ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម

ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ជំរុញឱ្យសន្សំ​សំចៃ​ថាមពល ក្រោយ​ការវាយប្រហាររបស់អាមេរិកបង្ក​ការខូចខាត​រោងចក្រថាមពល

2026/07/18 01:27:08 am        63
ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ ISNA នៅថ្ងៃសុក្រ (ទី១៧ ខែកក្កដា​ ឆ្នាំ២០២៦) នេះ បាន​រាយការណ៍ថា ក្រសួងថាមពលអ៊ីរ៉ង់បានជំរុញឱ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់អគ្គិសនី ដើម្បីជួយឱ្យមានស្ថិរ​ភាពនៃការផ្គត់ផ្គង់ថាមពល នៅក្នុងខេត្តភាគខាងត្បូងរបស់ប្រទេស បន្ទាប់ពីមាន​ការវាយប្រហាររបស់សហរដ្ឋអាមេរិក លើរោងចក្រថាមពល ដោយលើកឡើងពីការខូចខាត ដោយសារកម្ដៅ​ខ្លាំង និងហេដ្ឋារចនាសម្ព័ន្ធ។សារព័ត៌មាន​ ISNA បាន​ឱ្យដឹង​ថា ក្រសួងបានស្នើសុំឱ្យអតិថិជនបិទម៉ាស៊ីនត្រជាក់រយៈពេល ១ម៉ោង ក្នុងអំឡុងពេលមាន​ការ​ប្រើប្រាស់ច្រើនបំផុត ដើម្បីជួយធានាបាននូវការផ្គត់ផ្គង់អគ្គិសនីដែលមានស្ថិរភាពជាងមុនដល់ខេត្តដែលរង​ប៉ះពាល់។បញ្ជាការដ្ឋាន​កណ្តាលសហរដ្ឋអាមេរិក បានប្រាប់​កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបញ្ចប់ការវាយប្រហារវាយលុកថ្មី លើ​អ៊ីរ៉ង់ ដែលជាយប់ទី៦ ជាប់ៗគ្នានៃប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកដែលកំណត់គោលដៅលើធន​ធាន​យោធាអ៊ីរ៉ង់។ភាពតានតឹងក្នុងតំបន់ បានកើនឡើងចាប់តាំងពីខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុករួមគ្នាប្រឆាំងនឹងអ៊ីរ៉ង់។ ទីក្រុងតេអេរ៉ង់បានឆ្លើយតបដោយការវាយប្រហារដោយមីស៊ីល និងយានដ្រូន ដោយ​កំណត់គោលដៅលើប្រទេសឈូងសមុទ្រដែលមានធនធាន​យោធាអាមេរិក។អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (UN) ដែលសម្របសម្រួលដោយប៉ាគីស្ថានកាលពីខែមុន ដែលមានគោលបំណងបញ្ចប់ជម្លោះ និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង។ តែ​ភាពតានតឹងបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជុំវិញ​បញ្ហាច្រកសមុទ្រ Hormuz ដោយភាគីទាំង២ បានវាយប្រហារគ្នាទៅវិញទៅមក៕

ប្រភពយោធាស៊ីរីបដិសេធថា អ៊ីរ៉ង់មិន​បានទម្លាក់គ្រាប់បែកលើមូលដ្ឋាន al-Tanf ទេ​

2026/07/18 12:52:18 am        73
ប្រភពយោធាស៊ីរីបានធ្វើ​ការ​បដិសេធ ដោយ​ប្រាប់សារព័ត៌មាន​ AFP នៅ​ថ្ងៃសុក្រ (ទី១៧ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា អ៊ីរ៉ង់មិន​បានទម្លាក់គ្រាប់បែកលើមូលដ្ឋាន al-Tanf នៅជិតព្រំដែនភាគអាគ្នេយ៍របស់ប្រទេសស៊ីរីជាមួយហ្ស៊កដានី និងអ៊ីរ៉ាក់នោះ​ទេ​ ដោយការ​បញ្ជាក់​នេះ បាន​កើតឡើង​បន្ទាប់ពីកងឆ្មាំបដិវត្តន៍អិស្លាម (IRGC) របស់ទីក្រុងតេអេរ៉ង់ បាន​ឱ្យដឹង​ថា ពួកគេបានកំណត់គោលដៅលើទីតាំងនោះជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក។ដោយបាន​និយាយ​ក្នុង​លក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រភពនេះបានបញ្ជាក់​ថា៖ «យើងបដិសេធមិន​មាន​ការទម្លាក់គ្រាប់បែករបស់អ៊ីរ៉ង់ណាមួយ ដែលកំណត់គោលដៅលើតំបន់ al-Tanf នោះទេ​»។កងកម្លាំងអាមេរិកបានឱ្យដឹង​ថា ខ្លន​បានដកចេញពីមូលដ្ឋាននេះនៅដើមឆ្នាំនេះ បន្ទាប់ពីកងទ័ពត្រូវបានឈរជើងនៅទីនោះ ជាផ្នែកមួយនៃសម្ព័ន្ធ​ប្រឆាំងក្រុម​ជ្រុលនិយមដឹកនាំដោយសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា នៅថ្ងៃទី១៧ ខែកក្កដា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាន​អះអាង​ថា ខ្លួន​បានវាយប្រហារមជ្ឈមណ្ឌលបញ្ជាការប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិកនៅតំបន់​ al-Tanf ក្នុងប្រទេសស៊ីរី ដើម្បីសងសឹក ចំពោះការសម្លាប់ទាហានអ៊ីរ៉ង់ នៅទីក្រុង​ Iranshahr៕

ក្រសួងការពារជាតិ៖ កិច្ចសហប្រតិបត្តិការយោធាចិន-រុស្ស៊ី មិនមានគោលបំណងប្រឆាំងនឹងប្រទេសទី៣ ទេ

2026/07/18 12:41:15 am        64
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Jiang Bin បានប្រាប់សន្និសីទសារព័ត៌មានថា៖«កិច្ចសហប្រតិបត្តិការយោធារវាងចិន និងរុស្ស៊ី មិនមានគោលដៅប្រឆាំងនឹងប្រទេសទីបីណាមួយឡើយ»។អ្នកនាំពាក្យរូបនេះបាននិយាយថា៖«កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធចិន និងរុស្ស៊ី តែងតែផ្អែកលើគោលការណ៍មិនចូលបក្សសម្ព័ន្ធ មិនប្រឈមមុខដាក់គ្នា និងមិនមានគោលដៅប្រឆាំងនឹងប្រទេសទីបីណាមួយឡើយ»។លោកកបានសង្កត់ធ្ងន់ថា៖«កិច្ចសហប្រតិបត្តិការរវាងចិន និងរុស្ស៊ី មានតួនាទីសំខាន់ក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសទាំងពីរ ព្រមទាំងគាំទ្រសន្តិភាព និងស្ថិរភាពអន្តរជាតិ និងតំបន់»។នៅថ្ងៃទី ៦-១៣ ខែកក្កដា រុស្ស៊ី និងចិនបានធ្វើសមយុទ្ធ Joint Sea 2026 នៅក្នុងសមុទ្រលឿង ជិតកំពង់ផែ Qingdao របស់ប្រទេសចិន។ កងទ័ពជើងទឹករុស្ស៊ី ត្រូវបានតំណាងនៅក្នុងសមយុទ្ធកងទ័ពជើងទឹកដោយនាវាចម្បាំង Varyag របស់កងនាវា ប៉ាស៊ីហ្វិក នាវាចម្បាំង Rezky នាវាមុជទឹកប្រើម៉ាស៊ូត-អគ្គិសនី Ufa និងនាវាជួយសង្គ្រោះ Igor Belousov។ កងទ័ពជើងទឹកចិន ត្រូវបានតំណាងដោយនាវាពិឃាត Anshan និង Kaifeng នាវាចម្បាំង Wuhu ដែលជានាវាមុជទឹកប្រើម៉ាស៊ូត-អគ្គិសនី Yuan-class នាវានាវាគាំទ្រផ្គត់ផ្គង់សម្ភារៈទូទៅ Kekexilihu និងនាវាជួយសង្គ្រោះ Yangchenghu។ក្រោយពីសមយុទ្ធយោធាជើងទឹករួមគ្នារវាងរុស្ស៊ី និងចិន បានបញ្ចប់ កងទ័ពជើងទឹករបស់ប្រទេសទាំងពីរបានចាប់ផ្តើមបំពេញបេសកកម្មល្បាតតាមសមុទ្ររួមគ្នា៕

WHO៖ រលកកម្តៅនៅអឺរ៉ុបបានបណ្តាលឲ្យមនុស្សជាង ២០០.០០០នាក់ ស្លាប់ ក្នុងរយៈពេល ៤ឆ្នាំ

2026/07/18 12:14:31 am        58
លោកវេជ្ជបណ្ឌិត Hans Henri P. Kluge នាយកប្រចាំតំបន់អឺរ៉ុបរបស់អង្គការសុខភាពពិភពលោក (WHO) បានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា មនុស្សជាង ២០០.០០០នាក់ បានស្លាប់ ដោយសារក្តៅ ខ្លាំង ក្នុងរយៈពេល ៤ឆ្នាំ កន្លងមក នៅក្នុងតំបន់អឺរ៉ុបដែលអង្គការនេះបានធ្វើការងារ។អ្នកជំនាញរូបនេះ បាននិយាយថា៖«នៅទូទាំងតំបន់អឺរ៉ុបដែលអង្គការសុខភាពពិភពលោកបានបំពេញការងារ មនុស្សជាង ២០០.០០០ នាក់ បានស្លាប់ ដោយសារកម្តៅ ក្នុងរយៈពេល ៤ឆ្នាំ កន្លងមកនេះ (២០២២-២០២៥) ហើយអត្រាមរណភាពទាក់ទងនឹងកម្តៅ បានកើនឡើង ៣០% ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ ទាំងនេះមិនមែនជាការព្យាករណ៍ទេ។ រឿងនេះ កំពុងកើតឡើងនៅពេលនេះ»។ លោកក៏បានកត់សម្គាល់ផងដែរថា៖«នៅរដូវក្តៅនេះ ទិន្នន័យពីប្រទេសចំនួន ៥ ប៉ុណ្ណោះ បានបង្ហាញពីចំនួនអ្នកលើសជិត ១០.០០០នាក់ ដោយសារកម្តៅ។តំបន់អឺរ៉ុបគឺជាតំបន់មួយក្នុងចំណោមតំបន់ចំនួន ៦ របស់អង្គការ WHO។ តំបន់នេះរួមបញ្ចូលរដ្ឋចំនួន ៥៣ នៅទូទាំងទ្វីបអឺរ៉ុប និងអាស៊ីកណ្តាល រួមទាំងប្រទេសរុស្ស៊ី ទួរគី បណ្តាប្រទេសនៅតំបន់កូកាស( Caucasus) កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងតាហ្ស៊ីគីស្ថាន៕

សហរដ្ឋអាមេរិកបន្តវាយប្រហារអ៊ីរ៉ង់ ៦ជាប់គ្នា ខណៈទីក្រុងតេអេរ៉ង់វាយបកលើសម្ព័ន្ធមិត្តរបស់អាមេរិក

2026/07/17 11:59:02 pm        67
សហរដ្ឋអាមេរិកបានពង្រីកយុទ្ធនាការវាយប្រហារតាមអាកាសរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ នៅព្រឹកថ្ងៃសុក្រនេះ ដោយកំណត់គោលដៅស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ខណៈដែលអ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីល និងយានដ្រូនថ្មីប្រឆាំងនឹងប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកនៅមជ្ឈិមបូព៌ា និងបានព្រមានថា ការសងសឹករបស់ខ្លួន អាចកើនឡើង។ការវាយប្រហារចុងក្រោយនេះ គឺជាការវាយប្រហារ ៦យប់ជាប់ៗគ្នារបស់សហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន បានបង្កើនការកំណត់គោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់ពីលោក ប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា នឹងវាយប្រហារលើស្ពាន និងរោងចក្រថាមពលរបស់អ៊ីរ៉ង់ ដើម្បីដាក់សម្ពាធឲ្យ​ទីក្រុងតេអេរ៉ង់ បន្ធូរបន្ថយការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់ខ្លួនលើច្រកសមុទ្រហ័រមូស។កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បាននិយាយនៅថ្ងៃសុក្រនេះថា ពួកគេបានវាយប្រហារលើទីតាំងរ៉ាដាចំនួនពីរ ដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអូម៉ង់ ដែលស្ថិតនៅតំបន់ឈូងសមុទ្រ។សេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា កងកម្លាំងរបស់ពួកគេ បានកំណត់គោលដៅ និងបំផ្លាញរ៉ាដាតាមដានសកម្មភាពនាវាចរណ៍ នៅតំបន់ Salamah Rocks និងរ៉ាដាតាមដានផ្លូវអាកាសរបស់សហរដ្ឋអាមេ   រិក ដែលត្រូវ​បាន​ដាក់ប្រចាំកា​រនៅតំបន់ Ghanam»៕

ទឹកជំនន់នៅរដ្ឋ Texas បណ្ដាល​ឱ្យ​មនុស្ស ២នាក់ស្លាប់ ខណៈរដ្ឋត្រៀមសម្រាប់ភ្លៀងធ្លាក់ខ្លាំងលើក​ទី១

2026/07/17 11:56:22 pm        61
អភិបាលរដ្ឋ Texas លោក Greg Abbott កាលពីរសៀលថ្ងៃព្រហស្បតិ៍ (ទី​១៦ ខែកក្កដា ឆ្នាំ២០២៦) បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង បានបណ្ដាល​ឱ្យ​មនុស្ស ២នាក់ស្លាប់ នៅរដ្ឋនេះ​ ខណៈដែលទឹកជំនន់បានហូរ​នាំ​ពួកគេទៅជាមួយរថយន្ត​របស់ពួកគេ ខណៈពេលដែលរដ្ឋកំពុងត្រៀមលក្ខណៈ​ទប់ទល់​នឹង​ភ្លៀងធ្លាក់ខ្លាំងបំផុតជាលើក​ដំបូង ក្នុងរយៈពេល ២៤ម៉ោងខាងមុខ។លោក Abbott បាននិយាយទៀត​ថា ក្រុមឆ្លើយតបបន្ទាន់បានជួយសង្គ្រោះមនុស្ស​ ២៣០​នាក់ រួមទាំងបុរសម្នាក់ និងសត្វ​សុនខរបស់គាត់​​ដែលត្រូវបានទាញចេញពីឡានដឹកទំនិញ ដោយប្រើឧទ្ធម្ភាគចក្រ និងអ្នកហែលទឹកជួយសង្គ្រោះ។ រដ្ឋ Texas បានដាក់ពង្រាយក្រុមឆ្លើយតបបន្ទាន់ ២.៣៥០នាក់ និងឧបករណ៍ ១.៤០០គ្រឿង ក្នុង​នោះ​រួមទាំងឧទ្ធម្ភាគចក្រប្រភេទ​ Black Hawk និងទូកជួយសង្គ្រោះទឹកហូរ​លឿន ខណៈដែលមន្ត្រីកំពុងព្យាយាមបញ្ចៀស​កុំ​ឱ្យមាន​ការស្លាប់មនុស្ស ដូចកាលពីមួយឆ្នាំមុន នៅពេលដែលទឹកជំនន់ បានកើតមាន​ពាសពេញ​តំបន់ Hill Country របស់​រដ្ឋ​ Texas ដោយបានឆក់​យក​ជីវិត​​មនុស្សយ៉ាងហោចណាស់ ១៣៥នាក់ រួមទាំងអ្នកបោះជំរុំ និងគ្រូណែនាំ​ ២៧នាក់ ដែល​ភាគច្រើនជាកុមារ នៅឯជំរំរដូវក្តៅមួយ។សេវាអាកាសធាតុជាតិបានរាយការណ៍ថា ទឹក​ភ្លៀងកម្រិត​ ១០ ទៅ ២០អ៊ីញ (២៥ ទៅ ៥០ សង់ទីម៉ែត្រ) បានធ្លាក់ពាសពេញតំបន់មួយចំនួននៃតំបន់ Hill Country ក្នុងរយៈពេល ២ថ្ងៃកន្លង​ទៅ​៕

កូរ៉េខាងជើងហៅទីក្រុងសេអ៊ូលថា ជាអាយ៉ង​ សម្រាប់ការ​ចូល​រួម​ក្នុងសមយុទ្ធដែនសមុទ្រជាមួយ​អាមេរិក

2026/07/17 11:47:02 pm        67
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់​ប្រទេសកូរ៉េខាងជើង នៅថ្ងៃសុក្រ (ទី១៧ ខែកក្កដា ឆ្នាំ២០២៦) នេះ បានហៅកូរ៉េខាងត្បូងថាជា «អាយ៉ង​» បន្ទាប់ពីបាន​ចូលរួមក្នុងសមយុទ្ធដែនសមុទ្រដឹកនាំដោយសហរដ្ឋអាមេរិក ដោយលើក​ឡើង​ថា ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន នឹងត្រូវទទួលខុសត្រូវ ចំពោះ «ការកើនឡើងនូវភាព​តាន​តឹង​មិនអាចទាយទុកមុនបាន» ណាមួយ នៅក្នុងតំបន់។ការអត្ថាធិប្បាយពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានកើតឡើងបន្ទាប់ពីមាន​សមយុទ្ធ Rim of the Pacific Exercise (RIMPAC) នៅកោះ​ហាវ៉ៃរបស់​សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ដែលបានឃើញកងទ័ពជើងទឹកកូរ៉េខាងត្បូងដឹកនាំកងកម្លាំងដែនសមុទ្រជាលើកដំបូង។សមយុទ្ធនេះត្រូវបានគេចាត់ទុកថា ជាលំហាត់សម​ដែនសមុទ្រអន្តរជាតិដ៏ធំបំផុតរបស់ពិភពលោក ហើយត្រូវបានធ្វើឡើងរៀងរាល់ ២ឆ្នាំម្តង។ ហើយ​បើយោងតាមគេហទំព័រ RIMPAC បាន​ឱ្យដឹង​ថា ប្រទេសប្រហែល ៣០ បានចូលរួមនៅឆ្នាំនេះ ក្នុង​នោះ​រួមមាន​ទាំងជប៉ុន កាណាដា និងអូស្ត្រាលីផង​ដែរ​។KCNA បានផ្សាយ​ថា «កងកម្លាំងអាយ៉ង​កូរ៉េខាងត្បូង បានចូលរួមក្នុងនាមជាសមាសភាគដ៏សំខាន់មួយ» នៅចំពេលដែល «ការឃុបឃិតគ្នាផ្នែកយោធាកំពុងលេចឡើងកាន់តែច្បាស់ឡើង​ៗ» ដោយនេះជាការសំដៅទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការយោធា រវាងកូរ៉េខាងត្បូង និងជប៉ុន ព្រមទាំងទំនាក់ទំនងរវាងកូរ៉េខាងត្បូងជាមួយអង្គការណាតូ (NATO) នាពេលថ្មីៗនេះ។នេះជាលើកដំបូងហើយ ក្នុងរយៈពេលប្រហែល ១ឆ្នាំ និង ៣ខែ ដែលកូរ៉េខាងជើងបានប្រើពាក្យថា «អាយ៉ង​» ដើម្បីសំដៅទៅលើទីក្រុងសេអ៊ូល៕

នគរបាលអង់គ្លេសចោទប្រកាន់បុរសម្នាក់ពីបទចារកម្មដែលជាប់ពាក់ព័ន្ធនឹងអ៊ីរ៉ង់

2026/07/17 11:44:36 pm        55
នគរបាលអង់គ្លេសបាននិយាយនៅថ្ងៃសុក្រនេះថា ពួកគេបានចោទប្រកាន់បុរសអាយុ ៣៩ឆ្នាំម្នាក់ពីបទសង្ស័យថា បានជួយសេវាស៊ើបការណ៍សម្ងាត់របស់អ៊ីរ៉ង់ ដែលជាករណីចុងក្រោយបង្អស់នៅក្នុងឧប្បត្តិហេតុជាបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងទីក្រុងតេអេរ៉ង់ និងបទល្មើសដែលស្ថិតនៅក្រោមច្បាប់សន្តិសុខជាតិរបស់ចក្រភពអង់គ្លេស។នគរបាលបានអះអាងថា ជនសង្ស័យឈ្មោះ Vahid Aberi មកពីទីក្រុង Liverpool ភាគខាងជើងប្រទេសអង់គ្លេស ត្រូវបាននាំទៅកាន់ប៉ុស្តិ៍នគរបាលមួយ នៅតំបន់ភាគកណ្តាលប្រទេសអង់គ្លេស។ ជាមួយគ្នានេះ អាជ្ញាធរក៏បានធ្វើការឆែកឆេរនៅអាសយដ្ឋានមួយចំនួន ក្នុងទីក្រុង Birmingham) និង Liverpool ផងដែរ។មន្ត្រីសន្តិសុខចក្រភពអង់គ្លេស បានព្រមានម្តងហើយម្តងទៀតថា អ៊ីរ៉ង់បានព្យាយាមប្រើប្រាស់ក្រុមឧក្រិដ្ឋជន ដើម្បីធ្វើសកម្មភាពអរិភាពនៅក្នុងប្រទេសនេះ។ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមអាមេរិក-អ៊ីរ៉ង់មក មានការវាយប្រហារប្រឆាំងនឹងជនជាតិជ្វីហ្វមួយចំនួននៅក្នុងប្រទេសអង់គ្លេស ដែលជាប់ទាក់ទងនឹងអ៊ីរ៉ង់។ក្នុងគោលបំណងប្រើប្រាស់អំណាចថ្មី ដែលត្រូវបានបង្កើតឡើងដើម្បី ទប់ស្កាត់ការប្រើប្រាស់ក្រុមតំណាងដែលទទួលការគាំទ្រពីរដ្ឋ ចក្រភពអង់គ្លេសបានហាមឃាត់ការគាំទ្រដល់កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) កាលពីដើមសប្តាហ៍នេះ៕

លោក Xi បង្ហាញចិនជាអ្នកដឹកនាំសណ្តាប់ធ្នាប់ AI សកលថ្មី ដោយ​ប្រជែងការក្ដោបក្ដាប់របស់អាមេរិក

2026/07/17 11:42:15 pm        58
នា​ថ្ងៃសុក្រ (ទី១៧ ខែកក្កដា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីចិន លោក Xi Jinping បានចាត់ទុកទីក្រុងប៉េកាំងជា​អ្នកគាំទ្រ​ឈាន​មុខ​នៃ​​សណ្តាប់ធ្នាប់បញ្ញាសប្បនិម្មិត (AI) សកលថ្មី ដោយលោកបានប្រើប្រាស់សន្និសីទបច្ចេកវិទ្យាលំដាប់កំពូល​​របស់ប្រទេសចិន ដើម្បីលើកកម្ពស់បច្ចេកវិទ្យាកូដបើកចំហ (Open-source Technology) និងប្រជែងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក ជុំវិញ​វិធាននានាដែលគ្រប់គ្រង​លើ​វិស័យកំពុងរីកដុះដាល​យ៉ាងឆាប់​រហ័សមួយនេះ។នៅក្នុងសុន្ទរកថាទៅកាន់ពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (WAIC) នៅទីក្រុងស៊ាងហៃ លោក Xi បានជំរុញ​ឱ្យប្រទេសនានា «ចាប់យកឱកាសដ៏កម្រ និងជាប្រវត្តិសាស្ត្រ» នៃបច្ចេកវិទ្យា AI កូដបើកចំហ (Open-source AI) ហើយលោកបានប្តេជ្ញាជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ កសាងសមត្ថភាព AI ព្រមទាំងបានព្រមានប្រឆាំងនឹងការលេចឡើងនូវ «ភាព​អយុត្តិធម៌ប្រវត្តិសាស្ត្រថ្មីៗ» ដែលបណ្តាលមកពីលទ្ធ​ភាព​ទទួលបានបច្ចេកវិទ្យានេះមិនស្មើគ្នា។ការកត់សម្គាល់​ទាំងនេះបានក្លាយជាការបញ្ជាក់យ៉ាងច្បាស់បំផុតរបស់លោក Xi អំពីមហិច្ឆតារបស់ចិន ក្នុងការរៀបចំទម្រង់គ្រប់គ្រង AI សកល ដោយបានចាត់ទុកម៉ូដែលកូដបើកចំហ (Open-source Models) របស់ខ្លួនថា ជាផលប្រយោជន៍សាធារណៈសកល និងបានដាក់ទីក្រុងប៉េកាំងជាជម្រើសមួយជំនួសឱ្យទីក្រុងវ៉ាស៊ីនតោន នៅក្នុងដំណាក់កាលដ៏សំខាន់នៃការប្រកួត​ប្រជែងដណ្តើមភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យា។ជាមួយ​គ្នានេះ លោក Xi ក៏បានអំពាវនាវផង​ដែរ​ឱ្យប្រព័ន្ធ AI នៅ​តែ​ស្ថិតក្រោមការគ្រប់គ្រងរបស់មនុស្ស និងបានជំរុញឱ្យប្រទេសនានាបង្កើតយន្តការព្រមានដំបូង និងឆ្លើយតប ក្នុងគ្រាអាសន្ន ដើម្បីគ្រប់គ្រងហានិភ័យ AI នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ច្បាស់លាស់បំផុតរបស់លោកមិនធ្លាប់មានរហូតមកដល់ពេលនេះ ស្តីពីសុវត្ថិភាព AI​។ លោកបានជំរុញ​បន្ថែមទៀតឱ្យមាន​នូវវិធានការ ដើម្បីការពារប្រឆាំងនឹងសេណារីយ៉ូបាត់បង់ការគ្រប់គ្រង ដោយព្រមានអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយប្រព័ន្ធ AI ស្វយ័ត ដែលអាចគេចពីការត្រួតពិនិត្យ និងការគ្រប់គ្រងរបស់មនុស្ស៕

របាយការណ៍៖ លោក Trump ខឹងសម្បា ចំពោះការរិះគន់របស់លោក Netanyahu លើគម្រោងលក់ F-35 ឱ្យទួរគី

2026/07/17 11:34:01 pm        58
ប្រធានាធិបតីអាមេរិក លោក Donald Trump បាន​បង្ហាញ​អារម្មណ៍​ «ខឹងសម្បាយ៉ាង​ខ្លាំង​» ចំពោះការរិះគន់ជាសាធារណៈរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ចំពោះគម្រោង​លក់យន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិកទៅឱ្យប្រទេសទួរគី។​ នេះបើយោងតាមរបាយការណ៍របស់គេហទំព័រព័ត៌មាន Axios កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកក្កដា ឆ្នាំ២០២៦)​។ដោយដកស្រង់សម្តីមន្ត្រីសេតវិមាន ២រូប សារព័ត៌មាននេះបានឱ្យដឹង​ថា មិនមានកិច្ចប្រជុំណាមួយ ត្រូវបានគ្រោងទុកទេ ទោះបីជាមានរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលថា លោក Trump នឹងធ្វើជាម្ចាស់ផ្ទះទទួលលោក Netanyahu នៅថ្ងៃចន្ទសប្ដាហ៍​ក្រោយ​ក៏ដោយ។មន្ត្រីម្នាក់ បើតាម​សេចក្ដី​រាយការណ៍​ បាននិយាយថា លោក Trump មានកាខឹងសម្បារ ចំពោះការកត់សម្គាល់របស់លោក Netanyahu ក្នុងអំឡុងពេលផ្ដល់​សម្ភាសន៍ជាមួយប្រព័ន្ធ​ផ្សព្វផ្សាយ​ Fox News ពោល​គឺ​មិនយូរប៉ុន្មាន មុនពេលប្រធានាធិបតីអាមេរិកធ្វើដំណើរទៅកាន់ទីក្រុង Ankara របស់ទួរគី ដើម្បី​ចូល​រួម​កិច្ចប្រជុំកំពូលអង្គការណាទូ (NATO) នៅថ្ងៃទី ៧-៨ ខែកក្កដា។ ចំណែក​មន្ត្រីម្នាក់ទៀតបានប្រាប់​ថា លោក Trump ជឿថា លោក Netanyahu «គ្មានសិទ្ធិ» ជ្រៀតជ្រែក ក្នុងគម្រោង​លក់អាវុធនេះ​ទេ។គួរ​បញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ត្រូវបានគេរាយការណ៍ថា បានស្វែងរកការជួបជាមួយលោក Trump អស់រយៈពេលជាង ២សប្តាហ៍មកហើយ។ លោកបានទៅទស្សនកិច្ច​ការិយាល័យប្រធានាធិបតី​ Oval Office ចំនួន ៦ដង ចាប់តាំងពីលោក Trump បានវិលត្រឡប់មកកាន់តំណែងវិញ ក្នុងខែមករា ឆ្នាំ២០២៥៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM