ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម

ព័ត៌មានអន្តរជាតិ

កងទ័ព៖ ទាហានកូវ៉ែតជាច្រើននាក់រងរបួស អំឡុង​ការវាយប្រហារដោយយានដ្រូន​របស់អ៊ីរ៉ង់ លើមូលដ្ឋានយោធា

2026/07/18 03:43:20 am        116
កងទ័ពកូវ៉ែតជាច្រើននាក់ បានរងរបួស នៅព្រឹកថ្ងៃសុក្រ (ទី១៧ ខែកក្កដា ឆ្នាំ២០២៦) នេះ បន្ទាប់ពីយានដ្រូន​របស់អ៊ីរ៉ង់ បានកំណត់គោលដៅលើមូលដ្ឋានយោធា និងមូលដ្ឋានជាច្រើន នៅក្នុងប្រទេសនេះ។ នេះបើយោងតាមកងទ័ពកូវ៉ែត​។នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពបានឱ្យដឹង​ថា នាយ​អគ្គសេនាធិការចម្រុះ លោក​ឧត្តមសេនីយ៍ទោ Khaled Daraj Saad Al-Shuraian និងនាយរង​អគ្គសេនាធិការចម្រុះ លោកឧត្តមសេនីយ៍ត្រីទ័ព​អាកាស Sabah Jaber Al-Ahmad Al-Sabah បានអញ្ជើញទៅសួរសុខទុក្ខសមាជិកនៃកងកម្លាំងជើងគោក​កូវ៉ែត ដែលបានរងរបួស។ដោយមិនបានបង្ហាញពីចំនួនអ្នករង​របួស ឬបង្ហាញ​ទីតាំងដែល​ត្រូវ​បាន​ដាក់​គោលដៅ កងទ័ពបានឱ្យដឹង​ទៀត​ថា ទាហានទាំងនោះបានរងរបួសនៅពេលដែលយានដ្រូន​របស់អ៊ីរ៉ង់ បានវាយប្រហារមូលដ្ឋាន និងជំរំយោធាកូ​វ៉ែតជាច្រើន​។ការប្រកាសនេះបានកើតឡើងចំពេលមានការប្រឈមមុខដាក់គ្នា ក្នុងតំបន់កាន់តែទូលំទូលាយ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ ទីក្រុងតេអេរ៉ង់បានឱ្យដឹង​នៅ​ថ្ងៃសុក្រណវ​ថា កងកម្លាំងរបស់ខ្លួនបានកំណត់គោលដៅលើធនធាន​យោធាអាមេរិក នៅក្នុងប្រទេសកូវ៉ែត អូម៉ង់ ស៊ីរី ហ្ស៊កដានី បារ៉ែន និងកាតា ជា​ការវាយប្រហារសងសឹក។កូវ៉ែត បានប្រាប់នៅមុន​នេះ​ថា ប្រព័ន្ធ​ការពារដែនអាកាសរបស់ខ្លួន បានស្ទាក់ចាប់មីស៊ីល និងយានដ្រូន​របស់អ៊ីរ៉ង់ដែលកំណត់គោលដៅលើប្រទេសនេះ៕

ផ្សែង​ពី​ចំហេះ​ព្រៃនៅ​កាណាដា ប៉ះពាល់​ដល់​ការ​ប្រកួត​វគ្គផ្តាច់ព្រ័ត្រអេស្ប៉ាញ-អាហ្សង់ទីន នៅ World Cup

2026/07/18 03:20:02 am        67
ផ្សែងដែលហោះ​អណ្តែតទៅភាគខាងត្បូង ដោយសារ​ចំហេះ​ព្រៃដ៏ធំ នៅក្នុងប្រទេសកាណាដា បាននាំឱ្យមានគុណភាពខ្យល់កាន់តែអាក្រក់ នៅទូទាំងតំបន់មួយចំនួននៃភាគឦសានសហរដ្ឋអាមេរិក ដែលបង្កើនក្ដី​បារម្ភ អំពីសុខភាព នៅ​មុនការ​ប្រកួត​បាល់​ទាត់​វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ នៅថ្ងៃអាទិត្យ (ទី១៩ ខែកក្កដា) រវាងក្រុម​អេស្ប៉ាញ និងអាហ្សង់ទីន នៅពហុកីឡដ្ឋាន MetLife ក្នុងរដ្ឋ New Jersey។អាជ្ញាធរ នៅទីក្រុង New York និងរដ្ឋ New Jersey បានចេញសេចក្តីជូនដំណឹង អំពីគុណភាពខ្យល់កាលពី​ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីផ្សែងពី​ចំហេះ​ព្រៃរាប់រយកន្លែង ដែលភាគច្រើន កំពុងឆាប​ឆេះនៅខេត្ត​ Ontario បានរាលដាលពាសពេញតំបន់។មន្ត្រីបានឱ្យដឹង​ថា រយៈពល​គ្រប​ដណ្ដប់​ដោយ​កម្ដៅ នៅ​តំបន់នោះ បានបង្ខាំងភាគល្អិតៗ ឱ្យនៅជាប់នឹងផ្ទៃ​ផែន​ដី ដែលធ្វើឱ្យផ្សែងមិនអាចបែកខ្ញែកទៅណាបាន និងកំពុងធ្វើឱ្យគុណភាពខ្យល់កាន់តែអាក្រក់​ខ្លាំងឡើងៗ»។ក្រសួងសុខាភិបាលទីក្រុង New York បានជំរុញឱ្យប្រជាពលរដ្ឋកំណត់ពេលវេលានៅខាងក្រៅ ជៀសវាងកុំ​មាន​សកម្មភាពរាងកាយខ្លាំង និងចាត់វិធានការប្រុងប្រយ័ត្នបន្ថែម សម្រាប់កុមារ មនុស្សចាស់ និងអ្នកដែលមានបញ្ហាផ្លូវដង្ហើម។ ទីក្រុងនេះក៏បានចែកចាយម៉ាស់ KN95 នៅបណ្ណាល័យ ប៉ុស្តិ៍នគរបាល និងស្ថានីយពន្លត់អគ្គិសភ័យផងដែរ។ក្តីបារម្ភអំពីគុណភាពខ្យល់បានទាក់ទាញការចាប់អារម្មណ៍ជាពិសេស ដោយសារតែពហុកីឡដ្ឋាន MetLife ជាកន្លែងដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវលេង គឺជាទីលានបើកចំហគ្មានដំបូល ដែលធ្វើឱ្យកីឡាករ និងអ្នក​ទស្សនា​ប្រហែល ៨២.០០០នាក់ ប៉ះពាល់ដោយផ្ទាល់ទៅនឹងលក្ខខណ្ឌអាកាសធាតុ​ខាងក្រៅ​៕

កូរ៉េខាងជើងហាក់ដូចជាបានសាងសង់ទីតាំង​បាញ់រ៉ូកែត នៅជិតតំបន់​គ្មាន​យោធា

2026/07/18 03:12:15 am        63
យោងតាមរបាយការណ៍ដែលផ្អែកលើរូបភាពផ្កាយរណបពាណិជ្ជកម្ម បាន​បង្ហាញ​ថា ប្រទេស​កូរ៉េខាងជើងហាក់ដូចជាបានសាងសង់ទីតាំង​ស្តុក​ និងថែទាំច្រើនកន្លែង សម្រាប់ប្រព័ន្ធ​បាញ់រ៉ូកែតច្រើនគ្រាប់​ នៅជិតព្រំដែនអន្តរកូរ៉េ។វិទ្យុអាស៊ីសេរី (​​RFA) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរាយការណ៍នៅថ្ងៃសុក្រ (ទី១៧ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា រូបភាពផ្កាយរណបដែលថត រវាងឆ្នាំ២០២៣ និង២០២៥ បានបង្ហាញឱ្យឃើញអគាររាងទ្រវែងចំនួន ២១ខ្នង ដែលអគារនីមួយៗមានប្រវែងប្រហែល ៥២ម៉ែត្រ ត្រូវបានសាងសង់ឡើងនៅឯមូលដ្ឋានយោធាតូចៗរបស់កូរ៉េខាងជើង ដែលស្ថិតនៅភាគខាងត្បូងទីក្រុង Kaesong និងភាគខាងជើងទន្លេហាន (Han River)។ របាយការណ៍ដដែលនេះបានបន្តថា ទីតាំងទាំងនោះ ស្ថិតនៅចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល បើគិតជាខ្សែបន្ទាត់ត្រង់​។យោងតាម ​​RFA បាន​ឱ្យដឹង​ថា អគារទាំងនោះមានពិដានខ្ពស់ ប្លង់ទម្រង់វែង និង​តូចចង្អៀត ហើយ​មានផ្លូវថ្នល់ដែលអនុញ្ញាតឱ្យយានយន្តអាចបើកចូលបានពី​ផ្នែកទាំង២។ លក្ខណៈពិសេសទាំងនេះ អាចធ្វើឱ្យអគារទាំងនោះមានភាពសមស្រប ក្នុងការ​ស្តុក​ ឬថែទាំរថយន្តយោធា សម្រាប់ដឹកជញ្ជូន និងដំឡើងជើង​ទម្រ និងប្រព័ន្ធបាញ់រ៉ូកែតច្រើនគ្រាប់​។ ក្រៅពីនេះ ការិយាល័យ និងគ្រឿងបរិក្ខារគាំទ្រផ្សេងៗទៀត ក៏ហាក់ដូចជាត្រូវបានសាងសង់ភ្ជាប់ទៅនឹងអគារទាំងនោះផងដែរ។លោក Jacob Bogle អ្នកវិភាគរូបភាពផ្កាយរណប បានប្រាប់ RFA ថា កូរ៉េខាងជើង បាន និងកំពុងពង្រីកទីតាំងដែលទាក់ទងនឹងឧបករណ៍បាញ់រ៉ូកែតច្រើនគ្រាប់ ដោយស្ងាត់ៗ។គួរបញ្ជាក់ថា តំបន់ DMZ ឬតំបន់គ្មានយោធា ត្រូវបានបង្កើតឡើងក្រោមបទឈប់បាញ់ឆ្នាំ១៩៥៣ ដែលបានបញ្ឈប់សង្គ្រាមកូរ៉េ។ តំបន់ទ្រនាប់នេះដែលមានប្រវែងប្រហែល ២៥០គីឡូម៉ែត្រ និងទទឹង ៤គីឡូម៉ែត្រ ហ៊ុម​ព័ទ្ធខ្សែបន្ទាត់កំណត់ព្រំដែនយោធា ដែលជាព្រំដែនជាក់ស្តែង រវាងកូរ៉េទាំង២៕

លោក Burnham៖ គណបក្សការងារ នឹង​ឈ្នះឆ្នោត​ ដោយសារ​​ «ភាព​ក្លាហាន ជឿជាក់ និងស្មោះត្រង់​» នៅចក្រភពអង់គ្លេស

2026/07/18 03:10:12 am        53
លោក Andy Burnham នៅថ្ងៃសុក្រ (ទី១៧ ខែកក្កដា ឆ្នាំ២០២៦) នេះ បានផ្ដល់​ការសន្យា​យ៉ាង​ម៉ឺងម៉ាត់ថា នឹងដឹកនាំគណបក្ស​ការងារ​របស់ចក្រភពអង់គ្លេស ទៅរកទិសដៅ «ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណគណបក្សយ៉ាងពិតប្រាកដ» ដោយបាន​បញ្ជាក់​ថា នឹងបង្រួបបង្រួមគណបក្សឡើងវិញ ផ្ទេរ​អំណាចចេញពីវិមាន​ Westminster និងស្តារទំនុកចិត្តវិស័យនយោបាយឡើងវិញ បន្ទាប់ពីលោកត្រូវបានបោះឆ្នោតជ្រើសរើសជាមេដឹកនាំថ្មីរបស់គណបក្ស។​នៅក្នុងសុន្ទរកថាដំបូងរបស់លោក ក្នុងនាមជាមេដឹកនាំ លោក Burnham បានគូសបញ្ជាក់ពីផែនការ ៥ចំណុចដែលផ្តោតលើឯកភាពគណបក្ស ការកែលម្អ​នយោបាយ និងកំណែទម្រង់រដ្ឋធម្មនុញ្ញ។ជាមួយ​គ្នានេះ លោកបានសន្យាថា នឹងកសាង «ក្រុម​គណបក្សការងារ​តែមួយ» បង្កើត «នយោបាយថ្មីមួយ» ផ្លាស់ប្តូរទិសដៅនយោបាយរបស់គណបក្សការងារ ធ្វើ​ជា​តំណាង «គ្រប់ទីកន្លែង» នៅចក្រភពអង់គ្លេស និងផ្ទេរ​អំណាចពីវិមាន​ Westminster និង Whitehall ទៅសហគមន៍ក្នុងតំបន់។ដោយពិពណ៌នាអំពីអាទិភាពទី៣ នៃផែនការរបស់លោក លោក Burnham បាននិយាយថា គណបក្សការងារ នឹងសហការជាមួយគណបក្សផ្សេងៗទៀតនៅពេលណាដែលអាចធ្វើទៅបាន ប៉ុន្តែនឹងធ្វើឡើង «ដោយ​ឈរលើមូលដ្ឋាននៃការដឹងយ៉ាងច្បាស់លាស់ពីគោលជំហរពិតប្រាកដរបស់ខ្លួន»។លោក Burnham ដែលហាក់ដូចជាមានអារម្មណ៍រំជួលចិត្ត នៅពេលលោកឡើងលើឆាកថ្លែង​សុន្ទរកថា បានពោលពាក្យ​អរ​គុណដល់សមាជិកគណបក្ស ចំពោះការគាំទ្ររបស់ពួកគេ៕

សភា​អ៊ីស្រាអែលបញ្ចប់មុន​អាណត្តិ​ ខណៈប្រទេស​ត្រៀម​ឆ្ពោះ​ទៅរក​ការបោះឆ្នោត

2026/07/18 03:08:06 am        68
សភាអ៊ីស្រាអែលបានបោះឆ្នោតរំលាយខ្លួនឯង នៅព្រឹក​ថ្ងៃសុក្រ (ទី១៧ ខែកក្កដា ឆ្នាំ២០២៦) នេះ ខណៈដែលប្រទេសនេះត្រៀម​សម្រាប់ការបោះឆ្នោតខែតុលា ដែល​នេះជាការបញ្ចប់កិច្ច​ប្រឹង​ប្រែង​ជំរុញ​អនុម័ត​ច្បាប់​យ៉ាងប្រញាប់ប្រញាល់នៅនាទីចុងក្រោយរបស់រដ្ឋាភិបាល ក្នុងគោលបំណងផ្គាប់ចិត្តក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន។ការបោះឆ្នោតនេះ ដែលគាំទ្រដោយសមាជិក ៦២រូប ក្នុងចំណោម ១២០រូបរបស់សភា Knesset បានបើកផ្លូវឱ្យមាន​ការបោះឆ្នោតនៅថ្ងៃទី២៧ ខែតុលា ដែលនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu កំពុងស្វែងរកអាណត្តិ ១ទៀត ទោះបីជាប្រជាប្រិយភាពធ្លាក់ចុះក៏ដោយ។រដ្ឋាភិបាលរបស់លោក បានជំរុញតាមរយៈសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសមួយចំនួន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលមានគោលបំណងពង្រឹងជំហររបស់ខ្លួន និងផ្គាប់ចិត្តសម្ព័ន្ធមិត្ត នៅក្នុងសហគមន៍ជ្រុលនិយមរបស់អ៊ីស្រាអែល។សម្ព័ន្ធភាព​កំពុង​កាន់អំណាច បាន​អនុម័តសេចក្តីព្រាងច្បាប់ជាច្រើននៅក្នុងសម័យប្រជុំចុងក្រោយដែល​បន្លាយពេលយ៉ាងយូរ ក្នុង​នោះ​រួមទាំងច្បាប់ដកហូតអំណាចពីអគ្គរដ្ឋអាជ្ញា ការព្យួរការចាប់ខ្លួនអ្នកគេចវេះ​ពីកាតព្វកិច្ចយោធា និងការបន្តពង្រីកការត្រួតពិនិត្យរបស់រដ្ឋាភិបាលទៅលើប្រព័ន្ធផ្សព្វផ្សាយផងដែរ។ជាមួយនឹងសេចក្តីព្រាងច្បាប់ដែលបានអនុញ្ញាត​ឱ្យមាន​ការរំលាយសភាខ្លួន​ឯង​ ស្ថាប័នេះ​ក៏បានអនុម័តការបង្កើនមូលនិធិ សម្រាប់គណបក្សនយោបាយផងដែរ។ ទោះបីជាមានការបោះឆ្នោតរំលាយនេះ​ក៏ដោយ ក៏​ទីប្រឹក្សាផ្នែកច្បាប់របស់សភា Knesset គឺលោកស្រី Sagit Afik បាននិយាយថា អង្គសភាទាំងមូលនៅតែអាចបន្តដំណើរការបានប្រហែល ១០ថ្ងៃទៀត ដោយសារតែច្បាប់បញ្ជាក់ពីកាលបរិច្ឆេទនៃការបោះឆ្នោត ត្រូវបានបញ្ជូនត្រឡប់ទៅឱ្យគណៈកម្មាធិការពិនិត្យឡើងវិញ បន្ទាប់ពីមានភាពជាប់គាំង​ នៅ​សភា៕

វិមានក្រឹមឡាំងបដិសេធការចោទប្រកាន់ជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់សហរដ្ឋ​អាមេរិក

2026/07/18 03:05:19 am        77
វិមានក្រឹមឡាំងនៅថ្ងៃសុក្រ (ទី១៧ ខែកក្កដា ឆ្នាំ២០២៦) នេះ បានបដិសេធការចោទប្រកាន់ ដែល​ថា ប្រទេស​រុស្ស៊ីបានជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់​សហរដ្ឋអាមេរិក ដោយបញ្ជាក់​ថា ការស៊ើបអង្កេតរបស់អាមេរិកពីមុន មិនបានរកឃើញភស្តុតាងណាមួយដែលបង្ហាញថា ទីក្រុងមូស្គូមានឥទ្ធិពលលើលទ្ធផលនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass។អំឡុងពេល​ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងសំដៅទៅលើការអះអាងផ្នែកស៊ើបការណ៍សម្ងាត់ដែលមិនជាក់​លាក់​ និងគ្មាន​ភ័ស្តុតាង​ច្បាស់លាស់ នៅពេលដែលពណ៌នាអំពីរុស្ស៊ីថា ជាការគំរាមកំហែងដល់ការបោះឆ្នោតអាមេរិក។លោក Peskov បាននិយាយថា៖ «ការពិត គឺថា ប្រធានាធិបតីកំពុងសំដៅទៅលើព័ត៌មានមួយចំនួន ព័ត៌មានអនាមិក ព័ត៌មានដែលមិនមានមូលដ្ឋានពីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់​សហរដ្ឋ​អាមេរិក»។លោកបានបន្ត​ថា ការស៊ើបអង្កេតជាច្រើនរបស់សហរដ្ឋអាមេរិក បានសន្និដ្ឋានថា រុស្ស៊ី «មិនមានឥទ្ធិពល» លើការបោះឆ្នោតរបស់សហរដ្ឋអាមេរិកទេ។ លោកបានបន្ថែមថា ទីក្រុងមូស្គូមិនដែលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃឡើយ​ ហើយរំពឹងថា ប្រទេសដទៃទៀតនឹងមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ីវិញ​ដូចគ្នា​ដែរ​។គួរបញ្ជាក់ថា នៅ​មុននេះ លោក Trump បានប្រកាស​ថា រុស្ស៊ី ចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង គឺ​ជា «សត្រូវ» ដែលមានសមត្ថភាពជ្រៀត​ចូល​ «ហេដ្ឋា​រចនា​សម្ព័ន្ធ​​បោះឆ្នោត» របស់សហរដ្ឋអាមេរិក៕

អាល្លឺម៉ង់ស្នើឱ្យកងកម្លាំងសហភាពអឺរ៉ុបជំនួសបេសកកម្មអង្គការសហប្រជាជាតិ នៅលីបង់

2026/07/18 01:49:56 am        69
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានស្នើឱ្យជំនួសបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) ដែលផុតកំណត់នៅប្រទេស​លីបង់ ដោយប្រើប្រាស់កងកម្លាំងក្រោមអាណត្តិរបស់សហភាពអឺរ៉ុប (EU) វិញ ដើម្បីបង្ការកុំឱ្យមានភាព​ទំនេរ​ផ្នែកសន្តិសុខ។ នេះបើយោងតាមអ្វីដែលលោកបានប្រាប់បណ្តាញសារព័ត៌មាន Redaktionsnetzwerk Deutschland។នៅក្នុងបទសម្ភាសន៍ដែលត្រូវបានចេញផ្សាយនៅ​ថ្ងៃសុក្រ (ទី​១៧ ខែកក្កដា ឆ្នាំ២០២៦) លោក Wadephul បាននិយាយថា៖ «យើងគួរតែពិនិត្យមើលនៅ EU ថា តើយើងអាចធានាថា គ្មានភាពទំនេរ​ផ្នែក​សន្តិសុខ កើតឡើង ជាមួយនឹងអាណត្តិរបស់អឺរ៉ុបបាន​ដែរ ឬទេ បន្ទាប់ពីបេសកកម្ម UNIFIL (កងកម្លាំងបណ្តោះអាសន្នរបស់ UN ប្រចាំនៅប្រទេសលីបង់) បញ្ចប់អាណត្តិ​»។បេសកកម្ម UNIFIL ត្រូវ​ផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ០២៦។ សភាអាល្លឺម៉ង់បានពង្រីកការចូលរួមរបស់ប្រទេស នៅក្នុងបេសកកម្មនេះលើកចុងក្រោយ កាលពីប៉ុន្មានសប្តាហ៍មុន។លោក Wadephul បាននិយាយថា ប្រទេសលីបង់ដែលមានរដ្ឋាភិបាលប្រកបដោយស្ថិរភាព បានបង្ហាញឱ្យឃើញពី «ការអភិវឌ្ឍមួយ ក្នុងចំណោមការអភិវឌ្ឍប្រកបដោយក្តីសង្ឃឹមបំផុតនៅក្នុងតំបន់ នាពេលបច្ចុប្បន្ននេះ»។រដ្ឋមន្ត្រីរូបនេះបានបន្ថែមថា កងកម្លាំងដែលស្ថិត​ក្រោម​អាណត្តិ​របស់​ EU អាច «បង្កើតលក្ខខណ្ឌ ដើម្បី​ឱ្យ​កងទ័ពអ៊ីស្រាអែលដកចេញ ដោយមិនមានការវិលត្រឡប់មកវិញនូវសកម្មភាពភេរវកម្មរបស់ក្រុមហេស​បូឡា»៕

ព្យុះផ្គររន្ទះបង្កឲ្យមានទឹកជំនន់ និងការរំខាន នៅស្វីស ខណៈអាកាសធាតុធ្ងន់ធ្ងរត្រូវបានរំពឹង​នឹងបន្តមាន​

2026/07/18 01:36:02 am        66
អាជ្ញាធរបានប្រាប់​ឱ្យដឹង​ថា ព្យុះផ្គររន្ទះខ្លាំង​ បានបង្កឲ្យមានទឹកជំនន់ និងការរំខាននៅទូទាំងតំបន់នានារបស់​ប្រទេសស្វីស កាល​ពី​យប់ថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកក្កដា ឆ្នាំ២០២៦) ដោយអាកាសធាតុអាក្រក់ធ្ងន់ធ្ងរត្រូវបានគេរំពឹងថា នឹងបន្តមាន​នៅថ្ងៃសុក្រនេះ​។បើ​យោងតាមសារព័ត៌មាន​ ​​Swissinfo ដោយសំអាង​ដល់​ស្ថាប័នសារព័ត៌មាន​ Keystone-SDA បាន​ឱ្យដឹង​ថា ក្រុមពន្លត់អគ្គិភ័យ នៅក្នុងតំបន់​ Zurich បានឆ្លើយតបទៅនឹងឧប្បត្តិហេតុចំនួន ២៦៨លើក​ ដែលភាគច្រើនពាក់ព័ន្ធនឹងអគារលិចទឹក និងដើមឈើដួលរលំ។ ចំណែក​ប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់ប្រទេសស្វីស SRF Meteo បានកត់ត្រាការវាយប្រហារដោយរន្ទះជាង ២៦.០០០ដង នៅម៉ោង ១១យប់ ម៉ោង​ក្នុង​ស្រុក (ត្រូវនឹង​ម៉ោង ២១ ម៉ោងសកល) ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានកើតមាន​ពាសពេញតំបន់ជាច្រើន​។សេចក្ដីរាយការណ៍​បានឱ្យដឹង​ទៀត​ថា ទីក្រុង Winterthur ភាគខាងជើង បានមាន​ភ្លៀងធ្លាក់ខ្លាំងបំផុត ដោយប្រហែល ១ភាគ៣ នៃកម្រិតទឹកភ្លៀងមធ្យមប្រចាំខែកក្កដា បានធ្លាក់​ត្រឹម​រយៈពេល​តែ​មួយល្ងាច។ ជាមួយ​គ្នានេះ ព្រឹលធ្លាក់ខ្លាំង ក៏បានមាន​ផង​ដែរ​ពាសពេញ​តំបន់ជាច្រើន ដែលលាតសន្ធឹងពីភាគ​កណ្តាលប្រទេសស្វីសដល់ទីក្រុង​ Winterthur។ទីភ្នាក់ងារអាកាសធាតុបានណែនាំសាធារណជនឱ្យជៀសវាងតំបន់ទីវាល ឬទីតាំងប្រឈមគ្រោះថ្នាក់ ដូចជាជួរភ្នំ វាលទំនាបធំៗ និងទីកន្លែងដែលមានប្រភពទឹក ព្រមទាំងត្រូវចងរឹតបន្តឹងវត្ថុទាំងឡាយណាដែលនៅខាងក្រៅផ្ទះឱ្យបានជាប់ល្អ​ និងបន្តការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពអាកាសធាតុដែលកំពុងប្រែប្រួលយ៉ាងរហ័ស៕

នាវាដឹកផលិតផលគីមីត្រូវបានសង្ស័យថា ត្រូវក្រុមចោរសមុទ្រប្លន់នៅក្បែរឆ្នេរយេម៉ែន

2026/07/18 01:33:04 am        84
ប្រភពសន្តិសុខដែនសមុទ្របាននិយាយថា ជនប្រដាប់អាវុធត្រូវបានគេជឿថា បានឡើងលើនាវា Asanaដែលដឹកសារធាតុគីមី នៅក្បែរឆ្នេរភាគខាងត្បូងនៃប្រទេសយេម៉ែន ក្នុងឈូងសមុទ្រ Aden កាលពីថ្ងៃសុក្រ ហើយកំពុងគ្រប់គ្រងនាវានេះ។ទិន្នន័យតាមដាននាវាបានបង្ហាញថា នាវាដឹកប្រេងខ្នាតតូចមួយគ្រឿងនេះ ដែលមិនទាន់មានការបញ្ជាក់អំពីទង់ជាតិរបស់វា បានកំណត់កំពង់ផែ Bosaso របស់ប្រទេសសូម៉ាលី ជាគោលដៅបន្ទាប់របស់ខ្លួន។ទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់កងទ័ពជើងទឹកអង់គ្លេស (UKMTO) បាននិយាយនៅ ថ្ងៃសុក្រនេះថា នាវាមួយគ្រឿង ត្រូវបានជនប្រដាប់អាវុធមួយក្រុមឡើងកានកាប់ ខណៈកំពុងធ្វើដំណើរឆ្ពោះទៅទិសខាងកើត ក្នុងឈូងសមុទ្រ Aden ចម្ងាយ ៦៥ ម៉ាយសមុទ្រ ភាគខាងត្បូងនៃកំពង់ផែ Al Mukalla របស់ប្រទេសយេម៉ែន៕

ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Odesa បានសម្លាប់មនុស្ស ២ នាក់ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ

2026/07/18 01:29:35 am        67
អភិបាលរងនៃទីក្រុងអ៊ុយក្រែននេះ បាននិយាយនៅថ្ងៃសុក្រនេះថា ការវាយប្រហារមួយរបស់រុស្ស៊ីលើទីក្រុងកំពង់ផែ Odesa នៅសមុទ្រខ្មៅ បានបំផ្លាញអគារលំនៅឋានមួយ និងបណ្តាលឲ្យមនុស្ស ២នាក់ ស្លាប់។អភិបាលរងក្រុង លោក Oleksandr Filatov បានបញ្ជាក់ពីការស្លាប់ និងការវាយប្រហារដោយមីស៊ីលនៅកន្លែងកើតហេតុ។មន្ត្រីផ្សេងទៀតបាននិយាយថា មនុស្សចំនួន ៨នាក់ ក្នុងនោះមានកុមារ ២នាក់ ផងដែរ បានរងរបួស។ពួកគេបាននិយាយថា នៅក្នុងការវាយប្រហារចុងក្រោយនេះ អគារលំនៅឋាន ស្ថាប័នសាសនា អគារសាលាមត្តេយ្យ យានយន្ត និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងៗទៀត បានរងការខូចខាត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM