ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម

ព័ត៌មានអន្តរជាតិ

លោក Trump៖ ការវាយប្រហារចុងក្រោយបំផុតលើអ៊ីរ៉ង់ជាការរម្លឹកដល់បុគ្គលិកយោធាអាមេរិកស្លាប់នៅហ្ស៊កដានី និងអ៊ីរ៉ាក់

2026/07/20 06:21:04 pm        82
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ ១៩ ខែកក្កដា ថា ការវាយប្រហារលើអ៊ីរ៉ង់ ដែលជាការវាយប្រហារយប់ទីប្រាំបួនជាប់ៗគ្នា គឺជាការរម្លឹកដល់បុគ្គលិកយោធាអាមេរិកដែលត្រូវបានសម្លាប់នៅក្នុងប្រទេសហ្ស៊កដានី និងអ៊ីរ៉ាក់។ អ្នកស្លាប់ចុងក្រោយបំផុតគឺជាសមាជិកយោធាម្នាក់ដែលត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ ១៨ ខែកក្កដា នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ក្នុងអំឡុងពេលនៃការបំផ្ទុះគ្រាប់រំសេវមិនទាន់ផ្ទុះពីយានដ្រូនវាយប្រហាររបស់អ៊ីរ៉ង់ដែលត្រូវបានបាញ់ទម្លាក់។ កាលពីព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍នេះ យោធាអាមេរិកបាននិយាយថា បុគ្គលិកយោធាពីរនាក់បានស្លាប់នៅក្នុងប្រទេសហ្ស៊កដានី ហើយម្នាក់ទៀតបានបាត់ខ្លួន។ កាលពីថ្ងៃអាទិត្យ ទីបញ្ជាការកណ្តាលបាននិយាយថា សាកសពដែលមិនស្គាល់អត្តសញ្ញាណត្រូវបានរកឃើញនៅកន្លែងនៃការវាយប្រហារកាលពីថ្ងៃសុក្រ ហើយការពិនិត្យដើម្បីផ្ទៀងផ្ទាត់ពួកគេកំពុងដំណើរការ។ ការប្រកាសអំពីអ្នកស្លាប់ចុងក្រោយបំផុតបានធ្វើឱ្យចំនួនសរុបនៃបុគ្គលិកយោធាអាមេរិកដែលត្រូវបានសម្លាប់ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ឡើងដល់១៧ នាក់ ដោយមានជាង ៤២០នាក់ងផ្សេងទៀតរងរបួស៕

មនុស្សមួយចំនួនទៀតស្លាប់ក្នុងការវាយប្រហារដោយមីស៊ីលបាលីស្ទីករុស្ស៊ីលើទីក្រុងនានារបស់អ៊ុយក្រែន

2026/07/20 05:50:15 pm        69
ក្រុមមន្ត្រីបាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលបាលីស្ទីក និងយានដ្រូន ជាច្រើនលើកទៅលើប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំបីនាក់ និង មនុស្សរាប់សិបនាក់រងរបួស។មនុស្សបួននាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង Kharkiv ភាគឦសាន ហើយស្ត្រីចំណាស់ម្នាក់បានស្លាប់ក្នុងរដ្ឋធានី Kyiv។ មានអ្នកស្លាប់ពីរនាក់ទៀតនៅទីក្រុង Zaporizhzhia នៅភាគខាងត្បូង និងម្នាក់ក្នុងទីក្រុង Sumy នៅភាគឦសាន។ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា ការវាយឆ្មក់លើទីក្រុង Kyiv គឺជា ការវាយប្រហារដោយមីស៊ីលបាលីស្ទីកដ៏ធំបំផុតមួយ ចាប់តាំងពីរុស្ស៊ីបានបើកការលុកលុយទ្រង់ទ្រាយធំនៅឆ្នាំ២០២២។ទន្ទឹមនឹងនេះ អ៊ុយក្រែនបាននិយាយថា ខ្លួនបានវាយប្រហារនាវាដឹកប្រេងរបស់រុស្ស៊ីចំនួនបីគ្រឿងនៅក្នុងសមុទ្រខ្មៅ និងឃ្លាំងប្រេងចំនួនបីនៅក្នុងតំបន់ Stavropol ភាគខាងត្បូង។លោកថា ទាំងនោះជាគោលដៅដែលផ្តល់ហិរញ្ញប្បទានដល់ម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ី។ ទីតាំងមួយចំនួនក្នុងតំបន់ Kyiv ត្រូវបានវាយប្រហារពេញមួយយប់។ យោធាអ៊ុយក្រែនបាននិយាយថា ប្រព័ន្ធការពារដែនអាកាសក្នុងរដ្ឋធានីបានបាញ់ទម្លាក់មីស៊ីលចំនួន១៨ គ្រាប់ក្នុងចំណោម៤១ គ្រាប់។ ប្រព័ន្ធទាំងនោះក៏បានស្ទាក់ចាប់យានដ្រូនចំនួន ១០៨ គ្រឿងផងដែរ។ លោក Oleh Syniehubov ប្រធានតំបន់ Kharkiv បាននិយាយថា ស្ថានីយប្រៃសណីយ៍មួយកន្លែងនៅជាយក្រុងត្រូវបានវាយប្រហារ ដោយបុរសបួននាក់មានអាយុចន្លោះពី ២៤ ទៅ៦២ ឆ្នាំបានស្លាប់។ អ្នករងរបួសជាច្រើននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នៅក្នុងសារលើ Telegram លោក Zelenskyy បាននិយាយថា ក្នុងសប្តាហ៍មុន រុស្ស៊ីបានប្រើប្រាស់យានដ្រូនវាយប្រហារប្រហែល ១.៤៥០ គ្រឿង គ្រាប់បែកនាំផ្លូវជាង១.៦៤០ គ្រាប់ និងមីស៊ីលចំនួន ៩៩ គ្រាប់ ប្រភេទផ្សេងៗគ្នាប្រឆាំងនឹងអ៊ុយក្រែន៕

រដ្ឋមន្ត្រីអ៊ីស្រាអែល ចូលរួមដង្ហែក្បួនទៅតំបន់ហ្កាហ្សា ដើម្បីទាមទារការប្រគល់ការតាំងលំនៅឋានឡើងវិញ

2026/07/20 05:47:49 pm        54
សមាជិកគណៈរដ្ឋមន្ត្រី និងសមាជិកសភាអ៊ីស្រាអែល បានចូលរួមក្នុងការដង្ហែក្បួនឆ្ពោះទៅកាន់តំបន់ហ្កាហ្សា ដើម្បីអំពាវនាវឱ្យមានការសាងសង់ជាថ្មីនូវលំនៅឋានរបស់ពលរដ្ឋជ្វីហ្វនៅក្នុងដែនដីប៉ាឡេស្ទីនដែលត្រូវបានហ៊ុមព័ទ្ធ។ ការដង្ហែក្បួនកាលពីថ្ងៃអាទិត្យ បានប្រឆាំងទៅនឹងបទបញ្ជាយោធាដែលបានរឹតត្បិតផ្លូវរបស់ពួកគេជុំវិញការព្រួយបារម្ភថា អ្នកចូលរួមមួយចំនួនមានផែនការឆ្លងកាត់របងចូលទៅក្នុងដែនដីប៉ាឡេស្ទីនដែលត្រូវបានហ៊ុមព័ទ្ធ។ គណបក្ស Likud របស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ត្រូវបានចុះបញ្ជីក្នុងចំណោមអ្នកគាំទ្រនៃការប្រមូលផ្តុំ ទោះបីជាលោកទទូចថាតំបន់ហ្កាហ្សា នឹងមិនត្រូវបានតាំងលំនៅឋានថ្មីក៏ដោយ។ កាលពីពេលមុន កងទ័ពអ៊ីស្រាអែលបានកំណត់តំបន់ជុំវិញនោះជាតំបន់យោធាដែលត្រូវបិទ២៤ម៉ោង ដោយនិយាយថា វាមានន័យថាបញ្ឈប់អ្នកដើរក្បួនពីការឆ្លងកាត់ចូលទៅក្នុងតំបន់ហ្កាហ្សា។ ក្រុមអ្នកតាំងលំនៅឋានថ្មីដែលនៅពីក្រោយព្រឹត្តិការណ៍នេះ បានហៅថា «ការដង្ហែក្បួនមនុស្សរាប់ពាន់នាក់» និងបាននិយាយថាមានមនុស្សជាង១ម៉ឺននាក់ចូលរួម ទោះបីជារបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានប៉ាន់ប្រមាណថាហ្វូងមនុស្សមានត្រឹមតែពីរបីរយនាក់ប៉ុណ្ណោះ។ អ្នកដើរក្បួនមួយចំនួនបានដើរវាងប៉ុស្តិ៍ត្រួតពិនិត្យ ឆ្លងកាត់ជើងភ្នំនៅក្បែរនោះដើម្បីបានទៅដល់ព្រំដែនតំបន់ហ្កាហ្សា។ វីដេអូដែលបានផ្ទៀងផ្ទាត់ដោយអង្គភាពសារព័ត៌មាន Al Jazeera បានបង្ហាញ ប្រជាជនអ៊ីស្រាអែលរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅរបងព្រំដែន។

ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បង្កើនហានិភ័យមនុស្សធម៌នៅរដ្ឋឈូងសមុទ្រ

2026/07/20 05:26:00 pm        67
ជម្លោះទំនងជានឹងផ្លាស់ប្តូរពីគោលដៅយោធាទៅរកហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ហើយនោះជាការវិវឌ្ឍដ៏គ្រោះថ្នាក់។ យើងបានមើលឃើញស្ថានភាពស្រដៀងគ្នានេះកាលពីខែមីនា នៅពេលដែលប្រធានាធិបតីអាមេរិក បានគំរាមវាយប្រហារលើទីតាំងស៊ីវិលនៅទូទាំងប្រទេសអ៊ីរ៉ង់។ ទីក្រុងតេអេរ៉ង់ បានឆ្លើយតបដោយព្រមានថាខ្លួននឹងសងសឹកទៅលើទីតាំងរបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋឈូងសមុទ្រ ព្រោះមីស៊ីលរបស់អ៊ីរ៉ង់មិនអាចទៅដល់ដីគោកសហរដ្ឋអាមេរិកនោះទេ។ នោះបានបង្កើតភាពភ្ញាក់ផ្អើលនៅទូទាំងតំបន់ និងបានជំរុញឱ្យមានសម្ពាធនយោបាយយ៉ាងសំខាន់ដើម្បីការពារការគំរាមកំហែងពីការដែលត្រូវបានអនុវត្ត។ បច្ចុប្បន្ន ភាគីទាំងពីរទំនងជាកំពុងឈានទៅរកសេណារីយ៉ូដូចគ្នា។ សហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ពីការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈប្រទេសកូវ៉ែតនិយាយថា ការវាយប្រហាររបស់អ៊ីរ៉ង់បានវាយប្រហារលើរោងចក្រថាមពល ប្រេង និងរោងចក្រផលិតទឹក រួមទាំងរោងចក្របន្សាបទឹកប្រៃ។ នោះបង្កើនហានិភ័យនៃវិបត្តិមនុស្សធម៌ ពុំមែនគ្រាន់តែជាវិបត្តិសន្តិសុខប៉ុណ្ណោះទេ។ ប្រទេសកូវ៉ែតពឹងផ្អែកយ៉ាងខ្លាំងទៅលើការបន្សាបទឹកប្រៃសម្រាប់ការផ្គត់ផ្គង់ទឹករបស់ខ្លួន និងរោងចក្រស្រដៀងគ្នាដែលចាំបាច់នៅទូទាំងរដ្ឋឈូងសមុទ្រ។ ការខូចខាតជាបន្តបន្ទាប់ណាមួយចំពោះរោងចក្របន្សាបទឹកប្រៃអាចធ្វើឲ្យប៉ះពាល់ដល់ការទទួលបានទឹកស្អាតសម្រាប់មនុស្សរាប់លាននាក់។ ការបំផ្លាញ ឬការធ្វើឲ្យជាប់គាំងរោងចក្រទាំងនេះ អាចបង្កើតស្ថានភាពដ៏មហន្តរាយនៅទូទាំងតំបន់ដែលសន្តិសុខទឹកគឺជាក្តីបារម្ភដ៏ធំរួចទៅហើយ។ 

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីលីបង់ទៅវ៉ាស៊ីនតោន «ពុំបានដោះស្រាយអ្វីទាំងអស់»

2026/07/20 05:24:04 pm        62
លោក Nabeel Khoury អតីតអ្នកការទូតអាមេរិក បានប្រាប់សារព័ត៌មាន Al Jazeera ថា ផលប្រយោជន៍របស់ប្រធានាធិបតី លោក Donald Trump អាចនឹងមិនស្របគ្នាទៅនឹងផលប្រយោជន៍របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅក្នុងប្រទេសលីបង់។ លោក Khoury បានអះអាងថា ជំនួបនៅទីក្រុងវ៉ាស៊ីនតោនរវាងប្រធានាធិបតីលីបង់ លោក Michel Aoun និងលោក Trump «ពុំបានដោះស្រាយអ្វីទាំងអស់» ដោយបានកត់សម្គាល់ថា លទ្ធផលល្អបំផុតទំនងជា «ការសន្យាដើម្បីបន្តពិភាក្សា» ហើយនិងចាប់ផ្តើមអនុវត្តអនុស្សរណៈនៃការយោគយល់ (MoU) ជាទូទៅ។ លោក Khoury បាននិយាយថា «ពួកគេចាំបាច់ត្រូវចាប់ផ្តើមអនុវត្តរឿងទាំងនោះ ហើយជាបញ្ហាបំផុតក្នុងចំណោមគោលការណ៍គឺ កងទ័ពលីបង់ត្រូវបានគេសន្មត់ថាត្រូវដកហូតអាវុធពីក្រុមហេសបូឡា ជាបុរេលក្ខខណ្ឌសម្រាប់ការដកទ័ពអ៊ីស្រាអែល» ដោយព្រមានថា ការធ្វើដូច្នេះ «គឺជារឿងគ្រោះថ្នាក់បំផុតដែលត្រូវធ្វើនៅក្នុងប្រទេសលីបង់»។ ទោះជាយ៉ាងណា លោក Khoury បានលើកឡើងពីលទ្ធភាពនៃជម្រើសដែលបានចរចា ដោយក្រុមហេសបូឡា ប្រគល់អាវុធរបស់ខ្លួនដោយស្ម័គ្រចិត្តជាថ្នូរនឹងការធានារបស់រដ្ឋលីបង់ ដើម្បីការពារព្រំដែនរបស់ខ្លួន និងធានាបានការដកកងទ័ពអ៊ីស្រាអែលពេញលេញ។

ទីក្រុងគីវ៖ ការវាយប្រហាររបស់រុស្ស៊ីលើនាវាដឹកទំនិញទួរគី បានសម្លាប់មនុស្សប្រាំនាក់

2026/07/20 05:21:11 pm        65
កងទ័ពជើងទឹកអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើនាវាដឹកទំនិញរបស់ប្រទេសទួរគីដែលដឹកគ្រាប់ធញ្ញជាតិ បានសម្លាប់មនុស្សប្រាំនាក់នៅលើនាវា ខណៈសមាជិកនាវិកប្រាំនាក់ផ្សេងទៀតបានបាត់ខ្លួន។ កងទ័ពជើងទឹក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រុស្ស៊ីបានបាញ់មីស៊ីលស៊ីបគោលដៅចំនួនបីគ្រាប់ទៅលើនាវា Golden Leo បំពាក់ទង់ជាតិហ្គីណេ-ប៊ីស្សូ(ប្រទេសនៅអាហ្វិ្រកខាងលិច) ខណៈកំពុងចាកចេញពីតំបន់ប្រយុទ្ធដែលមានដឹកទំនិញគ្រាប់ធញ្ញជាតិ។ សេចក្តីថ្លែងការណ៍បាននិយាយថា «នេះគឺជាការវាយប្រហារដោយចេតនាមួយផ្សេងទៀតរបស់រុស្ស៊ីប្រឆាំងនាវាស៊ីវិលដែលគ្មានអាវុធបំពាក់ទង់ជាតិបរទេសដែលមិនបង្កការគំរាមកំហែងផ្នែកយោធាអ្វីទាំងអស់»។ សេចក្តីថ្លែងការណ៍ និយាយថា «ការវាយប្រហារនេះ គឺជាសកម្មភាពភេរវកម្មប្រឆាំងការធ្វើនាវាចរណ៍ដោយសន្តិវិធី និងជាការរំលោភច្បាប់មនុស្សធម៌អន្តរជាតិទាំងស្រុង។សេចក្តីថ្លែងការណ៍ពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andriy Sybiga បាននិយាយថា នាវិករួមមានពលរដ្ឋរបស់ប្រទេសស៊ីរី និងឥណ្ឌា។ អាកាសយានិកដែនសមុទ្រអ៊ុយក្រែនម្នាក់ត្រូវបានសម្លាប់ រួមជាមួយសមាជិកនាវិកបួននាក់ ខណៈសមាជិកនាវិកប្រាំបីនាក់ត្រូវបានជម្លៀសចេញ និងប្រាំនាក់នៅបាត់ខ្លួន។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើបណ្តាញ X ថា «ខណៈពិភពលោកនៅតែឆ្លើយតបទៅនឹងការវាយប្រហារដ៏បង្ហូរឈាមរបស់រុស្ស៊ីទៅលើទីក្រុងគីវកាលពីយប់មិញ ទីក្រុងមូស្គូនៅតែបន្តយុទ្ធនាការភេរវកម្មរបស់ខ្លួន»។ រុស្ស៊ីបានបាញ់មីស៊ីលបាលីស្ទីកចំនួន២៤គ្រាប់ទៅលើទីក្រុងគីវកាលពីយប់ថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សម្នាក់ និងរបួស១៦នាក់។

តម្លៃប្រេងសកលឡើងដល់ជាង៩០ ដុល្លារក្នុងមួយបារ៉ែល ខណៈអាមេរិក-អ៊ីរ៉ង់ វិលទៅរកសង្គ្រាមឡើងវិញ

2026/07/20 04:26:00 pm        72
តម្លៃប្រេងបានកើនឡើង ៣% នៅថ្ងៃចន្ទនេះ ដោយប្រេងឆៅ Brent ឡើងដល់ជាង៩០ ដុល្លារក្នុងមួយបារ៉ែល ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានពង្រីកការវាយប្រហារនៅមជ្ឈិមបូព៌ា ដែលបានរាំងស្ទះដល់ការដឹកជញ្ជូនថាមពលនៅក្នុងច្រកសមុទ្រ Hormuz។ តម្លៃប្រេងឆៅ Brent បានកើនឡើង ២,៦៩ ដុល្លារ ឬ៣,០៥% ដល់៩០,៧៩ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង ២៣និង៤៣នាទី ម៉ោងសកល ដែលឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ១១ ខែមិថុនា ដោយបន្តការកើនឡើងបន្ទាប់ពីហក់ឡើងដល់១៥,៩% កាលពីសប្តាហ៍មុន ជាការកើនឡើងប្រចាំសប្តាហ៍ដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីខែមេសា មក។ ប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកមានតម្លៃ ៨៤ ,៦៨ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ២,១៩ ដុល្លារ ឬ ២,៦៥ % ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ១២ ខែមិថុនា។ តម្លៃប្រេងឆៅបានកើនឡើង១៥,៥ % កាលពីសប្តាហ៍មុន ដែលជាការកើនឡើងប្រចាំសប្តាហ៍ដ៏ធំបំផុតចាប់តាំងពីដើមខែមីនា។ ជម្លោះនៅមជ្ឈិមបូព៌ាបានកើនឡើងយ៉ាងខ្លាំងកាលពីចុងសប្តាហ៍ ដោយសហរដ្ឋអាមេរិកបានបើកការវាយប្រហាររយៈពេល៩យប់ជាប់ៗគ្នាប្រឆាំងនឹងអ៊ីរ៉ង់ ខណៈសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកគឺកូវ៉ែត និងបារ៉ែន បានរាយការណ៍ពីការវាយប្រហាររបស់អ៊ីរ៉ង់បន្ថែមទៀត។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ភាគីទាំងពីរបានផ្តោតលើចរាចរណ៍ដឹកជញ្ជូន ដោយសហរដ្ឋអាមេរិកនិយាយថា ខ្លួនកំពុងអនុវត្តការបិទផ្លូវទឹកលើកំពង់ផែអ៊ីរ៉ង់ ហើយអ៊ីរ៉ង់និយាយថា ខ្លួនកំណត់គោលដៅលើនាវាដែលរំលោភលើច្បាប់របស់ខ្លួនក្នុងការធ្វើដំណើរនៅច្រកសមុទ្រ Hormuz ដែលជាធម្មតាដោះស្រាយមួយភាគប្រាំនៃពាណិជ្ជកម្មប្រេងសកល៕

មនុស្សយ៉ាងហោចណាស់ ៦ នាក់ស្លាប់ និង ២១ នាក់រងរបួស បន្ទាប់ពីរញ្ជួយដី២ លើកនៅប្រទេសប៉េរូ

2026/07/20 04:23:35 pm        90
ប្រធានការពារជនស៊ីវិលរបស់ប្រទេសប៉េរូ បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់ ៦ នាក់បានស្លាប់ និង ២១ នាក់រងរបួស បន្ទាប់ពីរញ្ជួយដីពីរលើកបានវាយប្រហារតំបន់ភ្នំមួយនៃប្រទេសប៉េរូ ។ការរញ្ជួយដីទាំងនេះ ដែលមានកម្រិត ៥,១ និង ៣,៧ រ៉ិចទ័រ បានវាយប្រហារកាលពីយប់ថ្ងៃសៅរ៍នៅក្នុងខេត្ត Chupaca ក្នុងតំបន់ Junín ចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុង Lima នេះបើយោងតាមការបង្ហោះលើបណ្ដាញសង្គម X របស់មជ្ឈមណ្ឌលរញ្ជួយដីជាតិប្រទេសប៉េរូ។មជ្ឈមណ្ឌលខាងលើបាននិយាយថា រញ្ជួយដីលើកដំបូងបានវាយប្រហារនៅជម្រៅ ២៤ គីឡូម៉ែត្រ និងលើកទីពីរនៅជម្រៅ ១៨ គីឡូម៉ែត្រ។មជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ ដំបូងឡើយបានរាយការណ៍ថា រញ្ជួយដីលើកដំបូងមានកម្រិត ៥,៦ រ៉ិចទ័រ។លោក Luis Vásquez ប្រធានវិទ្យាស្ថានការពារជនស៊ីវិលជាតិរបស់ប្រទេសប៉េរូ បានប្រាប់ស្ថានីយ៍វិទ្យុក្នុងស្រុក Exitosa ថា របាយការណ៍បឋមបានបង្ហាញថា ផ្ទះប្រហែល ៤៨ ខ្នងត្រូវបានបំផ្លាញ និង ១៨ ខ្នងផ្សេងទៀតរងការខូចខាត ដោយប៉ះពាល់ដល់មនុស្សប្រហែល ៣០០ នាក់ ដែលកំពុងត្រូវបានផ្តល់តង់ជាជម្រកស្នាក់នៅបណ្ដោះអាសន្ន៕

សហរដ្ឋអាមេរិកបើកការវាយប្រហារដើម្បីដាក់ទណ្ឌកម្ម អ៊ីរ៉ង់បន្ទាប់ពីកងទ័ពត្រូវបានសម្លាប់

2026/07/20 03:24:18 pm        103
សហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមអាកាសកាលពីថ្ងៃអាទិត្យ ១៩ កក្កដា ដើម្បី «ដាក់ទណ្ឌកម្ម» អ៊ីរ៉ង់បន្ទាប់ពីការស្លាប់របស់យោធាអាមេរិកលើកដំបូងចាប់តាំងពីអរិភាពបើកចំហបានដុតបញ្ឆេះសង្គ្រាមមជ្ឈិមបូព៌ាឡើងវិញ។អ៊ីរ៉ង់បានឆ្លើយតបយ៉ាងឆាប់រហ័ស ដោយនិយាយថាមូលដ្ឋានទ័ពអាមេរិកពីរនៅកូវ៉ែតត្រូវបានកំណត់គោលដៅជាការឆ្លើយតបទៅនឹងការវាយប្រហារកាន់តែខ្លាំងឡើងជាងមួយសប្តាហ៍ ដែលទីក្រុងតេអេរ៉ង់ បាននិយាយថារួមមានការវាយប្រហារលើអាកាសយានដ្ឋាន ស្ថានីយ៍រថភ្លើង និងស្ពាន។ កិច្ចព្រមព្រៀងបឋមក្នុងគោលបំណងបញ្ចប់សង្គ្រាមបានដួលរលំ ខណៈគូសត្រូវប្រយុទ្ធដើម្បីបំបែកភាពជាប់គាំងលើច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក។ កងទ័ពអ៊ីរ៉ង់បាននិយាយថា ខ្លួនបានកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិកពីរនៅកូវ៉ែតដោយយានដ្រូន ដោយវាយប្រហារឃ្លាំងគ្រាប់រំសេវនៅជំរំ Udairi និងប្រព័ន្ធរ៉ាដា និងប្រព័ន្ធឃ្លាំមើលផ្លូវអាកាស ប៉ាទ្រីយ៉ូត (Patriot ) នៅមូលដ្ឋានទ័ពអាកាស Ali Al Salem។ ទីក្រុងតេអេរ៉ង់ក៏បានបើកការវាយប្រហារថ្មីៗនៅហ្ស៊កដានីផងដែរ ជាកន្លែងដែលបញ្ជាការកណ្តាលរបស់យោធាអាមេរិក (CENTCOM) បាននិយាយថា សមាជិកយោធាពីរនាក់ត្រូវបានសម្លាប់នៅថ្ងៃសុក្រសប្ដាហ៍មុន ខណៈពួកគេការពារប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលផ្លោង និងយានដ្រូនរបស់អ៊ីរ៉ង់។ ការស្លាប់ទាំងនេះបាននាំឱ្យចំនួនអ្នកស្លាប់របស់យោធាអាមេរិកកើនឡើងដល់ ១៦ នាក់ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមជាមួយនឹងការវាយប្រហារដ៏សាហាវទៅលើគោលដៅអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ២០២៦៕

អភិបាលក្រុង New York៖ មេដឹកនាំអ៊ីស្រាអែល លោក Netanyahu អាចត្រូវចាប់ខ្លួនអំឡុងទស្សនកិច្ចនៅអាមេរិក

2026/07/19 10:21:14 pm        55
លោក Zohran Mamdani អភិបាលក្រុង New York បាននិយាយថា លោកកំពុងស្វែងយល់ពីលទ្ធភាពផ្នែកច្បាប់នៃការចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅពេលរូបលោកធ្វើដំណើរទៅកាន់ទីក្រុងនេះសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងខែកញ្ញា។តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក Netanyahu ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅក្នុងតំបន់ហ្កាហ្សា រួមទាំង ភាពអត់ឃ្លានជាវិធីសាស្ត្រនៃសង្គ្រាម និងទង្វើអមនុស្សធម៌ផ្សេងទៀត។លោក Mamdani ដែលបានកំណត់យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សាថាជាការប្រល័យពូជសាសន៍ បានសន្យាក្នុងអំឡុងពេលយុទ្ធនាការរបស់លោកជាអភិបាលក្រុងកាលពីឆ្នាំមុនថា នឹងចាប់ខ្លួនលោក Netanyahu ប្រសិនបើលោកបានទៅទស្សនាទីក្រុងញូវយ៉ក។ អំឡុងពេលផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធីមួយរបស់សារព័ត៌មាន The New York Times ដែលបានចាក់ផ្សាយកាលពីថ្ងៃសៅរ៍ អភិបាលក្រុងរូបនេះ ត្រូវបានសួរថាតើលោកនៅតែមានបំណងបំពេញតាមការសន្យានោះដែរឬទេ លោកបានឆ្លើយតបថា លោកជឿថានាយករដ្ឋមន្ត្រី Netanyahu ជាកម្មសិទ្ធិរបស់ទីក្រុងឡាអេ ដោយសំដៅទៅលើកៅអីរបស់ ICC ជាកន្លែងដែលអ្នកត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មអន្តរជាតិធំៗត្រូវបានកាត់ទោស។មេដឹកនាំអ៊ីស្រាអែលរូបនេះ ជាឧក្រិដ្ឋជនសង្គ្រាមដែលត្រូវបានចោទប្រកាន់ដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ហើយអ្វីដែលអ្នកនឹងមើលឃើញគឺថានោះគឺជាមតិមួយដែលមនុស្សជាច្រើនរក្សាទុក ដោយសារតែអ្វីដែលសកម្មភាពរបស់លោកបានប្រព្រឹត្តក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM