ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម

ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសរុស្ស៊ី

2026/07/19 10:19:10 pm        45
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអាទិត្យ ១៩ កក្កដា នេះ ថា អ្នកការទូតជាន់ខ្ពស់របស់កូរ៉េខាងជើង បានហោះហើរទៅកាន់ទីក្រុងមូស្គូ ដើម្បីពិភាក្សាជាមួយសមភាគីរុស្ស៊ីរបស់លោកស្រី គឺលោក Sergey Lavrov។ទីភ្នាក់ងារសារព័ត៌មានរដ្ឋកណ្តាលកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោកស្រី Choe Son Hui និងគណបក្សរបស់លោស្រីបានចាកចេញពីទីក្រុងព្យុងយ៉ាងទៅកាន់ប្រទេសរុស្ស៊ីនៅលើ យន្តហោះផ្ទាល់ខ្លួនរបស់លោកស្រី កាលពីថ្ងៃទី១៨ ខែកក្កដា។ក្រសួងការបរទេសរុស្ស៊ីបានប្រកាសមុននេះអំពីដំណើរទស្សនកិច្ចរបស់បេសកជនសម្រាប់សម្ព័ន្ធមិត្ត និងជាអ្នកគាំទ្រដ៏រឹងមាំរបស់ខ្លួន ចំពោះសង្គ្រាមលើអ៊ុយក្រែន។ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ នៅពេលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទៅទស្សនកិច្ចទីក្រុងព្យុងយ៉ាងក្នុងឆ្នាំ២០២៤។កូរ៉េខាងជើងបានបញ្ជូនមីស៊ីល គ្រាប់រំសេវ និងកងទ័ពរាប់ពាន់នាក់ដើម្បីជួយរុស្ស៊ីនៅអ៊ុយក្រែន ហើយក្រុមអ្នកវិភាគនិយាយថា ទីក្រុងមូស្គូកំពុងបញ្ជូនជំនួយហិរញ្ញវត្ថុ បច្ចេកវិទ្យាយោធា អាហារ និងថាមពលទៅកាន់ប្រទេសដែលឯកោខាងការទូតមួយនេះ ជាថ្នូរ៕

លកកម្តៅនិងគ្រោះរាំងស្ងួត បណ្តាលឲ្យស្រកទឹកទន្លេនៅប្រទេសហូឡង់

2026/07/19 10:18:02 pm        50
ផ្ទះបណ្តែតទឹកនៅប្រទេសហូឡង់ ទើរលើបាតទន្លេរីងទឹកលឿនជាងសព្វមួយដងក្នុងរដូវក្តៅនេះ ស្របពេលដែលប្រទេសមួយនេះ ប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ ។ រូបភាពវីដេអូឃ្លីបឃើញថានាវាផ្អៀង និងជាប់ទើរលើទឹកស្រកដោយអន្លើរក្នុងបឹងMeertje ជាប់នឹងដៃទន្ល Waal ។ លោក Attis van der Horstគឺជាអ្នកស្រុកមួយរូបរស់នៅលើផ្ទះបណ្តែតទឹកនិយាយថា រដូវទឹកស្រកបានមកដល់លឿនជាងសព្វមួយដង ក្នុងឆ្នាំនេះ ។ លោកបន្តថា ពួកយើងមើលឃើញទឹកស្រកបែបនេះជារៀងរាល់ឆ្នាំប៉ុន្តែរដូវទឹកស្រកឆ្នាំនេះ ហាក់បីដូចជាមកដល់ឆាប់រហ័សខ្លាំងពេកហើយ ។រដ្ឋាភិបាលហូឡង់បានប្រកាសពីកង្វះខាតទឹកប្រើប្រាស់កាលពីថ្ងៃព្រហស្បតិ៍ ។ កម្រិតទឹកទន្លេ បានស្រកខ្លាំងនៅប្រទេសហូឡង់ដែលពុំឃើញមានភ្លៀងធ្លាក់នោះទេក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ។ កង្វះខាតទឹកនេះដែរ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតប៉ុណ្ណោះទេប៉ុន្តែនាវាប្រឈមនឹងការមិនធ្វើនាវាចរណ៍ផងដែរ ។យោងតាមការអះអាងរបស់អ្នកតាមដានបរិយាកាសរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានឲ្យដឹងថា សីតុណ្ហភាពនៅហូឡង់ មាន ៤,៥អង្សាសេ ពីលើកម្រិតធម្មតា សម្រាប់ពេលលនេះ ក្នុងឆ្នាំនេះ៕

ក្រុមជួយសង្រ្គោះរកឃើញអ្នករស់រាន៥នាក់ និងកំពុងស្វែងរកមនុស្ស ២០នាក់ទៀត ក្រោយទូកលិចនៅឥណ្ឌូនេស៊ី

2026/07/19 10:14:16 pm        31
ក្រុមជួយសង្រ្គោះ បានរកឃើញអ្នករស់រាន ៥នាក់ រួមទាំងក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ផងដែរ ពីទូកដឹកអ្នកដំណើរមួយគ្រឿងដែលបានលិចនៅដែនទឹកភាគខាងកើតប្រទេសឥណ្ឌូនេស៊ី ហើយនិងកំពុងតាមរកមនុស្ស ២០នាក់ផ្សេងទៀត ដែលកំពុងបាត់ខ្លួន ។ទូក KM Nurul Salsa ដែលដឹកអ្នកដំណើរ និងនាវិក ៧៨នាក់ បានជួបបញ្ហាម៉ាស៊ីន ហើយនិងបានលិចកាលពីថ្ងៃពុធ នៅចម្ងាយប្រហែល ៧៩គ.មពីកំពង់ផែលើកោះ Selayar ស្ថិតក្នុងខេត្តស៊ូឡាវេស៊ីខាងត្បូង ។លោក Muhammad Arif Anwar គឺជាប្រធានការិយាល័យស្រាវជ្រាវ និងជួយសង្រ្គោះក្រុង Makassarនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នករស់រាន ៥នាក់នេះ ត្រូវបានរកឃើញកាលពីយប់ថ្ងៃសៅរ៍ ដោយពួកគេតោងឧបករណ៍នេសាទត្រី របស់ប្រជាអ្នកនេសាទ ។ មនុស្សម្នាក់ ត្រូវបានគេដឹងថា ស្លាប់ពីឧបទ្ទេហេតុលិចទូកនេះ ។កាលពីមុន ការិយាល័យស្រាវជ្រាវ និងជួយសង្រ្គោះក្រុង Makassarរាយការណ៍ថា ទូកមួយគ្រឿងនេះ បានដឹកមនុស្ស ៧៤នាក់ ពេលដែលវាចាកចេញពីកោះ Jampea ប៉ុន្តែក្រោយមកតួលេខខាងលើ ត្រូវបានបង្កើនដល់ចំនួន ៧៨នាក់វិញ ៕

ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់ដ៏គំហក់នៅតំបន់កាស្មៀ ប្រទេសឥណ្ឌា

2026/07/19 09:19:35 pm        44
ទឹកជំនន់ដ៏គំហក់បង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង បង្កភាពវឹកវរ និងបណ្តាលឲ្យមានការខូចខាតដល់ផ្ទះសម្បែង និងរថយន្ត នៅទីក្រុងភាគខាងជើង Rajouri តំបន់កាស្មៀ ប្រទេសឥណ្ឌា នាថ្ងៃអាទិត្យនេះ ។អ្នកស្រុកនៅក្នុងទីក្រុង Rajouri ត្រូវបានគេមើលឃើញជម្លៀសចេញពីតំបន់ទាបៗ ក្រោយទឹកជំនន់ ឡើងដល់កម្រិតគ្រោះថ្នាក់ ។ការិយាល័យអាកាសធាតុឥណ្ឌា បានចេញសេចក្តីប្រកាសអាសន្នសម្រាប់ភ្លៀងធ្លាក់ខ្លាំងនៅដែនដីសហព័ន្ធចាមមូ និងកាស្មៀ រួមជាមួយព្យុះផ្គររន្ទះ ។អ្នកស្រុកនិយាយថា រថយន្តជាច្រើនគ្រឿង ត្រូវបានទឹកហូរនាំយកទៅ ឬកប់ក្នុងកម្ទេចកម្ទី ហើយរថយន្តក្រុងទើបផលិតថ្មី ត្រូវបានបំផ្លិចបំផ្លាញផងដែរ ។លោក Omar Abdullah គឺជារដ្ឋមន្រ្តីដែនដីចាមមូ និងកាស្មៀ និយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា រដ្ឋបាលរបស់លោកនឹងធ្វើអ្វីៗគ្រប់បែបយ៉ាង តាមដែលអាចធ្វើទៅបាន ដើម្បីជួយដល់ពលរដ្ឋរងផលប៉ះពាល់ដែលបាត់បង់ទ្រព្យសម្បត្តិ ឬរងការខូចខាត ដោយសារទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង ។សូមបញ្ជាក់ថា តំបន់ភ្នំហេមពាន្ត កំពុងញាំញីដោយសារទឹកជំនន់ និងបំណាក់ដី ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តមួយចំនួននិយាយថា អង់តង់ស៊ីតេ និងការកើតឡើងញឹកញាប់នៃហេតុការណ៍ធម្មជាតិទាំងនេះ កំពុងតែកើនឡើង ដោយសារបម្រែបម្រួលអាកាសធាតុ ៕

មនុស្ស ១៤នាក់ស្លាប់ និង ៥នាក់រងរបួស ពេលរថយន្តក្រុងធ្លាក់ចូលជ្រោះនៅតំបន់ Cajamarca ប្រទេសប៉េរូ

2026/07/19 09:18:04 pm        38
មនុស្សយ៉ាងហោច ១៤នាក់បានស្លាប់ និងមនុស្ស ៥នាក់ផ្សេងទៀត រួមទាំងកុមារ ២នាក់ រងរបួស ក្រោយរថយន្តក្រុងមួយគ្រឿង ធ្លាក់ចូលជ្រោះជម្រៅប្រហែល ៥០០ម៉ែត្រ ស្ថិតនៅតំបន់ភាគខាងជើង Cajamarca ប្រទេសប៉េរូ ។យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា រថយន្តក្រុងដែលប្រតិបត្តិការដោយក្រុមហ៊ុនដឹកជញ្ជូន Veloz del Valle និងស្ថិតនៅតាមផ្លូវរវាងតំបន់ Cajamarca និងតំបន់ Ciudad de Diosនោះ បាត់បង់ម្ចាស់ការនៅលើផ្លូវកោង ជិតទីស្មសាននៅតំបន់ Chotén ។លោក Edson Roman គឺជាភ្នាក់ងារពន្លត់អគ្គិភ័យមួយរូបនិយាយប្រាប់សារព័ត៌មានក្នុងស្រុកថា ប្រតិបត្តិការជួយសង្រ្គោះ ត្រូវបានរារាំងដោយសារជម្រៅដ៏ជ្រៅរបស់ជ្រោះ ហើយនិងកង្វះភ្លើងបំភ្លឺ ប៉ុន្តែក្រុមការងារពុំបានបញ្ឈប់ការរុករកនោះទេ រហូតដល់រកឃើញជនរងគ្រោះទាំងអស់ ។សារព័ត៌មានក្នុងស្រុករាយការណ៍ថា សាកសពរបស់មនុស្សស្លាប់ ត្រូវបាននាំយកទៅកាន់សាលតម្កល់សពតំបន់ Cajamarca ដើម្បីកំណត់អត្តសញ្ញាណ ក្នុងនោះក្រុមអាជ្ញាធរនិយាយថា ពួកគេនឹងប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

គ្រោះថ្នាក់រថយន្តក្រុងនៅប្រទេសអ៊ូហ្គង់ដា សម្លាប់សិស្សសាលា ២០នាក់

2026/07/19 09:14:06 pm        62
ក្រុមអាជ្ញាធរនិយាយថា សិស្សសាលា ២០នាក់ បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តក្រុងនៅតំបន់ភាគខាងកើតប្រទេសអ៊ូហ្គង់ដា ពេលដែលពួកគេធ្វើដំណើរវិលត្រឡប់ពីជ្រោះ Sipi វិញ ។ យោងតាមការអះអាងរបស់សាក្សីម្នាក់ បានឲ្យដឹងថា រថយន្តក្រុងមួយគ្រឿងនេះ បើកបរក្នុងល្បឿនលឿន ពេលដែលវាបុកថ្ម ។លោកបន្តថា ដំបូលដាច់ចេញពីរថយន្ត ហើយរថយន្តបានធ្លាក់ចុះតាមជម្រាលផ្លូវ ។ លោកក៏បានប្រញាប់ទៅជួយទាញក្មេងៗរងរបួសចេញពីកន្លែងកើតហេតុ ពេលដែលអ្នកជិះទោចក្រយានយន្តដឹកពួកគេទៅកាន់មណ្ឌលសុខភាពបង្អែក ។នគរបាលអ៊ូហ្គង់ដា និយាយថា ការស៊ើបអង្កេតបឋមបង្ហាញថា អ្នកបើកបរបាត់បង់ម្ចាស់ការលើខ្លួនឯង ហើយរថយន្តក៏បើកធ្លាក់ផ្លូវ ក្រោយបុកដុំថ្មដ៏ធំមួយ ។ក្រុមអាជ្ញាធរនិយាយថា មនុស្សចាស់ម្នាក់ បានស្លាប់ផងដែរ ហើយមនុស្សចាស់ និងក្មេងៗជាច្រើននាក់ទៀត ស្ថិតក្នុងចំណោមអ្នករងរបួស ។សូមបញ្ជាក់ថា ឧបទ្ទេវហេតុតាមដងផ្លូវ បានក្លាយជារឿងធម្មតាទៅហើយនៅប្រទេសអ៊ូហ្គង់ដា ជាទីដែលក្រុមអ្នកជំនាញ តែងតែដាក់ការស្តីបន្ទោសលើរថយន្តចាស់ទ្រុឌទ្រោម គ្មានការថែទាំឲ្យបានត្រឹមត្រូវ ហើយនិងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់អន់ ៕

អាមេរិកវាយប្រហារអ៊ីរ៉ង់នៅយប់ទី៨ជាប់គ្នា ខណៈអ៊ីរ៉ង់បាញ់តបវិញលើមូលដ្ឋានទ័ពក្នុងរដ្ឋឈូងសមុទ្រ

2026/07/19 09:09:50 pm        70
យោធាសហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួនបានបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ដើម្បី «ដាក់ទណ្ឌកម្មភ្លាមៗ» លើកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់ប្រទេសនេះ ចំពោះការវាយប្រហារមួយដែលបានសម្លាប់សមាជិកយោធាអាមេរិកពីរនាក់ និងបានធ្វើឱ្យម្នាក់បាត់ខ្លួន និងបួននាក់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។តំបន់មួយក្បែរទីក្រុង Sirik ក្នុងខេត្តហ័រម៉ូសហ្គាន (Hormozgan) របស់អ៊ីរ៉ង់ និងកោះ Qeshm ត្រូវបានវាយប្រហារនៅយប់ទី៨ជាប់ៗគ្នានៃការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Mehr និង Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់។យោងតាមរបាយការណ៍នានារបស់អ៊ីរ៉ង់ ការវាយប្រហារទាំងនេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ ដោយវាយប្រហារ ទីក្រុង Sirik នៅម៉ោង ១ និង៣០នាទីព្រឹកម៉ោងក្នុងតំបន់ និងកោះ Qeshm នៅម៉ោងប្រហែល៣និង៣៨នាទី ព្រឹកម៉ោងក្នុងតំបន់ថ្ងៃអាទិត្យនេះ និងម្តងទៀតនៅម៉ោង៦ និង១០នាទី ព្រឹកម៉ោងក្នុងតំបន់។សារព័ត៌មាន Tasnim ក៏បាននិយាយផងដែរថា យោធាសហរដ្ឋអាមេរិកបានកំណត់គោលដៅទីតាំងមួយក្បែរទីក្រុង Shadegan ក្នុងខេត្ត ឃូហ្សេស្ថាន (Khuzestan) របស់អ៊ីរ៉ង់ នៅម៉ោង ៥និង៥៥នាទី ព្រឹកថ្ងៃអាទិត្យនេះ ម៉ោងក្នុងតំបន់។របាយការណ៍ទាំងនោះបាននិយាយថា មិនមានអ្នករងរបួសទេ ហើយហេដ្ឋារចនាសម្ព័ន្ធលំនៅឋាន និងពាណិជ្ជកម្មក៏មិនរងការខូចខាតក្នុងការវាយប្រហារនោះដែរ៕

លោក Trump គំរាមដំឡើងពន្ធថ្មីលើកាណាដា ជុំវិញភ្លើងឆេះព្រៃដែលបញ្ជូនខ្យល់កខ្វក់ចូលទីក្រុងនានារបស់អាមេរិក

2026/07/19 09:08:11 pm        45
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគំរាមដាក់ពន្ធថ្មីលើប្រទេសកាណាដា បន្ទាប់ពីភ្លើងឆេះព្រៃរាប់រយកន្លែងបានធ្វើឱ្យភាគខាងជើងសហរដ្ឋអាមេរិកភាគច្រើនគ្របដណ្តប់ដោយផ្សែង ក្នុងពេលអាមេរិក ត្រៀមសម្រាប់ការប្រកួតបាល់ទាត់ World Cup វគ្គផ្ដាច់ព្រ័ត្រ។ ការគំរាមនេះកើតឡើងបន្ទាប់ពីការត្អូញត្អែររបស់សមាជិកសភាសហរដ្ឋអាមេរិកលើភ្លើងឆេះព្រៃ និងនាយករដ្ឋមន្ត្រីប្រចាំខេត្ត Ontario លោក Doug Ford ដែលស្នើសុំឱ្យសហរដ្ឋអាមេរិកបញ្ជូនការគាំទ្រដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ជាជាងការត្អូញត្អែរ។លោក Trump និយាយថា អាមេរិក កំពុងត្រូវបានឈ្លានពានដោយខ្យល់កខ្វក់ បំពុល និងមិនល្អចំពោះសុខភាព ដោយគំរាមដាក់ពន្ធថ្មីលើ "ការធ្វេសប្រហែសដោយចេតនា" របស់ប្រទេសកាណាដា។យោងតាមប្រព័ន្ធព័ត៌មានអគ្គិភ័យព្រៃឈើកាណាដា គិតត្រឹមថ្ងៃសៅរ៍ មានភ្លើងឆេះព្រៃប្រហែល ៩៥៥ កន្លែងកំពុងឆេះយ៉ាងសកម្មនៅក្នុងប្រទេសកាណាដា ដែលភាគច្រើនកំពុងឆេះរាលដាលហួសពីការគ្រប់គ្រង។ភ្លើងឆេះព្រៃជាង ១៩០ កន្លែងកំពុងឆាបឆេះនៅខេត្ត Ontario ដែលខ្លះទៀតមិនអាចគ្រប់គ្រងបាន។លោក Trump បាននិយាយក្នុងសាររបស់លោកលើបណ្ដាញសង្គមTruth Social ថា លោកនឹងទូរស័ព្ទទៅនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ដើម្បីទាមទារការពន្យល់អំពីការធ្វេសប្រហែសដោយចេតនារបស់ប្រទេសលោក ដោយចោទប្រកាន់ប្រទេសនេះថាមិនបានថែរក្សាព្រៃឈើ និងគុម្ពោតឈើ របស់ពួកគេឱ្យបានត្រឹមត្រូវ៕

ព្យុះភ្លៀងសម្លាប់មនុស្ស ៣នាក់ និងជម្លៀសខ្លួនមនុស្សរាប់រយនាក់នៅភាគកណ្តាល និងភាគខាងត្បូងឈីលី

2026/07/19 09:02:11 pm        42
ក្រុមអាជ្ញាធរនិយាយថា ព្យុះភ្លៀងបានបោកបក់លើតំបន់ភាគកណ្តាល និងតំបន់ភាគខាងត្បូងប្រទេសឈីលី បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ កាត់ផ្តាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ បង្កការជន់លិច និងបិទផ្លូវ ស្របពេលដែលប្រទេសមួយនេះ ប្រឈមនឹងប្រព័ន្ធព្យុះមានភ្លៀងធ្លាក់ខ្លាំងបំផុត ។រដ្ឋាភិបាលឈីលីនិយាយថា មនុស្សស្លាប់ ៣នាក់ រួមទាំងកម្មករម្នាក់ដែលកំពុងបោសសម្អាតផ្លូវនៅទីក្រុងភាគខាងត្បូង Negrete មនុស្សម្នាក់ដែលធ្លាក់ពីលើដំបូលផ្ទះ ហើយនិងមនុស្សម្នាក់ទៀតដែលឆក់ខ្សែភ្លើង នៅទីក្រុង Temuco ។អ្នកស្រី Alicia Cebrian គឺជាប្រធានទីភ្នាក់ងារគ្រប់គ្រងការឆ្លើយតបគ្រាអាសន្ន Senapred និយាយថា មកទល់នឹងពេលនេះ មនុស្ស ៧នាក់ បានរងរបួស ។អតិថិជនប្រហែល ២៥៧.០០០នាក់ បានបាត់បង់ចរន្តអគ្គិសនីប្រើប្រាស់នៅតំបន់ភាគខាងត្បូងឈីលី ស្របពេលដែលក្រុមអាជ្ញាធរបន្តឆ្លើយតបចំពោះផលប៉ះពាល់បង្កឡើងដោយសារព្យុះ ។ខណៈពេលនោះដែរ ប្រធានាធិបតីឈីលីលោក Jose Antonio Kast បានធ្វើដំណើរទៅកាន់តំបន់ Biobio ដែលស្ថិតក្នុងចំណោមតំបន់រងផលប៉ះពាល់ខ្លាំងជាងគេបំផុតដោយសារព្យុះ ៕

រុស្ស៊ីវាយប្រហារដោយមីស៊ីលបាលីស្ទីកធ្វើឲ្យកក្រើករដ្ឋធានីគីវរបស់អ៊ុយក្រែន ខណៈគ្មានសញ្ញានៃការបញ្ចប់សង្គ្រាម

2026/07/19 09:00:22 pm        66
ក្រុមមន្ត្រីនិយាយថា មីស៊ីលផ្លោងបាលីស្ទីករបស់រុស្ស៊ីបានវាយប្រហាររដ្ឋធានីគីវ និងតំបន់ជុំវិញនៅព្រឹកថ្ងៃអាទិត្យ១៩កក្កដា ដោយបានសម្លាប់មនុស្សម្នាក់ និងរបួសប្រាំបួននាក់ផ្សេងទៀត ខណៈអគ្គិភ័យបានឆាបឆេះទូទាំងរដ្ឋធានីនេះ ស្របពេលគ្មានសញ្ញានៃការបញ្ចប់សង្រ្គាមនៅឡើយទេរហូតមកដល់ពេលនេះ។អ្នកឃើញហេតុការណ៍ម្នាក់របស់សារព័ត៌មាន Reuters បានឮសំឡេងផ្ទុះដ៏ខ្លាំងជាបន្តបន្ទាប់ធ្វើឲ្យកក្រើករដ្ឋធានី ខណៈកងទ័ពអាកាសអ៊ុយក្រែនបានព្រមានអំពីការគំរាមកំហែងដោយមីស៊ីលផ្លោង បាលីស្ទីក។លោក Vitali Klitschko អភិបាលរដ្ឋធានីគីវ បាននិយាយលើ Telegram ថា អគ្គិភ័យបានឆាបឆេះនៅអន្តេវាសិកដ្ឋាន អគារលំនៅដ្ឋាន និងផ្សារទំនើប។លោក Klitschko បាននិយាយថា អគារ និងឃ្លាំងជាច្រើនដែលមិនមែនជាលំនៅឋានត្រូវបានវាយប្រហារនៅក្នុងការវាយប្រហារនេះ ខណៈរថយន្តដែលបានចត និងអគារការិយាល័យ ត្រូវបានឆេះបំផ្លាញនៅក្នុងស្រុកជាច្រើន។យោងតាមរដ្ឋបាលយោធា មនុស្សពីរនាក់បានរងរបួសនៅក្នុងតំបន់គីវ ហើយឃ្លាំងនៅទីនោះក៏ត្រូវបានខូចខាតផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM