ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម

ព័ត៌មានអន្តរជាតិ

លោក Zelenskiy៖ អ៊ុយក្រែនបានវាយប្រហារទីតាំងភស្តុភា និងដឺប៉ូស្តុកប្រេងនៅប្រទេសរុស្ស៊ី

2026/07/19 05:57:07 pm        63
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា ការវាយប្រហារយានដ្រូនរបស់ប្រទេសលោកនៅតែបន្តដោយយុត្តិធម៌ និងសមាមាត្រ ជាការឆ្លើយតបនឹងការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ។លោកនិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X ថា ទីក្រុងគីវ បានវាយប្រហារទីតាំងភស្តុភារ ២កន្លែង ដែលត្រូវបានប្រើប្រាស់ដោយរុស្ស៊ី ដើម្បីផ្គត់ផ្គង់សមាសធាតុសម្រាប់ការផលិតយានដ្រូន និងឧបករណ៍នាំផ្លូវ ហើយដឺប៉ូប្រេងមួយកន្លែង រងការវាយប្រហារផងដែរ ។លោក Zelenskiyបន្តថា រុស្ស៊ីមានឱកាសជាយូរមកហើយ ដើម្បីងាកមករកវិស័យការទូត ហើយនិងបញ្ចប់ការឈ្លានពានរបស់ពួកគេ ។ វាគឺជាការបដិសេធរបស់ថ្នាក់ដឹកនាំរុស្ស៊ី ហើយនិងគោលបំណងរបស់ពួកគេ ដើម្បីបន្តការប្រយុទ្ធគ្នា ដែលជាហេតុផល ធ្វើឲ្យសង្រ្គាមមួយនេះបន្ត ។រលកនៃការវាយប្រហារយានដ្រូនរបស់អ៊ុយក្រែន បានសម្លាប់កម្មករ ៧នាក់ នៅក្នុងឃ្លាំងស្តុកទំនិញ ហើយនិងបណ្តាលឲ្យមនុស្សជាច្រើននាក់ទៀត រងរបួស ខណៈការវាយប្រហារមួយទៀត បង្កឲ្យកើតមានអគ្គិភ័យនៅក្នុងដឺប៉ូស្តុកប្រេងមួយកន្លែងនៅក្នុងទីក្រុង Tambov Oblast របស់រុស្ស៊ី ។លោក Evgeniy Pervyshov គឺជាអភិបាលក្រុង Tambov Oblast និយាយថា មនុស្ស ២៥នាក់ បានរងរបួស ក្រោយយានដ្រូនអ៊ុយក្រែន វាយប្រហារឃ្លាំងស្តុកទំនិញមួយកន្លែង គ្រប់គ្រងដោយក្រុមហ៊ុន Wildberries ដែលជាក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតធំបំផុតរបស់រុស្ស៊ី ស្ថិតក្នុងទីក្រុង Kotovsk មានចម្ងាយប្រហែល ៤៧៥គ.ម ភាគអាគ្នេយ៍ទីក្រុងមូស្គូ ៕

ការវាយប្រហារកើនឡើងរបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៨នាក់ នៅតំបន់ហ្កាហ្សា

2026/07/19 05:55:38 pm        43
ក្រុមមន្រ្តីសុខភាពហ្កាហ្សានិយាយថា ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីន ៨នាក់ និងមនុស្ស ២០នាក់ផ្សេងទៀត រងរបួស ពេលដែលពួកគេចូលរួមពិធីបុណ្យសពនៅទីក្រុង Nuseirat ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សាស្រ្ទីប ។គ្រូពេទ្យបឋមនិយាយថា អ្នកដែលត្រូវសម្លាប់ទាំងនោះ រួមមានទាំងជនប៉ាឡេស្ទីន ៣នាក់ផ្សេងទៀត ដែលបានស្លាប់ អំឡុងការវាយប្រហារតាមច្រកអាកាសដាច់ដោយឡែកនៅកន្លែងផ្សេងទៀត ក្នុងដែនដីបិទច្រកមួយនេះ ធ្វើឲ្យចំនួនមនុស្សស្លាប់កើនឡើងដល់ ១២នាក់ ។ក្រុមហាម៉ាស ចាត់ទុកការវាយប្រហារនៅទីក្រុង Nuseirat ថាជាការសម្លាប់រង្គាលដ៏ឃោឃៅលើក្រុមអ្នកកាន់ទុក្ខ ហើយនិងជំរុញឲ្យក្រុមអ្នកសម្របសម្រួល ក៏ដូចជាអង្គការសហប្រជាជាតិ(UN) ចាត់វិធានការបន្ទាន់ ដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ។ការស្លាប់មនុស្សនេះដែរ បានធ្វើឲ្យចំនួនជនប៉ាឡេស្ទីនស្លាប់កើនឡើងដល់ជាង ១.១០០នាក់ ដែលភាគច្រើនជាជនស៊ីវិល ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីខែតុលា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ៕

មេដឹកនាំកំពូលអ៊ីរ៉ង់អះអាងថា ការបំពានរបស់អាមេរិកបង្ហាញថា ហត្ថលេខារបស់លោក Trump គ្មានតម្លៃនោះទេ

2026/07/19 05:53:37 pm        179
មេដឹកនាំកំពូលអ៊ីរ៉ង់លោក Mojtaba Khamenei និយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា ការបំពានម្តងហើយម្តងទៀតរបស់សហរដ្ឋអាមេរិកលើអនុស្សរណៈយោគយល់ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បង្ហាញថា ហត្ថលេខារបស់លោកប្រធានាធិបតី Donald Trump “គ្មានតម្លៃទាល់តែសោះ និងខ្វះភាពជឿជាក់ទាំងស្រុង” ។លោក Khamenei និយាយថា សហរដ្ឋអាមេរិកគួរដឹងថា ជាតិអ៊ីរ៉ង់ និងរណសិរ្សតស៊ូ មានមេរៀនដែលមិនអាចបំភ្លេចបានរួចទៅហើយ ។លោកនិយាយទៀតថា នៅថ្ងៃនេះ សាតាំងអាមេរិកបង្ហាញមុខពិតរបស់ខ្លួនជាថ្មីម្តងទៀត បកស្រោមមុខរបស់ខ្លួន ដើម្បីបទពិសោធន៍ឧក្រិដ្ឋកម្មដ៏ខ្មៅងងឹត ហើយភាពមិនស្មោះត្រង់ ក្លាយជាឯកសារបញ្ជាក់ពីភាពមិនពិតប្រាកដ ភាពមិនសមហេតុសមផល ភាពមិនគួរឲ្យទុកចិត្ត និងភាពអាក្រក់របស់អាមេរិក ។គួរឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានបើកការវាយប្រហារលើគ្នាទៅវិញទៅមក ក្រោយកិច្ចព្រមព្រៀងឈប់បាញ់ បានដួលរលំកាលពីសប្តាហ៍មុន ជាហេតុបង្កើនលទ្ធភាពនៃការវិលត្រឡប់ទៅរកសង្គ្រាមពេញបន្ទុកវិញ ៕

UN ចាត់ទុកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅអ៊ីរ៉ង់ និងទូទាំងតំបន់ថា ជារឿងពុំអាចទទួលយកបាន

2026/07/19 04:55:36 pm        55
អង្គការសហប្រជាជាតិ(UN) និយាយថា លោកអគ្គលេខាធិការ António Guterres មានការព្រួយបារម្ភជាខ្លាំងចំពោះការកើនឡើងភាពតានតឹងយោធានៅតែបន្តរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ជាពិសេសការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅអ៊ីរ៉ង់ និងនៅទូទាំងតំបន់ ។ថ្លែងនៅបុរីញូវយ៉ក អ្នកនាំពាក្យ UN លោក Farhan Haq បានចាត់ទុកការវាយប្រហារបែបនេះ គឺជារឿងពុំអាចទទួលយកបាននោះទេ ហើយលោកនិយាយថា ប្រមុខ UN មានជំនឿថា គ្មានដំណោះស្រាយយោធាចំពោះជម្លោះនោះឡើយ ។គួរឲ្យដឹងថា សហរដ្ឋអាមេរិក បានវាយប្រហារស្ពាន និងអាកាសយានដ្ឋានមួយកន្លែងនៅអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ជាហេតុធ្វើឲ្យទីក្រុងតេអេរ៉ង់ ឆ្លើយតបវិញជាមួយនឹងការវាយប្រហាររោងចក្របន្សុតទឹក និងរោងចក្រថាមពលនៅប្រទេសគូវ៉ែត ខណៈពួកគេព្រមានសត្រូវ ពីហានិភ័យកើនឡើងបន្ថែមទៀតនៃការវាយប្រហារ តាមរយៈការពង្រីកគោលដៅរបស់ពួកគេ រួមទាំងហេដ្ឋាចរនាសម្ព័ន្ធផងដែរ ។នៅក្នុងសមុទ្រជាទីដែលជម្លោះថ្មីបានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលចេញពីតំបន់ឈូងសមុទ្រនោះ កងម៉ារីនសហរដ្ឋអាមេរិក បានឡើងលើនាវាដឹកប្រេងមួយគ្រឿងនៅជិតច្រកសមុទ្រ Hormuz ។ ដោយឡែក នាវាមួយគ្រឿងទៀត ត្រូវបានរឹបអូសដោយក្រុមប្រដាប់អាវុធនៅជិតប្រទេសយេម៉ែន បង្កឲ្យកើតមានក្តីបារម្ភចំពោះសន្តិសុខនៅចំណុចស្ទះដ៏ធំផ្សេងទៀតរបស់តំបន់មជ្ឈិមបូព៌ា សម្រាប់ការដឹកជញ្ជូនក្នុងសមុទ្រក្រហម ។ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បាននឹងកំពុងសាកល្បងការកើនឡើងភាពតានតឹងមានដែនកំណត់ ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ បានដួលរលំកាលពីសប្តាហ៍មុន បង្កឲ្យមានទស្សនីយភាពនៃការវិលត្រឡប់ទៅរកសង្រ្គាមពេញបន្ទុកវិញ ៕

សហរដ្ឋអាមេរិកបើកការវាយប្រហារសារជាថ្មីលើអ៊ីរ៉ង់ ក្រោយការស្លាប់មន្រ្តីយោធារបស់ខ្លួន

2026/07/19 04:47:02 pm        78
ទីបញ្ជាការកណ្តាលនិយាយថា សហរដ្ឋអាមេរិក បានបើកការវាយប្រហារសារជាថ្មីលើអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ក្រោយមន្រ្តីយោធា ២នាក់របស់ខ្លួន ត្រូវបានសម្លាប់នៅប្រទេសហ៊្សកដានី ហើយមន្រ្តីម្នាក់ទៀត កំពុងបាត់ខ្លួន បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ ។ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកនិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា នៅវេលាម៉ោង ៦ល្ងាច ម៉ោងនៅសហរដ្ឋអាមេរិក ថ្ងៃសៅរ៍ កងកម្លាំងសហរដ្ឋអាមេរិក បានចាប់ផ្តើមបើកការវាយប្រហារសារជាថ្មីលើអ៊ីរ៉ង់ តាមការបញ្ជាពីមេបញ្ជាការកងទ័ព ។ ពួកគេបន្តថា ការវាយប្រហារនេះ ត្រូវបានរៀបចំឡើង ដើម្បីធ្វើឲ្យចុះខ្សោយសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្មនៅច្រកសមុទ្រ Hormuz ហើយនិងដាក់ទោសភ្លាមៗកងកម្លាំងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ ដែលបានបើកការវាយប្រហារលើសមាជិកយោធាសហរដ្ឋអាមេរិកនៅប្រទេសហ៊្សកដានី កាលពីយប់មិញ ។គួរឲ្យដឹងថា ទីប្រឹក្សាយោធាជាន់ខ្ពស់ម្នាក់របស់អ៊ីរ៉ង់ បានព្រមានថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ នឹងប្តូរទៅដំណាក់កាលវាយលុកទ្រង់ទ្រាយធំ និងដ៏បំផ្លិចបំផ្លាញ ប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តការវាយប្រហាររបស់ខ្លួន ៕

មន្រ្តីយោធា ២នាក់របស់សហរដ្ឋអាមេរិកនៅហ៊្សកដានី ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីរ៉ង់

2026/07/19 04:45:13 pm        173
ទីបញ្ជាបញ្ជាការកណ្តាលសហរដ្ឋអាមេរិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា មន្រ្តីយោធា ២នាក់របស់សហរដ្ឋអាមេរិក នៅហ៊្សកដានី ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ ពេលដែលពួកគេការពារប្រឆាំងនឹងការវាយប្រហារមីស៊ីល និងយានដ្រូនអ៊ីរ៉ង់ ។ទីបញ្ជាបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបន្តថា សមាជិកផ្តល់សេវាកម្មម្នាក់ បច្ចុប្បន្នកំពុងបាត់ខ្លួន អំឡុងពេលចុះបេសកកម្ម ហើយសមាជិកអាមេរិក ៤នាក់ផ្សេងទៀត ត្រូវបានជម្លៀសផ្នែកវេជ្ជសាស្រ្តទៅកាន់មន្ទីរពេទ្យហ៊្សកដានី ។ពួកគេនិយាយទៀតថា ដោយឡែកមន្រ្តីផ្សេងទៀតដែលរងរបួសស្រាល បានវិលត្រឡប់ទៅបំពេញការងារវិញហើយ ។គ្រោះថ្នាក់នេះដែរ បានកើតមានឡើង ស្របពេលដែលសហរដ្ឋអាមេរិកបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ៧ ជាប់ៗគ្នា លើអ៊ីរ៉ង់ បន្ទាប់ពីការដួលរលំបទឈប់បាញ់ ហើយស្របពេលដែលអ៊ីរ៉ង់ បើកការវាយប្រហារលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ា ។ខណៈពេលនោះដែរ យោធាហ្ស៊កដានីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Petra ថា ប្រព័ន្ធការពារដែនអាកាសរបស់ពួកគេ បានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលចំនួន ១០គ្រាប់ ដែលបាញ់ចេញពីអ៊ីរ៉ង់ ។ពួកគេបញ្ជាក់ថា ការស្ទាក់ចាប់នេះ មិនបានបង្កឲ្យមានអ្នកស្លាប់ និងរបួស ឬខូចខាតសម្ភារៈនោះទេ ហើយក្រុមអ្នកឯកទេសកំពុងធ្វើការនៅកន្លែងដែលកម្ទេចកម្ទីមីស៊ីល បានធ្លាក់ ៕

ប្រធានាធិបតីលីបង់បានចេញដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបពិភាក្សាជាមួយលោក TRUMP

2026/07/18 11:50:07 pm        59
ការិយាល័យរបស់លោក បាននិយាយថា ប្រធានាធិបតីលីបង់ លោក Joseph Aoun នៅថ្ងៃសៅរ៍នេះ បានចាកចេញពីទីក្រុងបេរូត ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជាកន្លែងដែលលោកត្រូវបានគេរំពឹងថា នឹងជួបជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្ទាប់ពីការចរចារវាងលីបង់ និងអ៊ីស្រាអែល បានបញ្ចប់ នៅក្នុងប្រទេសអ៊ីតាលី។ការិយាល័យនេះបានបញ្ជាក់ថា លោក Aoun នឹងធ្វើការពិភាក្សាជាមួយមន្ត្រីអាមេរិកជាច្រើនរូបស្តីពីស្ថានភាពនៅក្នុងប្រទេសលីបង់ និងវិធីដើម្បីពង្រឹងបទឈប់បាញ់» ជាពិសេសនៅភាគខាងត្បូងនៃប្រទេសលីបង់ ក៏ដូចជាអំពីការដកកងទ័ពអ៊ីស្រាអែលចេញពីតំបន់លីបង់ដែលខ្លួនកាន់កាប់»៕

ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីស្រាអែលមានផែនការប្រើប្រាស់ក្រពើ ជាផ្នែកមួយនៃប្រព័ន្ធសន្តិសុខពន្ធនាគារ

2026/07/18 11:47:48 pm        72
យោងតាមសេចក្តីរាយការណ៍ អ៊ីស្រាអែលបានចាត់ថ្នាក់សត្វក្រពើទន្លេនីល (Nile crocodiles) ឡើងវិញថា ជា «សត្វដែលត្រូវបានថែទាំ» ដែលអាចបើកផ្លូវឲ្យមានការប្រើប្រាស់ពួកវា ជាផ្នែកមួយនៃប្រព័ន្ធសន្តិសុខពន្ធនាគារ។សំណើដ៏ចម្រូងចម្រាសដើម្បីបង្កើតប្រឡាយព័ទ្ធជុំវិញពន្ធនាគារដែលមានដាក់សត្វក្រពើ ត្រូវបានលើកមកនិយាយនៅចុងឆ្នាំមុន ដោយរដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមជ្រុលលោក Itamar Ben-Gvir ដែលបានអះអាងថា សត្វក្រពើទាំងនេះ នឹងពង្រឹងសន្តិសុខ និងរារាំងការប៉ុនប៉ងរត់គេចខ្លួន។ ដំបូងឡើយ ផែនការនេះត្រូវបានចាត់ទុកថា មិនអាចធ្វើទៅបានដោយអាជ្ញាធរធម្មជាតិ និងឧទ្យានអ៊ីស្រាអែល ពីព្រោះក្រពើទន្លេនីល ត្រូវបានចាត់ថ្នាក់ជាសត្វព្រៃដែលអាចរក្សាទុកបានតែនៅក្នុងសួនសត្វ និងតំបន់អភិរក្សសត្វព្រៃប៉ុណ្ណោះ។ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃសុក្រថា ឧបសគ្គផ្នែកច្បាប់នោះ ត្រូវបានលុបចោលនៅសប្តាហ៍នេះ នៅពេលដែលរដ្ឋមន្ត្រីការពារបរិស្ថាន លោក Idit Silman បានកំណត់ក្រពើទន្លេនីលឡើងវិញថា ជា សត្វព្រៃដែលត្រូវបានថែទាំ»។ ការចាត់ថ្នាក់ថ្មីនេះ អនុញ្ញាតឲយសត្វក្រពើទាំងនេះ ត្រូវបានរក្សាទុកនៅក្នុងកន្លែងជាច្រើនប្រភេទ ដែលអាចរួមបញ្ចូលពន្ធនាគារផងដែរ៕

អ្នកសារព័ត៌មានយោធាហ្វាំងឡង់ថា ហ្វាំងឡង់អាចពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មដែលអ៊ុយក្រែនធ្វើនៅរុស្ស៊ី

2026/07/18 11:07:36 pm        87
លោក Kosti Heiskanen អ្នកយកព័ត៌មានយោធាហ្វាំងឡង់ ដែលបានធ្វើការតវ៉ានៅស្ថានទូតហ្វាំងឡង់ប្រចាំទីក្រុងមូស្គូ ហើយអំពាវនាវឲ្យបញ្ចប់ជំនួយដល់ទីក្រុងគៀវ បានប្រាប់សារព័ត៌មាន TASS ថា ប្រទេសហ្វាំងឡង់អាចជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មរបស់អ៊ុយក្រែនលើទឹកដីរុស្ស៊ី។នាពេលថ្មីៗនេះ វាត្រូវបានគេដឹងថា សេវាពិសេសអ៊ុយក្រែនមានគម្រោងប្រើប្រាស់គ្រឿងផ្ទុះ Peno របស់ប្រទេសហ្វាំងឡង់សម្រាប់ការវាយប្រហារភេរវកម្មនៅលើស្ពានគ្រីម៉េ ហើយវាត្រូវបាននាំទៅកាន់ប្រទេសរុស្ស៊ីដោយវិធីសាស្ត្រផ្សេងៗគ្នា ដោយវិធីសាស្ត្រសំខាន់មួយ គឺការទម្លាក់កុងតឺន័រដែលមានទំនិញគ្រោះថ្នាក់ពីយានដ្រូនប្រភេទយន្តហោះ។លោកបាននិយាយថា៖«ប្រទេសហ្វាំងឡង់អាចជាប់ពាក់ព័ន្ធនឹងរឿងនេះ ពីព្រោះប្រសិនបើអ្នកស្តាប់សេចក្តីថ្លែងការណ៍របស់អ្នកនយោបាយហ្វាំងឡង់ វាច្បាស់ណាស់ថា ពួកគេត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបង្កហេតុ និងសកម្មភាពភេរវកម្មផ្សេងៗ។ ប្រធានសភាលោក Jussi Halla-aho បាននិយាយថា៖«យើងនឹងទិញសំបកគ្រាប់ ហើយសរសេរលើវា «សម្រាប់ តំបន់ Karelia និង «យើងសម្លាប់ជនជាតិរុស្ស៊ីកាន់តែច្រើន កាន់តែល្អ ជាការពិតណាស់ ប្រទេសហ្វាំងឡង់នឹងឈានរកការបង្កហេតុ និងការវាយប្រហារភេរវកម្មបែបនេះ»៕

យោធា៖ កងកម្លាំងការពារដែនអាកាសហ្ស៊កដានីបានស្ទាក់ចាប់និងបំផ្លាញមីស៊ីលអ៊ីរ៉ង់ចំនួន ១០គ្រាប់

2026/07/18 10:46:34 pm        85
អង្គភាពការពារដែនអាកាសហ្ស៊កដានីបានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលចំនួន ១០គ្រាប់ ដែលបាញ់ចេញពីអ៊ីរ៉ង់។ នេះបើយោងតាមកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ។យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Petra ថា៖«ប្រព័ន្ធការពារដែនអាកាសហ្ស៊កដានី បានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលចំនួន ១០គ្រាប់ ដែលបាញ់ចេញពីអ៊ីរ៉ង់»។យោងតាមយោធា ការស្ទាក់ចាប់មិនបានបង្កឲ្យមានអ្នកស្លាប់ និងរបួស ឬខូចខាតសម្ភារៈនោះទេ។ អ្នកឯកទេសកំពុងធ្វើការនៅកន្លែងដែលកម្ទេចកម្ទីមីស៊ីល បានធ្លាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM