ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម

ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ដោយសារជំងឺអេបូឡានៅកុងហ្គោកើនឡើងដល់ជិត ៩០០ នាក់ ខណៈការផ្ទុះរាលដាលនៅតែបន្ត

2026/07/19 08:57:51 pm        43
ការផ្ទុះឡើងនៃជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានសម្លាប់មនុស្ស ៨៦៤ នាក់ ខណៈក្រុមអាជ្ញាធរសុខាភិបាលបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការកើនឡើងនៃចំនួនអ្នកឆ្លងបណ្តាលមកពីវីរុស Bundibugyo ដែលពុំមានវ៉ាក់សាំងមានអាជ្ញាប័ណ្ណ ឬការព្យាបាលប្រឆាំងមេរោគជាក់លាក់ណាមួយនៅឡើយ។របាយការណ៍ស្ថានភាពរបស់រដ្ឋាភិបាលចុងក្រោយដែលបានចេញផ្សាយកាលពីថ្ងៃសុក្របានបង្ហាញថា មានករណីឆ្លងចំនួន ២.១៨១ ករណីត្រូវបានកត់ត្រានៅទូទាំងខេត្តចំនួនប្រាំគឺ ខេត្ត Ituri ខេត្ត North Kivu ខេត្ត South Kivu ខេត្ត Haut-Uélé និងខេត្ត Tshopo គ្របដណ្តប់លើតំបន់សុខភាពចំនួន ៤៦ ដែលរងផលប៉ះពាល់។ក្រុមអាជ្ញាធរបាននិយាយថា អ្នកជំងឺចំនួន ៧២២ នាក់នៅតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬដាក់ឱ្យនៅដាច់ដោយឡែក ខណៈមនុស្ស ៤១២ នាក់បានជាសះស្បើយ។ អត្រាមរណភាពនៃការផ្ទុះរាលដាលជំងឺនេះមានចំនួន ៣៩,៦% ជាមួយនឹងអត្រាតាមដានទំនាក់ទំនងសរុបចំនួន ៦៦,៩%។ខេត្ត Ituri នៅតែជាចំណុចកណ្តាល ដោយរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៤៤ នាក់ និងការជាសះស្បើយថ្មីចំនួន ២០ ករណី ខណៈក្រុមឆ្លើយតបបន្តប្រតិបត្តិការតាមដាន និងព្យាបាលទ្រង់ទ្រាយធំ។ នៅខេត្ត North Kivu ក្រុមមន្ត្រីបានរកឃើញការឆ្លងថ្មីចំនួន ៨ ករណី ខណៈការតាមដានទំនាក់ទំនងបានឈានដល់ ៨៧%។ ចំណែកខេត្ត Haut-Uélé បានរាយការណ៍ពីករណីឆ្លងថ្មីចំនួនបួននាក់ ខណៈបានពង្រីកការឃ្លាំមើល៕

[UPDATE] ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅវ៉េណេស៊ុយអេឡាកើនឡើងដល់ជាង ៥.០០០នាក់

2026/07/19 08:52:07 pm        50
ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីពីរលើកជាប់ៗគ្នារបស់ប្រទេសវ៉េណេស៊ុយអេឡាកាលពីខែមុនបានកើនឡើងដល់ ៥.១១៩នាក់ នេះបើយោងតាមការរាប់ជាផ្លូវការដែលចេញផ្សាយកាលពីថ្ងៃសៅរ៍។នោះគឺជាការកើនឡើងចំនួនអ្នកស្លាប់៥០នាក់ចាប់តាំងពីថ្ងៃសុក្រ ហើយកើតឡើង ២៤ថ្ងៃចាប់តាំងពីគ្រោះមហន្តរាយថ្ងៃទី ២៤ ខែមិថុនា នៅពេលគ្រោះរញ្ជួយដីជាប់ៗគ្នា កម្រិត៧,២ និង៧,៥ រ៉ិចទ័របានវាយប្រហារ ភាគច្រើនប៉ះពាល់ដល់ទីក្រុង និងជារដ្ឋ La Guaira ដែលជារដ្ឋឆ្នេរសមុទ្រមួយក្បែររដ្ឋធានី Caracas។ចំនួនអ្នករងរបួសនៅតែមិនផ្លាស់ប្តូរនៅត្រឹម ១៦.៧៤០នាក់ នេះបើយោងតាមព័ត៌មានដែលបានបង្ហោះនៅលើ Telegram ដោយប្រធានសភាវ៉េណេស៊ុយអេឡា លោក Jorge Rodriguez។នៅទីក្រុង La Guaira ការរកឃើញសាកសពនៅតែបន្តពីគំនរបាក់បែកនៃអគារដួលរលំរាប់សិបខ្នង។ មនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង ហើយអ្នកផ្សេងទៀតកំពុងស្នាក់នៅក្នុងជំរំបណ្តោះអាសន្ន។ក្រុមអាជ្ញាធរវ៉េណេស៊ុយអេឡា ពុំបានផ្តល់ការប៉ាន់ស្មានសម្រាប់ចំនួនមនុស្សដែលនៅតែបាត់ខ្លួននោះទេ៕

អគ្គិភ័យបំផ្លិចបំផ្លាញផ្ទះសម្បែងជាង១០០ខ្នងនៅទីក្រុង Drammen ប្រទេសន័រវែស

2026/07/19 08:48:43 pm        91
ក្រុមមន្រ្តីជួយសង្រ្គោះនិយាយថា ផ្ទះសម្បែងប្រជាពលរដ្ឋជាង ១០០ខ្នង រងការបំផ្លិចបំផ្លាញនៅជិតទីក្រុង Drammen ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសន័រវែស ស្របពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមទប់ស្កាត់អណ្តាតភ្លើង ពេលដែលមានខ្យល់បក់ខ្លាំង។ឧទ្ធម្ភាគចក្រ​ត្រូវបានគេមើលឃើញចាក់ទឹកពីលើផ្ទះសម្បែងរងការឆាបឆេះ ស្ថិតក្នុងតំបន់ព្រៃ ។ លោក Frode Presthus គឺជាមេបញ្ជាការទទួលបន្ទុកដោះស្រាយគ្រោះអាសន្ន និយាយថា អគ្គិភ័យនេះបានរីករាលដាលដល់ព្រៃក្បែរនោះ ​ហើយនៅមិនទាន់គ្រប់គ្រងបាននោះទេ ខណៈអភិបាលក្រុង Drammen លោក Kjell Arne Hermansen បង្ហាញភាពក្រៀមក្រំចំពោះហេតុការណ៍អគ្គិភ័យនេះ។ផ្សែងខ្មៅដ៏ក្រាស់ត្រូវបានគេមើលឃើញគ្របដណ្តប់ពីលើតំបន់ស្ថិតនៅចម្ងាយប្រហែល ៥០គ.មភាគខាងលិចទីក្រុង Osloប៉ុន្តែពុំមានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ ឬការបាត់ខ្លួនមនុស្សនោះទេ ពីអគ្គិភ័យមួយនេះ។ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យជាង៦០នាក់ បានព្យាយាមពន្លត់អគ្គិភ័យ ខណៈឧទ្ធម្ភាគចក្រ ត្រូវបានបញ្ជូនឲ្យទៅពន្លត់អណ្តាតភ្លើងហើយនគរបាល បានជម្លៀសខ្លួនមនុស្សរាប់រយនាក់ ។គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនោះទេ ពីមូលហេតុដែលបណ្តាលឲ្យអគ្គិភ័យកើតឡើង៕

[UPDATE] ស្ត្រីម្នាក់ស្លាប់១សប្តាហ៍ក្រោយអគ្គិភ័យឆេះក្លឹបកម្សាន្តរាត្រីនៅថៃ ដែលធ្វើឱ្យអ្នកស្លាប់ឡើងដល់ ៣៤ នាក់

2026/07/19 08:36:03 pm        61
ក្រុមអាជ្ញាធរសុខាភិបាលបាននិយាយថា ស្ត្រីអាយុ ២០ ឆ្នាំម្នាក់បានស្លាប់នៅថ្ងៃអាទិត្យ ១៩ កក្កដានេះ ដោយសាររបួសក្នុងអគ្គិភ័យឆេះក្លឹបកម្សាន្តរាត្រីដ៏ធំមួយនៅទីក្រុងបាងកក ប្រទេសថៃកាលពីមួយសប្តាហ៍មុន ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យនោះ កើនឡើងដល់ ៣៤ នាក់។អគ្គិភ័យដ៏សាហាវនេះបានឆាបឆេះក្លឹបកម្សាន្តរាត្រី និងភោជនីយដ្ឋាន Rong Beer Na Lad Phrao ដ៏ពេញនិយមនៅយប់ថ្ងៃទី ១២ ខែកក្កដា ដោយបានលេបត្របាក់វេទិកាប្រគំតន្ត្រីផ្ទាល់យ៉ាងឆាប់រហ័ស។នគរបាលបានប្រាប់សារព័ត៌មាន AFP កាលពីសប្តាហ៍មុនថា ជនរងគ្រោះភាគច្រើនបានស្លាប់ដោយសារការស្រូបផ្សែង ខណៈអ្នកផ្សេងទៀតបានស្លាប់ក្នុងមន្ទីរពេទ្យដោយសាររបួសរលាកធ្ងន់ធ្ងរ។ក្រុមអ្នកស៊ើបអង្កេតកំពុងពិនិត្យមើលមូលហេតុនៃអគ្គិភ័យ និងមូលហេតុដែលបណ្តាលឱ្យមានមនុស្សស្លាប់ច្រើន ដោយសាកសពជនរងគ្រោះជាច្រើនត្រូវបានរកឃើញនៅក្នុងបង្គន់ និងមន្ត្រីកំពុងសួរថាតើច្រកចេញអគ្គិភ័យត្រូវបានរារាំងឬអត់។អ្នកជំនាញសុវត្ថិភាពអគារម្នាក់បានប្រាប់ AFP មុននេះថាភោជនីយដ្ឋាន Rong Beer Na Lat Phrao ហាក់ដូចជាខ្វះប្រព័ន្ធសុវត្ថិភាពដែលត្រូវការសម្រាប់ហ្វូងមនុស្សយ៉ាងច្រើន និងព្រឹត្តិការណ៍ប្រគំតន្ត្រីផ្ទាល់ដែលខ្លួនបានរៀបចំ៕

អគាររងការខូចខាតនៅតំបន់ភាគខាងត្បូងម៉ិកស៊ិក ក្រោយការរញ្ជួយដីកម្រិត ៧,៣រ៉ិចទ័រការ

2026/07/19 06:18:06 pm        63
រញ្ជួយដីកម្រិត៧,៣រ៉ិចទ័រ បណ្តាលឲ្យអគារជាច្រើនខ្នងរងការខូចខាត នៅតំបន់ភាគខាងត្បូងម៉ិកស៊ិកបើទោះបីជាក្រុមអាជ្ញាធរនិយាយថា ពុំទាន់មានសេចក្តីរាយការណ៍ភ្លាមៗនោះទេពីគ្រោះថ្នាក់ឬការខូចខាតធ្ងន់ធ្ងរក៏ដោយ ។ការរញ្ជួយដីនេះបានវាយប្រហារតំបន់ឆ្នេរដ្ឋភាគខាងត្បូង Chiapas របស់ម៉ិកស៊ិកដោយអង្រួនអគារនៅឆ្ងាយៗផងដែរ ដូចជានៅប្រទេសហ្គាតេម៉ាឡា និងប្រទេសអែលសាល់វ៉ាឌ័រ ។នៅទីក្រុង Tapachula ក្រុមអ្នកស្រុកដែលបានផ្តល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រ បាននិយាយរៀបរាប់ពីការអង្រួនដ៏ខ្លាំងក្លាខណៈអគារត្រូវបានបិទ ក្រោយរងការខូចខាត ។អ្នកស្រុកម្នាក់និយាយថាអ្នកស្រីគិតដល់រឿងរ៉ាវដែលបានកើតឡើងនៅប្រទេសវេណេស៊ុយអេឡា ពេលដែលការរញ្ជួយដីកើតឡើង ពីព្រោះថាអ្នកបានមើលឃើញព័ត៌មានច្រើនណាស់ និងដឹងពីអ្វីដែលអាចនឹងកើតឡើង ។ ប្រធានាធិបតីម៉ិកស៊ិកលោកស្រីClaudiaSheinbaum និយាយថា ពិធីសារសង្រ្គោះបន្ទាន់ ត្រូវបានដាក់ចេញ ប៉ុន្តែទាំងរដ្ឋChiapas និងរដ្ឋជិតខាង Tabascoពុំបានរាយការណ៍ពីបញ្ហាណាមួយនោះទេ ហើយប្រធានាធិបតីហ្គាតេម៉ាឡាលោក BernardoArévalo និយាយថា ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតកើតឡើងនោះដែរ ។ បន្ទាប់ពីភាពរំញ័រប្រព័ន្ធព្រមានរលកស៊ូណាមិសហរដ្ឋអាមេរិកនិយាយថា រលកស៊ូណាមិដ៏គ្រោះថ្នាក់អាចនឹងកើតឡើងនៅតាមតំបន់ឆ្នេរ ស្ថិតក្នុងចម្ងាយ ៣០០គ.មពីចំណុចកណ្តាលនៃការរញ្ជួយដីដែលស្ថិតក្នុងសមុទ្រចម្ងាយ ៥៨គ.ម ពីទីក្រុងតំបន់ឆ្នេរ Puerto Chiapas ៕

មនុស្ស ៨នាក់ស្លាប់ និង ៣៤នាក់បាត់ខ្លួន ក្នុងបំណាក់ដីនៅទីក្រុងភាគនិរតី Chongqing ប្រទេសចិន

2026/07/19 06:08:12 pm        57
ទូរទស្សន៍រដ្ឋ CCTV រាយការណ៍ថា មនុស្ស ៨នាក់ បានស្លាប់ និងមនុស្ស ៣៤នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយបំណាក់ដីកើតមាននៅទីក្រុងភាគនិរតី Chongqing ប្រទេសចិន ។នៅក្នុងសេចក្តីណែនាំកាលពីយប់ថ្ងៃសុក្រ លោកប្រធានាធិបតី Xi Jinping បានបញ្ជាឲ្យមានប្រតិបត្តិការរុករក និងជួយសង្រ្គោះ សម្រាប់មនុស្សបាត់ខ្លួន ហើយនិងអំពាវនាវឲ្យមានការស៊ើបអង្កេតចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍បំណាក់ដីនេះ ។បំណាក់ដីនេះដែរ បណ្តាលឲ្យអគាររស់នៅរបស់អ្នកស្រុកជាច្រើនខ្នងស្ថិតនៅជើងភ្នំបាក់រលំ បង្ខំឲ្យមានការជម្លៀសមនុស្សជាង ១ពាន់នាក់ ចេញពីតំបន់ក្បែរនោះ ។រូបភាពដែលបានចែករំលែកនៅលើបណ្តាញព័ត៌មានសង្គមឃើញក្រុមជួយសង្រ្គោះ ប្រើប្រាស់គ្រឿងចក្រ ជីកតាមកម្ទេចកម្ទី ហើយពួកគេបានទាញអ្នករស់រានម្នាក់ចេញពីគំនរបាក់បែក ។ក្រសួងគ្រប់គ្រងគ្រាអាសន្នចិន បានដាក់ចេញវិធានការឆ្លើយតបគ្រាអាសន្នកម្រិតទី ២ ហើយនិងបានដាក់ពង្រាយក្រុមជួយសង្រ្គោះ ១០០នាក់ ទៅកាន់កន្លែងកើតហេតុ ៕

មនុស្ស ៤នាក់ស្លាប់ និង ៤នាក់ផ្សេងទៀតបាត់ខ្លួន ក្នុងទឹកជំនន់នៅប្រទេសវៀតណាម

2026/07/19 06:06:05 pm        55
សារព័ត៌មានរដ្ឋរាយការណ៍ថា មនុស្សយ៉ាងហោច ៤នាក់ បានស្លាប់ និងមនុស្ស ៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ក្រោយទឹកជំនន់ដ៏គំហក់ បានវាយប្រហារភូមិតំបន់ភ្នំមួយកន្លែងស្ថិតនៅខេត្តភាគខាងជើង Lai Chau ប្រទេសវៀតណាម ។ទីភ្នាក់ងារព័ត៌មានវៀតណាមរាយការណ៍ថា ទឹកជំនន់ដ៏គំហក់នៅភូមិ Muong Than កាលពីព្រឹកថ្ងៃសុក្រ ក្រោយភ្លៀងធ្លាក់រយៈពេលច្រើនថ្ងៃ នៅតាមតំបន់ជាច្រើននៅភាគខាងជើង បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួសផងដែរ ។ទីភ្នាក់ងាររាយការណ៍ទៀតថា តំបន់ជាច្រើននៅភាគខាងជើងប្រទេសវៀតណាម ត្រូវបានគេព្យាករថានឹងមានភ្លៀងធ្លាក់កម្ពស់ ២៥០មីលីម៉ែត្រ ហើយពួកគេបានព្រមានពីទឹកជំនន់ដ៏គំហក់ និងបំណាក់ដីបន្ថែមទៀត ។គួរឲ្យដឹងថា វៀតណាមងាយនឹងរងគ្រោះដោយសារព្យុះ និងទឹកជំនន់ស្លាប់មនុស្ស អំឡុងរដូវវស្សា ដែលកើតឡើងដល់កម្រិតកំពូល អំឡុងខែកក្កដា ដល់ខែកញ្ញា ។យោងតាមទិន្នន័យរដ្ឋាភិបាល បានឲ្យដឹងថា គ្រោះមហន្តរាយធម្មជាតិ បានសម្លាប់មនុស្ស ៤៨៩នាក់ នៅប្រទេសវៀតណាម កាលពីឆ្នាំមុន ៕

អ៊ីរ៉ង់៖ MoU ត្រូវបានផ្អាក ខណៈមនុស្ស ៥០ នាក់បានស្លាប់ក្នុងការវាយប្រហាររបស់អាមេរិកក្នុងខែកក្កដានេះ

2026/07/19 06:03:33 pm        98
អ៊ីរ៉ង់និយាយថា មនុស្សយ៉ាងហោចណាស់ ៥០ នាក់ត្រូវបានសម្លាប់ និងជាង ៥០០ នាក់រងរបួសក្នុងការវាយប្រហារដោយសហរដ្ឋអាមេរិកក្នុងខែនេះ ខណៈអ្នកចរចាអ៊ីរ៉ង់មួយរូបនិយាយថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងប្រទេសទាំងពីរត្រូវបានផ្អាកយ៉ាងមានប្រសិទ្ធភាព ដោយសារតែការរំលោភបំពានរបស់សហរដ្ឋអាមេរិក។កាលពីថ្ងៃសៅរ៍ ក្រសួងសុខាភិបាលអ៊ីរ៉ង់បានរាយការណ៍ពីចំនួនអ្នកស្លាប់ និងរបួសដោយសារការវាយប្រហារចាប់តាំងពីថ្ងៃទី ៦ ខែកក្កដា ប៉ុន្មានម៉ោងបន្ទាប់ពីបញ្ជាការកណ្តាលយោធាអាមេរិក (CENTCOM) បានបើកការវាយឆ្មក់យប់ទី៧ជាប់ៗគ្នាលើគោលដៅនានាទូទាំងប្រទេសអ៊ីរ៉ង់។ទីបញ្ជាការកណ្តាលបាននិយាយថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារថ្មីប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីខ្លួនបានប្រកាសមុននេះថា បុគ្គលិកយោធាអាមេរិកពីរនាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសហ្ស៊កដានី និងម្នាក់ទៀត បានបាត់ខ្លួន បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់។អ៊ីរ៉ង់បាននិយាយថា ការវាយប្រហារនេះបានធ្វើឲ្យមនុស្ស ១០.០០០ នាក់គ្មានទឹកប្រើប្រាស់ បន្ទាប់ពីរោងចក្របន្សាបទឹកប្រៃមួយ ត្រូវបានវាយប្រហារ។ ទីក្រុងតេអេរ៉ង់ បានសងសឹកដោយការបាញ់យានដ្រូន និងមីស៊ីលមួយផ្សេងទៀតទៅលើរដ្ឋឈូងសមុទ្រដែលមានសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក។លោក Kazem Gharibabadi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា សហរដ្ឋអាមេរិកបានរំលោភ និងផ្អាកការប្តេជ្ញាចិត្តទាំងអស់របស់ខ្លួននៅក្នុងក្របខ័ណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នារបស់ទីក្រុងអ៊ីស្លាម៉ាបាដ ដោយសំដៅទៅលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីខែមុន៕

ហេតុការណ៍ផ្ទុះក្នុងរោងចក្រផលិតផាវ សម្លាប់មនុស្សយ៉ាងហោច ៨នាក់នៅភាគខាងលិចឥណ្ឌា

2026/07/19 06:02:04 pm        56
លោក Ratul Das គឺជាមន្រ្តីទាហានប៉ារ៉ាមួយរូបនិយាយថា មនុស្សយ៉ាងហោច ៨នាក់ ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រផលិតផាវខុសច្បាប់មួយកន្លែង ស្ថិតនៅទីក្រុងភាគខាងលិច Ahmedabad ប្រទេសឥណ្ឌា ។លោកបន្តថា មនុស្សប្រហែល ១២-១៥នាក់ បាននៅក្នុងរោងចក្រខុសច្បាប់នេះ ពេលដែលការផ្ទុះបានកើតឡើង ។ រថយន្តគិលានសង្រ្គោះមានគ្រូពេទ្យទៅជាមួយ បានធ្វើដំណើរទៅដល់កន្លែងកើតហេតុ និងបានសង្រ្គោះអ្នករងរបួសភ្លាមៗ ហើយនិងដឹកពួកគេទៅកាន់មន្ទីរពេទ្យបង្អែក ។លោក Ratul និយាយទៀតថា ពួកយើងបានជូនដំណឹងផងដែរដល់នគរបាលស៊ីវិលពីហេតុការណ៍ផ្ទុះនេះ ហើយពួកគេបានចុះប្រតិបត្តិការភ្លាមៗជាមួយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ហើយបច្ចុប្បន្នពួកយើងនៅបន្តចុះប្រតិបត្តិការសង្រ្គោះ ។សូមបញ្ជាក់ថា ហេតុការណ៍ផ្ទុះបែបនេះ បានក្លាយជារឿងធម្មតាទៅហើយនៅតាមរោងចក្រផលិតផាវ ឬផលិតកាំជ្រួចផ្កាភ្ញីនៅក្នុងប្រទេសឥណ្ឌា ដោយសារពួកគេពុំមានឧបករណ៍ការពារឧបទ្ទេវហេតុបែបនេះ ឲ្យបានគ្រប់គ្រាន់ ៕

អេស្ប៉ាញត្រៀមទប់ទល់រលកកម្ដៅលើកទីបីជាមួយនឹងសីតុណ្ហភាពខ្ពស់ជាង ៤០អង្សាសេ

2026/07/19 06:00:31 pm        58
ការិយាល័យអាកាសធាតុជាតិបាននិយាយថា ប្រទេសអេស្ប៉ាញនឹងចូលទៅក្នុងរលកកម្ដៅលើកទីបីនៃរដូវក្តៅនៅថ្ងៃអង្គារ ២១ កក្កដា ដោយសីតុណ្ហភាពត្រូវបានព្យាករណ៍ថានឹងកើនឡើងលើសពី ៤០ អង្សាសេ នៅទូទាំងតំបន់ធំៗនៃប្រទេសនេះ។ទីភ្នាក់ងារអាកាសធាតុជាតិ AEMET បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រលកកម្ដៅនឹងត្រូវបានជំរុញដោយតំបន់សម្ពាធខ្ពស់ជាប់លាប់ ដែលនឹងបង្ខាំងខ្យល់ក្តៅ និងស្ងួតពីអាហ្វ្រិកខាងជើងលើប្រទេសអេស្ប៉ាញរយៈពេលជាច្រើនថ្ងៃ ដែលជំរុញឱ្យសីតុណ្ហភាពឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។កម្ដៅត្រូវគេរំពឹងថានឹងកាន់តែខ្លាំងឡើងរហូតដល់ថ្ងៃព្រហស្បតិ៍ ដែលក្រុមអ្នកព្យាករណ៍និយាយថាទំនងជាកម្រិតក្ដៅបំផុតនៃព្រឹត្តិការណ៍នេះ ដោយតំបន់ដាច់ស្រយាលមួយចំនួនអាចលើសពី ៤៥អង្សាសេ។ទីភ្នាក់ងារអាកាសធាតុបាននិយាយថា កម្រិតគ្រោះថ្នាក់នឹងមានខ្ពស់ក្នុងអំឡុងម៉ោងពេលថ្ងៃ ជាពិសេសសម្រាប់សកម្មភាពខាងក្រៅ និងមនុស្សដែលងាយរងគ្រោះ។ប្រទេសអេស្ប៉ាញបានស៊ូទ្រាំនឹងរលកកម្ដៅពីរផ្សេងទៀតនៅរដូវក្តៅនេះរួចហើយ មួយកាលពីចុងខែមិថុនា ដែលបានបំបែកកំណត់ត្រាសីតុណ្ហភាពនៅទូទាំងទ្វីបអឺរ៉ុប និងមួយទៀតនៅដើមខែកក្កដា ដែលស្ថាប័នមួយបាននិយាយថា រលកកម្ដៅទូទាំងអ្វីបអឺរ៉ុបបានឆក់យកជីវិតមនុស្សជាង១០.០០០នាក់ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM