ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម

ព័ត៌មានអន្តរជាតិ

ក្រុមមន្ត្រីនិយាយថា មនុស្ស១៣នាក់ស្លាប់ក្នុងការវាយប្រហារដាក់គ្នា រវាងរុស្ស៊ី-អ៊ុយក្រែន

2026/07/17 06:07:12 pm        63
ក្រុមមន្ត្រីមូលដ្ឋានបាននិយាយថា ការវាយប្រហាររបស់រុស្ស៊ី និងអ៊ុយក្រែន លើតំបន់ជនស៊ីវិលនៅក្នុងទីប្រជុំជន និងទីក្រុងជាច្រើន ភាគច្រើននៅជួរមុខនៃសង្គ្រាមដែលមានអាយុកាលជាងបួនឆ្នាំមកហើយ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។លោក Ivan Fedorov អភិបាលតំបន់បាននិយាយនៅលើ Telegram ថា ការវាយប្រហារដោយគ្រាប់បែកតម្រង់គោលដៅរបស់រុស្ស៊ីលើទីក្រុង Zaporizhzhia ភាគអាគ្នេយ៍របស់អ៊ុយក្រែនបានសម្លាប់មនុស្សបីនាក់ និងរបួស ១៥ នាក់។វីដេអូទូរទស្សន៍ Reuters បានបង្ហាញពីក្រុមអ្នកពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើង និងកំពុងជីកកកាយតាមគំនរកម្ទេចថ្មក្នុងទីក្រុង ដែលបានរងការវាយប្រហារកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។មីស៊ីលរបស់រុស្ស៊ីបានវាយប្រហារកំពង់ផែសមុទ្រខ្មៅ Odesa ដែលជាគោលដៅមួយទៀតរបស់ទីក្រុងមូស្គូ ដោយបានសម្លាប់មនុស្សពីរនាក់ របួសប្រាំមួយនាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល។សេវាសង្គ្រោះបន្ទាន់ជាតិបាននិយាយថា នៅខាងក្រៅទីក្រុង Kharkiv ជិតព្រំដែនរុស្ស៊ី ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីបានសម្លាប់មនុស្សម្នាក់។ មុននេះបន្តិចនៅថ្ងៃដដែល ការវាយប្រហារដោយយានដ្រូនមួយនៅជិតទីក្រុង Kupiansk ភាគខាងកើតបានសម្លាប់មនុស្សបីនាក់។ចំណែកនៅម្ខាងទៀតនៃព្រំដែន ក្រុមមន្ត្រីមូលដ្ឋានក្នុងតំបន់ Belgorod របស់រុស្ស៊ី បាននិយាយថា មនុស្សម្នាក់ស្លាប់ នៅពេលកងកម្លាំងអ៊ុយក្រែនបាញ់ផ្លោងលើភូមិមួយក្បែរព្រំដែន៕

ក្រុមមន្ត្រីនិយាយថា មនុស្ស១៣នាក់ស្លាប់ក្នុងការវាយប្រហារដាក់គ្នា រវាងរុស្ស៊ី-អ៊ុយក្រែន

2026/07/17 04:43:48 pm        68
ក្រុមមន្ត្រីមូលដ្ឋានបាននិយាយថា ការវាយប្រហាររបស់រុស្ស៊ី និងអ៊ុយក្រែន លើតំបន់ជនស៊ីវិលនៅក្នុងទីប្រជុំជន និងទីក្រុងជាច្រើន ភាគច្រើននៅជួរមុខនៃសង្គ្រាមដែលមានអាយុកាលជាងបួនឆ្នាំមកហើយ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។លោក Ivan Fedorov អភិបាលតំបន់បាននិយាយនៅលើ Telegram ថា ការវាយប្រហារដោយគ្រាប់បែកតម្រង់គោលដៅរបស់រុស្ស៊ីលើទីក្រុង Zaporizhzhia ភាគអាគ្នេយ៍របស់អ៊ុយក្រែនបានសម្លាប់មនុស្សបីនាក់ និងរបួស ១៥ នាក់។វីដេអូទូរទស្សន៍ Reuters បានបង្ហាញពីក្រុមអ្នកពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើង និងកំពុងជីកកកាយតាមគំនរកម្ទេចថ្មក្នុងទីក្រុង ដែលបានរងការវាយប្រហារកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។មីស៊ីលរបស់រុស្ស៊ីបានវាយប្រហារកំពង់ផែសមុទ្រខ្មៅ Odesa ដែលជាគោលដៅមួយទៀតរបស់ទីក្រុងមូស្គូ ដោយបានសម្លាប់មនុស្សពីរនាក់ របួសប្រាំមួយនាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល។សេវាសង្គ្រោះបន្ទាន់ជាតិបាននិយាយថា នៅខាងក្រៅទីក្រុង Kharkiv ជិតព្រំដែនរុស្ស៊ី ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីបានសម្លាប់មនុស្សម្នាក់។ មុននេះបន្តិចនៅថ្ងៃដដែល ការវាយប្រហារដោយយានដ្រូនមួយនៅជិតទីក្រុង Kupiansk ភាគខាងកើតបានសម្លាប់មនុស្សបីនាក់។ចំណែកនៅម្ខាងទៀតនៃព្រំដែន ក្រុមមន្ត្រីមូលដ្ឋានក្នុងតំបន់ Belgorod របស់រុស្ស៊ី បាននិយាយថា មនុស្សម្នាក់ស្លាប់ នៅពេលកងកម្លាំងអ៊ុយក្រែនបាញ់ផ្លោងលើភូមិមួយក្បែរព្រំដែន៕

ភ្លើងឆេះព្រៃរាប់រយកន្លែងនៅកាណាដា ជំរុញឱ្យអាមេរិកប្រកាសជូនដំណឹងពីគុណភាពខ្យល់ ខណៈផ្សែងគ្របដណ្ដប់ភាគខាងត្បូង

2026/07/17 04:40:38 pm        75
ភ្លើងឆេះព្រៃជាង ៨០០ កន្លែង កំពុងឆាបឆេះនៅទូទាំងប្រទេសកាណាដា ដោយមានការប្រកាសជូនដំណឹងអំពីគុណភាពខ្យល់ ខណៈផ្សែងបានបន្តគ្របដណ្ដប់លើភាគខាងត្បូងក្នុងរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក។គុណភាពខ្យល់នៅក្នុងផ្នែកដ៏ធំនៃរដ្ឋភាគខាងជើង គឺ រដ្ឋ Michigan និងរដ្ឋ Minnesota ត្រូវបានចាត់ទុកថាជា "គ្រោះថ្នាក់" ដោយកម្មវិធីសន្ទស្សន៍គុណភាពខ្យល់របស់សហរដ្ឋអាមេរិក ស្របពេលមនុស្សត្រូវបានណែនាំឱ្យស្នាក់នៅក្នុងផ្ទះ។សេវាអាកាសធាតុជាតិអាមេរិក (NOAA) បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា ការជូនដំណឹងលាតសន្ធឹងលើតំបន់ Upper Midwest តំបន់ Great Lakes និងទៅដល់ភាគឦសាន។នៅប្រទេសកាណាដា ភ្លើងឆេះព្រៃមួយនៅភាគខាងជើងរដ្ឋ Ontario បានបង្ខំអ្នកស្រុកមកពីសហគមន៍ជនជាតិភាគតិច First Nations ក្នុងតំបន់ឱ្យជម្លៀសចេញ ដោយប្រធានម្នាក់បាននិយាយថាសហគមន៍របស់ខ្លួនត្រូវបានភ្លើងឆេះក្លាយជាផេះ ហើយ ។ប្រព័ន្ធព័ត៌មានភ្លើងឆេះព្រៃកាណាដា បានឲ្យដឹងថា បច្ចុប្បន្នមានអគ្គិភ័យចំនួន ៨៥៨ កន្លែងកំពុងឆេះយ៉ាងសកម្មនៅក្នុងប្រទេសកាណាដា រួមទាំងចំហេះព្រៃថ្មីចំនួន៣០ កន្លែង កាលពីថ្ងៃព្រហស្បតិ៍ ។ ចំហេះព្រៃភាគច្រើនកំពុងឆេះរាលដាលគ្រប់គ្រងលែងបាន៕

អាមេរិក វាយប្រហារលើអាកាសយានដ្ឋាន ស្ពាន និងស្ថានីយ៍រថភ្លើង ក្នុងយុទ្ធនាការកម្ទេចអ៊ីរ៉ង់នៅយប់ទី៦

2026/07/17 03:57:14 pm        103
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បាននិយាយនៅថ្ងៃសុក្រ ១៧ កក្កដានេះថា ការវាយប្រហារដ៏សាហាវរបស់អាមេរិកពេញមួយយប់បានចំអាកាសយានដ្ឋានមួយ ស្ថានីយ៍រថភ្លើងមួយនៅក្នុងទីក្រុងកំពង់ផែ Bandar Abbas និងស្ពានពីរខ្សែ នៅភាគខាងត្បូងអ៊ីរ៉ង់នៅជិតច្រកសមុទ្រ Hormuz ។ទូរទស្សន៍រដ្ឋ IRIB បាននិយាយនៅលើ Telegram ថា សំឡេងផ្ទុះចំនួនបីត្រូវបានឮនៅជុំវិញអាកាសយានដ្ឋាន ហើយយ៉ាងហោចណាស់គ្រាប់ផ្លោងរបស់សត្រូវអាមេរិកមួយគ្រាប់បានវាយប្រហារអាកាសយានដ្ឋាន Iranshahr នៅភាគអាគ្នេយ៍។សារព័ត៌មាន Mehr បាននិយាយនៅលើ Telegram ថា ប៉ុន្មាននាទីមុននេះ ស្ថានីយ៍រថភ្លើង Bandar Abbas ត្រូវបានសត្រូវអាមេរិកវាយប្រហារ។ យោងតាមរបាយការណ៍នេះ ជនជាតិអ៊ីរ៉ង់ពីរនាក់បានរងរបួសក្នុងការវាយប្រហារនេះ។Bandar Abbas គឺជាទីតាំងកំពង់ផែធំបំផុតរបស់អ៊ីរ៉ង់ និងមូលដ្ឋានកងទ័ពជើងទឹក និងឆ្មាំបដិវត្តន៍សំខាន់ៗ ដែលមូលដ្ឋានទាំងពីរនេះស្ថិតនៅលើច្រកសមុទ្រ Hormuz។របាយការណ៍ផ្លូវការមួយបាននិយាយអំពីការវាយប្រហារតាមអាកាសទម្លាក់គ្រាប់បែកលើស្ពានពីរកន្លែង នៅខេត្ត Hormozgan ហើយបានដកស្រង់សម្តីពីសារព័ត៌មាន IRNA ដោយនិយាយថាមនុស្សពីរនាក់បានស្លាប់ និងបួននាក់រងរបួស។អាមេរិក និងអ៊ីរ៉ង់បានបាញ់ប្រហារគ្នាកាន់តែខ្លាំងឡើងកាលពីថ្ងៃព្រហស្បតិ៍ ក្នុងការកើនឡើងជម្លោះរយៈពេលមួយសប្តាហ៍ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់បទឈប់បាញ់កាលពីខែមុន។យោធាអាមេរិកបាននិយាយថា ខ្លួនបានបើកការវាយប្រហារជាបន្តបន្ទាប់នៅយប់ទីប្រាំមួយលើអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើឲ្យចុះខ្សោយសមត្ថភាពយោធាអ៊ីរ៉ង់បន្ថែមទៀត។ជាការឆ្លើយតបអ៊ីរ៉ង់ នៅតែបន្តវាយប្រហារដាក់គោលដៅលើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់៕

ក្រុមអ្នកជំនាញ៖ អាការធាតុក្តៅ និងបាតុភូតអែល នីញ៉ូ បង្កើនហានិភ័យនៃជំងឺគ្រុនឈាម និងជំងឺផ្លូវដង្ហើម

2026/07/17 03:46:27 am        47
ស្របពេលដែលបាតុភូតអែល នីញ៉ូ បង្កឲ្យកើតមានស្ថានភាពអាកាសធាតុកាន់តែក្តៅស្ងួតជាងមុននៅសិង្ហបុរី ក្រុមអ្នកជំនាញនិយាយថា ហានិភ័យនៃជំងឺឆ្លងមួយចំនួន អាចនឹងកើនឡើង ខណៈស្ថានភាពជំងឺរ៉ាំរ៉ៃ អាចនឹងធ្ងន់ធ្ងរជាងមុន ។លោកវេជ្ជបណ្ឌិត Nicholas Chew គឺជាគ្រូពេទ្យជំនាញជំងឺឆ្លងនៅមន្ទីរពេទ្យ Farrer Park និយាយថា ជាទូទៅស្ថានភាពក្តៅបែបនេះ អ្នកនឹងរំពឹងថា នឹងកើតមានជំងឺគ្រុនឈាម និងជំងឺឈីក ។ លោក Chew និយាយប្រាប់កាសែត CNA ថា ធូលី និងកង្វក់បរិយាកាស នឹងកើតមាននៅក្នុងបរិយាកាស ធ្វើឲ្យស្ថានភាពជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ កាន់តែធ្ងន់ធ្ងរខ្លាំង ដូចជាជំងឺហឺត និងជំងឺរលាកទងសួត ។ក្រៅពីជំងឺឆ្លង បាតុភូតអែល នីញ៉ូ អាចនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សផងដែរ តាមរយៈធ្វើឲ្យគុណភាពខ្យល់កាន់តែអាក្រក់នៅក្នុងបរិយាកាស ។សីតុណ្ហភាពខ្ពស់ជាងមុន អំឡុងបាតុភូតអែល នីញ៉ូ អាចនឹងបង្កើនវដ្តអាយុរបស់មូសខ្លា ហើយនិងកាត់បន្ថយពេលវេលាដែលពួកវាត្រូវការ ដើម្បីបង្កាត់វីរុសនៅក្នុងខ្លួនរបស់ពួកវា ។ក្មេងៗ មនុស្សចាស់ ស្រ្តីមានផ្ទៃពោះ កម្មករធ្វើការខាងក្រៅ និងមនុស្សដែលមានបញ្ហាបេះដូង ឬបញ្ហាសួត ស្ថិតក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុត ។ខណៈពេលនោះដែរ ទីភ្នាក់ងារសេវាកម្មឧតុនិយមសិង្ហបុរី រំពឹងថា បាតុភូតអែល នីញ៉ូ នឹងបន្តមានរហូតដល់ខែតុលា ឆ្នាំ ២០២៦នេះ ៕

អ៊ីស្រាអែលនិយាយប្រាប់ប្រធានមន្ទីរបច្ចកោណថា ខ្លួននឹងរក្សាទាហានក្នុងតំបន់សន្តិសុខនៅលីបង់ ស៊ីរី និងហ្កាហ្សា

2026/07/17 03:46:07 am        35
រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Israel Katz និយាយប្រាប់សមភាគីសហរដ្ឋអាមេរិកលោក Pete Hegseth នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា អ៊ីស្រាអែលបានប្តេជ្ញាចិត្តរក្សាកងកម្លាំងរបស់ខ្លួននៅតំបន់សន្តិសុខដែលពួកគេបានបង្កើតឡើងនៅក្នុងប្រទេសលីបង់ ស៊ីរី និងតំបន់ហ្កាហ្សាស្រ្ទីប ។ការិយាល័យរបស់លោក Katz និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រមុខការពារជាតិទាំង ២ បាននិយាយគ្នាកាលពីយប់កន្លងទៅ ហើយលោក Katz បានធ្វើការសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែល ក្នុងការបន្តឈរជើងនៅតំបន់សន្តិសុខក្នុងប្រទេសស៊ីរី តំបន់ហ្កាហ្សា និងប្រទេសលីបង់ ដើម្បីការពារព្រំដែនអ៊ីស្រាអែល និងសហគមន៍នៅជិតព្រំដែនពីការគំរាមកំហែងបង្កឡើងដោយក្រុមជីវពលប្រដាប់អាវុធ ។លោក Katz បន្តថា ពួកយើងពុំធ្លាប់ដែលសុំសហរដ្ឋអាមេរិកឲ្យធ្វើការនៅកន្លែងរបស់ពួកយើងតាមបណ្តោយព្រំដែនរបស់ពួកយើងនោះឡើយ ។សេចក្តីអត្ថាធិប្បាយរបស់លោក Katz បានកើតមានឡើង រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ស្នើសុំឲ្យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ដកទ័ពអ៊ីស្រាអែលចេញពីប្រទេសស៊ីរី និងប្រទេសលីបង់ ។សារព័ត៌មាន Axios រាយការណ៍ដោយលើកពីប្រភពរបស់មន្រ្តីសហរដ្ឋអាមេរិកថា លោក Trumpនិយាយប្រាប់លោក Netanyahu ថា ការដាក់ពង្រាយទាហានអ៊ីស្រាអែល មានតែបង្កភាពតានតឹងនៅប្រទេសស៊ីរីប៉ុណ្ណោះ ។សារព័ត៌មាន Axios រាយការណ៍បន្តថា លោក Trumpនិយាយប្រាប់លោក Netanyahu ថា ពួកគេមិនចង់បានអ្នកនៅទីនោះឡើយ ។ អ្នកគួរតែដាក់ពង្រាយទ័ពឡើងវិញ ៕

ការវាយប្រហារមីស៊ីលរុស្ស៊ីសម្លាប់មនុស្ស ២នាក់ នៅទីក្រុងគីវ ប្រទេសអ៊ុយក្រែន

2026/07/17 03:19:54 am        32
ក្រុមមន្រ្តីនិយាយថា មីស៊ីលបាលីស្ទិករុស្ស៊ី បានវាយប្រហារស្រុក ២កន្លែងនៅរដ្ឋធានីគីវ របស់ប្រទេសអ៊ុយក្រែន នាព្រឹកថ្ងៃព្រហស្បតិ៍នេះ បង្កឲ្យមានការឆាបឆេះជាអគ្គិភ័យឡើង និងបានសម្លាប់មនុស្ស ២នាក់ ។អភិបាលក្រុងគីវលោក Vitali Klitschko និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា សេវាកម្មសង្គ្រោះបន្ទាន់ កំពុងព្យាយាមពន្លត់អគ្គិភ័យនៅទូទាំងរដ្ឋធានី បន្ទាប់ពីឃ្លាំងមួយនៅក្នុងស្រុក Sviatoshynskyi និងអគារមិនមែនលំនៅឋាននៅក្នុងស្រុក Darnytskyi ត្រូវបានវាយប្រហារ ។លោកថា មនុស្ស ២នាក់ស្លាប់ និងមនុស្ស ៦នាក់ផ្សេងទៀត រួមទាំងយុវជនអាយុ ១៦ឆ្នាំម្នាក់ បានរងរបួស នៅក្នុងការវាយប្រហារនេះ ។ខណៈពេលនោះដែរ សេវាកម្មសង្រ្គោះបន្ទាន់អ៊ុយក្រែននិយាយថា អគ្គិភ័យ បានឆាបឆេះឡើងនៅអគារស្តុកទំនិញ ២ខ្នង ហើយនិងរថយន្តធំជាច្រើនគ្រឿងដែលចតចោលនៅក្បែរនោះ ជាទីដែលមនុស្ស ២នាក់ បានស្លាប់ ។ការវាយប្រហារនេះដែរ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានទៅទស្សនកិច្ចទីក្រុងគីវ ហើយបានប្រកាសពីកិច្ចព្រមព្រៀងយានដ្រូនថ្មីរវាងអ៊ុយក្រែន និងសហភាពអឺរ៉ុប ។ កិច្ចព្រមព្រៀងនេះ មានគោលបំណងរួមបញ្ចូលជំនាញសមរភូមិរបស់ទីក្រុងគីវជាមួយនឹងសមត្ថភាពឧស្សាហកម្មរបស់សហភាពអឺរ៉ុប ដើម្បីបង្កើតគម្រោងរួមគ្នា និងពង្រីកផលិតកម្មយានដ្រូនយ៉ាងឆាប់រហ័ស ៕

ប្រធានាធិបតីអ៊ីរ៉ង់ជំរុញឲ្យមានការបង្រួបបង្រួមជាតិ ក្រោយការគំរាមកំហែងរបស់លោក Trump

2026/07/17 03:18:22 am        24
ប្រធានធិបតីអ៊ីរ៉ង់លោក Mashoud Pezeshkian បានអំពាវនាវឲ្យមានការបង្រួបបង្រួមជាតិ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បញ្ជាឲ្យកងទ័ពជើងទឹកអាមេរិកបិទកំពង់ផែអ៊ីរ៉ង់ទាំងអស់ឡើងវិញ និងបានគំរាមវាយប្រហាររោងចក្រថាមពល និងស្ពានរបស់ពួកគេនៅសប្តាហ៍ក្រោយ លុះត្រាតែទីក្រុងតេអេរ៉ង់ចាប់ផ្តើមកិច្ចចរចាឡើងវិញ ។ សេចក្តីអត្ថាធិប្បាយរបស់លោក Pezeshkian បានកើតមានឡើង ពេលដែលសហរដ្ឋអាមេរិក ចាប់ផ្តើមការវាយប្រហារឡើងវិញលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃពុធ ជាមួយនឹងការបង្កើនកាន់តែខ្លាំងឡើងនូវយុទ្ធនាការយោធាទទួលបានការទាក់ទាញការចាប់អារម្មណ៍លើបន្ទុកហិរញ្ញវត្ថុដែលកំពុងកើនឡើង រហូតដល់ចន្លោះ ៨០ពាន់លានដុល្លារ ដល់ ១០០ពាន់លានដុល្លារ ។ ទីបញ្ជាការកណ្តាលយោធាសហរដ្ឋអាមេរិក និយាយថា ការវាយប្រហារចុងក្រោយនេះ បានកំណត់គោលដៅលើសមត្ថភាពយោធារបស់អ៊ីរ៉ង់ ដែលពាក់ព័ន្ធនឹងការគំរាមកំហែងដល់នាវាពាណិជ្ជកម្មធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈដែលភាពតានតឹង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បន្តកើនឡើងយ៉ាងខ្លាំង ។ទីក្រុងតេអេរ៉ង់ និយាយថា ពួកគេបានបិទច្រកសមុទ្រ Hormuz ឡើងវិញ ក្រោយអរិភាពរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានឆាបឆេះឡើងកាលពីសប្តាហ៍មុន ធ្វើឲ្យប៉ះពាលដល់បទឈប់បាញ់ដ៏ផុយស្រួយកាលពីខែមិថុនាកន្លងទៅ ក្រោយការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនខែ បានសម្លាប់មនុស្សរាប់ពាននាក់ ៕

លោកស្រី Keiko Fujimori ត្រូវបានបញ្ជាក់ផ្លូវការជាប្រធានាធិបតីជាប់ឆ្នោតរបស់ប៉េរូ

2026/07/17 03:18:03 am        26
ប្រធានាធិបតីជាប់ឆ្នោតប៉េរូលោកស្រី Keiko Fujimori ទទួលបានលិខិតបញ្ជាក់ផ្លូវការរបស់លោកស្រីកាលពីថ្ងៃពុធ នៅទីក្រុង Lima ដើម្បីក្លាយជាស្រ្តីលើកដំបូងត្រូវបានជ្រើសរើសដោយប្រជាជន ដើម្បីដឹកនាំរដ្ឋាភិបាលមួយនេះ ។ពិធីដែលត្រូវបានរៀបចំឡើងនៅមហោស្រព Gran Teatro Nacional និងដឹកនាំដោយប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិប៉េរូលោក Roberto Burneo បានផ្តល់លិខិតបញ្ជាក់ជាផ្លូវការផងដែរដល់ដៃគូប្រកួតប្រជែងរបស់លោកស្រី Fujimori លោកអនុប្រធានាធិបតីទី ១ Luis Galarreta និងលោកអនុប្រធានាធិបតីទី ២ Miguel Torres ។លោក Burneo និយាយប្រាប់ទស្សនិកជននៅក្នុងមយោស្រពថា ពិធីនេះបន្សល់ទុកការពិតនៃសារៈសំខាន់ជាប្រវត្តិសាស្រ្តដ៏ជ្រាលជ្រៅជាលើកដំបូង ពេលដែលពលរដ្ឋប៉េរូ បានជ្រើសរើសស្រ្តីឲ្យកាន់តំណែងជាប្រធានាធិបតី ។ខណៈពេលនោះដែរ ក្រុមអ្នកគាំទ្រ បានជួបជុំគ្នានៅក្រៅមហោស្រព ដោយពួកគេនាំគ្នាកាន់ប៉េងប៉ោង និងទង់ជាតិប៉េរូ និងស្រែកពាក្យគាំទ្រលោកស្រី Fujimori ។ សូមបញ្ជាក់ថា លោកស្រី Fujimori ដែលត្រូវជាកូនស្រីបង្កើតរបស់អតីតប្រធានាធិបតីប៉េរូលោក Alberto Fujimori គ្រោងនឹងឡើងស្បថកាន់តំណែងជាប្រធានាធិបតីប៉េរូនៅថ្ងៃទី ២៨ ខែកក្កដាខាងមុខនេះ ដែលជាថ្ងៃទិវាឯករាជ្យជាតិប៉េរូ ៕

អ៊ុយក្រែនគាំទ្រទួរគី ជាទីកន្លែងសំខាន់សម្រាប់ជំនួបដ៏មានសក្តានុពលរវាងលោក Zelenskiy និងលោក Zelenskiy

2026/07/17 03:17:45 am        30
រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក Andrii Sybiha និយាយនៅថ្ងៃព្រហស្បតិ៍នេះថា អ៊ុយក្រែនមានជំនឿថា ទួរគីអាចស្ថិតក្នុងចំណោមទីកន្លែងដ៏សំខាន់សម្រាប់ជំនួបនាពេលអនាគតរវាងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្រោយជំនួបរបស់លោកជាមួយសមភាគីទួរគីលោក Hakan Fidanនៅទីក្រុងគីវ ។លោក Sybiha បានថ្លែងអំណរគុណផងដែរដល់ទួរគី សម្រាប់ការត្រៀមខ្លួនរៀបចំជំនួបកម្រិតខ្ពស់បែបនេះ ហើយនិងដើរតួជាវេទិកាសម្រាប់ជំនួបដោយផ្ទាល់រវាងមេដឹកនាំទាំង ២ ។លោកនិយាយថា អ៊ុយក្រែនមានសំណើដ៏រឹងមាំសម្រាប់ការបញ្ចប់សង្រ្គាម ហើយពួកយើងនៅតែប្តេជ្ញាចិត្តចំពោះកិច្ចខិតខំសន្តិភាពកំពុងបន្ត ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ខណៈពេលរូបលោកបង្ហាញក្តីសង្ឃឹមថា អឺរ៉ុបនឹងរួមចំណែកអស្ចារ្យជាងនេះ នៅក្នុងដំណើការការទូត ។ លោក Sybihaបន្តថា លោកជឿជាក់ថា មានតែជំនួបកំពូលមួយគត់របស់មេដឹកនាំទាំង ២ ដែលអាចបង្កើតសន្ទុះថ្មីនៅក្នុងដំណើរការសន្តិភាព ។ លោកថា ក្នុងនាមជាអ៊ុយក្រែន ពួកយើងត្រៀមខ្លួនរួចរាល់សម្រាប់បទឈប់បាញ់ ។ សូមបញ្ជាក់ថា សំណើមួយនេះ បានកើតមានឡើង ស្របពេលដែលទីក្រុងអង់ការ៉ា នៅតែរក្សាតួនាទីរបស់ខ្លួនជាអ្នកសម្របសម្រួលរវាងទីក្រុងមូស្គូ និងទីក្រុងគីវ ។ កាលពីមុន ក្រុមមន្រ្តីទួរគី ធ្លាប់បានធ្វើជាម្ចាស់ផ្ទះកិច្ចចរចារវាងភាគីសង្រ្គាមទាំង ២ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM