ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម

ព័ត៌មានអន្តរជាតិ

តុលាការអ៊ីរ៉ង់ បដិសេធការលើកឡើង​របស់លោក Trump ដែលថា អ្នកទោសអាមេរិកត្រូវបានដោះលែង

2026/07/17 11:26:11 pm        57
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកក្កដា ឆ្នាំ២០២៦) ថា ស្ថាប័ន​តុលាការអ៊ីរ៉ង់ បានឱ្យដឹង​​ថា គ្មានអ្នកទោសអាមេរិកណាម្នាក់ត្រូវបានដោះលែង ឬដោះដូរពីពន្ធនាគាររបស់ខ្លួនឡើយ​ ដោយ​ការ​បញ្ជាក់​នេះ​បាន​កើត​ឡើង​បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ពលរដ្ឋអាមេរិកម្នាក់ដែលត្រូវបានឃុំខ្លួន អំឡុងរដ្ឋបាលរបស់​លោក Joe Biden ក្នុងឆ្នាំ២០២៤ ទទួល​បាន​សេរីភាពហើយ​។ស្ថាប័ន​តុលាការបានឱ្យដឹង​ថា ការ​ពិនិត្យ​បានបង្ហាញថា គ្មានអ្នកទោសអាមេរិកដែលត្រូវបានកាត់ទោស បុគ្គលដែលត្រូវបានចោទប្រកាន់ពីបទចារកម្មឱ្យសហរដ្ឋអាមេរិក ដែលត្រូវគ្នា​នឹងការពិពណ៌នារបស់លោក Trump ឬអ្នកទោសអាមេរិកផ្សេងទៀតត្រូវបានដោះលែង ឬដោះដូរពីពន្ធនាគាររបស់​អ៊ីរ៉ង់នោះឡើយ​។លោក Trump បានអះអាង​ថា អ៊ីរ៉ង់បានដោះលែងពលរដ្ឋអាមេរិកម្នាក់ដែលត្រូវបានឃុំខ្លួន ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ ដែលអនុញ្ញាតឱ្យស្ត្រីរូប​នោះ​ចាកចេញពីប្រទេស។ លោក Trump បានបង្ហោះនៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោក​ថា «ឥឡូវនេះ គាត់​មានសុវត្ថិភាពនៅក្រៅប្រទេស​អ៊ីរ៉ង់ ហើយស្ថិតក្នុងស្ថានភាពល្អប្រសើរ​ ដោយបន្ថែមថា «សហរដ្ឋអាមេរិកពេញចិត្ត ចំពោះកាយវិការសុច្ឆន្ទៈនេះរបស់អ៊ីរ៉ង់!»លោក Trump មិនបានបញ្ចេញឈ្មោះស្ត្រីនោះ ឬពិពណ៌នាអំពីមូលហេតុដែល​គាត់​ត្រូវបានឃុំខ្លួននោះទេ ក្រៅពីបញ្ជាក់​ថា គាត់​ត្រូវបាន «ឃុំខ្លួនដោយខុសច្បាប់»៕

សេតវិមាន៖ លោក Trump នៅតែ​ «បើកចំហ ចំពោះការទូត» ជាមួយអ៊ីរ៉ង់

2026/07/17 11:23:30 pm        54
សេតវិមានកាលពីថ្ងៃព្រហស្បតិ៍ (ទី​១៦ ខែកក្កដា ឆ្នាំ២០២៦) បាន​ប្រាប់​ឱ្យដឹង​ថា ប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែបើកចំហ ចំពោះការទូតជាមួយអ៊ីរ៉ង់ ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោននៅតែកំពុងជជែក​ជាមួយទីក្រុងតេអេរ៉ង់ ទោះបីជាមានការបន្តអរិភាពក៏ដោយ។ការអត្ថាធិប្បាយទាំងនេះបានកើតឡើងក្រោយ​មួយថ្ងៃបន្ទាប់ពីលោក Trump បានថ្លែងអំណរគុណដល់អ៊ីរ៉ង់ ចំពោះការដោះលែងពលរដ្ឋអាមេរិកម្នាក់ដែលត្រូវបានឃុំខ្លួន ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ ជាការ​វិវត្តមួយដែលត្រូវបានគេមើលឃើញថា ជាការបើកចំហ សម្រាប់លទ្ធភាព​ការទូត​។អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកសារ​ព័ត៌មានថា៖ «លោក​ប្រធានាធិបតីនឹងឱ្យពួកគេទទួលខុសត្រូវ នៅពេលដែលពួកគេងាកចេញពីពាក្យសម្ដីដែលពួកគេនិយាយជាមួយ​សហរដ្ឋអាមេរិក។ ប៉ុន្តែលោក​តែងតែបើកចំហចំពោះការទូត ក្នុងពេលតែមួយ»។លោកស្រី​បាន​បន្ថែម​ថា៖ «ពួកគេបានបង្ហាញ​ថា ពួកគេនៅតែចង់មាន​កិច្ចព្រមព្រៀងជាមួយលោក​ប្រធានាធិបតី​។ យើងកំពុងជជែក​ជាមួយពួកគេ ប៉ុន្តែជាថ្មី​ម្តងទៀត លោក​ប្រធានាធិបតីនឹងមិន​បណ្ដោយ​ឱ្យពួកគេបាញ់​ប្រហារ​នាវា នៅក្នុងច្រកសមុទ្រ (Hormuz) តាម​អំពើចិត្ត​ឡើយ​ ពោល​គឺត្រូវ​តែ​ទទួល​​ផលវិបាក សម្រាប់ការ​ធ្វើ​បែបនោះ​​»។គួរបញ្ជាក់​ថា បទឈប់បាញ់ដ៏ផុយស្រួយដែលបានព្រមព្រៀងគ្នាកាល​ពី​ខែមិថុនា គឺស្ថិតក្នុង​ស្ថានភាព​រង្គោះរង្គើ បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារជាច្រើនជុំ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជា​កិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់សមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនទំនិញ នៅក្នុងច្រកសមុទ្រ Hormuz។ ហើយ​លោក Trump ក៏បានព្រមានផងដែរថា លោកអាចពង្រីកការវាយប្រហារ ដើម្បីកំណត់គោលដៅរោងចក្រថាមពល និងស្ពាន ប្រសិន​បើ​ទីក្រុងតេអេរ៉ង់មិន​វិលមកចរចាវិញទេ​នោះ​៕

មន្ត្រីការទូតរុស្ស៊ីព្រមានថា ទាហានស៊ីឈ្នួលអ៊ុយក្រែន និងក្រុមភេរវករ អាចបង្កើនសកម្មភាពនៅប្រទេសម៉ាលី

2026/07/17 11:20:07 pm        54
លោក Georgy Borisenko អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានប្រាប់សារព័ត៌មាន TASSថា ទាហានស៊ីឈ្នួលអ៊ុយក្រែន និងក្រុមភេរវករ អាចបង្កើនសកម្មភាពរបស់ពួកគេ នៅប្រទេសម៉ាលី។ លោកបាននិយាយថា៖«គ្មានអ្វីដែលអាចច្រានចោលបាននោះទេ ព្រោះយើងមើលឃើញយ៉ាងច្បាស់ថា ប្រទេសលោកខាងលិចជាច្រើន មិនថាតែអ៊ុយក្រែននោះទេ កំពុងស្វែងរកមធ្យោបាយបង្កគ្រោះថ្នាក់ដល់ រុស្ស៊ី និងរារាំងបណ្តាប្រទេសនៅអាហ្វ្រិកមិនឲ្យក្លាយជារដ្ឋដែលមានអធិបតេយ្យភាព និងឯករាជ្យពេញលេញទេ»។មន្ត្រីការទូតជាន់ខ្ពស់រូបនេះ បានលើកឡើងថា បណ្តាប្រទេសនៅអាហ្វ្រិក «បដិសេធការបង្គាប់បញ្ជារបស់អតីតមហាអំណាចអាណានិគមរបស់ខ្លួន និងមហិច្ឆតាបែបអាណានិគមថ្មី ណាមួយ ដែលបណ្តាប្រទេសលោកខាងលិច កំពុងអនុវត្ត»៕

ក្រុមហេសបូឡាច្រានចោលការចោទប្រកាន់ពាក់ព័ន្ធការដឹកជញ្ជូនអាវុធពីស៊ីរី បន្ទាប់ពីក្រុងដាម៉ាបង្ក្រាប ការប៉ុនប៉ងរត់ពន្ធអាវុធ

2026/07/17 11:17:43 pm        60
ក្រុមហេសបូឡាកាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធការចោទប្រកាន់ថា ខ្លួនពាក់ព័ន្ធនឹងសកម្មភាពទាក់ទងនឹងអាវុធនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីអាជ្ញាធរក្រសួងមហាផ្ទៃស៊ីរី បានប្រកាសនាពេលមុននេះថា ពួកគេបានទប់ស្កាត់ការប៉ុនប៉ងរត់ពន្ធអាវុធ និងមីស៊ីលដែលមានគោលដៅបញ្ជូនទៅឲ្យក្រុមនេះនៅប្រទេសលីបង់។អាជ្ញាធរស៊ីរីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានស្ទាក់ចាប់ការដឹកជញ្ជូនអាវុធ និងមីស៊ីលទំនើបៗ នៅតាមបណ្តោយព្រំដែនស៊ីរី-អ៊ីរ៉ាក់ ខណៈពេលដែលពួកវាកំពុងត្រូវបាននាំចូលមកក្នុងទឹកដីស៊ីរី។ ការស៊ើបអង្កេតជាបឋមបានបង្ហាញថា ការដឹកជញ្ជូននោះ ត្រូវបានសង្ស័យថា មានគោលបំណងឆ្លងកាត់ប្រទេសស៊ីរី មុននឹងបញ្ជូនបន្តទៅឲ្យក្រុមហេសបូឡានៅលីបង់។សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធកំពុងបន្តការស៊ើបអង្កេត និងអនុវត្តវិធានការតាមផ្លូវច្បាប់ ដើម្បីស្វែងរកអត្តសញ្ញាណអ្នកពាក់ព័ន្ធទាំងអស់ក្នុងប្រតិបត្តិការរត់ពន្ធដែលត្រូវបានចោទប្រកាន់នេះ។ជាការឆ្លើយតប ការិយាល័យទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធយ៉ាងដាច់អហង្ការថា ខ្លួនមិនបានពាក់ព័ន្ធនឹងករណីនេះឡើយ ហើយបានបញ្ជាក់ថា ក្រុមនេះបានច្រានចោលជាបន្តបន្ទាប់នូវការអះអាងដែលថា ខ្លួនមានសកម្មភាពនៅក្នុងទឹកដីស៊ីរី៕

ការប្រជ្រៀតគ្នាក្នុងពិធីបុណ្យរថយាត្រានៅឥណ្ឌាបណ្តាលឲ្យមនុស្សស្លាប់ និងរបួស

2026/07/17 11:14:31 pm        54
 មន្ត្រីបាននិយាយថា មនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់ និងជិត១០០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍ ក្នុងហេតុការណ៍ប្រជ្រៀតគ្នានៅក្នុងពិធីបុណ្យរថយាត្រាដ៏ពេញនិយមនៅក្នុងទីក្រុង Puri ភាគខាងកើតប្រទេសឥណ្ឌា។អ្នកគោរពបូជារាប់ពាន់នាក់ បានទៅប្រមូលផ្តុំគ្នានៅប្រាសាទ Jagannath ក្នុងរដ្ឋ Odisha ភាគខាងកើត ដើម្បីចូលរួមក្នុងពិធីបុណ្យប្រចាំឆ្នាំ Jagannath Rath Yatra ជាពិធីបុណ្យធំមួយក្នុងចំណោមពិធីបុណ្យធំៗនិងគោរពបំផុតរបស់ប្រទេសឥណ្ឌា ដែលកាលពីឆ្នាំមុនមនុស្សបីនាក់បានស្លាប់ក្នុងការប្រជ្រៀតគ្នា។លោកវេជ្ជបណ្ឌិត Umashankar Dash អធិការនគរបាលពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់ បាននិយាយថា «អ្នកគោរពបូជាជិត ១០០ នាក់ដែលថប់ដង្ហើមត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យ»។ការប្រជ្រៀតមនុស្សច្រើនគឺជារឿងធម្មតានៅក្នុងពិធីជួបជុំធំៗនៅក្នុងប្រទេសឥណ្ឌា ជាកន្លែងដែលនិយ័តកម្មសុវត្ថិភាពត្រូវបានគេមើលរំលងជាញឹកញាប់។

ពលរដ្ឋជប៉ុនប្រមូលផ្តុំគ្នាប្រឆាំងការជំរុញរបស់រដ្ឋាភិបាលក្នុងការកែប្រែរដ្ឋធម្មនុញ្ញសន្តិនិយម

2026/07/17 11:00:46 pm        57
ពលរដ្ឋជប៉ុនមួយក្រុមបានទៅប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃមជ្ឈមណ្ឌល Shibuya ទីក្រុងតូក្យូ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតវ៉ាប្រឆាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលនាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi ក្នុងការកែប្រែរដ្ឋធម្មនុញ្ញ បង្កើនការចំណាយលើវិស័យការពារជាតិ និងការបន្ធូរបន្ថយការរឹតត្បិតលើការនាំចេញអាវុធ។ អ្នកចូលរួមជាច្រើននៅក្នុងការប្រមូលផ្តុំគ្នាបានកាន់បដា និងស្រែកពាក្យស្លោកប្រឆាំងសង្គ្រាម ដោយទាមទារឱ្យរដ្ឋាភិបាលជប៉ុនបញ្ឈប់ការជំរុញរបស់ខ្លួនសម្រាប់ការកែប្រែរដ្ឋធម្មនុញ្ញ។អ្នកតវ៉ានិយាយថា «ខ្ញុំជឿថារដ្ឋបាលរបស់លោកស្រី Takaichi កំពុងជំរុញការកែប្រែរដ្ឋធម្មនុញ្ញដើម្បីត្រៀមសម្រាប់សង្គ្រាម។ ទោះបីជាសង្គ្រាមមិនផ្ទុះឡើងក៏ដោយ ជីវិតសន្តិភាពនិងស្ថិរភាពដែលយើងមានរហូតមកដល់ពេលនេះនៅតែអាចបាត់បង់បានតាមរយៈការកែណ្ឌកងទ័ព និងការបង្វែរធនធានទៅជាសង្គ្រាម។ ខ្ញុំសង្ឃឹមថានឹងទប់ស្កាត់រឿងនេះមិនឲ្យកើតឡើង»។អ្នកតវ៉ាម្នាក់ទៀតបាននិយាយថា «ខ្ញុំប្រឆាំងដាច់ខាតចំពោះរឿងនេះ។ ពួកគេកំពុងព្យាយាមប្រែក្លាយប្រទេសជប៉ុនទៅជាប្រទេសដែលមានសមត្ថភាពធ្វើសង្គ្រាម។ ពួកគេក៏កំពុងព្យាយាមកែប្រែរដ្ឋធម្មនុញ្ញក្នុងទិសដៅអវិជ្ជមាន ដោយអនុវត្តគោលនយោបាយដែលបោះបង់ចោលក្រុមងាយរងគ្រោះ និងពង្រីកសព្វាវុធយោធា។ ខ្ញុំប្រឆាំងនឹងរឿងទាំងអស់នេះទាំងស្រុង» ។អ្នកចូលរួមមួយចំនួនបានបង្ហាញការព្រួយបារម្ភអំពីគោលនយោបាយរបស់រដ្ឋបាល លោកស្រី Takaichi ស្តីពីការកែប្រែរដ្ឋធម្មនុញ្ញ និងការពង្រីកយោធា ដោយបញ្ជាក់ថា ប្រទេសជប៉ុន គួរតែបញ្ចៀសប្រវត្តិសាស្ត្រសង្គ្រាមរបស់ខ្លួនដដែលៗ។

កងឆ្មាំ IRGC កំណត់គោលដៅលើមជ្ឈមណ្ឌលបញ្ជាការដ្ឋានសហរដ្ឋអាមេរិក នៅស៊ីរី

2026/07/17 10:53:11 pm        63
ទីភ្នាក់ងារសារព័ត៌មាន Tasnim រាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) និយាយថា ខ្លួនបានវាយប្រហារមជ្ឈមណ្ឌលបញ្ជាការប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិកនៅមូលដ្ឋានយោធា al-Tanf នៅក្នុងប្រទេសស៊ីរី។កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់(IRGC) និយាយថា ការវាយប្រហារនេះគឺជាការសងសឹកសម្រាប់ការសម្លាប់ទាហានអ៊ីរ៉ង់នៅតំបន់ Iranshahr។កងឆ្មាំក៏បាននិយាយផងដែរថា អ៊ីរ៉ង់នៅតែរក្សាការគ្រប់គ្រងពេញលេញនៅច្រកសមុទ្រ Hormuz ហើយ គ្មានប្រេង ឬឧស្ម័ន នឹងត្រូវបាននាំចេញតាមរយៈផ្លូវទឹកនេះឡើយ ដរាបណាការវាយប្រហារថ្មីៗរបស់សហរដ្ឋអាមេរិកនៅតែបន្ត។

អាហ្សង់ទីន និងអេស្ប៉ាញ ត្រៀមបើកសមរភូមិលើវាលស្មៅ នៅវគ្គផ្តាច់ព្រ័ត្រ World Cup ជាប្រវត្តិសាស្ត្រ

2026/07/17 10:50:13 pm        55
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងឈានដល់វគ្គជក់ចិត្តបំផុត នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា នៅកីឡដ្ឋាន MetLife Stadium ក្នុងទីក្រុង East Rutherford រដ្ឋ New Jersey នៅពេលក្រុមម្ចាស់ការពារតំណែងជើងឯក គឺអាហ្សង់ទីន ត្រូវតទល់ជាមួយក្រុមម្ចាស់ជើងឯកអឺរ៉ុប អេស្ប៉ាញ ក្នុងវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យ​។ជំនួបនេះ គឺជាការតទល់គ្នា រវាងបទពិសោធន៍ និងភាពវៃឆ្លាតរបស់ក្រុមជម្រើស​ជាតិ​អាហ្សង់ទីនដឹកនាំដោយកីឡាករ​ឆ្នើម​ Lionel Messi ទល់​នឹង​ថាមពលយុវវ័យដ៏រស់រវើក និងយុទ្ធសាស្ត្រលេងយ៉ាងច្បាស់លាស់របស់ក្រុមអេស្ប៉ាញ ក្រោមការដឹកនាំរបស់លោក Luis de la Fuente។ នេះគឺ​ជាលើកដំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រ World Cup ដែលប្រទេសទាំង២ ត្រូវជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយវានឹងក្លាយជាការប្រកួតដ៏ជក់ចិត្តបំផុតដែលរួមបញ្ចូលគ្នានូវកេរ្តិ៍ឈ្មោះល្បីល្បាញ ភាពប៉ិនប្រសប់ និងការដាក់សម្ពាធកម្រិត​ខ្ពស់​។ក្រុម​អាហ្សង់ទីន នឹង​ចូលទីលាន​ប្រកួត ក្នុងនាមជាជើងឯក ៣សម័យកាល (១៩៧៨, ១៩៨៦, ២០២២)។ ក្រុម​ដែល​មាន​រហស្សនាម​ថា ពពកស កំពុងប្រឹង​ប្រែង ដើម្បី​ក្លាយ​ជាក្រុមដំបូងគេដែលការពារតំណែងជើងឯកដោយជោគជ័យ ចាប់តាំងពីប្រេស៊ីលធ្វើបាន ក្នុងឆ្នាំ១៩៦២។ ទន្ទឹមនឹងនេះដែរ អេស្ប៉ាញ បានឈ្នះពានរង្វាន់តែម្ដងប៉ុណ្ណោះ ក្នុងឆ្នាំ២០១០ នៅប្រទេស​អាហ្វ្រិកខាងត្បូង ដោយយកឈ្នះហូឡង់ ១-០ នៅម៉ោងបន្ថែម ក្រោមការដឹកនាំរបស់លោក​ Vicente del Bosque។ វគ្គផ្តាច់ព្រ័ត្រនេះផ្តល់ឱ្យក្រុម​រហស្សនាម «គោជល់» នូវឱកាស ដើម្បី​បាន​ក្លាយ​ជាជើង​ឯក​ជាលើក​ទី២ និងបញ្ជាក់ពីការវិលត្រឡប់របស់ពួកគេទៅកាន់កំពូលតារាង បន្ទាប់ពីការចាកចេញមុនៗ។អាហ្សង់ទីនបានធ្វើ​ដំណើរមក​ដល់​វគ្គ​នេះ​ ដោយ​ការ​ឈរ​លេខ ១ ក្នុង​ពូល​ J ដោយយកឈ្នះគ្រប់​ការ​ការប្រកួត​ ដែល​មាន​អាល់ហ្សេរី អូទ្រីស និងហ្ស៊កដានី។ នៅក្នុងចាញ់ធ្លាក់ ពួកគេបានឆ្លងកាត់ការធ្វើតេស្តដ៏លំបាកជាងមុន តែ​នៅតែ​អាចមាន​ជ័យជម្នះលើក្រុម​ Cape Verde (កាប់វ៉ែដ) អេហ្ស៊ីប ស្វីស និងវាយបក​ទម្លាក់​អង់គ្លេស ក្នុង​ពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយ​នឹង​លទ្ធផល ២-១។ ចំណែក​អេស្ប៉ាញបានបង្ហាញ​ពីភាព​ខ្លាំង​របស់ខ្លួន​ មុន​មក​ដល់​វគ្គដណ្ដើមពាននេះ ដោយ​ឈរលើគេ ក្នុង​ពូល H ដែល​មាន​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត អ៊ុយរូហ្គាយ និង Cape Verde (កាប់វ៉ែដ)។ ក្នុង​វគ្គចាញ់ធ្លាក់ ក្រុម​នេះ​បាន​ទម្លាក់​អូទ្រីស ព័រទុយហ្គាល់ បែលហ្ស៊ិក និងបារាំង។ការប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាងក្រុម​ទាំង​២ នេះ​ នឹង​តំណាង​ឱ្យព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ ភាពចម្រូងចម្រាស ទេពកោសល្យដ៏ប៉ិនប្រសប់ និងជោគវាសនា ក្នុង​ពេល​ជាមួយ​គ្នា៕

ប្រទេសចិននិងប៉ាគីស្ថាន អំពាវនាវឲ្យអាមេរិកនិងអ៊ីរ៉ង់បន្តការចរចា ខណៈប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង

2026/07/17 10:39:47 pm        51
រដ្ឋមន្ត្រីការបរទេសចិន និងប៉ាគីស្ថាននៅថ្ងៃសុក្រនេះ បានអំពាវនាវឲ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បញ្ឈប់ការប្រយុទ្ធគ្នា និងបន្តការចរចាឡើងវិញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំមួយ នៅទីក្រុងសៀងហៃ។សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បាននិយាយថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yiនិងសមភាគីប៉ាគីស្ថាន លោក Ishaq Dar បានសម្តែងការព្រួយបារម្ភរួមគ្នាអំពីការកាន់តែអាក្រក់ឡើងនៃស្ថានភាពបច្ចុប្បន្ន ដោយអំពាវនាវឲ្យភាគីពាក់ព័ន្ធបញ្ឈប់អរិភាពជាបន្ទាន់ និងវិលត្រឡប់ទៅរកការចរចាវិញ»។ប្រទេសទាំងពីរបានស្វែងរកការសម្របសម្រួលក្នុងជម្លោះមជ្ឈិមបូព៌ារយៈពេលជាច្រើនខែ ដែលបានផ្ទុះឡើងឡើងវិញ ជាមួយនឹងការប្រយុទ្ធគ្នាឡើងវិញដើម្បីគ្រប់គ្រងច្រកសមុទ្រហ័រមូស មួយខែបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមដែលមានគោលបំណងបញ្ចប់សង្គ្រាមនេះ។លោក Wang បាននិយាយថា កិច្ចព្រមព្រៀងនោះ«សម្រេចបានដោយលំបាក»។ លោកបានបន្ថែមថា៖«សន្តិភាពគឺនៅចំពោះមុខយើង ដូច្នេះយើងមិនគួរឲ្យបរាជ័យនៅដំណាក់កាលចុងក្រោយ ឬបាត់បង់សមិទ្ធផលដែលបានខិតខំសម្រេចមកនោះទេ៕

គេហទំព័រYnet៖ សភាអ៊ីស្រាអែលអនុម័តសេចក្តីព្រាងច្បាប់ដើម្បីរំលាយខ្លួនឯង មុនការបោះឆ្នោតថ្ងៃទី២៧ ខែតុលា

2026/07/17 10:37:15 pm        71
សភានីតិបញ្ញត្តិរបស់អ៊ីស្រាអែលគឺ Knesset បានអនុម័តសេចក្តីព្រាងច្បាប់មួយ ដើម្បីរំលាយខ្លួនឯង មុនការបោះឆ្នោតសភាមុនអាណត្តិ នៅថ្ងៃទី ២៧ ខែតុលា។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ ព័ត៌មានYnet។ច្បាប់ស្តីពីហិរញ្ញប្បទានគណបក្ស ដែលមានបទប្បញ្ញត្តិនេះ ត្រូវបានអនុម័តពេញមួយយប់ នៅក្នុងការអានលើកទី២ និងលើកទី៣ របស់ខ្លួន។ ការអនុម័តនេះ ត្រូវបានគាំទ្រដោយសមាជិកសភាចំនួន ៦២ រូបក្នុងចំណោម ១២០រូប ដោយគ្មានសំឡេងអនុប្បវាទឡើយ។ការសម្រាករបស់សភាបច្ចុប្បន្ន នឹងចាប់ពីថ្ងៃទី១៧ ខែកក្កដា ហើយសម័យប្រជុំផ្លូវការបន្ទាប់ នឹងមិនធ្វើឡើងទៀតទេ រហូតដល់ក្រោយការបោះឆ្នោត និងសភាថ្មីដែលត្រូវបានកោះប្រជុំ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM