ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម

ព័ត៌មានអន្តរជាតិ

សេតវិមានបញ្ជាក់ថា លោក TRUMP នឹងចូលរួមទស្សនាការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ

2026/07/17 10:20:16 pm        61
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ World Cup វគ្គផ្តាច់ព្រ័ត្រ រវាងក្រុមជម្រើសជាតិអេស្ប៉ាញ និងអាហ្សង់ទីន នៅថ្ងៃអាទិត្យ។ លោក Leavitt បានបន្តថា៖««យើងទន្ទឹងរង់ចាំមើលការប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យ ហើយខ្ញុំដឹងថា លោកប្រធានាធិបតីទន្ទឹងរង់ចាំចូលរួមព្រឹត្តិការណ៍នេះ» ដែល«នេះគឺជាការសន្និដ្ឋានដ៏សមស្របមួយចំពោះការប្រកួតកីឡាដែលបានបង្ហាញពីសមត្ថភាពរបស់អាមេរិកក្នុងការធ្វើជាម្ចាស់ផ្ទះពិភពលោកនៅលើឆាកដ៏អស្ចារ្យនេះ»។ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA លោក Gianni Infantino បាននិយាយថា លោក ដូណាល់ ត្រាំ នឹងប្រគល់ពានរង្វាន់ World Cup ទៅឲ្យក្រុមដែលឈ្នះ នៅកីឡដ្ឋាន New Jersey New York Stadium។ លោក Infantino បានបញ្ជាក់ឡើងវិញអំពីផែនការនេះ នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន ស្វ៊ីស Blue Sport នៅសប្តាហ៍នេះ។លោក Infantino បាននិយាយថា៖«ជាការពិតណាស់ យើងនឹងបង្ហាញពានរង្វាន់ជាមួយគ្នា នៅវគ្គផ្តាច់ព្រ័ត្រ»។ «នេះតែងតែជាផែនការ និងជារបៀបដែលវាតែងតែត្រូវបានធ្វើឡើង នាពេលកន្លងមក គឺប្រធានាធិបតីនៃប្រទេសដែលធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ នឹងប្រគល់ពានរង្វាន់ជាមួយប្រធាន FIFA»៕

លោក TRUMP ជឿជាក់ថា វិបត្តិអ៊ុយក្រែន នឹងត្រូវបានដោះស្រាយ មុនពេលបញ្ចប់អាណត្តិប្រធានាធិបតីរបស់លោក

2026/07/17 10:18:05 pm        64
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ដែលបានថតនៅថ្ងៃទី ១៤ ខែកក្កដាថា ជម្លោះនៅអ៊ុយក្រែន អាចត្រូវបញ្ចប់ មុនពេលអាណត្តិប្រធានាធិបតីរបស់លោកចប់។លោក ត្រាំ បានឆ្លើយសំណួរមួយអំពីថាតើលោកជឿថា វិបត្តិអ៊ុយក្រែន នឹងត្រូវបានដោះស្រាយមុនពេលផុតកំណត់នៃអាណត្តិប្រធានាធិបតីរបស់លោកនៅឆ្នាំ ២០២៩ ដែរឬទេ។ លោកបានបន្ថែមថា៖«ខ្ញុំគិតថាជម្លោះនឹងត្រូវបញ្ចប់ មុនពេលចប់អាណត្តិរបស់ខ្ញុំ។ ខ្ញុំគិតថា វាងាយស្រួលបំផុត ដោយសារខ្ញុំមានភាពចុះសម្រុងជាមួយមេដឹកនាំនៃប្រទេសទាំងពីរ»៕

មន្ត្រីការទូត៖ ប្រមុខ IAEA មិនបានថ្កោលទោសអ៊ុយក្រែនជុំវិញការសម្លាប់ប្រធានវិស្វករនៃរោងចក្រនុយក្លេអ៊ែរ ZNPP

2026/07/17 10:15:50 pm        69
អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់កម្មវិធីទូរទស្សន៍ «Big Game»នៅលើប៉ុស្តិ៍លេខមួយថា អគ្គនាយកទីភ្នាក់ថាមពលបរមាណូអន្តរជាតិ ( IAEA) លោក Rafael Grossi បានខកខានមិនបានថ្កោលទោសទីក្រុងគីវចំពោះការវាយប្រហារភេរវកម្មរបស់ខ្លួនដែលបានសម្លាប់ប្រធានវិស្វករនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye (ZNPP) លោក Alexander Yakovlev និងអ្នកបើកបររបស់លោកទេ។ លោកស្រី បាននិយាយថា៖«ការសម្លាប់ប្រធានវិស្វករនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye មិនត្រូវបានថ្កោលទោសឡើយ។ ទីបំផុត យើងបានឮការលើកឡើងខ្លះពីលោក Grossi ប៉ុន្តែពុំមានមានអ្វីជាក់លាក់ទេ» ដោយបន្ថែមថា៖«ជាថ្មីម្តងទៀត លោក Grossi បាននិយាយតែសេចក្តីថ្លែងការណ៍ទូទៅ ដែលគាំទ្រគ្រប់រឿងដែលល្អ និងប្រឆាំងអ្វីដែលអាក្រក់ប៉ុណ្ណោះ»។នៅថ្ងៃទី ១៥ ខែកក្កដា អ៊ុយក្រែនបានវាយប្រហារយានជំនិះសេវាកម្មរបស់រោងចក្រថាមពលនុយក្លេអ៊ែរដោយយានដ្រូន ដោយសម្លាប់លោក Yakovlev និងអ្នកបើកបររបស់លោក។ អគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ លោក Rafael Grossi បានថ្កោលទោសចំពោះការសម្លាប់លោក Yakovlev ដោយហៅការវាយប្រហារលើរោងចក្រនេះ និងអ្នកគ្រប់គ្រងរបស់វាថា «មិនអាចទទួលយកបានទេ»៕

ក្រសួងការបរទេស៖រុស្ស៊ីព្រួយបារម្ភចំពោះការពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់កូរ៉េខាងត្បូងជាមួយ NATO

2026/07/17 10:13:37 pm        62
រុស្ស៊ីបានសម្តែងការព្រួយបារម្ភចំពោះជំហានរបស់សាធារណរដ្ឋកូរ៉េ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធាជាមួយអង្គការណាតូ ដោយបញ្ជាក់ថា ខ្លួន​មិនអាចទទួលយកបានឡើយ ប្រសិនបើប្រទេសនេះ ក្លាយជាអ្នកចូលរួមជាក់ស្តែង ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធយោ​ធានេះ​​ ដើម្បីពង្រឹងនិងបំពាក់អាវុធឡើងវិញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី ដែលចេញផ្សាយបន្ទាប់ពីកិច្ចជំនួបរវាងអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក​ Andrey Rudenko និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំទីក្រុងមូស្គូ លោក Lee Seok Bae ។សេចក្តីថ្លែងការណ៍នេះបាននិយាយ​ថា ភាគីរុស្ស៊ីមាន​ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដែលកូរ៉េខាងត្បូងកាន់តែបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការណាតូ ហើយ​យល់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធានិងបច្ចេកទេសយោធាជាមួយសម្ព័ន្ធយោធាអាត្លង់ទិកខាងជើងនេះ អាចបង្កហានិភ័យដល់សន្តិសុខរបស់ខ្លួន។ក្រសួងការបរទេសក៏បានបញ្ជាក់ផងដែរថា៖«ពិតជាពុំអាចទទួលយកបានទេចំពោះសាធារណរដ្ឋកូរ៉េក្នុងការក្លាយជាអ្នកចូលរួមជាក់ស្តែងនៅក្នុងដំណើរការពង្រឹងសមត្ថភាពអាវុធឡើងវិញទាំងគុណភាព និងបរិមាណរបស់អង្គការ​ណាតូ ខណៈដែលសម្ព័ន្ធយោ​ធានេះ​ បានប្រកាសដោយ​ចំហអំពីការរៀបចំរបស់ខ្លួនសម្រាប់សង្គ្រាមជាមួយរុស្ស៊ី»៕

រុស្ស៊ីនិយាយថា ប្រទេសអឺរ៉ុបកាន់តែច្រើនឡើងៗទទួលស្គាល់ថា ពួកគេមិនអាចបន្តជួយអ៊ុយក្រែនបានទៀតទេ

2026/07/17 10:11:39 pm        55
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយអំពីកិច្ចប្រជុំកំពូលអ៊ុយក្រែន-អឺរ៉ុបខាងកើតថា ប្រទេសអឺរ៉ុបកាន់តែច្រើនឡើងៗ កំពុងទទួលស្គាល់ជាសាធារណៈថា ពួកគេមិនអាចរក្សាជំនួយគ្មានដែនកំណត់របស់ទីក្រុងប្រ៊ុចសែលដល់ទីក្រុងគីវបានទៀតទេ។ លោកស្រី Zakharova បានបន្តថា៖«វិធានការបង្ខិតបង្ខំដោយប្រើសម្ពាធ កំពុងចាប់ផ្តើមបាត់បង់ប្រសិទ្ធភាព។ ប្រទេសកាន់តែច្រើននៅអឺរ៉ុប បានសារភាពជាសាធារណៈថា ពួកគេខ្វះសមត្ថភាពក្នុងការបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយរបស់ទីក្រុងប្រ៊ុចសែលដែលផ្តល់ជំនួយឥតឈប់ឈរដល់អ៊ុយក្រែន»។ «ភាពមិនស៊ីសង្វាក់គ្នានៃទម្រង់កិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលកំពុងកើនឡើង ដើម្បីជំរុញគម្រោងប្រឆាំងរុស្ស៊ីដែលកំពុងដួលរលំ ក៏កាន់តែបង្ហាញឲ្យឃើញច្បាស់ផងដែរ»។«ពុំមានការសង្ស័យទេថា ប្រជាពលរដ្ឋនៃបណ្តាប្រទេសនៅអឺរ៉ុបអាគ្នេយ៍យល់ច្បាស់អំពីខ្លឹមសារពិតនៃផែនការរបស់ប្រទេសលោកខាងលិចដែលអាចនាំឲ្យផ្ទុះជម្លោះពេញបន្ទុកនៅអឺរ៉ុប»៕

អាមេរិកអនុម័តការលក់អាវុធជិត ២ ពាន់លានដុល្លារឲ្យ​អារ៉ាប៊ីសាអ៊ូឌីត ខណៈសង្គ្រាមមជ្ឈិមបូព៌ាកំពុងកើនឡើង

2026/07/17 10:09:50 pm        66
ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានអនុម័តការលក់អាវុធដែលមានតម្លៃប្រមាណ ១,៩៦ ពាន់លានដុល្លារ ដើម្បីជំរុញការការពារដែនអាកាសរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ខណៈដែលសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងកើនឡើង។ក្រសួងការបរទេស​បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា៖«ការលក់​អាវុធ​ដែល​បាន​ស្នើឡើង​នេះ​ នឹង​គាំទ្រ​ដល់​គោលនយោបាយ​ការបរទេស និង​គោលបំណង​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក ដោយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សន្តិសុខ​របស់​សម្ព័ន្ធមិត្ត​មិនមែន​ជា​សមាជិក​ណាតូ​ដ៏សំខាន់​មួយ ដែល​ជា​កម្លាំង​មួយ​សម្រាប់​ស្ថិរភាព​នយោបាយ និង​វឌ្ឍនភាព​សេដ្ឋកិច្ច ​នៅក្នុង​តំបន់​ឈូងសមុទ្រ»។ក្នុងចំណោមអាវុធដែលព្រះរាជាណាចក្រនៅតំបន់ឈូងសមុទ្រអារ៉ាប់កំពុងស្វែងរកទិញ មានប្រព័ន្ធ ប្រព័ន្ធអាវុធស៊ីបគោលដៅឈានមុខរហូតដល់ ២០.០០០ឈុត ព្រមទាំងក្បាលគ្រាប់របស់ពួកវា។ គេហទំព័ររបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានពិពណ៌នាថា នេះគឺជា «មធ្យោបាយដែលមានតម្លៃសមស្របសម្រាប់កម្ទេចគោលដៅ ខណៈកាត់បន្ថយការខូចខាតដោយចៃដន្យក្នុងការប្រយុទ្ធនៅចម្ងាយជិត»។ក្រសួងបានឲ្យដឹងថា ក្រុមហ៊ុន BAE Systems ដែលមានទីតាំងនៅទីក្រុង Nashua រដ្ឋ New Jersey  នឹងធ្វើជាអ្នកម៉ៅការសំខាន់ទទួលខុសត្រូវ​ចំពោះគម្រោងនេះ។សេចក្តីប្រកាសព័ត៌មាននេះ បាននិយាយថា៖«ការលក់អាវុធ​ដែលបានស្នើឡើងនេះ នឹងធ្វើឲ្យ​ប្រសើរឡើងនូវសមត្ថភាពរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងការទប់ស្កាត់ការគំរាមកំហែងបច្ចុប្បន្ន និងអនាគត តាម   រយៈការពង្រឹងការការពារមាតុភូមិរបស់ខ្លួន និងកែលម្អអន្តរប្រតិបត្តិការជាមួយកងកម្លាំងអាមេរិក និងកងកម្លាំងក្នុងតំបន់និងណាតូផ្សេងទៀត»៕

UN៖ ជនស៊ីវិលនៅបន្តប្រឈមនឹងសកម្មភាពយោធានៅហ្កាហ្សា និងអំពើហិង្សារបស់អ្នកតាំងលំនៅឋាន នៅវេសបែង

2026/07/17 10:01:08 pm        52
ក្រុមជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សកម្មភាពយោធានៅតំបន់ហ្កាហ្សា បានបង្ខំឲ្យមានការផ្លាស់ទីលំនៅកាន់តែច្រើន ហើយអំពើហិង្សារបស់អ្នកតាំងលំនៅឋាន នៅតំបន់វេសបែង( West Bank) បានក្លាយជាមូលហេតុចម្បងនៃការរងរបួសរបស់ប្រជាជនប៉ាឡេ ស្ទីន។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានលើកឡើងថា ប្រជាជននៅតំបន់ហ្កាហ្សា នៅតែបន្តទទួលរងនូវផលប៉ះពាល់ពីសកម្មភាពយោធា ដែលកំពុងបន្ត និងការផ្លាស់ទីលំនៅដោយបង្ខំម្តងហើយម្តងទៀត។កម្មវិធីស្បៀងអាហារពិភពលោក (WFP) កាលពីថ្ងៃពុធ បាននិយាយថា ដោយសារប្រជាជនត្រូវបានបង្ខំឲ្យផ្លាស់ទីលំនៅ ពួកគេប្រឈមនឹងការបាត់បង់សិទ្ធិទទួលបានសេវាកម្ម និងជំនួយជាមូលដ្ឋាន។OCHA បាននិយាយថា ក្នុងរយៈពេល ១២ ថ្ងៃដំបូងនៃខែនេះ អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួនបានផ្តល់ជំនួយស្បៀងអាហារទូទៅដល់មនុស្សជាង ២៥០.០០០នាក់ នៅទីតាំងចែកចាយចំនួន ៣៦កន្លែង។អង្គការស្បៀងអាហារ និងកសិកម្ម (FAO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានពង្រីកកម្មវិធីជំនួយសាច់ប្រាក់របស់ខ្លួន ដើម្បីជួយកសិករប៉ាឡេស្ទីនចំនួន ១.៥០០ នាក់ ធ្វើកសិកម្មនៅលើដីទូទាំងតំបន់ហ្កាហ្សា ក្នុងរដូវដាំដុះឆ្នាំ ២០២៦៕

មេដឹកនាំយេម៉ែនប្តេជ្ញារឹតបន្តឹងការគ្រប់គ្រងដែនអាកាស ខណៈភាពតានតឹងក្រុមហ៊ួទី-អារ៉ាប៊ីសាអ៊ូឌីតកំពុងកើនឡើង

2026/07/17 09:58:05 pm        55
ប្រធានក្រុមប្រឹក្សាភាពជាអ្នកដឹកនាំប្រធានាធិបតីយេម៉ែន លោក Rashad Al-Alimi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលរបស់លោក នឹងមិនអនុញ្ញាតឲ្យយន្តហោះបរទេសណាមួយចុះចតនៅអាកាសយានដ្ឋានយេម៉ែន ដោយគ្មានការយល់ព្រមពីពួកគេទេ ខណៈដែលភាពតានតឹង បានកើនឡើងលើការចូលទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Sanaa ដែលគ្រប់គ្រងដោយក្រុមហ៊ួទី។នៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានមួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Saba ដែលគ្រប់គ្រងដោយរដ្ឋ លោក Al-Alimi បានបញ្ជាក់ថា រដ្ឋាភិបាលនឹងចាត់វិធានការស្របច្បាប់ទាំងអស់ ដើម្បីការពារដែនអាកាស និងអធិបតេយ្យភាពរបស់ប្រទេសនេះ ខណៈពេលដែលជៀសវាងការកើនឡើងភាពតានតឹងនៅក្នុងតំបន់កាន់តែទូលំទូលាយ។លោក Al-Alimi ក៏បានបដិសេធការចោទប្រកាន់របស់ក្រុមហ៊ួទីថា រដ្ឋាភិបាលនេះបានបិទអាកាសយានដ្ឋានអន្តរជាតិ Sanaa ដោយនិយាយថា ជើងហោះហើរស៊ីវិលអាចបន្តតាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិ Yemen Airways។នាព្រឹកថ្ងៃព្រហស្បតិ៍ មេដឹកនាំក្រុមហ៊ួទី លោក Abdulmalik al-Houthi បានព្រមាននៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា រោងចក្រប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រផ្សេងទៀត នឹងក្លាយជាគោលដៅវាយប្រហារ ប្រសិនបើទីក្រុងរីយ៉ាដពង្រីកប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងប្រទេសយេម៉ែន៕

អ៊ីរ៉ង់ព្រមានថា តំបន់ទាំងមូលនឹងសងការខាតបង់យ៉ាងស័ក្ដិសម ខណៈអាមេរិកទម្លាក់គ្រាប់លើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន

2026/07/17 07:50:26 pm        133
សហរដ្ឋអាមេរិកបានចាប់ផ្តើមការវាយប្រហារជុំថ្មីមួយទៀតពេញមួយយប់ ដែលត្រូវបានគេរាយការណ៍ថាបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងស្ពានជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់បានព្រមានថាការកើនឡើងបន្ថែមទៀតនឹងមានផលវិបាកសម្រាប់តំបន់ទាំងមូល។បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានប្រកាសពីការវាយប្រហារយប់ទីប្រាំមួយជាប់ៗគ្នារបស់ខ្លួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយដោយមិនបង្ហាញពីគោលដៅ បន្ទាប់ពីប្រធានាធិបតី Donald Trump បានគំរាមកាលពីដើមសប្តាហ៍នេះថានឹងពង្រីកយុទ្ធនាការទម្លាក់គ្រាប់បែកទៅកាន់រោងចក្រថាមពលអ៊ីរ៉ង់ ហេដ្ឋារចនាសម្ព័ន្ធថាមពល និងស្ពាន។ក្រុមអាជ្ញាធរអ៊ីរ៉ង់ និយាយថា ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកបានកំណត់គោលដៅស្ពានចំនួនប្រាំនៅក្នុងខេត្ត Hormozgan ភាគខាងត្បូងពេញមួយយប់។អ៊ីរ៉ង់និយាយថា មនុស្ស៧នាក់បានស្លាប់ក្នុងការវាយប្រហារថ្មីរបស់អាមេរិក ដោយព្រមានផងដែរថាសង្គ្រាមនេះប្រឈមនឹងការរីកកាន់តែធំ។ យោងតាមអភិបាលខេត្ត ដែលដកស្រង់ដោយសារព័ត៌មាន Fars ការវាយប្រហារបានបំផ្លាញស្ពាន Gariveh ដែលភ្ជាប់ទីក្រុង Bandar Abbas ជាមួយទីក្រុង Bandar Khamir និងទីក្រុង Larស្ពានទីមួយនៅជិតភូមិ Latidan ស្ពានពីរនៅលើផ្លូវ Kahoorestan-Lar ជាស្ពានដែលភ្ជាប់ទីក្រុងBandar Khamir ទីក្រុង Keshar និងទីក្រុង Bandar Abbas និងស្ពានមួយនៅក្នុងភូមិ Maru ក្នុងស្រុក Khamir៕

កូវ៉ែត និងបារ៉ែន ថា ប្រព័ន្ធការពារដែនអាកាសស្ទាក់ចាប់យានដ្រូនអ៊ីរ៉ង់ជាថ្មីទៀត ខណៈទីក្រុងតេអេរ៉ង់វាយប្រហារមូលដ្ឋានទ័ពអាមេរិក

2026/07/17 07:26:22 pm        89
កងកម្លាំងប្រដាប់អាវុធកូវ៉ែតបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ១៦ កក្កដាសប្ដាហ៍នេះ ថា ប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់យានដ្រូនរបស់សត្រូវលើតំបន់ជាច្រើននៃប្រទេសកូវ៉ែត ជាមួយនឹងការផ្ទុះជាច្រើនត្រូវគេបានឮពាសពេញតំបន់នៃប្រទេសនេះ ដោយសារការស្ទាក់ចាប់។យោធាពុំបានផ្តល់ព័ត៌មានលម្អិតភ្លាមៗអំពីចំនួនយានដ្រូនដែលត្រូវបានស្ទាក់ចាប់ ប្រភពដើមរបស់វា ឬថាតើឧបទ្ទវហេតុនេះបានបណ្តាលឱ្យមានអ្នកស្លាប់ ឬខូចខាតដែរឬទេ។ក្រសួងការបរទេសកូវ៉ែតបាននិយាយថា ប្រទេសនេះបានចាត់ទុកអ៊ីរ៉ង់ថា «អ្នកទទួលខុសត្រូវទាំងស្រុង» ចំពោះការវាយប្រហារ និងផលវិបាករបស់យានដ្រូនដោយព្រមានថា ការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងកូវ៉ែត និងរដ្ឋក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រផ្សេងទៀត នឹងធ្វើឱ្យភាពតានតឹងកាន់តែកើនឡើង និងប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានកំណត់គោលដៅមូលដ្ឋានទ័ព និងទីតាំងរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកូវ៉ែត បារ៉ែន និងហ្ស៊កដានី ដើម្បីសងសឹកចំពោះការវាយប្រហារថ្មីៗពីសំណាក់អាមេរិកប្រឆាំងនឹងទីតាំងនានានៅភាគខាងត្បូងអ៊ីរ៉ង់។សារព័ត៌មានរបស់អ៊ីរ៉ង់ រាយការណ៍ថា អាមេរិក បានវាយប្រហារស្ពានចំនួន៥ខ្សែ នៅភាគខាងត្បូង។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបំផ្លាញប្រព័ន្ធរ៉ាដា C-RAM មជ្ឈមណ្ឌលទំនាក់ទំនងផ្កាយរណប និងទីតាំងដំឡើងអាវុធនៅមូលដ្ឋានទ័ពអាកាស Ali Al Salem របស់ប្រទេសកូវ៉ែត វាយប្រហារចំណតយន្តហោះចម្បាំង និងមជ្ឈមណ្ឌលបញ្ជានៅមូលដ្ឋានទ័ពអាកាស al-Azraq របស់ប្រទេសហ្ស៊កដានី និងវាយប្រហារផែមួយនៅកំពង់ផែ Shuaiba របស់ប្រទេសកូវ៉ែត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM