អ៊ីរ៉ង់ ព្រមានអ៊ីស្រាអែលអំពីផលវិបាកធ្ងន់ធ្ងរប្រសិនបើបន្តការប្រយុទ្ធ
រ៉ូម៉ានី បាញ់ទម្លាក់យានដ្រូនរុស្ស៊ីលើកទីបី ខណៈប្រធានាធិបតីហៅការបំពាននេះថាមិនអាចអត់ឱនបាន
រុស្ស៊ីអះអាងពីការគ្រប់គ្រងភូមិថ្មីមួយខណៈអ៊ុយក្រែនរាយការណ៍ថាបានវាយប្រហាររោងចក្រថាមពលរុស្ស៊ី
មេដឹកនាំកំពូលអ៊ីរ៉ង់៖ បូរណភាពទឹកដីរបស់លីបង់គឺជាលក្ខខណ្ឌសំខាន់ដើម្បីបញ្ចប់សង្គ្រាម

ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ៖ អ៊ីស្រាអែលត្រៀមខ្លួនរួចជាស្រេចដើម្បីវាយប្រហារអ៊ីរ៉ង់ជាលើកទី៣ ប្រសិនបើចាំបាច់

2026/07/10 11:09:43 pm        58
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើចាំបាច់ ដោយប្តេជ្ញាថា នឹងធ្វើដូច្នេះ ដោយកម្លាំងកាន់តែខ្លាំងឡើង»។ការអត្ថាធិប្បាយចុងក្រោយនេះបានធ្វើឡើង នៅពេលដែលការប្រយុទ្ធគ្នាថ្មី បានផ្ទុះឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបង្កើនការភ័យខ្លាចចំពោះការវិលត្រឡប់ទៅរកសង្គ្រាមទ្រង់ទ្រាយធំ បន្ទាប់ពីមានបទឈប់បាញ់ខែមេសា និងកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ខែមិថុនា ដើម្បីបញ្ចប់អរិភាព។លោក Katz បានថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់យោធាមួយថា៖«កងទ័ពបានត្រៀមខ្លួនរួចរាល់ និងមានការប្រុងប្រយ័ត្នខ្ពស់សម្រាប់ការបន្តការប្រយុទ្ធឡើងវិញ ដើម្បីទទួលបានឧត្តមភាពផ្លូវអាកាស និងវាយប្រហារម្តងទៀត... នៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីបញ្ចប់ការគំរាមកំហែង រួមទាំងលើកទី៣ ប្រសិនបើចាំបាច់»។លោកបានបន្ថែមថា៖«ប្រសិនបើយើង ត្រូវត្រឡប់ទៅវិញ យើងនឹងត្រឡប់ទៅវិញ ដោយមានកម្លាំងកាន់តែខ្លាំងជាងមុនទៅទៀត»៕

ព្រួយបារម្ភជាពន់ពេកចំពោះការវាយប្រហារយានដ្រូនកំពុងបន្តនៅប្រទេសស៊ូដង់

2026/07/10 11:06:43 pm        48
អង្គការសហប្រជាជាតិ(UN) និយាយថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារយានដ្រូនកំពុងបន្តនៅក្នុងប្រទេសស៊ូដង់ ខណៈអំពើហិង្សាកើនឡើងនៅក្នុងប្រទេសមួយនេះ កើតមានឡើង ស្របពេលដែលស្ថានភាពសុខភាព និងស្ថានភាពមនុស្សធម៌ផ្សេងទៀត កាន់តែធ្ងន់ធ្ងរទៅ ។ កងកម្លាំងគាំទ្ររហ័ស(RSF) កំពុងប្រយុទ្ធគ្នាជាមួយកងទ័ពស៊ូដង់ នៅក្នុងសង្រ្គាមស៊ីវិលមួយនេះ ។លោក Stephane Dujarric គឺជាអ្នកនាំពាក្យ UN និយាយថា ពួកយើងទទួលបានសេចក្តីរាយការណ៍ពីការវាយប្រហារយានដ្រូន ដែលរួមទាំងការវាយប្រហារមានគោលដៅលើរថយន្តដឹកទឹកនៅទីក្រុង Hamrat al-Sheik បង្កឲ្យមានគ្រោះថ្នាក់ដល់ជនស៊ីវិល និងបង្អាក់បន្ថែមទៀតដល់ការទទួលបានការផ្គត់ផ្គង់ទឹកដ៏ចាំបាច់។លោកបន្តថា ការបង្អាក់សេវាកម្មចាំបាច់ទាំងនេះ បានកើតមានឡើង ស្របពេលដែលជំងឺអាសន្នរោគ បន្តរីករាលដាលនៅទូទាំងតំបន់ Kordofan ។សូមបញ្ជាក់ថា តំបន់ North Darfur និងតំបន់ជុំវិញទីក្រុងធំ al-Obeid ដែលជារដ្ឋធានីរបស់រដ្ឋ North Kordofan ស្ថិតនៅក្នុងចំណោមតំបន់ដែលមើលឃើញការកាត់ទោសប្រហារជីវិត ការចាប់ពង្រាត់ ការធ្វើទារុណកម្ម និងអំពើហិង្សាផ្លូវភេទ ៕

ប្រធានាធិបតីជាប់ឆ្នោតប៉េរូ សន្យាស្តាឡើងវិញទំនាក់ទំនងការទូតជាមួយប្រទេសម៉ិកស៊ិក

2026/07/10 10:46:13 pm        32
ប្រធានាធិបតីជាប់ឆ្នោតប៉េរូលោកស្រី Keiko Fujimori និយាយថា លោកស្រីនឹងធ្វើការស្តាឡើងវិញទំនាក់ទំនងរវាងប្រទេសរបស់លោកស្រី និងប្រទេសម៉ិកស៊ិក ក្រោយជម្លោះការទូត ។ កាលពីឆ្នាំ ២០២៥ ប៉េរូ បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយម៉ិកស៊ិក ពាក់ព័ន្ធនឹងការផ្តល់សិទ្ធិជ្រកកោនដល់លោកស្រី Betssy Chavez ដែលជានាយករដ្ឋមន្រ្តីទម្លាក់ចេញពីតំណែងចុងក្រោយរបស់ប៉េរូ ហើយបច្ចុប្បន្នលោកអតីតប្រធានាធិបតីជាប់ពន្ធនាគារ Pedro Castillo ។ ជម្លោះមួយនេះ ស្ថិតក្នុងចំណោមជម្លោះចុងក្រោយជាបន្តបន្ទាប់រវាងម៉ិកស៊ិក និងប៉េរូ ។ ទំនាក់ទំនងប្រទេសទាំង ២ បានតានតឹងឡើងចាប់តាំងពីម៉ិកស៊ិក ផ្តល់សិទ្ធិជ្រកកោនដល់ភរិយា និងកូនៗរបស់លោក Castillo បន្ទាប់ពីការចាប់ខ្លួនលោក ។ តុលាការប៉េរូ បានកាត់ទោសលោកអតីតប្រធានាធិបតីឆ្វេងនិយម Pedro Castillo ឲ្យជាប់ពន្ធនាគាររយៈពេល ១១ឆ្នាំកន្លះ សម្រាប់ការបះបោរ និងការឃុតឃិតប្រឆាំងរដ្ឋកាលពីដំណាច់ឆ្នាំ ២០២២ ពេលដែលរូបលោកប៉ុនប៉ងរំលាយសភាពុំបានសម្រេច ដើម្បីក្តោបក្តាប់អំណាចកាន់តែខ្លាំងជាងមុន ។ លោកស្រី Fujimori ដែលនឹងឡើងកាន់តំណែងនៅថ្ងៃទី ២៨ ខែកក្កដាខាងមុខនេះ និយាយផងដែរថា លោកស្រីអាចអនុម័តក្រឹត្យគ្រាអាសន្ន ដើម្បីអនុវត្តការងារបង្ការប្រឆាំងនឹងបាតុភូតអាកាសធាតុអែល នីញ៉ូ ដែលកំពុងធ្វើឲ្យប៉ះពាល់រួចទៅហើយដល់វិស័យកសិកម្ម និងការនេសាទត្រីនៅក្នុងប្រទេសមួយនេះ ។ ក្រោយធ្វើដំណើរទៅកាន់កន្លែងការងាបង្ការនៅច្រាំងទន្លេ Rimac ជាមួយអភិបាលក្រុង Lima លោកស្រី Fujimori និយាយថា លោកស្រីនឹងរៀបចំជំនួយសម្រាប់ប្រជាកសិករ ដែលស្ថិតក្នុងចំណោមជនរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយសារបាតុភូតអែល នីញ៉ូ នៅក្នុងប្រទេសប៉េរូ ៕

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ កូរ៉េខាងជើងប្តេជ្ញាបង្កើនកម្លាំងនុយក្លេអ៊ែររបស់ខ្លួន«ទាំងគុណភាព និងបរិមាណ»

2026/07/10 10:44:17 pm        64
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានចុះផ្សាយនៅថ្ងៃសុក្រនេះថា កូរ៉េខាងជើងនឹងពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន «ទាំងគុណភាព និងបរិមាណ» និងពង្រីកតួនាទីរបស់ទីភ្នាក់ងារចារកម្មយោធារបស់ខ្លួន ដែលផ្តោតលើកូរ៉េខាងត្បូង។ ទីក្រុងព្យុងយ៉ាងកំពុងស្ថិតនៅក្រោមទណ្ឌកម្មយ៉ាងទូលំទូលាយលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយកូរ៉េទាំងពីរ នៅតែស្ថិតក្នុងសង្គ្រាមតាមបច្ចេកទេស ដោយសារជម្លោះឆ្នាំ ១៩៥០-៥៣របស់ពួកគេ បានបញ្ចប់ដោយគ្មានសន្ធិសញ្ញាសន្តិភាព។ការប្រកាសនេះ បានធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើងបានបដិសេធម្តងហើយម្តងទៀតចំពោះសំណើផ្សះផ្សា របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ដោយចាត់ទុកទីក្រុងសេអ៊ូលថា ជាគូប្រជែង «ដ៏គ្រោះថ្នាក់បំផុត» របស់ខ្លួន និងប្រកាសខ្លួនឯងថា ជារដ្ឋមួយដែលមានកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរឈានដល់កម្រិតខ្ពស់។ បញ្ហាទាំងនេះ ត្រូវបានពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំដ៏ទូលំទូលាយមួយរបស់គណៈកម្មការយោធាមជ្ឈិមរបស់គណបក្សដែលកំពុងកាន់អំណាច នាថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA របស់ទីក្រុងព្យុងយ៉ាង៕

មន្ត្រីជាន់ខ្ពស់ថា បច្ចេកវិទ្យាកំពុងជំរុញការកើនឡើងនូវការវាយប្រហារ និងការគំរាមកំហែងចំពោះអង់គ្លេស

2026/07/10 10:40:43 pm        41
មន្ត្រីនគរបាលជាន់ខ្ពស់អង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បច្ចេកវិទ្យា និងវេទិកាអនឡាញកំពុងត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើង ដើម្បីគំរាមកំហែងដល់ចក្រភពអង់គ្លេស ដែលបង្កឡើងដោយ ដោយបណ្តាប្រទេសដែលមានចេតនាអាក្រក់ ពួកជ្រុលនិយម និងក្រុមស្តាំនិយមជ្រុល។លោកស្រី Vicki Evans អ្នកសម្របសម្រួលជាតិជាន់ខ្ពស់ទទួលបន្ទុកការប្រឆាំងភេរវកម្មនៅនគរបាលក្រុងបាននិយាយថា មានការប្រយុទ្ធជាបន្តបន្ទាប់ប្រឆាំងនឹងការគំរាមកំហែងតាមអ៊ីនធឺណិត ហើយនគរបាលត្រូវការជំនួយពីក្រុមហ៊ុនបច្ចេកវិទ្យា ពីព្រោះការងារនេះមិនមែនជាអ្វីដែលយើងអាចធ្វើបានតែម្នាក់ឯងនោះទេ»។លោក Laurence Taylor ប្រធាននគរបាលប្រឆាំងភេរវកម្ម បាននិយាយថា អំពើជ្រុលនិយមឥស្លាមនៅតែជាការគំរាមកំហែងដ៏ធំបំផុត ប៉ុន្តែក្នុងរយៈពេល ៥ឆ្នាំ កន្លងមកនេះ ការគំរាមកំហែងពីក្រុមស្តាំនិយមជ្រុល និងរដ្ឋដែលមានបំណងមិនល្អ បានកើនឡើងគួរឲ្យកត់សម្គាល់។ យោងតាមលោកស្រី Evans ការគំរាមកំហែងពីរដ្ឋដែលមានចេតនាអាក្រក់ គឺតម្រូវឲ្យនគរបាលប្រឆាំង ភេរវកម្មកំពុងលះបង់ពេលវេលា និងធនធានកាន់តែច្រើន ដើម្បីបញ្ឈប់គម្រោងដែលឧបត្ថម្ភដោយរដ្ឋទាំងនោះ៕

ប្រធានាធិបតីឆែកនិយាយថា អ៊ុយក្រែនមានឱកាសពីរខែ ដើម្បីចាប់ផ្តើមការចរចាជាមួយរុស្ស៊ីឡើងវិញ

2026/07/10 10:25:18 pm        54
ប្រធានាធិបតីសាធារណរដ្ឋឆែក លោក Petr Pavel បាននិយាយថា អ៊ុយក្រែនមានរយៈពេលពីរខែ ដើម្បីចាប់ផ្តើមការចរចាសន្តិភាពឡើងវិញ បើពុំដូច្នេះទេ ប្រឈមនឹងរុស្ស៊ីដែលបង្កើនសង្គ្រាមកាន់តែខ្លាំង ឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានThe Telegraph។ លោកបានបន្តថា៖«ខ្ញុំជឿថា ឱកាសនេះ គឺសម្រាប់យើងដើម្បីបន្តជំរុញ និងផ្តល់សារច្បាស់លាស់ដល់រុស្ស៊ីថា យើងមានឆន្ទៈក្នុងការចាប់ផ្តើមការចរចា» ដោយបន្ថែមថា រឿងនេះគួរតែត្រូវបានធ្វើមុនការបោះឆ្នោតសភារុស្ស៊ី ដែលគ្រោងធ្វើនៅថ្ងៃទី ២០ ខែកញ្ញា។ «ដូច្នេះ ខ្ញុំជឿថា យើងត្រូវតែបន្តជំរុញយ៉ាងខ្លាំង ផ្តល់ឲ្យអ៊ុយក្រែននូវអ្វីដែលពួកគេត្រូវការ ដើម្បីទទួលបានជោគជ័យក្នុងការការពារជាតិរបស់ពួកគេ ហើយក្នុងពេលជាមួយគ្នានេះ ត្រូវប្រើប្រាស់ជំនាញការទូតទាំងអស់ ដើម្បីធ្វើឲ្យរុស្ស៊ីមានទំនុកចិត្តថា ពួកគេគ្មានជម្រើសអ្វីក្រៅពីការចរចានោះទេ»។ លោក Pavel ក៏បានអំពាវនាវឲ្យអឺរ៉ុបធ្វើយូធូបនីយកម្មបន្ថែមទៀត ដោយបង្កើនសមត្ថភាពផលិតប្រព័ន្ធការពារដែនអាកាសជាដើម។ រុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា ខ្លួនបើកចំហសម្រាប់ការចរចាលើអ៊ុយក្រែន។ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយកាលពីសប្តាហ៍មុនថា៖ «វាជាការប្រសើរក្នុងការសម្រេចគោលដៅទាំងអស់របស់យើងតាមរយៈការចរចាការទូតដោយសន្តិវិធី»។ យោងតាមលោក ទីក្រុងមូស្គូកំពុងពឹងផ្អែកលើការបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់សហរដ្ឋអាមេរិក ហើយសង្ឃឹមថា សហភាពអឺរ៉ុប«នឹងមិនអាចបំផ្លាញទស្សនវិស័យទាំងនេះទាំងស្រុងបានទេ»៕

ហ្ស៊កដានីនិយាយថា ដែនអាកាសនៅតែបើកចំហ ហើយជើងហោះហើរមិនផ្លាស់ប្តូរ បន្ទាប់ពីអ៊ីរ៉ង់វាយប្រហារ

2026/07/10 10:23:50 pm        49
អាជ្ញាធរហ្ស៊កដានីបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ដែនអាកាសរបស់ខ្លួន ត្រូវបានបើកចំហទាំងស្រុង បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងចំនួន ១០គ្រាប់ ទៅលើមូលដ្ឋានយោធា Azraq ក្នុងតំបន់ភាគខាងកើតនៃប្រទេសនេះ។ គណៈកម្មការគ្រប់គ្រងអាកាសចរណ៍ស៊ីវិល (CARC) បាននិយាយថា ចរាចរណ៍ផ្លូវអាកាសកំពុងដំណើរការជាធម្មតា ខណៈដែលក្រុមហ៊ុនអាកាសចរណ៍សំខាន់របស់ប្រទេសនេះគឺ Royal Jordanian បានរាយការណ៍ថា ពុំមានការផ្លាស់ប្តូរកាលវិភាគហោះហើររបស់ខ្លួនទេ បន្ទាប់ពីការបន្តជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នាព្រឹកថ្ងៃពុធ។ លោក Deifallah Farajat នាយកប្រតិបត្តិជាន់ខ្ពស់នៃគណៈកម្មការគ្រប់គ្រងអាកាសចរណ៍ស៊ីវិល បាននិយាយថា ការប្រុងប្រយ័ត្នកម្រិតខ្ពស់ ត្រូវបានប្រកាសនៅគ្រប់មូលដ្ឋានអាកាសចរណ៍ស៊ីវិលទាំងអស់ ហើយប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិ Queen Alia ក្នុងទីក្រុងអាម៉ាន (Amman) កំពុងដំណើរការយ៉ាងរលូន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានហ្ស៊កដានី។យោធាហ្ស៊កដានីបានរាយការណ៍ថា បានស្ទាក់ចាប់មីស៊ីលចំនួន ៨គ្រប់ ក្នុងចំណោម ១០គ្រាប់ ដែលបាញ់ចេញពីអ៊ីរ៉ង់ ដោយពុំបានបង្កឲ្យមានមនុស្សស្លាប់ ឬខូចខាតសម្ភារៈឡើយ៕

មន្ត្រីអាមេរិក៖កងទ័ពអ៊ីស្រាអែលនឹងដកខ្លួនចេញពីតំបន់សាកល្បងលីបង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ

2026/07/10 10:21:25 pm        51
មន្ត្រីអាមេរិកម្នាក់បានប្រាប់កាសែត The Times of Israel កាលពីថ្ងៃព្រហស្បតិ៍ថា ការដកកងទ័ពអ៊ីស្រាអែលចេញពីតំបន់សាកល្បងមួយ ក្នុងចំណោមតំបន់សាកល្បងពីរនៅភាគខាងត្បូងលីបង់ គ្រោងនឹងធ្វើឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈដែលទីក្រុងវ៉ាស៊ីនតោន បន្តស្វែងរកការជំរុញការចរចារវាងអ៊ីស្រាអែល និងលីបង់។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្របខណ្ឌដែលអ៊ីស្រាអែល និងលីបង់ បានចុះហត្ថលេខាកាលពីខែមុន នៅទីក្រុងវ៉ាស៊ីនតោន ទីក្រុងហ្ស៊េរុយសាឡឹមបានយល់ព្រមដកកងទ័ពរបស់ខ្លួនចេញពីតំបន់តូចៗពីរនៅភាគខាងត្បូងលីបង់ ដែលត្រូវបានបោសសម្អាតហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡា ដើម្បីជំនួសដោយសមាជិកនៃកងកម្លាំងប្រដាប់អាវុធលីបង់ (LAF)។ រយៈពេលពីរសប្តាហ៍ បានកន្លងផុតទៅ ចាប់តាំងពីមានកិច្ចព្រមព្រៀងនោះ ដោយកងកម្លាំងអ៊ីស្រាអែលនៅតែស្ថិតនៅក្នុងតំបន់ទាំងពីរដែលត្រូវបានចាត់ទុកថា ជាតំបន់សាកល្បង។មន្ត្រីអារ៉ាប់ម្នាក់ដែលដឹងពីបញ្ហានេះ បានប្រាប់កាសែត The Times of Israelថា ខណៈដែលសហរដ្ឋអាមេរិក បានកំណត់ពេលចរចាជុំបន្ទាប់រវាងអ៊ីស្រាអែល និងលីបង់សម្រាប់សប្តាហ៍ក្រោយនៅទីក្រុងរ៉ូម ជាកន្លែងដែលភាគីទាំងពីរ នឹងកសាងលើកិច្ចព្រមព្រៀងក្របខណ្ឌ ទីក្រុងបេរូតបាននិយាយថា ខ្លួននឹងមិនចូលរួមទេ រហូតដល់អ៊ីស្រាអែល បានបញ្ចប់ការដកទ័ពដែលបានព្រមព្រៀងគ្នា។ ទោះបីជាមានកម្រិតក៏ដោយ ក៏សម្ពាធរបស់សហរដ្ឋអាមេរិក បាននាំឲ្យមានវឌ្ឍនភាពខ្លះក្នុងការបញ្ចុះបញ្ចូលអ៊ីស្រាអែលឲ្យអនុវត្តផែនការដកកងទ័ពចេញពីតំបន់សាកល្បងទាំងនេះ៕

លោក NETANYAHU ប្រាប់លោក TRUMPថា ការអត្ថាធិប្បាយរបស់លោកERDOGAN ប្រឆាំងអ៊ីស្រា អែល គឺធ្ងន់ធ្ងរ

2026/07/10 10:18:28 pm        43
នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយថា ការអត្ថាធិប្បាយរបស់ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) ប្រឆាំងនឹងប្រទេសរបស់លោក គួរតែត្រូវបានចាត់ទុកថា ធ្ងន់ធ្ងរណាស់។ នេះបើយោងតាមការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ។ សេចក្តីថ្លែងការណ៍នេះ បាននិយាយថា៖«ការសន្ទនាមួយផ្សេងទៀត បានកើតឡើងរវាងលោក ណេតាន់យ៉ាហ៊ូ និងលោក ត្រាំ ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការលើកឡើងដែលចេញពីប្រធានាធិបតីទួរគី លោក អឺដូហ្កាន់ និងមន្ត្រីរបស់លោកប្រឆាំងនឹងអត្ថិភាពនៃរដ្ឋអ៊ីស្រាអែល គួរតែត្រូវបានចាត់ទុកថា ធ្ងន់ធ្ងរខ្លាំងណាស់»។ រដ្ឋាភិបាលទួរគីតែងតែធ្វើការអត្ថាធិប្បាយរិះគន់ចំៗចំពោះអ៊ីស្រាអែល ដោយចោទប្រកាន់ប្រទេសនេះពីបទឧក្រិដ្ឋកម្មសង្គ្រាម និងការប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា។ ទួរគីបានកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយរដ្ឋជ្វីហ្វ នៅក្នុងខែឧសភា ឆ្នាំ ២០២៤។ នៅថ្ងៃទី ០៤ ខែមិថុនា រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយថា អ៊ីស្រាអែល«បានក្លាយជាបញ្ហាសម្រាប់ពិភពលោកទាំងមូល»។ លោកក៏បានហៅរដ្ឋាភិបាលអ៊ីស្រាអែលថា «ជាបន្ទុកដែលមនុស្សជាតិមិនអាចទ្រាំទ្រតទៅ ទៀតបាន»៕

អ្នកការទូតរុស្ស៊ី៖ លោកខាងលិចមិនខ្វល់ថា មានមនុស្សប៉ុន្មាននាក់ ត្រូវបានសម្លាប់ នៅរុស្ស៊ី និងអ៊ុយ ក្រែនទេ

2026/07/10 10:16:50 pm        36
លោកស្រី Anna Yevstigneyeva តំណាងអចិន្ត្រៃយ៍ស្តីទីរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានថ្លែង ថា បណ្តាប្រទេសលោកខាងលិច កំពុងស្វែងរកការដោះស្រាយការខូចខាតឲ្យបានច្រើន តាមដែលអាចធ្វើទៅបានចំពោះប្រទេសរុស្ស៊ីដោយដៃរបស់ជនជាតិអ៊ុយក្រែន ដោយមិនអើពើពីចំនួនមនុស្សដែលត្រូវបានសម្លាប់ នៅក្នុងប្រទេសទាំងពីរនោះទេ។ លោកស្រី Yevstigneyeva បាននិយាយថា៖«សហសេវិកអឺរ៉ុបរបស់យើង អាចនិយាយអំពីសន្តិភាព មនុស្សធម៌ និងការការពារជនស៊ីវិលតាមដែលពួកគេចង់បាន ប៉ុន្តែវោហាសាស្ត្រលាក់ពុតនេះ លែងអាចលាក់បាំងការពិតបានទៀតហើយ ពួកគេជាអ្នកចូលរួមដោយផ្ទាល់ក្នុងជម្លោះជុំវិញអ៊ុយក្រែន។ លុយកាក់ អាវុធ គ្រាប់រំសេវ ទិន្នន័យស៊ើបការណ៍សម្ងាត់ ការកំណត់គោលដៅ ការបណ្តុះបណ្តាលយោធា និងការគាំទ្រផ្នែកភស្តុភារ និងសំខាន់បំផុត ការបំផ្លាញឱកាសណាមួយសម្រាប់ការចរចាសន្តិភាព បានក្លាយជាធាតុផ្សំនៃយុទ្ធសាស្ត្របង្រួបបង្រួមដែលមានគោលបំណងបង្កការខូចខាតអតិបរមាដល់ប្រទេសរុស្ស៊ីដោយដៃរបស់ជនជាតិអ៊ុយក្រែន»។លោកស្រី Yevstigneyeva បានបន្ថែមថា៖«ការស្លាប់របស់ជនស៊ីវិលស្លូតត្រង់ ការសម្លាប់ស្ត្រី កុមារ និងមនុស្សចាស់ នឹងមិនបញ្ឈប់ពួកគេទេ។ តើអ្នកដឹងទេថាហេតុអ្វី? ពីព្រោះពួកគេមិនខ្វល់ថា មានមនុស្សប៉ុន្មាននាក់បាត់បង់ជីវិតរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែនទេ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេបញ្ជាការយោធភូមិភាគទី៤ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា
07/27/2026 12:07 PM
សម្ដេចធិបតី៖ ចិនបានដើរ​តួនាទី​យ៉ាង​សកម្ម​តាំង​ពី​ដើម​មក​លើ​ការ​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​កម្ពុជា​-ថៃ
07/27/2026 12:07 PM
សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
07/27/2026 12:07 PM
ក្រសួង​ពាណិជ្ជកម្មពន្យល់ពីការអនុវត្តន៍ពន្ធគយថ្មី ១០% របស់​សហរដ្ឋ​អាមេរិក​លើ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា
07/27/2026 12:07 PM
សម្ដេចធិបតី៖ កម្ពុជាបានធ្វើការជាមួយដៃគូអន្តរជាតិជាច្រើនរួមទាំង FBI អាមេរិក ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសន្ដិសុខសាយប័រ
07/27/2026 12:07 PM
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
07/27/2026 12:07 PM
អ៊ីរ៉ង់ ព្រមានអ៊ីស្រាអែលអំពីផលវិបាកធ្ងន់ធ្ងរប្រសិនបើបន្តការប្រយុទ្ធ
07/27/2026 12:07 PM
រ៉ូម៉ានី បាញ់ទម្លាក់យានដ្រូនរុស្ស៊ីលើកទីបី ខណៈប្រធានាធិបតីហៅការបំពាននេះថាមិនអាចអត់ឱនបាន
07/27/2026 12:07 PM
រុស្ស៊ីអះអាងពីការគ្រប់គ្រងភូមិថ្មីមួយខណៈអ៊ុយក្រែនរាយការណ៍ថាបានវាយប្រហាររោងចក្រថាមពលរុស្ស៊ី
07/27/2026 12:07 PM
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
07/27/2026 12:07 PM