រធានាធិបតី Aoun បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកសម្រាប់ការលើកកម្ពស់វឌ្ឍនភាពនៅក្នុងកិច្ចចរចា ហើយបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងក្របខណ្ឌដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែមិថុនា គឺត្រូវបានរៀបចំឡើង ដើម្បីបញ្ចប់ជម្លោះជាមួយអ៊ីស្រាអែល»។យោងតាមលោកប្រធានាធិបតីលីបង់ ការអនុវត្តកិច្ចព្រមព្រៀង នឹងចាប់ផ្តើមជាមួយនឹងការដកកងទ័ពអ៊ីស្រាអែលចេញពីភាគខាងត្បូងប្រទេសលីបង់ ជាកន្លែងដែល «តំបន់សាកល្បង» ដំបូងដែលគ្រប់គ្រងដោយលីបង់ នឹងត្រូវបានបង្កើតឡើង។ការិយាល័យរបស់លោក Aoun បាននិយាយថា៖«លោកបានស្នើសុំឲ្យលោករដ្ឋមន្ត្រីការបរទេសអាមេរិក «បង្កើនការគាំទ្រដល់កងទ័ពលីបង់ និងរចនាសម្ព័ន្ធអនុវត្តច្បាប់ ព្រមទាំងលើកទឹកចិត្តដល់ការវិនិយោគរបស់អាមេរិកទៅលើវិស័យសេដ្ឋកិច្ចផ្សេងៗ ជាពិសេសលើថាមពល ទូរគមនាគមន៍ និងដឹកជញ្ជូន»៕

ក្រសួងសុខាភិបាល៖ កងកម្លាំងអ៊ីស្រាអែលបានសម្លាប់បុរសប៉ាឡេស្ទីន ២ នក់ អំឡុងការវាយប្រហាររបស់អ្នកតាំងលំនៅឋាន

2026/07/21 01:30:23 am        72
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយនៅថ្ងៃចន្ទនេះថា កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់បុរសប៉ាឡេស្ទីនពីរនាក់ នៅពេលដែលក្រុមអ្នកតាំងទីលំនៅអ៊ីស្រាអែល បានវាយប្រហារភូមិមួយ នៅក្នុងតំបន់ វេសបែង (West Bank) ពេញមួយយប់។យោធាបាននិយាយថា កងទ័ពរបស់ខ្លួន បានបើកការបាញ់ប្រហារ បន្ទាប់ពីប្រជាជនប៉ាឡេស្ទីន បានគប់ដុំថ្មទៅលើពួកគេ។ក្រសួងដែលមានមូលដ្ឋាននៅទីក្រុងរ៉ាម៉ាឡា បានកំណត់អត្តសញ្ញាណអ្នកទាំងពីរថា ជា Odeh Abdul Rahim Odeh Farakhna អាយុ ៥៣ឆ្នាំ និង Ahmad Adel Rashid Abu Mkhou អាយុ ២៦ ឆ្នាំ។ក្រសួងបានបន្ថែមថា៖«ពួកគេត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែលនៅក្នុងទីក្រុង Deir Jarir»។នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ សមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយថា ក្រុមរបស់ខ្លួន បានជម្លៀសមនុស្សម្នាក់ទៀតដែលរងរបួស អំឡុងពេលវាយប្រហារដោយអ្នកតាំងលំនៅឋាន លើទីក្រុងនេះ នាយប់ថ្ងៃអាទិត្យ៕

ប្រទេសស៊ីរីកំពុងរុះរើប្រព័ន្ធសន្តិសុខរបស់ខ្លួន ខណៈរងសម្ពាធនយោបាយនិងសេដ្ឋកិច្ចកាន់តែខ្លាំងឡើង

2026/07/21 01:25:31 am        66
យោងតាមលោក Ismat al-Absi អ្នកវិភាគផ្នែកសន្តិសុខ និងកិច្ចការយុទ្ធសាស្ត្ររបស់ស៊ីរី ការតែងតាំង មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខជាបន្តបន្ទាប់យ៉ាងទូលំទូលាយ ដែលត្រូវបានប្រកាសដោយប្រធានាធិបតីស៊ីរី Ahmed al-Sharaa កាលពីថ្ងៃអាទិត្យ គឺជាការរៀបចំរចនាសម្ព័ន្ធឡើងវិញជាមូលដ្ឋាននៃប្រព័ន្ធសន្តិសុខរបស់ប្រទេសនេះ។ ការរុះរើនេះ ត្រូវបានជំរុញដោយទាំងក្តីបារម្ភអំពីសន្តិសុខក្នុងស្រុក និងសម្ពាធនយោបាយ ព្រមទាំងសេដ្ឋកិច្ចដែលកាន់តែកើនឡើងពីបរទេស។ថ្លែងទៅកាន់សារព័ត៌មាន Asharq Al-Awsat លោក al-Absi បាននិយាយថា ការតែងតាំងនេះ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងច្បាស់លាស់មួយ ដើម្បីបង្រួបបង្រួមអំណាចសន្តិសុខនៅក្នុងដៃរបស់លោក al-Sharaa និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anas Khattab ដោយដាក់ទាំងសន្តិសុខសាធារណៈ រួមទាំងការងារនគរបាល និងសន្តិសុខផ្ទៃក្នុង និងសន្តិសុខជាតិ ឲ្យស្ថិតនៅក្រោមបញ្ជាការតែមួយ។លោក al-Absi បាននិយាយថា ការរុះរើរចនាសម្ព័ន្ធនេះ បានបញ្ចប់ជាក់ស្តែងនូវការបែងចែកផ្នែកស្ថាប័ន និងការប្រជែងគ្នាដែលអាចកើតមានរវាងក្រសួងមហាផ្ទៃ និងស្ថាប័នស៊ើបការណ៍ ដោយធ្វើឲ្យលោក Khattab ក្លាយជាអ្នកមានអំណាចតែម្នាក់ ដែលត្រួតពិនិត្យការសម្រេចចិត្តទាំងផ្នែកសន្តិសុខយុទ្ធសាស្ត្រ និងប្រតិបត្តិការ។លោក Hussein al-Salama នឹងទទួលតួនាទីជាអ្នកប្រតិបត្តិ ដែលរាយការណ៍ដោយផ្ទាល់ទៅលោក Khattab លើកិច្ចការសន្តិសុខជាតិ ខណៈដែលអគ្គនាយកដ្ឋានស៊ើបការណ៍ទូទៅ នឹងត្រូវដឹកនាំដោយលោក Abdul Qader Tahan នៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងតែមួយ៕

មនុស្សរាប់សិបនាក់ត្រូវបារម្ភថាស្លាប់ បន្ទាប់ពីនាវាចម្លងដឹកអ្នកដំណើរ១៣៣ នាក់លិចនៅឆ្នេរសមុទ្រហ្គីយ៉ាណា

2026/07/21 12:10:55 am        74
មនុស្សរាប់សិបនាក់ ត្រូវគេបារម្ភថាបានស្លាប់ បន្ទាប់ពីនាវាចម្លងដឹកមនុស្ស ១៣៣ នាក់លិចនៅឆ្នេរសមុទ្រ ហ្គីយ៉ាណា (Guyana) កាលពីយប់ថ្ងៃសៅរ៍ ១៨ កក្កដា ដោយក្រុមអាជ្ញាធរបានបង្ហាញថា បញ្ជីអ្នកដំណើរមិនត្រឹមត្រូវ និងការប្រើប្រាស់គ្រឿងញៀនដោយក្រុមនាវិកអាចរួមចំណែកដល់ស្ថានភាពនេះ។គ្មានអ្នករស់រានមានជីវិតត្រូវបានរកឃើញទេចាប់តាំងពីរសៀលថ្ងៃអាទិត្យ ១៩ កក្កដា នៅពេលដែលក្រុមអាជ្ញាធរហ្គីយ៉ាណា បានប្រកាសថា ពួកគេបានជួយសង្គ្រោះមនុស្ស ៦៧ នាក់ រួមទាំងកុមារ ១៥ នាក់។លោក Mark Phillips នាយករដ្ឋមន្ត្រី ហ្គីយ៉ាណា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ធ្វើឡើងកាលពីថ្ងៃអាទិត្យថា នៅម៉ោងប្រហែល ១១ យប់ ប៉មត្រួតពិនិត្យ Timehri បានទទួលសញ្ញាអាសន្នពីនាវា។ ក្នុងពេលជាមួយគ្នានេះ សារសំឡេងក៏ត្រូវបានទទួលពីបុគ្គលជាច្រើននាក់នៅលើនាវាដែលហាក់ដូចជាស្ថិតក្នុងស្ថានភាពអាសន្នផងដែរ។លោក Bishop Juan Edghill រដ្ឋមន្ត្រីក្រសួងសាធារណការ បាននិយាយថា ការឆ្លើយតបដំបូងត្រូវបានរារាំងដោយភាពងងឹត និងកង្វះនាវាមានម៉ាស៊ីនស្កេនដែលអាចស្វែងរកអ្នករស់រានមានជីវិត ដោយធ្វើឱ្យក្រុមអ្នកជួយសង្គ្រោះពឹងផ្អែកលើការមើលឃើញនឹងភ្នែក និងសំឡេង។ក្រុមអាជ្ញាធរក៏បានពង្រីកតំបន់ស្វែងរកដល់ ១.០៤០ គីឡូម៉ែត្រក្រឡា ពី ៤០០ គីឡូម៉ែត្រក្រឡាផងដែរ៕

ក្រុមហេសបូឡាបានរៀបចំពិធីបុណ្យសពដ៏ធំមួយសម្រាប់យុទ្ធជនរាប់សិបនាក់ នៅភាគខាងត្បូងលីបង់

2026/07/21 12:08:25 am        74
ក្រុមហេសបូឡាបានរៀបចំពិធីបុណ្យសពដ៏ធំមួយសម្រាប់មនុស្សរាប់សិបនាក់ ដែលភាគច្រើនជាយុទ្ធជន ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នាថ្មីៗ ជាមួយអ៊ីស្រាអែល នៅទីក្រុង Majdal Selm ភាគខាងត្បូងប្រទេសលីបង់។ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មិនបានបង្ហាញពីចំនួនយុទ្ធជនដែលខ្លួនបានបាត់បង់នៅក្នុងសង្គ្រាមចុងក្រោយនេះទេ។ប៉ុន្តែខ្លួនបានរៀបចំពិធីបុណ្យសពជាច្រើនក្នុងអំឡុងពេលស្ងប់ស្ងាត់នៃការប្រយុទ្ធគ្នានាពេលបច្ចុប្បន្ន ដែលបានកើតឡើង បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MoU) រវាងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ នៅថ្ងៃទី ១៧ ខែមិថុនា។នៅក្នុងភូមិដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនោះ ក្រុមហេសបូឡាបានបញ្ចុះសពមនុស្ស ៤៤នាក់ ក្នុងនោះយុទ្ធជន ៣៩នាក់ និងជនស៊ីវិល ៤នាក់ ត្រូវបានគេនិយាយថា ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការរបស់អ៊ីស្រាអែល និងបុរសម្នាក់ ដែលបានស្លាប់ដោយសារជំងឺរបស់ខ្លួន៕

អ៊ីរ៉ង់៖ ការផ្លាស់ប្តូរផ្នែកការទូតជាមួយសហរដ្ឋអាមេរិកនៅតែបន្តតាមរយៈអ្នកសម្របសម្រួល

2026/07/21 12:06:08 am        68
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei និយាយថា សារពីសហរដ្ឋអាមេរិកត្រូវបានចែករំលែកកាលពីពេលថ្មីៗនេះជាមួយទីក្រុងតេអេរ៉ង់តាមរយៈអន្តរការី ទោះបីជាការប្រយុទ្ធគ្នានៅបន្តក៏ដោយ។អ្នកនាំពាក្យក្រសួងការបរទេសរូបនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងតេអេរ៉ង់ថា «យើងត្រូវបានអ្នកសម្របសម្រួលជូនដំណឹង។ យើងបានទទួលសារ ដោយពុំមានការរៀបរាប់លម្អិតនោះទេ ប៉ុន្តែចំណុចសំខាន់គឺថា រចនាសម្ព័ន្ធការទូតមានភាពសកម្មក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយគំនិតត្រូវបានបង្ហាញមកយើងដោយអ្នកសម្របសម្រួល»។លោក Baghaei និយាយថា ការទទួលខុសត្រូវចំពោះការកើនឡើងថ្មីៗនេះ ស្ថិតនៅលើសហរដ្ឋអាមេរិក។ យើងបានសង្កត់ធ្ងន់ដដែលៗថា យើងពុំមានអរិភាពចំពោះប្រទេសណាមួយឡើយនៅក្នុងតំបន់ ប៉ុន្តែយើងរំពឹងថាពួកគេនឹងបំពេញកាតព្វកិច្ច និងមិនអនុញ្ញាតឱ្យមានការវាយប្រហារលើប្រទេសអ៊ីរ៉ង់ពីទឹកដីរបស់ពួកគេនោះទេ។ លោកបាននិយាយបន្ថែមថា ដរាបណាឧក្រិដ្ឋកម្មទាំងនេះនៅតែបន្ត កងកម្លាំងប្រដាប់អាវុធរបស់យើង នឹងឆ្លើយតបទៅនឹងការវាយប្រហារនោះ។

MIIT៖ចិនមានមនុស្សយន្តរាងដូចមនុស្សជាង ៤០០ម៉ូដែល គ្របដណ្តប់ជាងពាក់កណ្តាលនៃការផ្គត់ផ្គង់ពិភពលោក

2026/07/20 11:12:34 pm        70
ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ចិន (MIIT) បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ផលិតផលមនុស្សយន្តរាងដូចមនុស្សរបស់ចិន មានចំនួនលើសពីពាក់កណ្តាលនៃចំនួនសរុបទូទាំងពិភពលោក ខណៈឧស្សាហកម្មមនុស្សយន្តឆ្លាតវៃរបស់ប្រទេសនេះ កំពុងពន្លឿនការអភិវឌ្ឍយ៉ាងឆាប់រហ័ស។យោងតាមក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន ក្នុងវិស័យមនុស្សយន្តឆ្លាតវៃ មនុស្សយន្តជើង ៤ ដែលផលិតដោយប្រទេសចិន មានចំណែកជិត ៧០ ភាគរយនៃការលក់ទូទាំងពិភពលោក។ ជាមួយគ្នានេះ ចិនបានអភិវឌ្ឍម៉ូដែលមនុស្សយន្តរាងដូចមនុស្ស (ផលិតផលពេញលេញ) ច្រើនជាង ៤០០ ម៉ូដែល ដែលលើសពីពាក់កណ្តាលនៃចំនួនសរុបទូទាំងពិភពលោក។ក្រៅពីវិស័យមនុស្សយន្ត ឧស្សាហកម្មចិនមួយចំនួនទៀតដែលមានសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ក៏បានពន្លឿនការរីកចម្រើនរបស់ខ្លួនផងដែរ។ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ សហគ្រាសធំៗជាច្រើន បានចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយអត្រាលើស ៣០%។ លើសពីនេះ ម៉ូដែល AI ខ្នាតធំដែលបើកចំហប្រភពកូដ ក៏ទទួលបានការពេញនិយមយ៉ាងខ្លាំង ដោយមានការទាញយកសរុបលើសពី ១០ ពាន់លានដង នៅទូទាំងពិភពលោក៕

អភិបាលក្រុង៖ យានដ្រូនជាង ៤០០គ្រឿងបានកំណត់គោលដៅតំបន់មូស្គូ ដែលភាគច្រើនត្រូវបានកម្ទេចចោល

2026/07/20 11:09:22 pm        60
អភិបាលក្រុងនៃរដ្ឋធានីរុស្ស៊ីបាននិយាយនៅពីថ្ងៃចន្ទនេះ យានដ្រូនជាង ៤០០គ្រឿង បានកំណត់គោលដៅលើតំបន់មូស្គូ ពេញមួយយប់ ដោយបន្ថែមថា ភាគច្រើននៃពួកវា ត្រូវបានស្ទាក់ចាប់។លោក Sergei Sobyanin បានសរសេរនៅលើវេទិកា MAX ដែលគាំទ្រដោយរដ្ឋថា៖«ចាប់ពីម៉ោង ៨:៣០ យប់ (ម៉ោង ១៧:៣០ ម៉ោងសកល) រហូតដល់ម៉ោង ៥:០០ ព្រឹក យានដ្រូនរបស់សត្រូវជាង ៤០០ គ្រឿង កំពុងហោះហើរក្នុងទិសដៅនៃតំបន់មូស្គូ។ ភាគច្រើនត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងការពារដែនអាកាសនៅចម្ងាយឆ្ងាយ មុនពេលទៅដល់គោលដៅ។ ដ្រូនចំនួន ៨៥គ្រឿង ត្រូវបានបំផ្លាញចោល នៅពេលចូលទៅជិតទីក្រុងមូស្គូ»។ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុងគីវបានបង្កើនការវាយប្រហាររបស់ខ្លួនលើទឹកដីរុស្ស៊ី ដោយពណ៌នាថាវា ជាការសងសឹកចំពោះការវាយលុកដ៏ខ្លាំងក្លាជាង ៤ឆ្នាំ ប្រឆាំងនឹងទឹកដីរបស់ខ្លួន។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីបានរាយការណ៍ដាច់ដោយឡែកពីគ្នានៅថ្ងៃចន្ទនេះថា មនុស្ស៦នាក់ ក្នុងនោះមានជនបរទេសបីនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសាររបួសពីការផ្ទុះនៅក្នុងតំបន់មូស្គូ៕

ក្រសួងការបរទេសថ្កោលទោសចំពោះការបិទសាលារៀនទួរគីចំនួន ៨ នៅក្នុងប្រទេសក្រិក

2026/07/20 11:07:10 pm        59
ក្រសួងការបរទេសទួរគីកាលពីថ្ងៃអាទិត្យបានថ្កោលទោសចំពោះការសម្រេចចិត្តរបស់ប្រទេសក្រិក ក្នុងការបិទសាលារៀនចំនួន ៨ ដែលផ្តល់សេវាកម្មដល់ជនជាតិភាគតិចនិយាយភាសាទួរគី នៅក្នុងប្រទេសនេះ ដោយចោទប្រកាន់ប្រទេសជិតខាងរបស់ខ្លួនថា មានការរើសអើង។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានថ្កោលទោសចំពោះការអនុវត្តជាប្រព័ន្ធ ដែលមានគោលបំណងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិទទួលបានការអប់រំរបស់ជនជាតិភាគតិចទួរគី នៅក្នុងតំបន់ Thrace ភាគខាងលិច។ក្រសួងបានបន្ថែមថា៖«យើងសូមអំពាវនាវម្តងទៀតដល់ប្រទេសក្រិកឲ្យធ្វើសកម្មភាពស្របតាមកាតព្វកិច្ចកិច្ចសន្យារបស់ខ្លួនទាក់ទងនឹងសិទ្ធិជនជាតិភាគតិច និងសិទ្ធិជាមូលដ្ឋានរបស់ពួកគេ»។ចំនួនសាលារៀនភាសាទួរគីដែលនៅសេសសល់នៅភាគឦសាននៃតំបន់ Thrace ជិតព្រំដែនរវាងប្រទេសទាំងពីរ ឥឡូវនេះ មានចំនួន ៧៦។អាជ្ញាធរក្រិកបាននិយាយថា ពួកគេកំពុងបិទសាលារៀន មិនមែនតែនៅក្នុងតំបន់និយាយភាសាទួរគីនោះទេ ដោយសារចំនួនសិស្ស ថយចុះ៕

សេដ្ឋកិច្ចប៉ាឡេស្ទីន កំពុងជួបការលំបាក ខណៈធនគារនៅតំបន់វេសបែងឈប់ទទួលយកក្រដាសប្រាក់ និងកាក់

2026/07/20 11:04:59 pm        63
អតិថិជននៅស្ថានីយប្រេងឥន្ធនៈម្នាក់ បានដកក្រដាសប្រាក់មួយបាច់ចេញមក ដើម្បីបង់ថ្លៃចាក់ប្រេងពេញធុង។ បុគ្គលិកបង់ប្រាក់បានបដិសេធមិនទទួលលុយនោះ ដោយពន្យល់ថា ធនាគាររបស់ស្ថានីយនេះ បានឈប់ទទួលយកក្រដាសប្រាក់ និងកាក់សម្រាប់ដាក់ចូលគណនី ដោយសារព្រោះធនាគារនេះ មានសាច់ប្រាក់ច្រើនលើសលប់រួចទៅហើយ។នៅតាមទីកន្លែងភាគច្រើន សាច់ប្រាក់គឺជារឿងសំខាន់បំផុត។ ប៉ុន្តែនៅតំបន់វេសបែង (West Bank) ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ការមានសាច់ប្រាក់ច្រើនពេក កំពុងធ្វើឲ្យប្រព័ន្ធរស់នៅប្រចាំថ្ងៃជាប់ គាំង។ ប្រព័ន្ធធនាគារប៉ាឡេស្ទីនមានប្រាក់សេកែលអ៊ីស្រាអែល (Israeli shekels) ច្រើនជាងសមត្ថភាពដែលខ្លួនអាចគ្រប់គ្រងបាន។ ជាលទ្ធផល ក្រដាសប្រាក់ គឺកាន់តែពិបាកសម្រាប់ប្រជាពលរដ្ឋ ក្នុងការចំណាយ និងសម្រាប់អាជីវកម្ម ក្នុងការដាក់ចូលគណនីធនាគាររបស់ពួកគេ។សាច់ប្រាក់ច្រើនលើសលប់នេះ កើតចេញពីជម្លោះរវាងធនាគារកណ្ដាលអ៊ីស្រាអែល (Bank of Israel) និងអាជ្ញាធររូបិយវត្ថុប៉ាឡេស្ទីន ដែលជាអ្នកត្រួតពិនិត្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុរបស់ប៉ាឡេស្ទីន។ អ៊ីស្រាអែលបានកំណត់បរិមាណរូបិយប័ណ្ណជាក់ស្តែង (សាច់ប្រាក់ក្រដាស និងកាក់) ដែលខ្លួនទទួលយកត្រឡប់ពីតំបន់វេសបែង។ មន្ត្រីប៉ាឡេស្ទីននិយាយថា កម្រិតកំណត់នេះ មិនបានកើនតាមការរីកចម្រើនសេដ្ឋកិច្ចទេ ហើយជាវិធានការមួយដែលត្រូវបានប្រើ ដើម្បីរក្សាតំបន់នេះឲ្យស្ថិតក្នុងស្ថានភាពវិបត្តិ សេដ្ឋកិច្ច។មិនដូចនៅតំបន់ហ្កាហ្សា ជាកន្លែងដែលការបិទផ្លូវស្ទើរតែទាំងស្រុងអស់រយៈពេលជាច្រើនឆ្នាំ បានបណ្តាលឲ្យមានការខ្វះខាតសាច់ប្រាក់ ធនាគារនានានៅតំបន់វេសបែង កំពុងអស់កន្លែងសុវត្ថិភាពសម្រាប់រក្សាទុកសាច់ប្រាក់សេកែលដ៏ច្រើនលើសលប់។ ដោយសារធនាគារអ៊ីស្រាអែលបដិសេធមិនទទួលយកក្រដាសប្រាក់ និងកាក់បន្ថែមទៀត ធនាគារពាណិជ្ជកម្មមិនអាចប្តូរប្រាក់ទៅជាសមតុល្យអេឡិចត្រូនិកដើម្បីបង់ប្រាក់ឲ្យអ្នកផ្គត់ផ្គង់ ឬដំណើរការផ្ទេរប្រាក់ក្នុងនាមអតិថិជនរបស់ពួកគេបានទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM