UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា

ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm        68
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Cholpon-Ata ប្រទេសកៀហ្ស៊ីស៊ីស្ថានថា៖«ប្រទេសណាមួយដែលចូលរួមក្នុងការឈ្លានពានរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ឬជួយសម្រួលដល់ការវាយប្រហារលើសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ នឹងត្រូវចាត់ទុកថា ជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់»។បណ្តាញTelegramរបស់ក្រសួងការបរទេសអ៊ីរ៉ង់បានដកស្រង់សម្តីលោក Abbas Araghchiដែលបាននិយាយថា៖«អ៊ីរ៉ង់បញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការការពារអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ប្រទេស ហើយប្រកាសថា ការចូលរួមកិច្ចសហប្រតិបត្តិការ ឬការផ្តល់ជំនួយណាមួយក្នុងការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ នឹងនាំឲ្យអ្នកពាក់ព័ន្ធទាំងនោះ ត្រូវទទួលខុសត្រូវតាមច្បាប់អន្តរជាតិ»។ យោងតាមលោក ទីក្រុងតេអេរ៉ង់រក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារខ្លួន ហើយនឹងចាត់ទុកប្រទេសណាមួយដែលចូលរួមក្នុងការឈ្លានពាននេះថា ជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ បានអំពាវនាវឲ្យប្រទេសសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ (SCO) រួមគ្នាឈរជាមួយគ្នា និងកុំអនុញ្ញាតឲ្យ«ការឈ្លានពានជំនួសការទូត កម្លាំងជំនួសច្បាប់ និងស្តង់ដាពីរជំនួសយុត្តិធម៌»។ លោកបានបន្ថែមថា៖ «អនាគតដែលមានសន្តិសុខ ស្ថិរភាព និងយុត្តិធម៌ អាចសម្រេចបានតែ នៅពេលដែលយើងទាំងអស់គ្នារួមគ្នាការពារនីតិរដ្ឋ សមភាពរបស់ប្រទេសនានា ការគោរពអធិបតេយ្យភាពរបស់ប្រជាជាតិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជន»៕

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm        117
ប្រភពបានប្រាប់សារព័ត៌មាន Reuters ​ថា អ៊ីរ៉ង់បានបញ្ជូន​តាម​យន្តហោះ​នូវ​មេបញ្ជាការកងឆ្មាំបដិវត្តន៍ (IRGC) ទីប្រឹក្សាយោធា និងឧបករណ៍ទាក់ទងនឹងមីស៊ីល និងយានដ្រូនចូលទៅក្នុងប្រទេសយេម៉ែន ក្នុងខែនេះ ជាចំណាត់​ការ​ដែលបង្ហាញថា ទីក្រុងតេអេរ៉ង់កំពុងប្រឹង​ប្រែង​ពង្រឹងសមត្ថភាពរបស់សម្ព័ន្ធមិត្តរបស់ខ្លួន គឺ​ក្រុម​ហ៊ួទី ក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនតាមសមុទ្រក្រហម។ប្រភពចំនួន ៤រូប​ដែលដឹង​ពីបញ្ហានេះ ដោយ​រួម​មាន​អ៊ីរ៉ង់ ២រូប រដ្ឋមន្ត្រីព័ត៌មានយេម៉ែន និងអ្នកវិភាគសន្តិសុខ ក្នុងតំបន់ បានឱ្យដឹង​ថា អ៊ីរ៉ង់បានបញ្ជូន​បុគ្គលិក IRGC និងឧបករណ៍ទាក់ទងនឹងយោធា នៅលើជើងហោះហើរមួយពីទីក្រុងតេអេរ៉ង់ ទៅកាន់យេម៉ែន កាល​ពី​ថ្ងៃទី១៣ ខែកក្កដា ជាការវិវត្តមួយដែលមិនធ្លាប់មានរបាយការណ៍ពីមុនមកឡើយ​។ប្រភពអ៊ីរ៉ង់ទាំង ២រូប​នោះ បានប្រាប់សារព័ត៌មាន Reuters ​ថា បុគ្គលិក IRGC ចន្លោះពី ១០ ទៅ ២១នាក់ ក្នុង​នោះ​រួមមាន​ទាំងមេបញ្ជាការជាន់ខ្ពស់ផង​ដែរ បានធ្វើ​ដំណើរ​តាម​តយន្តហោះ​ Mahan Air។ យន្តហោះនេះដើមឡើយមានគោលដៅទៅកាន់រដ្ឋធានី Sanaa ដែលគ្រប់គ្រងដោយក្រុមហ៊ួទី ប៉ុន្តែបានប្ដូរ​ផ្លូវ​ទៅកាន់ទីក្រុងកំពង់ផែសមុទ្រក្រហម Hodeidah វិញ​ បន្ទាប់ពីអាកាសយានដ្ឋានត្រូវបានវាយប្រហារដោយរដ្ឋាភិបាលយេម៉ែន។ប្រភពមួយបានបញ្ជាក់​ថា «មេបញ្ជាការ IRGC បានធ្វើដំណើរទៅទីនោះ ដើម្បីគាំទ្រប្រតិបត្តិការរបស់​ក្រុម​ហ៊ួទី និងផ្តល់ការបណ្តុះបណ្តាលលើប្រព័ន្ធមីស៊ីលថ្មី» ដោយបន្ថែមថា អ៊ីរ៉ង់ក៏បានបញ្ជូនមាសតាម​យន្តហោះនោះ​ផងដែរ ដើម្បីផ្តល់មូលនិធិដល់សកម្មភាពរបស់ក្រុម​នេះ​។ក្រសួងការបរទេសអ៊ីរ៉ង់ មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយភ្លាមៗបានឡើយ។ ក្រុងតេអេរ៉ង់ បានបដិសេធជាប់​ជានិច្ច​ថា មិន​បាន​ផ្តល់ការ​ផ្គត់ផ្គង់​សមត្ថភាពមីស៊ីលទៅឱ្យក្រុមប្រដាប់អាវុធហ៊ួទី​នេះ​។ ចំណែកឯមន្ត្រីក្រុមហ៊ួទី​ ២រូប ក៏មិនទាន់ឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើសុំការអត្ថាធិប្បាយ។ កន្លងមក ក្រុមនេះបានបដិសេធថា ខ្លួនមិនមែនជាកងកម្លាំងធ្វើសង្គ្រាម​តំណាងរបស់អ៊ីរ៉ង់នោះទេ ហើយបានបញ្ជាក់​ថា ខ្លួនគឺជាអ្នកអភិវឌ្ឍន៍អាវុធដោយខ្លួនឯងផ្ទាល់​៕

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm        115
ចក្រ​ភព​អង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែកក្កដា ឆ្នាំ២០២៦) បាន​បញ្ជាក់​ថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានត្រៀមរួចជាស្រេចហើយ ដើម្បីការពារប្រទេសពីការវាយប្រហារណាមួយ បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានចេញការព្រមាន ពាក់ព័ន្ធនឹង​ការអនុញ្ញាតឱ្យយន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកហោះហើរចេញពីមូលដ្ឋានរបស់អង់គ្លេស។អ្នកនាំពាក្យរដ្ឋាភិបាល បានប្រាប់​ថា៖ «កងកម្លាំងប្រដាប់អាវុធរបស់យើង ត្រៀមខ្លួនរួចជាស្រេច ដើម្បីការ​ពារ​ចក្រភពអង់គ្លេសឱ្យមានសុវត្ថិភាពពីការវាយប្រហារគ្រប់ប្រភេទ មិនថា នៅលើទឹកដីរបស់យើង ឬពីបរទេសនោះឡើយ​។ ចក្រភពអង់គ្លេសត្រៀមខ្លួនរួចជាស្រេច ២៤ម៉ោង​ ក្នុង​មួយ​សប្ដាហ៍​ ដើម្បីការពារខ្លួន»។ពួកគេបានបន្ថែមថា៖ «ការត្រៀមខ្លួន​នេះ រាប់បញ្ចូលទាំងតាមរយៈការអនុវត្តវិធីសាស្ត្រការពារដែនអាកាស និងមីស៊ីលច្រើនជាន់ ដែល​ផ្ដល់​ដោយធនធាន​​កងទ័ពជើងទឹកភូមិន្ទ កងទ័ពជើងគោកចក្រភពអង់គ្លេស និងកងទ័ពជើងអាកាសភូមិន្ទ ដែលបំពាក់ដោយសមត្ថភាពបច្ចេកវិទ្យាកម្រិត​ខ្ពស់​ជាច្រើន ដោយមាន​កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តអង្គការ​​ណាតូ (NATO) របស់យើង​»។គួរបញ្ជាក់ថា ការព្រមានរបស់អ៊ីរ៉ង់បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក Andy Burnham ត្រូវបានជូនដំណឹងកាលពីសប្តាហ៍មុន អំពីការប្តេជ្ញាចិត្តឡើងវិញ ចំពោះកិច្ចព្រមព្រៀងមានស្រាប់ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានរបស់អង់គ្លេស ជា​អ្វីដែលខ្លួនពិពណ៌នាថា ជាការការពារខ្លួនរួមគ្នា ក្នុង​​តំបន់​៕

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm        102
ឆ្មាំល្បាត​ឆ្នេររបស់​ចិន បានប៉ះទង្គិចជាមួយហ្វីលីពីនជាលើកទី៣ ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រចិនខាងត្បូង ខណៈដែលភាពតានតឹងនៅក្នុងដែនទឹកមានជម្លោះ កើន​ឡើង​។យោងតាមសេចក្តីថ្លែងការណ៍មួយពីកង​កម្លាំងល្បាត​ឆ្នេរ​ បាន​ឱ្យដឹង​ថា ឆ្មាំល្បាត​ឆ្នេរចិន នៅថ្ងៃសុក្រ (ទី២៤ ខែកក្កដា ឆ្នាំ២០២៦) នេះ បានចាត់វិធានការគ្រប់គ្រង​ លើនាវាហ្វីលីពីនជាច្រើនគ្រឿង ដែលធ្វើសកម្មភាពខុសច្បាប់ នៅតំបន់ Scarborough Shoal។ តែ​យ៉ាង​ណាក្ដី អង្គភាព​នេះ​មិនបានពន្យល់លម្អិត អំពីវិធានការដែលបានធ្វើឡើងនោះឡើយ​។ឆ្មាំល្បាត​ឆ្នេរ​ហ្វីលីពីន មិនបានឆ្លើយតបភ្លាមៗ​នោះទេ​ ចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញ​ឧប្បត្តិហេតុនេះ ដែលជាការប៉ះទង្គិចគ្នា ២ថ្ងៃ​ជាប់គ្នា នៅតំបន់ Scarborough Shoal។ កាលពី​ថ្ងៃទី២៣ ខែកក្កដា ទីក្រុងម៉ានីលបាន​ឱ្យដឹង​ថា នាវាឆ្មាំល្បាតឆ្នេរ​ចិន បានប្រើ​កាណុង​បាញ់ទឹកទៅលើនាវាហ្វីលីពីនរយៈពេលជាង ២នាទី នៅតំបន់មានជម្លោះនេះ​។ឧប្បត្តិហេតុ នៅតំបន់​ Scarborough Shoal បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Ma. Theresa Lazaro បានជួបប្រជុំគ្នាកាល​ពី​ថ្ងៃទី២២ ខែកក្កដា ជាកន្លែងដែលឥស្សរជន​ជាន់ខ្ពស់​ទាំង២ បានតវ៉ាគ្នាយ៉ាងខ្លាំងទៅវិញ​ទៅមក អំឡុង​ជំនួបដោយផ្ទាល់​​​លើកដំបូង ចាប់តាំងពីឆ្នាំ២០២៤។ លោក Wang បានព្រមាននៅក្នុងកិច្ចប្រជុំនោះថា ទំនាក់ទំនងទ្វេភាគី កំពុង «ស្ថិតនៅផ្លូវបំបែក ហើយវាអាស្រ័យលើប្រទេសហ្វីលីពីន ក្នុងការធ្វើការជ្រើសរើសដ៏​ត្រឹមត្រូវ និងសមហេតុផល»។គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងខ្ពស់រួចទៅហើយ នៅដើមសប្តាហ៍នេះ បន្ទាប់ពីហ្វីលីពីន បានចោទប្រកាន់បុគ្គលិកឆ្មាំសមុទ្រចិនថា បានវាយប្រហារដោយដំបង និងធ្វើឱ្យទាហានកងទ័ពជើងទឹកម្នាក់រងរបួស នៅតំបន់ថ្មប៉ប្រះ​ទឹក Second Thomas Shoal៕

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm        109
រដ្ឋមន្ត្រីការបរទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) បានអំពាវនាវឱ្យមានការសន្ទនា និងការ​ដោះស្រាយជម្លោះដោយសន្តិវិធី ដោយជំរុញឱ្យបញ្ចប់អរិភាព «ទាំងស្រុង និងភ្លាមៗ» នៅតំបន់​មជ្ឈិមបូព៌ា ក្នុង​អំឡុង​ពេលសង្គ្រាមកំពុង​បន្តមាន​​ រវាងសហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់។សេចក្តីថ្លែងការណ៍រួមមួយដែលត្រូវ​បានចេញនៅ​ថ្ងៃសុក្រ (ទី​២៤ ខែកក្កដា ឆ្នាំ២០២៦) នេះ ដោយប្រទេសចិន និងប្លុកអាស៊ានដែលមានសមាជិក ១១ប្រទេស បានរៀប​រាប់​ថា ភាគីទាំង២ ទទួលស្គាល់ថា «ស្ថានភាពដែលកំពុងវិវត្ត​យ៉ាងឆាប់រហ័ស នៅតំបន់​មជ្ឈិមបូព៌ា និងផលប៉ះពាល់របស់វា បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងសុវត្ថិភាពរបស់ជនស៊ីវិល ក៏ដូចជាចំពោះសន្តិភាព ស្ថិរភាព និងសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក រួមទាំងពាណិជ្ជកម្មក្នុងតំបន់ ការវិនិយោគ ថាមពល និងសន្តិសុខស្បៀងអាហារផង​ដែរ​»។សេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានចេញ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសមកពីប្រទេសចិន និងអាស៊ាន បានធ្វើកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃពុធ នៅរដ្ឋធានីម៉ានីលរបស់​ប្រទេសហ្វីលីពីន ដែលជាប្រធានបច្ចុប្បន្ន​រសប់​ប្លុកនេះ​។ សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីក្រុងប៉េកាំង បានបង្ហាញ​ទៀត​ថា រដ្ឋមន្ត្រីទាំង​អស់​បានសង្កត់ធ្ងន់លើ «សារៈសំខាន់នៃការសន្ទនា ការទូត និងការ​ដោះស្រាយ​ជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ»។គួរបញ្ជាក់​ថា សេចក្ដី​ថ្លែង​ការណ៍នេះ បានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបន្តវាយប្រហារយោធាសងសឹកគ្នាទៅវិទៅមក​ ដែល​ជាថ្ងៃទី១៣ ជាប់ៗគ្នា ទោះបីជាភាគីទាំង២ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន កាលពីខែមុន ដើម្បីគាំទ្របទឈប់បាញ់ដែលសម្រេចបាននៅថ្ងៃទី៨ ខែមេសា និងធ្វើការចរចា ដើម្បីបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ក៏ដោយ៕

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm        110
ប្រធានាធិបតីអាមេរិក លោក​ Donald Trump បាននិយាយកាលពី​ថ្ងៃព្រហស្បតិ៍ (ទី២៣ ខែកក្កដា ឆ្នាំ២០២៦) ថា លោកនឹងពិភាក្សា អំពីបញ្ញាសិប្បនិម្មិត (AI) ជាមួយលោក​ Xi Jinping នៅពេលដែលមេដឹកនាំ​ចិនបំពេញ​ទស្សនកិច្ច នៅ​សហរដ្ឋអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា។ដំណើររបស់លោក Xi កើតឡើងបន្ទាប់ពីមេដឹកនាំកំពូល​ទាំង២ បានជួបគ្នា អំឡុង​ទស្សនកិច្ចរបស់លោក Trump ទៅកាន់ប្រទេសចិន នៅ​ដើមឆ្នាំ២០២៦។ ខណៈពេលដែលនៅទីក្រុងប៉េកាំង លោក Trump បានអញ្ជើញមេដឹកនាំចិនទៅកាន់សេតវិមាន។លោក Trump បាននិយាយថា៖ «លោក​ប្រធានាធិបតី Xi នឹងធ្វើដំណើរ​មក​នៅថ្ងៃទី២៤ ខែកញ្ញា ហើយយើងបានពិភាក្សា​អំពីវា (AI) នៅពេលដែលខ្ញុំនៅទីក្រុងប៉េកាំង ហើយយើងនឹងនិយាយអំពីវាម្តងទៀត»។គួរបញ្ជាក់ថា កាល​ពី​ថ្ងៃទី២២ ខែកក្កដា រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និងរដ្ឋមន្ត្រីការបរទេសចិន លោក​ Wang Yi បានពិភាក្សាគ្នាអំពីតម្រូវការ ក្នុង​ការ​កំណត់​វិស័យកិច្ចសហប្រតិបត្តិការ ដើម្បីរៀបចំគ្រឹះ សម្រាប់ «ដំណើរទស្សនកិច្ចដ៏វិជ្ជមានខ្លាំង​» មួយ៕

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm        119
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានថ្កោលទោសការសន្យារបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់អ៊ីរ៉ង់ ដើម្បីទូទាត់ការខូចខាតដែលអាចកើតមាន ចំពោះនាវា​ និងទំនិញ នៅក្នុងច្រកសមុទ្រ Hormuz ដោយសារ​ការវាយប្រហាររបស់​យោធា​។នៅ​ថ្ងៃសុក្រ (ទី​២៤ ខែកក្កដា ឆ្នាំ២០២៦) នេះ តាម​រយៈ​ការបង្ហោះសារ នៅលើបណ្ដាញ​សង្គម X លោក Araghchi បានលើក​ឡើង​ថា៖ «ការរឹបអូសទ្រព្យសម្បត្តិរបស់ប្រទេសមួយផ្សេងទៀត ដើម្បីយក​ទៅ​ទូទាត់សម្រាប់ការទាមទារនាពេលអនាគតដែលមិនទាក់ទងគ្នា គឺជាគំរូគ្រោះថ្នាក់​ដែល​បង្ក​ឱ្យ​កើត​មានជម្លោះ​»​។លោកបានបន្ថែមថា៖ «អ្នកដែលត្រេកអរ​ ឬទទួលបានផល​ចំណេញពីមូលនិធិបែបនេះ គួរតែចងចាំថា នៅពេលដែលរដ្ឋាភិបាលនានា ចាត់ទុកការរឹបអូសយកទ្រព្យសម្បត្តិបែបនេះ​ជារឿងធម្មតាហើយនោះ គ្មានទ្រព្យសកម្មរបស់នរណាម្នាក់ដែលមានសុវត្ថិភាពទៀតឡើយ។ ចលាចលដែលកើតមានឡើងបន្ទាប់ពីនោះ​ នឹងមិនមែនជារឿងល្អប្រសើរ​ ឬស្ងប់សុខ​​នោះទេ​»។គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក Araghchi បែបនេះ​ បានកើតឡើងបន្ទាប់ពីលោក Trump បានព្រលយ​ពាក្យ​កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងប្រើប្រាស់មូលនិធិអ៊ីរ៉ង់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងវ៉ាស៊ីនតោនរួចហើយ ដើម្បីទូទាត់ការខូចខាតណាមួយដែលត្រូវ​បាន​បង្កឡើង ចំពោះនាវា ទំនិញ ឬទ្រព្យសម្បត្តិពាក់ព័ន្ធ នៅក្នុងច្រកសមុទ្រ Hormuz៕

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm        116
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ាក់ បាននិយាយថា លោកនាយករដ្ឋមន្ត្រី Ali al-Zaidi បាននាំយកគំនិតផ្តួចផ្តើមមួយទៅកាន់ទីក្រុងតេអេរ៉ង់ ដោយមានគោលបំណងបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ ខណៈដែលទីក្រុងបាដាដ បានបញ្ជាក់ថា ខ្លួននឹងមិនអនុញ្ញាតឲ្យទឹកដីអ៊ីរ៉ាក់ត្រូវបានប្រើប្រាស់ដើម្បីគំរាមកំហែងប្រទេស អ៊ីរ៉ង់ឡើយ។សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើង អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក al-Zaidi ទៅកាន់ទីក្រុងតេអេរ៉ង់ ប្រហែលមួយសប្តាហ៍បន្ទាប់ពីលោកបានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៊ីនតោន។យោងតាមគេហទំព័រប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់រដ្ឋាភិបាលអ៊ីរ៉ង់ លោក al-Zaidi បានមកដល់ទីក្រុងតេអេរ៉ង់ នៅរសៀលថ្ងៃព្រហស្បតិ៍ ដោយដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយក្រុម ហើយត្រូវបានទទួលស្វាគមន៍ដោយលោក Ali Madanizadeh រដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ច និងហិរញ្ញវត្ថុអ៊ីរ៉ង់ ដែលតំណាងឲ្យលោកប្រធានាធិបតី Masoud Pezeshkian។លោកប្រធានាធិបតី Pezeshkian បានទទួលស្វាគមន៍លោក al-Zaidi នៅក្នុងពិធីផ្លូវការមួយដែលរៀបចំឡើងនៅវិមាន Saadabad ក្នុងទីក្រុងតេអេរ៉ង់ ជាទីដែលភ្លេងជាតិរបស់ប្រទេសទាំងពីរ ត្រូវបានប្រគំឡើង ហើយមេដឹកនាំទាំងពីរបានត្រួតពល៕

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm        108
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បាននិយាយថា៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដោយជឿថា វានឹងជួយទប់ស្កាត់ផលវិបាកអវិជ្ជមានដែលអាចកើតមាននៅទូទាំងតំបន់មជ្ឈិមបូព៌ា។លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Tasnim ថា៖ «យើងពិតជាចង់ឃើញកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ត្រូវបានចាប់ផ្តើមឡើងវិញ ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងអស់នៅក្នុងតំបន់ ដែលកំពុងរងផលប៉ះពាល់ពីផលវិបាកនៃសង្គ្រាមនេះ»។លោក Rudenko បានបញ្ជាក់ថា រុស្ស៊ីចាត់ទុកការវាយប្រហារថ្មីៗរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ថា ជាការរំលោភឯកតោភាគីលើអនុស្សរណៈនៃការយោគយល់ (MoU) ដែលទើបតែបានសម្រេចថ្មីៗ។ការកើនឡើងថ្មីៗនៃភាពតានតឹងរវាង សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី ០៨ ខែកក្កដា នៅពេលដែលកងកម្លាំងអាមេរិកបានបើកការវាយប្រហារជាច្រើនរលកលើទឹកដីអ៊ីរ៉ង់ជាលើកដំបូង ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដោយអះអាងថា ពួកគេកំពុងឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្មមួយនៅច្រកសមុទ្រហ័រមូស។ ជាការឆ្លើយតប ទីក្រុងតេអេរ៉ង់ បានចាប់ផ្តើមវាយប្រហារលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ា ដែលស្ថិតនៅក្នុងប្រទេសបារ៉ែន ហ្ស៊កដានី កាតា កូវ៉ែត អេមីរ៉ាអារ៉ាប់រួម និងអូម៉ង់៕

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm        119
រដ្ឋាភិបាលចក្រភពអង់គ្លេស បានសម្តែងការព្រួយបារម្ភអំពីអសន្តិសុខស្បៀងកាន់តែអាក្រក់ឡើងៗ នៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីរបាយការណ៍ចុងក្រោយបំផុតដោយការវិភាគចំណាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងរួមបញ្ចូលគ្នាដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានព្រមានថា ស្ថានភាពនេះ ត្រូវបានគេរំពឹងថា នឹងកាន់តែយ៉ាប់យ៉ឺនថែមទៀត។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យរបស់ក្រសួងការបរទេស សហព័ន្ធ និងអភិវឌ្ឍន៍(FCDO)របស់ចក្រភពអង់គ្លេស បាននិយាយថា របាយការណ៍នេះបានបង្ហាញថា តំបន់ហ្កាហ្សា «នៅតែបន្តប្រឈមនឹងវិបត្តិអសន្តិសុខស្បៀងធ្ងន់ធ្ងរ។អ្នកនាំពាក្យរូបនោះបានបន្ថែមថា៖ «នេះគឺជារឿងមិនអាចទទួលយកបានទាំងស្រុង» ដែលមនុស្សចំនួន ១,២ លាននាក់ កំពុងជួបប្រទះការខ្វះខាតអាហារយ៉ាងធ្ងន់ធ្ងរ ខណៈដែលប្រហែល ៩០ភាគរយនៃប្រជាជន ត្រូវបានកំណត់ឲ្យរស់នៅក្នុងតំបន់នេះតិចជាង ៣០ភាគរយនៃតំបន់ហ្កាហ្សាស្ទ្រីប។FCDO បានសង្កត់ធ្ងន់ថា ការជៀសវាងទុរ្ភិក្សមិនអាចជាស្តង់ដាសម្រាប់ភាពជោគជ័យបានទេ» ដោយព្រមានថា ការរឹតបន្តឹងរបស់អ៊ីស្រាអែលលើជំនួយ និងការផ្លាស់ទីលំនៅម្តងហើយម្តងទៀតកំ ពុងរួមចំណែកដល់ការផ្ទុះឡើងនៃជំងឺ ការខ្វះខាតទឹក និងការដួលរលំនៃសេវាសុខភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM