ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
មនុស្សជាង៣០ម៉ឺននាក់ ជម្លៀសខ្លួន ពីហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង និងអេស្ប៉ាញ

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី៖ ប្រទេសអ៊ុយក្រែនរំពឹងថានឹងអាចផលិតមីស៊ីល Patriot នៅចុងឆ្នាំនេះ

2026/07/16 08:34:00 pm        67
ប្រធានាធិបតី លោ កVolodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធ ទី ១៥ ខែកក្កដា ថា អ៊ុយក្រែន រំពឹងថានឹងមានសមត្ថភាពបច្ចេកទេសក្នុងការផលិតមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាសប៉ាទ្រីយ៉ូត(Patriot) ផលិតដោយសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ។ លោក Zelenskyy បានប្រាប់អ្នកសារព័ត៌មានថា អ៊ុយក្រែនមានជើងទម្របាញ់មីស៊ីល និងមីស៊ីលសម្រាប់គម្រោងប្រឆាំងមីស៊ីលបាលីស្ទីក Freyja មកពីអឺរ៉ុប ហើយសង្ឃឹមថាការធ្វើតេស្តរបស់ខ្លួននឹងទទួលបានជោគជ័យ។ ទន្ទឹមនឹងនេះ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បាននិយាយកាលពីថ្ងៃពុធ ទី១៥ ខែកក្កដា ថា សហភាពអឺរ៉ុប និងអ៊ុយក្រែនបានចុះហត្ថលេខាលើភាពជាដៃគូឧស្សាហកម្មការពារជាតិថ្មី ក្នុងគោលបំណងពង្រីកការផលិតយានដ្រូនរួមគ្នា ដោយការរួមបញ្ចូលគ្នានូវជំនាញនៅសមរភូមិរបស់អ៊ុយក្រែនជាមួយនឹងសមត្ថភាពផលិតរបស់អឺរ៉ុប។ ថ្លែងនៅក្នុងពិធីអបអរទិវារដ្ឋរបស់អ៊ុយក្រែននៅទីក្រុងគីវ លោកស្រី von der Leyen បានចាត់ទុកកិច្ចព្រមព្រៀងនេះថាជា «កិច្ចព្រមព្រៀងយានដ្រូនរបស់យើងផ្ទាល់» និងបាននិយាយថា កិច្ចព្រមព្រៀងនឹងគាំទ្រដល់ការផលិតរួមគ្នា ការវិនិយោគ និងការពង្រីកការផលិតវិស័យពារជាតិ។ ប្រធានាធិបតី លោក Volodymyr Zelenskyy កាលពីថ្ងៃពុធបាននិយាយថា អ៊ុយក្រែនបានផលិតយានដ្រូនចំនួន១០លានគ្រឿងជារៀងរាល់ឆ្នាំរួចហើយ ហើយត្រូវបានគេរំពឹងថានឹងបង្កើនទិន្នផលនេះទ្វេដង ដោយមានការគាំទ្រពីដៃគូអឺរ៉ុបរបស់ខ្លួន។

អ៊ីរ៉ង់ កោះហៅឯកអគ្គរដ្ឋទូតអង់គ្លេសជុំវិញការកំណត់កងឆ្មាំ IRGC ថាជាការគំរាមកំហែងសន្តិសុខជាតិ

2026/07/16 08:15:24 pm        85
ក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ បានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំទីក្រុងតេអេរ៉ង់ លោក Hugo Shorter ជុំវិញចំណាត់ការរបស់រដ្ឋាភិបាលអង់គ្លេសក្នុងការកំណត់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ថាជាការគំរាមកំហែងសន្តិសុខជាតិ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Alireza Yousefi អគ្គនាយកទទួលបន្ទុកអឺរ៉ុបភាគខាងលិចនៅក្នុងក្រសួងការបរទេស ជាអ្នកដែលបានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេស បានបង្ហាញពីការតវ៉ាយ៉ាងខ្លាំងរបស់ទីក្រុងតេអេរ៉ង់ប្រឆាំងនឹងសកម្មភាពអរិភាពនេះ។ លោក Yousefi បានរិះគន់ការថ្លែងលើកឡើង «មិនសមរម្យ ប្រឆាំងអ៊ីរ៉ង់នាពេលថ្មីៗនេះ ដោយរដ្ឋមន្ត្រីសន្តិសុខអង់គ្លេស លោកស្រី Angela Eagle ក្នុងសុន្ទរកថាមួយទៅកាន់សភា ដោយនិយាយថា ការអះអាង «គ្មានមូលដ្ឋាន» ប្រឆាំងកងឆ្មាំបដិវត្តអ៊ិស្លាម(IRGC) គឺជា «ចំណាត់ការមិនទទួលខុសត្រូវ និងផ្ទុយទៅនឹងការប្តេជ្ញាចិត្តជាអន្តរជាតិរបស់រដ្ឋាភិបាលអង់គ្លេស ព្រមទាំងគោលការណ៍ជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋនានា»។ លោកស្រី Eagle បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចក្រភពអង់គ្លេសបាន «កំណត់អត្តសញ្ញាណសកម្មភាពទាក់ទងនឹងកងឆ្មាំបដិវត្តអ៊ិស្លាម(IRGC) ពាក់ព័ន្ធនឹងការគំរាមកំហែងដល់អាយុជីវិត និងការបំភិតបំភ័យនៅលើទឹកដីចក្រភពអង់គ្លេស»។ លោក Yousefi បានព្រមានថា ច្បាប់អរិភាពណាមួយដែលកំណត់គោលដៅលើអ៊ីរ៉ង់ ឬស្ថាប័នរបស់ខ្លួន នឹងប្រឈមការឆ្លើយតប «ដ៏ខ្លាំងក្លា និងទៅវិញទៅមក» ពីប្រទេសអ៊ីរ៉ង់។ រដ្ឋាភិបាលអង់គ្លេស បានប្រកាសកាលពីថ្ងៃចន្ទ សប្តាហ៍នេះថា ខ្លួនកំពុងចាត់វិធានការដើម្បីកំណត់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់(IRGC) និងអង្គការពីរផ្សេងទៀត ថាជាការគំរាមកំហែងសន្តិសុខជាតិ។

រុស្ស៊ីបាញ់ស្រោចមីស៊ីលលើក្រុងគីវ ក្រោយអឺរ៉ុប-អ៊ុយក្រែន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយានដ្រូន

2026/07/16 08:13:42 pm        69
ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា រដ្ឋធានីគីវ បានរងការវាយប្រហារដ៏ធំរបស់រុស្ស៊ី ខណៈមីស៊ីលផ្លោងបានធ្លាក់លើស្រុកជាច្រើន ដែលបង្កឱ្យមានការផ្ទុះឆេះ។ ដោយសរសេរលើ Telegram នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក Vitali Klitschko អភិបាលក្រុងគីវបាននិយាយថា សេវាកម្មសង្គ្រោះបន្ទាន់កំពុងព្យាយាមពន្លត់អគ្គិភ័យនៅទូទាំងរដ្ឋធានី បន្ទាប់ពីឃ្លាំងមួយនៅក្នុងស្រុក Sviatoshynskyi និងអគារមិនមែនលំនៅឋាននៅក្នុងស្រុក Darnytskyi ត្រូវបានវាយប្រហារ។ លោកបានបន្ថែមថា កម្ទេចកម្ទីមីស៊ីលដែលធ្លាក់មកក៏បានប៉ះចំតំបន់អភិវឌ្ឍន៍មិនមែនលំនៅឋានមួយនៅក្នុងស្រុក Darnytsia ផងដែរ ដែលបង្កឱ្យមានអគ្គិភ័យបន្ថែម ។ ក្រោយមក បញ្ជាការកងទ័ពអាកាសអ៊ុយក្រែនបានបញ្ជាក់ថា ការគំរាមកំហែងភ្លាមៗត្រូវបានដកចេញបន្ទាប់ពីប្រហែលមួយម៉ោង។ ការវាយប្រហារនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានទៅទស្សនកិច្ចទីក្រុងគីវ ហើយបានប្រកាសពី "កិច្ចព្រមព្រៀងយានដ្រូន" ថ្មីរវាងអ៊ុយក្រែន និងសហភាពអឺរ៉ុប។ កិច្ចព្រមព្រៀងនេះមានគោលបំណងលាយបញ្ចូលជំនាញសមរភូមិរបស់ទីក្រុងគីវជាមួយនឹងសមត្ថភាពឧស្សាហកម្មរបស់សហភាពអឺរ៉ុប ដើម្បីបង្កើតគម្រោងរួមគ្នា និងពង្រីកផលិតកម្មយ៉ាងឆាប់រហ័ស។ ថ្លែងនៅក្នុងពិធីមួយនាឱកាសប្រារព្ធទិវាឯករាជ្យជាតិអ៊ុយក្រែន លោកស្រី von der Leyen បានសង្កត់ធ្ងន់លើតម្រូវការក្នុងការ «បញ្ចូលគ្នានូវចំណុចខ្លាំងរបស់ខ្លួន» ដោយបញ្ជាក់ថាកិច្ចព្រមព្រៀងនេះនឹង នាំមកនូវភាពប៉ិនប្រសប់របស់អ៊ុយក្រែន និងទំហំឧស្សាហកម្មរបស់អឺរ៉ុប៕

យោធាអាមេរិក បាញ់ទៅលើនាវាដឹកប្រេងដែលប៉ុនប៉ងបំពានការបិទផ្លូវកំពង់ផែអ៊ីរ៉ង់

2026/07/16 08:10:12 pm        60
យោងតាមបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិកបានឲ្យដឹងថា កងកម្លាំងអាមេរិកកាលពីថ្ងៃពុធបានបាញ់មីស៊ីល និងធ្វើឱ្យជាប់គាំងនាវាដឹកប្រេងពុំមានផ្ទុកប្រេងមួយគ្រឿងដែលប៉ុនប៉ងបើកឆ្ពោះទៅកាន់កំពង់ផែអ៊ីរ៉ង់មួយកន្លែងនៅឈូងសមុទ្រអារ៉ាប់។ បញ្ជាការដ្ឋានបាននិយាយនៅក្នុងការបង្ហោះសារនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា នាវាពាណិជ្ជកម្មដែលត្រូវបានគេកំណត់អត្តសញ្ញាណថាជានាវា M/T Belma មានទង់ជាតិប្រទេសកោះ Curacao បានមិនអើពើទៅនឹងការព្រមានជាច្រើនលើក ខណៈនាវាបានព្យាយាមរំលោភលើការបិទផ្លូវរបស់សហរដ្ឋអាមេរិក។ យន្តហោះអាមេរិកមួយគ្រឿង បានធ្វើឱ្យជាប់គាំងនាវាដែលកំពុងបើកឆ្ពោះទៅកាន់កោះ Kharg បន្ទាប់ពីបាញ់មីស៊ីលត្រូវបំពង់ផ្សែងរបស់នាវា។ នាវានេះលែងធ្វើដំណើរឆ្លងកាត់បានទៅអ៊ីរ៉ង់ទៀតហើយ។ កងកម្លាំងអាមេរិក បានដាក់ការបិទផ្លូវដោយកងទ័ពជើងទឹករបស់ខ្លួនជាថ្មីប្រឆាំងនាវាដែលធ្វើដំណើរឆ្លងកាត់ទៅ ឬមកពីកំពង់ផែ និងតំបន់ឆ្នេរសមុទ្ររបស់អ៊ីរ៉ង់ កាលពីថ្ងៃអង្គារ។ យោងតាមបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយថា យោធាអាមេរិកកាលពីថ្ងៃពុធ បានធ្វើការវាយប្រហារពីរលើកទៅលើប្រទេសអ៊ីរ៉ង់។

អង្គការសហប្រជាជាតិ៖ មនុស្សជាង ៥០០ នាក់ត្រូវគេបារម្ភថាស្លាប់នៅក្នុងគ្រោះថ្នាក់លិចទូកពីរលើកក្បែរមីយ៉ាន់ម៉ា

2026/07/16 06:10:25 pm        65
អង្គការសហប្រជាជាតិបានព្រមាននៅថ្ងៃព្រហស្បតិ៍ ១៦ កក្កដានេះថាមនុស្សជាង ៥០០ នាក់ត្រូវបានគេបារម្ភថាស្លាប់បន្ទាប់ពីមានរបាយការណ៍អំពីការលិចទូកធំៗ ពីរលើកនៅក្បែរមីយ៉ាន់ម៉ាចាប់តាំងពីចុងខែមិថុនា មក។ អង្គការទេសន្តរប្រវេសន៍អន្តរជាតិរបស់អង្គការសហប្រជាជាតិ និងទីភ្នាក់ងារជនភៀសខ្លួន UNHCR របស់ខ្លួន បានសម្តែងការព្រួយបារម្ភនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយចំពោះរបាយការណ៍ ថាទូកពីរគ្រឿងដែលដឹកមនុស្សជាង ៥០០ នាក់អាចក្រឡាប់លិចនៅក្បែរឆ្នេរសមុទ្ររបស់សហភាពមីយ៉ាន់ម៉ា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ សេចក្តីថ្លែងការណ៍នេះបាននិយាយថា ព័ត៌មានបឋមបានបង្ហាញថា ទូកទាំងពីរគ្រឿងដែលបានរៀបរាប់ខាងលើបានចេញដំណើរពីរដ្ឋ រ៉ាឃីន (Rakhine State) របស់មីយ៉ាន់ម៉ាត្រូវបានហែកហួរដោយសង្គ្រាមកាលពីចុងខែមិថុនា ហើយអ្នកនៅលើទូកនោះភាគច្រើនជាសមាជិកនៃជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ិស្លាមរបស់ប្រទេសនេះ។ មានរបាយការណ៍ថា អ្នកខ្លះបានធ្វើដំណើរពីជំរំធំៗនៅជំរំ Cox's Bazar របស់ប្រទេសបង់ក្លាដែស ជាកន្លែងដែលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង១លាននាក់កំពុងរស់នៅក្នុងស្ថានភាពយ៉ាប់យ៉ឺនក្រោយបានភៀសខ្លួនចេញពីរដ្ឋរ៉ាឃីន។ សេចក្តីថ្លែងការណ៍នេះបាននិយាយថា ទូកមួយគ្រឿង ដែលគេជឿថាដឹកមនុស្សប្រហែល ២៥០ នាក់ បានបាត់ការទាក់ទងភ្លាមៗបន្ទាប់ពីចេញដំណើរ។ ទន្ទឹមនឹងនេះ ទូកទីពីរ ដែលត្រូវបានគេរាយការណ៍ថា ដឹកមនុស្សប្រហែល ២៨០ នាក់ ត្រូវគេជឿថាបានលិចនៅក្បែរឆ្នេរសមុទ្រ Ayeyarwady ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៨ ខែកក្កដាថ្មីៗនេះ៕

សហរដ្ឋអាមេរិក នឹងបញ្ចប់ការដកកងទ័ពចេញពីប្រទេសអ៊ីរ៉ាក់ នៅចុងខែកញ្ញា

2026/07/16 06:08:18 pm        61
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi និយាយថា កងទ័ពសហរដ្ឋអាមេរិកនឹងដកចេញពីប្រទេសរបស់លោកទាំងស្រុងនៅចុងខែកញ្ញា។ លោកបានប្រកាសកាលពីថ្ងៃអង្គារនៅឯសេតវិមាន ជាកន្លែងដែលលោកបានទៅធ្វើទស្សនកិច្ចដើម្បីពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។ នាយករដ្ឋមន្ត្រីរូបនេះបាននិយាយថា ក្រុមហ៊ុនអាមេរិកនឹងចូលទៅក្នុងប្រទេសអ៊ីរ៉ាក់។ លោកបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីនឹងអភិវឌ្ឍពីភាពជាដៃគូយោធាទៅជាសេដ្ឋកិច្ច។ លោក Trump បាននិយាយថា យោធាអាមេរិកលែងត្រូវការនៅក្នុងប្រទេសអ៊ីរ៉ាក់ទៀតហើយ ហើយក្រុមហ៊ុនប្រេងនឹងចូលទៅក្នុងប្រទេសនេះ និងបង្កើតភាពជាដៃគូនៅទីនោះ។ លោកបានសម្តែងក្តីសង្ឃឹមថា ក្រុមហ៊ុនអាមេរិកនឹងពង្រីកអាជីវកម្មប្រេងរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់។ កងទ័ពអាមេរិក បានដាក់មូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ាក់ចាប់តាំងពីមានការឈ្លានពានឆ្នាំ២០០៣។ ពួកគេបានដកកងទ័ពចេញពីប្រទេសនេះទាំងស្រុង ប៉ុន្តែបានវិលត្រឡប់ទៅវិញដើម្បីឆ្លើយតបទៅនឹងការកើនឡើងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ សហរដ្ឋអាមេរិក បានបញ្ចប់បេសកកម្មប្រយុទ្ធរបស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ២០២១។ ខណៈកងកម្លាំងអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់កងកម្លាំងប្រដាប់អាវុធមានទំនាក់ទំនងជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ការព្រួយបារម្ភកំពុងកើនឡើងដែលថាការដកកងទ័ពអាចធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ាក់ និងតំបន់ជុំវិញនោះ។

តម្លៃប្រេងកើនឡើងសម្រាប់ថ្ងៃទីបួន ខណៈភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ គំរាមដល់ការផ្គត់ផ្គង់

2026/07/16 06:05:24 pm        52
ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍ថា តម្លៃប្រេងបានកើនឡើងសម្រាប់ថ្ងៃទីបួនជាប់ៗគ្នា បន្ទាប់ពីការវាយប្រហារជាថ្មីរបស់សហរដ្ឋអាមេរិកលើទីតាំងយោធារបស់អ៊ីរ៉ង់ ដែលបានបង្កើនការព្រួយបារម្ភពីជម្លោះកាន់តែរាលដាល និងការរំខានបន្ថែមទៀតដល់ការដឹកជញ្ជូនថាមពលតាមរយៈច្រកសមុទ្រ Hormuz ។ តម្លៃប្រេងឆៅ Brent បានកើនឡើង០,៤ភាគរយមានតម្លៃ៨៥,២៨ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង០,៥ភាគរយមានតម្លៃ៨០,០២ដុល្លារក្នុងមួយបារ៉ែល។ តម្លៃបានកើនឡើងនៅសប្តាហ៍នេះ ខណៈការវាយប្រហារបានរំខានដល់លំហូរឆ្លងកាត់ច្រកសមុទ្រ ដែលដោះស្រាយប្រហែលមួយភាគប្រាំនៃពាណិជ្ជកម្មប្រេង និងឧស្ម័នធម្មជាតិរាវនៅទូទាំងពិភពលោកនៅមុនពេលមានជម្លោះ។ ក្រុមហ៊ុន Goldman Sachs បាននិយាយថា តម្លៃប្រេងឆៅ Brent អាចកើនឡើងលើសពី១១០ដុល្លារក្នុងមួយបារ៉ែលនៅក្នុងត្រីមាសទីបួន ប្រសិនបើការនាំចេញរបស់រដ្ឋឈូងសមុទ្រ នៅតែត្រូវបានរឹតត្បិត។

មន្ត្រីជាន់ខ្ពស់ចិន និងកូរ៉េខាងជើង ជួបពិភាក្សាគ្នានៅទីក្រុងព្យុងយ៉ាង ក្រោយជំនួបកំពូលលោក Xi-Kim

2026/07/16 05:19:39 pm        106
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ១៦ ខែកក្កដា នេះ ថា មន្ត្រីជាន់ខ្ពស់លំដាប់ទី៤ របស់ប្រទេសចិន គឺលោក Wang Huning បានជួបពិភាក្សាគ្នានៅទីក្រុងព្យុងយ៉ាងជាមួយមន្ត្រីជាន់ខ្ពស់មួយរូបនៃគណបក្សពលករកូរ៉េខាងជើង។ជំនួបនេះគឺជាកិច្ចប្រជុំចុងក្រោយបង្អស់ក្នុងចំណោមកិច្ចប្រជុំកម្រិតខ្ពស់ជាបន្តបន្ទាប់រវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក Xi Jinping ទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីខែមិថុនា ជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេលប្រាំពីរឆ្នាំ ហើយឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការពង្រឹងឥទ្ធិពលរបស់ខ្លួនលើសម្ព័ន្ធមិត្តប្រពៃណីរបស់ខ្លួន ស្របពេលមានទំនាក់ទំនងកាន់តែស៊ីជម្រៅរបស់កូរ៉េខាងជើងជាមួយរុស្ស៊ី។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា គណៈប្រតិភូចិនដឹកនាំដោយលោក Wang បានទៅដល់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធ សប្ដាហ៍នេះ តាមការអញ្ជើញរបស់កូរ៉េខាងជើង ហើយបានជួបជាមួយលោក Jo Yong Won មន្ត្រីជាន់ខ្ពស់មួយរូបនៃគណបក្សពលករ ។ នៅក្នុងកិច្ចប្រជុំនេះ លោក Wang បានបញ្ជាក់ពី «ឆន្ទៈរបស់គណបក្ស និងរដ្ឋាភិបាលចិន» ដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានរវាងលោក Xi និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Xi ទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីខែមុន។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយនៅពេលនោះថា លោក Xi និងលោក Kim បានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ក៏ដូចជាការទំនាក់ទំនងជាយុទ្ធសាស្ត្រតាមរយៈដំណើរទស្សនកិច្ចរបស់ក្រុមមន្ត្រីជាន់ខ្ពស់៕

លីបង់ និងអ៊ីស្រាអែល បញ្ចប់ការចរចាជុំទី៦ដែលសម្របសម្រួលដោយអាមេរិកផ្តោតលើផែនការតំបន់សាកល្បង

2026/07/16 04:57:33 pm        63
មន្ត្រីប្រទេសលីបង់ និងអ៊ីស្រាអែល បានបញ្ចប់កិច្ចចរចាជុំមួយផ្សេងទៀតដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដោយផ្តោតលើផែនការដើម្បីបង្កើត «តំបន់សាកល្បង» នៅប្រទេសលីបង់ភាគខាងត្បូង ដែលកងកម្លាំងអ៊ីស្រាអែលនឹងចាប់ផ្តើមដកខ្លួនថយ។ ការចរចាផ្នែកការទូតរយៈពេលពីរថ្ងៃនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីបានបញ្ចប់កាលពីថ្ងៃពុធ ដោយមន្ត្រីអាមេរិកម្នាក់បានចាត់ទុកកិច្ចប្រជុំនេះថាមានផលិតភាព និងវិជ្ជមាន។ មន្ត្រីអាមេរិកបាននិយាយនៅក្នុងការអធិប្បាយដែលបានផ្ញើទៅកាន់ទីភ្នាក់ងារសារព័ត៌មានថា «យើងបានឯកភាពលើរចនាសម្ព័ន្ធ និងគោលការណ៍ណែនាំសម្រាប់ដំណើរការតំបន់សាកល្បង ដែលត្រូវបញ្ចប់ចុងក្រោយ និងអនុវត្តនៅថ្ងៃខាងមុខ»។ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌថ្ងៃទី២៦ ខែមិថុនា ដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក កងកម្លាំងអ៊ីស្រាអែលត្រូវដកថយពីតំបន់ធំៗនៅប្រទេសលីបង់ភាគខាងត្បូង ដែលពួកគេកំពុងកាន់កាប់ ជាថ្នូរទៅនឹងការដកហូតអាវុធរបស់ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់។ កិច្ចព្រមព្រៀងនេះ ត្រូវបានគេសន្មត់ចាប់ផ្តើមជាមួយនឹងតំបន់សាកល្បងចំនួនពីរកន្លែង ដោយយោធាអ៊ីស្រាអែលត្រូវប្រគល់ការគ្រប់គ្រងទៅឱ្យកងទ័ពរបស់ប្រទេសលីបង់ដែលនឹងបោសសម្អាតតំបន់ណាមួយមានវត្តមានក្រុមហេសបូឡា។ សេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ពុំបានបញ្ជាក់ថាតំបន់សាកល្បងនឹងនៅទីណានោះទេ។ ទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ dpa បានដកស្រង់ប្រភពរដ្ឋាភិបាលដោយនិយាយថា តំបន់ដែលកំពុងត្រូវបានពិភាក្សារួមមានទីប្រជុំជនចំនួន៦កន្លែង ។

សហរដ្ឋអាមេរិក អនុម័តការលក់អាវុធទៅឱ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងកូវ៉ែត

2026/07/16 04:55:49 pm        64
ក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា ក្រសួងបានសម្រេចអនុម័តការលក់អាវុធដែលធ្វើទៅបានក្នុងតម្លៃ១,៩៦ពាន់លានដុល្លារទៅឱ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងកញ្ចប់ថែទាំយន្តហោះដាច់ដោយឡែកតម្លៃ៤៨៤លានដុល្លារសម្រាប់ប្រទេសកូវ៉ែត។ នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងបាននិយាយថា កិច្ចព្រមព្រៀងដែលបានស្នើឡើងរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត រួមមានផ្នែកនាំមុខប្រព័ន្ធអាវុធស៊ីបគោលដៅឈានមុខរហូតដល់២០.០០០ឈុតសម្រាប់ការប្រើប្រាស់ពីអាកាសទៅអាកាស និងពីអាកាសទៅដីគោក រួមជាមួយជើងទម្រ ក្បាលគ្រាប់ គ្រឿងបន្លាស់ ការបណ្តុះបណ្តាល និងការគាំទ្រផ្នែកភស្តុភារ។ កញ្ចប់របស់ប្រទេសកូវ៉ែត ក្រសួងបាននិយាយថា គ្របដណ្តប់លើការថែទាំ និងឧបករណ៍ពាក់ព័ន្ធសម្រាប់យន្តហោះ C-17 រួមទាំងគ្រឿងបន្លាស់ ការគាំទ្រផ្នែកថែទាំ កម្មវិធីSoftware ការបណ្តុះបណ្តាល និងសេវាភស្តុភារ។ ការលក់អាវុធនឹងដំណើរការបន្ទាប់ពីការពិនិត្យឡើងវិញរបស់សភា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM
មនុស្សជាង៣០ម៉ឺននាក់ ជម្លៀសខ្លួន ពីហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង និងអេស្ប៉ាញ
07/26/2026 12:07 PM
UN អំពាវនាវឲ្យក្រុមឧទ្ទាមហ៊ូធីបញ្ចប់ការវាយប្រហារលើនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីតនៅសមុទ្រក្រហម
07/26/2026 12:07 PM
លោក Trump៖ អាមេរិក និងអ៊ីរ៉ង់កំពុងជជែកគ្នា ប៉ុន្តែទីក្រុងតេអេរ៉ង់ពុំទាន់ត្រៀមខ្លួនសម្រាប់កិច្ចព្រមព្រៀង
07/26/2026 12:07 PM
ក្រសួងបរិស្ថានផ្សព្វផ្សាយសក្តានុពលភ្នំខ្នងផ្សារជាមួយអ្នកសារព័ត៌មានក្នុងស្រុក
07/26/2026 12:07 PM
កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលនៃដំណើរការវាស់វែងខ័ណ្ឌសីមាព្រំដែនតទៅទៀត
07/26/2026 11:07 AM